នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, August 28, 2018

ការបោះឆ្នោតនៅកម្ពុជា ២៩ កក្កដា ២០១៨

ក្នុងការបែងចែកអាសនៈ កម្ពុជាប្រកាន់រូបមន្តចំនួន ០២ ដែលបង្កប់គុណសម្បត្តិ និង គុណវិបត្តិ តិច ឬ ច្រើនសម្រាប់ការសម្រេចចិត្តមេដឹកនាំបក្ស និង គណកម្មាធិការនយោបាយ រូមមន្តនោះគឺ

រូបមន្តទី១៖ ឧ.នៅក្រុងភ្នំពេញមាន ១២ អាសនៈ សន្លឹកឆ្នោតបានការចំនួន ៥៨៩,០២៧ សន្លឹក ពេលចែករកចំនួនសន្លឹកឆ្នោតក្នុង១ កៅអីគឺបាន ៤៩,០៨៦ សន្លឹក។ គណបក្សប្រជាជនមានសម្លេង ៣៨,១៦៨ សន្លឹក បក្សហ្វុនស៊ិនប៉ិចបាន​ ៣០,៤៧២ សន្លឹក បក្សជួងបាន ២៩,៧៧៩ សន្លឹក ។ តាមរូបមន្តទី១នេះ គេយកបក្សតែ ០៣/២០បក្ស ដែលមានសម្លេងច្រើន ខ្ទង់ម៉ឺន។  គឺ បក្សប្រជាជនសម្រេចយករូបមន្តទី ១ គឺយកទាំង ១២ អាសនៈ ព្រោះការធ្វើ សប្បទាននាំឲ្យមាន ការប្រឆាំងក្នុងរដ្ឋសភា និង រដ្ឋាភិបាល រាំងស្ទះដល់ការសម្រេចចិត្តនានា បាក់ទឹកចិត្តអ្នកគាំទ្របក្សប្រជាជន ជាពិសេស បរទេសក៍គេមិនផ្តល់ជំនួួយផ្នែក ថវិការ នយោបាយដល់បក្សប្រឆាំងទាំងនេះដែរ។

រូបមន្តទី២៖ ឧ.នៅក្រុងភ្នំពេញមាន ១២ អាសនៈ សន្លឹកឆ្នោតបានការចំនួន ៥៨៩,០២៧ សន្លឹក ។គណបក្សប្រជាជនមានសម្លេង ៣៨,១៦៨ សន្លឹក បក្សហ្វុនស៊ិនប៉ិចបាន​ ៣០,៤៧២ សន្លឹក បក្សជួងបាន ២៩,៧៧៩ សន្លឹក បក្សទី ៤......គ្រប់ទាំង ២០បក្ស ។ តាមរូបមន្តនេះគឺ ជាការបូកសន្លឹកឆ្នោត បានការ valid គ្រប់ បក្សទាំង២០ គឺ ៤៩,០៨៦ សន្លឹក/ ២០បក្ស= ២៩,៥៤១ សន្លឹក ដូច្នេះ ១អាសនៈត្រូវការសន្លឹកឆ្នោតបានការតែចំនួន ២៩,៥៤១ សន្លឹក  តាមរូបមន្តទី២នេះ គឺ បក្សប្រជាជនសម្រេចថា ទុកឲ្យបក្សប្រឆាំងមានក្នុងរដ្ឋាភិបាល ឬ រដ្ឋសភា ដើម្បីចំណេញផ្នែកនយោបាយ ដែល បក្សប្រជាជនបាន ១១៤ /១២៥ កៅអី បក្សហ្វុនស៊ិនប៉ិច បាន ០៦កៅអី និងបក្សជួង បាន ០៥កៅអី


ខាងក្រោមនេះជាផែនទី អាសនៈ (កៅអី seat ) តាមបណ្តាខេត្ត យោងតាមរូបមន្តទី ២ ដែល បក្សប្រជាជនបាន ១១៤ កៅអី បក្សហ្វុនស៊ិនប៉ិច បាន ០៦កៅអី និងបក្សជួង បាន ០៥កៅអី

