Wednesday, September 26, 2018

កងយោធពលខេមរភូមិន្ទ

The Royal Cambodian Army (Khmer: កងទ័ពជើងគោក, Kangtorp Cheung Kork) is a part of the Royal Cambodian Armed Forces. It has ground forces which numbered 85,000 divided into eleven divisions of infantry, with integrated armour and artillery support. The Royal Army is under the jurisdiction of the Ministry of National Defence.

 កងយោធពលខេមរភូមិន្ទ ស្ថិតក្រោមការដឹកនាំ បញ្ជា leadership របស់ រដ្ឋមន្រ្តី ក្រសួងការពារជាតិ អគ្គបញ្ជាការចម្រុះ និង បណ្តាបញ្ជាការដ្ឋានប្រភេទទ័ពទាំង ៣ (​បញ្ជាការដ្ឋានកងជើងទឹក បញ្ជាការដ្ឋានជើងគោក បញ្ជាការដ្ឋានជើងអាកាស). កងយោធពលខេមរភូមិន្ទ ជាភាសាអគ្លេសគឺ The Royal Cambodian Armed Forces ចំណែកកងទ័ពជើងគោក ជាភាសាអគ្លេសគឺ The Royal Cambodian Army កងទ័ពជើងទឹក ជាភាសាអគ្លេស គឺ The Cambodian Royal Navy និងកងទ័ពជើងអាកាស គឺ The Cambodian Royal Air Force. វិទ្យាសាស្រ្តយោធា គឺជាវិទ្យាសាស្រ្តសំងាត់ សម្រាប់ការពារប្រទេសជាតិ ប្រទេសទាំងអស់ លើសកលោកសុទ្ធតែ លាក់ការណ៍សំងាត់ ដូចៗគ្នា ដើម្បីសន្តិសុខប្រទេសជាតិ ដូច្នេះពត៍មានដែល ពួកគេផ្សព្វផ្សាយតាម Social Media បណ្តាញសង្គម មានការពិត ប្រមាណតែ ២០% តែប៉ុណ្ណោះ។ សម្រាប់ខ្មែរ សម្រាប់អ្នកស្រលាញ់ ការពារប្រទេសជាតិ ទាមទារឲ្យមានការពន្យល់ បកស្រាយ ដើម្បី អ្នកដែលគ្មានលទ្ធភាព យល់ដឹងពី វិទ្យាសាស្រ្តយោធា អ្នកមិនចេះ ភាសាបរទេស គាត់មានជាគំនិត ថា វិស័យយោធាខ្មរដើរដល់ណា​ ធៀបជាមួយ វៀតណាម ឡាវ ថៃ និងបណ្តាប្រទេសនៅអាស៊ាន នៅលើសកលលោក។ 

វិស័យយោធានៅប្រទេសថៃ វៀតណាម ឡាវ គេផ្សាយជាសាធារណៈ តាមបណ្តាញសង្គម ទូរទស្សន៍ ដើម្បីប្រជាជនគេយល់ ដឹង មានមោទនភាព និង បោះឆ្នោតជូនរដ្ឋាភិបាល ឬគាំទ្ររដ្ឋាភិបាល ដូច្នេះ បើសិនជា យើង លាក់ការណ៍ តើខាត ឬ ចំណេញ? អ្វីជាដំណោះស្រាយ គឺមានតែ ពត៍មានណាគួរលាក់ការណ៍ ពត៍មានណាគួរផ្សាយប្រាប់ម្ចាស់ឆោ្នតផង កុំខ្លួនឯងមិនចេះ មិនយល់ បែរជាថា លាកការណ៍ៗៗ !!!។ ចំណែក បក្សប្រឆាំង គួរបើកភ្នែក គួរវិភាគ គួរជួយដល់កងយោពលខេមភូមិន្ទ ទាំងកំលាំងកាយ ចិត្ត សម្ភារៈ ជាជាងការអង្គុយដៀល ការប្រឆាំង ការស្អប់ ការមើលងាយថា ទាហានយួន! ទាហានល្ងង់មិនចេះអី ! 

