- ស៊ីរីបាញ់ទម្លាក់យន្ដហោះចម្បាំងទី២របស់ទួរគី កាលពី ថ្ងៃទី២៥ ខែមិថុនា រដ្ឋមន្ដ្រីការបរទេសទាំង២៧របស់សហគមន៍ អឺរ៉ុបបានជួបប្រជុំគ្នាជាបន្ទាន់ ហើយបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពបាញ់ប្រហារយន្ដហោះយោធារបស់ ទួរគីជាបន្ដទៀត ។
- នៅថ្ងៃទី២៥ ខែមិថុនា ទាហានទួរគី បានប្រកាសឱ្យដឹងថា ស៊ីរីបានបាញ់ទម្លាក់ យន្ដហោះចម្បាំងទី២របស់ទួរគីនៅពេល ដែលយន្ដហោះនេះបំពេញប្រតិបត្ដិការ រុករកអាកាសយានិក និងយន្ដហោះF-4 ដែលទាហានស៊ីរីបានបាញ់ទម្លាក់កាលពី សបា្ដហ៍កន្លងមក ។ មាន ប្រសាសន៍នៅក្នុងសន្និសីទកាសែត ឧបនាយករដ្ឋមន្ដ្រីទួរគី លោក Bulent Arinc បានឱ្យដឹងថា ទីក្រុងអាន់ ការ៉ា នឹងការពារខ្លួនពឹងផ្អែកទៅលើច្បាប់អន្ដរជាតិចំពោះសកម្មភាព គំរាមកំហែងរបស់ស៊ីរីតាមរយៈការបាញ់ទម្លាក់យន្ដហោះចម្បាំងរបស់ទួ រគីនៅលើដែនអាកាសអន្ដរជាតិ ។ គណៈកម្មការរដ្ឋមន្ដ្រីការបរទេស របស់បណ្ដាប្រទេសសហគមន៍អឺរ៉ុបបានចេញសេចក្ដីប្រកាសរួមមួយថា “អឺរ៉ុបបានកត់សម្គាល់ឃើញថានេះជាបញ្ហា ដ៏ធ្ងន់ ហើយចាំបាច់ត្រូវតែស្រាវជ្រាវ ប្រុងប្រយ័ត្នឱ្យបានឆាប់បំផុត” ។
- ប៉ុន្មានថ្ងៃកន្លងមកនេះ ទំនាក់ទំនង រវាងរដ្ឋាភិបាលទីក្រុងដាម៉ាកាស(ស៊ីរី) និងទីក្រុងអាន់ការ៉ា(ទួរគី) កាន់តែប្រឈម មុខតានតឹងដាក់គ្នាក្រោយពេលស៊ីរី បាញ់ទម្លាក់យន្ដហោះចម្បាំងF-4 របស់ ទួរគីកាលពីថ្ងៃទី២២ ខែមិថុនា ។ ក្រោយ ពេលហេតុការណ៍បាញ់ប្រហារនោះកើតឡើង ទួរគីបានអះអាងថា យន្ដហោះF-4 បានឈ្លានពានដែនអាកាសរបស់ខ្លួន បានជាទាហានការពារដែនអាកាសស៊ីរី ធ្វើសកម្មភាពការពារខ្លួន ជារឿងមួយដ៏ សមស្រប ។ ក៏ប៉ុន្ដែប្រទេសទួរគីបង្ហាញការខឹង សម្បាយ៉ងខ្លាំងចំពោះការអះអាងរបស់ ទាហានស៊ីរី ហើយទួរគីចាត់ទុកថាសកម្ម ភាពទាំងនោះបានញុះញង់ ឌឺដងបង្កឱ្យ មានភាពតានតឹងកាន់តែខ្លាំងឡើង ។
- តាមការអះអាងរបស់រដ្ឋាភិបាលទីក្រុង អាន់ការ៉ា យន្ដហោះ F-4 របស់កម្លាំង ទាហានអាកាសទួរគី ក្នុងពេលដែលរង ការបាញ់ប្រហារនោះមិនបានបំពាក់ សព្វាវុធឡើយ ។ ទន្ទឹមនឹងនោះ ទួរគីបាន ដាក់ផ្ញើរបាយការណ៍ទៅកាន់អង្គការ ណាតូដោយស្នើឱ្យអង់ការនេះកោះប្រជុំ ជាបន្ទាន់នៅថ្ងៃទី២៦ ខែមិថុនានេះ ពិភាក្សាពីវិធីសាស្ដ្រទប់ទល់ជាមួយស៊ីរី។ ទួរគីបានប្រកាសថា សំណើរបស់ខ្លួន សមស្របទៅនឹងមាត្រាទី៤នៃធម្មនុញ្ញ របស់របស់ណាតូ ក្នុងនោះបានបញ្ជាក់ថា ប្រទេសជាសមាជិកបានស្នើឱ្យអង្គ ការកោះប្រជុំជាបន្ទាន់ក្នុងពេលដែលសន្ដិសុខរបស់ប្រទេសខ្លួនរង ការគំរាមកំហែង ។
