- រឿង ខ្មែរ ចិន អាមេរិក៖ ខ្មែរមិនអាចរស់ដោយគ្មានចិន ក៍មិនអាចរស់ដោយគ្មានអាមេរិកដែរ !! ឆ្នាំ ១៩៧៩ វៀតណាមបញ្ជូនទ័ព ២០ ម៉ឺននាក់វាយចូល កម្ពុជា។ ចិន ដាក់ទ័ព ៦០ ម៉ឺននាក់ វាយវៀតណាម ឆ្នាំ ១៩៧៩ដែរ។ ឆ្នាំ ១៩៨៤-១៩៨៨ ចិន វាយប្រហារ ព្រំដែន វៀតណាមបង្ខំដកទ័ពចេញពីកម្ពុជា។ ចំណែករដ្ឋាភិបាលត្រីភាគី គាំទ្រដោយ ចិន អាមេរិក កងទ័ពថៃ និង អង្គការណាតូ NATO វាយវៀតណាម ពីព្រំដែនខាងលិច (កម្ពុជា) បង្ខំឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ ២៣ តុលា ១៩៩១។ មនុស្សឆ្លាត កុំខាំចិន កុំខាំអាមេរិក បៀបៗៗ ទាំង ២ ទៅ😎
- 😍តែកុំភ្លេចថា ស្លាប់ជិតបីលាននាក់ក៏ដោយសារអាមេរិកដែរ! នៅពេលមួយដែលអាមេរិក អាណាត់ Richard Nixon សម្រេចចិត្តបោះបង់ចោលវៀតណាមខាងត្បូង ដកទ័ពចេញ ហើយវៀតណាមខាងជើងបានទទួលជោគជ័យ 1973 និងបានបន្តទទ្រានមកកម្ពុជា និងបង្កឲ្យមានរបបពុលពត។ ហើយមួយវិញទៀតមានរឿងស៊ីជំរៅជាច្រើនដែលប្រជាជនខ្មែរមិនបានដឹង ពីគោលការពីខាងក្រោយរបបពុលពត កាលនោះមាន ឥស្សរៈ បីក្រុម ខាងហ៊ូជីមីញ ខាងស្តេចសីហនុ និង ឥស្សរៈថៃឡង់។ ការស្លាប់រង្គាលជាផែនការ ហ៊ូជីមីញ ដែលបញ្ជាពីខាងក្រោយ ហេតុនេះហើយបានតុលាការកាត់ក្តីខ្មែរក្រហម រកឃើញថា ឌុច សុនសេន ជាអ្នកធ្វើការបញ្ជាបន្ត ព្រោះគាត់ជាឥស្សរៈហ៊ូជីមីញ។ កាលនោះនៅច្បាអំពៅសូម្បី តែទរង់បែបបទស្រង់ទិន្នន័យមនុស្ស ក៏ប្រើទរង់របស់យួន និងមានអក្សរយួន។ ម៉្យាងវិញទៀតធ្លាប់លឺទេ តំបន់ខ្លះ ប្រជាជនរស់នៅសុខស្រួល ជាពិសេសតំបន់ដែលកាន់កាប់ដោយ ពួកឥស្សរៈ ដែលមិនមែនពីខាងក្រោយយួន។ កាលនោះគេចែកជាភូមិភាគ ដូចជា ភូមភាគ អីសាន ពាយ័ព្យ។ល។
- រឿងអន្តោប្រវេសចិន៖ ស្រុកខ្មែរមានជនជាតិចិនសុទ្ធ ៩៨ម៉ឺននាក់ (ខ្លះថាមានតែ ២១ម៉ឺន)។ ចិនកំពុងរស់នៅ កំពង់សោម មាន ៩៨,០០០នាក់។ ទេសចរ ចិនមកលេងនៅ កពង់សោមឆ្នាំ ២០១៧ មាន ១២ម៉ឺននាក់។ ស្តេចខ្មែរពីដើម ឈ្មោះ លីវ យី (ព្រះនាង នាគ) គេឃើញមានចិន នៅវត្តភ្នំ វត្តចិនដំដែក...
- រឿងអន្តោប្រវេសចិន៖ នៅលើសកលលោក អឺរ៉ុប អាមេរិក..គេសិក្សាអំពីអន្តោប្រវេសចិន រកឃើញថា មានប្រយោជន៍ benefit ជាង ៨០% ចំណែក ផលអវិជ្ជមាន មាន ២០%។ អន្តោប្រវេស គឺជា មនុស្សមាស មនុស្សពេជ្រ Human Capital ខុសពី ជនភៀសសឹក ជនភៀសខ្លួន refugee ដែលជាសំរាម !! ជនអន្តោប្រវេស រស់នៅ ទីក្រុង ពាណិជ្ជកម្ម បច្ចេកវិជ្ជា.....
- ប្រវត្តិជនជាតិចិន ភូមិសាស្រ្តនយោបាយ និង យោធា ៖ ឆ្នាំ ១៧០០ជាងជនជាតិចិនប្រកាសជារដ្ឋឯករាជ្យ នៅម្តុំខេត្តពាម កោះត្រល់ ក្រោយមក ចិនទាំងនោះផ្តាច់ខ្លួនចូលជាមួយ ជនជាតិ អាណ្ណាម(យួន)។ ចំណែក ចិន១ក្រុមទៀត ឆ្នាំ ១៨០០ជាង បង្កើតទីក្រុងនៅ ខេត្ត ត ឡាត (ផ្សារចិន) ក្រោយមកគេដូរទៅជា ខេត្ត ត្រាត trat province នៅប្រទសថៃ ។ ឆ្នាំ ១៩៧៥ ទ័ពជើងអាកាស ជើងទឹកអាមេរិក និងនាវាចម្បាំងធំ ០៧គ្រឿង ចូលវាយប្រហារ កងទ័ពខ្មែរក្រហម ដែលគាំទ្រដោយ ចិន នៅ កោះតាង .មូលដ្ឋានរាម .និងក្រុង កំពង់សោម និងរោងចក្រចំរ៉ាញ់ប្រងកាត សំលាប់ទាហានខ្មែរក្រហមប្រមាណ ២៥០នាក់ ។ ចុងឆ្នាំ ២០១៨នេះ ជនជាតិចិន ប្រមាណ ៥ម៉ឺននាក់ទៀត នឹងចូលមករកស៊ី នៅកំពង់សោម៕
- រឿចិននៅកំពង់សោម៖ មានការរិះគន់ច្រើនរឿងចិន-- ហេតុអីគេរិះគន់? ដោយសារកំពង់សោមពីមុន ឧស្សាហកម្មអចលនទ្រព្យ ៧៥% កាន់កាប់់ដោយពួក អ៊ីរ៉ុប អាមេរិក ឥលូវឆ្នាំ ២០១៨ នេះ ៦៥% កាន់កាប់ដោយ ជនជាតិចិន។ ទេសចរចិន កើនពី ៩ ម៉ឺន ដល់ ១២ ម៉ឺននាក់ឆ្នាំ ២០១៧។
ខាងក្រោមនេះជាការវិភាគ និង សិក្សាចេញពីឯកសារបរទេសដែលគេធ្វើការសិក្សាលើអន្តោប្រវេសន៍ជា ពិសេសសំដៅជនជាតិចិន។ ផលប្រយោជន៍នៃជនអន្តោប្រវេសសម្រាប់ប្រទេសសាម៉ី
- ជាសហគ្រិន entrepreneur
- ទទួលបានជាមូលធនមនុស្ស Human capital
- បានជាកម្មករក្នុងស្រុក native worker
- បង្កើនចំនួនប្រជាជនក្នុងប្រទេស
- ជនអន្តោប្រវេសន៍គឺជាជនជាតិចិន មិនមែនជា ពួកអាហ្រ្វិក ឬ ឥស្លាម
- បុគ្គលិក ឬកម្មករចាកចេញពីក្រុមការងារជាមួយ ចិនរួចទៅបើកអាជីវកម្មខ្លួនឯង
- អន្តោប្រវេសរៀនសូត្របានខ្ពស់ធៀបអ្នកក្នុងស្រុក
- ជាមនុស្សមានលុយ មានសមត្ថភាពខ្ពស់
- ជាអ្នកចំនូលមករស់នៅតាមទីក្រុងនានា
- តំលៃខ្លួន (ប្រាក់កំរ៉ៃ )មិនខ្ពង់ជាងបុគ្គលិកក្នុងស្រុក
- គ្មានការាប្រកួតប្រជែងការងារឬជំនួញជាមួយខ្មែរ
- បង្កើនការងារក្នុងស្រុក ៧០%
- បង្កើនកំណើនសេដ្ឋកិច្ច និង រហ័សផ្នែកសេដ្ឋកិច្ច
- ជាក្រុមមនុស្សអាយុក្មេងៗរៀនឆាប់ចេះជាងក្រុម មនុស្សចាស់នៅក្នងុស្រុក
- ជាក្រុមមនុស្សរស់រវើក flexibility
- រដ្ឋាភិបាលទទួលចំណូលមកពីការបង់ពន្ធ tax
- កម្ពុជាមានទំនាក់ទំនងល្អជាមួយសាម៉ីប្រទេស
- នាំមកនូវការរីកចម្រើនផ្នែកបច្ចេកវិជ្ជា
- ជនអន្តោប្រវេសមិនមែនជាជនភៀសខ្លួន
- ជាកម្មករគ្មានជំនាញ
- ដណ្តើមទីផ្សារការងារក្នុងស្រុក
- ប្រើប្រាស់ ជូញដូរគ្រឿងញៀន ពេស្យាចារ
- បង្ករអាណាធិប្បតេយ្យ
- ១៣ សីហា ២០១៨ ចិនច្រើនពេកនៅកំពង់សោម ធ្វើឱ្យអភិបាលខេត្ត កំពុងឈឺក្បាលរឿងអសន្តិសុខ ចលាចលរបាយការណ៍ដដែល បន្ថែមទៀតថា ក្រៅពីជនជាតិចិនដែលមានចំនួនច្រើនដាច់គេនៅខេត្តព្រះសីហនុនោះ ជនជាតិដទៃទៀតដូចជា ឥណ្ឌូនេស៊ី ៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ ថៃ ៧២នាក់ រុស្ស៊ី ៧០នាក់ វៀតណាម ៦៧នាក់ បារាំង ៥៦នាក់ ឥណ្ឌា ៥២នាក់ ជនជាតិអង់គ្លេស ៥១នាក់ និងជនជាតិផ្សេងៗទៀត ៣៦១នាក់ ដែលពួកគេជាអ្នកទេសចរ អ្នកវិនិយោគ អ្នកបម្រើការកាស៊ីណូ កម្មករសំណង់ និងផ្សេងៗទៀត។យ៉ាងណាមិញចំនួនជនជាតិចិនដ៏ច្រើនសម្បើមនេះ ក៏ផ្តល់ផលអវិជ្ជមានច្រើនដល់ខេត្តព្រះសីហនុ ដោយខ្លះលួចមករស់នៅនិងធ្វើការខុសច្បាប់ ខ្លះប្រព្រឹត្តិអំពើជំរិតអនឡាញ គ្រឿងញៀន និងបទល្មើសជាច្រើនផ្សេងទៀតគួរឲ្យបារម្ភ៕អត្ថបទ៖ សរសេរដោយ សោម សីណា៕
- Feb 2, 2018 លោក ហ៊ុន សែនថា កុំឲ្យបារម្ភនឹងកំណើនអ្នកវិនិយោគចិន កំណើនភ្ញៀវទេសចរចិនដ៏ច្រើនមកខេត្តព្រះសីហនុ កំពុងធ្វើឲ្យមានការព្រួយបារម្ភអំពីការប្រកបជំនួញរបស់ប្រជាជនកម្ពុជានៅទីនោះ។ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងកុំឲ្យមានការព្រួយបារម្ភអំពីកំណើនអ្នកវិនិយោគចិននៅប្រទេសកម្ពុជា ខណៈមានការព្រួយបារម្ភអំពើកំណើនយ៉ាងសន្ធឹកសន្ធាប់នៃអ្នកទេសចរ និងអ្នករកស៊ីចិននៅក្នុងខេត្តព្រះសីហនុ។ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា កម្ពុជានៅខ្វះខាតធនធានមនុស្ស ដូច្នេះហើយបានត្រូវការអ្នកវិនិយោគពីក្រៅប្រទេស។ លោកអំពាវនាវកុំឲ្យមានការព្រួយបារម្ភអំពីកំណើនអ្នកវិនិយោគចិន។លោក ហ៊ុន សែន បានថ្លែងថា៖ «ទាំងអស់គ្នាបានដឹងហើយ បានឃើញហើយ ក្នុងរយៈចុងក្រោយនេះ បែរជានាំគ្នាភ័យព្រួយថា វត្តមាននៃអ្នកវិនិយោគិនចិននេះ ធ្វើឲ្យមានកង្វល់។ ប៉ុន្តែខ្ញុំចង់សួរថា នៅក្នុងពេលដែលមានការវិនិយោគដ៏សន្ធឹកសន្ធាប់យ៉ាងដូច្នេះ ធនធានមនុស្សគ្រប់គ្រាន់ ដើម្បីដោះស្រាយឲ្យគេហើយឬនៅ? ដោយសារដោះស្រាយមិនគ្រប់ហ្នឹងហើយ បានត្រូវមានវត្តមានរបស់គេចូលមក»។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជាត្រូវការធ្វើផ្លូវ ស្ពាន និងអគារ ដូច្នេះកម្ពុជាត្រូវការការពង្រឹងធនធានមនុស្ស ដើម្បីបំពេញតាមតម្រូវការ។កាលពីសប្តាហ៍មុន អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានរាយការណ៍ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា កំណើនជនបរទេសក្នុងខេត្តបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការកើនឡើងនូវវិស័យសំណង់ និងអចលនទ្រព្យមានតម្លៃខ្ពស់ សម្បូរសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរ និងប្រាក់ចំណូលពន្ធកើនឡើងជាដើម។ ប៉ុន្តែលោកថា កំណើនជនបរទេសក្នុងខេត្តនេះ បាននិងកំពុងធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដូចជា បង្កឱកាសដល់ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួន បន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្ដិសុខ និងចាប់ជំរិតអ្នកវិនិយោគ។ លោកអភិបាលខេត្តបន្តថា អ្នកខ្លះទៀតបានជួលផ្ដាច់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំដែលធ្វើឲ្យការផ្ដល់សេវាដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការខ្វះខាតនៅពេលបុណ្យទាន។លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ VOA ថា រដ្ឋាភិបាលស្វាគមន៍អ្នកវិនិយោគទាំងអស់ និងភ្ញៀវបរទេស ដោយមិនប្រកាន់ភ្ញៀវមកពីប្រទេសណានោះទេ។ លោកបន្តថា អាជ្ញាធរនឹងព្យាយាមរក្សាសន្តិសុខឲ្យបានល្អ សម្រាប់ភ្ញៀវទេសចរទាំងអស់។លោកមានប្រសាសន៍ថា៖ «អញ្ចឹងខ្ញុំខិតខំថែរក្សា ការពារសុខសន្តិភាព សុវត្ថិភាព ហើយធ្វើម៉េចជំរុញពួកគាត់ដែលមកហ្នឹង គោរពច្បាប់ប្រទេសខ្ញុំ ខេត្តខ្ញុំ។ នេះគឺជាការប៉ងប្រាថ្នារបស់ពួកខ្ញុំ»។លោកក៏មានក្ដីបារម្ភអំពីការដែលជនជាតិចិនមករកស៊ីក្នុងខេត្តមួយនេះ ហើយប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាពលរដ្ឋខ្មែរ។ លោកបានថ្លែងថា៖«ទីមួយ យើងគិតពីរឿងច្បាប់របស់ប្រទេសយើង ទីពីរ យើងគិតរកវិធីម៉េចឲ្យមានសមធម៌ខ្លះ(ក្នុងការរកស៊ី)»។លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ថា ចំនួនភ្ញៀវចិនមាននៅចន្លោះ១២ទៅ១៣ម៉ឺននាក់ក្នុងឆ្នាំ២០១៧ ដែលមានកំណើនប្រមាណ១៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។លោកបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានផលពីភ្ញៀវចិន តាមរយៈការសម្របសម្រួលទៅតាមកំណើនភ្ញៀវចិន និងដឹងពីតម្រូវការរបស់ភ្ញៀវចិន។ លោកបញ្ជាក់ថា ភ្ញៀវចិនមានសក្តានុពល និងមានចំណូលច្រើន។លោកមានប្រសាសន៍ប្រាប់ VOA ថា៖«អញ្ចឹងត្រូវដឹងតម្រូវការរបស់ភ្ញៀវទេសចរចិន។ បើគាត់ស្នាក់ គឺអត់ស្នាក់នៅក្រោមផ្កាយបីទេ។ បើមិនផ្កាយ៤ គឺផ្កាយ៥។ គាត់ត្រូវការស្តង់ដារ Restaurant (ភោជនីយដ្ឋាន) ចិនរបស់គាត់ ហើយសួរថា នៅកំពង់សោមមាន Restaurant ចិនប៉ុន្មាន ដែលស្តង់ដារ ប្រៀបធៀបសៀមរាប ភ្នំពេញ»។កម្ពុជារំពឹងថា នឹងទទួលអ្នកទេសចរចិនប្រមាណ ២លាននាក់ នៅឆ្នាំ២០២០។លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ក្រុមហ៊ុន Emerging Markets Consulting (EMC) មានប្រសាសន៍ប្រាប់ VOA ថា កំណើនទេសចរ និងអ្នករកស៊ីចិននៅខេត្តព្រះសីហនុយ៉ាងច្រើនគំហុកនេះ នាំឲ្យអាជ្ញាធរពិបាកក្នុងការដោះស្រាយបញ្ហា។ លោកបន្តថា ត្រូវមានការរឹតបន្តឹងច្បាប់ និងធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលទទួលបានចំណូលពីការវិនិយោគរបស់ចិន។លោកមានប្រសាសន៍ថា៖«រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបន្តិចលើបញ្ហាហ្នឹង។ ទាក់ទងនឹងនីតិវិធីក្នុងការគ្រប់គ្រងផ្នែកខាងការធ្វើអាជីវកម្ម ការប្រមូលពន្ធអីជាដើម ដើម្បីធានាថា យើងបានចំណូលថវិកាជាតិពីការវិនិយោគហ្នឹង»។ទំនាក់ទំនងកម្ពុជា-ចិន មានភាពស្អិតល្មួត តាមរយៈទំនាក់ទំនងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំចិន។ ចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជាជាបន្តបន្ទាប់ ខណៈទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពមិនល្អរហូតមកដល់ពេលនេះ។ ចិនជាប្រទេសដែលមានទំហំវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) ធំជាងគេនៅកម្ពុជា។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានកើនដល់ទៅ ៤.៨០០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ដែលមានការកើនឡើងប្រមាណ ២០០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៥។រដ្ឋាភិបាលទីក្រុងប៉េកាំង រហូតមកដល់ពេលនេះ ក៏បានផ្ដល់នូវជំនួយឥតសំណង និងកម្ចីដល់កម្ពុជា ប្រមាណ៤.២០០លានដុល្លារអាមេរិក។ នេះបើតាមការថ្លែងរបស់លោក ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០១៧៕
- ដឹងទេថា ចិនមកខេត្តព្រះសីហនុ កំពុងរកស៊ីអ្វីខ្លះ?ដោយ ចាន់ មង្គល 7 ខែមុន តម្លៃដីផ្ទះជួលស្នាក់នៅ និងប្រកបអាជីវកម្ម នៅក្នុងក្រុងនៃខេត្តព្រះសីហនុ កំពុងមានការកើនឡើងខ្ពស់មិនធ្លាប់មានពីមុននោះទេ ខណៈដែលអាជីវកម្មខ្នាតតូចព្រោងព្រាត ត្រូវបានបង្កើតឡើង ដោយមានថៅកែជាជនជាតិចិន។ បញ្ហានេះកំពុងតែធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានក្ដីបារម្ភខ្លាំងឡើងៗ ដោយសារតែមិនអាចរកស៊ីប្រកួតប្រជែងជាមួយថៅកែបរទេសទាំងនោះបាន។
