ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Sunday, November 26, 2023

រថពាសដែក Pindad Badak

រថពាសដែក Pindad Badak ជាប្រភេទ រថពាសដែក ផលិតនៅ ប្រទេស ឥណ្ឌូនេស៊ី  ឈ្មោះ នេះ មានន័យជា ខេមរភាសាថា សត្វរមាស ដែលត្រូវ បានកម្ពុជា បញ្ជាទិញចំនួន ? ? គ្រឿង ។ ជាទូទៅ គណកម្មាការលទ្ធកម្ម អំពី តែងតែ វិភាគលើ ៤ ចំណុច ដើម្បី កំណត់អំពី លក្ខណៈបច្ចេកទេសលើ រថពាសដែក ឬ រថក្រោះ ជាទូទៅ លុះត្រាតែ ប្រទេសមានសេដ្ឋកិច្ចរីកចម្រើន មានកងទ័ពខ្លាំង ទើបអាច មានលទ្ធភាព បំពាក់ រថពាសដែក រថក្រោះ ដែលមាន កម្រិតទី ៤ ចំណែក ករណី ទូទៅ ដូចកម្ពុជា បានត្រឹមតែ កម្រិត ទី ២ ។ រថពាសដែក Pindad Badak មានលក្ខណៈបច្ចេកទេស ខ្លះៗ ក្នុងចំណោម ទាំង ៤ កម្រិតដែលរួមមាន៖



  1. កម្រិតការពារខ្លួន Survivability សំដៅលើកការ ការពារជីវិតរបស់ យោធា កុំឲ្យខ្មាំងសម្លាប់ ដែលរួមការ កៅអីអ្នកបើកបរ មានបំពាក់ អាវក្រោះការពារគ្រាប់មីនផ្ទុះពីខាងក្រោម ជញ្ជាំងរថក្រោះ រថពាសដែកត្រូវតែអាច ការពារការជះអំបែកគ្រាប់។ អ្នកបាញ់កាំភ្លើងយន្តត្រូវតែមានសុវត្ថិភាព គឺមាន របាំងការពារគ្រាប់។
  2. កម្រិតកំទេចខ្លាំង Lethability/  Firepower  សំដៅលើ លទ្ធភាពក្នុងការបាញ់កំទេច ខ្លាំងគ្រប់គោលដៅ ដែលត្រូវមាន សមត្ថភាពពង្វាងគ្រាប់ខ្មាំង (ប្រើប្រព័ន្ធបញ្ឆោត) បំពាក់ដែកក្រោះ ការពារគ្រាប់បុក ការពារគ្រាប់ផ្ទុះ ការពារគ្រាប់វិល បាលីស្ទីក និង លើដំបូលត្រូវមាន ប្រពន្ធការពារគ្រាប់មីន ឬ គ្រាប់បែក។
  3. កម្រិតរុល ចល័តទៅមុខ(ចលនូបត្ថម្ភ) Mobility ត្រូវតែមាន លទ្ធភាព ចល័តបានលឿនបំផុត ចាប់ពី ល្បឿន ៦០ គម ទៅ ៨០ គម / ម៉ោង ដើម្បី ដឹកជញ្ជូន ទ័ព អាវុធប្រឆាំងថ្មើរជើង​ អាវុធធុនធំប្រឆាំង រថក្រោះ រថពាសដែក អាវុធប្រឆាំង យន្តហោះ អាវុធប្រឆាំង លេណដ្ឋានបេតុង ។ ដើម្បី អាចរុលទៅមុខបាន គេត្រូវតែបំពាក់ ប្រព័ន្ធការពារគ្រឿងបំផ្ទុះ ការពារការបាញ់ប្រហារ ដោយមាន ប្រព័ន្ធការពារគ្រាប់បុក ប្រព័ន្ធការពារខ្លួនពីគ្រាប់ បេ គ្រាប់ប្រភេទ និង ប្រព័ន្ធការពារគ្រាប់មីន ប្រឆាំង រថក្រោះ ។ (សូមអាន ប្រព័ន្ធឧបសគ្គ Counter Mobility) និង
  4. កម្រិតបំបាំងកាយ Stealthily សំដៅការបំបាំងកាយ ហៅថា ស្តែល ជាបច្ចេកវិជ្ជា បំបាំងកាយ ដើម្បីការពារពីការឃ្លាំងមើលរបស់ខ្មាំង ដែលត្រូវបំពាក់ប្រព័ន្ធរអិលទៅមុខដោយមិន ប្រើថាមពលឬបញ្ចេះម៉ាស៊ីន ប្រព័ន្ធប្រឆាំងរាដា ប្រព័ន្ធប្រឆាំងការឮសូរសម្លេង ប្រព័ន្ធការពារការភាយកំដៅចេញពី រថពាសដែក ឬ រថក្រោះ ប្រព័ន្ធការពារការមើលឃើញការចល័ត ប្រព័ន្ធការពារការចាប់សញ្ញាពីរាដា និង ប្រព័ន្ធចំណាំងផ្លាត។
យោងតាមការផ្សព្វផ្សាយរបស់ ក្រុមហ៊ុនផលិត រថពាសដែក Pindad Badak  គេបានផ្សាយថា វាមាន ចំណុចពិសេស ដើម្បី​វាយប្រហារគាំទ្រផ្ទាល់ Direct Fire Support Operation ដែលក្នុងន័យបច្ចេកទេស គឺ វាចូលប្រយុទ្ធនៅជួរមុខចំងាយ ប្រមាណ ៦០០ មែត្រ ដើម្បីសុវត្ថិភាព និង រំកិលចូលដល់ កម្រិត ៤០០ មែត្រពី ខ្លាំង ដើម្បី បាញ់គាំទ្រ បាញ់កំទេច គោលដៅខ្លាំង លេណដ្ឋានខ្លាំង។