(​ភ្នំពេញ​)៖ គ​.​ជ​.​ប បានបង្ហាញ​ពី​ចំនួន​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​សកល ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គិត​ចាប់ពី​ឆ្នាំ​១៩៩៨ និង​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​សង្កាត់ គិតពី​ឆ្នាំ​២០០២​។
ចំនួន​អ្នក​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត៖
  • ១-​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៩៨ អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៥.៣៥៥.៥៩៥ នាក់ ចំណែក​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត មាន​ចំនួន ៥.០៥៧.៨៣០ នាក់ ស្មើនឹង ៩៣,៧៤%​។
  • ២-​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០០៣ អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៦.៣៤១.៨៣៥ នាក់​។ រីឯ​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត ៥.២៧៧.៤៩៥ នាក់ ស្មើនឹង ៨៣,២២%
  • ៣-​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០០៨ អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៨.១២៥.៥២៩ នាក់​។ ចំណែក​អ្នក​បាន​ទៅ​បោះឆ្នោត មាន​ចំនួន ៦.១១០.៨២៤ នាក់ ស្មើនឹង ៧៥,២១%​។
  • ៤-​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៩.៨៧៥.៤៥៣ នាក់​។ រីឯ​អ្នក​បាន​ទៅ​បោះឆ្នោត មាន​ចំនួន ៦.៧៣៥.២៥៥ នាក់ ស្មើនឹង ៦៩,៧១%​។​
  • ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ​ធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ៣ រសៀល​។ ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៩​កក្កដា ឆ្នាំ​២០១៨ មាន​អ្នកបោះឆ្នោត ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ចំនួន ៨.៣៨០.២១៧ នាក់ អ្នកទៅបោះឆ្នោតមាន ៦,៨៨៥,៧២៩នាក់ (៨២%) និង​មាន​ការិយាល័យ​បោះឆ្នោត សរុប​ចំនួន ២២.៩៦៧ ការិយាល័យ នៅក្នុង ១.៦៤៦ ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស​ មាន ១២៥ កៅអី

ចំនួន​អ្នក​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់៖
  • ១-​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០០២ ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៥.១៩០.៣០៧ នាក់​។ ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត ៤.៥៤៣.៩៧៤ នាក់ ស្មើនឹង ៨៧,៥៥%​។
  • ២-​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០០៧ ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៧.៧៩៩.៣៧១ នាក់​។ រីឯ​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត ៥.២៩៣.៣២៧ នាក់ ស្មើនឹង ៦៧,៨៧%​។
  • ៣-​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១២ ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៩.២០៣.៤៩៣ នាក់​។ ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត ៥.៩៥៣.៩៩២ នាក់ ស្មើនឹង ៦៥,១៣%​។
  • ៤-​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៧.៨៥៦.០៣៣ នាក់​។ ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត ៧.១០៧.៣៩៥ នាក់ ស្មើនឹង ៩០,៣៧%​។​


  • គណបក្សចុះបញ្ជីនៅក្រសួងមហាផ្ទៃ ៤២ គណបក្ស Total 42 parties registered in the Ministry of Interior 
  • គណបក្សចូឈ្មោះចូលរួមក្នុងការបោះឆ្នោតជាតិ ២៩ កក្កដា ឆ្នាំ ២០១៨ មាន ២០បក្ស - ត្រង់នេះចង់បញ្ជាក់អំពី បដិវត្តន៍ពណ៍ បន្ទាប់ក្លាយជាការរំលាយបក្សប្រឆាំងតាមអំណាចតុលាការ និងការឈានមកដល់ការ គៀងគគណបក្សនានាមិនឲ្យចូលរួមការបោះឆ្នោត។ There are currently 20 parties in participating to the national election . Color Revolution is the cause of opposition parties demolition, due to this fact, they persuade other parties not to allow process of election at the pre-election, during election, and will be in place of post-election   
នឹងមានការសរសេរបន្ថែមនៅពេលបន្ទាប់អំពីលទ្ធផលបោះឆ្នោតបថម



No comments:

Post a Comment