Friday, November 10, 2023

បញ្ជាការដ្ឋានទ័ពពិសេស

បញ្ជាការដ្ឋាន ទ័ពពិសេស បញ្ជាការដ្ឋាន វិស្វកម្ម បញ្ជាការដ្ឋាន បញ្ជូនសារ បញ្ជាការដ្ឋាន កាំភ្លើងធំ បញ្ជាការដ្ឋាន យុទ្ធវិធី បញ្ជាការដ្ឋាន ស៊ីមុយឡេហ្សិន បញ្ជាការដ្ឋាន បាញ់ស៊ីប ជាការដ្ឋាន ការពារអាកាស បញ្ជាការដ្ឋាន ប្រឆាំងអាវុធគីមី បញ្ជាការដ្ឋាន រថក្រោះ បញ្ជាការដ្ឋាន ទ័ពឆ័ត្រយោង បញ្ជាការដ្ឋាន សន្តិសុខ និងលំហរអាកាស បញ្ជាការដ្ឋាន អន្តរាគមន៍ បញ្ជាការដ្ឋាន ឡូជីស្ទីក បញ្ជាការដ្ឋាន តម្រួតយោធា កងរាជអាវុធហត្ថ បញ្ជាការដ្ឋាន កងទ័ពជើងទឹក បញ្ជាការដ្ឋាន កងទ័ពជើងគោក បញ្ជាការដ្ឋាន កងទ័ពជើងអាកាស បញ្ជាការដ្ឋាន កងទ័ពអវកាស បញ្ជាការដ្ឋាន កងទ័ព សាយប៊ើ ប្រព័ន្ធបញ្ជា អគ្គបញ្ជាការ
ទិវាខួបកំណើត ២០ឆ្នាំ កងទ័ពជើងគោក (1)
ទិវាខួបកំណើត ២០ឆ្នាំ កងទ័ពជើងគោក (២)
ទិវាបុណ្យឯករាជ្យ ឆ្នាំ ២០១៩ សូមចុចទីនេះ
ទិវាបុណ្យឯករាជ្យ ឆ្នាំ ២០២៣ សូមចុចទីនេះ
កងពលតូច លេខ ៧០
បញ្ជាការដ្ឋាន ទ័ពពិសេស ( កំម្មង់ដូរ)
សម្តេចធិបរតី ហ៊ុន ម៉ាណែត៖ ទំនើបកម្មវិស័យយោធា ត្រូវមាន ៣ មុខព្រួញ រួមមានៈ
  1. ទំនើបកម្ម រចនាសម្ព័ន្ធ អង្គការចាត់តាំង
  2. ទំនើបកម្ម  ហ្វឹងហ្វឺន/ បំប៉ន
  3. ទំនើបកម្ម គ្រឿងបំពាក់
Samdech Thipadei Hun Manet, Prime Minister of Cambodia  ព្រឹកស្អែក ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ - ៩​ វិច្ឆិកា ២០២៣)”​ ។
 ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត  2023-11-10 អញ្ជើញអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិបតីក្នុងពិធីអបអរ​សាទរ​ខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។  យោងតាមឯកសារនានា បានឱ្យដឹងថា៖
  1. ១៩៤៨  បញ្ជាការដ្ឋានទ័ពពិសេស មានឈ្មោះ​ដើម​ថា «កងអនុសេនាធំទ័ពឆត្រយោងកម្ពុជា» បង្កើតឡើងដោយ​ព្រះរាជ​ក្រម​​​លេខ ៤២៦ នស ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៤៨។ 
  2. ១៩៧៥-១៩៧៩ ប៉ុន្តែអង្គភាពទ័ព​មួយ​នេះត្រូវបានរលំ​រលាយបាត់ឈ្មោះពីលើទឹកដីកម្ពុជា ក្នុង​របប​ប្រល័យពូជ​សាសន៍​ប៉ុលពត ចន្លោះពីខែមេសាឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។
  3. ១៩៩៥  លុះដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា​ទី២​នេះ ទើបអង្គភាពទ័ពមួយនេះត្រូវបានបង្កើតឡើងវិញ ដោយមានឈ្មោះ​ថា «កងវរសេនាធំទ័ពពិសេសឆត្រយោង ៩១១» ហើយសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបង្កើតអង្គភាពនេះដោយផ្ទាល់។
  4. ១៩៩៩ លុះក្រោយមក​នៅ​ឆ្នាំ​១៩៩៩ ​អង្គ​ភាពទ័​ពមួ​យនេះ​ ​បាន​ប្រែក្លាយ​ជា​ «កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១» ​វិញ។​ 
  5. ២០២១ លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា​នាយក​រដ្ឋ​មន្ត្រីនៅពេលនោះ បានសម្រេចកែសម្រួលឈ្មោះអង្គភាពទ័ព​មួយ​នេះ ពី «កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១» ទៅជា «បញ្ជាការដ្ឋាន​ទ័ព​ពិសេស» ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។ 
  6. ២០២៣ ជា ខួបលើកទី២៨ ថ្ងៃបង្កើត(បញ្ជាការដ្ឋានទ័ពពិសេស) ៩.១១.១៩៩៥...៩.១១.២០២៣
