ការបំផ្ទុះទំនប់ Kakhovka Dam អ៊ុយក្រែន ធ្វើឡើងនៅថ្ងៃទី ០៦ ឧសភា ២០២៣ ខាងក្រោមនេះជាការ ដកស្រង់ការវិភាគ ភាគី អ៊ុយក្រែន និង រុស្សី។ តែដើម្បីជាការសង្ខេប ខ្ញុំសូម ញែកជា ០២ និង វាយតម្លៃថា ភាគី ណាជាអ្នកប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាមនេះ? ជាសរុប គឺ ភាគី អ៊ុយក្រែន ជាអ្នកប្រព្រឹត្តិ និង មានតែ ០៧ ចំណុច ដើម្បី ការពារខ្លួន ខណៈរុស្សីមាន ១៣ ចំណុច ដើម្បីការពារខ្លួន ឬ គាំទ្រ សម្មតិកម្មដូចជា៖
ផែនទី ផ្លូវទឹក និង ផែនទី នុយក្លេអ៊ែ អ៊ុយក្រែន
ភាគី អ៊ុយក្រែន ចោទ កងទ័ពរុស្សី ព្រោភស្តុតាងថា៖
- កងទ័ពរុស្សីធ្លាប់ព្រមានថានឹងកំទេច ទំនប់ Kakhovka Dam
- ដើម្បីប្រឆាំង បញ្ចប់ ឬ រារាំង ប្រតិបត្តិការវាយបក របស់កងទ័ពអ៊ុយក្រែន ព្រោះ ផ្ទៃទន្លេរីកធំជាងមុន បង្កើតជា វាលភក់ រារាំងការចល័តទ័ពអ៊ុយក្រែន ឆ្លងទន្លេចូលទៅ តំបន់គ្រីមៀ Kherson, Creama
- តាមភាគីអ៊ុយក្រែន ទាហានរុស្ស៊ីបំផ្ទុះបំផ្លាញ វារីអគ្គិសនី Kakhovka នៅពេលនេះ ដើម្បីបង្កឲ្យមានគ្រោះទឹកជំនន់បាក់ទំនប់ ព្រោះថា ចេតនាពិតប្រាកដរបស់រុស្ស៊ី គឺ បន្ទុចបង្អាក់ ការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែន នៅតំបន់ភាគខាងត្បូង។ ការលើកឡើងរបស់ភាគីអ៊ុយក្រែន អាចសមហេតុផលម្យ៉ាងដែរ ព្រោះថា កងទ័ពរុស្ស៊ីអាចខ្លាចថា កងទ័ពអ៊ុយក្រែន អាចប្រើទំនប់វារីអគ្គិសនី Kakhovka ជាផ្លូវឆ្លងទឹកទន្លេ Dnipro ចូលទៅក្នុងដែនដីដែលរុស្ស៊ីកំពុងកាន់កាប់នៅក្នុងតំបន់Kherson។
- មេបញ្ជាការកងទ័ពអ៊ុយក្រែន ប្រចាំតំបន់ខាងត្បូងបាននិយាយថា កងកម្លាំងឈ្លានពានរុស្ស៊ី នៅក្នុងតំបន់Kherson ជាអ្នកដាក់គ្រាប់បំផ្ទុះ ធ្វើឲ្យទំនប់មួយផ្នែកត្រូវបំផ្លាញ និងបាក់ធ្លាយ លេចទឹក។
- ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីបានចេញមុខ បរិហារការវាយប្រហារបំផ្លាញ ទំនប់វារីអគ្គិសនី Kakhovka ដែលលោកចាត់ទុកថា ជាស្នាដៃរបស់ភេរវជនរុស្ស៊ី។
- នៅក្រោយ ការវាយប្រហារ បំផ្លាញKakhovka នៅព្រឹកថ្ងៃអង្គារ មេដឹកនាំអ៊ុយក្រែនបានកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ នៅទីក្រុងកៀវ។
