Samdech Hun Sen of Cambodia 18h · កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ ឯកឧត្ដម នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕
Insophal-Khmer Author-Page ពីរឃ្លា ដែលលោក Xi Jinping ផ្តាំទៅពិភពលោក !
- ១.ការងើបឡើងនៃសេដ្ឋកិច្ចចិន ប្រៀបបានទៅនឹង “រដូវផ្ការីក” គឺប្រជាជាតិទូទាំងពិភពលោក ទទួលបានផលប្រយោជន៍ពីការរីកចម្រើននៃសេដ្ឋកិច្ចចិន ! បើរីកចម្រើននៅតែប្រទេសចិន ក៏គេមិនហៅថា “រដូវផ្ការីក” នោះដែរ !
- ២.ចិន ប្រៀបបានទៅនឹង “មហាសមុទ្រ” ដែលតែងតែជួបព្យុះ ជួបរលកបោកបក់ ប្រសិនបើនៅស្ងប់ស្ងាត់ក៏គេមិនហៅថា “មហាសមុទ្រ” នោះដែរ ! ប៉ុន្តែទោះបីមានព្យុះ រលកបោកបក់ខ្លាំងយ៉ាងណាក៏ដោយ ក៏មហាសមុទ្រនៅតែជាមហាសមុទ្រ មិនអាចលុបបាត់ដូចបឹង និងទន្លេនោះទេ !
បំណងល្អពីរាជធានីភ្នំពេញ ១៨ មេសា ២០២៥ !
ដំណើរទស្សនកិច្ចប្រធានាធិបតីចិន នៅកម្ពុជា ១៧ មេសា ២០២៥
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។
សារលិខិតប្រធានាធិបតី ស៊ី ជីនពីង ៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព (ភ្នំពេញ)៖ សារលិខិតរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា, សារលិខិតនេះបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីស្ថានទូតចិន នៅយប់ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥
ប្រធានាធិបតីចិន នៅកម្ពុជា ១៧ មេសា ២០២៥ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១៧ និងទី១៨ ខែមេសានេះ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃកម្ពុជា នរោត្តម សីហមុនី។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម ស៊ី ជីនពីង នឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងព្រះបរមរាជវាំង ។ ជាមួយគ្នានេះ លោកប្រធានាធិបតីចិន ក៏នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ ។
Insophal-Khmer Author-Page 48m · ឈ្វេងយល់ពីពិធីការជាតិ និងអន្តរជាតិ ! ប្រមុខរដ្ឋ អាចធ្វើ “ទស្សនកិច្ចផ្លូវរដ្ឋ” និង “ទស្សនកិច្ចផ្លូវការ”។ នាយករដ្ឋមន្ត្រី អាចធ្វើ “ទស្សនកិច្ចផ្លូវការ” ប៉ុន្តែមិនអាចធ្វើ “ទស្សនកិច្ចផ្លូវរដ្ឋ” ទេ។ ១.ប្រទេសដែលប្រធានាធិបតីកាន់អំណាចដូចជាសហរដ្ឋអាម៉េរិក, ចិន, ហ្វីលីពីន, ឥណ្ឌូនេស៊ី...។ល។ គេអាចមកធ្វើ “ទស្សនកិច្ចផ្លូវរដ្ឋក៏បាន ឬទស្សនកិច្ចផ្លូវការក៏បាន” តែមានភាពខុសគ្នាដូចខាងក្រោម៖ ១.១.ទស្សនកិច្ចផ្លូវរដ្ឋ គឺប្រធានាធិបតី មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមការអញ្ជើញរបស់ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋកម្ពុជា គឺជាភ្ញៀវរបស់ព្រះប្រមុខរដ្ឋ។ ពិធីទទួលបដិសណ្ឋារកិច្ចមានតាំងទង់ជាតិភ្ញៀវនិងម្ចាស់ផ្ទះ, មានតាំងរូបព្រះឆាយាល័ក្ខណ៍ និងរូបថតទន្ទឹមគ្នាដែលភ្ញៀវតាំងនៅខាងស្តាំ។ មានមហាជនឈរអបអរសាទរតាមដងផ្លូវទទួលស្វាគមន៍ដល់ព្រះបរមរាជវាំង, មានម៉ូតូប៉ូលីសអមចំនួន២០គ្រឿង និងព្រះមហាក្សត្ររៀបចំពិធីទទួលផ្លូវការនៅក្នុងព្រះបរមរាជវាំង។ ទស្សនកិច្ចផ្លូវរដ្ឋចង់បង្ហាញពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតកំពូល ។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ពុំមានការប្រជុំពិភាក្សាលើបញ្ហានយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្មជាមួយព្រះមហាក្សត្រនោះទេ ព្រោះព្រះអង្គពុំកាន់អំណាច។ មានពិធីជប់លៀងទទួលស្វាគមន៍ផ្លូវការ។ ១.២. ប៉ុន្តែអាចមានការពិភាក្សាក្រៅផ្លូវការជាមួយប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា ឬនាយករដ្ឋមន្ត្រីនៅពេលចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតី ។ ២.