នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, September 4, 2018

កាំភ្លើង ZPU ២៣​ មម

ZPU ជាភាសារុស្សី គឺ The ZPU (Russian: зенитная пулемётная установка, meaning "anti-aircraft machine gun mount") is a family of towed anti-aircraft gun based on the Soviet 14.5×114mm KPV heavy machine gun. It entered service with the Soviet Union in 1949 and is used by over 50 countries worldwide.Quadruple (ZPU-4), double- (ZPU-2 and ZU-2) and single-barreled (ZPU-1) versions of the weapon exist. មានន័យថា ជាកំាភ្លើងការពារអាកាស ឬជាកាំភ្លើងប្រឆាំងយន្តហោះ។ ពាក្យថាប្រឆាំងយន្តហោះ ជាភាសាបារាំង គឺ ដេ សេ អា D C A កាំភ្លើងទាំងឡាយណាដែលគេយកទៅបាញ់យន្តហោះ គេហៅ D C A មិនមែនមានតែ ៣៧មម ឬ ៣៥ំមមឡើយ។
  • ZU is Zenitnaya Ustanovka (Зенитная Установка)ជាភាសារុស្សី =កាំភ្លើងការពារអាកាស
  •  ZPU ជាភាសារុស្សី =កាំភ្លើងការពារអាកាស зенитная пулемётная установка, meaning
  • DCA ជាភាសាបារាំង=កាំភ្លើងការពារអាកាស Defense Contre Avion 
  • AA ជាភាសាអគ្លេស=កាំភ្លើងការពារអាកាស Anti Aircraft 

កាំភ្លើងZPU មាន ១កាណុង ២ កាណុង ៤ កាណុង។ ដែលមានការវិត្តន៍ដូចតទៅ៖
  • ១៩២៨ ឆ្នាំផលិតដំបូងគឺ ១៩២៨ ដែលប្រើក្បាលគ្រាប់ទំហំ ៧.៦២ មម
  • ១៩៣៣ ការពារអាកាសប្រើកាំភ្លើង ១២,៧ មមច្រើន
  • ១៩៤៥ គេប្រើច្រើនកាំភ្លើង ZPUក្នុងសង្រ្គាម
  • ១៩៤៩ មានការធ្វើទំនើបកម្មផ្នែកម៉ាស៊ីនតម្រង់ កញ្ចក់តម្រង់
ប្រទេសដែលកំពុងប្រើកាំភ្លើងនេះ រួមមានដូចខាងក្រោម

Operators

ប្រភេទគ្រាប់ រួមមាន
  1. គ្រាប់បុក ឬគ្រាប់់ទំលុះ មានល្បឿង ១០០០ម/វិនាទី បាញ់បុករថក្រោះក្នុងចំងាយ ៥០០ ម
  2. គ្រាប់ភ្លើង មានល្បឿន១០០៥ម/វិនាទី សម្រាប់បាញ់ភ្លើងបំភ្លឺ និងសម្រាប់បាញ់ដុតកំទេចគោលដៅនៅចម្ងាយ ២០០០ ម
  3. គ្រាប់ផ្ទុះ ជាគ្រាប់មានអំបែង ផ្កាភ្លើង សម្រាប់កំទេចគោលដៅ ឬ ធ្វើឲ្យគោលដោរងការខូចខាត

    No comments:

    Post a Comment