Tuesday, August 29, 2023

ប្រទេស ប្លុក BRICS

ជាផ្នែកមួយនៃ  World Trade bloc ប្លុកពាណិជ្ជកម្មសកល ដែលយើង មានជា រូបភាព សម្រាប់វិភាគ វាយតម្លៃ ថា ការប្រកួតប្រជែង រវាង ដុល្លានីយកម្ម របស់ប្រទេស G-7 និង ការប្រឆាំង ដុល្លានីយកម្ម របស់ប្រទេស BRICS មានផលវិជ្ជមានបែបណា ជាមួយ កម្ពុជា និង ផលអវិជ្ជមានបែបណាជាមួយ កម្ពុុជាដែរ? ខណៈដែល ប្រទេស ថៃ និង វៀតណាម បានដាក់ពាក្យ សុំចូលជាសមាជិកប្រទេស BRICS គឺមានន័យថា ប្រទេសទាំង ២ នេះ មើលឃើញ អំពីផលចំណេញ ចំណែក កម្ពុជា គ្មានផលចំណេញឡើយ ដោយសារ កម្ពុជាមានលំនឹងសេដ្ឋកិច្ចដោយសារ ការចាយប្រាក់ ដុល្លាអាមេរិកនៅលើទីផ្សារ បើកម្ពុជា ចូលជាសមាជិក BRICS គឺកម្ពុជា ប្រឆាំងជាចំហរជាមួយ សហរដ្ឋអាមេរិក និងប្រទេស G-7.



ទំហំសេដ្ឋកិច្ចរបស់ BRICS នាំមុខG7ហើយ ក្រោយទទួល 6សមាជិកថ្មីថែម ដែលGDP សរុបឡើងដល់ 30.8លានលានដុល្លារ ឬស្មើនឹង32%នៃពិភពលោកធៀបនឹង G7 មាន30% នៃពិភពលោក។

Sakoun Sok តើសរុប GDP របស់ BRICS មានឥទ្ធិពលអ្វី កាលបើចិន ឥណ្ឌា រូស្ស៊ី ប្រេស៊ីល និង អាព្រីច ឥតទុកចិត្តគ្នាផង? ចិនចង់កោរឥណ្ឌា រូស្ស៊ី និង អាព្រីច..... ចំណែកអាព្រីចរស់ដោយដឹកនាំខ្លួនឯងមិនចុះសម្រុងផង។ អាព្រីចខាងត្បូង តាំងពីបានកាន់កាប់វាសនាខ្លួួនមក ខួរក្បាលអ្នកប្រាជ្ញរត់ចោលស្រុកអស់។ ប្រេស៊ីល មានសេដ្ឋកិច្ច តែគ្មានប្រព័ន្ធនយោបាយស្ថិរភាព.... ។ ដូច្នេះមនុស្សដែលសរសេរនៅ Ebook Cambodia គ្មានចំណេះដឹងខាងពិភពលោកជាក់លាក់ទេ។

Sopheap Hin BRICS ប្រមូលថែម 6 ប្រទេសទៀត មានទាំងមិត្ត មានទាំងសត្រូវ ។ គោលបំណងធំ កំណត់សណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មី មិននៅក្រោមបស្ចឹមប្រទេស និង បង្កើតប៉ូលនយោបាយថ្មីដែលចិនជាអ្នកនាំមុខ ។ ចាំមើលលុយ BRICS ឬលុយ យន់ (ដែលនឹងត្រូវការពេលយូរ) ប្រជែងលុយដុល្លារអាមេរិច ? ការផ្លាស់ប្តូរខ្លះនឹងកើតមាន តែពេលវេលាទៅមុខនឹងកំណត់ពិបាកទស្សទាយ ព្រោះយើងនៅឆ្ងាយពីដែនកំណត់ ដែលផ្តល់អោយដោយច្បាប់រូបវិទ្យានៅឡើយ។

ប-ផុន ប៊ុនថាល់ ការប្រជុំសមាគមន៍ប្រទេស BRICS និងការប្រឆាំងគំនិតផ្តួចផ្តើមសន្តិភាពនៅអ៊ុយក្រែន ការវិភាគរបស់បណ្ឌិត ផុន ប៊ុនថាល់ ភាគ៥៤ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារផលិតវីដេអូរបស់បណ្ឌិតផុន ប៊ុនថាល់ស្ដីពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន សូមអំពាវនាវចំពោះប្រិយមិត្តទាំងអស់ដែលនិយមគាំទ្រការវិភាគរបស់លោកបណ្ឌិតសូមមេត្តា ជួយឧបត្ថម្ភគាំទ្រជាថវិកាដើម្បីជួយដល់ការចំណាយក្នុងកាចេញវីដេអូជាបន្តបន្ទាប់ទៀត។ABA & ACLEDA=012880588 Name: Phon Bunthal