កងយោពលខេមរភូមិន្ទ ធ្វើកិច្ចការដូចជា ស៊ីវិលដែរ ខុសគ្នាត្រង់សម្លៀកបំពាក់ និងមានបំពាក់អាវុធ ដូចខាងស៊ីវិល គេមានវិស្វកម្មសំណង់ស៊ីវិល ខាងទាហានក៍មាន វិស្វកម្មយោធា ខាងស៊ីវិលមានខាង IT ខាងយោធាក៍មាន IT ដែរ...ខាងស៊ីវិលមានកិច្ចការព្រំដែន ខាងយោធាក៍មាន បញ្ជាការដ្ឋានកិច្ចការព្រំដែន...
ប្រវត្តិសាស្រ្តយោធាខ្មែរដោយសង្ខេប
កងទ័ពខ្មែរ ប្រកាសឯករាជ្យចេញពី អាណាចក្រជ្វា ឆ្នាំ ៨០២ ក៍ជាឆ្នាំដែលកំណត់ថា កំណើតសម័យមហានគរ។ ឆ្នាំ ១៩៤៩ ជាឆ្នាំប្រកាសឯករាជ្យដែល ជប៉ុន បារាំង ឲ្យខ្មែរមានកងទ័ពខ្លួនឯង តែ ស្ថិតក្រោមទីប្រឹក្សា បារាំង ។ ឆ្នាំ ១៩៥៣ ជាឆ្នាំឯករាជ្យផ្លូវការដែលកងទ័ព មិនស្ថិតក្រោមការបញ្ជា ឃ្លាំមើលរបស់ បារាំង។ សម័យមហានគរ ខ្មែរមានកងទ័ពជើងទឹក ជើងគោក ដែលបំពាក់ដោយកងកាំភ្លើងធំ និង នាវាធំៗ។ កងទ័ពខ្មែរ ដាក់នៅ អាយុអ្យា និង សុខោនថៃ ចំនួន ២០០,០០០នាក់ និង ព្រំដែន ចិន ចាម ចំនូន ៣០០,០០០នាក់ សម្រាប់ការពារដែនទឹកសមុទ្រ។ ក្នុងសម័យនោះដែរ កងទ័ពប្រមាណ ១,០០០,០០០នាក់ ត្រូវបញ្ជូនទៅវាយយក ប្រជុំកោះ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី (កោះប៊េណេអូ) ។ កងទ័ពខ្មែរត្រូវបានគេប្រសិទ្ធិនាមថាជា កងទ័ពចក្រភពខ្មែរ ដោយសារ ជាកងទ័ពមានរបៀបរៀបរយ មានសំភារៈសឹក មានសាលាយោធានាគព័ន្ធ (ប្រាសាទនាគព័ន្ធ)។

