នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Sunday, November 12, 2017

កាំជ្រួចការពារ​ដែនអាកាស S-300

  • សង្គ្រាម​វាយប្រហារ​ប្រទេស​ស៊ី​រី អាច​គ្រាន់តែ​ជា​សមរភូមិ សាកល្បង​សព្វាវុធ​ទំនើបៗ រវាង​រុស្ស៊ី​និង​អាមេរិក ​ប្រទេស​ស៊ី​រី ៖ ទន្ទឹម​ពេលដែល​​អា​ មេ​រិក បាន​​ប្តេជ្ញា​​ប្រើ​​ក​ម្លាំង​យោ​ធា លើ​​ប្រ​ទេស​​ស៊ី​​រី បើ​ទោះ​បី​ជា​​ស​ម្ព័ន្ធ​មិត្ត​​មួយ​ចំនួន ហាក់​ដូច​ជា​​កំពុង​​ស្ទាក់​ស្ទើរ គេ​ស​ង្កេត​ឃើញ​​មេ​ដឹក​នាំ​​ស៊ី​រី បាន​​ព្យា​យាម​​ប្រមូល​​ទិញ សព្វា​វុធ​​ទំនើបៗ​​ពី​ប្រទេស​រុស្ស៊ី មក​ទប់​ទល់នឹង​ការវាយប្រហារ​របស់​អា​មេ​រិ​ក ដែល​អាច​កើតឡើង​នាពេលខាងមុខ ។
  • ប្រភពព័ត៌មាន​ដែល​មិន​បញ្ចេញ​ឈ្មោះ នៅក្នុង​វិស័យ​ឧស្សាហកម្ម​ការពារជាតិ​រុស្ស៊ី បានឱ្យដឹងថា លោក​អាល់ អាសាដ បាន​ទូទាត់​ទឹកប្រាក់​ក្នុង​កិច្ចព្រមព្រាង ទិញ​កាំជ្រួច​មី​ស៊ី​ល ការពារ​ដែនអាកាស S300 ដែលមាន​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ និង​កិច្ចព្រមព្រាង ទិញ​យន្ដហោះ​ហ្វឹកហ្វឺន​យន្ដហោះ ចម្បាំង​វាយលុក ៣៦​គ្រឿង ដែលមាន តម្លៃ ៥៥០​លាន​ដុល្លារ​ទៀត ។ ជាមួយ នឹង​ការទូទាត់​ប្រាក់​កក់​ពីមុន​នោះ រុស្ស៊ី អាច​នឹង​ផ្ដល់​កាំជ្រួច​មី​ស៊ី​ល ការពារ​ដល់​ស៊ី​រី ក្នុងពេលដែល​ស៊ី​រី ត្រូវការ​ជា​ចាំបាច់ សម្រាប់​ទប់ទល់ ជាមួយ​លោកខាងលិច ដែលជា​សត្រូវ គំរាមកំហែង ដល់​ផលប្រយោជន៍​របស់​រុស្ស៊ី​ផងដែរ ។ 
  •   ​តាម​ការប៉ាន់ប្រមាណ​ មួយ​បាន​ឲ្យ​ដឹងថា អាវុធ​របស់​រុស្ស៊ី​កំពុងតែ ត្រូវបាន​ប្រើប្រាស់ ក្នុង​ជួរ​ទាហាន​រដ្ឋាភិបាល​ស៊ី​រី មាន​រហូតដល់​ជាង ៥០​ភាគរយ ភាគច្រើន​ទិញ​មុនពេល សង្គ្រាមស៊ីវិល​កើតឡើង​។ ក្រុម​អ្នកឯកទេស របស់​អ៊ីស្រាអែល​បាន​បញ្ជាក់ថា ស៊ី​រី​បាន​ទិញ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ទំនើបៗ​ខាងលើ រហូតដល់ ១៥០០​ដើម  និង​ជើង​ទម្រ​ចល័ត ៥០​គ្រឿង​ដែល​អាច ដាក់ពង្រាយ​ទីតាំង​សំខាន់ៗ ដើម្បី​ទប់ទល់​រាល់​ការវាយប្រហារ​ពី​អាមេរិក​។ ​ ដោយឡែក កាំជ្រួច​មី​ស៊ី​ល Tomahawk ប្រមាណ ៤០០​ដើម ដែល​អាមេរិក ត្រៀម​វាយប្រហារ​មិន​គ្រប់ សម្រាប់​ការ​អេះរមាស់​ឱ្យ​ស៊ី​រី នោះទេ  ព្រោះតែ​ស៊ី​រី​ហាក់ ដូចជា គ្មាន​ញញើត ខ្លាច​ការគំរាមកំហែង​របស់ អាមេរិក​សូម្បីតែ​បន្ដិច នៅពេលដែល​សម្ពន្ធ​អាមេរិក មួយចំនួន​បាន​ដកខ្លួន​ចេញពី​គម្រោង​វាយ ប្រហារ​ស៊ី​រី ក្នុង នោះ​មាន​ទាំង​អង់គ្លេស និង​អង្គការ​ណា​តូ ។
  •  បញ្ហា​នេះ​អាចធ្វើឱ្យ​អាមេរិក កាន់តែ​ឯកោ​ក្នុងការ​វាយប្រហារ​លើ​ប្រទេស​ស៊ី​រី  ដោយសារ​រឿង​ប្រើប្រាស់​អាវុធ​គីមី​។ ​ ក្នុង​ពេលនេះ អាមេរិក​បញ្ជូន​នាវាចម្បាំង​៥ គ្រឿង​ប្រភេទ Arleigh Burke បំពាក់​កាំជ្រួច​មី​ស៊ី​ល Tomahawk ទៅកាន់​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ជា​ច្រកចូល​ក្នុងការ​វាយប្រហា​រ​ស៊ី​រី ។ កាំជ្រួច​មី​ស៊ី​ល ដែល​អាមេរិក​ត្រៀម វាយប្រហារ​ស៊ី​រី មាន​កម្លាំង​ផ្ទុះ​ស្មើនឹង​គ្រាប់ បែក​ទម្ងន់​៤០០​គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្ដែ​អាមេរិក​បាន​បំ​ផ្លោង ការពិត​ហួសហេតុ​ពី​សមត្ថភាព វាយប្រហារ​របស់​កាំជ្រួច មី​ស៊ី​ល​នោះ ។  យ៉ាងណាក៏ដោយ រុស្ស៊ី​ក៏បាន​គំរាមកំហែង លោកខាងលិច ពី​លទ្ធផល​នៃ​ការជ្រៀតជ្រែក ទៅលើ​ប្រទេស​ស៊ី​រី ដែល​នឹង​គ្មាន​លទ្ធផល ល្អ​នោះឡើយ​៕  

No comments:

Post a Comment