ប្រធានាធិបតី ក៏អាចអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការដែរ ប្រសិនជាមានការអញ្ជើញរបស់នាយករដ្ឋមន្ត្រី គឺជាភ្ញៀវរបស់នាយករដ្ឋមន្ត្រី។ ពិធីទទួលបដិសណ្ឋារកិច្ច គឺពុំមានតាំងរូបថតទេ, ពុំមានមហាជនឈរអបអរសាទរទេ, មានម៉ូតូប៉ូលីសអមចំនួន១៨គ្រឿង និងនាយករដ្ឋមន្ត្រីរៀបចំពិធីទទួលផ្លូវការនៅក្នុងវិមានសន្តិភាព ហើយគោលបំណងនៃដំណើរទស្សនកិច្ចមានដូចខាងក្រោម៖ ពង្រឹងទំនាក់ទំនងទ្វេភាគី ។ ប្រជុំពិភាក្សាលើបញ្ហានយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម...។ល។ និងមានចុះកិច្ចព្រមព្រៀង ឬ MoU មួយចំនួនដែលជាសមិទ្ធផលនៃដំណើរទស្សនកិច្ច។ មានពិធីជប់លៀងទទួលស្វាគមន៍ជាផ្លូវការ ។ បំណងល្អពីរាជធានីភ្នំពេញ ១៧ មេសា ២០២៥ !
...តាំងពីថ្ងៃដំបូងដែលលោកសុីជិនពីង ប្រធានាធិបតីចិនចេញដំណើរទៅទស្សនកិច្ចប្រទេសវៀតណាម លោកដូណាល់ត្រាំ ក៏តាមដានភ្លេចអាចម៍ភ្លេចនោម ភ្លេចសមាធិដែរ។ តាមការយល់ឃើញរបស់ខ្ញុំ ប្រធានាធិបតីចិនបានដើរមុនមួយជំហាន ដើម្បីពន្យល់មិត្តភក្តិនៅក្នុងប្រទេសអាស៊ានថា មហាអំណាចចិនគឺជាប្រទេសដែលមានភាពប្រាកដនិយម ហើយនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងតែក្តៅដូចបាយពុះនេះ គឺចិនប្រឆាំងដាច់ខាតជាមួយលទ្ធិឯកតោភាគីនិយម ហើយទាមទារអោយបណ្តាប្រទេសទាំងឡាយ ងាកទៅចាប់អារម្មណ៍និងមានការគោរពចំពោះច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ បន្ថែមពីនោះ បណ្ដាប្រទេសទាំងបី ដែលលោកសុីជិនពីង បានចំណាយពេលទៅធ្វើទស្សនកិច្ច គឺមានសារៈសំខាន់ប្រហាក់ប្រហែលគ្នា ចំពោះនយោបាយការបរទេសរបស់ចិន÷ ១. ទស្សនៈកិច្ចនៅប្រទេសវៀតណាម គឺដើម្បីរឹតចំណងមិត្តភាព រំលឹកដល់ខួបលើកទី៧៥នៃ ចំណងការទូតរវាងចិននិងវៀតណាម និងដើម្បីលួងលោមវៀតណាមដែលកំពុងខកចិត្តជាមួយអាម៉េរិក និងលើកទឹកចិត្តវៀតណាមអោយបន្តធ្វើជាដៃគូរទិញទំនិញចិនច្រើនជាងគេ នៅអាស៊ាន។ ២. ទស្សនៈកិច្ចនៅម៉ាឡេស៊ី គឺដើម្បីធ្វើគារវកិច្ចចំពោះម៉ាឡេស៊ីដែលឡើងកាន់តំណែងប្រធានអាស៊ាន និងដើម្បីពង្រឹងមិត្តភាពអាស៊ាន.ចិន អោយកាន់តែមានប្រៀបជាងអាមេរិក។ ៣. ទស្សនៈកិច្ចនៅកម្ពុជា ព្រោះសម្តេចព្រះបរមរតនកោដ្ឋនរោត្តមសីហនុ គឺជាមិត្តចាស់របស់ប្រទេសចិន។ វាជារឿងចាំបាច់បំផុតសំរាប់ប្រពៃណីចិន ដែលបានធ្វើដំណើរកាត់ផ្ទះមិត្តភក្តិហើយ គឺត្រូវចូលសួរសុខទុក្ខ និងផឹកតែមួយពែង។ ចំណុចដែលសំខាន់នោះ គឺកម្ពុជានិងចិន ជាមហាមិត្តដែកថែប កម្ពុជាជាប្រទេសដែលគាំទ្រនយោបាយចិនតែមួយដោយស្មោះត្រង់បំផុត ដូចនេះមនោសញ្ចេតនានៃការរាប់អានរវាងមេដឹកនាំកំពូលរបស់ប្រទេសកម្ពុជានិងចិន គឺពិតជាទៅហួសពីភាពជាមិត្តភ័ក្តិនោះទៅទៀត។ នេះជាការយល់ឃើញរបស់ខ្ញុំទេ ហើយថ្ងៃទី១៧ខែមេសា ស្អែកនេះ ប្រជារាស្ត្រខ្មែរទូទាំងនគរ នឹងលើកដៃគ្រវីទង់ជាតិស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីប្រទេសចិន យ៉ាងអធឹកអធមបំផុត។
សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព
(ភ្នំពេញ-ប៉េកាំង)៖ សារលិខិតរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា, សារលិខិត ទទួលបានផ្លូវការពីស្ថានទូតចិន នៅយប់ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងក្រោមជាខ្លឹមសារទាំងស្រុង៖
ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អតបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។ នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀតសម្រាប់ខ្ញុំក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ សង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង។