យោងតាមប្រវត្តិសង្រ្គាមរថក្រោះ រថពាសដែក គេបានបែងចែកខ្សែប្រយុទ្ធជា  កម្រិតផងដែរ ដូចជា ខ្សែខាងក្រោយបង្អស់ជាខ្សែទី ៣ ជាខ្សែឃ្លាំងស្បៀង ភស្តភារ សម្ភារសឹក គ្រាប់រំសេវ និង អាចមាន លំនៅដ្ឋានប្រជាជនខ្លះៗ ដែលគឺជាខ្សែសុវត្ថិភាព។ ខ្សែទី ២ គឺជា ខ្សែ តាំងទីនៃអាវុធគាំទ្រ និង កាំជ្រួចហ្វូងដើម្បីបាញ់គាំទ្រទៅជួរមុខចម្ងាយ ៣០ ទៅ ៤០ គម។ ខ្សែទី ២ គឺជាខ្សែសម្រាប់ រថក្រោះ រថពាសដែក ដែលបំពាក់អាវុធ ក្នុងចម្ងាយបាញ់ អតិប្បរិមា ១០ គម និង អាចនាំយក អាវុធធុនធ្ងន់ ចូលទៅ ដល់ខ្សែត្រៀមទី ១ ដើម្បី ប្រតិបត្តិការបាញ់កំទេច គាំទ្រផ្ទាល់។ ខ្សែទី ១ គឺជា ខ្សែថ្មើជើង ជាប្រភេទទ័ពថ្មើជើង ប្រយុទ្ធក្នុងចម្ងាយ ៥០០មែត្រ រហូតដល់ ១០ មែត្រក្នុងករណីខ្លះ។ ដូច្នេះ  រថពាសដែក Pindad Badak  គឺសម្រាប់ចូលទៅបាញ់គាំទ្រ អបជាមួយ កងទ័ពថ្មើរជើង ដើម្បីចល័តចូលបានរហ័ស ទៅកំទេចគោលដៅខ្លាំង ។

អំពី អាវុធ គ្រាប់បំពាក់លើរថពាសដែក រួមមាន
  1. កាំភ្លើងយន្តធុន ៧,៦២ មម ចំនួន ២ ដើម សម្រាប់ប្រឆាំង ថ្មើរជើង
  2. កាំភ្លើងធំទំហំ ៩០ មម ចំនួន ១ ដើម បាញ់ចម្ងាយ ១៣ គម សម្រាប់ប្រឆាំងរថក្រោះ លេណដ្ឋានរឹងមាំ និង ប្រឆាំងថ្មើរជើង។ ប្រភេទគ្រាប់រួមមាន
  3. APFSDS-T = Armour-Piercing Fin-Stabilized Discarding Sabot គ្រាប់បុកបូម
  4. HEAT-T = High-Explosive Anti-Tank-Tracer គ្រាប់បែកផ្ទុះត្រាស់សេ
  5. HESH-T = High-Explosive Squash Head គ្រាប់បែកផ្ទុះប្រាយ
  6. HE-T គ្រាប់បែកភ្លើង
  7. Canister គ្រាប់កាំភ្លើង ប្រាយ ( ១២៨០ អំបែង សម្រាប់ប្រឆាំង ថ្មើរជើងដែលសំដៅចូលមកក្នុងចំនួនដ៍ច្រើន។
  8. SMK-WP- គ្រាប់បែកផ្សែង Smoke Grenate សម្រាប់បំបាំងកាយ ផ្លាស់ទី
រថពាសដែក Pindad Badak 


No comments:

Post a Comment