Chan Born ភូមិសាស្រ្តនយោបាយសកល៖ ក្រុមប្រទេសប្រឆាំងដុល្លានីយកម្ម BRICS មានសមាជិកឡើងដល់ ១១ ប្រទេស។ ទីផ្សាររបស់ប្រទេស BRICs ធំជាងគេលើសកលោក ដោយសារ ចំនួនប្រជាជន ឬ គេហៅ កម្លាំងទិញ Purchase Power ធំ ។ នេះជា ផែនទី ចំនួន ប្រជាជន តាមទ្វីប ឆ្នាំ ២០២៣

Chan Born  សង្រ្គាមលុយ៖ ប្រទេស ថៃ និង វៀតណាម គេបានដាក់ពាក្យចូលជាសមាជិកប្រទេស ចាយលុយ BRICs. លុយព្រីក មិនមែន លុយចិន មិនមែន លុយរុស្សី គឺលុយ BRICs វាដូចជា លុយ អឺរ៉ូ លុយអាមេរិកដែរ ។ កម្ពុជា មិនអាចចូលជាសមាជិកទេ ព្រោះ កម្ពុជា ជាអ្នកទិញ មិនមែនជាអ្នកលក់ទេ។ លុយ ព្រីក គឺ ប្រឆាំង ដុល្លានីយកម្ម De-dollarization ដូចជា រុស្សី លក់ប្រេងគឺតជា រូពីរុស្សី ។



Ebook Cambodia BRICS កើនសមាជិកដល់ ១១ ប្រទេសហើយមានផលិតផលក្នុងស្រុកសរុបជាង ៣០,៥ ពាន់ពាន់លានដុល្លារស្មើនឹង៣០% នៃសេដ្ឋកិច្ចពិភពលោក

បណ្តាប្រទេស BRICS កំពុងពន្លឿនបញ្ហានៃការប្តូរទៅការប្រើប្រាស់ជារូបិយប័ណ្ណរបស់ខ្លួនអោយមានឥទ្ធិពលកើនឡើង( BRICS )មានន័យថាគឺជាការបញ្ចប់នៃយុគសម័យនៃការត្រួតត្រារបស់សហរដ្ឋអាមេរិក និង G7 ។

Cambonomist Plus was live. 11 August at 20:13 ផ្សាយផ្ទាល់/សេដ្ឋកិច្ចយប់នេះ (១១/សីហា/២០២៣)
  1. 1/ តើមូលហេតុអ្វីបានជាអាមេរិកផ្តល់តម្លៃផ្នែកការទូតទៅវៀតណាមកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ?
  2. 2/ លោក ពូទីន កំពុងពិចារណាចូលរួមកិច្ចប្រជុំG20 ផ្ទាល់ខែក្រោយនេះ ទោះបីត្រូវជួបមេដឹកនាំលោកខាងលិចក្តី
  3. 3/ ធនាគាររបស់ក្រុមប្រទេស BRICS សំឡឹងរកការប្រើរូបិយបណ្ណក្នុងស្រុក ដើម្បីគេចពីទណ្ឌកម្មរបស់បស្ចិមលោកទៅលើរុស្ស៊ី
  4. 4/ សមាគមឧកញ៉ារៀបចំវេទិកាធុរកិច្ច ដើម្បីបង្ហាញបច្ចុប្បន្នភាពបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា
  5. 5/ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទំហំជាង ៧ពាន់លានដុល្លារ មានកំណើនជិត២% នៅ៧ខែឆ្នាំនេះ
Fresh News 24 June 2022
 សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស «BRICS Plus» ដឹកនាំដោយប្រធានាធិបតីចិន
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស «ប្រ៊ីកបូក (BRICS Plus)» ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

កិច្ចសន្ទនានេះ ត្រូវបានដឹកនាំដោយលោក ស៊ី ជីនពីង និងមានការអញ្ជើញចូលរួមដោយប្រមុខរដ្ឋ/រដ្ឋាភិបាល មកពីប្រទេសប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ (BRICS) និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀត។

សុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ 

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរពីផែនការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីត-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណើរការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បីសម្រេចជោគជ័យលើគោលដៅអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។
ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ដែលបានថ្លែងក្នុងកិច្ចសន្ទនាកម្រិតកំពូលនៃប្រទេស «BRICS Plus»៖

