Tuesday, August 6, 2024

វិស្វកម្ម ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន រុស្សី

ឯកសារពាក់់ព័ន្ធ  មហាកំពែង ឆ្លាត ឬ ប្រព័ន្ធរបងការពារព្រំដែន រួមមាន
  1. រូបភាព មហាកំពែង ប្រធានាធិបតី ត្រាំ  Trump Great Wall
  2. រូបភាព មហាកំពែង អ៊ីស្រាអែល Israel Border Wall 
  3. រូបភាព មហាកំពែង អាល្លឺម៉ង់ បែកឡាំង Berlin Border Wall 
  4. រូបភាព របងឧបសគ្គ អ៊ុយក្រែន Ukrainian Barrier Border System
  5. របងព្រំដែន អ៊ុយក្រែន បែលឡារុស្សី Ukraine -Belarus Border Wall 
  6. ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន រុស្សី
  7. របងព្រំដែន  Lithuania and Belarus Fence
  8. ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា ( ប្រវែងព្រំដែន កម្ពុជា)
  9. ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន ថៃ
  10. ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន វៀតណាម
  11. ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន ឡាវ
  12. ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន ចិន
មហាកំពែង ឆ្លាតរុស្សី  នេះជាទំព័រ សិក្សាស្រាវជ្រាវ និង ចងក្រងឯកសារ ប្រវត្តិសាស្រ្តយោធា ដែលមានការប្រៀបធៀបចំណុចខ្លះ នៃប្រព័ន្ធការពាររបស់ កម្ពុជា និង ប្រព័ន្ធការពារ របស់ រុស្សី អ៊ុយក្រែន ។
វិស្វកម្ម ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន រុស្សី

ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន រុស្សី

ប្រព័ន្ធក្រវ៉ាត់ព្រំដែន អ៊ុយក្រែន

ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន រុស្សី

វិស្វកម្ម ប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន អ៊ុយក្រែន
សព្វថ្ងៃនេះ កងទ័ពរុស្សី បំពាក់ប្រព័ន្ធសង្កេតការណ៍ ឬ ប្រព័ន្ធចារកម្ម AI ២៤ម៉/៧​ថ្ងៃ​ ដែលគួរតែ ស្ថិតនៅ ពី ខាងមុខនៃ ប្រព័ន្ធ ទាំង ៤ របស់ កម្ពុជា ដូច្នេះ វាទៅជា ៥ ប្រព័ន្ធ គឺ ប្រព័ន្ធអង្កេតការណ៍ ប្រព័ន្ធវត្ថុរារាំង ប្រព័ន្ធលេណដ្ឋានទីតាំង ប្រព័ន្ធអាវុធគាំទ្រ និង ប្រព័ន្ធផ្លូវចល័ត។

Prum pheng ការវាយដណ្តើមកាន់កាប់ជាការងាយស្រួល។ ក៏ប៉ុន្តែ ការរក្សាការពារវាការលំបាក។
   ដើម្បីប្រយុទ្ធទប់ទល់ការពារទីតាំងបានរឹងមាំ ត្រូវផ្អែកលើកក្តាទប់ទល់ យ៉ាង
   ១, ប្រព័ន្ធវត្ថុរារាំង
   ២, ប្រព័ន្ធលេនដ្ឋានទីតាំង
   ៣, ប្រព័ន្ធអាវុធគាំទ្រ
    ៤, ប្រព័ន្ធផ្លូវចល័ត
    ព្រមជាមួយនោះ ត្រូវចេះប្រើប្រាស់រូបភាពយុទ្ធវិធី ដូចជាយុទ្ធវិធីទប់ទល់ យុទ្ធវិធីវាយលុក និងត្រូវចេះប្រើប្រាស់រាល់ឧបាយកលប្រយុទ្ធ
    - ហេតុអ្វីបើត្រឹមតែទប់ទល់ការពារទីតាំង យើងចាំបាច់ត្រូវប្រើយុទ្ធវិធីវាយលុក? 
    - ហេតុអ្វីយើងប្រើប្រាស់រូបភាពយុទ្ធវិធីខាងលើហើយ ចាំបាច់យើងត្រូវប្រើប្រាស់រាល់ឧបាយកលប្រយុទ្ធ? តើប្រិយមិត្តអាចបកស្រាយបានឬទេ? ខាងក្រោមនេះ គឺជាសកម្មភាពកសាងលេនដ្ឋានបេតុង (កក្តាទី២) នៅចំណុចកម្ពស់មួយលើភ្នំដងរែក ក្នុងសមរភូមិប្រាសាទព្រះវិហារ នៅទីនេះ បើមេបញ្ជាការកងពល មិនចុះធ្វើគម្រូឈានមុខទេ គឺការកសាងលេនដ្ឋានទីតាំង អាចមានការយឺតយ៉ាវ មិនទាន់ពេលវេលាសម្រាប់ប្រយុទ្ធ ព្រោះស្ថានភាពដីនៅទីនេះសុទ្ធតែថ្មដា។
   - រូបទី១ ខ្ញុំកំពុងកាន់ញញួរវាយទម្លុះថ្មដា  ជាមួយនាយទាហានសម្រាប់ធ្វើលេនដ្ឋាន
   - រូបទី២ កងទ័ពកំពុងកើបខ្សាច់នៅបាតអូរ
   - រូបទី៣ កងទ័ពកំពុងវាយបំបែកថ្ម និងលីថ្មយកមកធ្វើលេនដ្ឋាន
   ក្រៅពីវត្ថុធាតុដើមខាងលើ ដែលយើងអាចរកបាននៅនឹងកន្លែង ដូចជាសុីម៉ង់ និងដែកត្រូវបានថ្នាក់លើបើកផ្តល់អោយ…