- កងទ័ព អ៊ុយក្រែនធ្លាបព្រមានថានឹងកំទេច ទំនប់ Kakhovka Dam
- ទីតាំងទំនប់ និង ទីតាំង រោងចក្រនុយក្លេអ៊ែរ Zaporiashza ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្សី ដូច្នេះ រុស្សីគ្មានហេតុផលអ្វីត្រូវ កំទេចហេដ្ឋារចនាសម្ព៍ន្ធនេះចោល
- អ៊ុយក្រែន មានបំណងពន្លិច រដ្ឋគ្រីមៀ និង ផ្តាច់ទឹក សាប ទឹកកសិកម្មនៅ តំបន់ Kherson and Creama
- អ៊ុយក្រែន បានបន្ថែមតំបន់ប្រតិបត្តិការសឹកថ្មី នៅ Belgarod and Kharkiv ដើម្បី ហែកទ័ពរុស្សីទៅ សមរភូមិថ្មី
- សមរភូមិចាស់ មាន ០៥ តែ អ៊ុយក្រែន មិន បានបើកការវាយប្រហារនៅ តំបន់ Kherson គឺ អួសកម្លាំងទ៏ព រុស្សី ទៅច្បាំងនៅ តំបន់ ផ្សេងៗ ដើម្បី ទ័ពអ៊ុយក្រែន ងាយឈ្លបចូលវាយកំទេច ទំនប់ Kakhovka Dam
- កងទ័ព អ៊ុយក្រែន ប្រកាសថា វាយយកបាន ក្រុង Bakhmut មកវិញ ដើម្បី ឲ្យកងទ័ពរុស្សី ទៅផ្តុំនៅការពារតំបន់នោះ ងាយស្រួល ទ័ពអុយក្រែន វាយចូល ទំនប់ Kakhovka Dam
- ដើម្បី បំផ្លាញ រោងចក្រថាមលនុយក្លេអ៊ែរ ព្រោះ គ្មានទឹកគ្រប់គ្រ់ប់ដើម្បី បន្ថយកំដៅ ម៉ាស៊ីន រេអាក់ទ័រ នុយក្លេអ៊ែរ ពេលនោះ រោងចក្រអាចផ្ទុះ ឬ លែងដំណើរការ
- ដើម្បី បំផ្លាញ ចំការមីន ដែល រុស្សី បាន ស្ថាបនាតាមព្រំដែន ខ្សែទឹកហូរ
- ដើម្បី កំទេច ជំរុំកងទ័ពរុស្សីដែល បោះការពារតាម ដងទន្លេរ
- ដើម្បី កំទេច ប្រព័ន្ធចល័ត លេណដ្ឋាន ដែល រុស្សីបានជីក ប្រវែង ១៥០០ គម តាមព្រំដែន អ៊ុយក្រែន រុស្សី
- ដើម្បី ពន្លិច កោះដែលប្រជាជន កំពុងរស់នៅច្រើន ដេសដាស នៅ ពោះទន្លេ ព្រោះទន្លេធំ មានទទឹង ៤ គម ទៅ ៤.៥ គម
- ការវាយលុករបស់កងទ័ព អ៊ុយក្រែន ៣ ថ្ងៃ ជួបបរាជ័យ ព្រោះទ៏ព ៣,៧០០ នាក់ រថក្រោះ ៥២ គ្រឿងត្រូវបាន កងទ័ពរុស្សីកំទេចចោល
- ជាការសងសឹក ដែលទ័ពអ៊ុយក្រែន វាយប្រហារតាមព្រំដែន ឬ វាយបក លើរយៈចម្ងាយ ១០០០ គម ក្នុងចម្ងាយព្រំដែន ១៥០០ គម តែត្រូវបរាជ័យទាំងស្រុង
