នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Thursday, April 24, 2025

ភូមិសាស្រ្ត និង ប្រវត្តិសាស្រ្ត កម្ពុជា

បណ្តាឯកសារនានាពាក់ព័ន្ធព្រះរាជាណាចក្រកម្ពុជា រួមមាន៖

  1. កងទ័ពជើងគោក កម្ពុជា
  2. កងទ័ពជើងទឹក កម្ពុជា
  3. កងទ័ពជើងអាកាស កម្ពុជា
  4. ភូមិសាស្រ្ត នយោបាយ កម្ពុជា
  5. ភូមិសាស្រ្តសេដ្ឋកិច្ច ពាណិជ្ជកម្ម កម្ពុជា
  6. ភូមិសាស្រ្ត និង ប្រវត្តិសាស្រ្ត កម្ពុជា
  7. ភូមិសាស្រ្តបណ្តាខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា
  8. ផែនទី សម័យកាលប្រវត្តិសាស្រ្តកម្ពុជា
  9. ជនជាតិ ចិន នៅប្រទេសកម្ពុជា

 ផែនទីប្រវត្តិនគរ/រដ្ឋនីមួយៗ

ផែនទីរដ្ឋ ៣  (ណាម គី Nam Ky)


    1. អាណាចក្រទ្វារមាស មន
    2. អាណាចក្រស្រីល្វោ
    3. អាណាចក្រវ្មំ(ភ្នំ)
    4. អាណាចក្រខ្មែរ
    5. អាណាចក្រចេនឡា
    6. អាណាចក្រស្រីវិជ័យ
    7. អាណាចក្រព្រះគោ
    8. អាណាចក្រហរិគុណជ័យ
    9. អាណាចក្រខម
    10. รัฐผั่น-ผั่น
    11. អាណាចក្រព្រលឹង?
    12. អាណាចក្រលោកា
    13. អាណាចក្រ បាតានី
    14. អាណាចក្រហ្វូ ណន/នគវវ្នំ/ភ្នំ
    15. អាណាចក្រចេនឡា
    16. អាណាចក្រខ្មែរ
    17. អាណាចក្រចិន
    18. អាណាចក្រដាយវៀត
    19. អាណាចក្រចាម
    20. អាណាចក្រទ្វារវត្តី/ស្រីល្វូ
    ខ្ញុំបាទនឹងបកស្រាយយ៉ាងលំអិតអំពី ឈ្មោះនគរ ពាក្យសំខាន់ៗ ដូចជា យួន សៀម ចាម ចិន ..

    ផែនទីនេះ ស្រង់ពីប្រភពជនបរទេស យកមក ពង្រីកឲ្យធំ ច្បាស់ ជាប្រយោជន៍សម្រាប់អ្នក សិក្សា ស្រាវជ្រាវ វិភាគ ក្នុងវិស័យ យោធា ចិត្តសាស្រ្ត ប្រវត្តិសាស្រ្ត ប្រឆាងភេរវកម្ម ប្រឆាំងការបេះបោរ...


