នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Sunday, April 6, 2025

ប្រវត្តិសាស្រ្ត ប្រទេសប៉ូឡូញ

 ឯកសារសំខាន់ៗទាក់ទងជាមួយភូមិសាស្រ្តនយោបាយ ប៉ូឡូញរួមមានដូចជា៖

  1.  ភូមិសាស្រ្តនយោបាយ ប្រទេស ប៉ូឡូញ
  2. ប្រវត្តិសាស្រ្ត ប្រទេសប៉ូឡូញ
  3. កងទ័ពជើងគោក ប្រទេសប៉ូឡូញ
  4. កងទ័ពជើងទឹក ប្រទេសប៉ូឡូញ់
  5. កងទ័ពជើងអាកាស ប្រទេសប៉ូឡូញ
ឆ្នាំ ១៩៨៥ ទ្វីបអារ៉ិប មានការបែងចែកជា ០៦ ប្លុក រួមមាន (១) សូវៀត (២) វ៉ាសូវី (៣) បារាំង  (៤) អាល្លឺម៉ង់  (៥) អព្យាក្រិត និង (៦) អាមេរិកកាំង។ គ្រាដែល ចប់សង្រ្គាមត្រជាក់ ១៩៩១ ប្រទេសនានាក្នុង ប្លុកនីមួយៗ បែកខ្ញែកគ្នាដូចជា ប្លុកសូវៀត មានប្រទេស អ៊ុយក្រែន បែលឡារុស្ស និងប្រទេស ជាង ១០​បំបែក ឯករាជ្យ។ ប្លុកអាមេរិក បានអូសទាញ អគ្លេស ចាកចេញពី អឺរ៉ុប BRI-EXIT ប្រទេស អាព្យាក្រិតដូចជា ហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែត ចូលជាសមាជិកអាត្លង់ទិចខាងជើង North Atlantic  ដែលមិនមែនជា EU ... 
 ផែនទីទឹកដីប្រទេស ប៉ូឡូញ គ្រប់គ្រងដោយ ប្រទេស អ៊ុយក្រែន
ផែនទីទឹកដីប្រទេស ប៉ូឡូញ គ្រប់គ្រងដោយ ប្រទេស អ៊ុយក្រែន
 ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland

ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland
 Poland ភូមិសាស្រ្តនយោបាយ ប៉ូឡូញ ជាទំព័រ រៀបរាប់អំពី ជំលោះ វិវាទ សង្រ្គាម សម្ព័ន្ធមិត្ត ខ្មាំង សត្រូវ របស់ ប្រទេស ប៉ូឡូញ មានដូចជា៖ ប៉ូឡូញ ត្រូវ អឺរ៉ុបឈ្លានពាន កាប់សម្លាប់ប្រជាជនខ្លួន បន្ទាប់ត្រូវ រុស្សីយក ប៉ូឡូញ ធ្វើជាចំណាប់ខ្មាំង គ្រប់ទឹកដី ដែលមាន អ៊ុយក្រែនជា សេនាធិការ ដូច្នេះ អ៊ុយក្រែន មិនមែនជា មិត្តល្អ របស់ ប៉ូឡូញ តែ អ៊ុយក្រែន ជាសត្រូវរបស់ រុស្សី ដែល សត្រូវរបស់សត្រូវ គឺជាមិត្ត ប៉ូឡូញ។

ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland
បែលឡារុស្ស Belarus ពូទីន មេដឹកនាំរុស្សី គំរាមកំហែង មេដឹកនាំ ប៉ូឡូញថា បើសិនមានការឈ្លានពានរបស់ ទ័ពប៉ូឡូញ លើ បែឡារុស្ស ស្មើនឹងឈ្លានពានរុស្សីដែរ ។ មូលហេតុនៃជំលោះ គឺ ប៉ូឡូញ បិទព្រំដែនជាមួយ បែឡារុស្ស មិនឲ្យ ជនជាតិ បែលឡារុស្សចេញពី ប៉ូឡូញចូលបែលឡារុស្ស ឬ ចូលពី បែលឡារុស្សឡើយ បង្ករជាវិបត្តិ ជនភៀសខ្លួនអឺរ៉ុប ឃើញដូច្នេះ ប្រធានាធិបតី​បែឡារុស្ស ធ្វើសមយុទ្ធយោធាជាមួយ ទ័ពស៊ីឈ្នួល Wagner ចម្ងាយ ៥ គម ពី ព្រំដែន ហើយ ប៉ូឡូញបញ្ជូនទ៏ពទៅព្រំដែនសន្ធឹកសន្ទាប់។ ស្ថានភាពសព្វថ្ងៃ បូឡូញកំពុងឈ្លានពានទឹកដី អ៊ុយក្រែនផង និងគំរាមឈ្លានពាន បែលឡារុស្សថែមទៀត ចំណែក អ៊ុយក្រែន អត់ហ៊ាននិយាយស្តី ខ្លាចបាត់ជំនួយយោធាពី ណាតូ ៕

ជាយុទ្ធសាស្រ្ត ប៉ូឡូញ គឺរុញកងទ័ពរាប់ម៉ឺននាក់ ចូលទៅជួយច្បាំងប្រទេស អ៊ុយក្រែននៅភាគខាងតើតប្រទេស ជាប់ព្រំដែនរស្សី ដើម្បី ពង្រឹងកងទ័ពចូលក្នុងទឹកដីអ៊ុយក្រែន ព្រំដែនអ៊ុយភាគខាងលិច ទីដែលជា អតីតទឹកដីប៉ូឡូញ ឬ បណ្តាខេត្តក្រុង មានជនជាតិ ប៉ូឡូញកំពុងរស់នៅ--គោលនយោបាយនេះ ដូចគ្នាជាមួយ ប្រទេសថៃ បញ្ជូនកងទ័ពខ្មែរក្រហម ទ័ពសឺនសាន ទ័ព ហ្វុន ស៊ិនប៉ិច និងទ័ព Degar កាន់សាសនាគ្រឹះ គាំទ្រ រដ្ឋាភិបាលក្រៅប្រទេស កម្ពុជា ឆ្នាំ ១៩៧៩ ដល់ ១៩៩៣ ចូលវាយ្រហារ បណ្តាខេត្តក្រុងភាគខាងកើត ព្រំដែនកម្ពុជា វៀតណាម ដើម្បី កំណត់ទីតាំងទឹកដី សម្រាប់ ជនជាតិ ចម្ប៉ា ឬ ម៉ុងតាញ៉ា ឬ ដេហ្គា ឲ្យ យកភាគខាងកើតកម្ពុជា ជាទឹកដី ពួកគេ ចំណែក ភាគខាងលិច កម្ពុជា ជាទឹកដី ថៃ ដូចឆ្នាំ ១៩៤០ ដល់ ១៩៤៦ ៕
Poland ភូមិសាស្រ្តនយោបាយ ប៉ូឡូញ
Poland ភូមិសាស្រ្តនយោបាយ ប៉ូឡូញ
ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland ផែនទី ទំនាស់ទឹកដី ប្រទេស ប៉ូឡូញ

ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland  លទ្ធផលបោះឆ្នោត សភា ប៉ូឡូញ ឆ្នាំ ២០១៩

ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland






ប្រធានចារកម្មរុស្ស៊ី ចោទអាម៉េរិកនិងប៉ូឡូញរៀបចំផែនការពុះចែកអ៊ុយក្រែន ដើម្បីក្រសោបឥទ្ធិពលភូមិសាស្រ្តនយោបាយ ប្រធានចារកម្មបរទេសរបស់រុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាម៉េរិក និងប៉ូឡូញ ពីបទរៀបចំផែនការដើម្បីស្រូបទាញឥទ្ធិពលភូមិសាស្រ្តនយោបាយក្នុងប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញ  ការចោទប្រកាន់នេះ ត្រូវបានបដិសេធដោយទីក្រុង វ៉ាសូវី (Warsaw) ថាជាព័ត៌មានមិនពិត និងមានគោលបំណងសាបព្រោះភាពសង្ស័យក្នុងចំណោមអ្នកគាំទ្ររបស់ទីក្រុង កៀវ។