សហគមន៍វាសនារួមចិន-កម្ពុជាចាក់ឬសគល់យ៉ាងស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រនៃភាពជាអ្នកជិតខាងរាប់អានគ្នា។ ប្រទេសចិននិងកម្ពុជាមានភូមិសាស្ត្រជិតគ្នា ហើយទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរមានប្រវត្តិសាស្ត្រជិត២០០០ឆ្នាំ។ នារាជវង្សថាងសម័យបុរាណចិន(ឆ្នាំ៦១៨-៩០៧) សមាជិកនៃព្រះរាជវង្សានុវង្សចេនឡាបានយាងបំពេញទស្សនកិច្ចទៅរាជធានីឆាំងអានប្រទេសចិន ហើយទទួលបានបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់ ដោយត្រូវចាត់ទុកជា «Bin Han»ដែលមានន័យថាភ្ញៀវកិត្តិយស។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានរឹតបន្តឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាបន្តបន្ទាប់។
គ្រឿងប៉សឺឡែននិងគ្រឿងម្រ័ក្សណ៍ខ្មុកចិនត្រូវដឹកជញ្ជូនទៅកម្ពុជាតាមរយៈផ្លូវសូត្រសមុទ្រ ហើយផលិតផលពិសេសខ្មែរដូចជាគ្រឿងទេសនិងសូត្រឆៅជាផលិតផលពេញនិយមខ្លាំងសម្រាប់ប្រជាជនចិន ចម្លាក់ប្រណិតលើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញពីរូបភាពដ៏មមាញឹកនៃការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរលើប្រវត្តិសាស្ត្រ។ ព្រះសង្ឃល្បីល្បាញខ្មែរជាច្រើនអង្គធ្លាប់និមន្តទៅប្រទេសចិនដើម្បីផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនា ហើយ«កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីរបស់អ្នកស្រុកចេនឡា»ដែលនិពន្ធដោយលោក ជីវ តាក្វាន់ នារាជវង្សយ័នសម័យបុរាណចិន(ឆ្នាំ១២៧១-១៣៦៨) បានក្លាយទៅជាឯកសារសំខាន់ដើម្បីសិក្សាស្រាវជ្រាវប្រវតិ្តសាស្ត្រកម្ពុជារ។ អរិយធម៌ចិន និងខ្មែរដ៏អស្ចារ្យបានឆ្លងកាត់ពេលវេលាយូរលង និងមានពន្លឺចែងចាំងគ្នាទៅវិញទៅមក។
ការផ្តល់តម្លៃដល់មនោសញ្ចេតនានិងគុណធម៌ ជាលក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៃសហគមន៍វាសនារួមចិន-កម្ពុជា។ ប្រធានម៉ៅ សេទុងនិងនាយករដ្ឋមន្ត្រីជូ អេនឡៃ ដែលជាមេដឹកនាំជំនាន់ចាស់ប្រទេសចិន និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ»ជាសហស្ថាបនិកនៃមិត្តភាពចិន-កម្ពុជា។ កាលពី៧០ឆ្នាំមុន ក្នុងឱកាសសន្និសីទក្រុងបានឌុង ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុនិងនាយករដ្ឋមន្ត្រីជូ អេនឡៃបានជួបគ្នាលើកដំបូងនិងរាប់អានគ្នាដូចជាមិត្តភ័ក្តិចាស់ កម្ពុជាបានពុះពាឧបសគ្គគ្រប់បែបយ៉ាងដើម្បីបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិននាឆ្នាំ១៩៥៨ ប្រទេសចិនក៏បានគាំទ្រពេញទំហឹងដស់កម្ពុជាក្នុងការតស៊ូយុត្តិធម៌នៃទប់ទល់នឹងការឈ្លានពានពីបរទេស និងគាំពារអធិបតេយ្យភាពនិងឯករាជ្យជាតិ។
ភាគីទាំងពីរតែងតែរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមកនាគ្រាដែលត្រូវការជំនួយពីគ្នា។ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុបានគង់នៅប្រទេសចិនជិត៤០ឆ្នាំ និងទ្រង់ទុកចិនជាស្រុកកំណើតទីពីរ បទចម្រៀងកោតសរសើរមិត្តភាពចិន-កម្ពុជាដូចជា«ស្រណោះប្រទេសចិន» ដែលជាស្នាព្រះហត្ថព្រះករុណា បានត្រូវផ្សព្វផ្សាយទូលំទូលាយនិងបន្តច្រៀងរហូតដល់សព្វថ្ងៃនេះ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានយាងទៅប្រទេសចិនជារៀងរាល់ឆ្នាំ ហើយយើងបានជួបសំណេះសំណាលគ្នាយ៉ាងជិតស្និទ្ធជាច្រើនដង។ នាឆ្នាំ២០២០ ខ្ញុំបានថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
