TNB 24H
សមត្ថកិច្ចឃា-/ត់ខ្លួនបានហើយ ជនដែលកាត់តក្លែងប.ន្លំ QR Code ចូល «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជ-/នល្មើ.ស បានសារភាពទោ-/សកំហុ.ស.
បញ្ហា AI ប្រទេសនានាជាច្រើន មាន អាមេរិក ចិន រុស្សី UN ..សុទ្ធតែព្រួយបារម្ភពី បញ្ហា AI ឬ ចារកម្មសិប្បនិម្មិត បន្ទាប់ពី កងទ័ពអ៊ីស្រាអែល សម្លាប់មនុស្សជិត ១០ ០០០ នាក់ ដោយការប្រើប្រាស់ AI Application នៅក្នុង ប្រព័ន្ធយោធា។ ប្រទេសធំៗ សុទ្ធតែទាមទារឲ្យមានការ គ្រប់គ្រង AI ឬ សំណង ដល់ជនរងគ្រោះ បង្គរដោយ AI. ក្នុងសង្រ្គាមនៅ Gaza កងទ័ព អ៊ីស្រាអែល ប្រើ ផ្កាយរណបយោធា ដើម្បី ចាំចាប់សញ្ញាបាញ់នៃ កាំភ្លើង ពេលបានសញ្ញានោះ វាបញ្ជូនជាស្វ័យប្រវត្តិទៅឲ្យ កងកាំជ្រួច កងយន្តហោះចម្បាំង ពេលចេញសញ្ញាលើ ផែនទី ជា TV អេក្រង់ កាំភ្លើងធំ ឬ កាំជ្រួចវាបាញ់ស្រោចទៅ ទីតាំងនោះភ្លាម !! ចុះករណី ទាហានអ៊ីស្រាអែល បន្លំបាញ់ ឲ្យចេញជា អណ្តាតភ្លើង? ទាហានអ៊ុយក្រែនធ្លាប់បាញ់ចូល ប៉ូឡូញ រួចចោទថា រុស្សីបាញ់ ! ចុះទាហានថៃធ្លាប់បាញ់ដាក់សាលារៀន រួចចោទថា ទាហានខ្មែរបាញ់...នេះជាគ្រោះថ្នាក់នៃ AI ដោយមិន អម ចារកម្មជាមនុស្ស ដើម្បីបញ្ជាក់ Confirmation
Elon Musk : AI នឹងជាកម្លាំងកន្ត្រាក់ខ្លាំងបំផុតក្នុងប្រវត្តិមនុស្សជាតិ ហើយឆ្លាតជាងមនុស្សដែលឆ្លាតបំផុត ។ និយាយរឿង ចារកម្មសិប្បនិម្មិត Artificial Intelligence ពីដើមឡើយ ទាហាន ឬ អ្នកថតរូបគេជួលឧទ្ធម្ភាចក្រជិះដើម្បីថតរូប ដែលជាការចំណាយខ្ពស់។
សព្វថ្ងៃនេះ គេប្រើ AI ចារកម្មសិប្បនិម្មិត គឺជាការបូកចូលគ្នារវាង ប្រព័ន្ធមនុស្សយន្ត Roboticzation និង ប្រព៍ន្ធស្វ័យប្រវត្តិ Automation . ផ្អែកលើទ្រឹស្តីនេះ យុវជនខ្មែរអាចធ្វើបានល្អ ជោគជ័យក្នុង ស៊ីហ្គេម ដោយការប្រើ បាឡុងហោះ ចាប់រូបភាពពីលើអាកាស ចូល កំព្យុទ័រ ចេញជា រូបភាព តាមបណ្តាគោលដៅភ្លាមៗ real time video ..។ ជាសំណូមពរ ខ្ញុំគិត យុវជនខ្មែរ ពិចារណគំនិត កែ រាងទៅជា UFO ដូចនៅ ស្រុកគេដែរ ដោយទី ១ វាកាត់់បន្ថយកំលាំងខ្យល់បក់ និងទី ២ ទាក់ទាញចំណាប់អារម្មណ៍ មហាជន ទេសចរណ៍
AI ចារកម្មសិប្បនិម្មិត រាល់ពត៍មាន សុទ្ធតែលួចគេ ភូតកុហក ។ នៅឥណ្ឌា គេយកពិធីការី មកអានពត៍មាន...ប្រុសៗខ្លះ ទិញ ស្រី ជ័រ មកធ្វើប្រពន្ធ...AI វានាំឲ្យ មនុស្សគ្មានតម្លៃ មិនយូរគេ គង់មាន មនុស្សគប់គ្រាប់់បែក បំផ្លាញ AI ទូរទស្សន៍។ ឥលូវគេធ្វើ AI កីឡាបាល់ទាត់ ខិខិ អ្វីជាបច្ចេកវិជ្ជា AI ? នៅកម្ពុជា ឃើញមានចលនាបំពុលសង្គមតាម TV និង ប្រព័ន្ធផ្សព្វផ្សាយ បង្ហាញអំពី AI ដើម្បីបញ្ជាក់ថា ពួកគេឆ្លាត ដើរលឿនជាង ចាស់ៗក្នុងជួររដ្ឋាភិបាល!!
