សមយុទ្ធយោធា ចិន AMAN YOUYI 2023 ជាសមយុទ្ធយោធារវាងប្រទេស ចិន បូកប្រទេសសមាជិក អាស៊ាន ដើម្បី ប្រឆាំងភេរវកម្មក្នុងប្រទេសចិន និង ក្នុងតំបន់នានាជុំវិញសកលលោក។ AMAN ជាភាសា ម៉ាឡេស៊ី មានន័យថា "សន្តិភាព " ចំណែក YOUYI ជាភាសាចិន មានន័យថា "មិត្តភាព " ដែលន័យភេពជាភាសាខ្មែរគឺ "ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ" ។
AMAN YOUYI 2018 dtsoeSnopr48 0 1831 2 7540u O 0 b i r t o fgu m06 t 1h0 8 30l 1 2 2ga7g9 e 83u 0 c · "AMAN" in the Malaysia language mean "Peaceful" and "YOUYI" in the Chinese language mean "friendship". คำว่า "AMAN" ในภาษามาเลเซีย แปลว่า สันติภาพ และ คำว่า "YOUYI" ในภาษาจีน แปลว่า มิตรภาพ
កងពលតូចលេខ៧០ 3 hours ago · ពិធីបិទសមយុទ្ធពហុសាសន៍"សន្តិភាព មិត្តភាព អាម៉ាន់ យូ យី ឆ្នាំ២០២៣"(AMAN YOUYI 2023) ដែលធ្វេីឡេីងនៅតំបន់ កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សមយុទ្ធពហុសាសន៍ "សន្តិភាព មិត្តភាព អាម៉ាន់ យូ យី ២០២៣ " (AMAN YOUYI 2023) ក្រោមប្រធានបទ "ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ" ដែលមាន ៦ ប្រទេសមានរយៈពេលជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សមយុទ្ធរួមនេះ រៀបចំធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមពីកងកម្លាំងទ័ពពិសេសរបស់ប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងភាគីកងទ័ពរំដោះប្រជាជនចិន ធ្វើជាម្ចាស់ផ្ទះ ហើយក៏មានការចូលរួមសង្កេតការណ៍ពីអ្នកតំណាងអង្គការសហប្រជាជាតិ ផងដែរ ។
China will be hosting the am man UI 2023 Army drills a six-nation military exercise aimed at deepening Mutual trust with Southeast Asian countries The Joint drills which will focus on counterterrorism and security operations both on land and at Sea will be held in janen guandong Province this is the first time that Vietnam Cambodia and Lao will be participating in the drills the participating countries include Cambodia LAO Malaysia Thailand and Vietnam with China hosting the multinational exercise for the first time since its Inception in 2014 notably both Vietnam and Malaysia have territorial disputes with China in the South China Sea where tensions have been on the rise according to a statement from China's defense Ministry the objective of the exercises is to to enhance Urban and Maritime counterterrorism capabilities deepen military Mutual trust and promote pragmatic cooperation among the participating Nations the Chinese forces participating in the exercises will primarily come from the southern theater command while other countries will contribute various land combat units and Naval vessels the Aman UI military drills have been held annually since 2014 and aim to promote Mutual trust and response capability in the South China Sea region the inaugural Edition was initiated by China and Malaysia focusing on escort search and rescue and humanitarian assistance over the years the drills have expanded in scope and participation Thailand which initially participated as an observer joined as a full participant in 2018 this year's drills have seen three new countries join bringing the total number of participating countries to six despite the recent tensions between China and the Philippines in the South China Sea the Philippines will not be participating in the drills this time the Philippine Coast Guard and Chinese vessels have clashed near disputed islands in the region with both countries making claims of territorial sovereignty the Aman yui drills serve as a platform for Southeast Asian Nations to build trust enhance cooperation and maintain Regional peace and stability in the face of ongoing territorial disputes in the South China Sea
Cambodia, Laos, and Vietnam will participate in the Aman Youyi 2023 military exercise with the People’s Liberation Army forces for the first time, which buttresses CCP efforts to construct a Sino-centric regional security order. [6] The CCP seeks to develop a regional security architecture where it is the primary power broker rather than the United States.[7] The trend of growing military to military relationships between the PRC and these three countries fits into this regional vision. Aman Youyi began as a bilateral Sino-Malaysian exercise in 2014, before Thailand joined in 2018. The expansion of the exercise to include Cambodia, Laos, and Vietnam demonstrates and messages the tangible impacts of this architecture. The 2023 iteration is also the first year that Aman Youyi will occur in Chinese waters, off the coast of Zhanjiang, Guangdong.[9] The exercise occurring in Chinese waters reinforces the image of a Sino-centric security architecture.
