What NPNEC- ERW stands for? In terms of the decision-making process, the National Coordination Committee (NCC), an inter-ministry agency established in 2006, has the mandate to coordinate with the UN on the contribution of peacekeepers. The NCC, in cooperation with the Ministry of National Defence (MOD), receives and evaluates requests for contributions and makes a recommendation to the Prime Minister on how the government should respond. The Prime Minister then examines the proposal made by the NCC and takes a final decision on whether to approve the request. Technical issues including coordination, pre-deployment training, and logistical preparations necessary for the deployment of the forces are the combined responsibility of the NCC and the National Centre for Peacekeeping Forces, Mines, and Explosive Remnants of War (ERW) clearance (NPMEC).
NPMEC was created in March 2005 and is responsible for building the peacekeeping capacity of the Royal Cambodian Armed Forces, as well as training personnel in peacekeeping operations and the clearance of landmines and ERW. Operating under the joint supervision of the Ministry of Defence and the NCC, NPMEC has four departments responsible for information, database, operations, and peacekeeping, respectively. It also has a dedicated peacekeeping training school. The center, which has received international technical support from several countries, especially France, the United States, Australia, and Japan, has trained more than 3,500 personnel in both peacekeeping operations and mine clearance. In its strategic goals 2011-2015, the NPMEC aims to reduce domestic landmine and EWR casualties in order to improve economic infrastructure and development, promote global stability and peacekeeping through the United Nations, and strengthen the RCAF’s capabilities in demining and peacekeeping.
1. មជ្ឈមណ្ឌលជាតិ NPMEC-ERW
2. មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព
3. មជ្ឍមមជ្ឍមណ្ឌល គ្រប់គ្រងកងកំលាំងរក្សាសន្តិភាព
2. មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព
3. មជ្ឍមមជ្ឍមណ្ឌល គ្រប់គ្រងកងកំលាំងរក្សាសន្តិភាព
អង្គការ សហប្រជាជាតិមាន ១៦ ស្ថានបេសកកម្ម (ធំ និង ហៃទីជាស្ថានបេសកកម្មតូច) ដែលកម្ពុជា បានចូលរួមបំពេញកិច្ចការចំនួន ០៨ ស្ថានបេសកកម្ម អ្វីដែលកម្ពុជាត្រូវធ្វើបន្តគឺការ បង្កើតជំនាញថ្មី យកទៅដាក់ក្នុងនោះ។ ប្រទេសទាំងនោះមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្រិកកណ្តាល ឆាត ស៊ីរី និង សាយព្រឹស្ត ។
កងទ័ពមួកខៀវកម្ពុជាលើកទីមួយចំនួន ៣០៩ នាក់ចេញដំណើរទៅកាន់ប្រទេសម៉ាលី AKPភ្នំពេញថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៤—កងទ័ពមួកខៀវកម្ពុជាលើកទីមួយចំនួន ៣០៩ នាក់ ដែលក្នុងនោះមានកងអនុសេនា ធំកម្ទេចចគ្រឿងផ្ទុះកម្រិតធ្ងន់ និងកងវិស្វកម្មព្រលានយន្តហោះ ចូលរួមបេសកម្មពហុខ្នាតរួម គ្នានៃអង្គការសហប្រជាជាតិបាន ធ្វើដំណើរទៅកាន់ប្រទេសម៉ាលី កាលពីថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៤ បន្ទាប់ពីការចូលរួមរបស់កម្ពុជាតាំងពីឆ្នាំ ២០០៦ នៅប្រទេសស៊ូដង់ ឆាត សាធារណ រដ្ឋអាហ្វ្រិកកណ្ដាល ប្រទេសលីបង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសស៊ីរី និងប្រទេសសាយ ព្រើសដែលមានកងកម្លាំងប្រមាណជាង ១ ៨០០ នាក់នោះ។ពិធីជូនដំណើរកងទ័ពមួកខៀវលើកទីមួយទៅកាន់ប្រទេសម៉ាលី ត្រូវបានធ្វើឡើងនៅព្រលានយន្តហោះយោធា ក្រោមអធិបតីភាពឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រួងការពារជាតិ និងលោកជំទាវ Claire Van Der Vaeren អ្នកសម្រប សម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងភ្ញៀវជាតិ អន្តរជាតិជាច្រើនទៀត។
The UN is working towards peace in several regions around the world. Scroll for more information about our missions and to learn more about our peacekeeping, peacebuilding and conflict prevention activities.
