នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Thursday, April 14, 2022

សង្គ្រាមឥណ្ឌូចិន Indo China War

  ទំព័រនេះ គូសវាសយ៉ាងសង្ខេបអំពី សង្គ្រាមឥណ្ឌូចិនទី ១ និង ទី ២។ បារាំងចាញ់សង្រ្គាម វៀតណាម ដោយសារ ការបរាជ័យនៅ សមរភូមិ ឌៀន បៀនភូ ជាទីតាំងទ័ពអាកាសដ៍ធំរបស់បារាំង ជាទី ដែលផ្តង់ផ្គង់ ឡូជីស្ទិច ទៅដល់កងទ៏ពទូទាំងតំបន់។ ចំណែកការបរាជ័យរបស់កងទ័ពអាមេរិក នៅសង្រ្គាមវៀតណាម គឺ ដោយសារកម្ពុជា ស្ថិតនៅចំកណ្តាលរវាងវៀតណាមជ់ើង និង វៀតណាមខាងត្បូង ជាចំណុចយុទ្ធសាស្រ្ត ការទំលាក់គ្រាប់បែករបស់ទ័ពអាមេរិក និងការឈ្លានរបស់អាមេរិកនៅកម្ពុជា បណ្តាលឲ្យ មានកំណើតកងទ័ពកម្ពុជា ប្រឆាំងអាមេរិក ចំណែកផ្នែកយុទ្ធសាស្រ្តវិញ មិនមែនជាការចាញ់សង្រ្គាមឡើយ គឺជាយុទ្ធសាស្រ្តដកថយតាមក្បូនសង្រ្កាម ដោយសារអាមេរិកចង់បាន ផែនការ ខ្មែរវាយខ្មែរ វៀតណាមវាយវៀតណាម លាវ វាយលាវ តាមរយៈការបណ្តុះបណ្តាលកងទ័ពជព្រៃ និងការបំពាក់អាវុធធុនស្រាលៗ។ អាមេរិកបានរក្សាទុក គ្រឿងសព្វាវុធប្រមាណ ៥០០០ តោនសម្រាប់ឲ្យ វៀតណាមជើង និង វៀតណាមត្បូង កាលឆ្នាំ ១៩៧៥ ដែលនេះខុសពី ក្បូនសឹកកាលណាចាញ់សង្រ្គាម ត្រូវកំទេច រាល់សម្ភារសឹក !!

សង្គ្រាមឥណ្ឌូចិនលើកទី១ (ភាសាបារាំង៖ Guerre d’Indochine) (ក៏ត្រូវបានគេស្គាល់ដែរថាជា សង្គ្រាមបារំាងឥណ្ឌូចិន សង្គ្រាមតស៊ូប្រឆាំងបារាំង) គឺជាសង្គ្រាមដែលចាប់ផ្ទុះឡើងនៅក្នុងសហភាពឥណ្ឌូចិនចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៥៤។ ការប្រយុទ្ធចម្បាំងគ្នារវាងកងកម្លាំងបារាំងនិងចលនាតស៊ូវៀតមិញបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៤៥ មកម្លេះ។ ជម្លោះនេះមានភាគីសង្គ្រាមជាច្រើនដូចជា អង្គភាពបេសនកម្មចុងបូព៌ារបស់សហភាពឥណ្ឌូចិន, ដឹកនាំដោយបារាំង និងគាំទ្រដោយកងទ័ពជាតិវៀតណាមដែលដឹកនាំដោយព្រះចៅអធិរាជបាវ-ដាយ ប្រឆាំងនឹងចលនាវៀតមិញ[២៦]ដែលដឹកនាំដោយហូ ជីមិញ[២៧] និងកងទ័ពប្រជាជនវៀតណាមដែលដឹកនាំដោយវ៉ូ ង្វៀនវ៉ាប[២៨] ការប្រយុទ្ធចម្បាំងភាគច្រើនមានទីតាំងស្ថិតនៅតំបន់តុងកឹងនៃវៀត​ណាមភាគខាងជើង[២៩] ប៉ុន្តែក៏រីករាលដាលដល់ប្រទេសទាំងមូលហើយមិនយូរប៉ុន្មានក៏បន្តរាលដាលដល់រដ្ឋជិតខាងដែលកំពុងស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់បារាំងដូចជា ឡាវ និងកម្ពុជា


សង្គ្រាមវៀតណាម (វៀតណាម ៖ [Chiến tranh Việt Nam] error: {{lang}}: text has italic markup (help))គឺជាការប៉ះទង្គិចយោធាសម័យសង្គ្រាមត្រជាក់ដែលបានកើតឡើងនៅវៀតណាម លាវ និង កម្ពុជា ចាប់ពី ១ វិច្ឆិកា ១៩៥៥[A ១] រហូតដល់ការធ្លាក់សៃហ្គននៅថ្ងៃ៣០ ​​​​​​​​​​​​​​​​​មេសា ១៩៧៥។ សង្គ្រាមនេះបានបន្តពីសង្គ្រាមឥណ្ឌូចិនលើកទីមួយ និងត្រូវបានប្រយុទ្ធគ្នារវាង វៀតណាមខាងជើង គាំទ្រដោយសម្ព័ន្ធមិត្តកុម្មុយនិស្តរបស់ខ្លួន និងរដ្ឋាភិបាលវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋ និង បណ្ដាប្រទេសប្រឆាំងកុម្មុយនិស្ត[២៨] វៀតកុង (ក៏បានស្គាល់ថាជារណសិរ្សសង្គ្រោះជាតិ រឺ រ.ស.ជ.) រណសិរ្សរួមកុម្មុយនិស្តវៀតណាមខាងត្បូងប្រដាប់អាវុធស្រាលដឹកនាំដោយពួកខាងជើង ភាគច្រើនបានប្រយុទ្ធនឹងសង្គ្រាមទ័ពព្រៃប្រឆាំងនឹងកងកម្លាំងប្រឆាំងកុម្មុយនិស្តក្នុងតំបន់នេះ។ កងទ័ពប្រជាជន​វៀត​ណាម (កងទ័ពវៀតណាមខាងជើង) បានភ្ជាប់ខ្លួនទៅក្នុងសង្គ្រាមតាមអនុសញ្ញា នៅពេលទាំងប៉ុន្មាននោះធ្វើឲ្យមានអង្គភាពជាច្រើនចូលទៅក្នុងសមរភូមិ។ កងកម្លាំងស.រ. និង វៀតណាមខាងត្បូងបានពឹងផ្អែកលើឧត្តមភាពអាកាស និង កម្លាំងបាញ់ប្រហារលើសលប់ដើម្បីធ្វើប្រតិបត្តិការស្វែងរកនិងកម្ទេច ដែលពាក់ព័ន្ធនឹងកងកម្លាំងលើដី កងកាំភ្លើងធំ និងការវាយប្រហារអាកាស

No comments:

Post a Comment