បញ្ហាការកសាងរបងព្រំដែន ជញ្ជាំងព្រំដែន កម្ពុជា៖ ខ្ញូំបានសិក្សាច្រើនផ្នែកនេះព្រោះជា វិស្វកម្មយោធាមួយប្រភេទ ។ ប្រជាជនណា ក៍ដូចគ្នា គឺចង់បាន ការស្ថាបនារបង ជញ្ជាំងព្រំដែន ដើម្បីការពារប្រទេស ការពារអន្តោប្រវេសន៍ ការពារទំនិញបរទេសឆ្លងដែរ តែលទ្ធផល គឺការវិនាសទឹកដីទៅវិញ ដូចជា ករណ៍ របងព្រំដែនអាមេរិក ជាមួយ ម៉ិចស៊ិកូ គឺអាមេរិកខាតបង់ទឹកដី ១០ មែត្រ ក្នុងប្រវែង ១៥០០ គម ព្រោះ ច្បាប់សំណង់ គេហាមមិនឲ្យយើង សាងសង់ ជាប់របងគ្នាទេ ! ឬ ជាប់ជញ្ជាំងគ្នាទេ ត្រូវទុកចន្លោះ ! ដែលគេហៅថា តំបន់ ស ។ រឿងនេះវាដូច យើង ទិញដី សាងសង់ផ្ទះ ត្រូវទឹកគំលាត ១ តឹក !!! ។ នៅអាមេរិក គេចំណាយលុយច្រើន ពេលសាងសង់របងរួច ប្រជាជន ម៉ិច នាំគ្នា យក របង ជញ្ជាំង មកធ្វើជា ហាងលក់កាហ្វេរ វាតដាំដំណាំ មានយ៉ាងស្រួល ព្រោះជា តំបន់ភ្នំ វាលស្រែ ព្រៃ ឬ ប្រជុំជន....
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» និងជំរុញការអភិវឌ្ឍភូមិភាគឦសាន
ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដែលមានគោលដៅពីរ គឺ កៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើផ្លូវក្រវាត់ព្រំដែន។
គំរូរបង ជញ្ជាំងព្រំដែន រវាង អាមេរិក ម៉ិចសីចកូ ដែល អាមេរិក ខាតបង់ដី ៦ មែត្រ គុណ ១៥០០ គម ដោយសារ ច្បាប់តម្រូវឲ្យទុកគំលាត ឬ តំបន់ ស ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្កើតគំនិតផ្តួចផ្តើមពីរទៀត ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាននោះគឺទី១. ប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនទាំង៤ (CLV-DTA) រៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ និងទី២. គឺប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឦសានឱ្យបានចប់សព្វគ្រប់នៅចុងឆ្នាំ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥។
សម្តេចធិបតី ក៏បានណែនាំឱ្យគ្រប់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយអំពីតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ (CLV-DTA) ឱ្យបានទូលំទូលាយជូនសិស្ស និស្សិត និងប្រជាពលរដ្ឋ៕
ថ្ងៃពុធ, 27 ខែមេសា, 2022 ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យព្រំដែន និងផ្លូវក្រវ៉ាត់ព្រំដែន ខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង)៖ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលព្រំដែន និង ផ្លូវក្រវ៉ាត់ព្រំដែន ដែលនៅជាប់ជាមួយនឹងប្រទេសឡាវ។ ការចុះពិនិត្យព្រំដែននេះ ក៏មានការចូលរួមដោយ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នាយឧត្តមសេនីយ៍ ខ្វាន់ សៀម អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងផងដែរ។ លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធព្រំដែននេះ ទោះបីជាកម្ពុជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការស្ថាបនារហូតមកដល់ថ្ងៃនេះ ទទួលបានលទ្ធផលយ៉ាងច្រើនគួរជាទីមោទន:។ ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះ ជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីកសាងព្រំដែនកម្ពុជាទៅជាព្រំដែនសន្តិភាព អភិវឌ្ឍ និងសុខដុមរមនាជាមួយប្រទេសជិតខាង៕
សេរីភាព/Freedom
28 August 2023
