Monday, August 23, 2021

ពន្ធ នាំចូល រថយន្ត

ពន្ធ នាំចូល រថយន្ត  ៖ រាជរដ្ឋាភោបាលកម្ពុជា បញ្ជត្តិឲ្យ រថយន្ត ត្រូវតែប្តូរចង្កួតពីខាង ស្តាំ មកដាក់នៅខាងឆ្វេងទាំងអស់-- ប្រទេសថៃ ជាប្រទេសផលិតរថយន្តដែលប្រើចង្កួតស្តាំង ។ កម្ពុជាក៍បញ្ញត្តិផងដែរ ឲ្យរថយន្ត ស្លាកលេខ រដ្ឋ នគរបាល និង ខេមរភូមិន្ទ ត្រូវតែ បង់ពន្ធនាំចូល និង ពន្ធ គយនានា។ តើអ្វីជាមូលហេតុនៃ ការចេញបញ្ញត្តិនេះ?  ប្រទេសនានានៅ អាស៊ាន ជាពិសេស វៀតណាម និង ថៃ បាន អនុញ្ញតិឲ្យ ក្រុមហ៊ុនបរទេស ដូចជា អាមេរិក ជប៉ុន អាលឺម៉ង់ មក តម្លើងរោងចក្រផលិត រថយន្តជាច្រើនប្រភេទ នៅប្រទេស របស់គេ ដើម្បី បានចំណេញ ពន្ធ ពលកម្មក្នុងស្រុក ព្រោះ អាស៊ាន ASEAN ត្រូវបានកំណត់ថា គ្មានពន្ធ នាំចូល Zero Import Tax ជាមួយគ្នានេះដែរ វៀតណាម គឺជាប្រទេសដែល ប្រើវធីការពារទីផ្សារ Protectionism របស់វៀតណាម ព្រោះ វៀតណាម ក៍ផលិតរថយន្តដើម្បីនាំចេញ ដូចថៃ ដែរ។ បើទោះជា គ្មានពន្ធនាំចូល តែ រថយន្តវៀតណាម មានតម្លៃខ្ពស់ជាង ប្រទេសនានាក្នុងតំបន់ដល់ទៅ ២-៣ ដង ដូចជា រថយន្ត Ford Ranger ផលិតនៅវៀតណាមតម្លៃ ២១, ៩៨១ ដុល្លា ក្នុងនោះពន្ធ មានដល់ទៅ ១១,៨៧០ ដុល្លា បើទោះជា 0% នាំចូលគ្រឿងបន្លាស់, ៥០% នៃ Duty ត្រូវបាន លុបសល់តែ 0% មែន តែតម្លៃ Luxiry/ Excise Tax ដល់់ទៅ ៤០%  និង VAT ១០% ដូច្នេះ មិនមែន ដកពន្ធនាំចូល រថយន្តចុះថោគឡើយ !! ក្រៅពីនេះ វៀតណាម បង្កើត អង្គភាពបច្ចេកទេសមួយទៀត សម្រាប់ត្រួតពិនិត្យ ការនាំចូលរថយន្ត ដែលធ្វើតម្លៃរថយន្តនាំចូលវៀតណាម ខ្ពស់ជាងគេបង្អស់ ៕

ចុះហេតុអ្វី កម្ពុជាថា រថយន្តផលិតនៅ វៀតណាម ថោកណាស់ ថោកជាងនៅកម្ពុជាដល់ទៅ ៧០%  ?ការនេះ មិនពិតឡើយ ព្រោះវៀតណាម ផលិតរថយន្តដើម្បីនាំចេញ បានពន្ធខ្ពស់ ចំណូលច្រើន ការដែល កម្ពុជាមានអ្នកលួចនាំចូល រថយន្តពីវៀតណាម គឺជា ការខុសច្បាប់ ដូច្នេះ បានជា វៀតណាម គេតាម មកចាប់ រឹបអូសយក រថយន្តគេទៅវិញ​! ការនាំចេញ ក៍វៀតណាម ត្រូវ ប្រមូលពន្ធគយ ពន្ធអាករនានា ដូចជាការនាំចូលដែរ។

ដួចគ្នានេះដែរ រថយន្ត រដ្ឋ នគរបាល និង យោធា ត្រូវ បង់ពន្ធឡើងវិញ ដោយសារ រថយន្តជាង ៦០ អង្គភាពនោះ គ្មានពន្ធនាំចូលឡើយ មានន័យថា កម្ពជាខាតបង់នូវចំណូលពន្ធ និង ជាការជួយដល់សេដ្ឋកិច្ច វៀតណាម ឬ ថៃ ដោយមិនដឹងខ្លួន តែ បានបំផ្លាញ មិត្តភាពជាមួយ អាមេរិក ជប៉ុន ព្រោះ អាមេរិក ជប៉ុន គឺជាទីផ្សារដែលកម្ពុជានាំចូល រថយន្តចាស់ៗ។ រថយន្តចាស់ និង រថយន្តថ្មី ខុសគ្នាត្រង់តម្លៃប្រមាណជា ២០,០០០ ដុល្លា/ ៣ ឆ្នាំ ។ មានន័យថា បើអ្នកទិញរថយន្តថ្មី  ផលិតឆ្នាំ ២០២១ គឺ ៣ ឆ្នាំក្រោយ លោកអ្នកខាតបង់ ២០,០០០ ដុល្លា តែបើលោកអ្នកទិញរថយន្តចាស់  ឆ្នាំ ២០២០ អ្នកសល់លុយ ២០,០០០ ដុល្លា ។ ចំណុចនេះ គឺ នាំចូលរថយន្តថ្មី ពាក់ស្លាកលេខរដ្ឋ នគរបាល ខេមរភូមិន្ទ គឺ រដ្ឋខាងបង់ពន្ធ​ច្រើន លុយ ៣ ឆ្នាំក្រោយ រថយន្តទាំងនេះ ចុះតម្លៃ ដល់ ២០,០០០ ដុល្លា ថែមទៀត !!