- សុក្រ, 29 កញ្ញា 2017 14:51 អភិបាលខេត្តព្រះសីហនុ៖ លំហូរចូលខ្លាំងនៃជនជាតិចិន គឺជារឿងវិជ្ជមាន អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បាននិយាយថា លំហូរចូលខ្លាំងនៃជនជាតិចិន គឺជារឿងវិជ្ជមានសម្រាប់ខេត្តឆ្នេរសមុទ្រមួយនេះ។ លោកថា នេះជាអ្វីដែលលោកបានខិតខំកន្លងមកដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរទាំងនោះ ឲ្យមកកាន់ខេត្តព្រះសីហនុ។ លោកយន្ត មីន បាននិយាយថា ជនជាតិចិនមកខេត្តព្រះសីហនុ ដោយមានច្បាប់ទម្លាប់ត្រឹមត្រូវ គឺច្បាប់វិនិយោគ ស្របតាមគោលនយោបាយ ដែលយើងអំពាវនាវឲ្យគេចូលមកឲ្យបានច្រើន កាន់តែល្អ។ លោកបន្ថែមថា៖ “យើងចង់ឲ្យតែគេមកកាន់តែច្រើន យើងនឹងបានផលប្រយោជន៍ពីគេ។ អ៊ីចឹងចំពោះមុខហ្នឹង គឺចិនចូលមកច្រើន យើងឃើញចំនុចវិជ្ចមាន គឺយើងឃើញថាប្រជាជននៅពេលនេះសឹងតែ ១០០ភាគរយ បានទទួលផលពីចិន តិចច្រើនតាមសមត្ថភាព”។ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ (រូបភាព៖ AKP) លោកអភិបាលបានអះអាងថា ផលប្រយោជន៍ទាំងនោះមានដូចជា៖ "អ្នកខ្លះគេមានអូតែលជួល ហើយអ្នកខ្លះគេបានដីលក់ដែលបានលុយច្រើនផ្ទាល់តែម្តង។ ឧទាហរណ៍ថាម៉ូតូឌុបខ្លះ ក៏បានឌុបចិន ហើយខ្លះគាត់អត់បានឌុបចិន តែពេលខ្លះក៏ប្រពន្ធគាត់លក់បន្លែនៅផ្សារឲ្យចិនដែរ។ ផលប្រយោជន៍ គឺបានមកដោយប្រយោល ទាស់តែអ្នកខ្លះគេមិនសប្បាយចិត្តត្រង់ថាគេបានតិច មើលអត់ឃើញ”។ក្នុងរយ:ពេលប្រមាណជា ១ឬ២ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានលំហូរចូលអ្នកវិនិយោគចិន និងទេសចរជាច្រើន។ អ្នកវិនិយោគទាំងនោះបានផ្តោតលើវិស័យអចលនទ្រព្យ និងបើកកាស៊ីណូស្ទើរតែពេញក្រុងកំពង់សោម។កម្មករចិន កំពុងសាងសង់កាស៊ីណូការហូរចូលនៃជនជាតិចិនដ៏ច្រើននេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួននៅខេត្តព្រះសីហនុ មានការព្រួយបារម្ភពីមុខរបររបស់ខ្លួន។ អ្នករត់ម៉ូតូកង់បីឈ្មោះសែម គីរី បានបង្ហាញការព្រួយបារម្ភ ពីព្រោះចិនមិនសូវប្រើសេវាកម្មរបស់ខ្មែរទេ។ បុរសវ័យ ៤៩ឆ្នាំ ដែលតែងចតម៉ូតូកង់បីរង់ចាំម៉ូយនៅមុខកាស៊ីណូចិនមួយកន្លែង បាននិយាយថា៖ “ចិនច្រើនណាស់។ បើនិយាយពីអារម្មណ៍ពេលខ្លះគឺតានតឹង។ ដូចពេលខ្លះ វាមិនឲ្យយើងចតទេ កន្លែងហ្នឹង ខ្ញុំរត់កង់បី ១០ឆ្នាំជាងហើយ”។ ចំណែកលោក កេត ពេជ្រ ដែលជាអ្នករត់តាក់ស៊ី បានត្អូញត្អែរស្រដៀងគ្នានេះដែរ។ លោកថា៖ "បើសិនបន្តិចទៀត ពួកគេ (ចិន) ដាក់តាក់ស៊ីម៉ែត្រមកទៀត គឺពួកខ្ញុំចប់បណ្ដោយ"។ ការព្រួយបារម្ភនេះ គឺដោយសារគេសង្កេតឃើញជនជាតិចិន បានបង្កើតរបររកស៊ី ដើម្បីទាក់ទាញអតិថិជនជាជនជាតិចិនដូចគ្នា ដូចជាកន្លែងកាត់សក់ចិន ផ្សារទំនើបចិនជាដើម។ ពលរដ្ឋព្រួយបារម្ភថាថ្ងៃមុខ ជនជាតិចិននឹងយកសេវាកម្មផ្សេងទៀត មកខេត្តព្រះសីហនុ ដែលនឹងប៉ះពាល់ដល់អ្នករកស៊ីក្នុងស្រុក៕ អត្ថបទ៖ ជ័យ ជំនោរ
- August 31- 2018 phearak សន្តិសុខសង្គម ចិនកំពង់សោមទៀតហើយ! នគរបាលផ្ទុះអាវុធ ជាង១០គ្រាប់ ដើម្បីបំបែកពួកចិនពីរក្រុម កំពុងវៃគ្នា (មានវីដេអូ)ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ បានអះអាងថា កាលពីយប់ម៉ិញនេះ មានជនជាតិចិនចំនួន២ក្រុមផ្សេង មានគ្នាប្រមាណ ៣០នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាប។ ព្រមជាមួយគ្នានេះ សមត្ថកិច្ច ក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីបំបែកហ្វូងជនជាតិចិន ទាំងនោះ បន្ទាប់ពីពួកគេបានប្រើហឹង្សាវាយទាត់ធាក់គ្នា ហើយបានតដៃ ចំពោះវត្តមាន របស់សមត្ថកិច្ច កាលពីពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៩ ខែសីហា ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ជម្លោះខាងលើនេះ កើតឡើងនៅចំណុចឆ្នេរអូរឈើទាល ក្បែរផែទូកទេសចរណ៍ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ទាក់ទងបញ្ហានេះ មន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងថា ជម្លោះវាយទាត់ធាក់គ្នា រវាងជនជាតិចិន ២ក្រុមផ្សេងគ្នា ដែលមន្ត្រីនគរបាល ឈានដល់ផ្ទុះអាវុធបំបែកហ្វូង ព្រោះជនជាតិចិនទាំងនោះ បានបង្កហឹង្សាបណ្តាលឲ្យរងរបួសសមត្ថកិច្ចនគរបាលម្នាក់។មន្ត្រីនគរបាលមិនបង្ហាញអត្តសញ្ញាណដដែល បានបន្តថា ក្រុមជនជាតិចិន ដែលឈ្លោះទាស់ទែងគ្នានោះ គឺពួកគេមិនខ្លាចញញើត ចំពោះវត្តមាន របស់កម្លាំងសមត្ថកិច្ចនោះទេ។យ៉ាងណាក៏ដោយចុះ ពេលចុះអន្តរាគមន៍បំបែងជម្លោះហឹង្សានោះ កម្លាំងនគរបាល ខេត្តព្រះសីហនុ មិនបានឃាត់ខ្លួនជនជាតិចិនណាម្នាក់ រវាងគូភាគីទំនាស់ទាំងពីរក្រុមនោះទេ។ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ ដែលមានជនជាតិចិន ២ក្រុមឈ្លោះគ្នា បានរិះគន់ ចំពោះកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ ថាមានភាពកម្សោយ និងមិនហ៊ានចាប់ខ្លួនជនជាតិចិនទាំងនោះទេ។ពួកគេពោលចំអកថា សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ហាក់មិនអាចគ្រប់គ្រងអំពើហឹង្សា ដែលជនជាតិចិនទាំង២ក្រុម បង្កជម្លោះនោះទេ៕
- ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ ដូចជាអុកឡុកខ្លាំងដៃណាស់ ពួកចិននៅកំពង់សោម ខេត្តព្រះសីហនុ ៖ យុទ្ធនាការដ៏ក្តៅរបស់កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ត ដោយមានការសហការពីកម្លាំងអធិការដ្ឋានក្រុងនាយប់ថ្ងៃទី១៥ មករា ជនជាតិចិនប្រមាណ២០នាក់ ត្រូវបានឃាត់ខ្លួននៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ បន្ទាប់ពីពួកគេបានបើកការវាយប្រយុទ្ធគ្នាយ៉ាងកក្រើក បង្កការភ្ញាក់ផ្អើលមនុស្សម្នាដែលរស់នៅជុំវិញកន្លែងកើតហេតុ ។ទាក់ទិនទៅនឹងករណីនេះ ប្រភពពីប្រជា ពលរដ្ឋនិងលោកស្រីស្នងការរងម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុបានអះអាងថា គេតែងតែបានឃើញជនជាតិចិនជាច្រើននាក់ចេញចូលទាំងយប់ទាំងថ្ងៃ ។ តាមការកត់សម្គាល់មួយខែម្តងជនជាតិចិននៅក្នុងផ្ទះជួលនោះ តែងតែមានកម្មវិធីជប់លៀង ។ ទាក់ទិននឹងបាតុភាពដែលបានកើតឡើងនេះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនជាតិទាំងនោះបានផឹកស៊ីឡូឡា រំខានដល់ការរស់នៅអ្នកជិតខាងគឺគ្មានវិន័យ គ្មានសីលធម៌បន្តិចសោះ រហូតដល់ម៉ោងប្រមាណជាង៧យប់ ស្រាប់តែឬសំឡេងស្រែកឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយវាយប្រតាយប្រតប់គ្នា អ្នកខ្លះកាន់ដំបង អ្នកខ្លះកាន់កៅអី និងអ្នកខ្លះកាន់កាំបិត ច្រងេងច្រងាង ដូចស្រុកអត់ច្បាប់ ។ ឯមួយចំនួនទៀតបានរត់ចេញក្រៅផ្ទះឱ្យប្រសាច បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ចុះមកអន្តរាគមន៍ចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ។ដោយឡែក បើយោងតាមប្រភពពីសន្តិសុខឯកជន MPA ដែលប្រចាំការនៅផ្ទះជួលនោះបានបង្ហើបថា រឿងរ៉ាវវាយតប់គ្នានេះតាមពិតគ្មានរឿងអ្វីធំដុំនោះទេ គឺកើតឡើងដោយសារការប៉ាវផឹកស្រា និង វាយក្បាលគ្នាលេងរហូតឈឺពេកទ្រាំលែងបានក៏ដាក់វិញ ។ ប៉ុន្តែដោយសារការស្រវឹងរៀងៗខ្លួនទើបកើតជារឿងវាយតប់គ្នាតែម្តងទៅធ្វើឱ្យស្រុកខ្មែរជាស្រុកចិនដែលទាត់ធាក់គ្នាបានតាមចិត្ត ។ ប៉ុន្តែបើទោះបីជាមានការអះអាងស្រដៀងៗគ្នាយ៉ាងណាក្តី ជុំវិញការឃាត់ខ្លួនជនជាតិចិនយកទៅសាកសួរនេះ សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបានច្រានចោលពីប្រភពប្រជាពលរដ្ឋខ្លះដែលអះអាងថា ពុំបានវាយតប់គ្នានោះទេ គឺពួកគេស្រវឹងអង្គុយបាក់កៅអីដួលលើគ្នា ហើយអ្នករស់នៅក្បែរនោះស្មានថាជនជាតិចិនឈ្លោះគ្នាទៅវិញ ។បានកត់សម្គាល់ថា ក្រុងព្រះសីហនុពេលនេះ ពេញទៅដោយជនជាតិចិនមករស់នៅច្រើនខុសពីធម្មតា ។ ឯបញ្ហាសន្តិសុខនិងសុវត្ថិភាពសង្គមក៏កើតមានមិនប្រក្រតីដែរ ។ ពិបាកជាងគេគឺនគរបាល រកដេកពួនអត់បានទេ រវល់តែដោះស្រាយបញ្ហាដែលចិនបានបង្កើតឡើង គឺប៉ូលិសក្រុងព្រះសីហនុរវល់ជាប់ ។ចិនកំពង់សោមទៀតហើយ! ឃាត់ខ្លួនបានជនជាតិចិនចំនួន១១នាក់ ស្រី០៦នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ នៅក្លឹប អុី តៃជាយិន
- 2 September 2018 ក្រុងព្រះសីហនុ-មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីអោយដឹងជាបឋមថានៅម៉ោងជាង១២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០២.០៩.២០១៨វេលាម៉ោង0០:00នាទី កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចក្លឹបកំសាន្ត អុី តៃជាយិន នៅជិតមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ក្នុងនោះឃាត់ខ្លួនបានជនជាតិចិនចំនួន១១នាក់ ស្រី០៦នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ។ករណីនេះ សមត្ថកិច្ចកំពុងបន្តនិតិវិធីសាកសួរ ឈ្មោះនិងសាវតាជនសង្សយ័ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕ ប្រភព៖ Huy Bunleng
- មានសព្វអស់ហើយនៅកំពង់សោម! ចិន បើកឡានគ្មានប័ណ្ណបើកបរ ឡានគ្មានស្លាកលេខ ស្លាកលេខ ខ.ម ស្លៀកពាក់ឧត្តមសេនីយ៍ បើកឡានបុកគេ និងចាក់ដីរំលោភព្រែក!ភ្នំពេញ)៖ មានអស់ហើយ នៅខេត្តព្រះសីហនុ ឬនៅកំពង់សោម សព្វថ្ងៃនេះ ជនជាតិចិន ដែលបានចូលមកកាន់តែច្រើន បានបើកបរឡាន ដោយគ្មានប័ណ្ណបើកបរត្រឹមត្រូវ ឡានគ្មានស្លាកលេខ បើកឡានមានស្លាកលេខ ខ.(ភ្នំពេញ)៖ មានអស់ហើយ នៅខេត្តព្រះសីហនុ ឬនៅកំពង់សោម សព្វថ្ងៃនេះ ជនជាតិចិន ដែលបានចូលមកកាន់តែច្រើន បានបើកបរឡាន ដោយគ្មានប័ណ្ណបើកបរត្រឹមត្រូវ ឡានគ្មានស្លាកលេខ បើកឡានមានស្លាកលេខ ខ.ម មិនត្រឹមត្រូវ រហូតដល់បុរសជនជាតិចិន ស្លៀកពាក់ឯកសណ្ឋានជាទាហាន ថ្នាក់ឧត្តមសេនីយ៍ ក៏មាន។ ជាងនេះទៅទៀត ជនជាតិចិន បានបើកបរឡាន បង្កគ្រោះថ្នាក់ចរាចរណ៍ ជាច្រើនករណី លើប្រជាជនខ្មែរ បង្កគ្រោះថ្នាក់ មិនតិចនោះទេ។ ថ្មីៗនេះទៀត មានទាំងជនជាតិចិន ចាក់ដី រំលោភយកព្រែក នៅខេត្តព្រះសីហនុ ថែមទៀត។ ជារៀងរាល់ថ្ងៃ ប៉ូលិសខេត្តព្រះសីហនុ បានដាក់កុងត្រូល ត្រួតពិនិត្យ រកឃើញជនជាតិចិន បានបើកបរឡាន ដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិ មិនត្រឹមត្រូវ។ ឡានទំនើបៗ ដែលចិន ជួលជិះទាំងនោះ សុទ្ធតែជារបស់អ្នកមានអំណាច ពិសេសប៉ូលិស និងទាហាន ហើយមានទាំងពាក់ស្លាកលេខ ខេមរភូមិន្ទ ខ.ម ថែមទៀត។ មហាជនឆ្ងល់ថា ហេតុអ្វីក៏អាជ្ញាធរសមត្ថកិច្ច បន្តបណ្តែតបណ្តោយឲ្យជនជាតិចិនមួយចំនួន ធ្វើព្យុះធ្វើភ្លៀង បង្កគ្រោះថ្នាក់ដដែលៗ នៅទឹកដីខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជា? គេអាចចាត់វិធានការលើរឿងនេះបានដោយងាយសោះ។ ទី១-អ្នកជួលឡាន ត្រូវមានតៃកុងខ្មែរ ជាអ្នកបើកឡានឲ្យចិននោះ។ ធ្វើដូច្នេះ កាត់បន្ថយបានទាំងគ្រោះថ្នាក់ចរាចរណ៍ផង ហើយខ្មែរយើងក៏បានចំណេញមួយតង់ទៀត ថ្លៃតៃកុងឡាន។ ទី២-បើឲ្យចិន បើកបរខ្លួនឯង ក៏ត្រូវឆ្លងកាត់ការរៀនបើកបរត្រឹមត្រូវ ប្រឡងឲ្យជាប់ត្រឹមត្រូវ ទាំងទ្រឹស្តីពីច្បាប់ចរាចរណ៍ និងទាំងប្រឡងដៃចង្កូត ដោយកាត់បន្ថយរឿងស៊ីលុយរត់ការ ក្រោមតុលើតុ ដើម្បីចេញប័ណ្ណបើកបរ ឲ្យជនជាតិបរទេស ឬចិនទាំងនោះ។ ទី៣-អាជ្ញាធរសមត្ថកិច្ច ត្រូវអប់រំណែនាំដល់ម្ចាស់ឡាន ដែលជួលឲ្យចិន ត្រូវជារថយន្តស៊ីវិល មិនមែនមានស្លាក ខេមរភូមិន្ទ ខ.ម ឬ ន.ប នោះទេ ដើម្បីកុំឲ្យខូចឈ្មោះកងយោធពលខេមរភូមិន្ទនិងខូចឈ្មោះប៉ូលិស នគរបាល ន.ប របស់យើងផង និងមិនត្រូវចេញមុខកាងជនជាតិចិន ដែលប្រពឹត្តអំពើល្មើសច្បាប់ បង្កគ្រោះថ្នាក់ចរាចរណ៍ទាំងនោះឡើយ។ ថ្ងៃនេះ ប៉ះចំអ្នកដទៃ ចុះថ្ងៃណាមួយ ជនជាតិចិន បើកឡានបុកប៉ះចំគ្រួសារ សាច់ញាត្តិរបស់ម្ចាស់ឡាន ឬមន្ត្រីធំ ពិសេសទាហាន នគរបាល ដែលកាង និងជួលឡានឲ្យចិនទាំងនោះវិញ តើម្ចាស់ឡាន អ្នកធំ មេទាហាន មេប៉ូលិសទាំងនោះ ឈឺចាប់ ហើយស្តាយក្រោយយ៉ាងណា?សរុបមក អាជ្ញាធរសមត្ថកិច្ច គួរតែការពារ ប្រសើរជាងព្យាបាល។ វិធីការពារមាន តែសំខាន់ នៅត្រង់ថា អាជ្ញាធរសមត្ថកិច្ច ខេត្តព្រះសីហនុ ធ្វើ ឬមិនធ្វើ? (SN-ពិសិដ្ឋ)
- ២៦-សីហា-២០១៨ ១០:០៥ ព្រឹក មក់ចូលក្លឹបកំសាន្តជនជាតិចិននៅកំពង់សោម ឃាត់ខ្លួនមនុស្ស ៦២នាក់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ខេត្តព្រះសីហនុ៖កាលពីយប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០០ និង ១៥ ដោយមានការអនុញាត និងសម្របសម្រួលពីលោក កៀង សន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជារដឹកនាំដោយ ឯកឧត្តម យន្ត មីន្ត និង ឯកឧត្តម ជួន ណារិន្ទនោះ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លិបកំសាន្តខារ៉ាអូខេស៊ីតុងហ្វាង ដែលមានទីតាងនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន ៦២ នាក់ ស្រី ១៥ នាក់ ដែលក្នុងនោះរួមមានម្ចាស់អាជីវកម្មម្នាក់ មេការម្នាក់ អ្នកជួញដូរម្នាក់ និងភ្ញៀវមកកំសាន្តប្រើប្រាស់គ្រឿងញៀនចំនួន ៥៩ នាក់។ ជាលទ្វផលបឋម កម្លាំងសមត្ថិច្ចបានចាប់យកវត្ថុតាងដូចខាងក្រោម វត្ថុតាងចាប់យករួមមាន៖