បង្គោលព្រំដែនលេខ២២៩ បានបោះចូលដីភូមិរបស់ប្រជាពលរដ្ឋ ជិតដល់កាំជណ្តើរផ្ទះប្រជាពលរដ្ឋខ្មែរ ស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ការបោះបង្គោលព្រំដែននេះ បានធ្វើអោយបាត់ព្រែកកំពង់ស្នាយ ដែលបន្សល់តាំងពីសម័យបារាំង និងស្ដារឡើងវិញនៅសម័យខ្មែរក្រហម ដែលបានបាត់បង់ទៅវៀតណាមគ្រប់គ្រង ក្រោយបោះបង្គោលព្រំដែន កាលពីឆ្នាំ២០១៧។ ព្រែកមួយខ្សែនេះមានប្រវែងទទឹងចន្លោះជាង ២០ម៉ែត្រ ដល់ជាង ៤០ ម៉ែត្រ បណ្តោយជាង ១០០គីឡូម៉ែត្រ ឋិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ពលរដ្ឋខ្មែររស់នៅក្បែរព្រំដែននិយាយថា ព្រំដែនចាស់កន្លងទៅ និងបង្គោលព្រំដែនបោះសម័យបារាំងឋិតនៅឆ្ងាយពីព្រែកនេះជាច្រើនគីឡូម៉ែត្រ។
កាលពីសម័យ ប៉ុល ពត ខ្មែរយើងគ្រប់គ្រងព្រែកនេះទាំងស្រុង។ ការបោះង្គោលព្រំដែនតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង២០១៩ ដែលយកតាមសន្ធិសញ្ញាព្រំដែនរដ្ឋឆ្នាំ១៩៨៥ (សម័យវៀតណាមត្រួតត្រាកម្ពុជា) ជាហេតុធ្វើអោយបាត់បង់ ព្រែកកំពង់ស្នាយ នេះនិងដីខ្មែរនៅតំបន់នោះ។
កាច់ទៅទិសលិច ឆៀងនិរតីតាមត្រើយជើងរបស់ព្រែកឡុងខុត ព្រែកកំពង់ស្នាយ “ព្រែកកាយក” ព្រែកកាយបួត ព្រែកកំពង់ស្នាយ “ព្រែកកាយក” ដល់ចំណុចមាន និយាមកា ១២១០.១០០ – ៥៥៥.៦៥០ កាច់ទៅទិសពាយព័្យឆ្លងព្រែកត្របែកទៅជួប ត្រើយខាងលិចរបស់ព្រែកនោះ នៅនិយាមកា ១២១០.៦០៥ -៥៥៤.៨៩៥ កាច់ទៅទិសនិរតីតាមត្រើយខាងលិចរបស់ព្រែកត្របែក “តាមលី” ទៅជួបនឹងត្រើយ ខាងជើង របស់ព្រែកក្រោម “ព្រែកសូហា” នៅនិយាមកា ១២១០.០៧៥ – ៥៥៤.៦២០ ដើរតាមត្រើយ ខាងជើង របស់ព្រែកក្រោម “ព្រែកសូហា” ទៅជួបនឹងត្រើយខាងជើងរបស់ព្រែកកាយស៊ូ នៅនិយាមកា ១២០២.១៧០ – ៥៣៩.០០០ ដើរតាមត្រើយខាងជើងរបស់ព្រែកកាយស៊ូ ដល់ចំណុចមាននិយាមកា ១២០១.៥៦០ -៥៣៨.៦៨០ ដើរតាមត្រើយខាងជើង របស់ព្រែកគ្មានឈ្មោះ ទៅជួបនឹងព្រែកកោះសំពៅ ដល់ចំណុចមាន និយាមកា ១២០០.២១០ – ៥៣៧.៣១៥ កាច់ទៅទិសពាយព័្យ ដើរតាមកណ្ដាល ព្រែកកោះសំពៅ “សឺធឿង” ដល់ចំណុចមាននិយាមកា ១២០៤.២០៥ – ៥២៩.៣៨០ ។
ចុះផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១៧:១៤ នាទី ដោយ Hun Sirivadh
អាជ្ញាធរព្រំដែនច្រានចោលការផ្សាយរបស់អាស៉ីសេរីទាក់ទងនឹងព្រែកកំពង់ស្នាយនៅខេត្តស្វាយរៀង
ភ្នំពេញ៖ លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជា្ញធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មានច្រើនចោលការផ្សាយរបស់អាស៊ីសេរីទាក់ទងទៅនឹងព្រែកកំពង់ស្នាយនៅក្នុងខេត្តស្វាយរៀងដែលថាបានបាត់បង់ទៅវៀតណាម។ លេខាធិការដ្ឋានចាត់ទុកការផ្សព្វផ្សាយនេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជា្ញធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបានឲ្យដឹងថា ព្រែកកំពង់ស្នាយ គឺជាព្រែក ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ផ្អែកតាមផែនទីបោននេះ ខ្សែព្រំដែនដើរតាមច្រាំងព្រែក ខាងកម្ពុជា ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំចរចាជាមួយភាគីវៀតណាមរហូតសម្រេចបានខ្សែព្រំដែនដើរតាមពាក់កណ្ដាលព្រែកវិញ (បន្ទាត់ទ្រូងនៃផ្លូវទឹក)។
លេខាធិការដ្ឋានបញ្ជាក់ថា៖ «ដូចមានចែងក្នុងប្រការ១ នៃសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រែក មានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ទឹក ការធ្វើនាវាចរណ៍ និងការនេសាទជាដើម។ល។»
