Monday, October 14, 2019

បញ្ជាការដ្ឋាន កងទ័ពឆ័ត្រយោង Airborn Force

បញ្ជាការដ្ឋាន ទ័ពពិសេស បញ្ជាការដ្ឋាន វិស្វកម្ម បញ្ជាការដ្ឋាន បញ្ជូនសារ បញ្ជាការដ្ឋាន កាំភ្លើងធំ បញ្ជាការដ្ឋាន យុទ្ធវិធី បញ្ជាការដ្ឋាន ស៊ីមុយឡេហ្សិន បញ្ជាការដ្ឋាន បាញ់ស៊ីប ជាការដ្ឋាន ការពារអាកាស បញ្ជាការដ្ឋាន ប្រឆាំងអាវុធគីមី បញ្ជាការដ្ឋាន រថក្រោះ បញ្ជាការដ្ឋាន ទ័ពឆ័ត្រយោង បញ្ជាការដ្ឋាន សន្តិសុខ និងលំហរអាកាស បញ្ជាការដ្ឋាន អន្តរាគមន៍ បញ្ជាការដ្ឋាន ឡូជីស្ទីក បញ្ជាការដ្ឋាន តម្រួតយោធា កងរាជអាវុធហត្ថ បញ្ជាការដ្ឋាន កងទ័ពជើងទឹក បញ្ជាការដ្ឋាន កងទ័ពជើងគោក បញ្ជាការដ្ឋាន កងទ័ពជើងអាកាស បញ្ជាការដ្ឋាន កងទ័ពអវកាស បញ្ជាការដ្ឋាន កងទ័ព សាយប៊ើ ប្រព័ន្ធបញ្ជា អគ្គបញ្ជាការ
ខួបទី ២៥ ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ ៧០ ៖ ថ្ងៃទី ១៥ តុលា ១៩៩៤ -១៥ តុលា ២០១៩ ។ 

កងពលតូចលេខ ៧០ ខ្លះហៅថា កងពលតូចថ្មើរជើងលេខ ៧០ ខ្លះហៅថា ង-៧០ ខ្លះហៅតាមភាសាបារាំងថា E-70 ។ កងទ័ពខ្មែរត្រូវបានរៀបតាមបែបបរទេសដែរ គឺ ក, ខ, គ, ឃ, ង, ច ដែល "ក" គឺក្រុម ថ្នាក់ "ខ" គឺ កងអនុសេនាតូច "គ" កងអនុសេនាធំ "ឃ" គឺ វរសេនាធំ "ង" កងពលតូច និង " ច" កងពលធំ។ កងពលតូច លេខ ៧០ បើតាមការស្រាវជ្រាវតាម online ពីមុនគឺជា វរសេនាតូចលេខ ៧១ ដែលមានសាច់ទ័ពសរុបប្រមាណ ៥០០ នាក់ លុះក្រោមមកអំឡុងឆ្នាំ ៨០ ជាងដូរទៅជា វរសេនាធំវិញដែល ក្របខណ្ឌទ័ពឡើងដល់ ២,០០០ នាក់ លុះឆ្នាំ ១៩៩៤ មានសម្រេចបង្កើតចេញជា កងពលតូចលេខ ៧០ ដែលមានទ័ពប្រមាណជា ៥, ០០០នាក់ តាមក្របខណ្ឌនៃ កងពលតូច Brigade . កងពលតូចលេខ ៧០ ជាទ័ពពិសេស ព្រោះជាទ័ពក្រវ៉ាត់ក្រុង ការពារសុខសន្តិភាព សណ្ទាប់ធ្នាប់ក្រុងភ្នំពេញ ការពារថ្នាក់ដឹកនាំ រដ្ឋាភិបាល សភាជាតិ រដ្ឋសភាពជាតិ អ្នកកាទូត អ្នកនយោបាយ ជនបរទេស ពោលគឺឲ្យតែជា មនុស្សសំខាន់ៗ Key persons/VIP ដូច្នេះគេហៅទ័ពពិសេស។ កងពលតូចលេខ ៧០ បង្កើតថ្ងៃទី ១៥ តុលា ១៩៩៤ តាមព្រះរាជក្រិត? យោងតាមរដ្ឋធម្មនុញ្ញ យោងតាមក្រសួងការពារជាតិ អគ្គបញ្ជាការ។ ពីមុន​ កងពលតូចលេខ ៧០ ស្ថិតក្រោម បញ្ជា អគ្គបញ្ជាការ តែសព្វថ្ងៃស្ថិតក្រោម បញ្ជារបស់ (ដឹកនាំ Leadership/C ommanding channel) កងទ័ពជើងគោក. ខាងក្រោមជា រូបភាពខ្លះៗកាលពីមុនៗមក
ខាងក្រោមនេះជាសម្រង់ចេញពីប្រភពមួយចំនួន បើទោះមិនបានភ្ជាប់ link ឬ ប្រភពសូមអធ្យាស្រ័យ ព្រោះការ copy មកដើម្បី អ្នកស្វែងរក គេងាយស្រួល វាយពាក្យ " ង ៧០ ឬ key words).
កងពល​តូចលេខ៧០ ដែលមានភារកិច្ច​ការពារ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ប្រារព្ធខួប​២៥ឆ្នាំ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ 70 (១៥ តុលា ១៩៩៤-១៥ តុលា ២០១៩) នៅបញ្ជាការដ្ឋានកងពលតូចលេខ 70 នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ ៧០ បានថ្លែងថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំង់មានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុង​រាជធានី​ភ្នំពេញ។