  • មុនឆ្នាំ ១៩៥៣ កងទ័ពជនជាតិខ្មែរ លាយជាមួលកងទ័ពជនជាតិបារាំង វៀតណាម ស្ថិតក្រោមការដឹកនាំ បញ្ជារបស់បារាំង ចំនួនមិនដឹងច្បាស់។ រដ្ឋាភិបាល ដឹកនាំដោយ  ស្តេចត្រាញ់ ឈ្មោះ សឺនសាន មកពីកម្ពុជាក្រោម ខ្មែរនៅប្រទេសថៃ
  • ចំនួនកងទ័ពខ្មែរឆ្នាំ ១៩៥៣-១៩៧០ មាន ៥០,០០០នាក់ 1953-1970: Royal Khmer Armed Forces (FARK) 50,000 troop រដ្ឋាភិបាលដឹកនាំដោយ ស្តេច នរោត្តមសីហនុ
  • ចំនួនកងទ័ពខ្មែរឆ្នាំ ១៩៧០-១៩៧៥ មានចំនូន ២០០,០០០នាក់ 1970-1975: Khmer National Armed Forces (FANK) 200,000 troop។ ជាឆ្នាំរដ្ឋប្រហារ ដោយស្តេចមកពី ខ្សែស៊ីសុវត្ថិ ឈ្មោះ ស្តេច ស៊ីសុវត្ថិសរិមតៈ ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ទំលាក់ ស្តេច នរោត្តមសីហនុ ។ ដោយមានការមិនពេញចិត្តរបស់ប្រជាជនភាគច្រើន ស្តេចឈ្នះក្នុងរដ្ឋប្រហារ មិនសោយរាជ្យ តែតែងតាំង មេទ័ព លន់ លន់ ធ្វើជាប្រធានាធិបតី ចំណែកស្តេចជ្រែករាជ្យ លាក់មុខពីខាងក្រោយឆាក។
  • ចំនួនកងទ័ពខ្មែរឆ្នាំ ១៩៧៥-១៩៧៩ មានចំនូន ៣៧៥,០០០នាក់ 1975-1979: Revolutionary Army of Kampuchea (RAK) 375,000 troop ក្រោយរដ្ឋប្រហារ ស្តេច នរោត្តមសីហនុ នាំកងទ័ពរបស់ព្រះអង្គរ ៥០,០០០នាក់ចូលព្រៃ តស៊ូ បេះបោរ ដោយសហការណ៍ជាមួយ កងទ័ព ប៉ុលពត (ខ្មែរក្រហម) ។ ដើម្បីឆ្លើយតបបញ្ហានេះ កងទ័ពរបស់់ សិរិមតៈ ត្រូវធ្វើកំណែន យោធាភ្លាមៗ ឬ យោធា ២៤ម៉ោង ដែលតួរលេខកងទ័ព កើនដល់ ២០០,០០០នាក់។
  • ១៧ មេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហម សំលាប់ចោលទាំងអស់ កងទ័ពរបស់ លន់លន់ ៏(២០០,០០០នាក់) ចំណែក កងទ័ព សឺនសាន ភៀសខ្លួននៅវៀតណាម នៅប្រទេសថៃ និង ប្រទេសឡាវ តាំងពី ស្តេច នរោត្តមសីហនុ ឡើងសោយរាជ្យ។ ខ្មែរក្រហមបង្កើតភូមិភាគថ្មី រដ្ឋបាលស។ីវិលថ្មី ដែលមានកងទ័ពប្រមាណ ៣៧០,០០០នាក់ ពង្រាយនៅតាមព្រំដែន ឡាវ ថៃ ជាពិសេសព្រំដែនវៀតណាម និង បើកការវាយលុកច្រើនដងលើកងទ័ពវៀតណាម។ កងទ័ពខ្មែរក្រហម ទោះជាមានចំនួនច្រើន តែជាកងទ័ពព្រៃ មិនមែនជាកងទ័ពរៀបរយ គ្មានសព្វាវុធទំនើប គ្មានការសិក្សាផ្នែកសឹកសង្រ្គាម សំភារៈយោធា។
  • ឆ្នាំ ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ២០០,០០០ និងកងទ័ពរំដោះប្រជាជនបដិវត្តិកម្ពុជា ប្រមាណ ២០,០០០នាក់ វាយចូលរំដោះប្រទេសកម្ពុជា ពីពួកខ្មែរក្រហម ដែលមានកងទ័ព ៣៧៥,០០០នាក់