- តាមចៅហ្វាយក្រុងNova Kakhovka ដែលលើកបន្តុបដោយកងទ័ពរុស្ស៊ីនៅតំបន់Kherson គឺកងទ័ពអ៊ុយក្រែនដែលបានបាញ់គ្រាប់ផ្លោង សំដៅទំនប់ តាំងពីយប់ថ្ងៃចន្ទ ឈានចូលដល់ថ្ងៃអង្គារ។
- មានពត៍មានថា អង្គការ UN ប្រឆាំងជំទាស់ ការផ្តល់ជំនួយសង្រ្គោះ ទៅដល់ប្រទេស អ៊ុយក្រែន តាមរយៈ UN and International Red Cross
- មានពត៍មានថា UN , Russia ទាមទារឲ្យមាន ការបង្កើតគណកម្មាធីការស្រាវជ្រាវ តែ អ៊ុយក្រែន Ukraine ប្រឆាំងជំទាស់ជាដាច់ខាត
- មានពត៍មានថា មហាសេដ្ឋី Twitter និង Space X ចោទប្រកាន់ អ៊ុយក្រែន ជាអ្នកបំផ្ទុះ ទំបន់នេះ
អ៊ុយក្រែន៖ ប្រតិបត្តិការសឹក វាយបក របស់កងទ័ពអ៊ុយក្រែន បរាជ័យធ្ងន់ធ្ងរ បើតាមក្រសួងការពារជាតិរុស្សីថា ទ័ពអ៊ុយក្រែន ៣,៧១៥ នាក់ រថក្រោះ ៥២ គ្រឿង រថពាសដែក ២០៧ គ្រឿង ត្រូវបានកំទេច។ ភាគី ទ័ពរុស្សី ស្លាប់ ៧១ នាក់។ គួរជ្រាបថា អ៊ុយក្រែន វាយប្រហារ តាមព្រំដែនជួរមុខចម្ងាយ ១,០០០ គម ឬ ១, ០០០,០០០ ម ដែល ស្តង់ដា ទ័ពរុស្សី អាច ១០ មឺននាក់ ចំណែក ស្តង់ដា វាយលុក អ៊ុយក្រែន អាច គុណ ៣ ដែលត្រូវជាសាចទ័ព មាន ៣០ ម៉ឺននាក់។ កងទ័ពរុស្សី ប្រើប្រាស់ ប្រព័ន្ធឧបសគ្គធំៗ ដូចជា ប្រឡាយជីកជម្រៅ ២ មែត ្រ ទទឹង ៤ មែត្រ ប្រវែង ១៥០០ គម ប្រព័ន្ធ ចំការមីន ប្រព័ន្ធធ្មេញនាគប្រឆាំងរថក្រោះ ប្រព័ន្ធកាំភ្លើងធំ...ប្រព័ន្ធអាវុធ អេឡិចត្រូនិក...Electronic Warefare System. កងទ័ពអ៊ុយក្រែន វាយបកវិញ ដោយការ បំផ្ទុះទំនប់ទឹកដ៍ធំ បង្ករជា គ្រោះមហន្តរាយ។
គ្រោះមហន្តរាយ អ៊ុយក្រែនៈ មានការវាយប្រហារដោយទឹក Water Warefare ឬ សង្រ្គាមទឹក ដែលគេប្រើជាទូទៅក្នុងសង្រ្គាមលើសកលោកគឺ វាយប្រហារប្រភពទឹកដើម្បីកំទេច សត្រូវនៅក្រោមខ្សែទឹក។ ទំនប់ទឹកដ៍ធំនៅអ៊ុយក្រែន រងការវាយប្រហារពី ទ័ពចារកម្មអ៊ុយក្រែន Ukraine Sabotage ដោយសារ ភស្តុតាងដែល រុស្សីមាន ប្រមាណ ១២ ចំណុច ចំណែក អ៊ុយក្រែនចោទ រុស្សី គឺមាន ២ ចំណុច។ ចំណុចដែលថា អ៊ុយក្រែន វាយប្រហារទនប់ទឹកនេះ គឺ ទីតាំងស្ថិតក្រោមតំបន់ ដែល រុស្សីដណ្តើមបាន, អ៊ុយក្រែន បើកសមរភួមិថ្មី នៅ Belgarod ដោយប្រើប្រាសទាហានរុស្សីសេរី, អ៊ុយក្រែន បើកការវាយប្រហារធំតាមព្រំដែនចម្ងាយ ១០០០ គម លើ សមរភូមិ Bakhmut , Donesk...