ពួកគេថា AI ជា បញ្ញាសិប្បនិម្មិត ធ្វើដូចរបស់ពិត ១០០ % ដូច្នេះ រដ្ឋាភិបាលកម្ពុជា ត្រូវតែ Copy តាម ត្រូវតែដើរឲ្យទាន់គេ ត្រូវតែ ដេញបុគ្គលិកចេញ ប្រើ AI វិញ ! តាមពិត AI គឺជា បច្ចេកវិជ្ជាចារកម្មសិប្បនិម្មិត គឺគេយក រូបមនុស្ស រូបថត ទៅធ្វើ Generate បំលែងកូដ ឲ្យ បើកមាត់ ញាក់ភ្នែក ទៅតាម សម្លេង អក្សរដែលគេបញ្ជូលក្នុង កម្មវិធី ដូច្នេះ មិនមែន រូបមនុស្សធ្វើ ពី ជ័រ ឬ ដែកទេ ។នេះ គឺសំដៅថា យើងចំណាយលុយ រាប់លានដុល្លា ជួលគេ ដោយគេគ្រាន់តែ downloand program ចេញពី Internet សោះ ស៊ីលុយខ្មែរបាន រាប់លានដុល្លា !! យើងអាច សរសេរភាសារខ្មែរ រួច copy, past ចូលទៅ វាបកប្រែបាន ជាង ១០០ ភាសារ ៕
AI ជា ចារកម្មសិប្បនិម្មិត វាបង្គរគ្រោះ ជាង លាភ ព្រោះវាមិនមែនជា បញ្ញាសិប្បនិម្មិត Artificial Intelligence បញ្ហា AI ជា ចារកម្មសិប្បនិម្មិត ដែលមហាអំណាចគេផ្តួលប្រទេសណា ១ ដោយ បើករោងចក្រធំៗ ប្រើសុទ្ធតែ Robotic System មនុស្សអត់់ការងារ! បញ្ហាដ្រូន នៅកម្ពុជា៖ ប្រទេសកម្ពុជា កំពុងរៀបចំច្បាប់ដ្រូន ដែលជារឿង សន្តិសុខជាតិ និង ស្មុគស្មាញ ព្រោះ សព្វថ្ងៃ មានដ្រូនអាកាស ដ្រូនគោក ដ្រូនទឹក និង ដ្រូនក្រោមទឹក។
អ៊ុយក្រែន បានប្រើ ដ្រូនទឹក វយប្រហារ កងទ័ពរុស្សី ..តែ ត្រូវ រុស្សីកំទេចបានវិញ ដោយសារ ដ្រូន AI មិនឆ្លាតដូច មនុស្ស។ នៅ អាមេរិក កំពុង ផ្សាយរឿង ដ្រូន AI សម្លាប់ ម្ចាស់ នៅក្នុងជួរកងទ័ពអាកាសអាមេរិក។
AI គឺជា ចារកម្មសិប្បនិម្មិត វា ស្រដៀង ម៉ាស៊ីនបញ្ចុក បាយ ពេលណា វា ចាប់ កាំបិត ឬ សម មក ញ៉ុកមាត់មនុស្ស វាក្លាយជាគ្រោះវិញ !!
