ការបង្កើនកិច្ចសហប្រតិបត្ដិការ បច្ចេកវិជ្ជាយោធា រុស្ស៊ី អ៊ីរ៉ង់បង្កការ ព្រួយបារម្ភដល់លោកខាងលិច
- កាលពីថ្ងៃទី២០ ខែមករា រដ្ឋាភិបាល ទីក្រុងមូស្គូ និងតេអេរ៉ង់ទទួលបានកិច្ច ព្រមព្រៀងក្នុងកិច្ចសហប្រតិបត្ដិការការ ពារជាតិថ្មី ។ កិច្ចព្រមព្រៀងនោះជា ជំហានដ៏សំខាន់នៅក្នុងការបង្កើនទំនាក់ ទំនងដៃគូយុទ្ធសាស្ដ្ររវាងរុស្ស៊ី នឹងអ៊ីរ៉ង់។ រុស្ស៊ី និងអ៊ីរ៉ង់បានចាប់ផ្ដើមកិច្ចសហ ប្រតិបត្ដិការយោធាចាប់ពីឆ្នាំ១៩៩០។ ប៉ុន្ដែកន្លងមក រុស្ស៊ីបានកាត់បន្ថយការ លក់សព្វាវុធទៅឱ្យប្រទេសអ៊ីរ៉ង់ ក៏ដូច ជាសម្ភារបន្លាស់ ដោយសារតែវិស័យ ឧស្សាហកម្មសព្វាវុធអ៊ីរ៉ង់មានការរីក ចម្រើន មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ផលិតសម្ភារយោធាផ្គត់ផ្គង ដោយខ្លួនឯង
- កាលពីថ្ងៃទី២០ ខែមករា ទីក្រុងមូស្គូ និងតេអេរ៉ង់បានចុះកិច្ចព្រមព្រៀងសហ ប្រតិបត្ដិការការពារជាតិថ្មី ក្រោយជំនួប ពិភាក្សារវាងរដ្ឋមន្ដ្រីការពារជាតិរុស្ស៊ី លោកសឺហ្គេយ៍ សយហ្គូ នឹងសមភាគី អ៊ីរ៉ង់ លោកហូស្សេន ដេហ្គាន់ នៅទីក្រុង តេអេរ៉ង់ ។ លោកសយហ្គូ បញ្ជាក់ថា “យើងបានគាំទ្រយ៉ាងពេញទំហឹងដល់កិច្ច សហប្រតិបត្ដិការយូរអង្វែង និងចម្រុះ ជាមួយដៃគូអ៊ីរ៉ង់ ហើយអបអរសាទរ ដល់ការខិតខំរបស់ប្រមុខដឹកនាំប្រទេស ទាំងពីរនៅក្នុងការពង្រីកទំនាក់ទំនងលើ គ្រប់វិស័យ ពិសេសវិស័យយោធា” ។
- លោកសឺហ្គេយ៍ សយហ្គូ វាយតម្លៃ ទៀតថា នេះជាជំហានវិជ្ជមានមួយក្នុង ទំនាក់ទំនងដៃគូរវាងកម្លាំងប្រដាប់អាវុធ ប្រទេសទាំងពីរ ហើយនេះជាសកម្មភាព សម្រាប់ប្រឆាំងនឹងការគំរាមកំហែងពី ប្រទេសក្នុងតំបន់ ប៉ុន្ដែលោកមិនបានថា ប្រទេសណាមួយដែលជាការគំរាមកំហែង ដល់រុស្ស៊ី និងអ៊ីរ៉ង់នោះឡើយ ។ ប៉ុន្ដែគេ អាចយល់ថា លោកកំពុងសំដៅទៅលើ ប្រទេសលោកខាងលិច ក្នុងនោះមាន អាមេរិកជាដើម ។
- ចាប់តាំងពីឆ្នាំ១៩៩០ កិច្ចសហប្រតិ បត្ដិការបច្ចេកវិជ្ជាយោធារវាងរុស្ស៊ី នឹង អ៊ីរ៉ង់បានចាប់ផ្ដើមឡើងយ៉ាងសកម្ម ។ តាមប្រភពព័ត៌មានបានបញ្ជាក់ថា អតីតសហភាពសូវៀតបានផ្គត់ផ្គង់សព្វា វុធ និងសម្ភារយោធាដល់អ៊ីរ៉ង់គិតជា តម្លៃប្រមាណ៧៣៣-៨៩០លានដុល្លារ ក្នុងអំឡុងឆ្នាំ១៩៩០ ។