គ្រឿងឥស្សរិយយសដ៏មានតម្លៃនេះបានបន្ទុកនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ប្រជាជនចិនចំពោះប្រជាជនកម្ពុជា។ ចំពោះមុខកូវីដដែលជាវិបត្តិសតវត្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចទៅប្រទេសចិនក្នុងអាកាសធាតុមានខ្យល់ខ្លាំងនិងធ្លាក់ព្រិល ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រច្រើនក្រុមទៅប្រទេសកម្ពុជាដើម្បីជួយជ្រោមជ្រែង ភាគីទាំងពីរបានផ្តល់សម្ភារៈវេជ្ជសាស្ត្រជាច្រើនហូហែរគ្នាទៅវិញទៅមក។ ចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានគាំទ្រផលប្រយោជន៍ស្នូលពីគ្នាទៅវិញទៅមក រួមដៃគាំពារសមធម៌និងយុត្តិធម៌អន្តរជាតិ ហើយបានបង្កើតមិត្តភាពដែកថែបចិន-កម្ពុជា។
សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក បានចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងខ្លាសម្រាប់សហគមន៍វាសនារួមចិន-កម្ពុជា។
ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងប្រភពទុនវិនិយោគធំបំផុតរបស់កម្ពុជាជាយូរឆ្នាំ ភាគីទាំងពីរបានជំរុញឱ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការលើវិស័យខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់បន្តបន្ទាប់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បានផ្ដល់អំណោយផលដល់ការនាំចេញកសិផលកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន ធ្វើឲ្យផ្លែចេក ស្វាយ មៀនកម្ពុជា អាចចូលក្នុងគ្រួសាររាប់ពាន់រាប់ម៉ឺននៃប្រទេសចិន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការអភិវឌ្ឍដោយចិននិងកម្ពុជា បានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ២០០ក្រុមហ៊ុនចូលបង្កើតរោងចក្រ ដែលបានរួមចំណែកក្នុងការទំនើបកម្មឧស្សាហកម្មកម្ពុជា។
គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលគាំទ្រសាងសង់ដោយភាគីចិន ដូចជាផ្លូវល្បឿនលឿនទីមួយ ស្ពានអាកាសឆ្លងកាត់ជួរភ្នំទីមួយ ស្ថានីយ៍អគ្គិសនីធំបំផុត និងពហុកីឡដ្ឋានធំបំផុតជាដើម បាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជនកម្ពុជា ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍យូអង្វែងរបស់កម្ពុជា។ អ្នកជំនាញចិនបានទស្សនាគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ដើម្បីជួយរៀបចំផែនការមេអភិវឌ្ឍន៍ទំនើបកម្មវិស័យឧស្សាហកម្មកសិកម្ម។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអទិភាព៦ ចិន-កម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍កម្ពុជា។
បរិយបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក ជាមូលដ្ឋានរឹងមាំនៃសហគមន៍វាសនារួមចិន-កម្ពុជា។ ប្រទេសចិនបានបញ្ជូនអ្នកជំនាញវិស័យបុរាណវិទ្យា វិស័យស្ទង់ភូមិសាស្ត្រ វិស័យប្រវត្តិសាស្រ្តនិងវប្បធម៌ វិស័យស្ថាបត្យកម្មជាដើម មកធ្វើការនៅកម្ពុជាជិត៣០ឆ្នាំ ដើម្បីអនុវត្តគម្រោងជួសជុលប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងព្រះបរមរាជវាំងអង្គរធំ ដែលបានធ្វើឱ្យរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌនៃអរិយធម៌មនុស្សជាតិ ទទួលបានភាពរុងរឿងឡើងវិញ។ មានភ្ញៀវទេសចរចិនកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏អស្ចារ្យ។ មានមិត្តភ័ក្តិកម្ពុជាកាន់តែច្រើនរៀនភាសាចិន ដើម្បីគយគន់អរិយធម៌ចំណាស់ចិន និងទំនើបកម្មបែបចិន។ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានជួយសាងសង់«ផ្លូវមិត្តភាព» ជីក«អណ្តូងសុភមង្គល» និងអភិវឌ្ឍគម្រោងភូមិមិត្តភាពចិន-កម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។ ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិននៅកម្ពុជា បានជួយក្មេងស្រីថ្លង់ ឱ្យចេះនិយាយថា "ម៉ាក់" ជាលើកដំបូងក្នុងជីវិតរបស់នាង និងបានជួយអ្នកជំងឺដែលប្រើប្រាស់កៅអីរុញជាយូរឆ្នាំ អាចក្រោកឈរឡើងវិញបាន។