ដើម្បី កងទ័ពរុស្សី ទៅផ្តុំទីនោះ រួច អ៊ុយក្រែន វាយប្រហារទំនប់ទឹល ដែលគ្មានកងទ័ពរុស្សី ការពារ។ ការវាយប្រហារទំនប់ទឹក កើតមានក្រោយពី បរាជ័យនៃការវាយលុកទ្រង់ទ្រាយធំ របស់ កងទ័ពអ៊ុយក្រែន ដែល រថក្រោះជាង ៣០ គ្រឿង ទាហាន ជាង ២៥០ នាក់ ត្រូវបានកំទេច និងរុញដកថយទៅវិញ លុះយប់ថ្ងៃទី ០៦ =សភា ២០២៣ មានការវាយប្រហារបំផ្ទុះទនប់កំពស់ ៣០ មែត្រ ។ អ៊ុយក្រែនធ្លាប់វាយប្រហារ Poland ដោយកាំជ្រួច ពេជ្ជរា SA-125 ទៅលើ ប៉ូឡូញ ជាសម្ព័ន្ធមិត្ត ដើម្បីឲ្យ អឺរ៉ុប អាមេរិក យល់ថា រុស្សី ព្រៃផ្សៃ ៕
RFI ខេមរភាសា / RFI Khmer posted a video to the playlist ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ. ការបាក់ទំនប់វារីអគ្គិសនីដ៏ធំមួយ នៅក្នុងតំបន់Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលកំពុងក្លាយជាតំបន់សមរភូមិប្រយុទ្ធគ្នា រវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ប្រតិកម្មរបស់មេដឹកនាំអឺរ៉ុបធ្លាក់ចុះ ជាបន្តបន្ទាប់ នៅថ្ងៃអង្គារនេះ នៅប៉ុន្មានម៉ោង ក្រោយ បាក់ទំនប់វារីអគ្គិសនី Kakhovka នៅក្នុងតំបន់Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ រុស្ស៊ី និងអ៊ុយក្រែនបានចង្អុរ ចោទប្រកាន់គ្នាទៅវិញ ទៅមក ថា ជាអ្នកវាយប្រហារទំបន់វារីអគ្គិសនី Kakhovka។ នៅទីក្រុងឡាអេ ជាទីដែលអ៊ុយក្រែន និងរុស្ស៊ីតទល់មុខគ្នា នៅតុលាការយុត្តិធម៌អន្តរជាតិ មន្រ្តីតំណាងអ៊ុយក្រែនចោទប្រកាន់រុស្ស៊ីថា ជារដ្ឋភេរវនិយម វាយប្រហារទំនប់វារីអគ្គិសនី ចំណែកមេដឹកនាំអឺរ៉ុប នាំមុខដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ចេញមុខថ្កោលទោសការវាយប្រហារទៅលើទំនប់វារីអគ្គិសនី។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអង់គ្លេស ចាត់ទុកសកម្មភាពវាយប្រហារទៅលើរចនាសម្ព័ន្ធស៊ីវិលថា ជាឧក្រិដ្ឋកម្មសង្រ្គាម។ តើការបំផ្លាញ Kakhovka ជាស្នាដៃរបស់អ្នកណា? តើការបាក់ទំនប់ នៅតំបន់Kherson នឹងជះផលវិបាកអ្វីខ្លះ?