- យោងតាមសេចក្តីរាយការណ៏ពីអ្នកយកព័ត៍មានCNC ប្រចាំខេត្តព្រះសីហនុបានឲ្យដឹងថា មកដល់ពេលនេះ ករណីខាងលើនេះកម្លាំងជំនាញកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវីធតាមផ្លូវច្បាប់៕អត្ថបទ៖ ប៉ៃសុឃីម ចិននៅកំពង់សោម កាន់កាំភ្លើងណែនដៃ បាញ់គ្នាកក្រើកកន្លែងផឹកស៊ីខេត្តព្រះសីហនុ- លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងជាបឋមនៅល្ងាចថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៨ នេះថា នគរបាលបានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន២នាក់កាលពីម៉ោងជិត១១យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងក្រុងព្រះសីហនុ ដែលជាជនដៃដល់ធ្វើសកម្មភាពប្រើប្រាស់អាវុធបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្នុងនោះនគរបាលដកបានកាំភ្លើងចំនួន២ដើមផងដែរ។ ជនសង្ស័យ ទាំង០២នាក់៖១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ ២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។ ជនរងគ្រោះចំនួន ០៤នាក់ ៖
- ចិននៅកំពង់សោមកាន់តែសាហាវ បាញ់ប្រហារគ្នាផ្អើលក្រុងព្រះសីហនុ របួស៤នាក់ ភ្នំពេញៈ ក្រុមជនជាតិចិនពីរក្រុមបានបើកការបាញ់ប្រហារគ្នា នៅក្នុងហាងផឹកស៊ី នៅក្រុងព្រះសីហនុ បានបណ្តាលអោយមនុស្ស០៤នាក់ រងរបួស។ ហេតុការណ៍បាញ់ប្រហារគ្នានេះ កើតនៅវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។ករណីបាញ់ប្រហារគ្នានេះ នៅក្នុងហាងលក់អាហារចិនមួយកន្លែងត្រង់ចំណុចភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ជនរងគ្រោះជាជនជាតិចំនួន០៤នាក់រងរបួស បច្ចុប្បន្នកំពុងសង្គ្រោះនៅគ្លីនិកសេតេ៖-1-ឈ្មោះ Zhang kun ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទេសចរណ៍ត្រូវ២គ្រាប់ត្រង់ភ្លៅខាងស្តាំ។2-ឈ្មោះ Yang huaihua ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរទេសចរណ៍ត្រូវ១គ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ។3-ឈ្មោះ Yang junqing ភេទប្រុស អាយុ២៧ឆ្នាំមុខរបរទេសចរណ៍ ត្រូវ៣គ្រាប់ត្រង់ភ្លៅធ្វេង១គ្រាប់និងកំភួនជើងខាងធ្វេង១គ្រាប់និង ភ្លៅស្តាំ១គ្រាប់។4-ឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរទេសចរណ៍ ត្រូវ២គ្រាប់ ត្រង់ភ្លៅស្តាំទាំង២។ ជនរងគ្រោះទាំងអស់ស្នាក់នៅ សណ្ឋាគាខ្សាច់មាស។ចំណែកក្រុមខ្មាន់កាំភ្លើងជាជនជាតិចិនដូចគ្នា បានរត់គេចខ្លួនស្រមោល។ បន្ទាប់ពីផ្ទុះអាវុធរួច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ៕
- ពលរដ្ឋខ្មែរនៅកំពង់សោម ព្រួយបារម្ភដាច់ឆ្នាំងបាយ ព្រោះជនជាតិចិន កើនឡើងច្រើន…ពលរដ្ឋខ្មែររស់នៅ និងអ្នកទៅទស្សនាកំសាន្ត បានសំដែងការព្រួយបារម្ភជាខ្លាំងចំពោះ វត្តមានជនជាតិចិន ដ៏ច្រើនសន្ធឹកសន្ធាប់ លើទឹកដីខេត្តព្រះសីហនុ (កំពង់សោម) ពិសេសអាជីវកម្ម ធំៗមួយចំនួន ត្រូវបានជនជាតិចិន ជួល ឬទិញ យកទៅគ្រប់គ្រង និងធ្វើអាជីវកម្មបណ្តើរៗហើយ។ការលើកឡើងបែបនេះ ដោយសារពួកគាត់ព្រួយបារម្ភថា តទៅមុខ ជនជាតិចិន ទាំងនេះ អាចនឹង គ្រប់គ្រងលើការរកស៊ីទាំងមូលនៅក្នុងទឹកដីនេះតែម្តង ដែលពួកគាត់នឹងត្រូវបាត់មុខរបរ និងរហូត ត្រូវដាច់ឆ្នាំងបាយទៀតផង។ចំណែកឯអ្នកខ្លះទៀតព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពក្នុងការរស់នៅ ព្រោះថ្មីៗនេះមានករណីជនជាតិចិន ដេញវ៉ៃជនជាតិខ្មែរ ( ម្តុំតោធំពីរ ) និងករណីចាប់ជំរិត ជនជាតិ ចិនគ្នាឯងកក្រើកពេញប្រទេសផងនោះ៕
- នាយឧត្តមសេនីយ៍ សុខ ផល៖ បញ្ហាជនជាតិចិននៅខេត្តព្រះសីហនុ មិនមានអ្វីគួរឲ្យបារម្ភនោះទេ គឺស្ថិតនៅក្រោមច្បាប់ទាំងអស់ (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ចំពោះបញ្ហាជនជាតិចិននៅខេត្តព្រះសីហនុ មិនមានអ្វីគួរឲ្យបារម្ភនោះទេ គឺជនបរទេសទាំងនោះស្ថិតនៅ ក្រោមច្បាប់កម្ពុជាទាំងអស់។ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដអគ្គនាយកដ្ឋាននគរបាលអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាជនជាតិ នៅខេត្តព្រះសីហនុ យើងមិនភ័យជនបរទេសមកប្រទេសយើង ច្រើននោះទេ ជាពិសេសមកប្រកបរបររកស៊ីនៅស្រុកយើង ប៉ុន្តែអ្វីដែលប្រយ័ត្នប្រយែងនេះ គឺការជនបរទេសណាម្នាក់ មកដោយគ្មានច្បាប់ទម្លាប់ អញ្ចឹងមិនមែនជាបញ្ហាច្រើនជាបញ្ហានោះទេ បញ្ហាត្រង់ថាទោះមកច្រើនប៉ុន្តែយើងមានច្បាប់អន្តោប្រវេសន៍ ក្នុងការគ្រប់គ្រងជនបរទេស»។យ៉ាងណាក៏ដោយ សម្រាប់ស្នងការរងអន្ដោប្រវេសន៍ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាកំណើនជនជាតិចិនក្នុងខេត្តព្រះសីហនុ។លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនអន្ដោប្រវេសន៍បានថ្លែងថា «នៅខេត្តព្រះសីហនុ ការហូរចូលនៃជនជាតិចិន ក្នុងនោះបានភាពវិជ្ជមាន និងភាពអវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួន។ ជាក់ស្តែងជាមួយការហូរចូល នៃកំណើនជនជាតិចិន គេសង្កេតឃើញថា នៅខេត្តព្រះសីហនុ ទាំងមូលសេដ្ឋកិច្ច នៅខេត្តហាក់ មានភាពលូតលាស់ខ្លាំង ពិសេសលើវិស័យកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន ដែលជារបរសំខាន់របស់ពួកគាត់។ ជាមួយ និងកំណើនជនជាតិចិន វាក៏បានបង្កប់ភាពអវិជ្ជមាន មួយចំនួនដែលបង្កឡើង ដោយជនជាតិចិន ជាក់ស្តែងយើងសង្កេតឃើញបាតុភាពនានា ដែលបង្កឡើងដោយជនជាតិចិន គឺការសេពគ្រឿងស្រវឹងបើកបរ ក្នុងស្ថានភាពស្រវឹង បង្កជាឲ្យមានបទល្មើសចរាចរណ៍កើតឡើងជាបន្តបន្ទាប់។ ជនជាតិចិន មួយចំនួនបង្កអំពើហឹង្សា ទាស់ទែងគ្នានៅតាមទីសាធារណ ជាក់ស្តែងទីតាំងរបស់ពួកគេស្នាក់នៅតែម្តង ដែលបង្កភាពអនាធិបតេយ្យនៅតាមមូលដ្ឋានផងដែរ។ ជាក់ស្តែងនាពេលបច្ចុប្បន្ន បានបង្កភាពប្រឈម និងការងារលំបាកមែនទែន»។លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី បានបញ្ជាក់ថា ចំពោះការអនុវត្តការងារលើការចុះធ្វើបច្ចុប្បន្នភាព និងស្ថិតិរបស់ជនជាតិចិន បានផ្តល់ការលំបាកដល់មន្ត្រីជំនាញ ដោយសារម្ចាស់ទីតាំងមួយចំនួន ដែលជួលកន្លែងស្នាក់នៅ គាត់មានកាយវិការមិនចង់សហការជាមួយសមត្ថកិច្ច។ ដោយឡែកពេលខ្លះ ដោយសារម្ចាស់ទីតាំងជួលឲ្យជនជាតិចិនមួយចំនួន គឺសុទ្ធតែអ្នកធំមានមុខមានមាត់នៅក្នុងសង្គម ហើយម្ចាស់ទីតាំងទៀត សោធពេលធ្វើការសហការជាមួយនឹងកម្លាំងជំនាញពួកគាត់លាក់បាំងពិចំនួនភ្ញៀវជនជាតិចិន ដែលកំពុងស្នាក់នៅក្នុងផ្ទះរបស់ពួកគាត់ផងដែរ។ប៉ុន្តែសម្រាប់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ផងដែរថា «បញ្ហាជនអន្តោប្រវេសន៍នៅកំពង់សោម វាគ្រាន់តែជាទិដ្ឋភាពខាងក្រៅ មួយដោយមើល ឃើញថា ខុសពីទម្លាប់មុនដែលពីមុន ជនជាតិអឺរ៉ុប ច្រើនឥឡូវ គឺជនជាតិចិនដែលមកប្រកបរបររកស៊ីច្រើន។ សំខាន់សម្តេចក្រឡាហោម ស ខេង បានដាក់ដែនការរួចហើយ គឺថា យើងពិនិត្យមើលណែនាំឲ្យជនបរទេសទាំងអស់នោះ អនុវត្តទៅតាមច្បាប់នៅកម្ពុជា។ សម្រាប់ជនបរទេសដែលរស់នៅកម្ពុជា ត្រូវមានលិខិតឆ្លងដែន មានសុពលភាព មានបណ្ណការងារសមស្របទៅតាមមុខរបររបស់ខ្លួន ដែលមានទិដ្ឋការស្នាក់នៅស្របតាមច្បាប់ទម្លាប់នៅកម្ពុជា។ បើទិដ្ឋការគាត់នឹងវិលត្រឡប់ទៅស្រុករបស់គាត់វិញ ដូច្នេះវាមិនមែន បញ្ហាចំនួនច្រើននោះទេគឺការអនុវត្តទៅតាមច្បាប់តែប៉ុណ្ណោះ»។ពាក់ព័ន្ធបញ្ហាជនជាតិចិន តែងតែបង្កភាពអនាធិបតេយ្យ នៅតាមទីសាធារណមួយចំនួន នៅខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា រឿងវាមិនមែនភាគច្រើននោះទេ គឺមានតែមួយចំនួនតូចតែប៉ុណ្ណោះ គឺជាចរិករបស់មនុស្សតែម្តង។ បើមិនគោរពច្បាប់សតម្ថកិច្ច នៅកន្លែងនោះចាប់វៃខ្នោះអនុវត្តតាមច្បាប់ និងដាក់ពន្ធនាគារផងដែរ។ សម្រាប់ជនអន្តោប្រវេសន៍មកធ្វើការ និងស្នាក់នៅដោយខុសច្បាប់មន្ត្រី របស់យើងបានបណ្តេញចេញអស់ជាច្រើនផងដែរ ហើយទាំងនេះមិនមែនេះជាគោលការណ៍ នៃជនជាតិមួយនោះទេ វាគឺបុគ្គលមួយផ្នែក នៃជនជាតិមួយតែប៉ុណ្ណោះ ហើយមិនត្រូវមើលឃើញខុសតែ៣០ ទៅ៤០នាក់ ទៅវាយតម្លៃមនុស្ស៥០ ទៅ៦០ម៉ឺននាក់នោះទេ។សម្រាប់លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី ក៏សូមសំណូមពរសូមឲ្យម្ចាស់ទីតាំង សហគ្រាស និងគ្រឹះស្ថាន ផ្តល់នូវការសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងការិយាល័យជំនាញឲ្យបានពេញទំហឹង ដោយសារមានករណីពីមុខពួកគាត់ព្យាយាមលាក់បាំង តួលេខពិតប្រាកដ។ ប្រសិនបើម្ចាស់ទីតាំង មិនមានបំណងសហការ ទោះបីជាកម្លាំងជំនាញខិតខំប្រឹងប្រែងយ៉ាងណា ក៏ពិបាកក្តាប់បានស្ថិតិច្បាស់លាស់ នៃកំណើនជនជាតិចិន ដែលកំពុងស្នាក់ និងធ្វើការនៅក្នុងខេត្តព្រះសីហនុផងដែរ៕
- គណបក្សខ្មែរក្រោក ឃោសនាព្រលះចិនផ្អេីលកំពង់សោម ពិសី នៅថ្ងៃ ទី២៤ ខែ កក្កដា ឆ្នាំ២០១៨ ព្រឹកមិញនេះ គណបក្សខ្មែរក្រោក ដឹកនាំដោយ លោក សុខសុវណ្ណវឌ្ឍនាសារពង្ស ដែលជាអ្នកនយោបាយវ័យក្មេងដំបូងគេនៅកម្ពុជា បានដឹកនាំក្បួនឃោសនាធំមួយនៅក្រុងព្រះសីហនុ ដែលមានសមាជិកចូលរួមប្រមាណជាជាង៥០០នាក់ ។លោក សុខសុវណ្ណវឌ្ឍនាសារពង្សបានថ្លែងសុន្ទរកថារិះគន់ចំៗ ចំពោះបញ្ហាអវិជ្ជមានរបស់អន្តោប្រវេសន៍ចិនដែលចូលមកដណ្ដេីមការងារខ្មែរ បំផ្លាញទ្រព្យសម្បត្តិជាតិខ្មែរ រួមទាំងបង្ករភាពអាណាធិបតេយ្យគ្រប់រូបភាព ធ្វេីឲ្យពលរដ្ឋក្រុងព្រះសីហនុសម្ដែងការអបអរសាទរចំពោះមតិថ្លែងឃោសនានេះយ៉ាងខ្លាំង លោកក៍បានថ្លែងការរិះគន់ចំពោះមន្ត្រីអនុវត្តន៍ច្បាប់ដែលខ្លាចអំណាចលុយចិនផងដែរ ជាពិសេសមន្ត្រីនគរបាលជាន់ខ្ពស់ដែលហ៊ានដោះដូរអគារស្នងការក្រុងព្រះសីហនុ ។
- September 13, 2018, 7:19 AM ចាប់បង្ខាំងជំរិតទាប្រាក់របស់ជនជាតិចិននៅក្រុងកំពង់សោម ដោយៈវណ្ណៈ/ព្រះសីហនុៈជនជាតិចិន៤នាក់ត្រូវនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្ម នៅជាន់ទី៤សណ្ឋាគារ កាស៊ីណូខ្សាច់មាសក្នុង បន្ទប់លេខ ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១០ខែកញ្ញា២០១៨។លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុថ្លែងថាប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិចិនចំនួន០២នាក់ និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន ០៤នាក់។ជនរងគ្រោះ២នាក់រួមមានទី១-ឈ្មោះ CHEN TI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារដើមត្នោត ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ រងរបួសបែកមាត់ និងស្នាមដាច់រលាត់ខ្នង(រងរបួសមធ្យម) ទី២-ឈ្មោះ DAI YANYING ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិចិន ស្នាក់នៅជាមួយគ្នា។ជនសង្ស័យ ០៤នាក់ទី១-ឈ្មោះ WU TAOTAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅជាន់ទី៤ កាស៊ីណូខ្សាច់មាស បន្ទប់លេខៈ ៤០៩ ។ទី២-ឈ្មោះ WU XIONGBO ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅដូចគ្នា ។ទី៣-ឈ្មោះ WU XUXIANG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅដូចគ្នា។ទី៤-ឈ្មោះ REN JIHU ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅដូចគ្នា ជាន់ទី៤ កាស៊ីណូខ្សាច់មាស បន្ទប់លេខៈ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។វត្ថុតាងចាប់យកបាន រួមមានពិលឆក់ចំនួន ០២គ្រឿង, រថយន្ត ០១គ្រឿង ម៉ាក LEXUS RX៣០០ ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AL-5010។តាមចម្លើយសារភាពបឋម ជនសង្ស័យប្រាប់សមត្ថកិច្ចថា ករណីនេះកើតឡើងដោយសារ ជនរងគ្រោះបានធានា លុយចំនួន ១០០.០០០យាន់ ( ដប់ម៉ឺនយាន់ ) ពីក្រុមជនសង្ស័យ ដើម្បីឲ្យមិត្តភក្តិយកទៅលេងល្បែងនៅកាស៊ីណូ ឆាងយូ។ពេលលេងចាញ់មិត្តភក្តិរបស់ជនរងគ្រោះគ្មានលុយសងក្រុមជនសង្ស័យបានចាប់ជនរងគ្រោះឃុំឃាំងក្នុងបន្ទប់ ហើយធ្វើទារុណកម្ម វាយធ្វើបាប ប្រើពិលឆក់ បង្ខំឲ្យជនរងគ្រោះសសេរលិខិតជំពាក់ប្រាក់។បច្ចុប្បន្នជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕S/
- August 11, 2018 ខ្លាំងដៃទៅៗហើយ! ចិននៅកំពង់សោម ដើរចែកខិតបណ្ណ័កន្លែងរកសុីផ្លូវភេទយ៉ាងប្រហើន ខណៈដែលមហាជនកំពុងតែសម្តែងការក្តៅក្រហាយ ក៏ព្រោះតែមានការបើកផ្ទះបនជាច្រើនកន្លែងពីសំណាក់ជនជាតិចិន នៅក្នុងខេត្តកំពង់សោមនោះ។ ថ្មីៗនេះក៏បានបង្កនូវការភ្ញាក់ផ្អើលជាថ្មី ដោយមានការដើរចែកខិតបណ្ណ័កន្លែងរកសុីផ្លូវភេទយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋបានបង្ហោះ និងសរសេរថា៖“ក្រុងព្រះសីហនុ កឺកឺដើរចែកខិតបណ្ណ័កន្លែងរកសុីផ្លូវភេទយ៉ាងប្រហើន ខ្លាំងត្រង់អាមានឡានជូនទៅជូនមកទៀត។ ពួកអាសត្វចិននេះលេងមែនទែនហើយ ដើរចែកផ្សព្វផ្សាយយ៉ាងអាណាធិបតេយ្យចឹងគិតម៉េចវិញ? សួរថាស្របច្បាប់ទេ? ហើយបើមិនស្របច្បាប់តើនៅបណ្ដោយដល់ពេលណាទើបបង្រ្កាប?”។ យ៉ាងណាមិញជាមួយនឹងការបង្ហោះនេះមហាជនជាច្រើនសម្តែងការមិនពេញចិត្ត និងសំណូមពរឲ្យអាជ្ញាធរដែលពាក់ព័ន្ធមានវិធានការចាត់ការតាមផ្លូវច្បាប់ចំពោះករណីបើកផ្ទះបន និងការដើរខិតបណ្ណ័កន្លែងរកសុីផ្លូវភេទ ដែលប្រាសចាកនូវសីលធម៌ ប៉ះពាល់ដល់ប្រពៃណីថ្លៃថ្នូររបស់ខ្មែរ៕ភ្ញៀវបរទេសម្នាក់សាក់ពាក្យតៃវ៉ាន់លើថ្ងាសត្រូវចិនកំពង់សោមព្រួតវ៉ៃបាក់ធ្មេញ?!
