ការស្ថាបនា ស្ពាន Bridge Building Process: CONSTRUCTION តាមលំដាប់ដូចតទៅ ៖
- 👉 Break Ground ការរៀបចំប្លង់ ផែនទី 👈
- 👉 Compaction of Soil ការបង្ហាប់ដី .👈
- 👉 Pour Abutments ការតម្លើងគ្រឹះស្ពាន 👈
- 👉 Girder Placement ការតម្លើងបន្ទះបេតុងស្ពាន 👈
- 👉 Decking Plan ការតម្លើង បង្កៅលបង្កាន់ដៃ រនាំងស្ពាន 👈
- 👉 Railings Installed ការតម្លើងសំណាញ់ បែងចែងផ្លូវ 👈
- 👉 Paint and Decor ការតុបតែង លំអរស្ពាន 👈
- 👉 Testing ការបើកឲ្យដំណើរការសាកល្បង 👈
រីឯវិធីសាស្រ្តសាង់សង់ស្ពាន មានច្រើនវិធីដូចជា៖
- 👉 Cast-in-situ Method of Bridge Construction ដឹកសម្ភារៈទៅសាងសង់នៅទីតាំង 👈
- 👉 Balanced Cantilever Method of Bridge Construction តម្លើងគ្រឹះដឹក បន្ទះចាក់ពុម្ព 👈
- 👉 Precast Method of Bridge Construction ចាក់ពុម្ពទាំងស្រុង រួចតម្លើង 👈
- 👉 Span by Span Casting method of Bridge Construction ចាក់ពុម្ពស្រាប់ ៦០មែត្រ ៗ 👈
- 👉 Incremental Launching Method of Bridge Construction តម្លើងស្ពាន១សរសរៗម្តង 👈
- 👉 Cable-Stayed Method of Bridge Construction តម្លើងស្ពានប្រើខ្សែកាបយោង 👈
- 👉 Arch Method for Bridge Construction តម្លើងស្ពានយោង បិទ បើក 👈
- 👉 The scale of the bridge 👈 ទំហំស្ពាន
- 👉 The obstacles to be crossed 👈 ឧបសគ្គ ស្ពាន
- 👉 The regularity of the span lengths 👈 របបទឹកវស្សា ឬ ប្រាំង
- 👉 The horizontal and vertical profiles of the bridge decks 👈
- 👉 The nature of the soil strata 👈 ខូងវិភាគស្រទាប់ដី
- 👉 The local weather 👈 វិភាគអាកាសធាតុ
- 👉 The local cost of materials 👈 តម្លៃសម្ភារៈសំណង់
- 👉 The local labor markets 👈 តម្លៃពលកម្ម
- 👉 The accessibility of the site 👈 ការចូលទៅទីតាំងតម្លើងស្ពាន
- 👉 The time allowed for construction. 👈 រយៈពេលសាងសង់ស្ពាន/រយៈពេលគម្រោង
ការស្ថាបនា ស្ពាន Bridge Construction ៖ ការធ្វើអត្ថាធិប្បាយជាទូទៅ--រដ្ឋបាលរាជធានីភ្នំពេញ ៖ ការស្ថាបនា ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅទាំងមូលសម្រេចលទ្ឋផលបាន ៨០ភាគរយនៃគម្រោងហើយ នឹងបញ្ចប់នៅចុងខែមីនាឆ្នាំ២០២២និងអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់នោះ ភ្នំពេញ៖ មិនប៉ះពាល់ដល់ការទប់ស្កាត់ជំងឺកូវីដ-១៩ឡើយ ការងារអភិវឌ្ឍន៍ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ បើគិតមកដល់គិតត្រឹមថ្ងៃទី២០ ខែសីហាឆ្នាំ២០២១នេះ ការងារសាងសង់ទាំងមូលសម្រេចលទ្ធផលបាន ៨០ភាគរយនៃគម្រោងហើយ ដោយអាចកាត់បន្ថយបានការកកស្ទះចរាចរណ៍នៅតំបន់នោះ។ តាមការបញ្ជាក់ពីមន្ដ្រីជំនាញនៅសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ ស្ពាននេះទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី២០ខែសីហានេះថា គិតត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅគឺសម្រេចលទ្ធផលបាន៨០%នៃគម្រោងហើយ ។ លោកបន្តថា តាមកម្មវិធីការងារ ការដ្ឋាននេះនឹងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ២០២២ខាងមុខ ខណៈដែលស្ពានអាកាសនិងផ្លូវក្រោមដីនេះក៏ត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្ននៃផ្នែកខ្លះហើយដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។