ជាងកន្លះសតវត្សកន្លងមក អាស៊ីបង្កើតបាន«អច្ឆរិយអាស៊ី» នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ពិភពលោក ដោយបានរក្សាសន្តិភាពនិងស្ថិរភាពជាទូទៅ រួមទាំងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័។ បច្ចុប្បន្ន ស្ថានការណ៍ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័និងខ្លាំងខ្លា ដែលមិនធ្លាប់មានក្នុងមួយសតវត្ស អាស៊ីកំពុងឈរនៅចំណុចចាប់ផ្តើមថ្មីមួយសម្រាប់ការស្តារឡើងវិញជារួម។ ចិននឹងបន្តប្រកាន់ខ្ជាប់នូវ គោលគំនិតការទូតជាមួយប្រទេសជិតខាង ដែលប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាបន្ន និងគោលនយោបាយមេត្រីភាពនិងសុខដុមរមនីយកម្មជាមួយប្រទេសជិតខាង ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសជិតខាង ជំរុញឱ្យសមិទ្ធផលនៃទំនើបកម្មបែបចិន ផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជិតខាង រួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងជំរុញដំណើរការទំនើបកម្មរបស់អាស៊ីទៅមុខទៀតដោយឥតឈប់ឈរ។
ក្នុងនាមជាសមាជិកដ៏សំខាន់នៃគ្រួសារអាស៊ី ចិននិងកម្ពុជាគួរតែដើរស្របតាមនិន្នាការប្រវត្តិសាស្ត្រ ឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន ខិតខំប្រឹងប្រែងគ្នានិងសម្រេចបានជោគជ័យគ្នា។ ចិននិងកម្ពុជាគួរតែធ្វើជាអ្នកត្រួសត្រាយនិងជាអ្នកគំរូ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ប្រកបដោយស្ថិរភាពនិងចីរភាព។
យើងត្រូវតែជំរុញជំនឿទុកចិត្តខាងនយោបាយគ្នាទៅវិញទៅមក ឲ្យបានស៊ីជម្រៅនិងឈានដល់កម្រិតកាន់តែខ្ពស់។ យើងត្រូវតែរក្សាការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាញឹកញាប់ និងរៀបចំផែនការស្តីពីការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីដោយគិតគូរពីកម្រិតយុទ្ធសាស្ត្រ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។ ភាគីទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រក្នុងវិស័យការទូត ការពារជាតិ និងវិស័យផ្សេងៗទៀត ប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបំបែកបំបាក់សាមគ្គីភាព និងការបំផ្លិចបំផ្លាញចំណងមិត្តភាពចិន-កម្ពុជា ពីកម្លាំងខាងក្រៅ ដើម្បីរួមគ្នាការពារសន្តិសុខនយោបាយ។
យើងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ប្រកបដោយគុណភាពកាន់តែខ្ពស់។ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការតម្កល់ទុកការអភិវឌ្ឍន៍ និងប្រជាជនជាអាទិភាព ផ្តល់តួនាទីឱ្យបានពេញលេញដល់យន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយ យុទ្ធសាស្ត្របញ្ចកោណ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។
យើងត្រូវតែរួមគ្នាថែរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្មកម្រិតខ្ពស់ ការអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កាន់តែរឹងមាំនិងត្រចាស់ត្រចង់ រួមចំណែកក្នុងដំណើរការទំនើបកម្មនៃប្រទេសទាំងពីរ។
យើងត្រូវតែរួមគ្នាពង្រឹងការពារសន្តិសុខក្នុងលំដាប់ថ្នាក់កាន់តែខ្ពស់។ យើងត្រូវតែពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងការជ្រៀតជ្រែក ការប្រឆាំងការបំបែកខ្លួន និងការទប់ស្កាត់និងប្រឆាំងបដិវត្តន៍ពណ៌ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសមយុទ្ធរួមគ្នា ការធានាសន្តិសុខនៃគម្រោងខ្សែក្រវាត់និងផ្លូវ និងការឆ្លើយតបក្នុងគ្រាអាសន្នជាដើម ព្រមទាំងបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដូចជាបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណិត ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។ យើងត្រូវតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យសន្តិសុខដែលផ្តោលសំខាន់ទៅលើរួមគ្នា គ្រប់ជ្រុងជ្រោយ សហការគ្នា និងនិរន្តរភាព ជំរុញយ៉ាងសកម្មនូវការតភ្ជាប់គោលគំនិតសន្តិសុខ និងរួមគ្នាលើកកម្ពស់សុខសន្តិភាពក្នុងតំបន់និងពិភពលោក។