លោកបន្តថា ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ត្រូវបានកែសម្រួលជាកងពល តូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រឹត្យលេខ៥១ ចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ករ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានប្តេជ្ញា៖

-ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានស្ថិតស្ថេររឹងមាំជាអមតៈ។

-អនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទនយោបាយ និងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។

-បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន។

-ប្តេជ្ញាវាយកំទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ។

-ប្តេជ្ញាបន្តយកចិត្តទុកដាក់បំពេញភារកិច្ច សំដៅសម្រេចបានសមិទ្ធផល់ជាបន្តបន្ទាប់ ដោយប្រែក្លាយរាល់ភាពប្រឈមចំពោះមុខឲ្យក្លាយទៅជាចំណុចខ្លាំង ដើម្បីជាខឿនការពារជាតិដ៏រឹងមាំ និងប្រកបដោយការជឿទុកចិត្តបំផុតរបស់ជាតិ មាតុភូមិ និងប្រជាជន។

-ប្តេជ្ញាសម្រេចឲ្យបាននូវទិសដៅ៥ឆ្នាំ ២០១៩-២០២៤ របស់កងពល ដោយនឹងបន្តសកម្មភាពមនុស្សធម៌ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ពង្រឹងគុណភាពនិងសម្ថភាពកងទ័ព តាមរយៈការបណ្ដបណ្ដាលយោធិនបន្តវេន និងការធ្វើទំនើបកម្មសម្ភារៈ ដើម្បីត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក៕

មេបញ្ជាការកងពលតូចលេខ៧០ ប្រកាសត្រៀមកម្ទេចរាល់ការឃុបឃិត ប៉ុនប៉ងធ្វើរដ្ឋប្រហារបំផ្លាញសន្ដិភាព ដែលបានមកដោយលំបាក
(ភ្នំពេញ)៖ ក្នុងខួប២៥ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ “១៥.តុលា. ១៩៩៤-១៥.តុលា.២០១៩” ដែលបានប្រារព្ធពិធីនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានប្រកាសយ៉ាងដាច់ណាត់ថា ត្រៀមជានិច្ចដើម្បីវាយកម្ទេច រាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសុខ សន្ដិភាព ដែលរកបានមកដោយលំបាក។

នៅចំពោះមុខសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលអញ្ជើញជាតំណាងដ៍ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានប្រកាសយ៉ាងដូច្នេះថា «ប្តេជ្ញាវាយកម្ទេច រាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈដ្ឋានខាងក្រៅ»។

បន្ថែមពីនេះ មេបញ្ជាការកងពលតូចលេខ៧០ បានអះអាងទៀតថា កងទ័ព មានចិត្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ។