អង្គការសហប្រជាជនបំពេញបេសកកម្មសន្តិភាពនៅតំបន់មួយចំនួនទូទាំងសកលលោក។ សូមស្វែងរកពត៍មានបន្ថែមទាក់ទងបេសកកម្មទាំងនេះ និង ដើម្បីសិក្សាបន្ថែមអំពី បេសកម្មថែរក្សាសន្តិភាពរបស់យើងដែលមាន៖ បេសកកម្មថែរក្សាសន្តិភាព និង សកម្មភាពត្រៀបបង្ការគ្រោះមហន្តរាយដោយសង្រ្គាម។
បញ្ហាប្រឈមសម្រាប់កងទ័ពមួកខៀវកម្ពុជាមាន ៣
- បញ្ហាអសន្តិសុខ
- បញ្ហាធម្មជាតិ ក្តៅពេក ត្រជាក់ពេក
- បញ្ហាជំងឺដង្កាត់
មុខជំនាញដែលកងទ័ពមួកខៀវកម្ពុជាបានបំពេញកន្លងមកមានៈ
- កិច្ចការបោសសម្អាតកាកសំណល់សង្រ្គាម
- វិស្វកម្ម ថែទាំអាកាសយានយន្ត
- សេវាកម្មមន្ទីរពេទ្យ កម្រិត១ និង កម្រិត ២ នៅស៊ូដង់ខាងត្បូង (៥ ឆ្នាំ)
- សន្តិសុខ សណ្តាប់ធ្លាប់ ចរាចរ
- សង្កេតការណ័យោធា Military Observation
បទពិសោធន៍ទទួលបានរួមមាន (១) យល់ដឹងពីរបៀបរបបការងារជាមួយ បរទេស (២) ការបែងចែកពេលវេលាច្បាស់លាស់ ពេលត្រលប់មកវិញ គឺការងារល្អបំផុត (៣) យើងបង្រៀនគេពីការងារ ជាងឈើ (៤) បរទេសគេមករៀនអំពីវិធីសាស្រ្តដោះមីន (៥) ប្តូរវេន -- ដឹងពីការងារទីនេះមានអី យើងទៅជំនួសគេរៀនបើកបរ ត្រូវទៅប្រឡងយកអាញ្ញាបណ្ណ ទីនោះសិនទើបអាចប្រកបមុខរបរបាន។
------------------------------------------------------ឯកសារ យោងនានា----------------------------------------
Peacekeeping Operations | Political Missions and Good Offices Engagements
PEACEKEEPING OPERATIONS
AFRICA
- Abyei, UNISFA
- Central African Republic, MINUSCA
- Darfur, UNAMID
- Democratic Republic of the Congo, MONUSCO
- Mali, MINUSMA
- Somalia, UNSOS (Led by the Department of Field Support)
- South Sudan, UNMISS
- Western Sahara, MINURSO
- AMERICAS
- Haiti, MINUJUSTH
ASIA
- India and Pakistan, UNMOGIP
EUROPE
- Cyprus, UNFICYP
- Kosovo, UNMIK
- MIDDLE EAST
- Golan, UNDOF
- Lebanon, UNIFIL
- Middle East, UNTSO
POLITICAL MISSIONS AND GOOD OFFICES ENGAGEMENTS
AFRICA
Central Africa, UNOCA
Guinea-Bissau, UNIOGBIS
African Great Lakes, Office of the Special Envoy of the Secretary-General for the Great Lakes
African Union, United Nations Office to the African Union
Cameroon-Nigeria, United Nations Support for the Cameroon-Nigeria Mixed Commission
Libya, UNSMIL
Somalia, UNSOM
Sudan - South Sudan, Office of the Special Envoy for the Sudan and South Sudan
West Africa and Sahel, UNOWAS
Western Sahara, Personal Envoy of the Secretary-General for Western Sahara
AMERICAS
Border Controversy Between Guyana and Venezuela, Personal Representative
Colombia, UN Mission in Colombia
ASIA
Afghanistan, UNAMA
Central Asia, UNRCCA
EUROPE
Cyprus, Office of the Special Adviser to the Secretary-General on Cyprus
FYROM-Greece, Personal Envoy of the Secretary-General
UN, United Nations Representative to the Geneva International Discussions
MIDDLE EAST
Iraq, UNAMI
Lebanon, UNSCOL
Middle East, UNSCO
Syria, Office of the Special Envoy of the Secretary-General for Syria
Yemen, Office of the Special Envoy to the Secretary-General on Yemen
រដ្ឋមន្ត្រីការពារជាតិ ដាក់ចេញបទបញ្ជា៥ចំណុច ឲ្យថ្នាក់ដឹកនាំ មជ្ឈមណ្ឌលជាតិ និងនាយទាហាន នៃកងរក្សាសន្តិភាព ពង្រឹងការយកចិត្តទុកដាក់ ដើម្បីអនុវត្តការងារនាពេលខាងមុខ ឲ្យកាន់តែមានប្រសិទ្ធភាព
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី២៣ ខែកក្កដានេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍ កងវិស្វកម្មព្រលានយន្តហោះ លេខ១៨៩ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ១២៣ និងកងរាជអាវុធហត្ថលេខ៦១៨ ដែលបានបញ្ចប់បេសកកម្ម ថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក អេឡិចសិនឌឺ ហ៊ូយិន តំណាងអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជាផងដែរ។
សម្តេចពិជ័យសេនា នៅក្នុងពិធីនេះ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលកងកម្លាំងមួកខៀវកម្ពុជា សម្រេចបាននាពេលនេះ ដោយគឺជាស្នាដៃ ដែលមិនអាចកាត់ថ្លៃបាន ប្រកបដោយកិត្តិយស ជូនជាតិមាតុភូមិ។
សម្តេចបានសង្កត់ធ្ងន់ថា បើទោះបីជាយើងទទួលបានជោគជ័យ ឆ្លងកាត់មេរៀន និងមានបទពិសោធជាច្រើន លើវិស័យរក្សាសន្តិភាព ក៏ពិតមែន ប៉ុន្តែយើងនៅតែបន្តខិតខំសិក្សាស្វែងយល់បន្ថែមទៀត ព្រោះហេតុផលបានកើតឡើង នាពេលបច្ចុប្បន្ន និងអនាគត បាននឹងកំពុងវិវត្តន៍ យ៉ាងលឿនគួរឲ្យកត់សម្គាល់ ហើយការវិវត្តនេះ ស្របពេលទៅនឹងការវិវត្ត នៃពេលវេលាមនុស្ស និងបច្ចេកវិទ្យាទំនើប។
នៅក្នុងឱកាសនោះ ដើម្បីឲ្យការអនុវត្តចក្ខុវិស័យ របស់រាជរដ្ឋាភិបាល កាន់តែមានប្រសិទ្ធិភាពនោះ, សម្តេចរដ្ឋមន្ត្រីការពារជាតិ បានដាក់ចេញបទបញ្ជាសំខាន់ៗ ចំនួន៥ចំណុច ឲ្យថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ នាយទាហាន នាយទាហានរង នៃកងរក្សាសន្តិភាពទាំងអស់ ត្រូវពង្រឹងយកចិត្តទុកដាក់។
សូមជម្រាបថា កងកម្លាំងទាំង៣កង ដែលបានធ្វើមាតុភូមិនិវត្តន៍នាពេលនេះ សរុបមានចំនួន៣៨២នាក់ ក្នុងនោះ កងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ ចំនួន១៦៥រូប, កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១២៣ ពីប្រទេសម៉ាលីចំនួន១៤៤រូប និងកងរាជអាវុធហត្ថលេខ៦១៨ ចំនួន៧៣រូប មកពីប្រទេសស៊ូដង់ខាងត្បូង៕ (អត្ថបទ៖ សន ពិសិដ្ឋ, រូបភាព៖ លឹម មុនី)
