ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Sunday, April 17, 2022

ការជម្លៀសប្រជាជនកម្ពុជា ១៩៧៥

 ការជម្លៀសប្រជាជនកម្ពុជា ១៩៧៥ ដែលលោកអ្នកកំពុងអានពេលនេះ ជាការសិក្សាស្រាវជ្រាវ វិភាគមួយ ថាហេតុអ្វីមានការជំលៀសប្រជាជនជាច្រើននៅ ថ្ងៃ ១៧ មេសា ១៩៧៥ ថានេះជាផែនការថ្មីៗ ឬ ជាផែនការមានតាំងពី យូរមកហើយ? សូម មើល ប្រវត្តិ និង គោលបំណងនៃ ការជម្លៀសប្រជាជនកម្ពុជា ១៩៧៥ មានដូចតទៅ៖

  1. ១៩៥៩ កំណើតផ្លូវលំ ហូរ ជីមិញ ( ត ចេញពី ផ្លូវលំ ម៉ៅ សេទុង) បន្ទាប់មានផ្លូវលំ សីហនុ និង ផ្លូវលំ លន់ នល់ ដែលសំដៅដល់ ប្រតិបត្តិការសឹក ចេនឡា ១ ចេនឡា ២ ដើម្បី កំទេចផ្លូវលំ សីហនុ 
  2. ១៩៦០ ប្រជាជនរស់នៅ ភ្នំពេញមានចំនួន ៦០០,០០០ នាក់ មុនសង្រ្គាម
  3. ១៩៦៧ ការជម្លៀសប្រជាជននៅ ភ្នំវាយចាប បាត់ដំបង ដែលជាការបង្កើតសហករណ៍ មូលហេតុ​ ដែល​នាំឲ្យមាន​ការបះបោរ​នៅ​សំឡូត នៅ​ឆ្នាំ១៩៦៧ គឺ​កើត​ចេញ​ពី​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក្នុង​ការ​ប្រមូល​ទិញ​ផលស្រូវ។ នៅ​ចន្លោះ​ឆ្នាំ១៩៦៥ និង​ឆ្នាំ១៩៦៦ កសិករ​ខ្មែរ​បាន​លួច​លក់​ស្រូវ​ទៅឲ្យ​កងទ័ព​វៀតណាម​ខាងជើង​ដែល​ឲ្យថ្លៃ​ខ្ពស់​ជាង​រដ្ឋាភិបាល ដែល​ជាហេតុ​នាំឲ្យ​រដ្ឋាភិបាល​បាត់បង់​ប្រាក់ចំណូល​ដែល​បាន​មកពី​ការ​នាំចេញ​ស្រូវ។
  4. ១៩៦៧ ក្រោយ​ព្រឹត្តិការណ៍​បះបោរ​របស់​កសិករ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ការ​គំរាម​ចាប់ខ្លួន​លោក​បញ្ជូន​ទៅ​តុលាការ​សឹក ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៦៧ លោក ខៀវ សំផន បាន​បង្ខំ​ចិត្ត​រត់​ពី​ភ្នំពេញ​ទៅ​លាក់​ខ្លួន​នៅ​ព្រៃ​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដែល​មាន​ចលនា​តស៊ូ​ខ្មែរក្រហម​នៅ​ទី​នោះ រួម​ទាំង​លោក ហ៊ូ យន់ និង ហ៊ូ នីម។ នៅ​ខែ​កក្កដា ឆ្នាំ​១៩៧១ ខៀវ សំផន បាន​ធ្វើ​ជា​ប្រធាន​អង្គ​ប្រជុំ​រយៈពេល​ពីរ​សប្តាហ៍ រៀបចំ​ឡើង​នៅ​ទីស្នាក់​របស់ប៉ុលពតនៅ​ភូមិភាគ​ឧត្តរ ដើម្បី​ពិភាក្សា​ថា តើ​ត្រូវ​អនុញ្ញាត​ឲ្យ​សម្តេចព្រះ នរោត្តម សីហនុ ចូលរួម​ក្នុង​ចលនា​តស៊ូ​ដែរ​ឬ​ទេ។ នៅ​ក្នុង​ពេល​តស៊ូ ក៏​ដូច​ក្នុង​សម័យ​កាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន បាន​ដើរ​តួនាទី​ជា​អ្នក​ទំនាក់ទំនង​ដ៏​សំខាន់​ម្នាក់​រវាង​សម្តេចព្រះ នរោត្តម សីហនុ និង​ក្រុម​ខ្មែរក្រហម ប៉ុល ពត។
  5. ១៩៧១ ទីណាដែលកងទ័ពខ្មែរក្រហមចូលកាន់កាប់ ភូមិ ឃុំ លំនៅដ្ឋានប្រជាជនសុទ្ធតែត្រូវបានដុតបំផ្លាញចោល ដើម្បីឲ្យប្រជាជនចូលទៅរស់នៅ រួមជាសហករណ៍
  6. ១៩៧៣ កងទ័ពខ្មែរក្រហមចូលនៃក្រុងកំពង់ចាម បង្ខំជម្លៀសប្រជាជនចំនួន ១៥,០០០ នាក់ទៅរស់នៅ ជនបទស្រុកស្រែចំការ
  7. ​១៩៧៤ លោក ខៀវ សំផន គាំទ្រ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ
  8. ១៩៧៤ ក្នុងខែ មិនា កងទ័ពខ្មែរក្រហម វាយចូលកាន់កាប់ក្រុងឧត្តុង្គទាំងមូល បង្ខំមនុស្សប្រមាណ ២០,០០០ នាក់ ទៅរស់នៅ ស្រុកស្រែចំការ
  9. ១៩៧៥ ក្រោយខ្មែរក្រហមឡើងកាន់អំណាច ពួកគេប្រកាសថា ភ្នំេពេញមានប្រជាជនរស់នៅប្រមាណ ២,០០០ុ ០០០ នាក់ ដែលអាចប្រឈមកង្ខះស្បៀង ថ្នាំពេទ្យ និង ការស្លាប់ដោយ អាមេរិកទំលាក់គ្រាប់បែក ដើម្បីគាំទ្ររបប លន់ នល់ ឡើងកាន់អំណាចសារជាថ្មី ។