VOA Khmer ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំផ្ទុះទំនប់វារីអគ្គិសនីដ៏ធំមួយនៅជិតទីក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារនេះ។ ការបំផ្លាញទំនប់វារីអគ្គិសនី Kakhovka នេះនៅក្នុងតំបន់ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបានបង្កឱ្យមានការព្រមានអំពីការជម្លៀសប្រជាជនដែលរស់នៅតាមដងទន្លេ Dnipro។
ប្រតិកម្មរបស់មេដឹកនាំអឺរ៉ុបធ្លាក់ចុះ ជាបន្តបន្ទាប់ នៅថ្ងៃអង្គារនេះ នៅប៉ុន្មានម៉ោង ក្រោយ បាក់ទំនប់វារីអគ្គិសនី Kakhovka នៅក្នុងតំបន់Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ រុស្ស៊ី និងអ៊ុយក្រែនបានចង្អុរ ចោទប្រកាន់គ្នាទៅវិញ ទៅមក ថា ជាអ្នកវាយប្រហារវារីអគ្គិសនី Kakhovka។ ប្រតិកម្មរបស់មេដឹកនាំអឺរ៉ុបធ្លាក់ចុះ ជាបន្តបន្ទាប់ នៅថ្ងៃអង្គារនេះ នៅប៉ុន្មានម៉ោង ក្រោយ បាក់ទំនប់វារីអគ្គិសនី Kakhovka នៅក្នុងតំបន់Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ រុស្ស៊ី និងអ៊ុយក្រែនបានចង្អុរ ចោទប្រកាន់គ្នាទៅវិញ ទៅមក ថា ជាអ្នកវាយប្រហារវារីអគ្គិសនី Kakhovka។ នៅទីក្រុងឡាអេ ជាទីដែលអ៊ុយក្រែន និងរុស្ស៊ីតទល់មុខគ្នា នៅតុលាការយុត្តិធម៌អន្តរជាតិ មន្រ្តីតំណាងអ៊ុយក្រែនចោទប្រកាន់រុស្ស៊ីថា ជារដ្ឋភេរវនិយម វាយប្រហារទំនប់វារីអគ្គិសនី ចំណែកមេដឹកនាំអឺរ៉ុប នាំមុខដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ចេញមុខថ្កោលទោសការវាយប្រហារទៅលើទំនប់វារីអគ្គិសនី។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអង់គ្លេស ចាត់ទុកសកម្មភាពវាយប្រហារទៅលើរចនាសម្ព័ន្ធស៊ីវិលថា ជាឧក្រិដ្ឋកម្មសង្រ្គាម។ តើការបំផ្លាញ Kakhovka ជាស្នាដៃរបស់អ្នកណា?
ទំនប់វារីអគ្គិសនី Kakhovka ក្នុងតំបន់Kherson ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី ត្រូវខូចខាត ដោយសារគ្រាប់ផ្ទុះ។ភាគីរុស្ស៊ី និងអ៊ុយក្រែនបានចោទ ទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក ថា អ្នកវាយប្រហារបំផ្លាញទំនប់វារីអគ្គិសនី។ តាមចៅហ្វាយក្រុងNova Kakhovka ដែលលើកបន្តុបដោយកងទ័ពរុស្ស៊ីនៅតំបន់Kherson គឺកងទ័ពអ៊ុយក្រែនដែលបានបាញ់គ្រាប់ផ្លោង សំដៅទំនប់ តាំងពីយប់ថ្ងៃចន្ទ ឈានចូលដល់ថ្ងៃអង្គារ។