  • ចំនួនកងទ័ពខ្មែរឆ្នាំ ១៩៧៩-១៩៨៩ មានចំនូន ៧៥,០០០នាក់ 1979-1989: Kampuchean People's Revolutionary Armed Forces (KPRAF) 75,000 troop
  • ចំនួនកងទ័ពខ្មែរក្រោយ ឆ្នាំ ១៩៨៩ មានចំនូន ៧៥,០០០នាក់ និងមានកងទ័ពវៀតណាមបំពេញបន្ថែមសម្រាប់ទប់ទល់ជាមួយកងទ័ព តស៊ូតាមជាយដែន ដែលមានទ៏ព ហ្វ៊ុន ស៊ិនប៉ិច ២១,០០០នាក់ ទ័ពខ្មែរក្រហម ៥០,០០០នាក់ និង ទ័ពសឺនសាន ចំនួន ១៦,០០០នាក់។
  • ក្រោយសមាហរណកម្មកងទ័ពជាតិ មកពីភាគីជំលោះ (ខ្មែរក្រហមមិនចូលរួមការបោះឆ្នោតឆ្នាំ ១៩៩៣) នៅប្រទេសកម្ពុជា មានកងទ័ពរដ្ឋកម្ពុជា ២០០,០០០នាក់ កងទ័ពសឺនសាន ១៦,០០០នាក់ កងទ័ព ហ៊ុនស៊ិចប៉ិច ២១,០០០នាក់ ដូច្នេះចំនួនសរុបប្រមាណ ២៣៧,០០០នាក់ ខណៈកងទ័ពខ្មែរក្រហម មិនស្ថិតក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាល។
  • ឆ្នាំ ១៩៩៧ មានរដ្ឋប្រហារយោធា ដែល ពូកមេដឹកនាំខ្លះរបស់ទ័ព ហ្វុនស៊ិនប៉ិច សឺនសាន និងខ្មែរក្រហម សហការណ៍ជាមួយ ពួកចិនតៃវ៉ាន វាយរំលំរដ្ឋាភិបាលខ្លួនឯង ដើម្បីមិន ទទួលស្កាល់ នយោបាយចិនតែមួយ- កងទ័ពរបស់បក្សប្រជាជនកម្ពុជាឈ្នះដែលគាំទ្រនយោបាយចិនតែមួយ ចំណែក ពួកអ្នកធ្វើរដ្ឋប្រហារដែល ទទួលស្គាល់ចិន ២ ឬ ចិនដីគោកផង ចិនតៃវ៉ាន់ផងត្រូវបរាជ័យ។ មុនឈានដល់ការធ្វើរដ្ឋប្រហារ គឺមានការ ធ្វើតុល្យភាពយោធា balance of armed force (សូមមើលតួរលេខកងទ័ពតាមបក្ស)
  • ថ្ងៃទី ២៣ ធ្នូ ឆ្នាំ ១៩៩៨ កងទ័ពខ្មែរក្រហម និងប្រជាជនខ្មែរក្រហមទាំងអស់ ធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល ទទួលស្គាល់នយោបាយចិនតែមួយ -- ជាឆ្នាំដែលប្រកាសជាថ្ងៃ បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងឈានទៅដល់ការសាងសង់វិមានឈ្នះ ឈ្នះ គឺ កងទ័ពគ្រប់ភាគីទាំងអស់ សុទ្ធតែឈ្នះ ដោយគ្មានការកាត់ទោស រក្សាទ្រព្យសម្បត្តិកម្មសិទ្ធិ និងតួរនាទីក្នុងកងយោធពលខេមរភូមិន្ទ-- ក៍ជាមួលហេតុខ្មែរមានកងទ័ពច្រើន មានសក្តិច្រើន និងមានទ័ពខ្មោច (មានតែឈ្មោះបើកប្រាក់ខែ) និង ការកាត់រំសាយ កងទ័ព...។

កងយោធពលខេមរភូមិន្ទមានកំលាំងទ័ពប្រយុទ្ធចំនូន ១២៥,០០០នាក់់ ២៤ម/២៤ម៉ោង និងមានទ័ព ២០០,០០០ បម្រុង
គ្រឿងបំពាក់របស់កងយោធពលខេមរភភូមិន្ទមានជាអាថ៍ (ពត៍មានផ្លវការណ៍ )។ កងទ័ពកម្ពុជាចែកជា ០៣ ផ្នែក គឺជើងគោក ជើងទឹក ជើងអាកាស

No comments:

Post a Comment