- សែ្វងយល់ពីវិស័យការពារជាតិ បណ្តាញប្រព័ន្ធកាំជ្រួចការពារដែនអាកាស និងឆ្នេរសមុទ្ររបស់ស៊ីរី បណ្តាញប្រព័ន្ធកាំជ្រួចការពារដែនអាកាស និងឆ្នេរសមុទ្ររបស់ស៊ីរី ចេញផ្សាយនា ពុធ, 29 ឧសភា 2013 13:59 ក្រោយពេលធ្លាក់ចូលវិបត្តិដល់ទៅជាងមួយឆ្នាំ សមត្ថភាពយោធារបស់ស៊ីរីពិតជាបានស្រកស្រុតប៉ុន្តែកងទ័ពនេះនៅតែគ្រប់គ្រងលើឃ្លាំងអាវុធដ៍សម្បើមធ្វើឱ្យអ៊ីស្រាអែល និងបស្ចឹមប្រទេសក្រែងរមែង។
- តើអាវុធស៊ីរីខ្លាំងដល់កម្រិតណា? ប្រព័ន្ធអាវុធការពាររបស់ស៊ីរីខ្លាំងណាស់ពិសេសកាំជ្រួចពីដីទៅ សមុទ្រហើយស្នូលវាគឺជាកាំជ្រួចបីប្រភេទ។ ប្រព័ន្ធការពារអាកាសទំនើបទាន់សម័យ កាលពីថ្មីៗនេះបណ្តាញព័ត៌មាននានាផ្សព្វផ្សាញពីការព្រមានរបស់ប្រធានាធិបតីនៃប្រទេសរុស្ស៊ីលោកពូទីនថាប្រទេសលោកនឹងបំពាក់កាំជ្រួច S-300 និង Iskander ឱ្យប្រទេសស៊ីរី ធ្វើឱ្យអាមេរិក និងអ៊ីស្រាអែលភ័យបឹបៗ ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល B.Netan Yahn ត្រៀមខ្លួនទៅក្រុងម៉ូស្គូ បញ្ចុះបញ្ជូលកុំឱ្យរុស្ស៊ីលក់ S-300 ឱ្យគូបដិបក្ខរបស់អ៊ីស្រាអែល ។ ប្រព័ន្ធកាំជ្រួច S-300 មានអានុភាពជាង Patriot ពិតហើយមកទល់ឥឡូវនេះរុស្ស៊ីនៅតែរក្សាមិនទាន់បំពាក់អាវុធអស់នេះឱ្យស៊ីរីទេ។
- បើទោះជាដូច្នេះក្តីស៊ីរីមានរួចហើយនូវកាំជ្រួចមានគុណភាពប្រដំប្រសងគ្នានេះ ។ នៅថ្ងៃ ១៩កក្កដា ២០១២ ពួកទ័ពបះបោរដណ្តើមបានពីទ័ពរដ្ឋាភិបាលនូវប្រព័ន្ធរ៉ាដា Type120 ជាផ្នែកមួយសំខាន់នៃ កាំជ្រួចការពារអាកាស ហុងឈី 9(HQ-9) របស់ចិន ។
- រ៉ាដា Type 120 ត្រូវបានដឹកជញ្ជូនលើរថយន្តធុនធ្ងន់ហើយអាចតំឡើងដាក់ឱ្យប្រើប្រាស់ក្នុងកំឡុងពេល ១៥នាទី ហើយអាចចល័តប្តូរទិសដៅរៀងរាល់ ១០នាទីម្តង វាអាចគ្រប់គ្រងដែនអាកាសចម្ងាយ 300km។ HQ-9 ត្រូវបានគេជឿថាប្រហែលគ្នានិង Patriot របស់អាមេរិក និង S-300 រុស្ស៊ីចម្ងាយបាញ់ដល់ 200km ល្បឿនលឿនជាងសម្លេង 4,2 March ប្រសិទ្ធភាពបាញ់ 30km ។
- HQ-9 ប្រដំប្រសងនិង Patriot និង S-300 កងពលតូចកាំជ្រួច HQ-9 របស់ចិន ត្រូវបានកកើតឡើងដោយផ្នែកពីរសំខាន់គឺ មេបញ្ជាការមានរថយន្តបញ្ជាការ ១ រថយន្តទូរគមនាគមន៍និងផ្គត់ផ្គង់ ៤គ្រឿង និងមួយផ្នែកទៀតគឺ ៦កង វរសេនាតូចកាំជ្រួច ។ ក្នុងមួយវរសេនាតូចមានរថយន្តបញ្ជាការកាំជ្រួច១ រថយន្តដាក់រ៉ាដាកំណត់គោលដៅ១ រថយន្តដាក់រ៉ាដាស្វែងរក១ និង រថយន្តបាញ់កាំជ្រួច៨គ្រឿងដែលមួយគ្រឿងមានកាំជ្រួច៤គ្រាប់ ។ HQ-9 អាចបាញ់បានគ្រប់យន្តហោះចម្បាំងដែលមាននៅពេលសព្វថ្ងៃហើយសូម្បីតែកាំជ្រួចមានបញ្ជាផ្លូវក៏ត្រូវវាបាញ់បានដែរ ទោះបីកាំជ្រួចនោះស្ថិតនៅផ្នែកក្រោយនៃគន្លងផ្លូវក៏ដោយ។