ប៉ុន្តែ មេបញ្ជាការកងទ័ពអ៊ុយក្រែន ប្រចាំតំបន់ខាងត្បូងបាននិយាយថា កងកម្លាំងឈ្លានពានរុស្ស៊ី នៅក្នុងតំបន់Kherson ជាអ្នកដាក់គ្រាប់បំផ្ទុះ ធ្វើឲ្យទំនប់មួយផ្នែកត្រូវបំផ្លាញ និងបាក់ធ្លាយ លេចទឹក។ តាមភាគីអ៊ុយក្រែន ទាហានរុស្ស៊ីបំផ្ទុះបំផ្លាញ វារីអគ្គិសនី Kakhovka នៅពេលនេះ ដើម្បីបង្កឲ្យមានគ្រោះទឹកជំនន់បាក់ទំនប់ ព្រោះថា ចេតនាពិតប្រាកដរបស់រុស្ស៊ី គឺ បន្ទុចបង្អាក់ ការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែន នៅតំបន់ភាគខាងត្បូង។ ការលើកឡើងរបស់ភាគីអ៊ុយក្រែន អាចសមហេតុផលម្យ៉ាងដែរ ព្រោះថា កងទ័ពរុស្ស៊ីអាចខ្លាចថា កងទ័ពអ៊ុយក្រែន អាចប្រើទំនប់វារីអគ្គិសនី Kakhovka ជាផ្លូវឆ្លងទឹកទន្លេ Dnipro ចូលទៅក្នុងដែនដីដែលរុស្ស៊ីកំពុងកាន់កាប់នៅក្នុងតំបន់Kherson។
ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីបានចេញមុខ បរិហារការវាយប្រហារបំផ្លាញ ទំនប់វារីអគ្គិសនី Kakhovka ដែលលោកចាត់ទុកថា ជាស្នាដៃរបស់ភេរវជនរុស្ស៊ី។ នៅក្រោយ ការវាយប្រហារ បំផ្លាញKakhovka នៅព្រឹកថ្ងៃអង្គារ មេដឹកនាំអ៊ុយក្រែនបានកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ នៅទីក្រុងកៀវ។
វារីអគ្គិសនីរងការវាយប្រហារ ខូចខាត ជារឿងដែលគេធ្លាប់បារម្ភរហូតមក ព្រោះថា ទំនប់មួយនេះ ស្ថិតនៅក្នុងតំបន់សង្រ្គាមប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ ធ្លាប់បានព្រមានជាច្រើនដងហើយថា រុស្ស៊ីនឹងអាចវាយប្រហារ បំផ្លាញទំនប់ វារីអគ្គិសនី Kakhovka ដើម្បីបង្កជាទឹកជំនន់ ជន់លិចតំបន់រស់នៅរបស់ប្រជាជនអ៊ុយក្រែន នៅតំបន់Kherson។ កន្លងមក រុស្ស៊ីបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធ និងទំនប់ផ្សេងទៀតរបស់អ៊ុយក្រែន។
Kakhovka ទំនប់ដ៏ធំសំខាន់របស់អ៊ុយក្រែន
ទំនប់វារីអគ្គិសនី Kakhovka ស្ថិតក្នុងចំណោមទំនប់វារីអគ្គិសនីសរុប ចំនួន ៦ ដែលអ៊ុយក្រែនសាងសង់ឡើងនៅលើដងទន្លេ Dnipro ប្រវែង ជាង២ពាន់គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសអ៊ុយក្រែន ពីព្រំដែនបេឡារុស រហូតដល់សមុទ្រខ្មៅ។
ជាមួយកំពស់ ៣០ម៉ែត្រ និងប្រវែងបណ្តោយ ជាង ៣គីឡូម៉ែត្រ កាត់ទទឹងលើទន្លេ Dnipro វារីអគ្គិសនី Kakhovkaត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៥៦ ក្នុងសម័យសហភាពសូវៀត។ ជាហេដ្ឋារចនាសម្ព័ន្ធធំមួយរបស់អ៊ុយក្រែន ទំនប់ Kakhovka ដើរតួនាទីទប់ទឹកទន្លេ បង្កើតជាអាងស្តុកទឹកដ៏ធំ សម្រាប់ទឹកស្អាតប្រើប្រាស់ និង ផលិតអគ្គិសនីសម្រាប់ប្រជាជនអ៊ុយក្រែន នៅក្នុងតំបន់Kherson។
ប៉ុន្តែ នៅឆ្នាំ ២០២២ ទំនប់វារីអគ្គិសនីKakhovka បានធ្លាក់ទៅក្នុងដៃកងទ័ពរុស្ស៊ី ដែលបានដៅចង់ចូលគ្រប់គ្រងវារីអគ្គិសនី នៅពេលធ្វើសង្រ្គាមឈ្លានពានតំបន់Kherson ភាគខាងត្បូងអ៊ុយក្រែន។