យើងត្រូវតែជំរុញការផ្លាស់ប្តូរប្រជាជនិងប្រជាជនឱ្យកាន់តែញឹកញាប់។ យើងត្រូវប្រកាន់ខ្ជាប់សាមគ្គីភាពនិងភាពសុខដុមរមនា បង្កើនការសន្ទនានិងទំនាក់ទំនងលើវិស័យអរិយធម៌ ជំរុញការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចកាន់តែស៊ីជម្រៅ ធ្វើកិច្ចសហប្រតិបត្តិការតាមទម្រង់សម្បូរបែបក្នុងវិស័យ ទេសចរណ៍ វប្បធម៌ ការជួសជុលនិងអភិរក្សរបេតិកភណ្ឌ ការផ្លាស់ប្តូរយុវជនជាដើម ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរួមគ្នាលើកកម្ពស់គុណតម្លៃអាស៊ី និងគុណតម្លៃរួមរបស់មនុស្សជាតិ។
យើងត្រូវតែពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឱ្យមានស្តង់ដារកាន់តែខ្ពស់។ យើងត្រូវស្រូបយកនូវបញ្ញាពីគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន និងស្មារតីសន្និសីទក្រុងបានឌុង ពន្លឿនការកសាងសហគមន៍វាសនារួមរវាងប្រទេសឡានឆាង-មេគង្គ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព រួមគ្នាកសាងអាស៊ីប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព ភាពស្រស់ស្អាត មេត្រីភាពនិងភាពសុខដុមរមនា។
យើងត្រូវរួមគ្នាប្រឆាំងនឹងអនុត្តរភាព នយោបាយអំណាច និងការប្រឈមមុខដាក់គ្នា ដើម្បីការពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងប្រទេសកំពុងអភិវឌ្ឍន៍។ យើងត្រូវអំពាវនាវ ពហុប៉ូលភាវូបនីយកម្មពិភពលោកដោយស្មើភាពនិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ប្តេជ្ញាចិត្តរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងសមធម៌ យុត្តិធម៌អន្តរជាតិ រួមគ្នាប្រឆាំងនឹងលទ្ធិគាំពារនិយម ដើម្បីរក្សាភាពបើកចំហ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
កំណាព្យចិនបុរាណមួយពោលថា មិត្តភក្តិពិតប្រាកដប្រៀបដូចជាមាសបរិសុទ្ធ វានឹងមិនមានការប្រែប្រួលសូម្បីតែចម្រាញ់ច្រើនលើកច្រើនសារក៏ដោយ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលបានឆ្លងកាត់ការសាកល្បងនៃពេលវេលា និងក្តីលំបាក នឹងកាន់តែរឹងមាំ និងសម្រេចបានសមិទ្ធផលជាផ្លែផ្កា។ ភាគីចិនត្រៀមខ្លួនរួចជាស្រេចដើម្បីរួមជាមួយភាគីកម្ពុជា ការពារសន្តិភាព ស្វែងរកការអភិវឌ្ឍន៍ និងបង្កើតភាពរុងរឿងគ្នា ជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីឱ្យទទួលបានសមិទ្ធផលជាក់ស្តែង ហើយចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដបន្ថែមទៀតទៅក្នុងពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួល និងភាពចលាចល ៕
Post Khmer 5 April at 09:59 · ផែរាមនិងមជ្ឈមណ្ឌលភស្តុភានិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ដែលលោកខាងលិចសង្ស័យត្រូវបានដាក់ឲ្យប្រើប្រាស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រធានាធិបតីចិន ស៊ី ជិនពីង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេល ២ សប្ដាហ៍ទៀត ទោះបីមានការអត្ថាធិប្បាយថា ទំនាក់ទំនងកម្ពុជាចិនបានធ្លាក់ចុះ។ លោកថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផែរាម និង មជ្ឈមណ្ឌលភស្តុភា និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងមូលដ្ឋានទ័ពរាមដែលត្រូវបានធ្វើទំនើបកម្ម ក្រោយជំនួយរបស់ចិន នៅថ្ងៃទី៥ ខែមេសានេះ។
Post Khmer កម្ពុជាបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលនយោបាយ «ចិនមួយ» និងចាត់ទុកថា កោះតៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ ការប្ដេជ្ញាជាថ្មីនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅកម្ពុជា ដែលបញ្ចប់នៅថ្ងៃទី១៨ ខែមេសានេះ។