- Posted by: knmc in ព័ត៌មានខ្មែរ June 1, 2018 397 Views ខេត្តព្រះសីហនុ ៖ ជនជាតិបរទេសម្នាក់មានឈ្មោះប៉ូលហ្វារ៉ែល( Paul Farrell )ជនជាតិអង់គ្លេសត្រូវបានជនជាតិចិនមួយក្រុមនៅក្រុងព្រះសីហនុព្រួតគ្នាវាយរហូតដល់បែកមុខបែកមាត់ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅដោយសារតែចាក់សាក់ពាក្យចិនតៃវ៉ាន់លើថ្ងាស៕នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស។ក្រុមជនជាតិចិន ដែលជាជនបង្ក បានអង្គុយនៅជិតជនរងគ្រោះឈ្មោះប៉ូល( Paul )នៅក្នុងបារមួយហើយពួកចិនទាំងនោះបានឃើញនៅលើថ្ងាសរបស់ជនរងគ្រោះមានសាក់ជាអក្សរតៃវ៉ាន់ទើបធ្វើឲ្យជនជាតិចិនទាំងម្នាក់ក្នុងចំណោមគ្នីគ្នាប្រមាណ១០នាក់ស្រែកថាតៃវ៉ានឆៃណា “Taiwan, China” (ដែលពាក្យនេះចង់បានន័យថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន) ។ឯជនរងគ្រោះបានស្រែកតបវិញថាតៃវ៉ាន់តៃវ៉ាន់ “Taiwan, Taiwan” (ចង់សំដៅថា តៃវ៉ាន់ជាកោះឯករាជ្យខ្លួនឯង) ក្រោយពីស្រែកក្រុមពួកចិនទាំងនោះខឹងសម្បារ ហើយនាំគ្នាព្រួតវាយជនរងគ្រោះយ៉ាងដំណំរហូតបែកមាត់បាក់ធ្មេញតែម្តង។ជនរងគ្រោះ ឈ្មោះប៉ូលហ្វារ៉ែល(Paul Farrell) ដែលធ្លាប់រស់នៅប្រទេសតៃវ៉ាន់១៤ឆ្នាំបានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖គេបាន ចាក់សាក់អក្សរតៃវ៉ាន់នៅលើថ្ងាសបែបនេះតាំងពីខែតុលា ឆ្នាំ២០១៧ មកម្ល៉េះ ដោយសារតែពេលនោះស្រវឹងខ្លាំង។ បទពិសោធន៍មួយលោកមាន ការសោកស្តាយយ៉ាងខ្លាំង ដោយនិយាយថា ការសាក់រូបនៅលើមុខមិនមានជារឿងល្អឡើយ ហើយលោកនឹងលុបស្នាមសាក់នោះចេញ?!។លោកថាករណីយ៍បង្ហាញថាប្រជាចនតៃវ៉ាន់នៅក្រៅប្រទេសមានបញ្ហាដែលទាមទាឲ្យមានការប្រុងប្រយត្ន័។មិនដឹងថាករណីយ៍ចិនដីគោកព្រួតគ្នាវ៉ៃភ្ញៀវបរទេសមួយនេះនគរបាលខ្មែរខេត្តព្រះសិហនុដឹងឬអត់នោះទេ?៕
- ម៉ាហ្វីយ៉ាចិន នៅក្រុងកំពង់សោមកាប់គ្នាសាហាវដូចក្នុងរឿងហុងកុងចឹង ក្រុងព្រះសីហនុ -សេចក្តីរាយការបឋមពីនគរបាលឲ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២២ មិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានថា មានករណីជនជាតិចិន និងជនជាតិចិន២ក្រុមប្រើអំពើហិង្សាកាប់ចាក់គ្នានៅក្នុងក្លឹបឌីស្កូមួយកន្លែង បន្ទប់លេខ០២ ស្ថិតក្នុងក្រុមទី៨ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាទៅកម្លាំងជំនាញការិយាល័យកម្រិតធ្ងន់ និងស្រាល នៃអធិការដ្ឋាននគរបាលក្រុង-ប៉ុស្តិ៍ និងកំលាំងអន្តរាគមន៍ពិសេសបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុជាបន្ទាន់ ពេលនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន ហើយក៏មានជនជាតិចិន២នាក់រងរបួសហូរឈាមស្រោចពេញខ្លួន ដេកដួលនៅក្នុងក្លឹបឌីស្កូនោះ ដោយសាររងនូវការប្រើកាំបិតកាប់ពីសំណាក់ភាគីម្ខាងទៀត តែត្រូវបានសមត្ថកិច្ចនាំទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។ ក្នុងករណីអំពើហិង្សាខាងលើ តាមចម្លើយពីជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា មូលហេតុបណ្តាលមកពីផឹកស៊ីស្រវឹងទំនាស់ពាក្យសម្តីដណ្តើមស្រីគ្នា ទើបបណ្តាលឱ្យឈានទៅដល់ការប្រើអំពើហិង្សាកាប់ចាក់គ្នាតែម្តង ។ ជនរងគ្រោះ២នាក់ ម្នាក់ឈ្មោះ Jian Lu ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិចិន បានរងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះ Zhang Tian ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិចិន បានរងរបួសស្រាល ហើយជនរងគ្រោះទាំង២នាក់នេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ Huang Bing ភេទប្រុស អាយុ៣៨ឆ្នាំ ព្រមទាំងវត្ថុតាងរួមមាន ដាវ និងកាំបិតចំនួន៧ដើម ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕រូបភាពនិងដំណឹងពី(ន.ប)៕
- កប់តែម្តង!! នៅកំពង់សោមចោរប្លន់ជិះសុទ្ធតែ Rolls Royce ធ្វើសកម្មភាពព្រះសីហនុ៖ នគរបាលបានចាប់ខ្លួនជនសង្សយ័ជនជាតិចិនម្នាក់តាមពាក្យបណ្តឹងពីប្រជាពលរដ្ឋ ពីបទប្លន់ប្រដាប់អាវុធ។ ករណីនេះលោកស្នងការបញ្ជាក់ថាកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២:០០នាទី ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់ដង្កោរ រាជធានីភ្នំពេញ ពីបទប្លន់ដោយអាវុធខ្លីម៉ាករ៉ូឡូ វេលាម៉ោង២០:៤០នាទី នៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ ជនសង្ស័យមានគ្នា៤នាក់ ជនជាតិចិន (ដោយប្រើវិធី វីឆាត ” Wechat ” ហៅជនរងគ្រោះមកយកលិខិតឆ្លងដែនទៅបន្តទិដ្ឋាការ” )*-សម្ភារបាត់បង់៖-លុយចំនួន៥០០ដុល្លា-បណ្ណ័បើកបរ១សន្លឹក-បណ្ណ័សំគាល់រថយន្ត១សន្លឹក -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។ក្រោយពេលទទួលបានពាក្យបណ្តឹងរួច ដោយមានការសម្របសម្រួលនិតិវិធីផ្លូវច្បាប់ ពីលោក គៀងសុន្ធារោ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានក្រុង ប៉ុស្តិ៍ និងកងអន្តរាគមន៍ពិសេស ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង២៣:០០នាទី កម្លាំងជំនាញ កំណត់មុខសញ្ញាបានម្នាក់ដែលកំពុងផឹកស៊ីនៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។កម្លាំងជំនាញបានធ្វើការហ៊ុំពទ័ចាប់ខ្លួនជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាសុីណូ ។ វត្ថុតាងចាប់យកបាន៖ លុយដុល្លា ៥០០ដុល្លា (របស់ជនរងគ្រោះ) អាវុធខ្លី ១ដើម ម៉ាករ៉ូឡូ លេខ38.SWPL (គ្រាប់ ៣គ្រាប់) ផលិតនៅ USA (អាវុធធ្វើសកម្មភាព)រថយន្តម៉ាក Rolls Royce ពណ៌ស្លែ ពាក្យស្លាកលេខភ្នំពេញ ២BP-៦៦៦៦ (មធ្យោបាយធ្វើសកម្មភាព)។ចំណែកជនសង្ស័យ ៣នាក់ទៀតជាជនជាតិចិន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត។ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបំពេញនីតិវិធី៕
- ឃើញចិនមករកស៊ីនៅកំពង់សោមច្រើន សិស្សស្ទាវ២នាក់ ឆក់នារីជនជាតិចិនម្នាក់ តែមិនបានសម្រេច នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង ២២:២០នាទី មានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាព ឆក់ ជនជាតិចិនម្នាក់ ភេទស្រី កំពុងដើរតាមផ្លូវនៅចំណុចមុខសណ្ឋាគារ វិមានខ្សាច់ស ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មិនបានសំរេចហើយបណ្តាលឲ្យជនរងគ្រោះដួលរងរបួស រលាត់ស្មារ និងដៃខាងស្តាំ ព្រមទាំងពកក្បាល ។ភ្លាមនោះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងធ្ងន់សហការណ៍ជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍៤ និងកម្លាំងនគរបាលប៉ុស្ត៍២ បានដេញប្រផាត់ចាប់ប្រភីង ស្ទាក់ចាប់បានជនសង្ស័យចំនួន ០២នាក់ ៖១-ឈ្មោះ នួន ករណាវិសុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។២-ឈ្មោះ ឃុន ធីចាន់ដារិទ្ធ ហៅ ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។+វត្ថុតាងចាប់យកបាន៖-ម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ1GT-9845 ( មធ្យោបាយធ្វើសកម្មភាព ) ។-ជនរងគ្រោះឈ្មោះ REN FANG ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ THE PALM PALACE RESORT ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។+រងរបួស-រលាត់ស្មារ និងដៃខាងស្តាំ ព្រមទាំងពកក្បាល+សម្ភារៈបាត់បង់៖ ( គ្មាន )– ករណីនេះយើងធ្វើការបង្ក្រាបបានទាំងស្រុង ។– ចំពោះជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
- 5:36 PMCHEN.FONG ចុម…ជនជាតិចិន បើកផ្ទះបនជាផ្លូវការ នៅខេត្តកំពង់សោម បើយោងតាម លោក តាន់ គីមសួរ បានសម្តែងការហួសចិត្តជាខ្លាំង ខណៈដែលជនជាតិចិន បើកផ្ទះបន នៅខេត្តកំពង់សោម ដោយលោកបានទទួលរូបភាពពីមហាជន ព្រមទាំងបានបង្ហោះនិងបានសរសេរថា៖ថ្ងៃនេះពួកចិនបើកសម្ពោធផ្ទះបនជាផ្លូវការហើយ នៅម្តុំផ្លូវឯករាជ្យកំពង់សោម ប្រហែលជាបានអញ្ជើញទាំងអាជ្ញាធរនៅតំបន់នោះផងក៏ថាបាន បានជាគ្មានអ្នកណាទៅអើពើសោះអ៊ីចឹង។ សប្បាយចិត្តណាស់ ខ្មែរយើងជិតមានបនស្រីស្របច្បាប់វិញហើយ។ រូបភាពពីអ្នកគាំទ្រដែលជិះកាត់។លោក តាន់ គីមសួរ និងមហាជនភាគច្រើនសម្តែងការមិនពេញចិត្ត និងសំណូមពរឲ្យអាជ្ញាធរដែលពាក់ព័ន្ធមានវិធានការចាត់ការតាមផ្លូវច្បាប់ចំពោះករណីបើកផ្ទះបន ដែលប្រាសចាកនូវសីលធម៌ ប៉ះពាល់ដល់ប្រពៃណីថ្លៃថ្នូររបស់ខ្មែរ៕
- អនាគត កំពតនិងកែប អាចដូចកំពង់សោម ខណៈចិនកំពុងបែរមុខព្រួញ ទៅវិនិយោគ? ភ្នំពេញ៖ ការវិនិយោគអចលនទ្រព្យនៅខេត្តកំពត និងកែបហាក់កើនឡើង នៅពេលចិនបានជម្រុញតម្លៃដីកើនឡើងខ្លាំងនៅក្រុងព្រះសីហនុ និងកំពុងបែរមុខព្រួញទៅអភិវឌ្ឍន៍កំពង់ផែបន្ថែមទៀតនៅកំពត។