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ អនុលោមតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយស សូមជម្រាបជូនវិនិយោគិន ធុរជន និងភាគីពាក់ព័ន្ធទាំងអស់ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះតទៅ។

២១ សីហា ២០២១ សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យម្ចាស់យានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ, ខ.ម និង ន.ប មកបង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់2021 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចយល់ព្រម លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ឲ្យយានយន្តឯកជនជ្រកក្រោម ផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កួតឆ្វេង និងពុំមានចុះបញ្ជីទ្រព្យរបស់រដ្ឋ ត្រូវបង់ពន្ធលើមធ្យោយបាយ ដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាមច្បាប់ជាធរមាន។ នេះបើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។

លិខិតរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចចារយល់ព្រម លើការស្នើទាំង៥ចំណុចរួមមាន៖

១៖ ចំពោះយានយន្តឯកជន ក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កួតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្តមួយឆ្នាំទៀតប៉ុណ្ណោះ។ ការបង់ពន្ធនេះ ពុំមែនមានន័យថា ម្ចាស់យានយន្តបានរួចផុតពី កាតព្វកិច្ចបង់ពន្ធ និងអាការនាំចូលយានយន្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

២៖ អគ្គនាយកដ្ឋានពន្ធដារ រៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ លេខ ខម និងនប អំពីភិនភាគសម្គាល់យានយន្ត និងអំពីម្ចាស់យានយន្ត ជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធ និងអាករនាំចូល។

៣៖ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយ ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធរថយន្តចង្កួតស្តាំចូលមកកម្ពុជា។

៤៖ គ្រប់ក្រសួង និងស្ថាប័នត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កួតស្តាំ (លើកលែងតែមានការ អនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេសដូចជា រថយន្តអគ្គិភ័យ រថយន្តដឹកសំរាម ជាដើម) ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទម្រង់ណាមួយ ក្នុងការ «ទទួលស្គាល់» រថយន្តចង្កួតស្តាំ ដែលជាប្រភេទរថយន្តខុសច្បាប់។ ក្នុងករណីរកឃើញបុគ្គលដែលមានការពាក់ព័ន្ធខាងលើត្រង់ចំណុចនេះ បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។

៥៖ អនុញ្ញាតឲ្យបង់ពន្ធ និងអាករនាំចូលចំពោះរថយន្តចង្កួតស្តាំមានស្រាប់ក្នុងស្រុក ជាលើកចុងក្រោយ តែត្រូវកែចង្កួតពីស្តាំមកឆ្វេង ដើម្បីឲ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះ មានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ ។ បន្ទាប់ពីនោះ រថយន្តចង្កួតស្តាំដែលត្រូវបង្ក្រាបបាននឹងតម្រូវឲ្យដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា យានយន្តនាំចូលជាំប្រភពចំណូលយ៉ាងសំខាន់សម្រាប់ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីក្រុមទំនិញនេះ ដើរតួនាទីជាងពាក់កណ្តាល (៥៣%) នៃចំណូលសរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ, ឆ្នាំ២០២០ តួលេខនេះបានធ្លាក់ចុះមកត្រឹម ៤៣% ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ១៩៕

July 19, 2021 ប្រសិនចង់នាំចូលឡានពីអាមេរិច តើត្រូវបង់ពន្ធសរុបប៉ុន្មាន? (មានឧទាហរណ៍) គួររំលឹកដែរថា កាលពីខែមិនាកន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការកែសម្រួលអាត្រាពិសេសលើមុខទំនិញមួយចំនួន ជាក់ស្តែងក្រុមហ៊ុននាំចូលរថយន្តផ្លូវការជាច្រើនបានធ្វើការអនុវត្តតាមសេចក្តីប្រកាសនោះផងដែរ។ ស្របគ្នានេះដែរ ក្នុងពេលបច្ចប្បន្នការនាំចូលរថយន្តប្រើប្រាស់រួច ឬថ្មីពីប្រទេសផ្សេងៗ ដូចជាសហរដ្ឋអាមេរិចជាដើម មានកើនឡើងយ៉ាងខ្លាំង។ ជាថ្មីម្តងទៀត ក្រុមការងារខេមបូអូតូ សូមធ្វើការបង្ហាញជូនវីធីសាស្រ្តនៃការគណនាលើពន្ធ និងអាករលើទំនិញនាំចូល នាំចេញ មកបង្ហាញជូនបងប្អូនទាំងអស់គ្នាអោយបានដឹង ថាតើប្រសិនចង់នាំចូលរថយន្តពីក្រៅប្រទេស តើត្រូវបង់ពន្ធសរុបប៉ុន្មាន?

ចំពោះការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករពិសេស​ (បើមាន)​ និងអាករលើតម្លៃបន្ថែម។​
  1. ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
  2. អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
  3. អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x ១០%​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)
  4. ឬ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)
  5. ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស) ឬ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​ជាប់អាករពិសេស)
7/4/2021 12:00 ឆ្នាំមុន កម្ពុជានាំចូលរថយន្តក្នុងទឹកប្រាក់សរុប ១.១ពាន់លានដុល្លារ ធ្លាក់ចុះ៣៦% ការនាំចូលរថយន្តបានធ្លាក់ចុះកាលពីឆ្នាំ២០២០ កន្លងមកនេះ ដែលជាឆ្នាំកើតផ្ទុះកូវីដ-១៩ ។របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជាបានាំចូលរថយន្ត ដែលមានទឹកប្រាក់សរុប ១០៩៩.៥ លានដុល្លារ ថយចុះ ៣៦.៦% បើធៀបការនាំចូលឆ្នាំ២០១៩ ដែលមានតម្លៃសរុប ១ ៧៣៤ លានដុល្លារ។

ទំហំទឹកប្រាក់នាំចូលរថយន្តជាង ១ពាន់លានដុល្លារនេះ គឺស្មើនឹង ៦%នៃទំហំនាំចូលផលិតផលសរុបរបស់កម្ពុជា នៅឆ្នាំ២០២០កន្លងទៅនេះ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ កម្ពុជានាំចេញទំនិញក្នុងទំហំទឹកប្រាក់ ១៧.២ ពាន់លានដុល្លារ កើនឡើង ១៦.៧% ខណៈការនាំចូលមកវិញមានទំហំជិត ១៨.៦ ពាន់លានដុល្លារ ថយចុះ ៧.៨% ។

ទាក់ទងនឹងការនាំចូលរថយន្តនេះដែរគួររំលឹកថា នៅខែកុម្ភៈឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យបន្ថយអត្រាអាករពិសេសចំពោះការនាំចូលយានយន្ត ដើម្បីស្ដារទីផ្សារ និងប្រមូលចំណូលពន្ធ ឱ្យប្រសើរឡើងវិញដោយឆ្នាំ២០២០ កន្លងទៅនេះ ចំណូលពន្ធគយលើរថយន្ត បានធ្លាក់ចុះ ៤០% ។