វៀតណាមកំពុងចាប់ឪកាសពីទំនាក់ទំនងជាមួយភាគីចិន ដែលវៀតណាម ចុះកិច្ចព្រមព្រៀងផ្លូវរដ្ឋជាមួយចិនរហូតដល់ ៤៥ ដែលក្នុងនោះមានកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវដែក ដោយចិនផ្តល់ឪកាសឲ្យវៀតណាមប្រើប្រាស់ថវិការកម្ចីចេញពីប្រទេសចិន ដើម្បីកសាងផ្លូវដែកតភ្ជាប់ពាណិជ្ជកម្មប្រទេសទាំងពីរ ខណៈ ពេលដែលប្រជាជនខ្មែរមួយចំនួនបែរជារិះគន់ទំនាក់ទំនងរវាងកម្ពុជា និងចិនទៅវិញ! ផ្លូវដែកដែលតភ្ជាប់ប្រទេសទាំងពីរមានសារៈសំខាន់ណាស់ចំពោះពាណិជ្ជកម្ម ដែលមានតម្លៃប្រមាណ ៣៨លានដុល្លារក្នុងមួយគីឡូមែត្រ
កម្ពុជា-ចិន សម្រេចផ្លាស់ប្តូរឯកសារសរុបចំនួន ៣៧ ឯកសារ លើវិស័យ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង វិស័យជាច្រើនទៀត
𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐨𝐧𝐝𝐨 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚
ស្របដំណើរទស្សនកិច្ចនៃប្រមុខមេដឹកនាំចិនមកកម្ពុជា កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការក្រោមអធិបតី និងជាហត្ថលេខី ដែលតំណាងរដ្ឋាភិបាលមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ នឹងលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company–CCCC) ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការ, ឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកា នៃអនុគណៈកម្មាធិការ, ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC, ថ្នាក់ដឹកនាំក្រុមហ៊ុន CCCC, និងភាគីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
គម្រោងនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ ផ្លូវទឹកមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។ ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ រំពឹងថានឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីការដឹកជញ្ជូន គម្រោងនេះរួមបញ្ចូលការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថានឹងបង្កើនផលិតភាពកសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។ គម្រោងព្រែកជីកនេះនេះត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕
កម្ពុជា ចិន៖ ជាថ្មីម្តងទៀត កម្ពុជា បញ្ជាក់ជូនចិន និងប្រជាជនកម្ពុជាថា កម្ពុជាទទួលស្គាល់គោលនយោបាយចិន ១។ គួរបញ្ជាក់ថាសម័យសង្រ្គាមឆ្នាំ ១៩៧០ កងទ័ពតៃវ៉ាន់ ហុង កុង ចូលរួមយ៉ាងសកម្មជាមួយទ័ពអាមេរិក ទ័ពលន់នល់ ធ្វើសង្រ្គាមនៅកម្ពុជាយើង។ ខាងវៀតណាម គេមិនចង់ទទួលស្គាល់ចិន តែ ១ ទេ ព្រោះកាល ត៉ៃវ៉ាន់កាន់អំណាចនោះ ប្រទេសវៀតណាមគ្រប់គ្រងសមុទ្រចិនខាងត្បូងបានច្រើនសឹង ៩០%..
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលរួមក្នុងពិធីផ្លាស់ប្តូរឯកសារ ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងពិធីផ្លាស់ប្តូរឯកសារ ពាក់ព័ន្ធវិស័យមួយចំនួនរួមមាន ការវិនិយោគ វិស័យពាណិជ្ជកម្ម វិស័យអប់រំ វិស័យហិរញ្ញវត្ថុ វិស័យព័ត៌មាន ការងារយុវជន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យទេសចរណ៍ វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត សរុបចំនួន ៣៧ឯកសារ។
China, Malaysia Stress On South China Sea Peace, Sign 31 Agreements They also reaffirmed their commitment to enhance cooperation under the United Nations, World Trade Organization, World Health Organization, and BRICS.