Peou Sari បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ ជាអតីតកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ចំណុះ​បញ្ជាការដ្ឋានកងទ័ពជើងគោក បើ តាមឯកសារឆ្នាំ ២០២៣ មាន ការិយាល័យផ្សេងៗចំណុច បញ្ជាការដ្ឋានរួមមានកម្លាំងកងទ័ពប្រហែល ៥ ពាន់នាក់ ចែកជា ១៤ វរសេនាតូច រួមមាន ៖ 
  1. វរសេនាតូច  Commando  កងការពារពិសេស (រថយន្ត)
  2. វរសេនាតូច  Commando  ដឹកជញ្ជូន Trannsportation ផ្លូវអាកាស
  3. វរសេនាតូច  Commando  ដឹកជញ្ជូន Trannsportation ផ្លូវគោក
  4. វរសេនាតូច  Commando  ដឹកជញ្ជូន Trannsportation ផ្លូវទឹក
  5. វរសេនាតូច  Commando កំម្មង់ដូរ  ថ្មើរជើង
  6. វរសេនាតូច  Commando កំម្មង់ដូរ  ឆ័ត្រយោង
  7. វរសេនាតូច  Commando កំម្មង់ដូរ  ការពារអាកាស
  8. វរសេនាតូច  Commando កំម្មង់ដូរ  អាវុធគាំទ្រថ្មើរជើង
  9. វរសេនាតូច  Commando  ហ្វឹកហ្វឺន
  10. វរសេនាតូច  Commandoប្រឆាំងភេរវកម្ម  Counter-Terrorism
  11. កំម្មង់ដូរ Commando មុជទឹក Dying Force
  12. កំម្មង់ដូរ Commando  សង្រ្គោះគ្រោះមហន្តរាយ Disaster Relief
  13. កំម្មង់ដូរ Commando ពន្លត់អគ្គីភ័យ Fire- Fighter
  14. កំម្មង់ដូរ Commando  កីឡា Sport
  15. កំម្មង់ដូរ Commando  ក្បាច់គុន Khmer Fighting Art ង
សម្តេច ស្នើរពិចារណាបង្កើត ផ្នែកសង្រ្គាមប្រឆាំងដ្រូន និង សាយប៊ី Cyber Attack ជារូបភាពរចនាសម្ព័ន្ធ ថ្នាក់ជាតិ ។
 បញ្ជាកា​រដ្ឋាន​​ទ័ពពិសេស ជាអង្គភាពទ័ពមួយ ដែលបានចូលរួមធ្វើ​សកម្ម​ភាព​ដ៏អង់អាចក្លាហានក្នុងបុព្វហេតុជាតិ និងប្រជាជន។ ក្នុងរយៈពេល២៨ឆ្នាំ​កន្លង​មកនេះ វីរយុទ្ធជន វីរយុទ្ធនារី ទាំងអស់ នៃបញ្ជាកា​រដ្ឋាន​​ទ័ពពិសេស បានធ្វើពលីកម្មបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ឆន្ទៈស្មារតី កម្លាំងកាយ​ពល និងពេលវេលា ដោយគ្មានខ្លាចការលំបាកនឿយហត់ ចូលរួមភារកិច្ចប្រយុទ្ធ ប្រឆាំងការវិលត្រឡប់មកសារជាថ្មីរបស់របប ប៉ុល ពត ប្រល័យពូជសាសន៍។  វីរយុទ្ធជន វីរយុទ្ធនារី ទាំងអស់ នៃបញ្ជាកា​រដ្ឋាន​​ទ័ពពិសេស បានចូលរួម​គោ​រព និងអនុវត្តនូវយុទ្ធសាស្ត្រ​នយោ​បាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរស្វែង​រក​សន្តិភាព បង្រួបបង្រួមជាតិ ឯកភាពទឹកដី រហូត​ទទួល​បានការបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាមិនធ្លាប់ទទួលបានសន្តិភាព និងការឯកភាពទឹកដីក្នុងរយៈពេលជាង៥០០ឆ្នាំ។  ក្រៅពីភារកិច្ចស្នូល អង្គភាពបានចាត់តាំងកម្លាំង ចូលរួមនូវរាល់កិច្ចការ​សង្គម​រក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងមូលដ្ឋាន ដោយអនុវត្ត​តាម​គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល ធ្វើឱ្យ​ភូមិ​ឃុំទទួលបានភាពសុខដុមរមនា ប្រជាជនរស់នៅប្រកបរបរចិញ្ចឹមជីវិត ប្រកបដោយភាពសុខសាន្ត និងសុភមង្គល។ បន្ថែមពីលើនោះ បញ្ជាការដ្ឋាន​ទ័ព​ពិសេស ត្រៀមកម្លាំងមធ្យោបាយ, សម្ភារៈ, ស្បៀងអាហារជាប់ជានិច្ច ក្នុង​ជួយ​សង្គ្រោះ​ប្រជាជន នៅពេលមានគ្រោះ ភ័យដូចជា៖ អគ្គិភ័យ, ទឹកជំនន់, គ្រោះធម្មជាតិ បង្កឡើងដោយកត្តាមនុស្សដោយកត្តាធម្មជាតិ និងគ្រោះ​មហន្ត​​រាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕

