ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Monday, August 28, 2023

អាវុធ ថាមពល ផ្ទាល់ Directed-energy weapon

អាវុធថាមពលផ្ទាល់ Directed-energy weapon ជាប្រភេទអាវុធ ប្រើកាំរស្មី Ray មិនមែនជា ក្បាលគ្រាប់ ដូចអាវុធធម្មតាៗ។  អាវុធ ថាមពល ផ្ទាល់ ត្រូវបានគេបែងចែកជា ០៤ ប្រភេទ រួមមាន៖

  1. អាវុធកាំរស្មីឡាស៊ែ The Laser Weapon-- អាវុធប្រើច្រើនសព្វថ្ងៃ អ៊ុយក្រែន  ជាអាវុធ មានប្រសិទ្ធិភាព ចំណេញថវិការបំផុតក្នុង សង្រ្គាម ប្រឆាំងដ្រូន ។ ប្រើជា ប្រព័ន្ធប្រឆាំងដ្រូន ជា ប្រព័ន្ធអាវុធការពារដ្រូន
  2. អាវុធ​ម៉ាយក្រូវ៉េវ The Microwave Weapon- អាវុធប្រើកំដៅដុត ធ្វើឲ្យឈឺចាប់ ដោយគ្មានរបួស !
  3. អាវុធ ផ្លេលបន្ទោល particle beams -ប្រភេទអាវុធប្រយុទ្ធលើ លំហរអាកាស
  4. អាវុធ សម្លេង The Sound Beam-កាំភ្លើងបាញ់សម្លេង មេក្រូយក្សនៅ កូរ៉េខាងត្បូង

តាមការផ្សព្វផ្សាយក្នុង បណ្តាញសង្គម នៅកម្ពុជា និង បរទេស ជាពិសេស អាវុធប្រើ ដោយ កងទ័ពអ៊ុយក្រែន គេហៅថា Death Ray ឬ រស្មីមរណៈ ដែលជា កាំជ្រួច ប្រឆាំង រថក្រោះ ផលិតដោយ កងទ័ពអ៊ុយក្រែនផ្ទាល់ ដើម្បីកំទេច រថក្រោះរុស្សិ និង កងទ័ពថ្មើរជើងរុស្សី តែនោះ វាគ្រាន់តែជា អាវុធធម្មតា ប្រើក្បាលគ្រាប់ បញ្ជាផ្លូវដោយ ឡាស៊ែ ដោយប្រព័ន្ធ Wifi មិនមែនជាអាវុធ ថាមពល ផ្ទាល់ Directed-energy weapon ឡើយ។ ចំណែក កងទ័ពរុស្សី បានប្រកាសអំពី ជោគជ័យធំ គឺ កំទេច កងដ្រូន អ៊ុយក្រែន ៤២ គ្រឿង ដែលហោះចូលវាយប្រហារ ឧបទ្វីបគ្រីមៀ ដោយ អាវុធ ថាមពល ផ្ទាល់ Directed-energy weapon ឬ អាវុធសង្រ្គាម អេឡិចត្រូនិក ដែលជា ការប្រើកាំរស្មីឡាស៊ែដុតកំទេចគោលដៅ ក្នុងចម្ងាយ ១០ គម។ កងទ័ព សហរដ្ឋអាមេរិក បាននឹងកំពុង ផលិត អាវុធ​ឡាស៊ែនេះ ដើម្បី ជា ប្រព័ន្ធការពារអាកាស ក្នុងចម្ងាយ ១២០ គម ។ អាវុធ ឡាស៊ែ ជាប្រភេទ អាវុធ ដែលមាន តម្លៃថោកបំផុត បើធៀបជាមួយ តម្លៃ ដ្រូន អ៊ុយក្រែន ប្រមាណ ២០,០០០ ដុល្លា/គ្រឿង។

អាវុធ ថាមពល ផ្ទាល់ Directed-energy weapon

No comments:

Post a Comment