លោក សឺហ្គី ណារីសគីន (Sergei Naryshkin) ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ មេសា បានលើកឡើងពីការស៊ើបការណ៍សម្ងាត់ដែលមិនបានផ្សព្វផ្សាយ  ដែលបង្ហាញថា សហរដ្ឋអាម៉េរិក និងប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ កំពុងរៀបចំផែនការដើម្បីស្ដារការគ្រប់គ្រងរបស់ប៉ូឡូញលើផ្នែកខាងលិចរបស់អ៊ុយក្រែន។លោក ណារីសគីន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ដ៏កម្រមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ីថា៖ «យោងទៅតាមការស៊ើបការណ៍សម្ងាត់ដែលទទួលបានដោយទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី ទីក្រុងវ៉ាស៊ីនតោន និង វ៉ាសូវី កំពុងធ្វើការលើផែនការ បង្កើតការគ្រប់គ្រងយោធា និងនយោបាយដ៏តឹងរ៉ឹងរបស់ប៉ូឡូញ លើទ្រព្យសម្បត្តិប្រវត្តិសាស្ត្ររបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន»។


តាមរ៉យទ័រលោក ស្តានីសឡ ហ្សាន (Stanislaw Zaryn) អ្នក​នាំពាក្យ​អ្នក​សម្រប​សម្រួលទីភ្នាក់ងារពិសេស​របស់​ប៉ូឡូញ ​បាន​និយាយ​ថា​៖ «​ការ​កុហក​អំពី​ផែនការ​របស់​ប៉ូឡូញ​ ក្នុង​ការ​វាយ​ប្រហារ​ភាគ​ខាង​លិច​អ៊ុយក្រែន ​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ គោលបំណងនៃការឃោសនារបស់រុស្ស៊ី គឺដើម្បីជំរុញការមិនទុកចិត្តគ្នារវាងអ៊ុយក្រែន និងប៉ូឡូញ ធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការប្រទេសទាំង២»។

គួរបញ្ជាក់ថា កន្លងមក ប្រទេសប៉ូឡូញ ធ្លាប់បានកាន់កាប់ទឹកដីអ៊ុយក្រែនមួយផ្នែក តាមពេលវេលាខុសៗគ្នាក្នុងប្រវត្តិសាស្ត្រ ដែលចុងក្រោយបំផុតនៅចន្លោះសង្គ្រាមលោកទាំងពីរ។ អ៊ុយក្រែនខាងលិច រួមទាំងទីក្រុង លីវីវ (Lviv) ត្រូវបានបញ្ចូលទៅក្នុងសហភាពសូវៀតនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។ 

ពិតណាស់ ទីបញ្ចប់នៃអ្វីៗមិនបានកើតឡើងភ្លាមៗនោះទេ ពោលគឺជិត ៨ ឆ្នាំមុន ពេលដែលលោក Putin បានបញ្ជូនទ័ពរាប់សែននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ កុម្ភៈ រុស្ស៊ីបានកាត់បញ្ចូលតំបន់ Crimea មកជាទឹកដីរបស់ខ្លួន ហើយបានចាប់ផ្ដើមធ្វើសង្រ្គាមស្រមោល «Shadow War» នៅតំបន់ Donbas។ ចាប់តាំងពីពេលនោះមក ប្រជាជននៅតំបន់នោះបានប្រយុទ្ធគ្នា និងបានស្លាប់នៅក្នុងអំពើហិង្សានៅភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈពេលដែលពិភពលោកទាំងមូលគិតថា វិមានក្រឹមឡាំងបាននិងកំពុងព្យាយាម «កាត់យកដែនដីនេះ» ចេញពីរដ្ឋអធិបតេយ្យមួយ។

