នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, September 5, 2018

ប្រវត្តិ ការពារអាកាស និង កប៉ាល់ហោះ

  • ឆ្នាំ ១៨០២ មាន បាឡុង ហោះជាលើកទី ១ នៅ អគ្លេស
  • ឆ្នាំ ១៨៥២ លោក ហង់រី បង្កើត​និង បង្ហោះ កប៉ាល់អាកាស 
  • ឆ្នាំ ១៨៦១ ជាលើកទី១លើលោកដែល ប្រើបាឡុង សង្កេតការណ៍ ក្នុងសង្រ្គាមអាមេរិក
  • ឆ្នាំ ១៨៧០ បារាំងប្រើបាឡុង ដឹកសំបុត្រ នៅ ក្រុងបារីស
  • ឆ្នាំ ១៨៧០ អាមេរិកប្រើកាំភ្លើង ៣៧មម បាញ់លើរទេះសេះការពារអាកាស
  • ឆ្នាំ ១៩០០ ជាលើកទី១ ដែល អាឡឺម៉ង់ប្រើ យន្តហោះសើបការណ៍លើ មូលដ្ឋានទ័ពសត្រូវ ទាំង ៣ប្រភេទ (ជើងទឹក ជើងគោក ជើងអាកាស) ក្នុងកំពស់ ៤០០ម៉ែត្រ មានមនុស្សជិះ ៥នាក់
  • ឆ្នាំ ១៩០៣ (ថ្ងៃទី ១៧ ខែ ១២ ឆ្នាំ ១៩០៣)  អាមេរិកផលិត បាឡុង ទំលាក់គ្រាប់បែក ដៃ
  • ឆ្នាំ ១៩០៩ អាឡឺម៉ង់បង្កើតរោងចក្រផលិតយន្តហោះ 
  • ឆ្នាំ ១៩០៩ អាមេរិកកាំងទិញយន្តហោះចម្បាំងជាលើកដំបូង
  • ឆ្នាំ ១៩១១ ការផលិតយន្តហោះ បំពាក់កាំភ្លើង និងគ្រាប់បែក
  • ឆ្នាំ ១៩១១ អ៊ីតាលី ជាលើកទី១ ហៅទៅស៊ើបការណ៍នៅ ទួគី
  • ឆ្នាំ ១៩១២ (ថ្ងៃទី ១៣ មេសា ១៩១២) អាមេរិកវាយប្រហារប្រទេសផ្សេងៗដោយ យន្តហោះ
  • ឆ្នាំ ១៩១៤ (ថ្ងៃទី ៣ សីហា ១៩១៤) យន្តហោះអាឡឺម៉ង់ ឈ្លានពានប្រទេសបារាំង
  • ឆ្នាំ ១៩១៤ ( ថ្ងៃទី ១៤ សីហា ១៩១៤) បារាំង ប្រើយន្តហោះទំលាក់គ្រាប់បែក លើឃ្លាំងយន្តហោះ រោងចក្រយន្តហោះ និង មូលដ្ឋានទ័ព នៅអាឡឺម៉ង់វិញ
  • ឆ្នាំ ១៩១៥ សង្រ្គាមលោកនៅ ស៊ែប៊ី កងទ័ពបាញ់កាំភ្លើងដៃ លើយន្តហោះ តែយន្តហោះនៅតែ ទំលាក់គ្រាប់បែក​ ៤៥ គ្រាប់ក្នុងទីក្រុង
  • ឆ្នាំ ១៩១៩ (1919 Frederick Handley Page) គេហៅថា កប៉ាល់ អាកាស  ship of the air។
  • ឆ្នាំ ១៩៣០ មានគេហៅថា កប៉ាល់ ហោះ The flying ship
  • ឆ្នាំ ១៩៣៩ យន្តហោះអាច ហោះបានដល់ទៅ ៩គមចម្ងាយ ផ្ទុកគ្រាប់បែក កាំភ្លើងធំ បាន ៤០០គ.ក
  • ឆ្នាំ ១៩៣៥ ប្រទេសអគ្លេស បង្កើតរ៉ាដា មុនគេ សម្រាប់មើលយន្តហោះខ្មាំងពីចម្ងាយ
  • ឆ្នាំ ១៩៣៩ អាឡឺម៉ង់ប្រើយន្តហោះ ១០០គ្រឿង រថក្រោះ ១០០០ គ្រឿង វាយលុក ឈ្លានពាន ប៉ូឡូញ អ់ឺរ៉ុបលិច រុស្សី 
  • ឆ្នាំ ១៩៤០ ជប់ុនប្រើយន្តហោះឈ្លានពានប្រទេសនានា បំផ្លាញផ្លូវគមនាគមន៍ លំនៅដ្ឋាន..រហូតឈានដល់ការប្រើ អាវុធនុយក្លេអ៊ែរ បញ្ជប់សង្រ្គាម។
  • ឆ្នាំ ១៩៩០ សង្រ្គាមអាមេរិក អ៊ីរាក់ រយៈពេល ៤២ថ្ងៃ គឺ ៤ថ្ងៃ វ៉ៃជើងគោក និង ៣៨ថ្ងៃ វាយផ្ទៃអាកាស។
  • សង្រ្គាម កូសូវ៉ូ ឆ្នាំ ១៩៩០ ប្រើពេល ៧៨ថ្ងៃ ដែលការប្រយុទ្ធផ្ទៃអាកាស ប្រើពេល ទាំង ៧៨ថ្ងៃ
  • សង្រ្គាមស៊ីវិលនៅអ់ីុរ៉ាក់ ២០១៤-២០១៧ រយៈពេល ៣ឆ្នាំ ៩ខែ (១៣៦៥ថ្ងៃ) សង្រ្គាមផ្ទៃអាកាស រយ​ពេលមាន ១១៨០ថ្ងៃ
  • សង្រ្គាមរំដោះក្រុង មារ៉ាវី ហ្វីលីពីន ២៣ខែ ៥ ដល់ ២៣ខែ ១០ ឆ្នាំ ២០១៧ គឺ ៥ខែ (១៦០ថ្ងៃ) ប្រើទ័ពអាកាសតិចតួច តែចំនួនថ្ងៃ កើនលើកការរំពឹងទុក ៦០ថ្ងៃ៕

No comments:

Post a Comment