- ខេត្តកំពត និងកែប មានភាពទាក់ទាញការវិនិយោគកាន់តែច្រើននាពេលអនាគតដោយសារតែតម្លៃដីធ្លីនៅទាបបើប្រៀបធៀបទៅនឹងខេត្តព្រះសីហនុ ដែលជាតំបន់ តាមមាត់សមុទ្រដូចគ្នាហើយម្យ៉ាងទៀត កែបមានសក្តានុពលមិនអាចប្រកែកបានសម្រាប់វិស័យអេកូទេសចរណ៍។លោក ឆិន អ៊ូ ( Chen Wu ) អភិបាលតំបន់ស្វយ័តក្វាងស៊ីបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងជំនួបសំដែងការគួរសមនាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨ នៅវិមានសន្តិភាពថា តំបន់ស្វ័យតក្វាងស៊ីប្រទេសចិននិងវិនយោគទៅលើការសាងសង់កំពង់ផែសមុទ្រនៅក្នុងខេត្តកំពត។ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកត់សំគាល់ថកំពង់ផែនេះមានសារៈសំខាន់ណាស់ហើយ អាចជារបៀងមួយទៀតស្របតាមយុទ្ធសាស្ត្រផ្លូវ ១ ខ្សែក្រវ៉ាត់មួយរបស់ចិន។ខេត្តកែប ជាខេត្តនៃតំបន់ឆ្នេរសមុទ្រនៅភាគខាងត្បូងក្នុងប្រទេសកម្ពុជាមានចំងាយ ១៤៦គីឡូម៉ែត្រពីទីក្រុងភ្នំពេញ មានចម្ងាយ ១២៥គីឡូម៉ែត្រពីក្រុងព្រះសីហនុ និង ៤៤គីឡូម៉ែត្រពីខេត្តកំពត។អភិបាលខេត្តកែប លោក កែន សត្ថា បានប្រាប់ទៅកាន់កាសែតក្នុងស្រុកថា «យើងកំពុងស្ថិតក្នុងដំណាក់កាលនៃការបង្កើតគម្រោងប្លង់មេសម្រាប់ការអភិវឌ្ឍន៍ខេត្តរបស់យើង ដែលនឹងធ្វើវិស័យឱ្យទេសចរណ៍ធម្មជាតិកាន់តែប្រសើរឡើង»។«ទោះបីជាយើងមិនទាន់ទទួលបានកិច្ចព្រមព្រៀងជាផ្លូវការពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏ដោយក៏យើងនៅតែបន្តផែនការមេរបស់យើងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត»លោក អភិបាលខេត្តបន្ថែម។លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បានមានប្រសាសន៍ថា «កែប គឺជាគោល ដៅទេសចរណ៍ឆ្នេរសមុទ្រដ៏ទាក់ទាញមួយរបស់ប្រទេសកម្ពុជាដែលស្រូបយកទេសចរជាតិ និង អន្តរជាតិឲ្យមកទស្សនាដូចគ្នាទៅនឹងតំបន់ឆ្នេរផ្សេងទៀតដែរ»។ទោះបីបច្ចុប្បន្ននេះមិនទាន់មានគម្រោងធំៗច្រើនកំពុងដំណើរការនៅកែបខេត្តក៏ដោយក៏ឆ្នេរសមុទ្រដ៏ទាក់ទាញមួយនេះទំនងជានឹងក្លាយទៅជាគោលដៅអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់វិនិយោគិនបរទេសដោយសារតែតម្លៃដីនៅទាប និងទេសចរណ៍មានសក្តានុពល។លោក គែន បន្ដថា «បន្ទាប់ពីក្រុងព្រះសីហនុ និងខេត្តកំពតមានការរីកចម្រើនពេញទំហឹង ហើយតម្លៃដីកើនឡើងខ្លាំងនោះវិនិយោគិននឹងស្វែងរកឱកាសវិនិយោគដែលមានសក្តានុពលស្រដៀងគ្នានេះនៅកន្លែងថ្មី ហើយកែបគឺជាកន្លែងអំណោយផលបំផុតសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យរបស់វិនិយោគិននៅពេលអនាគត។នៅពេលបច្ចុប្បន្ននេះតម្លៃដីទាបនៅកែបគឺជាឱកាសល្អបំផុតសម្រាប់វិនិយោគិនដែលកំពុងស្វែងរកផលចំណេញពីការវិនិយោគដែលមានសក្តានុពល»។តម្លៃដីនៅជុំវិញរង្វង់មូលសេះស នៅជិតផ្លូវធំក្នុងទីរួមខេត្តកែប មានតម្លៃចន្លោះ ពី ៣៥-៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃដីនៅជុំវិញក្រុងកែបមានតម្លៃចន្លោះ ៩០-១៥០ ដុល្លារ ចំណែក តម្លៃដីនៅតាមឆ្នេរសមុទ្រមានតម្លៃជាង ២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ។លោក ម៉ម សិរីបញ្ញា ប្រធាន និង ជានាយកប្រតិបត្តិ ក្រុមហ៊ុន Easy Realty PropertyInvestment បានឲ្យដឹងថា «បច្ចុប្បន្នតម្លៃដីនៅជុំវិញឆ្នេរសមុទ្រមានតម្លៃចន្លោះពី ១៥០-៤០០ ដុល្លារ និងតំបន់ខ្លះទៀតនៃខេត្តនេះមានតម្លៃក្រោម ១០០ដុល្លារ។អ្នកទិញអចលនទ្រព្យភាគច្រើន គេទិញដីសម្រាប់ការវិនិយោគដូចជាសណ្ឋាគារ និងរមណីយដ្ឋានដើម្បីធ្វើជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរ។លោក សិរីបញ្ញា បានបន្ថែមថា «ជនបរទេសទំនងជាមានបំណងផ្លាស់ប្តូរពីខេត្តសៀមរាប ក្រុងព្រះសីហនុ និងខេត្តកំពត ទៅខេត្តកែបវិញ ដោយរំពឹងថា កែបនឹងអាចផ្តល់ភាពស្ងប់ស្ងាត់បំផុតសម្រាប់ការរស់នៅ ហើយពួកគេអាចទិញដីដែលមានតម្លៃទាបសម្រាប់ធ្វើលំនៅដ្ឋានរបស់ពួកគេ»។ការកែលំអហេដ្ឋារចនាសម្ព័ន្ធដូចជាការពង្រីកផ្លូវនៅជុំវិញខេត្ដ រួមជាមួយការសាងសង់សណ្ឋាគារធំៗ និងរមណីយដ្ឋានប្រណិតៗផ្តល់នូវការលើកទឹកចិត្តកាន់តែច្រើនសម្រាប់អ្នកវិនិយោគទាំងនេះឲ្យផ្លាស់ប្តូរទៅរស់នៅក្នុងខេត្តកែបវិញ។កាលពីពេលថ្មីៗនេះ អចលនទ្រព្យនៅកែប បានកើនឡើង ២០% ទៅ ៣០% ដោយសារតែសក្តានុពលទេសចរណ៍ធម្មជាតិនៅពេលអនាគត និងឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បន្ថែមនៅក្នុងខេត្តនេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។លោក ហ៊ឹម សីហា អ្នកសរសេររបាយការណ៍ និងជានាយកផ្នែកស្រាវជ្រាវប្រចាំក្រុមហ៊ុនអចលនទ្រព្យ VTrust បានលើកឡើងថា «តម្លៃអចលនទ្រព្យនៅកែបអាចនឹងកើនឡើងបន្តទៀត ជាពិសេសសម្រាប់អ្នកដែលចង់ ទិញដីក្នុងគោលបំណងសាងសង់លំនៅដ្ឋាន»។លោកបន្ដថា ខេត្តកែប ជាកន្លែងទាក់ទាញវិនិយោគិនខ្លាំងក្នុងពេលបច្ចុប្បន្នដោយសារតម្លៃដីនៅក្រុងព្រះសីហនុកំពុងកើនឡើងយ៉ាងខ្លាំងដែលជម្រុញដោយវិនិយោគិនចិន និងបានកំពុងតំលើងតម្លៃខ្ពស់ជាង វិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេសផ្សេងទៀត។បច្ចុប្បន្ន តម្លៃដីនៅតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុមានកម្រិតខ្ពស់ជាងខេត្តកំពតយ៉ាងខ្លាំងដែលភាគច្រើនដោយសារតែមានការដំឡើងតម្លៃ ពីអ្នកវិនិយោគទុនចិន ដែលមានប្រាក់ច្រើន។កត្តានេះនឹងជម្រុញឱ្យវិនិយោគិនដទៃទៀតដកខ្លួនចេញពីខេត្តព្រះសីហនុ ហើយពិចារណាវិនិយោគនៅតាមតំបន់ឆ្នេរផ្សេងទៀតដែលមានសក្តានុពលស្រដៀងគ្នានេះ ដូចជាខេត្តកែប និងខេត្តកំពតដែលមានការប្រកួតប្រជែងតិច និងតម្លៃដីទាប។យោងតាមលោក Brad King នៅ Koh RongProperty បានឲ្យដឹងថា «ការជម្រុញតម្លៃដីពីអ្នកវិនិយោគជាពិសេសជនជាតិចិនបានកំពុងរុញតម្លៃដីនៅខេត្តព្រះសីហនុឲ្យកាន់តែកើនឡើងខ្ពស់ជាងដីឡូតិ៍ប្រហាក់ប្រហែលគ្នានៅតាមបណ្ដោយឆ្នេរសមុទ្រថៃ និងហ្វីលីពីន»។លោកបន្ដថា «នេះជាការវិនិយោគដែលកំពុងបន្តមិនល្អសម្រាប់ដីគោក ហើយការបង្កើនតម្លៃកំពុងក្លាយជារឿងគួរឱ្យអស់សំណើច»។លោកបានឲ្យដឹងថា តម្លៃដីជាមធ្យមមានតម្លៃចាប់ពីជាង ១,០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅតាមបណ្ដោយឆ្នេរខេត្តព្រះសីហនុ។ភ្នាក់ងារអចលនទ្រព្យនៅកែប មានសុទិដ្ឋិនិយមថា ជាមួយនឹងគម្រោងរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមខេត្ត ដូចជាការពង្រីកផ្លូវ ការការពារបរិស្ថាន ធម្មជាតិ និងគម្រោងកំពង់ផែទេសចរណ៍ នៅខេត្តជាប់គ្នាដូចជាកំពត នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកក្នុង ខេត្តទាំងពីរនេះ ក្នុងពេលឆាប់ៗខាងមុខ។កំណើនភ្ញៀវទេសចរ នៅកែបនឹងជម្រុញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនទៀតនៅក្នុងខេត្តនេះមានដូចជា៖ គម្រោងសណ្ឋាគារ រមណីយដ្ឋាន និងផ្ទះសំណាក់ហើយចុងក្រោយនឹងឱ្យតម្លៃអចលនទ្រព្យទូទៅកើនឡើងខ្ពស់នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកសម្រួលដោយ: Spring
- ទីផ្សារគ្រឿងសមុទ្រនៅកំពង់សោមឡើងថ្លៃទ្វេដង ដោយសារតែចិន?អាជីវករលក់ដូរគ្រឿងសមុទ្រនៅផ្សារលើមួយចំនួន បានឲ្យដឹងថា គ្រឿងសមុទ្រដូចជា ក្ដាមសេះ បង្កងប៉ាក (បង្កងប៉ាកាំង) និងគ្រឿងសមុទ្រមួយចំនួនទៀតឡើងថ្លៃស្ទើរទ្វេដង។ ការឡើងថ្លៃដោយសារជនជាតិចិនសម្រុកទៅទិញដល់ផែទំនប់រលក ដោយពួកគេឲ្យតម្លៃថ្លៃជាងធម្មតា។នកស្រី គា អ្នកលក់គ្រឿងសមុទ្រ និងទទួលធ្វើម្ហូបនៅផ្សារលើ ខេត្តព្រះសីហនុ បានប្រាប់ថា ចាប់តាំងពីចិនសម្រុកមក នៅអំឡុងខែធ្នូ ២០១៧ មកដល់ពេលនេះ អ្វីៗប្រែប្រួល។ ការប្រែប្រួលសំដៅដល់ការឡើងថ្លៃ នៃគ្រឿងសមុទ្រ ដែលអ្នកស្រីបានទិញពីផែថ្លៃ ដូច្នេះ ក៏លក់ចេញវិញថ្លៃដែរ។តើការឡើងថ្លៃគ្រឿងសមុទ្រហុចផលចំណេញដល់អ្នកលក់ ឬយ៉ាងណា? មិនចំណេញប៉ុន្មានទេ ផ្ទុយទៅវិញបាត់ចំណូលកាន់តែខ្លាំង ព្រោះបាត់បង់ភ្ញៀវខ្មែរ។ នេះជាការលើកឡើងអ្នកស្រី គា។ អ្នកស្រី បានបន្ថែមទៀតថា ឥឡូវនេះស្ងាត់ភ្ញៀវខ្មែរមកលេងខេត្តព្រះសីហនុ ស្ងាត់ភ្ញៀវមកទិញគ្រឿងសមុទ្រនៅផ្សារ ព្រោះតែតម្លៃគ្រឿងសមុទ្រ បានឡើងថ្លៃខ្លាំង។អ្នកលក់ និងទទួលធ្វើគ្រឿងសមុទ្រនៅផ្សារលើរូបនេះបាននិយាយថា បច្ចុប្បន្នតម្លៃក្ដាមសេះប្រភេទលេខ១ លក់ចេញ គឺ១គីឡូ ចន្លោះ៧-៨ម៉ឺនរៀល ដែលពីមុនប្រហែល៥ម៉ឺនរៀលប៉ុណ្ណោះ ហើយគ្រឿងសមុទ្រខ្លះទៀតឡើងថ្លៃសឹងពាក់កណ្ដាល ឯណោះ។«មីងព្រួយណាស់ក្មួយអើយ! បើនៅតែឡើងថ្លៃចឹង ព្រួយបារម្ភរកស៊ីមិនបាន ចេះតែបាត់ភ្ញៀវ។ ភ្ញៀវខ្មែរមិនសូវមក ឯភ្ញៀវចិនគេចូលទិញតែចិនគ្នាគេហ្នឹង»។ អ្នកស្រី គា បន្ថែម។ផ្ទុយពីការព្រួយបារម្ភខាងលើ លោក ញឹម សុខន អ្នកនេសាទគ្រឿងសមុទ្រ ២០ឆ្នាំ នៅទំនប់កោះព្រាប (ទំនប់រលកចាស់) បានសម្ដែងការរីករាយព្រោះថា តម្លៃគ្រឿងសមុទ្របានឡើងថ្លៃ។ ការឡើងថ្លៃនេះនៅគ្រាចិនបានចុះទៅទិញដល់ផែទំនប់រលក គេដាក់តម្លៃឲ្យថ្លៃជាងមុន។ «បើបានថ្លៃអ៊ីចឹង! ពួកខ្ញុំមានទឹកមាត់លេបខ្លះ ហើយរកបានប៉ុន្មានគេទិញយកអស់ៗ មិនដែលខ្វល់អីទេ»។ចំពោះតម្លៃទិញដល់ផែតែម្ដង គឺក្ដាមសេះលេខ១ គឺ ១គីឡូ តម្លៃ ៦៥ ០០០ រៀល ដែលពីមុនត្រឹម ៥៥ ០០០រៀល។ ចំពោះបង្កងប៉ាក (បង្កងប៉ាកាំង) ១គីឡូ តម្លៃ ៦២ដុល្លារ ដែលពីមុនត្រឹម ៣០ដុល្លារប៉ុណ្ណោះ និងបង្កងនាគ ១គីឡូ តម្លៃ១២០ដុល្លារ ដែលតម្លៃនេះឡើងសឹងពាក់កណ្ដាល។«គ្រឿងសមុទ្រឥឡូវមានទីផ្សារចំពោះចិន គេទិញយកទៅប្រទេសចិនផង ហើយក្រុមហ៊ុន ភោជនីយដ្ឋានចិន មកទិញដល់ៗកន្លែង ជាពិសេសពួកនៅកាស៊ីណូ ពួកគេចូលចិត្តបង្កងប៉ាក និងបង្កងនាគ សុទ្ធតែរបស់ថ្លៃៗ»។ លោក សខន បន្ថែម។ពាក់ព័ន្ធនឹងបញ្ហានេះ លោក តាំង សុចិត្រគីស្នា ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុ បានប្រាប់ដែរថា មែនទែនទៅការលក់ដូរ គឺជាទីផ្សារសេរី ហើយមួយរយៈនេះតម្រូវការខ្ពស់ ទើបតម្លៃមួយចំនួនមានការឡើងថ្លៃ។ ប៉ុន្តែប្រសិនបើការតម្លៃថ្លៃណាមួយមិនប្រក្រតីនោះ មន្ទីរ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នឹងចុះត្រួតពិនិត្យ អំពីបញ្ហានេះ ដើម្បីណែនាំ ឬមានវិធានការផ្សេងៗ។ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញ វត្តមានជនជាតិបានសម្រុកទៅខេត្តព្រះសីហនុច្រើនឡើងៗ ដែលធ្វើឲ្យតម្លៃផ្សេងៗ មានការកើនឡើង ក្រៅពីម្ហូបអាហារ និង ផ្ទះសំណាក់ សណ្ឋាគារ ជាដើម។កាលពីឆ្នាំ២០១៧ ភ្ញៀវទេសចរជនជាតិចិន បានមកកម្សាន្ត ខេត្តព្រះសីហនុសរុប ជាង ១២ម៉ឺននាក់ នៃអ្នកទៅកម្សាន្តសរុបជិត ២លាននាក់។ តួលេខនេះ មិនរាប់បញ្ចូលចំនួនអ្នករកស៊ី និង អ្នកមកធ្វើការរបស់ជនជាតិចិន នៅក្នុងខេត្តព្រះសីហនុ នៅឡើយ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តព្រះសីហនុ។កង្វះខាតផ្ទះសំណាក់ និងការឡើងថ្លៃសេវាកម្មម្ហូបអាហារមួយចំនួន បានធ្វើឲ្យមហាជនមានការព្រួយបារម្ភពីការកាត់បន្ថយភ្ញៀវទេសចរខ្មែរ ទៅខេត្តព្រះសីហនុ។តើអ្នកមានយោបល់យ៉ាងណា?