    ម៉េចបានជាខ្មែរបែកបាក់គ្នានៅពេលខ្លះ?  ម៉េចបានជាពេលខ្លះមិនអាចរួមរស់ជាមួយគ្នា? ខាងក្រោមនេះជា សញ្ជាតិ ethnicity នៃ ជនជាតិរស់នៅក្នុងប្រទេសកម្ពុជា Nation.ជនជាតិគឺបណ្តុុំសញ្ជាតិដែលរួមគ្នានូចំណុចមួួយចំនួនដូចៗគ្នា ឬស្រដៀងគ្នា ដូចជា ខ្មែរ មានទឹកដី ប្រវត្តិសាស្រ្ត នៅជាមួយជនជាតិ កួយ ស្ទៀង ព្នងដែរ ដូច្នះបង្កើតបានជាជនជាតិ Nation
    1. Brao  11,000  ប្រាវ ចំនួន ១០០០នាក់
    2. British  1,000 អគ្លេស ១០០០
    3. Bunong, Mnong, Central  44,000 ពនង ភ្នង ចំនួន ៤៤,០០០នាក់
    4. Burmese  5,000 ភូមារ
    5. Cham, Western  242,000 ចាម
    6. Chong  1,500 ចុង
    7. Deaf 
    8. English-Speaking, general  2,200 ជនជាតិនិយាយភាសាអគ្លេស
    9. Eurasian  14,000  ពួកអឺរ៉ុប
    10. French  1,600 បារាំង
    11. Han Chinese, Cantonese  10,000  ចិនកង់ តុង
    12. Han Chinese, Hainanese  13,000 ចិនហាយណាន
    13. Han Chinese, Hakka  8,200 ចិនហាក់កា
    14. Han Chinese, Mandarin  2,000 ចិនដីគោក
    15. Han Chinese, Min Nan  5,100 ចិនមិនណាន
    16. Han Chinese, Teochew  185,000 ចិនតេជីវ
    17. Jarai  24,000 ចារាយ
    18. Kaco, Kachok  4,000 កាកូ កាចក់
    19. Kampuchea Krom  269,000 កម្ពុជាក្រោម ខ្មែរក្រោម
    20. Khmer Keh  5,600 ខ្មែរកែក
    21. Khmer, Central  14,039,000 ខ្មែរកណ្តាល
    22. Korean  1,600 កូរ៉េ
    23. Kraol  4,800 ក្រោល
    24. Kravet  8,000 ក្រាវ៉ែរ
    25. Krung  24,000 ក្រុង
    26. Kui  33,000 កួយ
    27. Lao  22,000 ឡាវ
    28. Malay  17,000 ម៉ាឡេ កូឡា នៅប៉ៃលិន ឬ ម៉ាឡេនៅ ម៉ាឡៃ (Malai)
    29. Mel  1,600 ម៉ែល
    30. Pear  1,800 ពៀ
    31. Rade  15,000 រ៉ែដ
    32. Sa'och  500 ស្អូច
    33. Samre  200 សំរ៉ែ
    34. Somray  5,000 សំរាយ
    35. South Asian, general  1,700 អាស៊ានត្បូង
    36. Stieng, Bulo  8,000 ស្ទៀង បាឡូ
    37. Suoy  1,600 សួយ
    38. T'moan  700 តាមន ឬ មន
    39. Tampuan  36,000 ទំពួន
    40. Thai, Central  3,200 ថៃ
    41. Vietnamese  791,000 វៀតណាម​ឬ យួន
    អ្នក​ស្រាវជ្រាវ​រក​ឃើញភស្តុតាង​ថ្មី​បង្ហាញ​ថា​ទឹក​ដី​សុវណ្ណ​ភូមិ​ស្ថិត​​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះរាជា​ខ្មែរ ដោយ តាំង សារ៉ាដា
    2017-12-30ក្រុម​អ្នក​ស្រាវជ្រាវ​សិលាចារឹក និង​ប្រវត្តិសាស្ត្រ​ខ្មែរ លើក​ឡើង​ថា មាន​ភស្តុតាង​ថ្មី​មួយ​ដែល​បង្ហាញ​ពី​ពាក្យ​សុវណ្ណ​ភូមិ​ក្នុង​សិលាចារឹក​ខ្មែរ​នា​សម័យ​មុន​អង្គរ។ ភស្តុតាង​ថ្មី​នោះ ក្រុម​អ្នក​ស្រាវជ្រាវ​អាច​សន្និដ្ឋាន​ថា ជា​ទឹកដី​មួយ​ផ្នែក​ធំ​នៃ​តំបន់​អាស៊ី​ដី​គោក និង​ដី​កោះ ដែល​ជា​ទឹក​ដី​សុវណ្ណ​ភូមិ​នោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ដេច​ខ្មែរ​នៅ​មុន​សម័យ​អង្គរ។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ពួកគេ​រក​ឃើញ​ផ្ទាំង​សិលាចារឹក​ចំនួន​ពីរ​ផ្ទាំង​នៅ​ខេត្ត​កំពង់ស្ពឺ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ។

    ក្រុម​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​ភាសាវិទ្យា​ខ្មែរ​លើក​ឡើង​ថា ការ​រក​ឃើញ​ភស្តុតាង​ថ្មី​ស្ដីពី​ពាក្យ​ថា សុវណ្ណ​ភូមិ ដែល​មាន​ក្នុង​សិលាចារឹក​ជា​ភាសា​សំស្ក្រឹត នៅ​ខេត្ត​កំពង់ស្ពឺ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ និង​កូន​ខ្មែរ​ជំនាន់​ក្រោយ។ លើស​ពី​នេះ ជា​ភ័ព្វសំណាង និង​ជា​មោទនភាព​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ទៀត​ផង ពីព្រោះ​សិលាចារឹក​នោះ​បញ្ជាក់​ថា សុវណ្ណ​ភូមិ​ជា​ទឹកដី​របស់​ខ្មែរ។

    តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​សាស្ត្រា​ប្រវត្តិសាស្ត្រ​ខ្មែរ និង​អាស៊ី​អាគ្នេយ៍ ព្រម​ទាំង​ចារឹក​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បណ្ឌិត វង់ សុធារ៉ា ឱ្យ​ដឹង​ថា សិលាចារឹក​ភាសា​សំស្ក្រឹត​នោះ ចារឹក​នៅ​ឆ្នាំ​៦៣៣ នៃ​គ្រិស្តសករាជ (គ.ស) ដែល​ផ្ដល់​ព័ត៌មាន​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ជា​ច្រើន​ចំណុច។

    មួយ​ក្នុង​ចំណោម​នោះ គឺ​អាទិភាព​ចាស់​ជាង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៃ​ស្ថាន​នាម​ដ៏​សំខាន់​មួយ គឺ​សុវណ៌្ណភូមិ (សុវណ្ណ​ភូមិ) របស់​ព្រះបាទ ឥសានវរ្ម័នទី១ (អានថា៖ វៈរ៉ាក់ម៉ាន់) នៅ​សតវត្ស​ទី​៧ គឺ​មុន​សម័យ​អង្គរ។ លោក​យល់​ថា នាម​នេះ ប្រហែល​ជា​ឈ្មោះ​ប្រទេស​កម្ពុជា នៅ​សម័យ​មុន​អង្គរ ដែល​គេ​កំពុង​តាម​រក​រហូត​សព្វថ្ងៃ​នោះ​ឯង។

    ជាង​នេះ​ទៀត បណ្ឌិត វង់ សុធារ៉ា មាន​ប្រសាសន៍​ថា ភស្តុតាង​ថ្មី​ដែល​បញ្ជាក់​ថា ពាក្យ សុវណ្ណភូមិ គឺ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ឬ​ដែនដី​អាស៊ីអាគ្នេយ៍​នោះ​ឡើយ រហូត​ដល់​សតវត្ស​ទី​១៦ ពាក្យ​នេះ ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា អំពី​ស្ដេច​ដែល​គ្រប់គ្រង​នៅ​ដែន​ដី​សុវណ្ណ​ភូមិ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ជា​ស្ដេច​ប្រទេស​ណា​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទេ។ លោក​បន្ថែម​ថា ពាក្យ​សុវណ្ណ​ភូមិ ដែល​ទើបនឹង​រក​ឃើញ​នៅ​សិលាចារឹក​ក្នុង​ខេត្ត​កំពង់ស្ពឺ​នោះ គឺ​ជា​ភស្តុតាង​ចំណាស់​មួយ​បន្ទាប់​ពី​ភស្តុតាង​សិលាចារឹក​ក្នុង​រាជ​ព្រះបាទ​អសោក មហារាជ្យ នៅ​សតវត្ស ទី​៣ មុន គ.ស ដែល​បាន​រៀបរាប់​ពី​ការ​ពេញ​ព្រះទ័យ​របស់​ព្រះអង្គ​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា និង​បាន​បញ្ជូន​សាសនទូត​ពីរ​ព្រះអង្គ​មក​កាន់​ទឹកដី​សុវណ្ណ​ភូមិ

    ​លោក​កត់សម្គាល់​ថា កន្លង​មក​បណ្ដា​ប្រទេស​អាស៊ី​ដី​គោក និង​ដី​កោះ​មួយ​ចំនួន​សុទ្ធតែ​បាន​អះអាង​ថា ជា​ដែនដី​សុវណ្ណ​ភូមិ ដូចជា​ប្រទេស​ថៃ ប្រទេស​វៀតណាម ប្រទេស​ភូមា ឡាវ កម្ពុជា ប្រទេស​ឥណ្ឌូនេស៊ី ជាដើម ប៉ុន្តែ​គេ​មិន​ដឹង​ថា ដែន​ដី​សុវណ្ណ​ភូមិ​ស្ថិតនៅ​ក្នុង​ប្រទេស​ណា​ពិតប្រាកដ​នោះ​ទេ៖ «​ពីរ​គាថា​សំខាន់ ដែល​មាន​ពាក្យ​សុវណ្ណ​ភូមិ​ហ្នឹង យើង​អាច​បកប្រែ​បាន​ថា ព្រះបាទ​ឥសានវម៌្ម​ទី​១ ជា​ស្តេច​អង់អាច​ក្លាហាន ដែល​ជា​ស្ដេច​នៅ​ពីលើ​ស្ដេច​ទាំង​ឡាយ​យ៉ាង​ធំ។ ព្រះអង្គ​គ្រប់គ្រង​ទឹក​ដី​នៅ​សុវណ្ណ​ភូមិ​ទាំង​មូល​ទៅ​ទល់​នឹង​ដែន​សមុទ្រ»។