បញ្ជាការដ្ឋានទ័ពពិសេស Commando of Cambodia Special Forces  កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានការកែសម្រួលទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក

ក្រសួងការពារជាតិ  11 September 2018   ·  សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចថ្មីមួយ ដោយកែសម្រួល ផ្ទេរក្របខ័ណ្ឌ អង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើង គោក។ នេះបើយោងតាមសេចក្តីសម្រេចនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨នេះក្នុងនោះ កងពលធំ-តូចទាំង៥ ដែលសម្រេចផ្ទេរឲ្យមកស្ថិតក្រោមការគ្រប់ គ្រងផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោករួមមាន៖ 

១- កងពលធំអន្តរាគមន៍លេខ២  
២-កងពលធំអន្តរាគមន៍លេខ៣ 
៣-កងពលតូចអន្តរាគមន៍លេខ១
៤-កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ 
៥-កងពលតូចលេខ៧០ 
សូមអានសេចក្តីសម្រេចរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ទាំងស្រុង ដូចខាងក្រោម៕

Royal Cambodian Army  22 August 2022  
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ  ·  មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ចុះសួរសុខទុក និងពិនិត្យការងារហ្វឹកហ្វឺនកម្ម៉ង់ដូជំនាន់ទី១១ នៅតំបន់សមុទ្រ ……… ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយនាយទាហាន ពលទាហានជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ និង ពិនិត្យលើការងារហ្វឹកហ្វឺន របស់សិក្ខាកាមកុម្ម៉ង់ដូជំនាន់ទី១១ ក្នុងការហ្វឹកហ្វឺនបញ្ចប់នៅតំបន់សមុទ្រ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងភូមិសាស្ត្រតំបន់សមុទ្រពយតាលី ស្តិតក្នុងភូមិកោះខ្ចង ឃុំអូជ្រៅ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។