- នៅក្នុងកិច្ចសហប្រតិបត្ដិការបច្ចេក ទេសយោធាទ្វេភាគីត្រូវបានកែទម្រង់ ឡើងវិញតាមកិច្ចព្រមព្រៀង ពហុរដ្ឋាភិ បាលដែលចុះហត្ថលេខានៅឆ្នាំ១៩៨៩ ឆ្នាំ១៩៩០ និងឆ្នាំ១៩៩១ ។ តាមកិច្ច ព្រមពៀងនេះ ទីក្រុងមូស្គូនឹងផ្គត់ផ្គង់ យន្ដហោះចម្បាំង Mig-29 យន្ដហោះ ទម្លាក់គ្រាប់យុទ្ធសាស្ដ្រ Su-24 MK នាវាមុជទឹកដើរដោយថាមពលDiesel -877 EKM ដោយក្នុងនោះបានសាងសង់ កំពង់ផែ និងទីកន្លែងសម្រាប់ថែមរក្សា នាវាមុជទឹកនោះ ។ ក្រៅពីនេះរុស្ស៊ី ក៏ ត្រូវផ្គត់ផ្គង់ប្រព័ន្ធកាំជ្រួចមីស៊ីលការ ពារដែនអាកាស S-200 VE ។
- តាមកិច្ចព្រមព្រៀងក៏បានអនុញ្ញាត ឱ្យអ៊ីរ៉ង់ផលិតរថក្រោះ T-72 និងផលិត រថយន្ដចម្បាំងសម្រាប់កម្លាំងទាហាន ថ្មើរជើងប្រភេទ BMP-2 តាមលិខិត អនុញ្ញាត និងបច្ចេកទេសផលិតពីរុស្ស៊ី។ នៅឆ្នាំ១៩៩០ អ៊ីរ៉ង់ទទួលបានយន្ដ ហោះចម្បាំង MIG-29 ជាលើកដំបូង រហូតដល់េៅ១៤គ្រឿង ដល់ឆ្នាំ១៩៩១ ចំនួនយន្ដហោះដែលរុស្ស៊ីផ្គត់ផ្គង់ឱ្យកើន ឡើង១២គ្រឿងបន្ថែមទៀតសម្រាប់ ប្រភេទយន្ដហោះទម្លាក់គ្រាប់ SU-24 និង២០គ្រឿងបន្ថែមទៀតសម្រាប់យន្ដ ហោះចម្បាំង MIG-29។ ក្នុងអំឡុងពេល នោះ អ៊ីរ៉ង់មានយន្ដហោះចម្បាំងជាច្រើន គ្រឿងដែលអាចបំពាក់កាំជ្រួចមីស៊ីល វាយប្រហារពីដែនអាកាសទៅលើគោល ដៅនៅលើដែនអាកាសដូចគ្នាគឺប្រភេទ មីស៊ីល 350 R-27-R និង 576-R-60 ។
- នៅឆ្នាំ១៩៩៣-៩៧ រុស្ស៊ីបានប្រគល់ រថយន្ដចម្បាំង BMP ១២០គ្រឿងដល់ កម្លាំងទាហានថ្មើរជើងអ៊ីរ៉ង់ និងកាំជ្រួច មីស៊ីលប្រឆាំងរថក្រោះ៨០០ដើម ។ ចាប់តាំងពីឆ្នាំ១៩៩២-៩៦ អ៊ីរ៉ង់ទទួល បាននាវាមុជទឹក៣គ្រឿងប្រភេទ KILO ដោយគិតជាទឹកប្រាក់៧៥០លានដុល្លារ។ នៅខែធ្នូ ឆ្នាំ២០០១ រុស្ស៊ី និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើ កិច្ចសហប្រតិបត្ដិការបច្ចេកវិទ្យាយោធា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង មូស្គូរបស់រដ្ឋមន្ដ្រីការពារជាតិអ៊ីរ៉ង់ ។ ក្រោយកិច្ចព្រមព្រៀងទាំងនោះ អ៊ីរ៉ង់បាន ក្លាយជាប្រទេសនាំចូលសម្ភារយោធា ច្រើនលំដាប់ទី៤របស់រុស្ស៊ី បន្ទាប់ពីចិន ឥណ្ឌា និងអារ៉ាប់រួម ។