សេណារីយ៉ូទី (១) ៖ ប្រទេសរុស្ស៊ីអាចមានជ័យជំនះក្នុងការ លុបបំបាត់អ៊ុយក្រែន ពីភាពជារដ្ឋឯករាជ្យនិងអធិបតេយ្យភាព។ ប្រការនេះនឹងលើកជាសំណួរភ្លាមៗអំពីអត្ថិភាពរបស់ប្រទេសជិតខាងអ៊ុយក្រែនដូចជា Moldova និង Georgia ព្រមទាំងប្រទេសដែលជាសមាជិកអង្គការ NATO មួយចំនួន ដូចជាប៉ូឡូញ និងបណ្ដារដ្ឋនៅតំបន់ Baltic ជាដើម។ ប្រសិនបើអង្គការ NATO ត្រូវបានទាញចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី នោះសង្រ្គាមនេះនឹងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងទ្វីបអឺរ៉ុប។ ដោយសារហានិភ័យខ្ពស់នៃជម្លោះដោយប្រើអាវុធនុយក្លេអ៊ែរ ប្រទេសប្រជាធិបតេយ្យទាំងអស់នៅអឺរ៉ុបនឹងត្រូវបានគំរាមកំហែងពីសង្គ្រាមនេះ។

ចំពោះសេណារីយ៉ូទី២ វិញ ៖ លោក Putin អាចនឹង បរាជ័យនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន បើទោះជាលោកបានប្រើប្រាស់នូវមធ្យោបាយយោធាដ៏ឃោរឃៅបំផុតនៅក្នុងសង្គ្រាមរួចទៅហើយក្ដី។ប្រទេសអ៊ុយក្រែននឹងអាចរស់រានមានជីវិតជារដ្ឋអធិបតេយ្យ ដោយសារភាពក្លាហានរបស់ប្រជាជនខ្លួន និងការផ្គត់ផ្គង់អាវុធនិងជំនួយហិរញ្ញវត្ថុពីលោកខាងលិច។ ប៉ុន្តែ ដោយសារមេដឹកនាំរុស្ស៊ីបច្ចុប្បន្ននឹងបន្តកាន់អំណាចដដែល នោះរុស្ស៊ីនិងអ៊ុយក្រែននឹងស្ថិតក្នុងស្ថានភាពមិនឈ្នះមិនចាញ់។

ចំណែកឯសេណារីយ៉ូទី៣ ៖ គឺអាចនឹងមានបទឈប់បាញ់មួយ ដោយឈរលើមូលដ្ឋាននៃការចរចាដោយមានការសម្របសម្រួល។ ទោះជាយ៉ាងណា ជម្រើសមួយនេះទំនងជាមានសង្ឃឹមតិចតួចណាស់នៅពេលនេះ ដោយសារតែអំពើឃោរឃៅដែលបានប្រព្រឹត្តឡើងដោយកងទ័ពរុស្ស៊ីនៅទីក្រុង Bucha និងនៅទីកន្លែងផ្សេងទៀត។ខណៈពេលដែលសេណារីយ៉ូទី១ គឺជាជម្រើសដ៏អាក្រក់បំផុត បើយោងតាមទស្សនៈរបស់អឺរ៉ុបនិងលោកខាងលិច សេណារីយ៉ូទាំង៣នេះនឹងរារាំងដល់ការវិលត្រឡប់ទៅរកស្ថានភាពដើមឡើងវិញ។

អ្នក​វិភាគ​ថា អឺរ៉ុប​គួរ​គិត​ឡើង​វិញ​អំពី​គោល​នយោបាយ​របស់​ខ្លួន​ជាមួយ​ចិន ព្រឹត្តិការណ៍​សំខាន់ៗ​ពីរ​ដែល​បាន «កំណត់​ឬ​ក៏​កំណត់​ឡើង​វិញ​នូវ​ឥរិយាបថ​របស់​ទ្វីប​អឺរ៉ុប​ចំពោះ​ប្រទេស​ចិន» គឺ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​របៀប​ដែល​ចិន​មាន​ប្រតិកម្ម​ចំពោះ​សង្គ្រាម​នេះ និង​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ២០ ហើយ​នឹង​លទ្ធផល​របស់​សមាជ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ireneusz Bil ដែល​ជា​ប្រធាន​អង្គការ Amicus Europae Foundation នៅ​ក្នុង​ទីក្រុង​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ជាមួយ​នឹង VOA។