- ស៊ីរីមានប្រព័ន្ធការពារអាកាសសរុប ៩០០ កាំភ្លើងការពារអាកាស ៤០០០ ដែលបង្កើតបានប្រព័ន្ធការពារដ៍ចង្អៀតច្រើនជាន់ក្នុងនោះមាន Pantsyr-S1,Pechora2M , Buk M-2E និង S-200 48គ្រឿង និង S-300 មួយចំនួនមិនប្រកដថាប៉ុន្មាន ។
- ប្រព័ន្ធ Buk M-2E ក្នុងប្រព័ន្ធ Pantsyr S1 ដែល NATO ហៅ SA-22 Grey Hound ជាកាំភ្លើងការពារអាកាសទំនើបចុងក្រោយនៅពេលនេះជាមួយកាំភ្លើងយន្ត 30mm 2A72 រ៉ាដា និងកាំជ្រួច 57E6-1 ដែលហោះបាន 1300m/s ឬ March 4 បាញ់ចម្ងាយ 20km កំពស់ 15km ។ ប្រព័ន្ធ Pantsyr-S1 Pechora 2M ជាការធ្វើទំនើបនៃ S-125 Neva Pechora ឬ NATO ហៅ SAM-3ឬ SA-3 Goa ។ កាលពីសង្គ្រាម Kosovo S-125 Neva Pechora បានបាញ់ទម្លាក់យន្តហោះបំបាំងកាយ F-117 Nighthawk នៅ 27 មីនា 1999 និង F-16 របស់ NATO នៅថ្ងៃ 02 ឧសភា 1999 ។ Petrora ធ្លាប់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក F-117 របស់អាមេរិក ក្នុងបណ្តាជម្លោះប្រដាប់អាវុធនៅកន្លែងផ្សេងទៀត SA-3 និងប្រព័ន្ធ SAM ផ្សេងៗទៀតធ្លាប់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនិងយន្តហោះទំនើបៗជាច្រើនគ្រឿងរបស់ NATO និងអាមេរិក។
- Pechora 2M ត្រូវបានគេធ្វើឱ្យទំនើបលើរ៉ាដានិងកាំជ្រួច វាប្រើកាំជ្រួច 5V27D និង 5V27DE បាញ់បានពី 3,5km ដល់ 35km ហើយកំពស់ជាង 20km ។ ប្រព័ន្ធ Buk M-2E ជាម៉ូដែលថ្មីនៃកាំជ្រួច Buk ចាប់កំណើតនៅឆ្នាំ 2008 អាចបាញ់ព្រមគ្នានូវគោលដៅ 4 ខណៈវាកំពុងតាមដានគោលដៅ 24ផ្សេងទៀត ។ Buk M-2E ប្រើកាំជ្រួច 9M317 ហើយ NATO ហៅ SA-17 Grizzly បាញ់ចន្លោះ 3ទៅ 50km កំពស់ 25km ល្បឿន March 4 ខែលការពារកាំជ្រួច ក្នុងសមយុទ្ធការពារឆ្នេរសមុទ្រនៅខែកក្កដា ២០១២ ស៊ីរីបានបង្ហាញនូវកាំជ្រួចទំនើបៗរបស់រុស្ស៊ីនិងចិនជាច្រើនឈុតមាន SSC-1B Sepal , C-802 Noor,SSC-3Styr , SSN-2,SCC-5 , SNN-26 , Yakhont ធ្វើឱ្យអាមេរិកនិងបស្ចឹមប្រទេសបះសក់ដែរ ។ ខែលការពាររបស់ស៊ីរីខ្លាំងក្លាណាស់ ពិសេសកាំជ្រួចពីទៅសមុទ្រពិសេសគឺអាវុធស្នូល 4K51 Rubezh , 4K44B REDUT និង K-300P Bastion ។
- ប្រព័ន្ធ P-35 និងល្បឿនលឿនជាងសម្លេងចម្ងាយបាញ់ 550km ប្រព័ន្ធ 4K51 បានដាក់លើយានយន្តដឹកជញ្ជូន 3P51 (អភិវឌ្ឍពីរថយន្ត MAZ-543) ដែលផ្ទុករ៉ាដានិងទម្របាញ់ KT-161 ជាមួយគ្នា ។ ផ្ទុកកាំជ្រួចបញ្ជាផ្លូវពីដីទៅសមុទ្រល្បឿនក្បែរសម្លេង P-15 Temit មានចម្ងាយបាញ់ 80km ហោះកំពស់ 25 ទៅ 50m ពីផ្ទៃទឹក។