Prum pheng បន្ទាយលង្វែក - សំណួររបស់ក្មួយ ណង៖ “លោកពូសម័យលង្វែកមុន បន្ទាយសាងសង់សុទ្ធតែមានយុទ្ធសាស្រ្តសំរាប់ការពារ ចុះអីឡូវវិញ ?”
- ចម្លើយ៖ “សម័យនោះ យើង និងបច្ចាមិត្តប្រើអាវុធបុរាណ សម័យនេះប្រើអាវុធទំនើប ហេតុនេះការទប់ទល់ការពារទីតាំង យើងត្រូវចេះឆ្លៀតប្រើប្រាស់ប្រព័ន្ធឧប្បស័គ្គរារាំងធម្មជាតិ ឬយើងកែឆ្នៃ គួបផ្សំវត្ថុរារាំងផ្ទុះ មិនផ្ទុះ  ប្រព័ន្ធលេនដ្ឋានទីតាំងរឹងមាំ កំលាំងអាវុធ និងកំលាំងមនុស្ស។ ជាងនេះទៅទៀតត្រូវចេះប្រើប្រាស់នូវរាល់រូបភាពយុទ្ធវិធីប្រយុទ្ធ និងល្បិចកលប្រយុទ្ធ ដោយយើងមិនងាប់ក្រឡាស្តូករងចាំតែទប់ទល់ការពារទីតាំងតែមួយមុខនោះទេ គឺត្រូវចេញវាយខ្មាំងក្រៅទីតាំង វាយពីចម្ងាយ តាមទ្រឹស្តី « ទប់ទល់ដើម្បីវាយលុក វាយលុកដើម្បីទប់ទល់ » ទ្រឹស្តីទាំងពីនេះ មានទំនាក់ទំនង  និងជះឥទ្ធិពលអោយគ្នាទៅវិញទៅមកជាសត្យានុម័ត ដោយមិនអាចអត់មួយណាបានឡើយ នោះទើបយើងមានប្រៀប និងអាចវាយឈ្នះខ្មាំងបាន “

Prum pheng អនុស្សាវរីយ៍ ការកសាងទីតាំងប្រយុទ្ធទប់ទល់ការពារចំណុចកម្ពស់ភ្នំ៣៣៣ ទិសទី១
ប្រាសាទព្រះវិហារ ព្រំដែនកម្ពុជា-ថៃ ឆ្នាំ ២០០៨ លំហទីតាំងទប់ទល់ការពារនៅលើខ្នងភ្នំ ៣៣៣ មានប្រមាណ ១០០ ម៉ែត្របួនជ្រុងតែប៉ុណ្ណោះ។ ក្នុងឆាកប្រយុទ្ធ ត្រូវទាហានសៀមវាយសង្រ្គប់ដោយកាំភ្លើងធំគ្រប់ប្រភេទចំនួនជាង ៣០០ គ្រាប់ រួមជាមួយកំលាំងថ្មើរជើង ក៏ប៉ុន្តែត្រូវយើងវាយអោយបរាជ័យ ការពារបានរឹងមាំទីតាំង និងរក្សាបានអាយុជីវិតកងទ័ព។ កក្តាទប់ទល់ការពារ មាន ៤ កក្តា ក៏ប៉ុន្តែនៅទីនោះ យើងធ្វើបានតែ ២ កក្តាតែប៉ុណ្ណោះ គឺ ប្រព័ន្ធលេនដ្ឋានទីតាំង និង ប្រព័ន្ធអាវុធគាំទ្រ ដោយឡែកក្តា២ទៀតធ្វើមិនបាន៖
   - ប្រព័ន្ធវត្ថុរារាំង យើងធ្វើមិនបាន ព្រោះគម្លាតទប់ទល់រវាងយើង និងសត្រូវមានចន្លោះពីគ្នាពី ៣០-៥០ ម៉ែត្រតែប៉ុណ្ណោះ។
    - ប្រព័ន្ធចល័ត ចល័តជួយគ្នាពីចំណុចបង្អែកមួយ ទៅចំណុចបង្អែកមួយទៀត កសាងមិនបាន ព្រោះត្រូវកាត់ផ្តាច់ដោយជ្រលងភ្នំ