លោក Bil បាន​បញ្ជាក់​បន្ត​ថា ទ្វីប​អឺរុប​នឹង​កាន់តែ​យល់​ដឹង​ជាង​មុន​អំពី​ផល​វិបាក​នៃ​ការ​ផ្ដោះប្ដូរ​បច្ចេកវិទ្យា​ជាមួយ​នឹង​ប្រទេស​ចិន​និង​ការ​វិនិយោគ​ពី​ប្រទេស​ចិន និង​កាន់តែ​ប្រយ័ត្នប្រយែង​ជាង​មុន​នៅ​ក្នុង​ដំណើរការ​ត្រួតពិនិត្យ បើ​ប្រៀប​ជាមួយ​នឹង​បទ​ពិសោធន៍​កាលពី​លើក​មុនៗ​ដែល «មិន​មាន​ការ​គិត​ឱ្យ​បាន​ហ្មត់ចត់​ម្ដង​ទៀត​អំពី​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប»។

សភាពការណ៍សឹកអ៊ុយក្រែន៖ មេដឹកនាំធំៗ រួមទាំង មេដឹកនាំ អាមេរិក ថ្ងៃនេះ ជួបប្រជុំគ្នានៅ ប៉ូឡូញ ដើម្បី រៀបចំផែនកការថ្មី ប្រឆាំងរុស្សី-- ជំហរអាមេរិក គឺរក្សាប្រទេស អ៊ុយក្រែនធ្វើជាតំបន់ទ្រនាប់ Buffer Zone  រក្សាសង្រ្គាមនៅ អ៊ុយក្រែន មិនឲ្យឆ្លងចូល ប៉ូឡូញ។ បូឡូញ ជាមដឹកនាំ ប្រទេស វេទិការសន្តិសុខក្រុងវ៉ាសូវី ដែលមានប្រទេសជាង ៩០ ជាសមាជិក ចំណែក អាល្លឺម៉ង់ ជាប្រធាននៃ សហភាពអឺរ៉ុប ដែលមានប្រទេស ២៧ ជាសមាជិក។ បូឡូញ មានសត្រូវសួរពូជ គឺ អាល្លឺម់ង់ និង រុស្សី។ បូឡូញ រារាំង សន្តិសញ្ញាសន្តិភាពអ៊ុយក្រែន ព្រោះសន្តិភាពនាំឲ្យ បូឡូញ  នៅក្រោមការគ្រប់គ្រងរបស់ អាល្លឺម៉ង់ សន្តិភាពនាំឲ្យ ទ័ពរុស្សីខ្លាំងក្លា ដូច្នេះ ដើម្បីធ្វើឲ្យទ័ពរុស្សីខ្សោយ ប៉ូឡុញ ត្រូវតែ​រារាំងសន្តិភាព នៅ អ៊ុយក្រែន ។

ផែនទី ភូមិសាស្រ្តនយោបាយ ប៉ូឡូញ

ភូមិសាស្រ្តនយោបាយ ប៉ូឡូញ ខាងក្រោមនេះ ជាការ វិភាគ ឬ ការចោទប្រកាន់ របស់ អ៊ុយក្រែនចំពោះ រុស្សីថា មាន ៥ ចំណុច គឺ រុស្សីប្រឆាំង តំបន់បាល់ទិច, រុស្សីយកសាសនា Orthodox ឈ្លានពានអ៊ុយក្រែន, រុស្សី ចង់ពង្រីកទឹកដីជាពិភពរុស្សី, រុស្សីគ្រោងបង្កើតតបន់់ អាស៊ីអឺរ៉ុប និង រុស្សីប្រឆាំង ហ្វាស៊ីសអាល្លឺម៉ង់ ដែលមានទាំង អ៊ុយក្រែនដែរ។

No comments:

Post a Comment