RFI ខេមរភាសា / RFI Khmer ជំនួបកំពូលក្រុមប្រទេសកំពុងមានសេដ្ឋកិច្ច​លូតលាស់ថ្មី ហៅកាត់ថា ​BRICS រយៈពេល​៣ថ្ងៃ បើកទ្វារ​នៅថ្ងៃ​អង្គារ​ទី ២២ សីហា នៅទីក្រុង​Johannesburg ប្រទេស​អាហ្វ្រិកខាងត្បូង។ បន្ទាប់ពី​ប្រធានាធិបតីប្រេស៊ីល លោក​លូឡា ប្រមុខដឹកនាំ​អាហ្វ្រិកខាងត្បូង លោក​ស៊ីរីល រ៉ាម៉ាហ្វូហ្សា​បាន​ទទួល​ស្វាគម លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​ទើប​ធ្វើដំណើរ​ទៅដល់​អាហ្វ្រិកខាងត្បូង កាលពីថ្ងៃ​ចន្ទទី​២១ សីហា ឆ្នាំ ២០២៣។ ក្រៅពីចង់កាត់បន្ថយ​ការពឹងអាស្រ័យ​លើ​ប្រាក់ដុល្លារអាមេរិក ក្រុមប្រទេសត្រូវគិតគូរពិភាក្សា​ពីការពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការរើសបញ្ចូលសមាជិកថ្មី។ តើ​BRICS ដែលមាន​សមាជិក ៥ប្រទេស ដូចជា​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិកខាងត្បូង​អាច​បង្កើត​សណ្តាប់ធ្នាប់ពិភពលោកថ្មីដែរឬទេ?

Chandara Sim តើរូបិយប័ន BRICS នឹង រូបិយប័នYuan មួយណានឹងកើតឡើងមុន, ពេលណា, ទសវត្សណា, សតវត្សណា? ទៅរួចឬអត់?BRICS អាចដូច EU ឬASEANទេ? បច្ចុប្បន្ននេះ ដូចជាមានប្រទេសច្រើនទៀតចង់ចូលជាសមាជិក, តែគោលបំណងគឺដើម្បីសេដ្ឋកិច្ចប៉ុណ្ណោះ។ ដោយBRICS គោលដៅធំគឺ នយោបាយប្រណាំងប្រជែងទៅ UN និងEU ដើម្បីផ្លាស់ប្តូរ word order ដែលបាននឹងកំពុងកាន់ចង្កូតដោយ US តើ តាមដានទាំងអស់គ្នា! កុំអោយគេគុបបែកក្បាល!

បណ្តាប្រទេស BRICS បដិសេធមិនពង្រីកខ្លួនទៅកាន់គោលដៅបំបែកអនុត្តរភាពនៃប្រាក់ដុល្លា ហើយអាឡឺម៉ង់បាត់បង់រោងចក្រជីដោយសារតែកង្វះឧស្ម័ន និងការបរាជ័យនៃការផ្សះផ្សារវាងកូរ៉េខាងត្បូង និងជប៉ុន ខណៈដែលឈូងសមុទ្របន្តទទួលបានផលចំណេញពីសង្គ្រាម ជាពិសេស អារ៉ាប៊ីសាអូឌីត និង UAE ។

Chham Roeung លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា៖ប្រទេសចិនបានបង្កើតមូលនិធិអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានទំហំទឹកប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនារវាងមេដឹកនាំនៃប្រទេស BRICS និងប្រទេសអាហ្វ្រិកព្រមទាំងប្រទេសដែលមានទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ។  លោក Xi Jinping បានលើកឡើងថា យើងប្រកាន់ខ្ជាប់នូវការតម្កល់ទុកការអភិវឌ្ឍជាអាទិភាពនិងបង្កើនការវិនិយោគខាងប្រភពធនធានប្រទេសចិនបានបង្កើតមូលនិធិអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានទំហំទឹកប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារអាមេរិក ហើយស្ថាប័នហិរញ្ញវត្ថុចិននឹងទម្លាក់ថវិកាពិសេសចំនួន ១០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗដើម្បីអនុវត្តជាពិសេសនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកល ៕ccfr

លី វណ្ណចែ

ប្រទេសចំនួនប្រាំមួយក្នុងចំនោមប្រទេសផលិតប្រេងធំជាងគេទាំងប្រាំបួនឥឡូវនេះជាផ្នែកមួយនៃ BRICS - Florian Filippo ។អ្នកនយោបាយបារាំង ដែលជាប្រធានគណបក្ស Patriots លោក Florian Filippo ជឿជាក់ថា ការទទួលយកប្រទេសសមាជិកថ្មីទៅកាន់ BRICS នឹងនាំទៅដល់ការចុះខ្សោយនៃសហរដ្ឋអាមេរិក។គាត់បានសរសេរថា "កិច្ចប្រជុំកំពូល BRICS ទើបតែបានប្រកាសពីការចូលជាសមាជិកថ្មីចំនួន 6 ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024៖ អាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម!