- ក្រុមអ្នកវិភាគយល់ឃើញថា ការ ចាប់ដៃគ្នារវាងរុស្ស៊ី នឹងអ៊ីរ៉ង់លើវិស័យ ការពារជាតិអាចជំរុញឱ្យប្រទេសទាំងពីរ កាន់តែស្អិតល្មួតនឹងគ្នាសម្រាប់ទប់ទល់ នឹងបណ្ដាប្រទេសលោកខាងលិច ក្នុងនោះ មានអាមេរិកជាដើម ។ រុស្ស៊ី និងអ៊ីរ៉ង់មានសត្រូវដូចគ្នាគឺ អាមេរិកដែលបានព្យាយាមទប់ស្កាត់ ឥទ្ធិពលរបស់ប្រទេសទាំងពីរ ។ រុស្ស៊ីជា ប្រទេសដែលកំពុងទទួលរងនូវវិបត្ដិ សេដ្ឋកិច្ចយ៉ាងខ្លាំងដោយសារតែការដាក់ ទណ្ឌកម្មរបស់អាមេរិក និងសហគមន៍ អឺរ៉ុប ។ ការដាក់ទណ្ឌកម្មនោះបានធ្វើឱ្យ រុស្ស៊ីទទួលរងការខាតបង់យ៉ាងធំធេងលើ វិស័យសេដ្ឋកិច្ច ។ នៅពេលដែលសេដ្ឋ កិច្ចធ្លាក់ចុះអ្វីគ្រប់យ៉ាងនៅក្នុងប្រទេស ក៏នឹងត្រូវធ្លាក់ចុះដូចគ្នា ក្នុងនោះមាន វិស័យយោធាជាដើមដែលជាអាទិភាព ចម្បងបំផុតនៅពេលដែលប្រធានាធិបតី ពូទីនឡើងកាន់តំណែង ។ ចំពោះអ៊ីរ៉ង់វិញ ក៏មិនខុសគ្នានឹងរុស្ស៊ី នោះដែរ ។ អ៊ីរ៉ង់រងការដាក់ទណ្ឌកម្មពី អាមេរិកពាក់ព័ន្ធនឹងកម្មវិធីបរមាណូ ដោយអាមេរិកយល់ឃើញថា ប្រសិន បើទុកឱ្យអ៊ីរ៉ង់សម្រេចបានគោលដៅ ផលិតគ្រាប់បែកបរមាណូនោះប្រាកដ ជាពិបាកទប់ទល់នាពេលអនាគត ។
- កិច្ចពិភាក្សាស្ដីពីដំណោះស្រាយកម្ម វិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានធ្វើឡើងជាច្រើន លើកកន្លងមក ប៉ុន្ដែមិនទទួលបានការ ឯកភាពណាមួយឡើយ ដោយភាគីអ៊ីរ៉ង់ និងប្រទេសប្រាំបូកមួយនៅតែមានគំនិត ខ្វែងគ្នាជាច្រើនជុំវិញគោលជំហរពាក់ ព័ន្ធកម្មវិធីរបស់អ៊ីរ៉ង់ ។ អ៊ីរ៉ង់ និងរុស្ស៊ីមានចំណុចដូចគ្នាជា ច្រើន ពិសេសគឺមានទំនាស់ជាមួយ ប្រទេសលោកខាងលិចដែលមិនចង់ឱ្យ សេដ្ឋកិច្ចប្រទេសទាំងពីរមានការរីក ចម្រើន។ នៅពេលដែលអ៊ីរ៉ង់ និងរុស្ស៊ី រួមដៃគ្នានៅលើវិស័យការពារជាតិអាច ធ្វើឱ្យប្រទេសទាំងពីរមានសមត្ថភាព គ្រប់គ្រាន់ទប់ទល់នឹងឥទ្ធិពល ការឡោម ព័ទ្ធរបស់ប្រទេសលោកខាងលិច ។h6 រុស្ស៊ី ពេលនេះកំពុងស្ថិតក្នុងការឡោមព័ទ្ធ ដោយសព្វាវុធទំនើបៗរបស់ណាតូ អាមេរិកដាក់ពង្រាយនៅតំបន់អឺរ៉ុបខាង លិច ។ ចំណែកអ៊ីរ៉ង់ក៏ទទួលរងការឡោម ព័ទ្ធពីអាមេរិក និងអ៊ីស្រាអែល ។ កន្លង មកអ៊ីស្រាអែលបានទាមទារវាយប្រហារ ទៅលើអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនបោះ បង់កម្មវិធីបរមាណូទេនោះ
No comments:
Post a Comment