- February 8, 2018 ស្ថានទូតចិនប្រចាំនៅកម្ពុជា មិនគាំទ្រជនជាតិខ្លួន ចង់បង្កើតឆៃណាថោន សាងសង់កាស៊ីណូ នៅកម្ពុជា ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសថា ចិនមិនគាំទ្រចំពោះជនជាតិខ្លួន ដែលចង់បង្កើត China Town នៅប្រទេសកម្ពុជានិងប្រឆាំងចំពោះជនជាតិចិនណាមួយ ដែលចង់សាងសង់កាស៊ីណូ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងទាក់ទាញជនជាតិចិន មកលេងល្បែងស៊ីសង។ថ្លែងក្នុងសន្និសីទកាសែតមួយ នៅស្ថានទូតចិនប្រចាំនៅកម្ពុជា នារសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា “មានមតិមួយចំនួនបានលើកឡើងថា នៅពេលមានប្រជាជនចិនជាច្រើនរស់នៅ ខេត្តព្រះសីហនុ នឹងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាទីក្រុងស៊ិនចិនទី២ ឬក៏ China Town ទី២ នៅកំពង់សោម។ ភាគីចិនមិនទទួលយក ឬមិនគាំទ្រ មតិដូចអញ្ចឹងទេ។ លោកបានបន្តថា “ខ្ញុំសូមប្រកាសជាផ្លូវការថា ភាគីចិន ស្ថានទូតចិន អត់គាំទ្រដល់ជនជាតិចិនណាមួយ ដែលមានគម្រោងចង់សាងសង់ China Town ណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។លោកអគ្គរដ្ឋទូតចិន បានលើកឡើងថា គ្រាន់តែប្រៀបធៀប គឺយកខេត្តព្រះសីហនុ ប្រៀបធៀបទៅនឹងខេត្តសិនចិន ប្រទេសចិន គឺចង់បង្ហាញឱ្យឃើញថា តួនាទីកំពង់សោម ក៏ដូចជាតួនាទីរបស់ទីក្រុងសិនចិន គឺក្លាយទៅជាកំពង់ផែអន្តរជាតិ នាំមកនូវការទាក់ទាញវិនិយោគិន កាន់តែច្រើនពីខាងក្រៅ មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា។លោកអគ្គរដ្ឋទូតបានថ្លែងថា ចំពោះជនជាតិចិន ណាមួយដែលចង់បង្កើតកាស៊ីណូ ចង់បង្កើត China Town នៅក្នុងប្រទេសកម្ពុជា សំដៅពិសេសប្រមូលប្រជាជនចិន ជាក្រុមៗមកដល់កម្ពុជា ដើម្បីលេងល្បែងស៊ីសង ដែលការអូសទាញជនជាតិចិនមកលេងល្បែងបែបនេះ ធ្វើឱ្យខាតប្រយោជន៍របស់ជនជាតិចិន ហើយអំពាវនាវឱ្យប្រជាជនចិន ត្រូវចៀសឱ្យឆ្ងាយពីការលេងល្បែងស៊ីសង។លោកបានថ្លែងថា ចំពោះជនណាមួយ ដែលជួលផ្ទះ ឬគ្រឹះស្ថាននៅកម្ពុជា ប្រើប្រាស់បរិក្ខារ សម្ភារៈចាប់ជំរិតទារលុយពីប្រជាជនចិន នៅកម្ពុជាគឺជាបទល្មើស គឺចិននឹងបង្ក្រាបជាដាច់ខាត៕ ដោយ៖បញ្ញាស័ក្តិ
- Admin August 11, 2018 ចុមសាហាវបាត់! ចិនបើករកស៊ីផ្ទះបនមធ្យម ងុំដើរចែកខិតបណ្ណ័កន្លែងរកសុីផ្លូវភេទយ៉ាងអនាធិបតេយ្យទៀត នៅកំពង់សោម! ផ្ទះបនស្រីបើកដោយជនជាតិចិន ចាប់ផ្តើមបន្តកើតឡើងជាហូរហែរនៅក្នុងខេត្តកំពង់សោម ជាហេតុធ្វើឲ្យប្រជាពលរដ្ឋក្រៅក្រហាយជាខ្លាំង។ មិនទាន់បាត់ក្តៅផង ស្រាប់តែកាលពីពេលថ្មីៗនេះ មានការដើរចែកខិតបណ្ណ័កន្លែងរកសុីផ្លូវភេទយ៉ាងអនាធិបតេយ្យ រហូតធ្វើឲ្យប្រជាពលរដ្ឋម្នាក់ បង្ហោះសារបង្ហាញអារម្មណ៍ពិតថា:ក្រុងព្រះសីហនុ កឺកឺដើរចែកខិតបណ្ណ័កន្លែងរកសុីផ្លូវភេទយ៉ាងប្រហើន ខ្លាំងត្រង់អាមានឡានជូនទៅជូនមកទៀត។ ពួកអាសត្វចិននេះលេងមែនទែនហើយ ដើរចែកផ្សព្វផ្សាយយ៉ាងអាណាធិបតេយ្យចឹងគិតម៉េចវិញ? សួរថាស្របច្បាប់ទេ? ហើយបើមិនស្របច្បាប់តើនៅបណ្ដោយដល់ពេលណាទើបបង្រ្កាប?”។អាចនិយាយបាន សកម្មភាពបែបនេះ គឺពិតជាមិនត្រឹមត្រូវទេ ជាពិសេសវាធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូ និងក្រមសិលធម៌របស់ប្រជាពលរដ្ឋខ្មែរ ហើយក៏សុំសមត្តកិច្ចជួយដោះស្រាយជាបន្ទាន់ផង កុំបណ្តោយបែបនេះទៀត។
- ឆក់ទ្រព្យសម្បត្តិចិននៅកំពង់សោម រត់មកជាប់អន្ទាក់ប៉ូលីសនៅកំពតខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលខេត្តព្រះសីហនុនិងនគរបាលខេត្តកំពត សហការបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ ចំនួន៣នាក់ ពាក់ពន្ធ័បទល្មើសឆក់យកទ្រព្យសម្បត្តិជនជាតិចិននៅខេត្តព្រះសីហនុហើយរត់គេចខ្លួនទៅខេត្តកំពត ។លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង៣០នាទី នៅចំណុចឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ជនជាតិចិន ) មួយបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ មិនស្គាល់ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើ សកម្មភាពឆក់ជនជាតិចិនកំពុងដើរគ្នា ០៣នាក់ ហើយគេចខ្លួនបាត់។បន្ទាប់ពីបានទទួលដំណឹង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ រហូតដឹងថា ជនសង្ស័យបានជិះម៉ូតូទៅខេត្តកំពត ភ្លាមនោះកម្លាំងនគរបាល បានធ្វើការសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការបង្ក្រាបបានទាំងស្រុង ។ជនរងគ្រោះជាជនជាតិចិន ( មិនស្គាល់អត្តសញ្ញាណ ) ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងឡើយ ។ជនសង្ស័យ ០៣នាក់៖១-ឈ្មោះ កប ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។២-ឈ្មោះ កេង ណារ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងពិដាន មានទីលំនៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។៣-ឈ្មោះ ប៉ាញ ក្តៀង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងថ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តកំពត ។វត្ថុតាងចាប់យកបាន៖-ទូរស័ព្ទដៃ ០៩ គ្រឿង-ម៉ូតូ ០១គ្រឿង ម៉ាក អិចសិចទ័រ ពណ៌ក្រហម ( មធ្យោបាយធ្វើសកម្មភាព )-ម៉ូតូ ០១គ្រឿង ម៉ាក ZOOMER X ( មធ្យោបាយធ្វើសកម្មភាព ) ។ករណីនេះ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ៕ ដោយះវ ណ្ណះ
- អនិច្ចាអក្សរខ្មែរ! ហាងចិនល្បីៗនៅកំពង់សោម សរសេរស្លាកយីហោអក្សរខ្មែរ អានមិនរួច ដោយ Dara Sothy - May 15, 20181156 ចំណែកនៅលើហ្វេសប៊ុក Tweet នៅលើ Twitter ព្រះសីហនុ៖ ឈ្មោះភោជនីយដ្ឋាន និងអាហារដ្ឋានចិន នៅកំពង់សោម ខេត្តព្រះសីហុន មួយចំនួនធំបានសរសេរស្លាកយីហោជាភាសាខ្មែរ មិនត្រឹមត្រូវតាមអក្ខរាវីរុទ្ធទេ ពោលគឺមិនមែនខុសបន្តិចបន្តួចឡើយ ខុសទាំងស្រុងស្ទើរជនជាតិខ្មែរ អានមិនយល់តែម្តង តួយ៉ាងដូចជាស្លាកយីហោមួយបានសរសេរថា «ភាជនីយដ្ឋានបងប្អូនចិន» ដែលពាក្យត្រឹមត្រូវនោះគឺ «ភោជនីយដ្ឋានបងប្អូនចិន»។ទាក់ទិនរឿងនេះលោក នង រស់ បានលើកឡើងថា «កំពង់សោមបងអើយ! អូនប្រែហើយ! អនិច្ចាអក្សរខ្មែរ»។ អាជីករខ្មែរ រស់នៅកំពង់សោមម្នាក់បានបង្ហើបថា «មិនមែនមានតែហាងមួយពីរប៉ុណ្ណោះទេ ដែលសរសេរខុសនោះ គឺមានច្រើនណាស់ ហើយសុទ្ធជាហាងល្បីៗទៀត ជនជាតិចិនហាក់មិនខ្វល់ពីការសរសេរខុសឬត្រូវឡើយ សំខាន់ឲ្យតែត្រូវអក្សរចិន សម្រាប់ឲ្យគ្នាវាអានរួចទៅបានហើយ រីឯអក្សរខ្មែរ ថៅកែចិនគ្រាន់តែសរសេរបង្រ្គប់កិច្ចតែប៉ុណ្ណោះ កុំឲ្យថារកស៊ីលើទឹកខ្មែរ មិនដាក់អក្សរខ្មែរ តែប៉ុណ្ណោះ»។
- កម្មករចិន៤២នាក់មកពីកំពង់សោមមកតវ៉ាដល់ស្ថានទូតនៅភ្នំពេញរឿងប្រាក់ខែ February 9, 2018 សន្តិសុខសង្គម 0 បានមើលភ្នំពេញ៖បុរសចិនប្រមាណ៤២នាក់នៅព្រឹកនេះបាននាំគ្នាតវ៉ាលើកបដានៅមុខទូតចិនក្នុងខណ្ឌចំការមន បន្ទាប់ពីពួកគាត់មិនសុខចិត្តចំពោះប្រាក់ឈ្នួលដែលខណធ្វើការងារតែបែរជាថៅកែចិនមិនព្រមបើកកម្រៃក្នុង១ថ្ងៃចាប់ពី៦០ដុល្លារអាមេរិកនិងមិនបានបើកពី២ទៅ៣ខែ។សមត្ថកិច្ចបានលើកឡើងថា៖ក្រុមអ្នកតវ៉ាបាននិយាយថាពូកគាត់បានជិះរថយន្តពីខេត្តព្រះសីហនុ។ពួកគាត់និយាយថាខាងស្ថានទូតបានច្រានការទាមទារទៅកាន់មន្រ្តីទូតចិនដែលទទួលបន្ទុកកិច្ចការងារពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៅស្ថានទូតដោះស្រាយ។ក្នុងពេលតវ៉ាក្រុមកម្មករសំណង់ទាំងនោះបានលើបដាជាភាសាចិននៅមុខស្ថានទូត៕ដោយៈគួន ចំរើន។
- បែកធ្លាយរឿងក្រោយវាំងនន ហេតុអ្វីបានជាចិនរកស៊ីត្រឹមត្រូវមិនហ៊ានមកកំពង់សោម?July 2 2018khmerleakingហេតុអ្វីបានជាចិនរកស៊ីត្រឹមត្រូវមិនហ៊ានមកកំពង់សោម?តាមប្រភពពីមន្រ្តីប៉ូលីសកំពង់សោមដែលជាកូនចៅលោកស្នងការកំពូលខេត្តកំពង់សោម អតីតស្នងការរងភ្នំពេញបានអោយដឹងថា កាលពីនៅជាស្នងការរងភ្នំពេញ លោក ជួន ណារិន្ទ រហស្សនាម រាជសឹង្ហ មានជំនាញធ្វើស៊ីពួកឧកញ៉ា ឬអ្នករកស៊ីខុសច្បាប់ណាដែលមិនបង់ខែអោយខ្លួនយ៉ាងសាហាវ។
- ខេត្តព្រះសីហនុ នឹងក្លាយជាបុត្រសម្ព័ន្ ធជាមួយនឹងខេត្តល្បីឈ្មោះមួយក្នុងប្រទេសចិន? Mon, 13 Nov 2017Shareខេត្តព្រះសីហនុ៖ នៅក្នុងពេលថ្មីៗនេះក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានឱ្យដឹងថា ឆាប់ៗនេះខេត្តព្រះសីហនុនឹងចាប់ផ្តើមធ្វើអនុស្សរណៈយោគយល់គ្នាស្តីពី ទីក្រុងសម្ព័ន្ធ ដែលហៅថា Sister City។ ខេត្តព្រះសីហនុ និងខេត្តស៊ីឈាន់កិច្ចសហប្រតិបត្តិនេះនឹងធ្វើឱ្យមានការសម្រេចគោលដៅនៃទេសចរចិនចំនួន ២លាននាក់នៅក្នុងឆ្នាំ ២០២០ ដែលអាចជួយពង្រឹងសេដ្ឋកិច្ចពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិរវាងប្រទេសទាំងពីរ កម្ពុជា-ចិនបានផងដែរ។ ក្នុងនោះភាគីប្រទេសចិនបានកោតសរសើរ និងមានចំណាប់អារម្មណ៍ដ៏ក្រៃលែងចំពោះការអភិវឌ្ឍន៍ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង សក្តានុពលទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត និងផ្នែកធនធានធម្មជាតិ ដែលប្រកបដោយភាពស្រស់ស្អាត និងទាក់ទាញក្រសែភ្នែកពិភពលោកជាពិសេសប្រទេសចិនទាំងមូលតែម្តង។ ឆ្នេរសមុទ្រក្រុងព្រះសីហនុដោយមើលឃើញពីសក្តានុពលទាំងប្រទេសកម្ពុជា និងខេត្តស៊ីឈាន់ដ៏ធំមួយរបស់ប្រទេសចិន បានជាភាគីខ្មែរ-ចិនមានគម្រោង និងគោលដៅសហការបង្ហាញជំហរធ្វើការផ្សព្វផ្សាយសក្តានុពលនៃទេសចរណ៍របស់ប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរទេសចរគ្នាទៅវិញទៅមក និងទាក់ទាញវិនិយោគចិនពីខេត្តស៊ីឈាន់មកកាន់តំបន់ទេសចរណ៍ធំៗនៅកម្ពុជាដូចជា នៅទីក្រុងភ្នំពេញ តំបន់សៀមរាបអង្គរ និងតំបន់ឆ្នេរសមុទ្រកម្ពុជា ជាពិសេសគឺការហោះហើរត្រង់រវាងទីក្រុងឈិនទូ និងខេត្តព្រះសីហនុកម្ពុជាតែម្តង៕ប្រភព៖ Post News
- ចិនទៀត! ចិន បាញ់ចិន នៅកំពង់សោម របួស ៤ នាក់ ឡូវគុកបានសម្រេចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជូនជនជនសង្សយ័ជាជនជាតិចិនចំនួន ២នាក់ទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃ៧កញ្ញា២០១៨ ពាក់ពន្ធ័បទល្មើស ប្រើប្រាស់អាវុធ បាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ ពេលកំពុងផឹកស៊ីនៅក្នុងហាង «ស៊ី ហ៊ូ»ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ ក្នុងនោះនគរបាលដកបានកាំភ្លើងចំនួន២ដើមផងដែរ។ ជនសង្ស័យ ទាំង០២នាក់៖តាមចម្លើយសារភាពបឋម ក្រុមជនសង្សយ័អោយនគរបាលដឹងថា ពួកគេខឹងនឹងជនរងគ្រោះដែលបាននិយាយប្រមាថមើលងាយពួកគេ ថាពួកគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវៀចៗបែបនេះមិនមែនជាមនុស្សល្អ ទើបពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង ។ ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣,៨០០ដុល្លា ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ៕