ក្នុងនោះរដ្ឋាភិបាលបាន៖ -បញ្ចុះ​អត្រា​អាករ​ពិសេស​ ១០ ​ពិន្ទុ​ភាគរយ ​ចំពោះ​រថយន្ត​គ្រួសារ​ដែល​មាន​ទំហំ​ស៊ីឡាំង​មិន​លើស ៣ ០០០cc (​ពី​ ៣០ មក ២០%​ និង​ពី​ ៦០ ​មក ៥០%​)​ព្រមទាំង​បញ្ចុះ​អត្រា​អាករ​ពិសេស ១៥ ពិន្ទុ​ភាគរយ​ចំពោះ​ប្រភេទ​ទំហំ​ស៊ីឡាំង​លើស ៣ ០០០cc (​ពី ​៦៥ ​មក ៥០ % និង​ពី​ ៧០ មក ៥៥%​)​។
  1. - ចំពោះ​រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ​(​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹក​អ្នកដំណើរ​) ​ត្រូវបានបញ្ចុះ​អាករ​ពិសេស ២០​ពិន្ទុ​ភាគរយ​ (​ពី​ ៣០ មក​ ១០%​) ដើម្បី​កាត់បន្ថយ​ចំណាយនិង​ជួយ​ការពារ​បរិស្ថាន​។
  2. - ​រថយន្ត​ដឹកទំនិញ​ ត្រូវ​បញ្ចុះ​អត្រា​អាករ​ពិសេស១៥ ​ពិន្ទុ​ភាគរយ​ (​ពី​ ៤០ ​មក ២៥%​)ចំពោះ​រថយន្ត​សណ្តោង​សឺមីរ៉ឺម៉ក ​ព្រម​ទាំង​បញ្ចុះ​អត្រា​អាករ​ពិសេស ១០ ពិន្ទុ​ភាគរយ ​(​ពី​​ ៤០ ​មក ៣០%​)​សម្រាប់​រថយន្ត​ដឹកទំនិញ​ប្រភេទ​ដែលមាន​ទម្ងន់ (​ទម្ងន់​រថយន្តនិង​ទម្ងន់​ផ្ទុក​) លើសពី ៥ ​តោន​។
  3. - ​រថយន្ត​បែនរថយន្តស្ទូច និង​រថយន្ត​ឯកទេស​ផ្សេងទៀត​ ​បញ្ចុះ​អត្រា​អាករ​ពិសេស​ ១០ពិន្ទុ​ភាគរយ​ (​ពី​ ៤០ មក​ ៣០%​) ​៕
  4. ប្រសិនបើបងប្អូន ចង់មើលលម្អិតអាចចុចទៅកាន់ទំព័រដើមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយចុចទីនេះ!
ឧទាហរណ៍៖ យើងទិញឡានពីអាមេរិច Prius 2012 តម្លៃ $11,600 (មិនទាន់បូកថ្លៃដឹកជញ្ជូន និងសេវាកម្មផ្សេងៗរបស់ភ្នាក់ងារ) ចឹងសម្រាប់ពន្ធនាំចូលគឺ 35% អត្រាអករពិសេសថ្មីបន្ទាប់ពីការកែសម្រួលសម្រាប់ Hybrid 50% (Prius ម៉ាស៊ីន 1.8L ប្រហែល 1,798cc)។

 ការគណនាពន្ធ ឬយើងហៅថា ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​ ប៉ុន្តែដើម្បីបានពន្ធនីមួយៗមានរូបមន្ត៖

 ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
 អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
 អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)
ចឹងយើងអាចធ្វើការគណនា៖

 ពន្ធនាំចូល = 11,600 x 35% = 4,060
 អាករពិសេស = (11,600 + 4,060) x 50% = 7,830
 អាករលើតម្លៃបន្ថែម = (11,600 + 4,060 +7,830) x 10% = 2,349
 ប្រាក់ពន្ធ​ និងអាករសរុប​ = 4,060 + 7,830 + 2,349 = $14,239
ហេតុនេះ យើងត្រូវបង់ពន្ធសរុប = $14,239

មានកន្លែងណាមិនយល់អាចសួរខ្ញុំបាន អរគុណ!
ទាំងនេះគ្រាន់តែជាគណនាពន្ធតែប៉ុណ្ណោះ ដូច្នេះដើម្បីបានតម្លៃឡានចេញលក់លើទីផ្សារ គឺត្រូវមានការគណនាលើការដឹកជញ្ជូន សេវាផ្សេងៗ និងប្រាក់ចំនេញរបស់ក្រុមហ៊ុននាំចូលមួយទៀត។

១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ១៥:១៧ តើការបន្ថយពន្ធនាំចូល រថយន្ត​នៅកម្ពុជាចុះថោក ឬអត់ ?រាចធាំនីភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចបន្ថយអត្រាពន្ធអាករពិសេសលើរថយន្ត ដែលនាំចូល​មកប្រទេស​កម្ពុជា។ ការបន្ថយអត្រពន្ធនេះ ជាផ្នែកមួយដើម្បីស្ដារសេដ្ឋកិច្ចជាតិ ពិសេសការប្រមូលចំណូលពន្ធ ឱ្យបានប្រសើរឡើងវិញ។ ឆ្នាំ២០២០ ដែលសេដ្ឋកិច្ចជួបវិបត្តិដោយសារកូវីដ១៩ ចំណូលពន្ធគយលើរថយន្ត ត្រូវគេដឹង​បានធ្លាក់​ចុះប្រមាណ ៤០%។ សម្តេចនាយករដ្ឋមន្រ្តី បានចេញអនុក្រិតបន្ថយពន្ធអាករពិសេសសម្រាប់ការ​នាំចូលទំនិញរថយន្ត កាលពីថ្ងៃទី៩កុម្ភៈឆ្នាំ២០២១ តាមសំណើររបស់​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។ អនុក្រិត្យរបស់ប្រមុខរដ្ឋាភិបាល បានបន្ថយអត្រាអាករពិសេសលើរថយន្តគ្រួសារ មួយចំនួន នៅក្នុងនោះពី៣០%មក​២០% លើទំនិញរថយន្តប្រើថាមពលប្រេងសំាង ឬហ្គាស និងរយយន្តប្រភេទ ហាយព្រីត ចំនួន៤៦បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ។​

បន្ថយអត្រាពន្ធពី ៦០% មកន ៥០% លើមុខទំនិញជារថយន្តប្រើថាមពលប្រេងសំាង ឬហ្គាស ឬប្រេងម៉ាស៊ូត និងរថយន្តប្រភេទហាយព្រីត ចំនួន២៣១បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ ២០១៧ ជាធរមាន ។ បន្ថយអត្រាពន្ធអាករពី ៧០% មក ៥០% លើមុខទំនិញរថយន្តប្រភេទហាយព្រីត ចំនួន២០បន្ទាត់នៃតារាងបង់ពន្ធគយឆ្នាំ ២០១៧ ជាដើម ។