Sopheap Hin បញ្ញាសិប្បនិម្មិត (AI) អាចនឹងធ្វើអោយមនុស្សរស់បានកាន់តែយូរ (ដោយកញ្ញា លីណារតន៍ នៃ DGacademy was live.និន្នាការនៃការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI និងផលជះលើជីវិតរស់នៅ-វគ្គទី២ ជួបជាមួយវាគ្មិនកិត្តិយសលោក សេក សុជាតិ អ្នកសម្របសម្រួលកម្មវិធី លោក ហ៊ឹន សុភាព
VOA Khmer អាមេរិកជំរុញឱ្យមានការការពារជាសកលសម្រាប់ការគំរាមកំហែងបង្កឡើងដោយ AI អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris និយាយថា មេដឹកនាំមាន «កាតព្វកិច្ចគុណធម៌ សីលធម៌ និងសង្គម» ក្នុងការការពារមនុស្សពីគ្រោះថ្នាក់ ដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត ឬ AI។ អ្នកស្រីកំពុងជំរុញឱ្យមានផែនការជាសកលនៅឯកិច្ចប្រជុំកំពូលមួយលើប្រធានបទ AI នៅទីក្រុងឡុងដ៍។ អ្នកវិភាគយល់ស្របហើយនិយាយថាធាតុមួយដែលត្រូវតែមានរហូត គឺការត្រួតពិនិត្យលើ AI ដោយមនុស្ស។
អ្នកស្រី Anita Powell នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖ United Nations in Cambodia ពួកយើងកំពុងប្រារព្ធទិវាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានជាសកល។ តោះរួមគ្នាបង្កើនជំនាញឌីជីថលរបស់យើង ដើម្បីកំណត់រូបភាពក្លែងក្លាយនៅលើប្រព័ន្ធអនឡាញ។ ក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ រូបភាពអាចត្រូវបានរៀបចំ និងកែប្រែយ៉ាងប្រសប់ ដែលធ្វើឱ្យវាពិបាកក្នុងការបែងចែករវាងការពិត និងក្លែងក្លាយ។ ប៉ុន្តែកុំបារម្ភអី! តាមរយៈការពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានរបស់យើង យើងអាចក្លាយជាអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញដ៏ឆ្លាតវៃ និងក្លាយជាអ្នកការពារសេចក្តីពិត។ YORN Sophearith សុភារិទ្ធ បញ្ញាសិប្បនិម្មិត (AI)បានក្លាយជាប្រធានបទដ៏ក្ដៅគគុកសម្រាប់ស្ទើរគ្រប់វិស័យហើយក្នុងនោះសម្រាប់ម៉ាឃីធីងក៏ដូចគ្នាដែរ។ មានកម្មវិធីជាច្រើនដែលកំពុងបោះជំហានយ៉ាងលឿនទាំងមុខងារធ្វើផែនការរៀបចំយុទ្ធសាស្ត្រកំណត់ទីផ្សារគោលដៅបង្កើតនិង ផលិតមាតិកាវិភាគយុទ្ធនាការទីផ្សារនិងមុខងារជាច្រើនទៀត។
ឆ្នាំ ២០២២ ពិភពលោកទាំងមូលវិនិយោគជាង១៥ពាន់លាន ដុល្លារ ហើយនៅកម្ពុជាក៏មានស្ថាប័នមួយចំនួនបាន និងកំពុងទាញយកប្រយោជន៍ដ៏ច្រើនពី បញ្ញាសិប្បនិម្មិត (AI)។ ចុះអ្នកវិញនៅកន្លែងណាដែរ? បើមិនទាន់ចេះប្រើទេសូមកុំបារម្ភពេក? លោកអ្នកអាចចូលរួមកម្មវិធីបណ្ដុះបណ្ដាលរបស់យើង បាននៅរសៀលម៉ោង ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាង មុខ នេះនៅ Blockchain Cafe។