- ផលប៉ះពាល់នៃការវិនិយោគរបស់ចិន នៅកម្ពុជា ក្រុមហ៊ុនចិន ជាច្រើនបានមកវិនិយោគដោយសារតែកម្ពុជា មានការលើកទឹកចិត្តផ្នែកនយោបាយ តម្លៃពលកម្មថោក និងភាពលៃលកទទួលបានធនធានធម្មជាតិជាដើម។ប៉ុន្តែ អ្នកវិភាគមួយចំនួនអះអាងថា ការកើនឡើងនៃក្រុមហ៊ុនវិនិយោគចិន នេះ នឹងមិនផ្ដល់ភាពត្រឹមត្រូវសម្រាប់ការអភិវឌ្ឍឡើយ ទោះជារាជរដ្ឋាភិបាលកម្ពុជា បានអះអាងថាការវិនិយោគចិន បានជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច ទន្ទឹមនឹងប្រទេសបានដាក់លក្ខខ័ណ្ឌលម្អិតជាងមុន ដែលត្រូវសិក្សាមុននឹងចាប់ផ្ដើមគម្រោងវិនិយោគនៅកម្ពុជា។ប្រទេសចិន ជាអ្នកវិនិយោគដ៏សំខាន់នៅប្រទេសកម្ពុជា ដែលតំណាងឲ្យជិតពាក់កណ្ដាលនៃការវិនិយោគបរទេសសរុប។ ការវិនិយោគដោយផ្នែករបស់ប្រទេសចិន គឺភាគច្រើនផ្ដោតលើផ្នែកការអភិវឌ្ឍធនធានធម្មជាតិ ប្រេង ការរុករករ៉ែ ថាមពល ឬការកសាងរោងចក្រវារីអគ្គិសនី។ចំនួនគម្រោងវិនិយោគរបស់ចិន នៅកម្ពុជា ចងក្រងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរយៈពេល ១០ឆ្នាំចុងក្រោយ មានប្រមាណ ៣០០គម្រោង សមាមាត្រនឹងទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក។បច្ចុប្បន្ន ក្រុមហ៊ុនចិន បានប្រកាសថានឹងវិនិយោគទឹកប្រាក់ប្រមាណជិត ១ពាន់លានដុល្លារបន្ថែមទៀត លើគម្រោងសង់ផ្លូវរថភ្លើង និងមានគម្រោងសាងសង់រោងចក្រស្លដែកដ៏ធំមួយនៅកម្ពុជា។រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ធ្លាប់បានអះអាងថា ការវិនិយោគរបស់ក្រុមហ៊ុនចិន នៅកម្ពុជា ជាកត្តាសំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ច ហើយក្រុមអ្នកវិនិយោគចិន ជាច្រើនបានមកកម្ពុជា ដូចជាការរុករករ៉ែ ហើយក្រុមហ៊ុនទាំងនោះបានទាក់ទាញក្រុមហ៊ុនចិន ផ្សេងទៀតដើម្បីវិនិយោគបន្ថែម ដើម្បីគាំទ្រដល់ក្រុមហ៊ុនចិន ដែលធ្វើអាជីវកម្មនៅកម្ពុជា។ជាក់ស្ដែង ក្រុមហ៊ុនរបស់ប្រទេសចិន នោះបានចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងថ្មីមួយខ្សែពីកំពង់ផែសង់ថ្មីលើកោះមួយនៅខេត្តកោះកុង ឆ្ពោះទៅកាន់ខេត្តព្រះវិហារ។ គម្រោងសាងសង់ផ្លូវរថភ្លើងថ្មីដែលមានប្រវែងជាង ៤០០គីឡូម៉ែត្រនោះ គឺតភ្ជាប់ពីខេត្តព្រះវិហារ កាត់តាមខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ទោះបីជាការវិនិយោគចិន មានគុណសម្បត្តិច្រើនដល់សេដ្ឋកិច្ចកម្ពុជា ក៏ដោយ ប៉ុន្តែអ្នកវិភាគសង្គមយល់ថា ការវិនិយោគចិន នេះក៏បានផ្ដល់ផលអវិជ្ជមានមួយចំនួនដល់កម្ពុជា ដែរ។ប្រធានក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា ការវិនិយោគគម្រោងអភិវឌ្ឍន៍នានារបស់ក្រុមហ៊ុនចិន នៅកម្ពុជា តែងតែបំផ្លើសតួលេខចំណាយ ហើយតម្លៃខ្ពស់ និងគ្មានគុណភាព។ លោកមានប្រសាសន៍បន្តថា ក្ដីព្រួយបារម្ភជាច្រើនអំពីផលប៉ះពាល់នានា និងការទទួលផលប្រយោជន៍មិនស្មើភាពគ្នាចំពោះគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន ទាំងនោះនៅកម្ពុជា។លោក សុន ឆ័យ មានប្រសាសន៍បន្ថែមទៀតថា ការបណ្ដោយឲ្យក្រុមហ៊ុនចិន មកវិនិយោគនៅកម្ពុជា មួយហើយមួយទៀត ដោយគ្មានការស្រាវជ្រាវច្បាស់លាស់ ហើយគ្មានការដេញថ្លៃ នឹងជះឥទ្ធិពលអាក្រក់ដល់សង្គម ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។អ្នកវិភាគឯករាជ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ក្រុមហ៊ុនចិន ការវិនិយោគចិន ឬជំនួយរបស់ចិន តែងតែមានបំណង ហើយបំណងនោះគឺប្រាក់ចំណេញជាកត្តាចម្បង និងបំភ្លេចចោលនូវការថែរក្សាបរិស្ថាន។ ជាក់ស្ដែង ប្រទេសចិន ខ្លួនឯង មិនបានគិតពីការថែរក្សាបរិស្ថានរបស់ប្រទេសខ្លួនឡើយ មានន័យថា ការវិនិយោគរបស់ចិន នៅប្រទេសណាមួយនោះ នឹងផ្ដល់ផលប៉ះពាល់អាក្រក់ដល់បរិស្ថានដល់ប្រទេសនោះ។ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការគិតថាប្រទេសចិន សម្លឹងឃើញផលប្រយោជន៍ហិរញ្ញវត្ថុជាជាងបរិស្ថាននោះ គឺជាការយល់ឃើញរបស់គេ ប៉ុន្តែការវិនិយោគនានា គឺមានការស្រាវស្រាវច្បាស់មុននឹងចាប់ផ្ដើម ហើយការវិនិយោគតែងផ្ដល់ផលវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ច។លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលតែងតែដាក់លក្ខខ័ណ្ឌឲ្យអ្នកវិនិយោគត្រូវធ្វើ និងវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមកិច្ច ហើយរយៈពេលប្រាំឆ្នាំចុងក្រោយនេះ កិច្ចខិតខំប្រឹងប្រែងខ្លាំង និងមានលក្ខខ័ណ្ឌខ្ពស់ក្នុងការធានាការវិនិយោគនោះឲ្យឆ្លើយតបទៅនឹងចិរភាព ទាំងបរិស្ថាន សង្គមកិច្ច និងទាំងកំណើនសេដ្ឋកិច្ច។របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ការវិនិយោគរបស់ចិន នៅកម្ពុជា កន្លងមក គឺជាង ៩៩% នៃការវិនិយោគសរុបផ្ដោតលើវិស័យប្រេង ជាង ៩១% ផ្ដោតលើការរុករករ៉ែនិងជាង ៨៥% ផ្ដោតលើវិស័យថាមពល។ប៉ុន្តែ របាយការណ៍របស់ស៊ី.ឌី.អរ.អាយ (CDRI) ផលប៉ះពាល់វិនិយោគរបស់ចិន ប្រចាំឆ្នាំ២០១១ បានបង្ហាញថា កត្តាហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងរចនាសម្ព័ន្ធស្ថាប័ន បានដើរតួនាទីសំខាន់សម្រាប់អ្នកវិនិយោគចិន។ ម៉្យាងវិញទៀត ការលេចឡើងវិនិយោគរបស់ចិន នៅប្រទេសកម្ពុជា កើតឡើងដោយការលើកទឹកចិត្តផ្នែកនយោបាយ ការស្វែងរកទីផ្សារ ការទទួលបានកម្លាំងពលកម្មថោក ភាពទទួលបាន និងតម្លៃធនធានធម្មជាតិ៕
- ចិន បើកជើងហោះហើរត្រង់ពីប្រទេសចិន មកដល់កំពង់សោមតែម្ដង ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨ក្រុមហ៊ុនចិន ឈ្មោះថា Ruili បានប្រកាសបើកជើងហោះហើរត្រង់ពីប្រទេសចិន មកកាន់ខេត្តព្រះសីហនុតែម្ដង ក្រោយពីរកឃើញថាមានប្រជាជនជាច្រើនកំពុងសម្រុកមកខេត្តនៅជាប់សមុទ្រមួយនេះ។ ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា យន្តហោះប្រភេទប៉ូអ៊ីង B787-9 នឹងធ្វើប្រតិបត្តិការហោះហើរ ៣ថ្ងៃក្នុង១សប្ដាហ៍ និងហោះ១ជើងក្នុង១ថ្ងៃ ហើយអាចផ្ទុកអ្នកដំណើរបានប្រមាណ ២៥០នាក់។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តបើកជើងហោះហើរត្រង់បន្ថែមទៀត តភ្ជាប់មកខេត្តសក្ដានុពលរបស់កម្ពុជាផ្សេងទៀត ទៅកាន់ខេត្តយូណានផងដែរ នាពេលខាងមុខ។យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិចំនួន ៥,៦លាននាក់ កើនឡើងជាង ១១% បើធៀបនឹងឆ្នាំ២០១៦ ខណៈ ទេសចរចិនខ្ពស់ជាងគេ មានរហូតដល់ទៅ ១,២លាននាក់ កើនឡើង៤៦%៕
- កំពង់សោមពេលនេះត្រូវបានគេប្រសិទ្ធិ នាមថា ម៉ាកាវខ្មែរឬទីក្រុងចិន កាសុីណូមិនតិចជាង20បើកដំណើរការ បើទោះជាមួយចំនួនស្ងាត់មិនសូវមានភ្ញៀវចូលលេងក៏ដោយ។ មនុស្សមួយចំនួនសប្បាយចិត្តដោយសារអាចជួលផ្ទះអោយចិនបានតំលៃថ្លៃ។ សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនត្រូវបានចិនជួលដាច់ កែរច្នៃជាកាសុីណូ Resorts …ស្រ្តីរកទទួលទានផ្លូវភេទមួយចំនួនសប្បាយកោរលុយចិន អ្នកបើកលក់គ្រឿងស្រវឹងក៏សប្បាយកើបលុយ …..ហើយប៉ូលីសក៏មានការងារធ្វើច្រើន ដោយសារការបង្ករបញ្ហារបស់ចិនមួយចំនួន។ ខ្មែរដែលត្រូវការសណ្ឋាគារធុនថោកសំរាប់ស្នាក់នៅមានការលំបាក រួមទាំងអ្នកសរសេរសារនេះផងដែរ។អ្វីដែលគួរអោយភ្ញាក់ផ្អើលគឺ គ្រាន់តែចុះពីលើឡាននៅតំបន់ប្រជុំជនដែលមានចិនរស់នៅ និងធ្វើដំណើរច្រើន គឺធំក្លិនផ្សែងបារី ព្រោះចិនដែលមកភាគច្រើនជាចិនបង្ហុយ ឬជក់អោយប៉ាផ្លុយ តែទោះយ៉ាងណា ពួកគាត់ជក់មានប៉ុយ ( ដែកកេះ ) រៀងខ្លួន។ជួបសរសេរ
- អាជ្ញាធរឃាត់ខ្លួនជនជាតិចិន៤នាក់ទៀតផ្សព្វផ្សាយលក់ដូរផ្លូវភេទ លោក ពៅ មេត្តាខិតប័ណ្ណដែលជនជាតិចិនផ្សព្វផ្សាយ(រូបពីនគរបាលជាតិ)អាជ្ញាធរក្រុងកំពង់សោមកាលពីយប់ថ្ងៃសុក្រម្សិលមិញ បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់បន្ថែមទៀត ដោយសារតែដើរចែកចាយរូបភាពអាសអាភាសក្នុងបំណងជួញដូរផ្លូវភេទ។តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ម៉ោង១១ និង៣០នាទីយប់មិញ ជនជាតិចិនមួយក្រុម៤នាក់ក្នុងនោះស្រី២នាក់ បានដើរចែកចាយខិតប័ណ្ណមានរូបអាសអាភាស ផ្សព្វផ្សាយពីការលក់ដូរផ្លូវភេទ។សមត្ថកិច្ចបានដកហូត ទូរសព្ទ៤គ្រឿង ខិតប័ណ្ណមានរូបអាសអាភាសចំនួន៦៨៤សន្លឹក និងរថយន្តម៉ាកលុចស៊ីសមួយគ្រឿង។ នគរបាលកំពុងតែកសាងសំណុំរឿងបញ្ជូនអ្នកទាំង៤ទៅតុលាការ។កាលពីថ្ងៃទី១២ ខែសីហា សមត្ថកិច្ចអាជ្ញាធរក្រុងកំពង់សោមបានឃាត់ខ្លួនជនជាតិចិន២៩នាក់ ពាក់ព័ន្ធនឹងការចែកខិតប័ណ្ណរូបអាសអាភាស ហើយក្នុងចំណោមនោះ៧នាក់ត្រូវបញ្ជូនទៅតុលាការ ចំណែកអ្នកផ្សេងក្រោយពេលអប់រំក៏ដោះលែងវិញ។នគរបាលជាតិឲ្យដឹងទៀតថា ជនបរទេសដែលប្រព្រឹត្តបទល្មើសក្នុងត្រីមាសទី២ឆ្នាំ២០១៨ មាន២៥សញ្ជាតិ ក្នុងនោះមានជនជាតិចិនច្រើនជាងគេមាន ២៥៧នាក់, បន្ទាប់មក នីហ្ស៊េរីយ៉ា៣៧នាក់, វៀតណាម១៤នាក់ និងជនជាតិផ្សេងៗបន្តបន្ទាប់ទៀត។
- ថៅកែជនជាតិចិននៅកំពង់សោម ប្រើប្រាស់អាវុធ គំរាម បង្ខំឲ្យបុគ្គលិកខ្មែរធ្វើកិច្ចសន្យា ជំពាក់លុយ៦០០០ ដុល្លារអាមេរិក ! ដោយ៖ GN 006 March 08, 2018 01:24 am 156 Hitsព្រះសីហនុ ៖ លោកសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំសហការី បើកការស៊ើបអង្កេត បង្ក្រាបបានទាំងស្រុង ករណីជនជាតិចិន មានការប្រើប្រាស់អាវុធ បង្កការអុកឡុកវាយតប់ គម្រាមសម្លាប់បុគ្គលិកខ្មែរ និង បង្ខំឲ្យធ្វើកិច្ចសន្យា ជំពាក់លុយ៦០០០ ដុល្លារសហរដ្ឋអាមេរិក។កាលនោះថៅកែចិនឈ្មោះ ឌីង ស៊ីហ្កាង បើកមុខរបរជួលម៉ូតូទឹក និងអូប័រ តែមិនរីកចម្រើន ក៏បានត្រឡប់ទៅប្រទេសចិនវិញ ដោយទុកមធ្យោបាយម៉ូតូទឹក និងអូប័រ ឲ្យបុគ្គលិកខ្មែរម្នាក់ ឈ្មោះ ពេជ្រ ឆាយ (ឬវង្ស ចន្ថា)មើលថែរក្សា។ លុះក្រោយមកឈ្មោះឌីង ស៊ីហ្កាង ទូរសព្ទ័ប្រាប់ពេជ្រ ឆាយ ឲ្យលក់សម្ភារៈទាំងចេញទៅ ក្នុងតម្លៃ៦០០០ដុល្លារ។កាលនោះ ឈ្មោះ ឆាយ រកម៉ូយ ២កន្លែង គេហ៊ានឲ្យតម្លៃត្រឹមតែ ២២០០ដុល្លារ ប៉ុណ្ណោះ។ ឈ្មោះ ឆាយ មុននឹងសម្រេចចិត្តលក់ បានទូរសព្ទ័ប្រាប់ថៅកែដែរ តែតេទៅ មិនចូល។ លុះដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ថៅកែឈ្មោះឌីង ស៊ីហ្កាង និងអង្គរក្ស បានមកខេត្តព្រះសីហនុ ហៅឈ្មោះ ពេជ្រ ឆាយ មកជួបដើម្បីសួរនាំទារយកលុយថ្លៃលក់អូប័រចំនួន៦០០០ដុល្លារ។ ឈ្មោះឆាយបានប្រាប់ថា លក់បានតម្លៃត្រឹមតែ ២២០០ដុល្លារ ប៉ុណ្ណោះ ថៅកែបានខឹង ហើយឲ្យនាំទៅសួរដល់កន្លែងដែលលក់ អ្នកទិញបានយកវិក័យបត្រ មកបង្ហាញ គឺបានទិញក្នុងតម្លៃ២២០០ដុល្លារមែន។ថ្ងៃដដែលនោះពេលដែលនាំឈ្មោះ ឆាយ មកដល់កន្លែងស្ងាត់ជិតស្ថានីយចម្រោះទឹក នៅអូរឈើទាល ពួកថៅកែចិននិងអង្គរក្សដែលមានកាំភ្លើងខ្លី បានបញ្ឈប់រថយន្តហើយវាយតប់ជនរងគ្រោះ នៅទីនោះ១លើក បន្ទាប់មក បាននាំជនរងគ្រោះមកធ្វើទារុណកម្មនៅសណ្ឋាគារ ដែលពួកគេស្នាក់នៅ នៅទីនោះបានបង្ខំឲ្យឈ្មោះឆាយ សរសេរកិច្ចសន្យាដាក់ថា ជំពាក់ប្រាក់ ចំនួន៦០០០ដុល្លារ។ភ្លាមៗនោះ កងកម្លាំង នគរបាលខេត្តព្រះសីហនុ ចុះធ្វើការលោមព័ទ្ធ ចាប់ជនសង្ស័យបាន ចំនួន ៤នាក់ ក្នុងនោះមានជនជាតិចិន ១នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖១.DING ZHIGANG ភេទប្រុស អាយុ៥៦ឆ្នាំ នៅខេត្ត ហឺណាន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខៈ G61372547 ដែលជាមេថៅកែនិងជាមេ ។២.យ៉ែម យុទ្ធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។៣.គង់ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។៤.តាំង វ័រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ អ្នកបកប្រែចិន មានទីលំនៅ ភូមិព្រែកតាគង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។ចាប់យកបានវត្ថុតាងមាន ៖១.កាំភ្លើងខ្លី ២ ដើម (ម៉ាក PRITAI សហរដ្ឋអាមេរិក បង់១ គ្រាប់៤ និងម៉ាក PALOL បង់១ គ្រាប់ ៧ ។២.រថយន្តម៉ាក រេងរ៉ូវ័រ ពាក់ស្លាកលេខៈ ខេមរភូមិមិន្ទ ២.៣១៦៩ ៕
- កំពង់សោមទៀតហើយ! ចិនស្រវឹងស្រា កំរិត 0,84ml/L បើកRX300 បុក COROLLA ខ្ចេចមួយចំហៀងក្រោយ សំណាងល្អមិនមានអ្នករបួសព្រះសីហនុ ៖ ជនជាតិចិនស្រវឹងស្រា បើករថយន្ត LUXES RX300 បុករថយន្តម៉ាក COROLLA រងការខូចខាតរថយន្តធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច មុខកាស៊ីណូប៉ាវ ទូ ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្ត ០១គ្រឿងម៉ាក LUXES RX300 ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ2A-8575 បើកបរដោយឈ្មោះ BING FENG ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកកាស៊ីណូ ដាយមិនស៊ី ស្នាក់នៅក្នុងកាស៊ីណូ បើកបរក្នុងស្ថានភាពស្រវឹងកំរិត 0,84ml/L បានបើកជ្រុលទៅបុករថយន្ត ០១គ្រឿងម៉ាក COROLLA ពណ៌ ស្លែ ពាក់ផ្លាកលេខភ្នំពេញ2C-7622 ដែលចតទុកនៅមុខផ្ទះ ។ គ្រោះថ្នាក់នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ។ចំណែកអ្នកបើកបររថយន្តជនជាតិចិន នគរបាល បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការតាមនីតិវិធី។រីឯវត្ថតាងរថយន្ត០២គ្រឿង ខូចខាតកំរិតធ្ងន់ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
- ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនរកស៊ីចាប់ជំរិតមនុស្សយកប្រាក់ប្រមាណ៣០នាក់ ត្រូវបានសមត្ថកិច្ច អាវុធហត្ថរាជធានីបង្ក្រាបបានជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្បែរវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលផ្តើមចេញពីការចាប់ខ្លួនបក្ខពួកគេចំនួន៣នាក់មុនគេនៅខេត្តកំពង់សោម។តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញអាវុធហត្ថក្រុងភ្នំពេញ រួមជាមួយសមត្ថកិច្ចមកពីប្រទេសថៃ រកឃើញថា ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពចាប់ជំរិតមនុស្សយកលុយឆ្លងដែនតាមប្រព័ន្ធ អ៊ីនធើណិត ហើយស្រាវជ្រាវចាប់ខ្លួនបក្ខពួកគេ បាន៣នាក់នៅក្រុងកំពង់សោម ហើយបន្ទាប់មកបានស្រាវជ្រាវរកបក្ខពួករបស់គេជាបន្តបន្ទាប់ទៀតនៅទីតាំងខាងលើ។កម្លាំងអន្តរាគមន៍ពិសេសរបស់កងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ សមត្ថកិច្ចប្រទេសថៃ បានមកឆ្មក់ឡោមព័ទ្ធទីតាំងផ្ទះវិឡារមួយកន្លែងខាងលើ(នៅក្បែរវត្តសំរោងអណ្ដែតខណ្ឌសែនសុខ) ឃាត់ខ្លួនជនពាក់ព័ន្ធបានចំនួន៣០នាក់ និងដកហូតបាននូវសម្ភារៈល្មើសមួយចំនួនទៀតដូចជា ទូរស័ព្ទរាប់សិបគ្រឿង។ មន្ត្រីជាន់ខ្ពស់ប៉េអិមលើផ្ទៃប្រទេស បានឲ្យដឹងថា ប្រតិបត្តិការនេះ បានឃាត់ជនសង្ស័យចំនួនជាង ៣០នាក់ ក្នុងនោះមានជនជាតិចិន ថៃ និងខ្មែរ។ ការបង្ក្រាបនេះ ក៏មានការចូលរួមពីសមត្ថកិច្ចថៃផងដែរ។ ចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរស្រាវជ្រាវជាបន្តទៀត។