នៅក្នុងលិខិតរបស់ក្រសួងសេដ្ឋកិច្ចផ្ញើជូនប្រមុខរដ្ឋាភិបាលដើម្បីសូមបន្ថយពន្ធអាករនាំចូលរថយន្តនេះ បានបញ្ជាក់ថា កាលពីឆ្នាំ២០២០ ចំណូលគយទទួលបាន ២ ៤១៩លានដុល្លារ ត្រូវជា ៨៣.៥% នៃផែនការប្រចាំឆ្នាំ ហើយធ្លាក់ចុះជិត ២៥% ធៀបនឹងចំណូលក្នុងឆ្នាំ ២០១៩ ។ ទំនិញរថយន្ត ជាប្រភពចំណូលគយ​សំខាន់មួយនោះ បានថយចុះ ៤០% ។

តើការបន្ថយពន្ធនាំចូលនេះអាចធ្វើឲ្យតម្លៃរថយន្តនៅកម្ពុជាថយចុះដែលឬទេ។ កន្លង​មកមកមានការលើកឡើងថារថយន្តនៅកម្ពុជាលក់ថ្លៃខ្លំាង។ រថយន្តមួយទឹក​ដែលនាំ​ចូល​ពី​សហរដ្ឋអាមេរិក បាន​បង់ពន្ធខ្ពស់ ធ្វើតម្លៃរថយន្តនិងថ្លៃបង់ពន្ធស្មើរគ្នា​មានន័យ​ថា​បើរ​ថយន្តគេលក់តម្លៃមួយម៉ឺនដុល្លារថរយន្តនោះបាន បង់ពន្ធ៥ពាន់ដុល្លារហើយ។ មានការកត់សម្គាលមួយទៀតថា ពលរដ្ឋខ្មែរមួយចំនួនបានងាកទៅប្រើ​រថយន្តថ្មីពី​រោងចក្រតែម្តង ៕

April 30th 2019PrintShare The ASEAN automotive race The recent imposition of automotive import barriers in Indonesia and Vietnam reflects grand plans by the governments of both of those countries for their motor vehicle sectors. Among Association of South-East Asian Nations (ASEAN) countries, Thailand has the most to lose from increased protectionism and competition in the region. Although a change in the structure of regional supply chains will be slow to evolve, there is a risk that Vietnam and Indonesia, and even Malaysia, will introduce further protectionist measures in the near term as they seek to develop their manufacturing capacities.

មកស្គាល់ពីស្លាកលេខយានយន្តរបស់ស្ថាប័នរដ្ឋសម្រាប់នីតិកាលទី ៦ ប្រជាពលរដ្ឋខ្មែស្ទើរតែគ្រប់គ្នាសុទ្ធតែស្គាល់នូវយានយន្តរបស់រដ្ឋ តាមរយៈពណ៌របស់ស្លាកលេខនៃយានយន្តទាំងនោះ គឺពណ៌បៃតង។ ប៉ុន្តែពួកគាត់ភាគច្រើនពុំបានស្គាល់តើស្លាកលេខប្រភេទណា ជាស្លាកលេខរបស់ស្ថាប័នណា គឺមានតិចតួចណាស់។