ការធ្វើដំណើរដោយថ្មើរជើង ប្រើរយៈពេល ១៥ ថ្ងៃ គិតពីថ្ងៃទី ១៧ មេសា ១៩៧៥ ប្រជាជន ដើរទៅដល់ ភូមិភាគណាផុតកគំណត់ ត្រូវ រស់នៅក្នុងសហករណ៍នៃ ភូមិភាគនោះ ៕
ជាការសង្ខេប ខ្មែរក្រហមជាចលនាធំមួយ មានច្រើនជាង ១០ រដ្ឋាភិបាល សុទ្ធតែជា រដ្ឋាភិបាលស្រលាញ់ជាតិ រំដោះទឹកដី មានទាំងនៅ ព្រំដែន សៀម ព្រំដែន ឡាវ និង ព្រំដែន វៀតណាម។ ចលនានេះ តស៊ូរចេញពី ក្នុងព្រៃ ដែលមាន ជនជាតិភាគតិច ខ្មែរ អ្នកស្រែ ចំការ ដែលមានន័យថា ពួកខ្មែរក្រហម ខ្មែររំដោះ ....ជំលៀសប្រជាជនពី តំបន់ក្រុង គ្រប់គ្រងដោយ លន់ នល់ ចូលទៅ តំបន់ព្រៃ ម៉ាគី ដែលគ្រប់គ្រងដោយ រណសិរ្សបង្រួបបង្រួមជាតិ។ និយាយរូម ការជំលៀស គឺធ្វើឡើងដោយ រៀនសូត្របណ្តើរៗ តាំងពីការជម្លៀសនៅក្រចេះ ប្រជាជនត្រឡប់មកក្រុងវវិញ ការជម្លៀសនៅ កំពង់ចាម ប្រជាជនត្រឡប់មកក្រុងវិញ រហូតដល់ការជម្លៀសនៅ ឧត្តុង ដោយការដុតបំផ្លាញ ផ្ទះសម្បែង ប្រជាជនអស់ ផ្ទះសម្បែង ក៍សុខចិត្តរស់នៅក្នុងព្រៃ និង ចុងក្រោយ ជម្លៀសចេញពីភ្នំពេញ ដោយការ បាញ់សម្លាប់ចោល ការបោកប្រាស់ ដើម្បីប្រជាជនព្រមរស់នៅ តាមភូមិភាគ...

No comments:

Post a Comment