សូមរំលឹកថា ៖ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសដាក់ឲ្យដំណើរការផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ហើយក្រោយពីដាក់ឲ្យដំណើរការផ្លូវក្រោមដីជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ឃើញថា ស្ថានភាពចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី មានលក្ខណៈល្អប្រសើរ ។ ផ្លូវក្រោមដីនេះជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លារអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនិងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដីជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវទទឹងទំហំ៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ។
ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។
សូមបញ្ជាក់ថា៖ ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន៕
[CNC] - ក្រុមបច្ចេកទេសស្ពាន-ថ្នល់ របស់អន្តរក្រសួង ចុះពិនិត្យការស្ថាបនាផ្លូវ ១៣ខ្សែក្នុងក្រុងសៀមរាបរបស់កងវិស្វកម្ម១៧៨ សម្រេច២៥% សៀមរាប៖ ក្រុមការងារបច្ចេកទេសស្ពាន-ថ្នល់ មកពីក្រសួងការពារជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានធ្វើការត្រួតពិនិត្យបច្ចេកទេសរបស់កងវិស្វកម្ម១៧៨ ដែលទទួលការងារស្ថាបនាផ្លូវចំនួន ១៣ខ្សែ ដែលជាចំណែកមួយនៃគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប។ ឧត្តមសេនីយ៍ឯក សឿន រឿត នាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីដំណើរការគម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កងវិស្វកម្ម ១៧៨ ទទួលស្ថាបនាផ្លូវចំនួន ១៣ខ្សែ ដែលជាផ្លូវស្ថិតក្នុងតំបន់មានភាពស្មុគស្មាញ ដែលបានធ្វើឲ្យប៉ះពាល់នូវសតិអារម្មណ៍របស់ប្រជាពលរដ្ឋរស់នៅអមសង ខាងផ្លូវ។ លោកឧត្តមសេនីយ៍បន្តទៀតថា ការងារស្ថាបនាផ្លូវទាំង ១៣ខ្សែ មានប្រវែងសរុប ២៦,៥៤គីឡូម៉ែត្រ មកដល់ពេលនេះធ្វើបាន២៥%ហើយ ក្នុងនោះផ្លូវមួយចំនួនបានធ្វើការរៀបចំគ្រឹះ និងរៀបចំដាក់ប្រព័ន្ធលូទឹកភ្លៀង និង ទឹកកខ្វក់បានរួចរាល់ ហើយផ្លូវមួយចំនួនមានភាពយឺតយ៉ាវ ដោយខ្វះខាតលូ ដោយក្រុមហ៊ុនផលិតលូ ផ្គត់ផ្គង់ផ្តល់មិនទាន់ពេលវេលា និងការរង់ចាំការងារកប់បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី និងខ្សែកាបជាដើម។ នៅក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យនេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងទេសចរណ៍សៀមរាប ដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវៃ នាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការរបស់ខ្លួន ប្រកបដោយភាពរលូន ទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការ ដែលបានគ្រោងទុក។ នៅក្នុងដំណាក់កាលដំបូងនៃគម្រោងនេះ គឺការយកចិត្តទុកដាក់តាមដាន ការសាងសង់ស្រទាប់គ្រឹះផ្លូវប្រកបដោយគុណភាព ដែលតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កាយ ជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និង ពេលវេលា។ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរផងដែរ ចំពោះកងកម្លាំងវិស្វកម្មទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅតាមបទដ្ឋានបច្ចេកទេសសាងសង់ ព្រមទាំងបានធ្វើការដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ប្រកបទៅដោយបច្ចេកទេសល្អ ក្នុងការធានាប្រើប្រាស់បានយូរអង្វែងទៀតផង៕
- ឯកសារយោង ស្ពានអ្កកលឿង
No comments:
Post a Comment