ថ្ងៃនេះ ខ្មែរប៉ុស្តិ៍ សូមនាំលោកអ្នកមកស្គាល់ពីស្លាកលេខរបស់យានយន្តស្ថាប័នរដ្ឋ ដូចខាងក្រោម៖
  1. រដ្ឋ-01 ព្រឹទ្ធសភា
  2. រដ្ឋ-02 រដ្ឋសភា
  3. រដ្ឋ-03 រាជរដ្ឋាភិបាល
  4. រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ
  5. រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី
  6. រដ្ឋ-06 ក្រសួងការពារជាតិ
  7. រដ្ឋ-07 ក្រសួងមហាផ្ទៃ
  8. រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
  9. រដ្ឋ-09 ក្រសួងការបរទេស និងសហប្រតិបត្តិការ
  10. រដ្ឋ-10 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  11. រដ្ឋ-11 ក្រសួងពត៌មាន
  12. រដ្ឋ-12 ក្រសួងសុខាភិបាល
  13. រដ្ឋ-13 ក្រសួងរ៉ែ និងថាមពល
  14. រដ្ឋ-14 ក្រសួងផែនការ
  15. រដ្ឋ-15 ក្រសួងពាណិជ្ជកម្ម
  16. រដ្ឋ-16 ក្រសួងអប់រំ យុវជន និងកីឡា
  17. រដ្ឋ-17 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  18. រដ្ឋ-18 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  19. រដ្ឋ-19 ក្រសួងបរិស្ថាន
  20. រដ្ឋ-20 ក្រសួងអភិវឌ្ឍន៍ជនបទ
  21. រដ្ឋ-21 ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  22. រដ្ឋ-22 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  23. រដ្ឋ-23 ក្រសួងធម្មការ និងសាសនា
  24. រដ្ឋ-24 ក្រសួងកិច្ចការនារី
  25. រដ្ឋ-25 ក្រសួងសាធារណការ និងដឹកជញ្ជូន
  26. រដ្ឋ-26 ក្រសួងយុត្តិធម៌
  27. រដ្ឋ-27 ក្រសួងទេសចរណ៍
  28. រដ្ឋ-28 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  29. រដ្ឋ-29 ក្រសួងធនធានទឹក និងឧត្តុនិយម
  30. រដ្ឋ-30 ក្រសួងព្រះបរមរាជវាំង
  31. រដ្ឋ-31 ក្រសួងមុខងារសាធារណៈ
  32. រដ្ឋ-32 រដ្ឋលេធិការដ្ឋានអាការចរស៊ីវិល
  33. រដ្ឋ-33 ឧត្តមក្រុមប្រឹក្សាចៅក្រម
  34. រដ្ឋ-34 អគ្គលេខាដ្ឋានរដ្ឋសភា-ព្រឹទ្ធសភា
  35. រដ្ឋ-35 ធនាគារជាតិនៃកម្ពុជា
  36. រដ្ឋ-36 អង្គការជាតិ
  37. រដ្ឋ-37 រាជធានីភ្នំពេញ
  38. រដ្ឋ-38 ខេត្តកណ្តាល
  39. រដ្ឋ-39 ខេត្តកំពង់ធំ
  40. រដ្ឋ-40 ខេត្តកំពង់ឆ្នាំង
  41. រដ្ឋ-41 ខេត្តកំពង់ស្ពឺ
  42. រដ្ឋ-42 ខេត្តកំពង់ចាម
  43. រដ្ឋ-43 ខេត្តកំពត
  44. រដ្ឋ-44 ខេត្តកោះកុង
  45. រដ្ឋ-45 ខេត្តកែប
  46. រដ្ឋ-46 ខេត្តក្រចេះ
  47. រដ្ឋ-47 ខេត្តតាកែវ
  48. រដ្ឋ-48 ខេត្តបន្ទាយមានជ័យ
  49. រដ្ឋ-49 ខេត្តបាត់ដំបង
  50. រដ្ឋ-50 ខេត្តប៉ៃលិន
  51. រដ្ឋ-51 ខេត្តពោធិ៍សាត់
  52. រដ្ឋ-52 ខេត្តព្រះសីហនុ
  53. រដ្ឋ-53 ខេត្តព្រះវិហារ
  54. រដ្ឋ-54 ខេត្តព្រៃវែង
  55. រដ្ឋ-55 ខេត្តមណ្ឌលគិរី
  56. រដ្ឋ-56 ខេត្តរតនគិរី
  57. រដ្ឋ-57 ខេត្តសៀមរាប
  58. រដ្ឋ-58 ខេត្តស្វាយរៀង
  59. រដ្ឋ-59 ខេត្តស្ទឹងត្រែង
  60. រដ្ឋ-60 ខេត្តឧត្តរមានជ័យ
  61. រដ្ឋ-61 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  62. នគរបាល អគ្គស្នងការនគរបាលជាតិ-មហាផ្ទៃ
  63. ខេមរភូមិន្ទ 01 បញ្ជាការដ្ឋាននៃក្រសួងការពារជាតិ
  64. ខេមរភូមិន្ទ 09 កងរាជអាវុធហត្ថ (PM)
រកឃើញ រថយន្តពាក់ស្លាកលេខ ខ.ម និងន.ប គេចពន្ធ និងខុសច្បាប់ ជាច្រើនគ្រឿងកំពុងចរាចរណ៍នៅកម្ពុជា រថយន្តស៊េរីទំ​​​​​​​​​​​​​​​​​​នើបគ្មានពន្ធ ពាក់ស្លាក​​​​​​​​​​​លេខ ខ.ម ​​​​​​​​​​​​​​​​​​​និង ន.ប ដែលគ្មាន​​​​​​​​​​​​​​​​​​​​​​​​ចុះក្នុងបញ្ជីទ្រព្យរដ្ឋជា​​​​​​​​​​​​ង២​​​​​​​​​​​​​០​​​​​​​​​​​​​​​​​​​​​គ្រឿង ត្រូវកម្លាំងគយចល័ត ដែលដឹក​​​​​​​​​នាំដោយលោ​​​​​​​​​​​​​​ក ព្រាប គារ៉ាត ​​​​​​​​​​​​​​​​​បើកប្រតិបត្តិការ​​​​​​​​​​​​​​​បង្រ្កាប និងចា​​​​​​​​​​​ប់ក្នុងរយៈ​​​​​​​​​​​​​​​​​​​​ពេល២ថ្ងៃ គឺថ្ងៃទី១៨និង១៩ខែធ្នូ ឆ្នាំ២០១៨ ដែល​​​​​​​​​​​​​​​​​​​​​​​ប្រព្រឹត្តិឡើងនៅក្នុង​​​​​​​​​​​​​​​​​​​មូលដ្ឋាន ខណ្ឌសែនសុ​​​​​​​​​​​​​​ខ និង ខណ្ឌទួល​​​​​​​​​​​​​​​​​​​​​​​គោក រាជធានីភ្នំពេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ ។យោងតាមប្រភព​​​ពីកម្លាំងនាយ​កដ្ឋានស្រាវជ្រាវ​​​​​​​​​​​​​​​​​​​​​​​​បង្ការ និងបង្ក្រាបបទ​​​​​​​​​​​ល្មើសគយ ​​​​​​​​​​​សហការជា​​​​​​​​​​​​​​​​​​​​​​​​​មួយកម្លាំងនគរ​​​​​​​​​​​​​​​​​​​​បាលនិងកម្លាំងកងរា​​​​​​​​​​​​​​​​​​​​​​​ជអាវុធហត្ថ ចុះ​​​​​​​​​​​​​​​ប្រតិបត្តិការ នៅ​​​​​​​​​​​​​​កណ្ដាលរាជ​​​​​​​​​​​​​​​​​​​​​​​​​​ធានីភ្នំពេញឃាត់រ​​​​​​​​​​​​​ថយន្តស្លាកលេ​​​​​​​​​​​​​ខ ខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​.មនិងន.ប ជាបន្តបន្ទាប់ក្រោយ​​​​​​​​​​​​​​​​​សមត្ថកិច្ចរក​​​​​​​​​​​​ឃើញថាគ្មានចុះក្នុងបញ្ជីទ្រព្យរដ្ឋ ។តាមប្រភពពីសមត្ថកិច្ចចុះក្នុងប្រតិបត្តិការនេះ បាន​ឲ្យដឹងថា រ​​​​​ថយន្តដែលត្រូវ​​​​​​​​​​​​​បានកម្លាំងនាយ​​​​​​​​​​​​​​កដ្ឋាន​​​​​​​​​​​​​​​​​​​​​​ស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគយ ស​​​​​​​​​​ហការជាមួយក​​​​​​​​​​​ម្លាំងនគរ​​​​​​​​​​​​​​​​​​បាលនិង​កម្លាំងក​​​​​​​​​​​ងរាជអា​​​​​​​​​​​​​​​​វុធហត្ថ ឃាត់​​​​​​​​​​​​​​​​​​​​​​​​​​​បានជាច្រើនគ្រឿង ទី១, ររថយន្តម៉ា​​​​​​​​​​​​​​ក FORTUNER ​​​​​​​​​​​​​​​​​​​ពាក់ខ្មៅ ចង្កូតស្ដាំ ​​​​​​​​​​ពាក់ស្លាកលេ​​​​​​​​​​​​​​​​​​​​​​ខ ខ.ម02 2-37​​​​​​​​​​99 គ្មានពន្ធ និង​គ្មានឯកសារត្រឹមត្រូវ ជារបស់លោ​​​​​​​​​​ក ឧត្តមសេ​​​​​​​​​​​នីយ៍ទោ ​​​​​​​​​​ស៉ី យាង ​​​​​​​​​​​មុខរបរ យោធិន នៅអគ្គបញ្ជាការ ;​ទី២​​​​​ម៉ា​​​​​​​​​​កឡិចស៊ីសNX200 ពណ៍ស ពាក់ស្លាក​លេខ ខ.ម02​ 2.0341​​​​​​​​​​​​ ; ទី៣ រថយ​​​​​​​​​​​​​ន្តឡង់គ្រឺស័រ ​​​​​​​​​​​​​​​ពណ៍ខ្មៅ ពា​​​​​​​​​​​​​​ក់ស្លាក​​​​លេខ ខ.ម01 2.3659 ;ទី៤រថយន្តម៉ា​កឡិចស៊ីស3​​​​​​​50 ពណ៍ត្រេអី ពា​​​​​​​​​​​ក់ស្លាកលេខ​​​​​​​​​​​ ខ.ម01 2.1​​​​​​​​​​​226 និងរ​​​​​​​​​​​​​​​​​​​​​​​​​​​​ថយន្តស៊េរីទំនើបជា​​​​​​​​​​​​​ច្រើន​​​​​​​​​​​គ្រឿងទៀត ។ លោក ព្រាប គារ៉ាត បាន​​​​​​​​​​​លើកឡើងថា កម្លាំ​​​​​​​​​​​ងរបស់លោកនិ​​​​​​​​​​​​ងបន្តសកម្មភាពទប់ស្កាត់រាល់ បទល្មើសជាក់ស្តែង ​ជាពិសេសទំនិញ​​​​​​​​​​​​​​​​​​​​​​​​គេចពន្ធ និ​​​​​​​​​​​​ងរថយន្តគេចព​​​​​​​​​​​ន្ធទាំងអ​​​​​​​​​​​ស់នោះដែ​​​​​​​​​​​លកំពុង​​​​​​​​​​​​ចរាច​​​​​​​​​​​​​​​​​​​​​​​​​​រក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ន រថយន្តគ្មានពន្ធ ពាក់ស្លាកលេខ ខ​.ម និង ន.ប​​ គ្មានចុះ​​​​​​​​​​​​​​ ក្នុងប​​​​​​​​​​​​​​​​​​​​​ញ្ជីទ្រព្យរដ្ឋជាង២០គ្រឿងនោះ ​ត្រូវ​​​​​​​​​​បានរក្សាទុកនៅ​​​​​​​​​​ទីស្នាក់​​​​​​​​​​​​​​​ការគយ និងរដ្ឋាករ​​​​​​​​​​​ ដើម្បីរង់ចាំ​​​​​​​​​​​​ម្ចាស់​​​​​​​​​​​​ចូលខ្លួន ​​​​​​​​​​​​ដោះស្រាយតា​​​​​​​​​​​​​​មនីតិវិ​​​​​​​ធីច្បាប់ ៕