   ការកសាងប្រព័ន្ធលេនដ្ឋាន និងប្រព័ន្ធអាវុធគាំទ្រ៖
  1.   ១.ស្ថានភាពដីនៅទីនោះ ភាគច្រើនជាថ្មដា ដើមដំបូងយើងកសាងដោយដៃ ប្រើញញួរ និងដែកដាប់ វ៉ៃថ្មធ្វើលេនដ្ឋាន អាងស្តុកទឹក ផ្ទះលេនដ្ឋាន ឃ្លាំង...
  2.  ២.ការដឹកនាំកសាង បើគ្រាន់តែបញ្ជាតៗគ្នា ឬត្រឹមតែចុះត្រួតពិនិត្យនោះ យើងមិនអាចកសាងបានទេ ក្នុងនោះ លេនដ្ឋានចំនួន ២ ត្រូវបានកសាងអំពីបេតុង ធ្វើគំរូមុនដំបូងគេ៖
   - លេនដ្ឋានទីបញ្ជាការ ខ្ញុំមេបញ្ជាការកងពល ដឹកនាំធ្វើផ្ទាល់ដោយកាន់ញញួរវ៉ៃថ្ម ផ្លាស់ប្តូរគ្នាជាមួយបងប្អូនថ្នាក់ក្រោម។
   - លេនដ្ឋានអាវុធគាំទ្រ ដឹកនាំធ្វើដោយលោកឧត្តមសេនីយ៍ ឌួង សំនៀង មេបញ្ជាការរងកងពល។
   ៣. វត្ថុធាតុដើម ដូចជាថ្ម ខ្សាច់ ឈើ យើងកែឆ្នៃរកប្រភពនៅនឹងកន្លែង។

ផែនទី មហាកំពែង ឆ្លាតរុស្សី The Russian Smart Defense Wall System នេះឃើញ មានការបកស្រាយខុសៗគ្នា តាមប្រភព បច្ចឹមប្រទេស និង ប្លុករុស្សី ដែល លោកខាងលិច ផ្សាយថា មហាកំពែងរុស្សី ឬ ប្រព៍ន្ធឧបសគ្គរុស្សី The Russsia Defense Obstacle System ត្រូវបានចែកជា ០៣ ខ្សែ ដែលខ្សែទី ២ ឃ្លាតពី ខ្សែទី ១ ចម្ងាយ ១០០ គម និង ខ្សែទី ៣ ឃ្លាតពី ខ្សែទី ២ ចម្ងាយ ១០០ គម ដែរ បែបនេះ ទំនងមានបំណងថា កងទ័ព អ៊ុយក្រែន អាចមានលទ្ធភាព វាយរំដោះ បានទឹកដី ដែលរុស្សី កំពុងគ្រប់គ្រងវិញ បានទាំងអស់ ត្បិតទ័ពរុស្សី ស្ថិតនៅចម្ងាយ ៣០០ គម ពី ព្រំដែន។  សូមអានផងដែរ ប្រព័នមហាកំពែង អ៊ុយក្រែន