អ្នករាយការណ៍ព័ត៌មាន  ·ការដំឡើងសំឡេងប្រឆាំងលោកខាងលិច ចិន និងរុស្ស៊ីអាហ្វ្រិកខាងត្បូង៖ នៅ​ប្រទេស​អ្រា​ហ្វិ​ក​ខាងត្បូង​បាន​បិទ​បញ្ចប់​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង បាន​អំពាវនាវ​ឱ្យមាន​ការពង្រីក​សមាជិក​ដើម្បី​កសាង​សណ្តាប់​ធ្នាប់​អន្តរជាតិ​ឱ្យ​កាន់តែ «​ត្រឹម​ត្រូវ និង​ប្រកបដោយ​សមធម៌​» ខណៈ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ឱ្យ​ប្រី​កស៍​ដើរតួ​ជា​ពាណិជ្ជកម្ម​តំណាង​ភាគ​ច្រើន​នៅក្នុង​សកលលោក​ នៅក្នុងកិច្ចប្រជុំ​កំពូល​លើក​ទី​​១៥​ នៃ​ក្រុម​ប្រទេស​ប្រី​កស៍ (BRICS) ។ លោក​ស៊ី បានបញ្ជាក់​នៅក្នុង​សុន្ទរកថា​របស់លោក​ដោយ​ទទូចថា​«​អនុត្តរភាព​គ្មាន​នៅក្នុង DNA របស់​ចិន​នោះទេ​»​​យោងតាម​ការដកស្រង់​របស់​សារព័ត៌មាន AL JAZEERA ។

❗️ក្រុម BRICS ​ប្រកាស​ផែនការ​រួម​គ្នា​ផ្តល់ប្រាក់​កម្ចីជារូបិយប័ណ្ណ​អាហ្វ្រិក​ខាង​ត្បូងនិង​ប្រេស៊ីលឱ្យប្រទេស​​ជាសមាជិកដើម្បីកាត់បន្ថយអំណាចដុល្លារ និងបន្ថយការពឹងផ្អែកលើធនាគារពិភពលោក ។

RFI ខេមរភាសា / RFI Khmer
ជំនួបកំពូល BRICSបង្ហាញថា រុស្ស៊ី​មិន​នៅ​ឯកោ ដូចការរំពឹងទុករបស់​បស្ចិមលោក ជំនួបកំពូលលើកទី​១៤​របស់​ក្រុមប្រទេសដែលមាន​សេដ្ឋកិច្ច​កំពុងលូតលាស់ហៅកាត់ថា ​BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិកខាងត្បូង​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ដោយ​មាន​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ទោះ​ធ្វើឡើង​តាមសន្និសីទ​វីដេអូដោយគ្មានការចូលរួមផ្ទាល់​មែន ប៉ុន្តែ ជំនួបកំពូលក្រុមប្រទេស​BRICSលើកនេះ ​បើកឱកាស​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី លោក​​ពូទីន​ចេញមុខមាត់​នៅលើ​ឆាកអន្តរជាតិ ក្នុងខណៈពេល​ដែល​ក្រុមប្រទេស​លោកខាងលិច​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង​ព្យាយាម​ដាក់​រុស្ស៊ី​ឲ្យនៅ​ឯកោ ដោយសារការធ្វើសង្រ្គាមឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ លោក​ពូទីន​ត្រលប់​មក​បង្ហាញមុខនៅ​លើ​​ឆាកអន្តរជាតិ។
ផែនទី ប្រទេស មានបំណុលតិច និង បំណុលច្រើន


ផែនទី ប្រទេស មានបំណុលតិច និង បំណុលច្រើន
ផែនទី ប្រទេស មានបំណុលតិច និង បំណុលច្រើន
ផែនទី ប្រទេស មានបំណុលតិច និង បំណុលច្រើន

វីដេអូ អំពី អត្រាប្រាក់ដុល្លា ធៀប រុបិយវត្ថុតាមបណ្តាប្រទេសនានា

No comments:

Post a Comment