 របាយការណ៍ហ្វឹកហ្វឺនទ័ពពិសេសបានឲ្យ ដឹងថា៖វគ្គហ្វឹកហ្វឺនកុម្ម៉ង់ដូជំនាន់ទី១១នេះមានសិក្ខាកាមសរុបចំនួន៩៩នាក់ មកពីអង្គភាពចំនួន៣ គឺ សិក្ខាកាមមកពីបញ្ជាការដ្ឋានទ័ពពិសេសចំនួន៦៩នាក់ មកពីអង្គភាពកោះឆ្នេរចំនួន១៩នាក់ និងមកពី អង្គភាពកងពលតូចអន្តរាគមន៍លេខ១ចំនួន១០នាក់ ហ្វឹកហ្វឺនរយៈពេល ៥ខែ ចាប់ពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ។    ឧត្តមសេនីយ៍ឯក ចាប ភក្តី ក្នុងនាមមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានពាំនាំ​​នូវ បណ្តាំសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនចំពោះក្រុមគ្រូយោធាចារ្យ និង សិក្ខាកាមទាំងអស់ ព្រមទាំងបានថ្លែងនូវការកោតសរសើរ ចំពោះក្រុមគ្រូយោធាចារ្យ ក្រុមបំរើការ និងសិក្ខាកាម ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្រៀន និងហាត់ហ្វឹកហ្វឺន ក្រេបយកចំណេះដឹង ជំនាញជំនាញកុម៉ុង់ដូនៅគ្រប់តំបន់ទាំងវាលរាប ខ្ពង់រាប និងតំបន់សមុទ្រនាពេលនេះបញ្ចប់ដោយ ជោគជ័យ។ ឯកឧត្តម ចាប ភក្តី ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែម ទៀត ដើម្បីសម្រេចជោគជ័យនៅពេលបញ្ចប់វគ្គ។  ឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានដាក់នូវរហាស់នាមថ្មីជូន ដល់វគ្គកុម្ម៉ង់ដូទី១១នេះផងដែរថា៖ជាវគ្គកុម្ម៉ង់ដូអរគុណសន្តិភាព។