    ​បណ្ឌិត វង់ សុធារ៉ា រៀបរាប់​ថា មាន​សិលាចារឹក​ផ្សេង​ទៀត​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ឥសាន​វរ្ម័ន​ទី​១ នា​សតវត្ស​ទី ៧ ដែល​គេ​រក​ឃើញ​នៅ​ជិត​តំបន់​អយុធ្យា ប្រទេស​ថៃ បច្ចុប្បន្ន គឺ​មាន​និយាយ​អំពី​ស្តេច​មួយ​ព្រះអង្គ​ព្រះនាម ហ៌ស្សវម៌្ម (អានថា៖ ហះរះសាក់វៈរ៉ាក់ម៉ាន់) ដែល​ប្រកាស​ថា ខ្លួន​ជា​ចៅ​របស់​ព្រះបាទ​ឥសាន​វម៌្មទី១ (អាន​ថា៖ វៈរ៉ាក់ម៉ាន់)។ ចំណុច​នេះ លោក​ថា ព្រះអង្គ​បាន​គ្រប់គ្រង​លើ​ដែនដី​ថៃ​បច្ចុប្បន្ន​ទាំង​មូល បើ​ទោះ​បី​ជា​មិន​បាន​គ្រប់គ្រង​ដោយ​ផ្ទាល់​ក៏ដោយ ពីព្រោះ​មាន​ចៅ​របស់​ព្រះ​អង្គ​ជា​ស្ដេចត្រាញ់​គ្រប់គ្រង​នៅ​ទី​នោះ។

    ​ក្រៅ​ពី​នេះ​ក៏​មាន​សិលាចារឹក​ផ្សេង​ទៀត​បញ្ជាក់​ថា មុន​ពេល​ព្រះបាទ​ឥសាន​វម៌្មទី១ ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​៦១៦ នៃ​គ.ស (គ្រិស្តសករាជ) គឺ​ព្រះអង្គ​ធ្លាប់​គ្រប់គ្រង​នៅ​ក្សត្រ​បុរី ឬ​ទីក្រុង​ធំៗ​ចំនួន​បី ដែល​មាន​ទីតាំង​ក្នុង​ដី​ខ្មែរ​បច្ចុប្បន្ន និង​មួយ​ផ្នែក​ស្ថិត​នៅ​ក្នុង​ដី​ថៃ​បច្ចុប្បន្ន​ផង​ដែរ។

    ​ភស្តុតាង​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក​អាច​សន្និដ្ឋាន​បាន​ថា ទឹក​ដី​ខ្មែរ​មុន​សម័យ​អង្គរ ទំនង​គេ​ហៅ​ថា សុវណ្ណភូមិ ហើយ​ដែនដី​សុវណ្ណ​ភូមិ​នោះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ជាតិពន្ធុ​មួយ​ដែល​មាន​ឈ្មោះ​ថា "ខ្មេរ" ឬ "ខ្មែរ" សព្វថ្ងៃ ដែល​មាន​ស្តេច​ជា​ជនជាតិ​ខ្មែរ​ជា​អ្នកគ្រប់គ្រង​លើ​ដែន​ដី​នោះ​ទាំង​មូល​តែម្ដង។

    ​តាមរយៈ​ភស្តុតាង​សិលាចារឹក​ទាំង​នេះ​បញ្ជាក់​ថា ដែនដី​សុវណ្ណ​ភូមិ គឺ​ត្រូវ​នឹង​ទឹក​ដី​ប្រទេស​កម្ពុជា បច្ចុប្បន្ន។ ដែនដី​នេះ​ក៏​ត្រូវ​នឹង​ទឹកដី​នៅ​ប្រទេស​ចម្ប៉ា​ភាគ​កណ្ដាល​ចុះ​មក​ខាងត្បូង​នៃ​ប្រទេស​វៀតណាម បច្ចុប្បន្ន ទៅ​ទល់​នឹង​សមុទ្រ។ បន្ថែម​ពី​នេះ ដែនដី​សុវណ្ណ​ភូមិ​ក៏​ត្រូវ​គ្នា​នឹង​ប្រទេស​ឡាវ ប្រទេស​ថៃ ទាំង​មូល និង​ប្រទេស​ភូមា​មួយ​ភាគ​ធំ​បច្ចុប្បន្ន ដែល​មាន​ក្រុម​ជនជាតិ​មន​រស់​នៅ​ហើយ​អាច​លាត​សន្ធឹង​ដល់​ពាក់​កណ្ដាល​ជ្រោយ​ម៉ាឡេស៊ី។