- ភ្លាមៗនោះ សហគមន៍អឺរ៉ុបក៏បាន ថ្កោលទោសដល់សកម្មភាពរបស់ស៊ីរី ដោយបានស្នើឱ្យប្រទេសនេះសហការជា មួយទួរគីក្នុងការស្រាវជ្រាវទៅលើសកម្ម ភាពទាំងនោះ ដោយមានការអន្ដរាគមន៍ពីអន្ដរជាតិ ។ ក្នុង ពេលជាមួយគ្នានេះដែរ រដ្ឋលេខា ធិការក្រសួងការបរទេសទួរគី លោក Alexander Grushko កាលពីថ្ងៃទី២៥ ខែមិថុនា បង្ហាញក្ដីសង្ឃឹមថា ណាតូនឹង មិនធ្វើសកម្មភាពផ្ដេសផ្ដាសបង្កឱ្យភាព តានតឹងកាន់តែខ្លាំងឡើងផ្ទុយនឹងកិច្ច ខិតខំស្វែងរកសន្ដិភាពរបស់សហគមន៍អន្ដរជាតិ។ អ្នកឯកទេសយោធា របស់រុស្ស៊ីក៏បាន បង្ហាញភាពសង្ស័យថា យន្ដហោះចម្បាំង របស់ទួរគីដែលរងការបាញ់ប្រហារនោះ អាចហោះហើរស៊ើបអង្កេតប្រព័ន្ធការ ពារដែនអាកាសរបស់ទួរគីដើម្បីបើក ការវាយប្រហារតាមសំណើរបស់អាមេ រិកក្រោយពេលប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានចេញបញ្ជាឱ្យកម្លាំងទាហាន ជើងអាកាសត្រៀមវាយប្រហារស៊ីរី ។ អ្នកឯកទេសយោធារុស្ស៊ីបានអះអាងថា ស៊ីរីមានប្រព័ន្ធកាំជ្រួចការពារដែនអាកាសដ៏រឹងមាំ ដូច្នេះយន្ដហោះរបស់គូ ភាគីមិនអាចជ្រៀតជ្រែកចូលដែនអាកាស របស់ប្រទេសនេះបានងាយស្រួលឡើយ។ ស៊ីរីមានប្រព័ន្ធកាំជ្រួចមីស៊ីលការពារ ដែនអាកាសទំនើបៗដូចជាPantsyr, Buk និង Pechora ក៏ដូចជាប្រព័ន្ធកាំជ្រួច មីស៊ីលS-200 ផលិតដោយប្រទេសរុស្ស៊ី និងអតីតសហភាពស៊ូវៀត ។ ការ ដែលស៊ីរបាញ់ទម្លាក់យន្ដហោះចម្បាំងទួរគីជាបញ្ហាក្ដៅបំផុតនៅ មជ្ឈិមបូព៌ា អាចធ្វើឱ្យប្រទេសទាំង២ប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា ។ អាមេរិកជួយដល់ទួរគី“សងសឹក” ស៊ីរី កាលពីថ្ងៃទី២៥ ខែមិថុនា សេតវិមាន បានប្រកាសថា នឹងសហការជាមួយទួរគី រួមទាំងអង្គការណាតូបង្ខំឱ្យស៊ីរីត្រូវតែ ទទួលខុសត្រូវទៅលើសកម្មភាពបាញ់ ប្រហារយន្ដហោះទួរគី ។ អាមេរិកបាន អះអាងថា ការបាញ់ប្រហារនោះស្ថិតនៅ ក្នុងដែនអាកាសអន្ដរជាតិ ។
- លោក Jay Carrey អ្នកនាំពាក្យ សេតវិមានបានប្រកាសថា យើងនឹងសហការជាមួយទួរគីដែលជាសម្ពន្ធមិត្ដ ដ៏ជិតស្និទ្ធរបស់អាមេរិក និងសម្ពន្ធមិត្ដ ដទៃទៀតជំរុញឱ្យរដ្ឋាភិបាលរបស់ស៊ីរីត្រូវ តែទទួលខុសត្រូវនូវសកម្មភាពទាំងនេះ។ ក្រុម អ្នកវិភាគយល់ឃើញថា លោកខាងលិចដែលដឹកនាំដោយអាមេរិក និងណាតូ អាចប្រើប្រាស់ឱកាសនេះដើម្បីបើកការវាយប្រហារស៊ីរីប្រសិនបើស៊ីរី មិនព្រមទទួលខុសត្រូវពីការបាញ់ប្រហារ លើយន្ដហោះចម្បាំងរបស់ទួរគី ហើយ ការវាយប្រហារនោះជារឿងមួយសមស្របសូម្បីតែរុស្ស៊ីក៏មិនអាចការពារបានឡើយ ៕
Sunday, November 12, 2017
យន្ដហោះ F-4
Subscribe to:
Post Comments (Atom)
No comments:
Post a Comment