លើសពីនេះ កងពលតូចលេខ៧០ នឹងអនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទនយោបាយ និងផែនការយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានប្តេជ្ញាបន្តយកចិត្តទុកដាក់បំពេញភារកិច្ច សំដៅសម្រេចបានសមិទ្ធផល់ជាបន្តបន្ទាប់ ដោយប្រែក្លាយរាល់ភាពប្រឈម ចំពោះមុខឲ្យក្លាយទៅជាចំណុចខ្លាំង ដើម្បីជាខឿនការពារជាតិដ៏រឹងមាំ និងប្រកបដោយការជឿទុកចិត្តបំផុតរបស់ជាតិ មាតុភូមិ និងប្រជាជន។ ប្ដេជ្ញាសម្រេច ឲ្យបាននូវទិសដៅ៥ឆ្នាំ ២០១៩-២០២៤ របស់កងពល ដោយនឹងបន្តសកម្មភាពមនុស្សធម៌ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា លើកកម្ពស់ ជីវភាពរស់នៅរបស់កងទ័ព ពង្រឹងគុណភាព និងសម្ថភាពកងទ័ព តាមរយៈការបណ្ដុះបណ្ដាលយោធិនបន្តវេន និងការធ្វើទំនើបកម្មសម្ភារៈ ដើម្បីត្រៀមខ្លួន
អនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក៕

ព្រឹកថ្ងៃនេះ កងពលតូចលេខ៧០ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតកងពល
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ កងពលតូចលេខ៧០ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ (១៥ តុលា ១៩៩៤-១៥ តុលា ២០១៩) នៃថ្ងៃបង្កើតកងពល ដែលមានមានប្រភពផ្ដើមចេញពីវរសេនាតូចលេខ៧១ មកទល់នឹងពេលនេះជាកងពលតូចលេខ៧០។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឆ្លងកាត់ការបំពេញភារកិច្ចអស់រយៈពេល២៥ឆ្នាំមកនេះ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចលេខ៧០ ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរងគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្នូលប្រកបដោយប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកឡើងថា រយៈពេល២៥ឆ្នាំ គិតចាប់ពីថ្ងៃកកើតមក កងពលតូចលេខ៧០ បានខិតខំជម្នះនូវរាល់ឧបសគ្គនានា
ដើម្បីសម្រេចបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយសម្រេចបានសមិទ្ធផលច្រើន រួមមាន៖

*បានពង្រឹងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការពារជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដីដោយបានចូលរួមប្រយុទ្ធនៅសមរភូមិមុខ នៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៤

*បានគ្រប់គ្រងចំនួនទ័ព ចាត់តាំងកម្លាំងប្រចាំបញ្ជា ប្រចាំប្រយុទ្ធ និងបានចូលរួមសហការជាមួយអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាព ស្ថេរភាពសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ដោយបានបង្ក្រាបបានការប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលជាច្រើនលើក

* បានការពារគោលដៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីការពារថ្នាក់ដឹកនាំជាតិ អន្តរជាតិកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ បានសរុប៥៨៦លើក

* ទន្ទឹមនឹងការងារប្រតិបត្តិការ កងពលបានខិតខំហ្វឹកហ្វឺន ពង្រឹងសមត្ថភាពកងទ័ព ដោយបានបញ្ជូនទៅហ្វឹកហ្វឺន នៅតាមបណ្តាសាលានានា នៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងបានធ្វើលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត គ្រប់ជំនាញជាប្រចាំ ដើម្បីបង្កើននូវសមត្ថភាព គុណភាពកងទ័ពឲ្យបានរឹងមាំ ស្របតាមផែនការដែល គណៈកម្មការដឹកនាំការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៃកងយោធពលខេមរភូមិន្ទបានដាក់ចេញ

* បានយកចិត្តទុកដាក់លើការងារអប់រំចិត្តសាស្រ្ត ដល់យោធិន តាមរយៈការចាត់តាំងចលនាប្រឡងប្រណាំង អង្គភាព

* បុគ្គលល្អឆ្នើមប្រកួតកីឡា និងបានផ្សព្វផ្សាយរាល់ខ្លឹមសារសេចក្តីណែនាំ ជាពិសេសការអប់រំពង្រឹងស្មារតី ទ័ពជាប់ជាប្រចាំទៅតាមសភាពការណ៍ ដើម្បីធានាប្រសិទ្ធភាពលើការគ្រប់គ្រង និងដឹកនាំបញ្ហា