    ចំណែក​ទឹកដី​មួយ​ចំនួន​ទៀត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បច្ចុប្បន្ន លោក​ថា បើ​យោង​តាម​សិលាចារឹក​នៅ​លើ​កោះ​ជ្វា​ក្នុង​សតវត្ស​ទី​៨ ត្រូវ​គ្នា​នឹង​ឈ្មោះ​មួយ​ទៀត​ថា សុវណ្ណ​ទ្វីប៖ «ភូមិ​នៅ​ប្រទេស​ផ្សេង​ហ្នឹង​ដូច​យើង​ឃើញ​ហើយ​ថា ដោយសារ​ទឹកដី​ដ៏​ធំ​ទូលាយ វិសាលភាព​ដ៏​ធំ​ទូលាយ​របស់​ខ្មែរ​ពី​កាល​មុន​ហ្នឹង វា​ក្លាយ​ជា​ទឹក​ដី​ឡាវ វា​ក្លាយ​ជា​ទឹក​ដី​ថៃ ក្លាយ​ជា​ទឹក​ដី​ភូមា​ភាគ​ខ្លះ និង​ក្លាយ​ជា​ទឹកដី​វៀតណាម ភាគ​ខាង​ត្បូង។ ហេតុ​ហ្នឹង​ហើយ​ដែល​នាំ​ឱ្យ​អ្នក​ទាំង​អស់​ហ្នឹង​ប្រកាស​ភាព​ស្រប​ច្បាប់​ថា គេ​ហ្នឹង​ក៏​ជា​សុវណ្ណ​ភូមិ​ដែរ»។

    នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​ពាក្យ "សុវណ្ណ" និង​ពាក្យ​ថា "ភូមិ"។  "សុវណ្ណ" មាន​ន័យ​ថា "មាស" រី​ឯ​ពាក្យ​ថា "ភូមិ" មាន​ន័យ​ថា "ដី ឬ ផែនដី"។ ដូច្នេះ​ពាក្យ​សុវណ្ណភូមិ ប្រែ​មក​ថា ដី​មាស ឬ​ដែន​ដី​មាស។ ពាក្យ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​តាំង​សតវត្ស​ទី​១៦ ហើយ​រហូតដល់​សម័យ​សង្គម​រាស្ត្រ​និយម ពាក្យ​នេះ​ត្រូវ​បាន​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​យក​ទៅ​តែង​ជា​បទ​ចម្រៀង​ស្នេហា​ជាតិ ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជាតិ​ខ្មែរ ហើយ​ច្រៀង​តៗ​រហូត​មក ពិសេស​នៅ​ក្នុង​ជួរ​កងទ័ព​តែម្ដង។

    ​សិលាចារឹក​ថ្មី​ដែល​ទើបនឹង​រក​ឃើញ​នៅ​ខេត្ត​កំពង់ស្ពឺ គឺ​មាន​ចំនួន​ពីរ​ផ្ទាំង ហើយ​ផ្ទាំង​សំខាន់​ដែល​មាន​ឈ្មោះ​ស្ថាន​នាម​សុវណ្ណ​ភូមិ​នោះ គឺ​មាន​ទំហំ​ទទឹង​ជាង​កន្លះ​ម៉ែត្រ (៥៥​សង់ទីម៉ែត្រ) និង​មាន​កម្ពស់​ជាង ១​ម៉ែត្រ (១,២៥​ម៉ែត្រ)។ សិលាចារឹក​នេះ​ជា​ភាសា​សំស្ក្រឹត ចារឹក​ក្នុង​ឆ្នាំ​៦៣៣ នៃ​គ.ស (គ្រិស្តសករាជ)។