- កត្តាអ្វី ដែលធ្វើឱ្យជនជាតិចិន ចូលមករស់នៅកម្ពុជាកាន់តែច្រើនឡើងៗ ដោយ រ៉ាវី ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមាននៃជនជាតិចិន បានចូលមករស់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ហើយហ៊ានជួលដីឬផ្ទះស្នាក់នៅមានតម្លៃខ្ពស់ជាងទីផ្សារ ក្នុងប្រទេសកម្ពុជាទ្វេរដងទៀតផង។លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឡាក់គី (Lucky Real Estate Cambodfia) មានប្រសាសន៍ថា បច្ចុប្បន្នវត្តមានវិនិយោគិនចិន បានចូលមកស្នាក់នៅកម្ពុជាកាន់តែច្រើនឡើងៗគួរឱ្យកត់សម្គាល់មែន ពិសេសចូលមករស់នៅក្នុងក្រុងភ្នំពេញ និងខេត្តកំពង់សោម ដែលធ្វើឱ្យទីក្រុងជាប់មាត់សមុទ្រមួយនេះ ស្ទើរតែក្លាយជាទីក្រុងចិនឬហៅថា (China Town) ដូចនៅប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីដែរ។លោកថា កត្តាដែលធ្វើឱ្យជនជាតិចិនហ៊ានជួលអចលនទ្រព្យ ដីធ្លី ផ្ទះសំបែង ថ្លៃខ្ពស់ខ្លាំងដើម្បីស្នាក់នៅធ្វើការវិនិយោគផ្សេងៗនេះ ទី1.គឺដោយសារជាតម្រូវការចាំបាច់ ក្នុងការស្នាក់នៅ ឬជាទីតាំងដែលមានសក្តាសនុពលក្នុងការបណ្តាក់ទុនរកស៊ី។ ទី2.ជួនកាលគាត់មិនបានជួលផ្ទាល់ពីម្ចាស់ផ្ទះឬម្ចាស់ដីនោះទេ ពោលគឺជួលតៗគ្នា ដែលធ្វើឱ្យអ្នកជួលរកប្រាក់ចំណេញតៗគ្នា ទើបបានជាធ្វើឱ្យការជួលមានតម្លៃថ្លៃលើសទីផ្សារទេ្វរដងដូច្នេះ។ និងទី3.ដោយសារតម្រូវការខ្លាំង ក្នុងដាក់បង្កើតស្នាក់ការក្រុមហ៊ុនដើម្បីធ្វើការវិនិយោគផ្សេងៗ។តំបន់ដែលជនជាតិចិនរស់នៅច្រើនក្នុងក្រុងភ្នំពេញ មានដូចជាតំបន់បឹងកេងកង តំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងផ្សាររតនាផ្លាហ្សាជាដើម។ ការមកស្នាក់នៅក្រុងភ្នំពេញនេះ គឺដោយសារពួកគាត់មករកស៊ីបណ្តាក់ទុនក្នុងវិស័យវាយណភណ្ឌកាត់ដេរ និងការវិស័យអចលនទ្រព្យ ដីធ្លី និងសាងសង់សំណង់ខុនដូរលក់ជាដើម។ លោកថាការមករកស៊ីដីធ្លីនិងសំណង់នេះ គឺដោយសារជនជាតិចិនមើលឃើញឱកាសវិនិយោគកម្ពុជា នៅមានច្រើន ទទួលផលចំណេញច្រើនទៅថ្ងៃអនាគត ខណៈដែលប្រទេសរបស់ខ្លួន តម្លៃអចលនទ្រព្យឡើងខ្ពស់ស្ទើរខ្លាំង ស្ទើរអស់ឱកាសរកប្រាក់ចំណេញលែងបានហើយនោះ៕
- ហ្វីហ្វី និយាយចំៗរឿងសមុទ្រកំពង់សោម ដែលត្រូវគ្រប់គ្រងដោយចិន March 8, 2018Spread the loveភ្នំពេញ ៖ តារាសម្តែងស្រីវ័យក្មេងសិចស៊ីកញ្ញា ហ្វីហ្វី បន្ទាប់ពីដឹងថា ទឹកដីសមុទ្រខេត្តកំពង់សោមត្រូវបានចិនកំពុងតែទិញសិទ្ធិពីខ្មែរដើម្បីធ្វើការវិនិយោគនោះ នាងបានចេញមុខរិះគន់ដោយបើកចំហព្រមជាមួយការបង្ហាញក្តីព្រួយបារម្ភចំពោះបញ្ហានេះផងដែរ។កញ្ញា ហ្វីហ្វី បានបង្ហោះភ្ជាប់ជាមួយវីដេអូមួយមកថា កំពង់សោមខ្មែរក្លាយជាកំពង់ចិនកាន់កាប់ជនជាតិណា ដែលមានលុយមកខ្មែរចង់ទិញស្អីក៏បាន សូម្បីអង្គរវត្ត តិចទៀតពួកយើងទៅលេងកំពង់សោមអ្នកដែលមិនមានលុយដេកអូតែលធំៗដូចញុមអី ក្រាលកន្ទេលដេកមុខឆ្នេរហាហា។តារាសម្តែងកញ្ញា ហ្វីហ្វី បានបន្តថា ព្រោះថាចិនម៉ៅយកអស់ហើយផ្ទះសំណាក់ទិញអស់ហើយដីគ្រប់កន្លែងនៅកំពង់សោមទុកធ្វើកាស៊ីណូ Cambodiaគឺជាប្រទេសដែលសម្បូរកាស៊ីណូបន្ទាប់ពីប្រទេសMacao។ ទាក់ទងនឹងការលើកឡើងជាមតិរិះគន់របស់តារាស្រីកញ្ញា ហ្វីហ្វី ខាងលើនេះពុំទាន់មានប្រតិកម្មឆ្លើយតបពីមន្ត្រីពាក់ព័ន្ធនៅឡើយទេ៕
- ឃាត់រថយន្ត ១៤គ្រឿងរបស់ជនជាតិជនជាតិចិននៅកំពង់សោមព្រោះអត់ប័ណ្ណបើកបរ ដោយមានការបញ្ជារពីឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ កងកម្លាំងនគរបាលចរាចរណ៍នៅក្នុងខេត្តព្រះសីហនុបានចុះអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ចំនួន ២ កន្លែង និងបានឃាត់រថយន្តសេរីទំនើបៗចំនួន ១៤ គ្រឿងដែលជារបស់ជនជាតិចិន។
- ចិនអុកឡុកព្រោងព្រាតនៅកំពង់សោម ឥលូវក្រសួងសន្តិសុខចិន កោតសរសើរ ខេត្តព្រះសីហនុ ថារីកចម្រើនខ្លាំង និងមានសណ្តាប់ធ្នាប់ល្អប្រសើរ POSTED BYRO GERSEPTEMBER 8, 2018ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសចិន ដឹកនាំដោយ លោក Hu Binchen អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកបំពេញទស្សនកិច្ចផ្លូវការ នៅខេត្តព្រះសីហនុ។ទស្សនៈកិច្ចនេះ គណៈប្រតិភូចិន បានចូលជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ នៃគណៈស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កិច្ចពិភាក្សាបានផ្តោតការយកចិត្តទុកដាក់ លើការងារសំខាន់ៗមួយចំនួន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាដើម្បីបង្កើនការយោគយល់ ផ្លាស់ប្ដូរព័ត៌មាន រវាងនគរបាលខេត្តជាំងស៊ូ និង នគរបាលខេត្តព្រះសីហនុ។នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តខេត្តព្រះសីហនុ បានរស្វាគមន៍ រីករាយ និងជម្រាបជូនប្រតិភូ អំពីសភាពការណ៍ទូទៅមួយចំនួន ក្នុងខេត្តព្រះសីហនុ ទាំងការងារអភិវឌ្ឍន៍និងសន្តិសុខជាដើម..។លោក ជួន ណារិន្ទ បញ្ជាក់ថា ចំពោះបញ្ហាជនជាតិចិន មកវិនិយោគប្រកបរបររកស៊ី និងធ្វេីទេសចរណ៍ នៅខេត្តព្រះសីហនុ លោកស្នងការបានជំរាបជូនប្រតិភូថា ថ្នាក់ដឹកនាំ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាល រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មិនឲ្យមានការរេីសអេីង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឡើយ ជនណាប្រព្រឹត្តខុសច្បាប់ ត្រូវទទួលទោសតាមច្បាប់ដូចៗគ្នា។ចំណែក លោក Hu Binchen ប្រធានគណប្រតិភូ មានប្រសាសន៍ កោតសរសើរ ចំពោះការរីកចម្រើន របស់ខេត្តព្រះសីហនុ និង កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្នុងការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមកន្លងមកបានល្អប្រសើរ។ជាមួយគ្នានេះ លោកHu Binchen សូមអញ្ជើញថ្នាក់ដឹកនាំនគរបាលខេត្តព្រះសីហនុ ទៅធ្វេីទស្សនកិច្ចនៅខេត្តជាំងស៊ូ ប្រទេសចិន នៅពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និង បង្កើនការយោគយល់ ផ្លាស់ប្ដូរចែករំលែកបទពិសោធន៍ទៅវិញទៅមកផងដែរ៕
- ក្រុមប្រតិភូចិនទើបតែលើកគ្នាមកសរសើរក្រុងកំពង់សោម ឥឡូវពួកចិនបានចិត្តចាប់ផ្តើមអុកឡុកខ្លាំងជាងមុនទៀត POSTED BYBRID DONSEPTEMBER 8, 2018ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសចិន ដឹកនាំដោយ លោក Hu Binchen អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកបំពេញទស្សនកិច្ចផ្លូវការ នៅខេត្តព្រះសីហនុ និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្នុងការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមកន្លងមកបានល្អប្រសើរ។មិនទាន់រំលងបានប៉ុន្មានផង ស្រាប់តែចេញវីដេអូពីសកម្មភាពប្រតាយប្រតប់គ្នារបស់ជនជាតិចិនមួយក្រុមទឿតទៅហើយ។ តាមប្រភពហ្វេសប៊ុក Deep Inside បានសរសេរប៉ុន្មាននាទីមុននេះបន្តិចថា កក្រើកកំពង់សោមទាំងយប់បន្ទាប់ពីចិនបើកឆាកប្រយុទ្ធគ្នាឡើងសាហាវតែម្តងអនិច្ចាស្រុកខ្មែរណាស់ស្តាយដែលបាត់បង់កំពង់សោមទៅអោយចិន៕
- សាហាវមែន! ពេលនេះពីចិនទៅកំពង់សោម មិនដល់មួយពព្រិចភ្នែកផង ព្រោះថា ចិន បើកជើងហោះហើរត្រង់ពីប្រទេសចិន មកដល់កំពង់សោមរបស់កម្ពុជាតែម្ដង March 28, 2018 adminប្លែកៗ!តាមប្រភពព័ត៌មានក្នុងស្រុកមួយអោយដឹងថា ក្រុមហ៊ុនចិន ឈ្មោះថា Ruili បានប្រកាសបើកជើងហោះហើរត្រង់ពីប្រទេសចិន មកកាន់ខេត្តព្រះសីហនុតែម្ដង ក្រោយពីរកឃើញថាមានប្រជាជនជាច្រើនកំពុងសម្រុកមកខេត្តនៅជាប់សមុទ្រមួយនេះ។ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា យន្តហោះប្រភេទប៉ូអ៊ីង B787-9 នឹងធ្វើប្រតិបត្តិការហោះហើរ ៣ថ្ងៃក្នុង១សប្ដាហ៍ និងហោះ១ជើងក្នុង១ថ្ងៃ ហើយអាចផ្ទុកអ្នកដំណើរបានប្រមាណ ២៥០នាក់។ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តបើកជើងហោះហើរត្រង់បន្ថែមទៀត តភ្ជាប់មកខេត្តសក្ដានុពលរបស់កម្ពុជាផ្សេងទៀត ទៅកាន់ខេត្តយូណានផងដែរ នាពេលខាងមុខ។យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិចំនួន ៥,៦លាននាក់ កើនឡើងជាង ១១% បើធៀបនឹងឆ្នាំ២០១៦ ខណៈ ទេសចរចិនខ្ពស់ជាងគេ មានរហូតដល់ទៅ ១,២លាននាក់ កើនឡើង៤៦%៕
- រដ្ឋមន្ត្រីទេសចរណ៍៖ សៀមរាបនិងកំពង់សោមខ្វះបន្ទប់ស្នាក់ នៅសម្រាប់ទទួលភ្ញៀវទេសចដោយ គី សុខលីម 15/04/2012 15/04/2012ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នៅខេត្តព្រះសីហនុ ជាកន្លែងទាក់ទាញអ្នកទេសចរ ទាំងបរទេស និងក្នុងស្រុក© លាងដឺលុចនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ អ្នកទេសចរក្នុងស្រុកនិងបរទេសនាំគ្នាសម្រុកទៅកម្សាន្តនៅខេត្តព្រះសីហនុនិងខេត្តសៀមរាបច្រើនជាងគេ។ នៅទីនោះ តម្លៃសណ្ឋាគារបានឡើងថ្លៃប្រមាណជា៣០ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចររកសណ្ឋាគារស្នាក់នៅពុំបានផង។រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងអោយដឹងនៅថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះថា អ្នកទេសចរខ្មែរនិងបរទេសប្រមាណជា៣ម៉ឺននាក់បាននាំគ្នាសម្រុកទៅលេងនៅខេត្តព្រះសីហនុ។ដោយសារតែចំនួនអ្នកទេសចរកើនឡើងខ្លាំងពេកនៅឆ្នាំនេះ ថ្លៃសណ្ឋាគារនិងផ្ទះសំណាក់នៅក្នុងខេត្តព្រះសីហនុត្រូវបានគេដំឡើងប្រមាណជា៣០ភាគរយ។ ខេត្តកំពង់សោមមានសណ្ឋាគារនិងផ្ទះសំណាក់ប្រមាណជា៣ពាន់បន្ទប់។ ចំនួននេះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទេនៅថ្ងៃបុណ្យទានម្តងៗ។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា “លោកមិនអាចគ្រប់គ្រងតម្លៃបានទេ ពីព្រោះតម្រូវការវាកើនឡើងជ្រុលពេក”។មនុស្សទៅកម្សាន្តច្រើននៅខេត្តព្រះសីហនុត្រូវបានលោក ថោង ខុន ពន្យល់ថាគឺដោយសារធាតុអាកាសក្តៅ។ អ៊ីចឹងហើយទើបអ្នកទេសចរនាំគ្នាទៅលេងទឹកសមុទ្រ។ មូលហេតុមួយទៀតគឺដោយសារភ្ញៀវខ្មែរមួយចំនួនគេចមិនទៅខេត្តសៀមរាបទេ ពីព្រោះខ្លាចកកស្ទះជាមួយភ្ញៀវជនជាតិថៃដែលមកជួបលោកថាក់ស៊ីន។នៅក្នុងខេត្តសៀមរាបឯណេះវិញ សណ្ឋាគារមាន១ម៉ឺន២ពាន់បន្ទប់ និងមានផ្ទះសំណាក់មួយចំនួនផ្សេងទៀត។ ប៉ុន្តែចំនួននេះក៏មិនអាចផ្គត់ផ្គត់បានដែរ ពីព្រោះភ្ញៀវថៃ និងភ្ញៀវខ្មែរសម្រុកទៅខេត្តសៀមរាបដូចគ្នា។ ភ្ញៀវថៃមកខេត្តសៀមរាបគឺដើម្បីជួបលោកថាក់ស៊ីន រីឯភ្ញៀវខ្មែរវិញ ពួកគេធ្វើដំណើរទៅកាន់ខេត្តសៀមរាប គឺដើម្បីទស្សនាប្រាង្គប្រាសាទអង្គរវត្ត។លោក ថោង ខុន បានមានប្រសាសន៍ថា “សណ្ឋាគារខេត្តសៀមរាបអាចទទួលភ្ញៀវថៃបានតែ១ពាន់៥រយនាក់ប៉ុណ្ណោះក្នុងចំណោមភ្ញៀវថៃចង់ជួបលោក ថាក់ ស៊ីន ចំនួន៣ម៉ឺននាក់។ ពីព្រោះបន្ទប់សណ្ឋាគារត្រូវបានគេកក់រួចរាល់អស់ហើយ។ ភ្ញៀវជនជាតិថៃនៅសល់ទាំងប៉ុន្មានសម្រាកនៅតាមតង់ដែលបានគ្រោងទុក”។នៅក្នុងខេត្តសៀមរាប លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក អាំង គីមអ៊ាង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថា បណ្តាសណ្ឋាគារធំៗមិនបានដំឡើងថ្លៃទេ។ ប៉ុន្តែការដំឡើងថ្លៃអាចត្រូវបានធ្វើឡើងចំពោះសេវាកម្មស្នាក់នៅជាទ្រង់ទ្រាយតូចៗ ដូចជាផ្ទះសំណាក់និងសណ្ឋាគារតូចៗជាដើម។រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានបន្តទៀតថា បន្ទាប់ពីខេត្តកំពង់សោមនិងខេត្តសៀមរាប អ្នកទេសចរសម្រុកទៅកម្សាន្តភ្នំបូកគោ កំពត កែប រនតគីរី និងមណ្ឌលគីរី។កាលពីឆ្នាំ២០១១កន្លងមក ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន២លាន៨សែននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន៧លាននាក់។ វិស័យទេសចរណ៍បានផ្តល់ប្រាក់ចំណូលដល់ជាតិប្រមាណជា១៥០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ៕
No comments:
Post a Comment