* បានលើកកម្ពស់ការងារយេនឌ័រ តាមរយៈការផ្តល់ឱកាស ឲ្យយោធិននារីមានតួនាទីក្នុងជួរបញ្ជាការគ្រប់លំដាប់ថ្នាក់ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងចលនាសង្គម និងការបំពេញភារកិច្ចប្រចាំថ្ងៃ ដូចជាការងារសង្គ្រោះ និងប្រតិបត្តិការការពារសន្តិសុខ

* បានយកចិត្តទុកដាក់ដោះស្រាយគោលនយោបាយ នៅពេលមានយោធិនពលី មរណៈ និងពិការដោះស្រាយប្រាក់បូជាសព ចុះសួរសុខទុក្ខយោធិនមានជំងឺ ឧបត្ថម្ភអតីតយុទ្ធជន និងគ្រួសារកងទ័ព ក្នុងស្មារតីរួមចំណែកអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន បានសរុបចំនួន២១៥លើក ថវិកាឧបត្ថម្ភសរុប១,២០៣,៥៨០,០០០ (មួយពាន់ពីររយប៊ីលានប្រាំសែន ប្រាំបីម៉ឺនរៀល) និងអង្ករចំនួន៣៥០តោន

* បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងធានាជីវភាពរស់នៅ ជូនកងទ័ពដូចជាការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដោយបច្ចុប្បន្នកងពល បានបន្ថែមនូវគ្រឿងទេស គ្រឿងឧបភោគបរិភោគប្រចាំខែចំនួន១៩មុខ ជូនយោធិន ដែលឈរជើងការពារតាមបណ្តាគោលដៅ និងមានការចែកនូវកាហ្វេ ប្រចាំថ្ងៃជូនយោធិនទូទាំងកងពលផងដែរ

* ដើម្បីលើកស្ទួយសុខុមាលភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កងពលមានមន្ទីរពេទ្យ០១ និង០២ មណ្ឌលសុខភាព ដែលមណ្ឌលសុខភាពទី១ ស្ថិតនៅឃុំក្រាំងអំពិល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពទី២ ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដើម្បីពិនិត្យ ព្យាបាលជំងឺដល់ប្រជាពលរដ្ឋ និងមានម៉ាស៊ីនផលិតទឹកស្អាត ចែកជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ

* កងពលមានរថយន្តពន្លត់អគ្គីភ័យ រថយន្តសង្គ្រោះ សម្រាប់ជួយអន្តាគមន៍ និងដឹកជញ្ជូនជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីមានផ្ទៃពោះ នៅតាមបណ្តោយផ្លូវជាតិលេខ៣ លេខ៤ និងភាគខាងលិចរាជធានីភ្នំពេញ ទៅកាន់មន្ទីរពេទ្យរដ្ឋនានា ក្នុងរាជធានីភ្នំពេញ់ ដោយមិនយកកម្រៃ ហើយកងអនុសេនាធំចល័តសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ ក៏បានចល័តអន្តរាគមន៍សង្គ្រោះទូទាំងប្រទេស ដូចជាករណ៍បាក់ស្រុតអគារ៧ជាន់ នៅខេត្តព្រះសីហនុ និងបានសង្គ្រោះបុរសដែលធ្លាក់កៀបជាប់ អស់រយៈពេល០៣យប់ ០៤ថ្ងៃ ក្នុងរូងថ្មភ្នំចក្រី ខេត្តបាត់ដំបង បានចេញដោយសុវត្ថិភាព

* ដោយមានការជួយឧបត្ថម្ភគាំទ្រពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងសប្បរសជននានា ទាំងក្នុង និងក្រៅប្រទេស និងថវិកាបង្កបង្កើនផលផ្ទាល់របស់កងពល កងពលបានកសាងទីតាំងឈរជើង ចំនួន០៨កន្លែង ហើយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានដូចជាអគារស្នាក់នៅទ័ព អគារធ្វើការសាលប្រជុំ រោងរថក្រោះ រថពាសដែក ផ្ទះបាយ បន្ទប់អនាម័យ បានសរុបចំនួន២១៥ខ្នង ក្នុងនោះ អគារផ្ទាល់ដីចំនួន១៩១ខ្នង កម្ពស់២ជាន់ ចំនួន១៥ខ្នង ៣ជាន់ ចំនួន៨ខ្នង ៥ជាន់ ចំនួន១ខ្នង