តាមការបញ្ជាក់របស់លេខាធិការដ្ឋានអាជ្ញាធរព្រំដែនគឺបង្គោលព្រំដែនកម្ពុជាវៀតណាមតាដងព្រែកកំពង់ស្នាយគឺនៅពាក់កណ្ដាលព្រែកមិនមែននៅខាងច្រាំងរបស់កម្ពុជាទេ។
គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ អាស៉ីសេរីបានចុះផ្សាយព័ត៌មានក្រោមចំណងជើងថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរ ក្រហមជីកបាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន»។
លេខាធិការដ្ឋានអាជ្ញាធរជាតិព្រំដែន អំពាវនាវដល់ជនរួមជាតិទាំងអស់កុំជឿនិងកុំចែកចាយព័ត៌មានក្លែងក្លាយរបស់ RFA ទាំងនេះ៕
២៤-០៣-២០២១ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅមណ្ឌលគីរី ប្រវែង៣១៤គីឡូម៉ែត្រ សង់រួចរាល់ ៨០% ហើយ មកទល់បច្ចុប្បន្ន ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគីរី ដែលមានប្រវែង៣១៤គីឡូម៉ែត្រ បានស្ថាបនារួចរាល់ប្រមាណ ៨០% ហើយ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៣ ខែមីនា។ ឯកឧត្តម បានឱ្យដឹងថា ផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនមួយខ្សែនេះ ជាប់នឹងខេត្តបីរបស់ប្រទេសវៀតណាម ហើយនឹងដើរតួរជាផ្លូវយុទ្ធសាស្ត្រក៏សំខាន់មួយ។ ឯកឧត្តម បន្តថា៖ «ផ្លូវនេះនឹងជួយសម្រួលដល់កងកម្លាំងឈរជើងការពារព្រំដែនឱ្យងាយស្រួលចូលទៅគ្រប់គ្រងជាងមុន និងជាផ្លូវសេដ្ឋកិច្ចថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ»។ គួរជម្រាប់ថា កន្លងទៅនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ស្របព្រំដែន កម្ពុជា-វៀតណាមនេះ គឺជាចក្ខុវិស័យក្នុងយុទ្ធសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែង។ រដ្ឋាភិបាល ក៏រំពឹងថា តាមរយៈផ្លូវនេះ ខេត្តមណ្ឌលគិរី នឹងកាន់តែកែប្រែមុខមាត់ថ្មី ទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ វិស័យសិក្សាធិការ និងវប្បធម៌ជាដើម។
ផែនទី គំរូប្រព័ន្ធខ្សែក្រវ៉ាត់ព្រំដែន អាមេរិក ម៉ិចស៊ីចកូ
2017-02-06 ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ចាប់ផ្តើមកសាងជំហានទី២ ប្រវែង ១៥គីឡូម៉ែត្របន្ថែមទៀត (ប៉ៃលិន)៖ កងកម្លាំងវិស្វកម្មនៃក្រសួងការពារជាតិ បានចាប់ផ្តើមការកសាង ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតនៅខេត្តប៉ៃលិន ប្រវែង១៥គីឡូម៉ែត្របន្ថែមទៀត ដែលជាជំហានទី២ ឆ្នាំ២០១៧ របស់ខ្លួន ប្រើប្រាស់កញ្ចប់ថវិកា របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ផ្លូវក្រវ៉ាត់ស្របព្រំដែន កម្ពុជា-ថៃ ១ខ្សែនេះ គឺនឹងផ្សាភ្ជាប់ជាមួយផ្លូវក្រវ៉ាត់ព្រំដែន ដែលកំពុងកសាងចេញពីខេត្តកោះកុង ហើយផ្លូវនេះ គឺជាចក្ខុវិស័យក្នុងយុទ្ធសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្លូវមួយខ្សែស្របព្រំដែនកម្ពុជា-ថៃនេះ មានសក្តានុពលលើវិស័យការពារជាតិ និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន កសិផលរបស់ប្រជាកសិករ តាមព្រំដែនទៅកាន់ទីផ្សារបានឆាប់រហ័ស ធ្វើឱ្យឈ្មួញកាត់បន្ថយការចំណាយលើការដឹកជញ្ជូន ស្មើនឹងការបង្កើនតម្លៃកសិផល របស់ប្រជាពលរដ្ឋ។ នៅតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិននេះ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព បានកំពុងជំរុញបន្ថែមនូវការ ពង្រឹងកិច្ចសហប្រតិ្តបតិការ ជាមួយប្រទេសថៃ ដើម្បីប្រែក្លាយតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនមួយ ដែលមាន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យល្អប្រសើឡើង។ សូមរំលឹកថា ផ្លូវមួយខ្សែដែលកសាងក្នុងជំហានទី១ កាលពីឆ្នាំ២០១៦នោះ មានប្រវ៉ែង២០គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ មានស្ពានចំនួន ៥កន្លែង ដាក់លូ២៩កន្លែង លូប្រអប់ចំនួន៩កន្លែង ហើយកសាងចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ឆ្ពោះទៅដល់ចំណុចអូរអែម ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយផ្លូវនេះជាផ្លូវក្រាល គ្រួសថ្មភ្នំ ជំហានដំបូងស្របតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ជាគម្រោងថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គ្រោងដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ៕
លូវតាមក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ-ថៃ និងផ្លូវជាច្រើនខ្សែទៀតនៅខេត្តព្រះវិហារ ដែលខូចខាតដោយសារទឹកជំនន់ ត្រូវជួសជុលរួចរាល់អាចឲ្យពលរដ្ឋធ្វើដំណើរបានវិញហើយ ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News (ព្រះវិហារ)៖ ផ្លូវនៅតាមក្រវ៉ាត់ព្រំដែន កម្ពុជា-ឡាវ-ថៃ ព្រមទាំងផ្លូវជាច្រើនខ្សែទៀត នៅក្នុងខេត្តព្រះវិហារ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀវកន្លងមកនេះ ត្រូវបានជួសជុលរួចរាល់ និងស្តារឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជា ការដឹកជញ្ជូនកសិផល របស់ពួកគាត់មកទីផ្សារជាដើម។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួង, ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងាររដ្ឋបាលខេត្តព្រះវិហារ បានចុះពិនិត្យវាយតម្លៃ ដើម្បីស្តារ និងជួសជុលឡើងវិញផ្លូវ ស្ពាន ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។ លោក សំ លាងទ្រី បានបន្តថា៖ «ក្រោយជំនន់ទឹកភ្លៀងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការស្តារ និងជួសជុលឡើងវិញផ្លូវជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ ប្រវែង៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៩៥ ពីស្រុកឆែប ទៅស្រុកជ័យសែន និងផ្លូវក្រាលគ្រួសក្រហម ១ខ្សែរទៀត មានប្រវែង ១៣គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦២ ពីភូមិភ្នំដែក ឃុំរម្មណីយ៍ ទៅភូមិស្វាយដំណាក់»។ ប្រធានមន្ទីរសាធារណការខេត្តរូបនេះ បានគូសបញ្ជាក់ថា ដោយឡែកនៅថ្ងៃម្សិលមិញ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការខេត្តព្រះវិហារ បានបញ្ចប់ការជួសជុលផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែង ៨៧.៨គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ ឆ្លងកាត់ឃុំកំពង់ស្រឡៅមួយ កំពង់ស្រឡៅពីរ ជាប់រំដែនកម្ពុជា-ឡាវ ឆ្ពោះទៅកាន់បន្ទាយស្រម៉ោច នៃស្រុកជាំក្សាន្ត (ព្រំដែនកម្ពុជា-ថៃ) និងផ្លូវខេត្ត 2PVH7 ប្រវែង១៧.៧៩គីឡូម៉ែត្រ ពីអូរជុង ទៅកាន់របុញ នៃស្រុកជាំក្សាន្ត ក៏ត្រូវបានជួសជុលរួចរាល់ហើយដែរ។ លោកសំ លាងទ្រី បានបញ្ជាក់ថា សរុបមកផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀង គឺត្រូវបានស្តារ និងជួសជុលឡើងវិញ ដែលរហូតមកដល់ថ្ងៃនេះ សម្រេចបានលទ្ធផលស្ទើ១០០% ទៅហើយ។ បច្ចុប្បន្ននេះ ក្រុងការងារថែទាំផ្លូវថ្នល់ ដែលកំពុងឈរជើងតាមគោលដៅតាមក្រុង ស្រុកនីមួយៗ កំពុងយកចិត្តទុកដាក់ជួសជុល និងលុបសំបុកមាន់ ក៏ដូចជាការកាត់ស្មៅតាមដងផ្លូវផងដែរ។ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចូលរួមថែរក្សាផ្លូវថ្នល់ ដោយមិនត្រូវដឹកលើសទម្ងន់ និងត្រូវយកចំណីផ្លូវធ្វើអាជីវកម្មជាដាច់ខាត៕
ផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃប្រវែង៣២គីឡូម៉ែត្រ ត្រូវបាន ថែមដីល្បាយ កៀរសម្រួល ស្រោចទឹង កិនបង្ហាប់
ព្រះវិហារ៖ កំណាត់ផ្លូវខេត្តលេខ២ (PVH៤) ប្រវែង៣២គីឡូម៉ែត្រ ដែលជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន កម្ពុជា–ថៃ ពីតំបន់ស្វាយជ្រំ ក្នុងឃុំស្រអែម ទៅកាន់ច្រកព្រំដែនអានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការថែមដីល្បាយ កៀរសម្រួល ស្រោចទឹង កិនបង្ហាប់ឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៣នេះថា៖ កំណាត់ផ្លូវខេត្តលេខ២ (PVH៤) ប្រវែង៣២គីឡូម៉ែត្រ ជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន កម្ពុជា–ថៃ ពីតំបន់ស្វាយជ្រំ ក្នុងឃុំស្រអែម ទៅកាន់ច្រកព្រំដែនអានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក នាពេលនេះត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការ ថែមដីល្បាយ កៀរសម្រួល ស្រោចទឹង កិនបង្ហាប់ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋ មានភាពងាយស្រួលល្អប្រសេីរឡេីងវិញ ៕
ផ្លូវជាតិពីរខ្សែបានស្ថាបនារួចរាល់ទាំងស្រុង ប្រវែងរាប់រយគីឡូម៉ែត្រសរសៀតាមក្រវាត់ព្រំដែនថៃពីខេត្តប៉ៃលិនរហូតដល់ច្រកអូស្មាច់ខេត្តឧត្តរមានជ័យ ដោយចាក់កៅស៊ូយ៉ាងរលោងស្រិល។ ផ្លូវជាតិទាំងពីរខ្សែនេះ ជាផ្លូវយុទ្ធសាស្រ្តសម្រាប់ការដឹកជញ្ជូនទំនិញ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងជាផ្លូវខ្សែក្រវាត់ខឿនការពារជាតិផងដែរ។
ផ្លូវជាតិលេខ ៥៨ បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២០ មានប្រវែងសរុបជាង ១៧៤ គីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កំណាត់ផ្លូវនេះមានទទឹង ១២ ម៉ែត្រ ក្នុងនោះផ្លូវមេប្រវែង ១៦៥ គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង ៨ គីឡូម៉ែត្រភ្ជាប់ទៅច្រកព្រំដែនថៃចំនួន ៤ មាន ច្រកអូរបីជាន់ ច្រកបឹងត្រកួន ច្រកជប់គគីរ និងច្រកថ្មដូន។
ស្ថាបនាដោយប្រើប្រាស់ប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)។ ដោយឡែកផ្លូវជាតិមួយខ្សែទៀតនោះគឺផ្លូវជាតិលេខ ៥៩ ក៏សាងសង់ឡើងសសៀរតាមក្រវាត់ព្រំដែនថៃកាត់តាមខេត្តចំនួន ៣ គឺខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ។ ផ្លូវជាតិមួយខ្សែនេះចេញពីផ្លូវជាតិលេខ ៥ កាត់ស្រុកម៉ាឡៃ ស្រុកកំរៀង ស្រុកភ្នំព្រឹក្ស ស្រុកសំពៅលូន រហូតទៅដល់ខេត្តប៉ៃលិន។ គម្រោងស្ថាបនាផ្លូវលេខ ៥៩ មានប្រវែងជាង ១០០ គីឡូម៉ែត្រ ក្រោមប្រាក់កម្ចីរបស់ប្រទេសចិន ដែលបើកដំណើរការសាងសង់នៅចុងឆ្នាំ ២០១០ និងសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងអំឡុងឆ្នាំ ២០១៥។
ប្រព័ន្ធ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជាប្រព័ន្ធ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា
No comments:
Post a Comment