Post Khmer មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន លោក វ៉ាង ស៊ីវពីន បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួមសមយុទ្ធពហុសាសន៍ពីបណ្តាប្រទេសអាស៊ាន ដែលបានរៀបចំដោយប្រទេសចិន ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នឹងបន្តរឹងមាំ និងស៊ីជម្រៅថែមទៀត។
ភ្នំពេញៈ មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន លោក វ៉ាង ស៊ីវពីន បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួមសមយុទ្ធពហុសាសន៍ពីបណ្តាប្រទេសអាស៊ាន ដែលបានរៀបចំដោយប្រទេសចិន ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នឹងបន្តរឹងមាំ និងស៊ីជម្រៅ ថែមទៀត។ ការថ្លែងអំណរគុណពីមេទ័ពចិននេះ ធ្វើឡើងតាមរយៈជំនួបសម្តែងការគួរសមរវាងលោក វ៉ាង ស៊ីវពីន និងភាគីកម្ពុជាលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាប្រទេសចិន បន្ទាប់ពីពិធីបិទ សមយុទ្ធពហុសាសន៍ «សន្តិភាពមិត្តភាពឆ្នាំ ២០២៣»។ នេះបើយោងតាមខ្លឹមសារនៃជំនួបដែលបានប្រកាសតាមរយៈហ្វេសប៊ុកអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា ក្នុងជំនួបនេះ លោក វង្ស ពិសេន ប្រាប់សមភាគីចិនថា ការចូលរួមពិធីបិទសមយុទ្ធពហុសាសន៍នេះ គឺដើម្បីជួយពង្រឹងទំនាក់ទំនងល្អជាប្រពៃណី និងប្រវត្តិសាស្ត្ររវាងកងទ័ពនៃប្រទេសទាំង ២ ជាពិសេសដើម្បីលើកទឹកចិត្តនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនៃបណ្តាប្រទេសនានាចូលរួមក្នុងសមយុទ្ធនេះឱ្យបានជោគជ័យ ដែលជាចំណែកគាំទ្រស្ថិរភាព និងសន្តិភាពតំបន់។
តាមរយៈប្រភពដដែលនោះដែរ លោក វ៉ាង ស៊ីវពីន ក៏បានថ្លែងអំណរគុណដល់សមភាគីកម្ពុជាដែលបានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទមកចូលរួមសមយុទ្ធយោធាដែលរៀបចំដោយចិននេះ ដែលសបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់កម្ពុជាចំពោះកងទ័ពរំដោះប្រជាជនចិន និងសម្រាប់តំបន់ភូមិភាគខាងត្បូង។ មេបញ្ជាការចិនបានបន្ថែមថា៖ «កម្ពុជា និងចិន នឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត»។
កម្ពុជាបានបញ្ជូនកងកម្លាំងទៅចូលរួមសមយុទ្ធពហុសាសន៍ «សន្តិភាពមិត្តភាពឆ្នាំ ២០២៣» នាប្រទេសចិនរយៈពេល ១០ ថ្ងៃ គឺចាប់តាំងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ានមួយចំនួនផ្សេងទៀតរួមមាន ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម ក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែ រក្សាសន្តិសុខលម្ហសមុទ្រ»។ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការថ្លែងអរគុណពីមេដឹកនាំយោធាចិន និងការលើកឡើងជាវិជ្ជមានរបស់មេដឹកនាំយោធាកម្ពុជាក្នុងជំនួបនេះ បង្ហាញពីការប្តេជ្ញាចិត្តជាសុច្ឆន្ទៈរៀងៗខ្លួនក្នុងការពង្រឹងចំណងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនិងសន្តិសុខរវាងប្រទេសទាំង ២។ លោកថ្លែងថា សម្រាប់សមយុទ្ធយោធាពហុសាសន៍នេះវិញ កម្ពុជាបានបង្ហាញគោលការណ៍ពហុភាគីនិយម ខណៈសមយុទ្ធនេះមិនមែនធ្វើឡើងតែពីចិននិងកម្ពុជាឡើយ ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ានមួយចំនួន ព្រមទាំងការគាំទ្រពីអង្គការសហប្រជាជាតិផង។ លោកបានថ្លែងថា៖ «ក្នុងបញ្ហាសន្តិសុខ និងការពារជាតិនេះ មានរឿងច្រើនដែលទាមទារក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីពីបណ្តាប្រទេសទាំងអស់ ទាំងក្នុងតំបន់ និងពិភពលោក។ កន្លងមកកម្ពុជានិងចិនបានចូលរួមក្នុងរង្វង់ឯកសារមួយចំនួនដែលធានាដល់សន្តិសុខតំបន់ និងពិភពលោកដែលជាកង្វល់រួម ទាំងសន្តិសុខប្រពៃណី និងមិនប្រពៃណី»។ លោកបានថ្លែងបន្ថែមថា សមយុទ្ធយោធាពហុសាសន៍ដែលរៀបចំដោយចិននេះ បានបង្ហាញពីការប្តេជ្ញាចិត្តរៀងៗខ្លួនរបស់បណ្តាប្រទេសដែលបានចូលរួម ក្នុងគោលដៅពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ហើយសមយុទ្ធនេះក៏បានចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងជាចំណែកជំរុញចរន្តពហុភាគីនិយមផងដែរ៕