February 10, 2021 ឈឺចិត្ត​នឹង​គយ​ចល័ត​ចាប់​ឡាន​ចង្គុត​ស្តាំ​មន្ត្រី​យោធា​ការពារ​ព្រំដែន​៥០៣ ម្នាក់​(​ចង ក​អត្តឃាត​) បន្ទាយមានជ័យ ៖ មន្ត្រី​យោធា​ការពារ​ព្រំដែន​៥០៣ ខេត្ត​បន្ទាយមានជ័យ ម្នាក់​បាន​ចង ក​អត្តឃាត នឹង​ឈឺចិត្ត​នឹង​គយ​ចល័ត​ចាប់​ឡាន​ចង្គុត​ស្តាំ ?  ឬក៏​ជា​រឿង​ផ្សេង ឬ​ដោយសារ​ប្រើ​រថយន្ត​ចង្កូត​ស្តាំ​ថ្មី​បន្តបន្ទាប់ ដោយ​យក​ស្លាក​លេខ​ខេមរភូមិន្ទ​តែ​១​ដដែល ? ឬ​ជា​ឈ្នួញ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ ដែល​បែកការណ៍ ហើយ​ខូចចិត្ត ។​

​យោង​លោក​ឧត្តមសេនីយ៍​ទោសេង ធា​រិន (​មេបញ្ជាការរង​យោធភូមិ​ភាគ​៥ ) ក៏​ដូច​លោក​អ៊ុក ម៉ា​រ៉ា​ឌី (Ouk Marady ) មន្ត្រី​យោធា​កងពលតូច​ថ្មើរជើង​លេខ​៥១   ក៏​មន្ត្រិ​យោធា​កងវរសេនាតូ​ចការ​ពារ​ព្រំដែន​៥០៣ និង​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ឃុំ​បាន​អោយដឹង​ថ្ងៃទី​១០​ែ​ខ​កុម្ភៈ​ថា​៖ លោក​អនុសេនីយ៍ត្រី នាង រិទ្ធិ​ឆ័យ (​អាយុ​៣៣​ឆ្នាំ លំនៅ​នៅ​ផ្លូវ​ឡើង​វិទ្យាល័យ​អូរ​អំបិល ភូមិ​/​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​)  បាន​ចង ក អត្តឃាត​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០២១ ។​

​មន្ត្រី​ខាង​លើ​បាន​អោយដឹង​កាលពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ថា ៖ ពិតជា​អាណិត​សោ​ក​ដល់​គ្រួសារ​រងគ្រោះ​ណាស់ ។​យោធិន​ដែល​មាន​សមត្ថភាព​ដែរ ក៍​មិន​លើកទឹកចិត្ត​អោយ​កងកម្លាំង​ប្រើ​រថយន្ត​(​ចង្កូត​ស្តាំ​) អត់​ពន្ធ​ដែរ លោក​មេ​គយ​ច​លត័​តំបន់​៥(​គយ​ចល័ត​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ  លោក​ធ្លាប់មាន​បញ្ហា​អី​ខ្លះ  ខ្លួន​លោក​ផ្ទាល់​(​មន្ត្រី​គយ​)​ដឹង​ហើយ ។​

​លោក​ឧត្តមសេនិយ៍​សេង ធា​រិន បាន​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​លោក ថា​៖ ខ្ញុំ​គិតថា​ការប្រមូល​ពន្ធ​ជា​រឿង​ចាំបាច់​ណាស់​ដែល​គួរ​លើក​ទឹកចិត្ត​ដល់​មន្ត្រី​គយ ដើម្បី​ធានា​ប្រាក់​ចំណូល​ជាតិ ។​