ចិនបង្ហាញអ្នករាយការណ៍ព័ត៌មាន AI ដំបូងគេលើពិភពលោក ប្រទេសចិន ៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI កំពុងទទួលបានការពេញនិយមជាខ្លាំង មិនថាក្នុងផ្នែកណាមួយទេ គឺសុទ្ធតែបានយកបច្ចេកវិទ្យា AI មកធ្វើជាជំនួយក្នុងផ្នែកការងារដែរ ហើយពេលនេះ ប្រទេសចិនបានបង្ហាញអ្នករាយការណ៍ព័ត៌មាន AI ដំបូងគេនៅលើពិភពលោក ដែលអាចធ្វើការបាន២៤ម៉ោង និងមិនចាំបាច់ឈប់សម្រាក ។
DGacademy (ប្រើប្រាស់ AI នៅក្នុងធនាគារនិងហិរញ្ញវត្ថុ) បញ្ញាសិប្បនិម្មិត (AI) បានក្លាយជាការពេញនិយមកាន់តែខ្លាំង ឡើងនៅក្នុងសេវាកម្មហិរញ្ញវត្ថុផ្លាស់ប្តូររបៀបដែល ស្ថាប័នហិរញ្ញវត្ថុដំណើរការអន្តរកម្មជាមួយអតិថិជន និងគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ និងបទប្បញ្ញត្តិ រូបិយវត្ថុ។ សមត្ថភាពរបស់ AI ដើម្បី ដំណើរការទិន្នន័យយ៉ាងច្រើន កំណត់អត្តសញ្ញាណគំរូ និងធ្វើការសម្រេចចិត្តដែលមាន ព័ត៌មានបានធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុ។ ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុត្រូវ បានជំរុញដោយទិន្នន័យ ហើយ AI អាចវិភាគ ទិន្នន័យយ៉ាងច្រើន ដោយផ្តល់នូវការយល់ដឹងដែលអាចជួយស្ថាប័នហិរញ្ញវត្ថុធ្វើការ សម្រេចចិត្តបានប្រសើរជាងមុន។ មានករណីប្រើប្រាស់ សក្តានុពលជាច្រើនសម្រាប់ AI ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ រួមទាំងការបង្កើនបទពិសោធន៍របស់អតិថិជន ការកែលម្អ ប្រតិបត្តិការការិយាល័យខាងក្រោយ ការរកឃើញការក្លែងបន្លំ ការគ្រប់គ្រងហានិភ័យ និងការកែលម្អការអនុលោមតាមច្បាប់។ ជាងនេះទៅទៀត AI អាចជួយឱ្យស្ថាប័នហិរញ្ញវត្ថុ ធ្វើការដោយ ស្វ័យប្រវត្តិនូវកិច្ចការ ដដែលៗ ធ្វើអោយប្រសើរឡើង នូវភាព ត្រឹមត្រូវ និងបង្កើនល្បឿនដំណើរការដែលនាំទៅដល់ការ សន្សំការចំណាយ និងបង្កើនប្រសិទ្ធភាព។ Chatbots និងជំនួយការនិម្មិតដែលដំណើរការដោយ AI អាចផ្តល់ឱ្យអតិថិជន នូវការគាំទ្រ 24/7 ដោយកាត់បន្ថយតម្រូវការសម្រាប់ អន្តរកម្ម របស់មនុស្ស។
Banking and Finance industry: ភាពវៃឆ្លាតសិប្បនិម្មិតបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវឧស្សាហកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ភាពជឿនលឿនក្នុងការរៀនម៉ាស៊ីន ដំណើរការភាសា ធម្មជាតិ និងបច្ចេកវិទ្យា AI ផ្សេងទៀតបានអនុញ្ញាតឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើដំណើរការដោយស្វ័យប្រវត្តិ ទទួលបាន ការយល់ដឹង និងកែលម្អបទពិសោធន៍របស់អតិថិជន។ កម្មវិធីសំខាន់មួយនៃ AI នៅក្នុងសេវាធនាគារ និងហិរញ្ញវត្ថុគឺ ការរកឃើញ និងការទប់ស្កាត់ការក្លែងបន្លំ។ ក្បួនដោះស្រាយ AI អាចវិភាគយ៉ាងរហ័សនូវប្រតិបត្តិការដ៏ធំ និងកំណត់អត្តសញ្ញាណ សកម្មភាពក្លែងបន្លំ។ លើសពីនេះ AI អាចត្រូវបានប្រើដើម្បី រកមើលលំនាំមិនធម្មតា និងភាពមិនប្រក្រតីដែលអាចបង្ហាញ ពីការក្លែងបន្លំ។ កម្មវិធីសំខាន់មួយទៀតរបស់ AI នៅក្នុង ធនាគារគឺសេវាកម្មអតិថិជន។ Chatbots និងជំនួយការ និម្មិតដែល ដំណើរការដោយ AI អាចដោះស្រាយសំណួររបស់អតិថិជន និងផ្តល់នូវការណែនាំផ្ទាល់ខ្លួនដោយផ្អែកលើទិន្នន័យរបស់អតិថិជន។ នេះជួយស្ថាប័នហិរញ្ញវត្ថុកែលម្អបទពិសោធន៍របស់អតិថិជន និងកាត់បន្ថយចំណាយប្រតិបត្តិការ។ AIក៏ត្រូវបានប្រើប្រាស់ផងដែរ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យនៅក្នុងធនាគារ។ តាមរយៈការវិភាគទិន្នន័យពីប្រភពផ្សេងៗ រួមទាំងអាកប្បកិរិយា របស់អតិថិជន និន្នាការទីផ្សារ និងសូចនាករសេដ្ឋកិច្ច ធនាគារ អាចកំណត់អត្តសញ្ញាណហានិភ័យដែលអាចកើតមាន និងចាត់វិធានការយ៉ាងសកម្មដើម្បីកាត់បន្ថយពួកគេ។
AI កំណត់ឡើងវិញនូវឧស្សាហកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យស្ថាប័នដំណើរការដោយស្វ័យប្រវត្តិ ទទួលបាន ការយល់ដឹង និងកែលម្អបទពិសោធន៍របស់អតិថិជន។ នេះគឺជាករណីប្រើប្រាស់ និងកម្មវិធីមួយចំនួនរបស់ AI ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ៖
: ការក្លែងបន្លំតែងតែជាកង្វល់ចម្បងសម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។ ជារៀងរាល់ឆ្នាំ ប្រាក់រាប់ពាន់លានដុល្លារត្រូវបាត់បង់ដោយសារសកម្មភាពក្លែងបន្លំ ដូចជាការលួចអត្តសញ្ញាណ ការក្លែងបន្លំប័ណ្ណឥណទាន និងការលាងលុយ។ ថ្មីៗនេះ AI បានលេចចេញជា ឧបករណ៍ ដ៏មានឥទ្ធិពលមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ។ ក្បួនដោះស្រាយ AI អាចវិភាគទិន្នន័យយ៉ាងច្រើនក្នុងពេលវេលា ជាក់ស្តែង ដែលអាចឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុរកឃើញ សកម្មភាពគួរឱ្យសង្ស័យ និងការពារការខាតបង់។
សេវាកម្មអតិថិជនគឺជាទិដ្ឋភាពដ៏សំខាន់នៃឧស្សាហកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ។ ការផ្តល់សេវាអតិថិជនដ៏ល្អឥតខ្ចោះអាច ធ្វើអោយប្រសើរឡើងនូវការពេញចិត្តរបស់អតិថិជន ការរក្សា និងភក្តីភាព។ ជាមួយនឹងវត្តមានរបស់ AI ធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុកំពុងប្រើប្រាស់ chatbots និងជំនួយការ និម្មិតដើម្បី ផ្តល់ការគាំទ្រ 24/7 ដល់អតិថិជនរបស់ពួកគេ។ Chatbots ដែលដំណើរការដោយ AI អាចដោះស្រាយសំណួររបស់អតិថិជន ផ្តល់ការណែនាំផ្ទាល់ខ្លួន និងសូម្បីតែប្រតិបត្តិការពេញលេញ ក្នុងនាមអតិថិជន។
ការគ្រប់គ្រងហានិភ័យគឺជាទិដ្ឋភាពសំខាន់នៃឧស្សាហកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ហើយជាមួយនឹងភាពជឿនលឿន នៃបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI) បានក្លាយជាឧបករណ៍ ដែលមិនអាចខ្វះបានសម្រាប់ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ ក្បួនដោះស្រាយ AI អាចវិភាគទិន្នន័យយ៉ាងច្រើន ពីប្រភពផ្សេងៗគ្នា និងកំណត់ហានិភ័យដែលអាចកើតមាន ខណៈពេលដែលចាត់វិធានការសកម្មដើម្បីកាត់បន្ថយពួកគេ។