ផលវិបាកនៃការបាក់ទំនប់Kakhovka
បាក់ទំនប់ដ៏ធំ ដូចជាទំនប់វារីអគ្គិសនី Kakhovkaនឹងបង្កផលវិបាកធ្ងន់ធ្ងរ។
ទី១ គឺទឹកជំនន់ ដែលហូរចាក់ច្រាលចេញពី អាងស្តុកទឹក នៅតំបន់ខាងលើ ទៅចាក់ជន់លិចតំបន់ប៉ែកខាងក្រោម។ ប្រជាជនដែលរស់នៅភាគខាងក្រោម មិនថា ស្ថិតនៅក្នុងតំបន់ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី ឬខាងអ៊ុយក្រែនគឺសុទ្ធតែរងគ្រោះ ដូចគ្នា។
ជាក់ស្តែង គ្រាន់តែ បាក់ទំនប់ភ្លាម អាជ្ញាធរគ្រប់គ្រងតំបន់ Kherson ភាគខាងកើតទន្លេ Dnipro ដែលលើកបន្តុបដោយកងទ័ពរុស្ស៊ី បានបញ្ជាឲ្យប្រជាជនដែលរស់នៅតាមដងទន្លេ ជាច្រើនគ្រួសារឲ្យចាកចេញពីផ្ទះសម្បែង ព្រោះថា ទឹកទន្លេ បានឡើងក្រឺត ពី ២ទៅ៤ម៉ែត្រក្នុងរយៈពេលតែប៉ុន្មានម៉ោង។ តាមអាជ្ញាធររុស្ស៊ី ប្រជាជនជាង ២ម៉ឺននាក់ ប្រឈមនឹងគ្រោះទឹកជំនន់ ដោយសារការបាក់ទំនប់ Kakhovka។
ការបាក់ទំនប់ Kakhovkaអាចគំរាមកំហែងជន់លិចផងដែរ ទីក្រុងKherson ដែលកងទ័ពអ៊ុយក្រែនទើបវាយយកបានមកវិញ នៅឆ្នាំនេះ។ តាមអាជ្ញាធរអ៊ុយក្រែន នៅមុនទឹកជំនន់អាចទៅជន់លិចទីក្រុងKherson ប្រជាជនអ៊ុយក្រែន នៅក្បែរទំនប់ Kakhovka ប្រមាណ ១ម៉ឺន ៦ពាន់នាក់កំពុងប្រឈមនឹងគ្រោះទឹកជំនន់។
ផលវិបាកទី២នៃ គ្រោះបាក់ទំនប់ Kakhovka គឺ ការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ជាពិសេសសម្រាប់តំបន់គ្រីមេ ដែលរុស្ស៊ី កាត់យកពីអ៊ុយក្រែន នៅឆ្នាំ ២០១៤។ រហូតមក គ្រីមេរស់ពឹងអាស្រ័យលើទឹកស្អាត ដែលមានប្រភពចេញពីអាងស្តុកទឹក នៅទំនប់ Kakhovka។
ផលវិបាកទី៣ គឺគ្រោះខ្វះទឹក សម្រាប់មជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្សាប៉ូរីចាដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពរុស្ស៊ីដែរ។ រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ នៅហ្សាប៉ូរីចា ត្រូវការទឹកពីអាងស្តុកទឹកនៅ Kakhovkaដើម្បីយកទៅប្រើសម្រាប់បញ្ចុះកំដៅ ម៉ាស៊ីនប្រតិករ។ បើសិនទំនប់ Kakhovkaបាក់ បញ្ចេញទឹកពីក្នុងអាងស្តុកទឹក នោះ គេនឹងលែងមានទឹកគ្រប់គ្រាន់ ដើម្បីបញ្ចុះកំដៅ ម៉ាស៊ីនប្រតិករ ដែលនឹងធ្វើឲ្យស្នូលរ៉ាក់អាក់ទ័ររលាយ បញ្ចេញសារធាតុវិទ្យុសកម្ម គំរាមកំហែងជីវិតមនុស្ស។
តាមទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ រហូតមកដល់ម៉ោងនេះ មជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅហ្សាប៉ូរីចា នៅមិនទាន់ប្រឈមគ្រោះថ្នាក់នៅឡើយទេ ប៉ុន្តែ គេនៅតាមដានជាប់ ស្ថានការណ៍បាកទំនប់ Kakhovka៕
ការបំផ្ទុះ ទំនប់ Kakhovka Dam អ៊ុយក្រែន
No comments:
Post a Comment