    សាស្ត្រាចារ្យ​ដដែល​បញ្ជាក់​ថា ការ​រក​ឃើញ​ផ្ទាំង​សិលាចារឹក​ថ្មី​នោះ ក្រោយ​ពេល​មាន​សាស្ត្រាចារ្យ​ម្នាក់​ដែល​បង្រៀន​នៅ​ខេត្ត​កំពង់ស្ពឺ ប្រាប់​ដំណឹង​នេះ​មក​លោក ហើយ​មាន​សហការី​របស់​លោក​ពីរ​នាក់​ទៀត​ដែល​ជំនាញ​ខាង​ភាសា​វិទ្យា និង​ភាសា​សំស្ក្រឹត​បាន​ជួយ​ការងារ​នេះ​ច្រើន គឺ​សាស្ត្រាចារ្យ ហ៊ុន ឈុនតេង និង​កញ្ញា​បណ្ឌិត ឆោម គន្ធា។ សិលាចារឹក​នេះ ក្រៅ​ពី​បង្ហាញ​ស្ថាន​នាម​សុវណ្ណ​ភូមិ គឺ មាន​និយាយ​ពី​ការ​គោរព​ចំពោះ​ព្រះហរិហរៈ ដែល​មាន​ព្រះវិស្ណុ និង​ព្រះឥសូរ បញ្ចូល​គ្នា និង​រឿងរ៉ាវ​ផ្សេង​ទៀត ស្រដៀង​គ្នា​ទៅ​នឹង​សិលាចារឹក​ផ្សេង​ទៀត​ដែរ៖ «គួរ​តែ​មាន​មោទនភាព​ដែល​កាល​ពី​មុន​យើង​មិន​ច្បាស់​ថា​សុវណ្ណ​ភូមិ​ជា​របស់​អ្នក​ណា! ប៉ុន្តែ​តាម​រយៈ​សិលាចារឹក​ហ្នឹង​យើង​ច្បាស់​ថា ជា​របស់​ខ្មែរ​មែន ដូច​បទ​ចម្រៀង​ដែល​យើង​ធ្លាប់​ស្មាន​មែន»។

    ​អគ្គនាយកដ្ឋាន​ទទួល​បន្ទុក​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ប្រាក់ សុណ្ណារ៉ា មាន​ប្រសាសន៍​ថា ប្រសិនបើ​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ការ​រក​ឃើញ​អ្វី​មួយ​ថ្មី​ដូច​ករណី​នេះ ខាង​ក្រសួង​នឹង​មិន​នៅ​ស្ងៀម​ឡើយ។ ពោល​គឺ​ក្រសួង​នឹង​ទាក់ទង​ទៅ​មន្ត្រី​ការិយាល័យ​ស្រុក មន្ទីរ​វប្បធម៌​ខេត្ត ឱ្យ​ធ្វើ​ការងារ​នេះ ដើម្បី​ចុះ​ទៅ​ពិនិត្យ​ហើយ​សួរ​នាំ​ព្រះចៅ​អធិការ​វត្ត ឬ​គណៈកម្មការ​វត្ត​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន ទើប​អាច​ផ្សព្វផ្សាយ​ជា​ក្រោយ។

    ​លោក​ថា ប្រសិន​ក្រុម​អ្នក​ស្រាវជ្រាវ ឬ​ពលរដ្ឋ​ណា​ដែល​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ភស្តុតាង​ប្រវត្តិសាស្ត្រ គឺ​អាច​ទាក់ទង​ទៅ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បី​ពិភាក្សា​គ្នា​សម្រាប់​ជា​ការ​រួម​ចំណែក​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​យើង​ទាំង​អស់​គ្នា។ បណ្ឌិត វង់ សុធារ៉ា ឱ្យ​ដឹង​ថា ក្រោយ​ការ​រក​ឃើញ​សិលាចារឹក​នៅ​ខេត្ត​កំពង់ស្ពឺ ខាង​លោក​នឹង​ខិតខំ​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ដូចជា​មាន​បំណង​រៀបចំ​សិក្ខាសាលា​ស្ដីពី​របកគំហើញ​នេះ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​គិត​ពិចារណា៕

      ភូមិសាស្រ្តនយោបាយ កម្ពុជា ផែនទី ជំនួញកម្ពុជាជាមួយ ដៃគូនានា ឆ្នាំ ២០២២


      ភូមិសាស្រ្តនយោបាយ កម្ពុជា កម្ពុជា ក្នុងដង្កៀប វៀតណាម និង ថៃ ដែលទាមទារ កម្ពុជា ងាករក ពឹង ចិន ជាបង្អែក 

      ភូមិសាស្រ្តនយោបាយ កម្ពុជា វិបត្តិនៃការជ្រើសរើសនាយករដ្ឋមន្រ្តីថៃ Vs ការគំរាមកំហែង មាតុភូមិនិវត្តន៍ សម រង្សី ចូលកម្ពុជា


      ភូមិសាស្រ្តនយោបាយ កម្ពុជា គណរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា 

      No comments:

      Post a Comment