​តែ​ក្នុងករណី​នេះ​លោក​គយ​ប្រើ​ដៃ​ក្តៅ​ពេក​ទេ​ដឹង   រថយន្ត​នេះ​ចាស់​ពេក​ហើយ មិនគួរ​ដុត​អោយ​ខ្លោច​រោយ​អោយ​ឆៅ​ទេ ។ រថយន្ត​ចាស់​មួយ តើ​ជា​កំហុស​យោធិន​កងការពារ​ព្រំដែន​គោក​លេខ​៥០៣ ឬ​ជា​កំហុស​គយ​ច​លត័​តំបន់​៥ ។​

​លោក​បាន​បន្តថា ៖  លោក​អនុសេនីយ៍ត្រី នាង រិទ្ធិ​ឆ័យ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​មួយ  គាត់​បាន​ដោះស្រាយ​រួច​យក​រថយន្ត​ទៅ​ជួសជុល ដោយ​គ្មាន​លុយ​គាត់​បាន​ខ្ចីលុយ​គេ​ដោះស្រាយ ។​

​លុះ​ជួសជុល​រថយន្ត​ហើយ មក​អង្គភាព​វិញ (​មិន​បាន​ពាក់​ស្លាក​លេខ​ព្រោះ​ទើប​ចេញពី​ជាង​) ក៍​ត្រូវ​គយ​ច​លត័​តំបន់​៥​ចាប់ ។​ ​សូមបញ្ជាក់​ថា​រថយន្ត​នោះ ម៉ាក​តូយ៉ូតា​វី​គោ ឆ្នាំ​ផលិត​២០១៣ ជា​រថយន្ត​មាន​ស្លាក​លេខ​ប្រើប្រាស់​ច្រើន​ឆ្នាំ​ហើយ  ។​

​លោក​មេបញ្ជាការ​កងការពា​រ​ព្រំដែន​៥០៣ រត់ការ​យ៉ាង​ណា​ក៍​ដោះស្រាយ​មិន​ចេញ ដោយសារ​ការ​រឿងនេះ នេះ​បាន​បំរើ​អង្គភាព​មិនតិច​ទេ ។ ប៉ុន្តែ​ប្រភព​ផ្សេងទៀត បាន​ប្រាប់​នា​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ថា​៖ លោក​អនុសេនីយ៍ត្រី នាង រិទ្ធិ​ឆ័យ មន្ត្រី​យោធា​កងការពារ​ព្រំដែន​លេខ​៥០៣ ជា​មនុស្ស​ជំនិត​និង​ជា​អ្នក​ធ្វើ​សេដ្ឋកិច្ច​អោយ​លោក​ឧត្តមសេនីយ៍ត្រី​ឃួន ជឿន មេ​បញ្ជ​ការ​កង​៥០៣​នេះ​។​ក៏​ជា​ឈ្មួញ​ឡាន​ក្តៅ​ផងដែរ​។​

​ប្រភព​បន្តថា ៖ ករណីនេះ អាចជា​រឿង​ផ្សេង ឬ​ដោយសារ​ប្រើ​រថយន្ត​ចង្កូត​ស្តាំ​ថ្មី​បន្តបន្ទាប់ ដោយ​យក​ស្លាក​លេខ​ខេមរភូមិន្ទ​តែ​១​ដដែល ដាក់​ប្រើ ហើយ​ខាង​សមត្ថកិច្ច​គយ​បានកត់សម្គាល់  ហើយ​តាមដាន​រហូត ។ ម្យ៉ាង បុគ្គល​រូបនេះ​ក៏​ជា​ឈ្មួញ​ឬ​ជា​ឈ្នួញ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​ឬ​ហៅ​ថា​ឡាន​ក្តី​រហូតមក ។​
​លុះ​ដល់​មាន​សម្ពាធ ហើយ​ពេលនេះ​បែកការណ៍ ហើយ​ដោះស្រាយ​មិន​បាន​ហើយ​មេៗ រលាស់ដៃ​ចេញ ក៏​ខូចចិត្ត ហើយ​ឈាន​ទៅ​សម្រេចចិត្ត​ផ្តេសផ្តាស​យ៉ាងនេះ ?

​លោក ឈុន  សុ​វណ្ណា​រី  នៃ​គយ​ចល័ត​អគ្គនាយកដ្ឋាន​ប្រចាំ​តំបន់​៥(​គយ​ចល័ត​ក្រសួង​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​) ប្រាប់​អ្នយក​ព័តមាន​តាម​ទូរស័ព្ទ​ថ្ងៃទី​១០​ថា ៖ ករណី​រថយន្ត​ចង្កូត​ស្តាំ​(​របស់​លោក​នាង រិទ្ធិ​ឆ័យ ) នោះ ត្រូវបាន​កម្លាំង​គយ​ចល័ត​ចាប់ ហើយ​រក្សា​ទុក​នៅ​ស្នាក់ការ​គយ​ចល័ត​៣-៤​ខែ​មក​ហើយ ។ មិនមែន​ទើប​ចាប់​កាលពី​ថ្មីៗ​នេះ​ទេ ៕

11:07 pm   23 វិច្ឆិកា 2017 ​កម្លាំងនគរបាលឃាត់រថយន្តមួយគ្រឿង ពាក់ស្លាកលេខជាន់ជាមួយស្លាកលេខក្លែងក្លាយ បន្ទាយមានជ័យ ៖ កម្លាំងនគរបាលឃាត់រថយន្តម៉ាក់អ៊ីស៊ុយស៊ុយ មួយគ្រឿង ពណ៌ត្រីអ៊ី ពាក់ស្លាកលេខជាន់ជាមួយស្លាកលេខក្លែងក្លាយរថយន្ត ហ្វតគេចពន្ធដែលត្រូវឃាត់នៅវេលាម៉ោង​១១រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិទល់មុខផ្លូវចូលវត្តតាហីស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានឃាត់រថយន្ត មួយគ្រឿង ២បាំង ពណ៌ត្រីអ៊ី ដែលពាក់ស្លាក់ ខេមរភូមិន្ទ០៧ ២.៩១១០ ដែលស្លាកលេខជាន់ជាមួយរថយន្តហ្វត ពណ៌ស មួយគ្រឿង សេរី ឆ្នាំ២០១៦ ដែលពាក់ស្លាក ខេមរភូមិន្ទ០៧ ២.៩១១០ ក្លែងក្លាយដែលរថយន្តគេចពន្ធជនល្មើសនាំចូលតាមច្រករបៀងខុសច្បាប់។