វ៉ាន់ សារាយ Vann Saray សម្រាប់ខ្ញុំផលធំបំផុតសម្រាប់ជាតិកម្ពុជា កើតចេញពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន គឺគម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរទៅមុខ ហើយបញ្ចប់គម្រោងតាមការគ្រោងទុក។ ជំនួបជាមួយសម្តេចតេជោ លោកប្រធានាធិបតីបានប្រកាសគាំទ្រលើដំណើរការសាងសង់ព្រែកជីកនេះ។
ទន្ទឹមការប្រកាសរបស់លោកប្រធានាធិបតី ភាគីរដ្ឋ វិស័យឯកជនរបស់កម្ពុជា បានចាប់ផ្តើមការចុះហត្ថលេខាសហការសាងសង់រួចហើយផងដែរ។ ចង់មើលមុខមនុស្សសើចចំអកប៉ុន្មានថ្ងៃមកនេះ គេធ្វើមុខបែបណាវិញ?
Samdech Hun Sen of Cambodia
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តម Xi Jinping និងគណៈប្រតិភូ នៅព្រះបរមរាជវាំង នៅរាត្រី ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នៅព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន គឺតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន នឹងបានពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមានការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕
Somnieng Hoeurn ក្នុងនាមកូនខ្មែរមួយរូប និងជាសាក្សីមួយរូបក្នុងចំណោមសាក្សីជាច្រើនរូបផ្សេងទៀត ក្នុងពិធីចុះកិច្ចសន្យាសាងសង់ព្រែកជីកហ្វូណន តេជោ កាលពីម្សិលមិញ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់សម្រាប់គម្រោងព្រែកជីកដ៏អស្ចារ្យ។ កិច្ចព្រមព្រៀងនិងកិច្ចសន្យាចំនួន៥ ពាក់ព័ន្ធនឹង “គម្រោងព្រែកជីក ហ្វូណនតេជោ” ត្រូវបានចុះហត្ថលេខា រួមមាន៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន រវាងភាគីរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២) កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។ អបអរសាទរកម្ពុជា
VAYO FM Radio លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានចាកចេញពីកម្ពុជាហើយ ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ សម្រេចបាននូវលទ្ធផលការងារជាច្រើន នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ។ សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទី៣ ក្រៅពីវៀតណាម និងម៉ាឡេស៊ី ដែលលោក ស៊ី ជីនពីង បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ៕
VAYO FM Radio កម្ពុជា-ចិន បានឯកភាពក្នុងការបង្កើនការហ្វឹកហ្វឺន និងសមយុទ្ធរួមគ្នា ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្ដរាយ និងការកែលម្អផ្នែកសេវាវេជ្ជសាស្ដ្រ និងភស្ដភារកម្ម ព្រមទាំងបង្កើនសកម្មភាពកិច្ចសហប្រតិបត្ដិការផ្សេងទៀត។ បន្ថែមលើនេះ ភាគីទាំងពីរក៏បានឯកភាពពង្រឹងយន្ដការកិច្ចសហប្រតិបត្ដិការរវាងកងកម្លាំងប្រដាប់អាវុធ រក្សាការផ្លាស់ប្ដូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត។ ការឯកភាពនេះធ្វើឡើងនៅក្នុងពេលលោក ស៊ី ជីនពីង ប្រធានាធិបតីចិនបំពេញទស្សនកិច្ច២ថ្ងៃមកកម្ពុជា។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP ឯកឧត្តម ស៊ី ជីនពីង កោតសរសើរកិច្ចខិតខំរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន
..........
ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង នៅកម្ពុជា។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខនេះ ភាគីទាំងពីរក៏បានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែលម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។
សូមរម្លឹកថា ឯកឧត្តម ស៊ីន ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៧ និង១៨ ខែមេសា ឆ្នាំ២០២៥នេះ នៅព្រះរាជាណាចក្រកម្ពុជា ហើយនៅវេលាព្រឹកថ្ងៃ១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមប្រធានាធិបតី នឹងនិវត្តទៅប្រទេសចិនវិញ ដោយមានការជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ផែន រតនៈ



























































































No comments:
Post a Comment