ផែនទី មហាកំពែង ឆ្លាតរុស្សី  រួមមានច្រើនប្រព័ន្ធដូចជា៖
  1. ប្រព័ន្ធចំការមីន The Minefield System អាចមានប្រវែង ១០០ ម កម្រាស់ ឬ ១ គម ដោយមាន បង្កប់មីន ប្រឆាំងរថក្រោះ មីនប្រឆាំង មនុស្ស
  2. ប្រព័ន្ធប្រឡាយទឹក Trech Obstacle System. Canal System មានទទឹង អាច ៤.៥ មែត្រ ជម្រៅ អាច ២,៥ ព្រោះឃើញមាន គ្រឿងចក្រ កំពុងឃូងដី  អាចម៍ដីដែលបាញ់ឡើងមកលើ ប្រើសម្រាប់ ធ្វើជា របាំង ការពារនៅ ពីមុខ។ ប្រឡាយនេះ ក៍ប្រើផងដែរ សម្រាប់ជា លេណដ្ឋាន ចល៍តទ៏ព ស្តុកភស្តភារ  ចំណែក អាចម៍ដី ប្រើជា ដីទួល ដំបូក ការពារគ្រាប់ ពេលរថក្រោះខ្មាំង បើកដោយល្បឿងលឿនសម្រុកចូលមក វានឹងបុកជាមួយពំនូកដី រួចដាំក្បាលចូលក្នុងប្រឡាយទឹក ឬ អន្លុងនោះតែម្តង។
  3. Dragon Teeth System ប្រព័ន្ធធ្មេញនាគ ដែលមាន បង្គោលេបេតុង ស្រួចៗ ដែលមាន រថយន្តស្ទុច ដាក់ រៀបចំ ជា ០៣ ខ្សែ របៀបជា មុំចង្រ្កាន ដើម្បីធ្វើជា ឧបសគ្គ ដែលប្រព័ន្ធនេះ អាចនៅ រក្សារូបរាងរាប់សិបឆ្នាំ ក្រោមសីតុណ្ហភាព ក្តៅ សើប។ រថក្រោះ រថពាសដែក ដែលមានកំពស់ ០,៤ ឬ ោ,៥​ ពី ផ្ទៃដី គឺមិនអាចឆ្លងផុតឡើយ។ ប្រព័ន្ធធ្មេញនាគ ក៍មានរៀបចំជា ប្រឡោះ ប្រហោង អាច ១ ហិចតា​ឬ ១ គម ដើម្បី បើកផ្លូវរថក្រោះ រថពាសដែកបើកចូល រួចមាន ប្រព័ន្ធ ប្រឡាយ នៅបាំងពីមុខ ឬ លេណដ្ឋាននៅ បាំងីមុខ ពេលនោះ ខ្សែត្រៀម ស្លាបស្តាំ ស្លាបឆ្វេង អាចវាយកំទេចគោលដៅខ្លាំង ដោយប្រសិទ្ធិភាព និង សុវត្ថិភាព។
  4. ប្រព័ន្ធលួសបន្លា The wirre system សំដៅថា ខ្សែលួសបន្លា អាច ២ ឬ ៣ ខ្សែ ដើម្បី ធ្វើជាគ្រឹះតម្លើងពីលើគ្នា​ បង្កើតជា របងលួស។ ករណី មានឧបទវហេតុ នោះ ខ្សែភ្លើងអគ្គីសនី ឬ ដំបងឆក់ អគ្គីសនី នឹងត្រូវបានធ្វើឡើង ដើម្បី ឆក់ ។
  5. ប្រព័ន្ធអាវុធគាំទ្រ រួមទាំង អាវុធ ប្រឆាំង រថក្រោះ ប្រឆាំងថ្មើជើង និង ប្រព័ន្ធអាវុធបាញ់ស៊ីប​ Sniper ដែលអាចបាញ់ ៦ ទៅ ៨ គម ។ នេះជាប្រព័ន្ធលេណដ្ឋានរឹងមាំ ដើម្បី ការពារចំការមីន ប្រព័ន្ធធ្មេញនាគ ឬ ប្រព័ន្ធប្រឡាយ ខ្សែលួស ជាដើម។ អាចមាន ផងដែរ អាវុធគាំទ្រធុនតូច ដូច កាំភ្លើងត្បាល់ ៦០ ឬ ៨០ មម ជាកាំភ្លើងអុក។
  6. ប្រព៍ន្ធកាំភ្លើងធំ គាំទ្រ ឬ កាំជ្រួចហ្វូង អាចស្ថិតនៅចម្ងាយ ៣០ ឬ ៥០ គម ពីខាងក្រោយ ប្រព័ន្ធលេខ ៥ ដើម្បី បាញ់ការពារ ការរុលចូលរបស់ ថ្មើរជើង រថក្រោះ ចូលមក វាយបំផ្លាញចំការមីន។
មហាកំពែងឆ្លាតរុស្សី The Russian Smart Defense Wall គឺជា ប្រព័ន្ធរបងព្រំដែនរុស្សី ដែលបាន និងកំពុងកសាង បង្ករជាការព្រួយបារម្ភ ដល់ អាមេរិក អឺរ៉ុប និង ឈានដល់ ប្រតិបត្តិការសឹក វាយបក គឺសំដៅ យុទ្ធនាការយោធា វាយឆ្លងកាត់ មហាកំពែងនេះ តើពួកគេឆ្លងរួចដែរឬទេ? ឆ្លងបែបណា?-កាលគងទ័ពរុស្សី វាយឆ្លង មហាកំពែងឆ្លាត អ៊ុយក្រែន ដែលចំណាយ ៥០០ លានដុល្លា នៅឆ្នាំ ២០២២ ដោយសារ អ៊ុយក្រែន មិនបានប្រើប្រព័ន្ធចំការមីន។ ចំណែក រុស្សី​មានប្រព័ន្ធចំគារមីន ធ្មេញនាគ..

មហាកំពែងព្រំដែន រុស្សី អ៊ុយក្រែន បែលឡារុស្ស

No comments:

Post a Comment