គួររំលឹកថា៖កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថ្មីនេះកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួកបានឃាត់រថយន្តហ្វត មួយគ្រឿង ពណ៌ស សេរី ឆ្នាំ២០១៦ ដែលពាក់ស្លាកលេខ ខេមរភូមិន្ទ០៧ ២.៩១១០ ក្លែងក្លាយដែលឈ្មួញឃុបឃឹត ជាមួយកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនលួចនាំចូលរថយន្តគេចពន្ធល្មើសនិងច្បាប់និងផ្ទុយប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់វិធានការលុបបំបាត់ច្រករបៀងល្មើសច្បាប់និងទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន។

ក្រោយពេលឃាត់រថយន្តសេរីទំនើបគេចពន្ធដែលពាក់ស្លាកលេខខេមរភូមិន្ទ០៧ ២.៩១១០ ក្លែងក្លាយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងស្រាវជ្រាវមុខសញ្ញាជនល្មើសដែលគេចខ្លួនហើយប្រទះឃើញរថយន្តម៉ាក់អ៊ីស៊ុយស៊ុយ ពាក់ស្លាក់ខេមរភូមិន្ទ០៧ ២.៩១១០ ដូចគ្នាសង្ស័យបានឃាត់យកមកសាកសួរនៅស្នងការនគរបាលខេត្តដើម្បីសាកសួរម្ចាស់រថយន្ត។

រថយន្តម៉ាក់អ៊ីស៊ុយស៊ុយ ពាក់ស្លាកខេមរភូមិន្ទ០៧ ២.៩១១០ គឺជាកម្មសិទ្ធរបស់ខ្លួនតែស្លាកលេខខេមរភូមិន្ទ០៧ ២.៩១១០ ជារបស់ឪពុកមា ធ្វើអោយស្របច្បាប់មានកាតគ្រី តែស្លាកលេខ ខាងមុខជារបស់ពិតតែស្លាកលេខ ខាងក្រោយជ្រុះបាត់ចាប់ស្លាកលេខក្លែងក្លាយដាក់បណ្តោះអាសន្នសិន ៕ ដោយៈ ចន្ត្រា

ដឹងទេថា ក្រៅពីផ្លាកលេខយានយន្ត ខ.ម និង ន.ប នៅមាន៧ប្រភេទផ្សេងទៀត តើមានអ្វីខ្លះ?ដូចដែលយើងបានដឹងហើយថាផ្លាក ខ.ម មានន័យពេញថា ខេមរភូមិន្ទ ចំណែកឯ ន.ប គឺនគរបាល ចុះលើសពីនេះទៀតមានអ្វីខ្លះ? យោងតាមអនុក្រឹត្យ លេខ73 អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានយន្ត បានបញ្ជាក់ត្រង់មាត្រា6 ដែលបានបែងចែកជា 9 ក្រុម មានដូចជា៖
  1. (1) ព្រះបរមរាជវាំង [រាជវាំង]
  2. (2) ស្ថាប័នកំពូល [ក.ប.ធម្មនុញ្ញ/ព្រឹទ្ធសភា/រដ្ឋសភា/ឧ.ក.អង្គចៅក្រម/រាជរដ្ឋាភិបាល]
  3. (3) ក្រសួងស្ថាប័នរដ្ឋ [រដ្ឋ]
  4. (4) កងយោធពលខេមរភូមិន្ទ [ខេមរភូមិន្ទ]
  5. (5) កងកម្លាំងនគរបាលជាតិ [នគរបាល]
  6. (6) គណៈកម្មការរៀបចំការបោះឆ្នោត [គជប]
  7. (7) ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលបរទេដ និង ក្នុងស្រុក [CMD/CD/ONU/OI/ONG1/ONG2]
  8. (8) ម្ចាស់កម្មសិទ្ធជារូបវន្តបុគ្គល នីតិបុគ្គល រឺសហកម្មសិទ្ធយានជំនិះ (ពលរដ្ឋទូទៅ) [ឈ្មោះដើមរាជធានីខេត្ត/កម្ពុជា]
  9. (9) រូបវន្តបុគ្គល រឺ នីតិបុគ្គល តាមរបបព្យួរពន្ធ រឺក្រោមរបបគយនាំចូលបណ្តោះអាសន្ន [AT]
មាត្រា24 ចែងថា ក្រសួងសាធារណៈការនិងដឹកជញ្ជូន មានសមត្ថកិច្ចគ្រប់គ្រង ការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានយន្ត សម្រាប់ក្រុម ទី 1,2,3,6,7,8,9 ចំណែកក្រុមទី 4 គឺក្រោមសមត្ថកិច្ច ក្រសួងការពារជាតិ ដែលសម្រាប់ប្រើប្រាស់ក្នុងកិច្ចការការពារជាតិ និងទី 5 ក្រោមក្រសួងមហាផ្ទៃ សម្រាប់ការការពារសន្តិសុខជាតិ និង សណ្តាប់ធ្នាប់សង្គម។

សម្រាប់ស្វែងរកព័ត៌មានបន្ថែមអាចរកបានតាមរយៈ ប្រកាសស្តីពីការចេញប័ណ្ណនិង ផ្លាកលេខសម្គាល់យានជំនិះក្នុងកងយោធពលខេមរភូមិន្ទ និង ប្រកាសលេខ៣៥៥៩ ប្រ.ក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃស្ដីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងស្លាកលេខយានយន្តគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។

ក៏មានការលើកឡើងផងដែរ អំពីករណីក្លែងបន្លំប្រើប្រាស់ផ្លាកលេខ ខេមរភូមិន្ទរឺ នគរបាល ហើយបើសិនជាការឡើកឡើងនេះពិតមែន អ្នកដែលក្លែងបន្លំផ្លាកលេខ និងទទួលទោសតាមច្បាប់ជាធរមាន។ ដោយឡែកប្រការ5 នៃ ប្រកាសស្តីពីការចេញប័ណ្ណនិង ផ្លាកលេខសម្គាល់យានជំនិះក្នុងកងយោធពលខេមរភូមិន្ទ ប្រគល់ភារៈកិច្ចសម្រាប់ កងរាជអាវុធហត្ថ តែមួយគត់ក្នុងការត្រួតពិនិត្យផ្លាកលេខ ខេមរភូមិន្ទ ដូច្នេះដើម្បីអនុវត្តនូវ គតិយុត្តិខាងលើអោយបានជោគជ័យ និង កាត់បន្ថយការក្លែងបន្លំនានា ត្រូវពឹងផ្អែកលើក្រសួងសាមីក្នុងការគ្រប់គ្រងផ្លាកលេខនេះ ជាពិសេស កងរាជអាវុធហត្ថ សម្រាប់ផ្លាកខេមរភូមិន្ទ និង នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់នគរបាលជាតិ។

No comments:

Post a Comment