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army
បញ្ជាការដ្ឋានទ័ពពិសេស រៀបចំការលោតឆត្រមិត្តភាពអន្តរជាតិរយៈពេល៣ថ្ងៃ ក្នុងទឹកដីខេត្តកំពង់ស្ពឺ និងខេត្តសៀមរាម បានបញ្ចប់ដោយជោគជ័យ ខេត្តសៀមរាប៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយ លោក ស្តេវិន ប្រធានក្រុមប្រតិបត្តិការលោតអន្តរជាតិ ដឹកនាំក្រុមលោតអន្តរជាតិចម្រុះជាតិសាស្ត្ររយៈពេល២ថ្ងៃ នៅភូមិសាស្ត្រភូមិដូង ឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ និងលោកឆត្រមិត្តភាពអន្តរជាតិ១ថ្ងៃទៀត នៅទឹកដីខេត្តសៀមរាប រវាងក្រុមលោកឆត្របញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក និងក្រុមលោតឆត្រសង្គ្រាមពិសេស កងទ័ពជើងគោកភូមិន្ទថៃ ដែលដឹកនាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណាត់ថាវុធ ណាខានណាខន មេបញ្ជាការបញ្ជាការសង្គ្រាមពិសេស កងទ័ពជើងគោក នៃកងទ័ពភូមិន្ទថៃ។ លោកវរសេនីយ៍ឯក សុខ នូសាន នាយកសាលាទ័ពពិសេសតេជោសែនឱរ៉ាល់ បានឱ្យដឹងថា៖ ការអនុវត្តលោតឆត្រមិត្តភាពអន្តរជាតិទាំង៣ថ្ងៃកន្លងមកនេះ ០២ថ្ងៃ គឺថ្ងៃទី២៥ -២៦ ខែឧសភា ឆ្នាំ២០២៣ ធ្វើនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ មានអ្នកលោតឆត្រចម្រុះជាតិសាស្ត្រចូលរួមចំនួន៧៧នាក់ កម្ពុជា៥៨នាក់ ក្នុងនោះលោតឆត្រមូល៣៥នាក់ លោឆត្របញ្ជា២៣នាក់ និងអ្នកលោតឆត្រចម្រុះជាតិសាស្ត្រ១៩នាក់ លោតឆត្របញ្ជា ០៤នាក់ និងឆត្រមូលចំនួន១៥នាក់។ ចំណែកការលោតឆត្រមិត្តអន្តរជាតិ១ទៀត ដែលប្រារពធ្វើឡើងនៅទឹកដីអង្គរខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែឧសភា  ដែលជាការលោតប្រភេទឆត្របញ្ជា គឺធ្វើឡើងរវាងក្រុមលោតឆត្របញ្ជារបស់ការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ជាមួយក្រុមលោតឆត្របញ្ជាការដ្ឋានសង្គ្រាមពិសេស កងទ័ពជើងគោក នៃកងទ័ពភូមិន្ទថៃ ក្នុងនោះឯកកឧត្តម មេបញ្ជាការកងទ័ពពិសេសទាំង ពីរ ក៏បានអនុវត្តន៍លោតឆត្រជាក់ស្តែងជាមួយគ្នារួមជាមួយអ្នកលោតឆត្រមកពីអាមេរិក និងអាលឺម៉ង់ផងដែរ។ ការអនុវត្តន៍លោតឆត្រមិត្តភាពអន្តរជាតិរយៈពេល០៣ថ្ងៃនេះ បានបញ្ចប់ដោយជោគជ័យ និងទទួលបានសុវត្ថិភាពគ្រប់ៗរូប។ ក្នុងពិធីបំពាក់សញ្ញាឆត្រយោង និងប្រគល់វត្ថុអនុស្សាវរីយ៍ឯកឧត្តម ឧត្តមសេនីយ៍ឯក ណាត់ថាវុធ ណាខានណាខន បានសម្តែនូវអំណរគុណចំពោះឯកឧត្តម ចាប ភក្តី និង លោក ស្តេវិន ប្រធានក្រុមលោឆត្រអន្តរជាតិ និងសហការី អ្នកលោតឆត្រមិត្តភាពកម្ពុជា ថៃ សហរដ្ឋអាមេរិក និងអាលឺម៉ង់ ដែលធ្វើឳ្យកម្មវិធីលោតឆត្រនេះប្រព្រឹទ្ធទៅដោយរលូន និងជោគជ័យថែមទាំងទទួលបាននូវសុវត្ថិភាព ទៀតផង។ឯកឧត្តម បានបញ្ជាក់ថា៖ ភារៈកិច្ចក្នុងការលោតឆត្រនេះ កងកម្លាំងទ័ពពិសេសប្រទេសកម្ពុជា និងកងកម្លាំងទ័ពពិសេសប្រទេសថៃ ត្រូវតែធ្វើកិច្ចសហប្រតិបត្តិការ និងធ្វើការជុំគ្នា ហើយការលោឆត្រនាពេលនេះ ជាមួយមិត្តភក្តិបរទេសផ្សេងទៀត គឺជានិមិត្តរូបមួយដើម្បីជាកិច្ចសហការជុំគ្នា និងយូអង្វែង តាមរយៈ នៃការលោតឆត្រថ្ងៃនេះគឺជាជំហានទី១ ដើម្បីឳ្យប្រទេសនៅក្នុងអាស៊ានធ្វើកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ប្រសិនបើភាគីកម្ពុជាត្រូវការឱ្យភាគីបញ្ជាការដ្ឋានសង្គ្រាមទ័ពពិសេសថៃអាចធ្វើបាន គាត់រីករាយ និងស្វាគមន៍ ជាមួយគ្នានេះ ។ ក្នុងនោះឯកឧត្តម ក៏បានអញ្ជើញឯកឧត្តម ចាប ភក្តី និងសហការីលោតឆត្រ ទៅធ្វើទស្សនៈកិច្ចនៅប្រទេសថៃ និងធ្វើការលោតឆត្រជុំគ្នានៅទីនោះតែម្តង។ ឯកឧត្តម ចាប ភក្តី ក្នុងនាមមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស និងជំនួសមុខឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិថៃ និងថ្លងអំណរគុណដល់ឯកឧត្តម មេបញ្ជាការបញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ ដែលជានិច្ចកាលតែងតែបានជួយឧបត្ថម្ភដល់បញ្ជាកាដ្ឋានទ័ពពិសេស កងទ័ពជើងគោក ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងសម្ភារៈ។ ឯកឧត្តម បន្តថា៖ ការចូលរួមលោតឆត្រមិត្តភាពអន្តរជាតិនាពេលនេះ ស្របពេលដែលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាកំពុងចូលរួមអបអរសាទរជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតាមរយៈជោគជ័យខាងលើនេះ ធ្វើឳ្យកម្ពុជាបើកជើងមេឃដ៏ធំទូលាយ ធ្វើឳ្យប្រទេសផ្សេងៗទៀត យល់ដឹងពីស្ថានភាពកម្ពុជាមានសុខសន្តិភាពពេញលេញ៕

សូមគោរពជូនពរ និងអបអរសាទរ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានតែងតាំងជា មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ក្នុងឱកាសដ៍វិសេសវិសាលនេះ ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូន ឯកឧត្តម មេបញ្ជាការ ទទួលបាននូវជោគជ័យថ្មីថែមទៀត និងសូមគោរពជូនពរ ឯកឧត្ដម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសូមប្រកបតែនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
រូបភាព បញ្ជាការដ្ឋានទ័ពពិសេស

No comments:

Post a Comment