AI: ការផ្តល់ពិន្ទុឥណទានគឺជាដំណើរការដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដែលជួយកំណត់ភាព សក្តិសមនៃឥណទានរបស់អតិថិជន។ តាមរយៈការវិភាគ ទិន្នន័យអតិថិជន AI អាចជួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុវាយ តម្លៃហានិភ័យឥណទានបានកាន់តែត្រឹមត្រូវ និងធ្វើការសម្រេច ចិត្តផ្តល់ប្រាក់កម្ចីដែលមានព័ត៌មាន។
AI: ការគ្រប់គ្រងការវិនិយោគគឺជាមុខងារសំខាន់មួយនៃឧស្សាហកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ហើយជាមួយនឹងការមកដល់នៃ Artificial Intelligence (AI) ឥឡូវនេះអ្នកគ្រប់គ្រងការវិនិយោគ អាចធ្វើការសម្រេចចិត្តវិនិយោគដែលមានការយល់ដឹងកាន់តែច្រើន។ ក្បួនដោះស្រាយ AI អាចវិភាគទិន្នន័យដ៏ច្រើនក្នុង ពេលវេលាជាក់ស្តែង និងផ្តល់នូវការយល់ដឹងអំពីនិន្នាការទីផ្សារ ជួយវិនិយោគិនដើម្បីកំណត់ឱកាសថ្មីៗ និងហានិភ័យដែលអាច កើតមាន។
ការធានាលើប្រាក់កម្ចីគឺជាមុខងារសំខាន់មួយនៅក្នុងឧស្សាហកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងការវិភាគ យ៉ាងទូលំទូលាយអំពីភាពសក្តិសមនៃឥណទានរបស់អតិថិជនមុនពេលអនុម័តប្រាក់កម្ចី។ ជាមួយនឹងការណែនាំអំពី Artificial Intelligence (AI) ដំណើរការផ្តល់ប្រាក់កម្ចីអាចដំណើរការបាន យ៉ាងរលូន ដែលអនុញ្ញាតឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុដំណើរ ការប្រាក់កម្ចីកាន់តែមានប្រសិទ្ធភាព។
ការអនុលោមតាមច្បាប់គឺជាទិដ្ឋភាពសំខាន់នៃឧស្សាហកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ព្រោះវាពាក់ព័ន្ធនឹងការប្រកាន់ខ្ជាប់នូវ ក្របខ័ណ្ឌបទប្បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ។ ជាមួយនឹងការលេចឡើងនៃ AI ធនាគារ និងស្ថាប័នហិរញ្ញវត្ថុឥឡូវ នេះអាចសម្រួលដល់កិច្ចខិតខំប្រឹងប្រែងអនុលោមភាពរបស់ពួកគេដោយការត្រួតពិនិត្យការអនុលោមភាពដោយស្វ័យប្រវត្តិ និងការគ្រប់គ្រងហានិភ័យ។
អត្តបទពី DGacademy Sopheap Hin Masayoshi Son: " AI នឹងមានបញ្ញាលើសមនុស្សក្នុងរយៈពេល10ឆ្នាំទៀត ""បច្ចុប្បន្ន AI មានបញ្ញាជាងមនុស្សផ្នែកខ្លះហើយ។ វាបង្កើតដោយមនុស្សមែន តែ វាចេះរៀន បង្វឹក និង គិតទៅមុខ ដោយខ្លួនឯងដូចមនុស្សដែរ។ " លោក Son ជា billionaire ជនជាតិជប៉ុន វិនិយោគិនខាងវិស័យបច្ចេកវិទ្យា ជាCEO ក្រុមហ៊ុន Softbank និងជាម្ចាស់ក្រុមហ៊ុនឈីប ARM ដែលកំពុងប្រកួតខាងឈីបAI នោះដែរ។ AIនឹងបម្លែងអាជីវកម្មនិងសង្គមមនុស្ស យ៉ាងខ្លាំងក្នុងពេលខាងមុខ ។ Sopheap Hin ពុកធ៌ម AI មតិខុសគ្នារឿងបញ្ញាសិប្បនិម្មិត AI ពុកធ៌ម AI ពីររូបបានស្នើឡើងថា ក្រុមហ៊ុន AI ត្រូវតែទទួលខុសត្រូវចំពោះការខូចខាតនានា ដែលបង្កដោយAI ចំពោះមនុស្សជាតិ។ សាស្ត្រាចារ្យ Joshua Bengio និង