Samedy Kou សមយុទ្ធពហុសាសន៍ "សន្តិភាព មិត្តភាព-ឆ្នាំ២០២៣" បានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃនេះ (ក្វាងតុង)៖ បន្ទាប់ពីបានហ្វឹកហ្វឺនរួមគ្នាអស់រយៈពេល៩ថ្ងៃ ការធ្វើសមយុទ្ធពហុសាសន៍ ដែលមានឈ្មោះថា «សន្តិភាព មិត្តភាព-ឆ្នាំ២០២៣» នៅក្រុងចាំងជាំង ខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន បានបិទបញ្ចប់ហើយ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពមេបញ្ជាការជាន់ខ្ពស់ នៃបណ្តាប្រទេសចូលរួមទាំង៦ រួមមាន៖ ចិន កម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ និងវៀតណាម។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទសមយុទ្ធនោះ បានថ្លែងអំណរគុណកងទ័ពរំដោះប្រជាជនចិន ចំពោះការផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះ សមយុទ្ធពហុសាសន៍នេះឡើង ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសនៅក្នុងតំបន់ សំដៅជំរុញកិច្ចសហប្រតិបត្តិការយោធា និងចក្ខុវិស័យសន្តិសុខរួមក្នុងតំបន់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានវាយតម្លៃការធ្វើសមយុទ្ធរួមគ្នានេះថា ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងកងទ័ពទាំង៦ប្រទេសដែលបានចូលរួម ហើយពិតជាផ្តល់នូវសារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ព ដូចជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក របៀបដឹកនាំបញ្ហាយុទ្ធវិធីផ្សេងៗគ្នា យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។
ក្រសួងការពារជាតិ 11 November at 20:26 · កងកម្លាំងពិសេស នៃកងយោធពលខេមរភូមិន្ទប្រមាណ៩២ នាក់ ប្រដាប់ដោយសម្ភារៈ បរិក្ខារ យោធា នៅព្រឹកថ្ងៃសៅរ៍ ទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញដំណើរតាមជើងហោះហើរពិសេសពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ទៅកាន់តំបន់ កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិនហើយ ដើម្បីចូលរួមក្នុងសមយុទ្ធពហុសាសន៍រួម ដែលមានឈ្មោះថា "សន្តិភាព មិត្តភាព អាម៉ាន់ យូ យី ២០២៣ " "AMAN YOUYI 2023" ក្រោមប្រធានបទ "ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ" ដែលមាន ៦ ប្រទេសមានរយៈពេលជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបបញ្ចប់ ។ សមយុទ្ធរួមនេះ រៀបចំធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមពីកងកម្លាំងទ័ពពិសេសរបស់ប្រទេសកម្ពុជា ប្រទេសវៀតណាមប្រទេសឡាវ ម៉ាឡេស៊ី ថៃ និងភាគីកងទ័ពរំដោះប្រជាជនចិន ធ្វើជាម្ចាស់ផ្ទះ ហើយក៏មានការចូលរួមសង្កេតការណ៍ពីអ្នកតំណាងអង្គការសហប្រជាជាតិ ផងដែរ ។
កងទ័ពជើងទឹក 21 November· (ក្វាងតុង)៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពកម្ពុជាចូលជួបសម្ដែងការគួរសម នាយឧត្តមសេនីយ៍ លីវ ជេន លិក ប្រធានសេនាធិការចម្រុះ គណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរទៅចូលរួមពិធីបិទសមយុទ្ធពហុសាសន៍ "សន្តិភាព មិត្តភាព-ឆ្នាំ២០២៣" ដែលធ្វើឡើងនៅខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន។
សមយុទ្ធយោធា ចិន AMAN YOUYI 2023
No comments:
Post a Comment