* បានធ្វើវេទិកា ឈូសឆាយទីលានប្រារព្ធពិធីបើក-បិទ ជួសជុលផ្លូវបាញ់ចំនួន០៦ខ្សែ អគារលោទខ្សែរ ទីលានចតឧទ្ធម្ភាចក្រ អគារស្នាក់នៅ រោងបាយ និងជួសជុលផ្លូវលេខ១៤៧ ប្រវែង៧,៥គីឡូម៉ែត្រ ពីភ្នំជាលរហូតដល់ច្រកចូលមូលដ្ឋាន កងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះពៅ ដែលជាទីតាំង
បម្រើឲ្យលំហាត់នាគមាស២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន

* បានអភិវឌ្ឍន៍ ប្រែក្លាយផ្ទៃដី១ម៉ឺន៧ពាន់ហិកតា នៅស្រុកជុំគិរី ខេត្តកំពត ទៅជាទីលានហ្វឹកហាត់បាញ់គ្រាប់ពិត ថ្នាក់វរសេនាតូច វរសេនាធំចម្រុះ និងបានសាងសង់អគារសរុប ចំនួន៥៣ខ្នង ហើយបានប្រសិទ្ធនាមថា សាលាហ្វឹកហ្វឺនកជាសជុំគី ដែលជាទីតាំងបម្រើឲ្យលំហាត់ហនុមានមាស ២០១៨
២០១៩ នៃកងយោធពលខេមរភូមិន្ទ និងសមយុទ្ធនាគមាស២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។

ជាមួយគ្នានេះ ដោយមានការអនុញ្ញាតពីសម្តេចតេជោ នាយករដ្ឋមន្ត្រី កងពលក៏បានកំពុងឈូសឆាយផ្លូវ និងទីលានសម្រាប់សាងសង់ព្រះពុទ្ធបដិមា ដែលមានព្រះភ្នែន២១ម៉ែត្រ និងសំណង់អគារផ្សេងៗទៀត សម្រាប់បម្រើដល់កិច្ចការសាសនាផងដែរ។

* ដោយយល់ឃើញថា ខេត្តព្រះសីហនុ ជាតំបន់ប៉ូលសេដ្ឋកិច្ចទី២ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដោយមានការអនុញ្ញាតពី សម្តេចតេជោ នាយករដ្ឋមន្ត្រី កងពលតូចលេខ៧០ បានសហការជាមួយអង្គការ JPR សាងសង់សាលាសង្គ្រោះមួយកន្លែង នៅខេត្តព្រះសីហនុ ដោយបានប្រសិទ្ធនាមថា «សាលាហ្វឹកហ្វឺនសង្គ្រោះ មិត្តភាពកម្ពុជា ជប៉ុន» ហើយបានបំពាក់រថយន្តពន្លត់អគ្គីភ័យ រថយន្ត សង្គ្រោះបន្ទាន់ និងសម្ភារសម្រាប់បម្រើការសង្គ្រោះជាច្រើនទៀត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានសម្ដែងនូវអំណរគុណ ជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ និងអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលបានផ្តល់នូវដំបូន្មាន និងទិសដៅល្អជំរុញការកសាង និងអភិវឌ្ឍន៍ហ្វឹកហ្វឺន រៀនសូត្រដល់កងពលឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមក។

លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់ អគ្គស្នងការនគរបាលជាតិ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ក្រុង និងអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស
ដែលបានសហការយ៉ាងល្អ ជាមួយកងពលក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្នុងភារកិច្ចការពារជាតិមាតុភូមិ ការពារសន្តិសុខ រក្សាបានសណ្តាប់ធ្នាប់ សង្គមក្នុងរាជធានីភ្នំពេញ។

ព្រមពេលជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដូចជាសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ បច្ចេកទេស និងហ្វឹកហ្វឺន បណ្តុះបណ្តាលយោធិន របស់កងពលនាពេលកន្លងមក៕

No comments:

Post a Comment