Geoffrey Hinton ជ័យលាភីរង្វាន់ ACM Turing ខាងវិទ្យាសាស្ត្រកុំព្យូទ័រដែលមានតំលៃស្មើនឹង រង្វាន់ណូបែលដែរនោះ បារម្ភថា ការមិនទាន់មានច្បាប់ត្រួតត្រាលើAI នោះ នាំអោយអាចបង្កគ្រោះមហន្តរាយដល់មនុស្សជាតិ ដោយសារAI កាន់តែមានការវិវត្តន៍លឿនបំផុត ដោយរួមទាំងការប្រជែងដណ្តើមជើងឯក AI រវាង អាមេរិច និង ចិនផងនោះ។ ពុកធ៌ម AI ម្នាក់ទៀត Yann LeCunn កំពុងធ្វើការអោយក្រុមហ៊ុន Meta មិនជំទាស់នឹងការលូតលាស់ AI នោះទេ ។
(ប្រភព The Guardian) អង្គការសហប្រជាជាតិប្រកាសបង្កើតក្រុមប្រឹក្សាយោបល់ដើម្បីគ្រប់គ្រងលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សហប្រជាជាតិ៖ បើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រកាសឱ្យដឹងថា អ.ស.ប នឹងរៀបចំបង្កើតស្ថាប័នក្រុមប្រឹក្សាយោបល់ថ្មីមួយឡើងដោយមានសមាជិកសរុបចំនួន៣៩រដ្ឋនិងស្ថាប័ន ដើម្បីធើ្វការពិនិត្យគ្រប់គ្រងលើដំណើរការវិវត្តន៍នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា (AI) ដើម្បីធានានូវអនាគតសុខុដមរមនារបស់មនុស្សជាតិ។ ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមអ្នកកាសែត លោក Guterres បានលើកឡើងថា "សមត្ថភាពក្នុងការវិវត្តន៍ការផ្លាស់ប្តូរទៅមុខដោយឯងៗរបស់បច្ចេកវិទ្យា AI គឺជាបញ្ហាដ៏ស្មុគស្មាញមួយសម្រាប់ក្រុមអ្នកជំនាញក្នុងការធានានិងកំណត់អំពីកម្មវត្ថុវិជ្ជមានរបស់វាក្នុងការបម្រើឱ្យផលប្រយោជនរបស់មនុស្សជាតិ។ ប្រមុខ អ.ស.ប រូបនេះបានបន្តថា “តាមរយៈបទពិសោធន៍កន្លងមកគេបានដឹងច្បាស់ថា នៅស្របពេលបច្ចេកវិទ្យា AI អាចនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ដំណើរការអភិវឌ្ឍន៍របស់មនុស្សជាតិ វាក៏អាចបង្កឱ្យមានហានិភ័យដែលគេនឹកស្មានមិនដល់សម្រាប់ថ្ងៃខាងមុខដូចគ្នា ពោលគឺនៅពេលបច្ចេកវិទ្យាដ៏អាថ៍កំបាំងមួយនេះយកទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ដើម្បីគាបសង្កត់សិទ្ធិសេរីភាព ហើយធើ្វប្រព័ន្ធដឹកនាំសង្គមចុះទន់ខ្សោយ និងប្រកួតប្រជែងគ្នាក្នុងវិស័យយោធាផ្សេងៗ។
សម្រាប់ស្ថាប័នក្រុមប្រឹក្សាយោបល់ដែលនឹងគ្រោងបង្កើតឡើងថ្មី រួមមាន សមាជិកជាអ្នកតំណាងពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោក រួមមានក្រុមហ៊ុន Sony, Microsoft និងក្រុមហ៊ុន OpenAI រួមជាមួយគ្នានឹងក្រុមអ្នកតំណាងមកពីបណ្តាប្រទេសជាច្រើនដូចជា សហរដ្ឋអាម៉េរិក ចិន រុស្ស៊ី អេស្ប៉ាញ អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង និងជប៉ុនជាដើម។ ស្ថាប័នថ្មីនេះ គ្រោងនឹងដាក់ចេញនូវអនុសាសន៍ណែនាំបឋមនៅចុងឆ្នាំ ២០២៣ មុននឹងធើ្វការប្រកាសគោលការណ៍ណែនាំជាផ្លូវនៅពាក់កណ្តាលឆ្នាំ ២០២៤ ៕
រូបភាព AI ចារកម្ម សិប្បនិម្មិត និង បញ្ញាសិប្បនិម្មិត
No comments:
Post a Comment