- ប្រព័ន្ធ 4K44BREWT-M ប្រើកាំជ្រួច P35 គំរូទី៣ របស់ P-5 ចាប់កំណើតតាំងពីឆ្នាំ ១៩៦០ ល្បឿនលឿនជាងសម្លេងអាចបាញ់ដល់ចម្ងាយ460Km អាចបំផ្លាញបានកាប៉ាល់ចំណុះដល់ ២០០០ តោន។ ប្រព័ន្ធ K-300P ប្រើកាំជ្រួច Yakhont បាញ់បាន 300Km កំពស់ ៥ទៅ ១៥ m ពីទឹកល្បឿន 750 m/s ឬ March 2 ហើយពហុមុខងារ វាយប្រហាក៍បាន ការពារក៍បាន ដោយស៊ីរីមាន ២ វរសេនាតូច កាំជ្រួច Bastion នេះ និងកាំជ្រួច Yakhont ប្រមាណ ៧២ គ្រាប់។ ដើម្បីដាក់ Yahont ឲ្យប្រើប្រាស់គេត្រូវការតែ ៥នាទីទេរួចចន្លោះការបាញ់ម្តងទៅម្តងទៀតគឺ ២,៥នាទី។
- ប្រព័ន្ធ Bastion ជាមួយកាំជ្រួច Onix គ្មានគូប្រៀបរក្សាដែនដី 600 km Bastion មួយប្រព័ន្ធការពារដែនដីទទឹង 600Km ដែលគ្របដណ្តប់ពេញព្រំដែនសមុទ្ររបស់ស៊ីរី ព្រមទាំងអាចតបណ្តាញនិង 4K51 និង 4K44BREWT-M ដែលធ្វើឲ្យវាក្លាយទៅជារបងការពារការវាយលុកពីសមុទ្របានយ៉ាងល្អ។ ការវាយលុកជើងគោក បេសកកម្មមិនអាចសម្រេច ផ្អែកតាមទិន្នន័យទ័ពបរទេសអាចវាយលុកទៅស៊ីរីតាមច្រក៤ ប៉ែកខាងជើងប្រើច្រក ទួគីជាឈ្នាន់ ប៉ែកខាងជើងអាចឡើងតាមសមុទ្រ ភាគខាងលិចឈាងខាងត្បូងអាចឆ្លងខ្ពង់រាប ណ្គាឡង់ចេញពីអ៊ីស្រាអែល ឯភាគខាងកើតគឺឈាងចេញពីអ៊ីរ៉ាក់ ពោលគឺរដ្ឋាបាល លោកអាសាដពិតជាអាសន្នធំមែន។ តែលើសមរភូមិពិត គ្រប់យ៉ាងមិនស្រួលពេកនោះទេ។
- ទីតាំងសេដ្ឋកិច្ច និងនយោបាយរបស់ស៊ីរី គឺរដ្ឋធានីដាម៉ាតូសមានរបងធម្មជាតិ គឺប្រទេសហ្សកដង់ និងលីបង់ មានតែច្រកមួយគត់ដែលឈមនឹងអ៊ីស្រាអែល តែដោយខ្ពង់រាប ហ្គោឡង់តូចចង្អៀតទើបកងកម្លាំងធ្ងន់មិនងាយដេញតាមនោះទេ។ ស្ថានភាពភូមិសាស្ត្រស្មុគស្មាញអំណោយផលឪកាសការពារ Damacus បើវាយចូលស៊ីរីពីអ៊ីរ៉ាក់ គឺឆ្ងាយបីដង បើវាយពីតួគីរ គឺឆ្ងាយ១០ដង ហេតុនេះស៊ីរីខំទប់ច្រកទាំងពីរនេះ រួចប្រើកម្លាំងសរុបទប់ច្រកពីអ៊ីស្រាអែល ទន្ទឹមនឹងមានក្រុមឧទាម Hecbollah ជួយទៀតនោះឆ្អឹងជំនីរអ៊ីស្រាអែលមិនទំនេរទេ។
- បើវាយប្រហារស៊ីរីពីខាងជើង និងខាងកើត គឺត្រូវឆ្លងអ៊ីរ៉ង់ ដោយមានព្រំដែនជាប់អ៊ីរ៉ង់ ធ្វើឲ្យតួគីរ និងអ៊ីរ៉ាក់មិនសូវស្រួលចិត្តនោះទេហើយឥឡូវនេះអ៊ីរ៉ាក់ដោះការងារក្នុងប្រទេសមិនអស់ផង ហើយតួគីរល្អតែមើលប៉ុណ្នោះ។ ដូច្នេះតួគីរ និងអ៊ីរ៉ាក់ពិតជាមិនយកជ័រព្នៅត្បៀតក្លៀកទេ៕
Sunday, November 12, 2017
ប្រព័ន្ធកាំជ្រួច រ៉ាដា ការពារដែនអាកាស
Subscribe to:
Post Comments (Atom)
No comments:
Post a Comment