ថ
(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ (អ.ស.ប) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានប្រគល់ថវិកា២៨ម៉ឺនដុល្លារដល់គ្រួសារសពទាហាន មួកខៀវ ៤នាក់ ដែលបានពលីជីវិតនៅអាហ្រ្វិកកណ្តាល កាលពីខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ ថវិកាសំណងនេះ ក្នុងមួយគ្រួសារ ទទួលបាន ៧ម៉ឺនដុល្លារអាមេរិក។
ពិធីប្រគល់ប្រាក់សំណងត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្រី ក្លែវ៉ាន់ឌឺវ៉ារិន តំណាងអង្គការសហប្រជាជាតិ។
លោក សែម សុវណ្ណី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា ទឹកប្រាក់សំណងនេះត្រូវបានអង្គការសហប្រជាជាតិផ្តល់ជូនគ្រួសាសពទាហានពលីម្នាក់ៗនៅអាហ្វ្រិកកណ្តាល។
លោកបានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០៦ មកមជ្ឈមណ្ឌលជាតិបានបញ្ជូនកម្លាំងមួកខៀវកម្ពុជា ៤,៧៦៩នាក់ក្នុងនោះ ស្រី២០៣នាក់ទៅចូលរួមក្នុងបណ្តាបេសកកម្មចំនួន១០ក្នុងប្រទេសចំនួន ៨មានសាធារណរដ្ខស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រីសនិងម៉ាលី។
លោកបានលើកឡើងថាបច្ចុប្បន្នមានកម្លាំងមួកខៀវកម្ពុជាចំនួន៨១១រូប ស្រី ៥៦រូបកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអ.ស.បនៅប្រទេសលីបង់។ចាប់តាំងពីឆ្នាំ២០១៤មកដល់បច្ចុប្បន្នមានទាហានមួកខៀវ៩រូបបានពលីនិង១១រូបរបួសដោយសារជម្ងឺគ្រុនចាញ់ ផ្ទុះអាវុធយុទ្ធភណ្ឌ និងការវាយប្រហារដោយក្រុមឧទាមកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា «ការងាររក្សាសន្តិភាព អ.ស.ប មានគ្រោះថ្នាក់ណាស់ ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយើងតែងតែបន់ស្រន់ឲ្យកងកម្លាំងយើងទទួលបានសេចក្តីសុខ»។
ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺនប្រើប្រាស់អាវុធនិងវិន័យកងកម្លាំងជាការចាំបាច់ណាស់សម្រាប់ទាហានគ្រប់រូប។ «គោរពវិន័យជាតិ អន្តរជាតិនិងវិន័យប្រទេសដែលយើងទៅកាន់ទីនោះដាច់ខាត។ ការប្រុងប្រយ័ត្នត្រូវតែអនុវត្ត ព្រោះប្រទេសដែលត្រូវទៅកាន់នោះជាប្រទេសដែលមានបញ្ហា»។
លោករដ្ឋមន្រ្តីបន្តថា «ក្លាហាន តែកុំព្រហើន និងកុំប្រហែសឲ្យសោះ។ កេរ្តិ៍ឈ្មោះនិងវីរៈភាពរបស់ទាហានដែលបានពលីកម្មកម្ពុជាមិនភ្លេចទេចងចាំជានិច្ច»។
លោកស្រី ក្លែវ៉ាន់ ឌឺវ៉ារិន តំណាង អ.ស.ប ប្រចាំនៅប្រទេសកម្ពុជា តាងនាមឲ្យ អ.ស.ប បានថ្លែងរំលឹកគុណដល់វីរៈភាពរបស់កងកម្លាំងមួកខៀវកម្ពុជាចំនួន៤រូប ដែលបានបូជាជីវិតក្នុងអំឡុងពេលបំពេញបេសកកម្មកាលពីខែឧសភាកន្លងទៅ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព និងរាជរដ្ឋាភិបាលម្ពុជា។
លោកស្រីបានលើកឡើងថា «ខ្ញុំបានឃើញការបោះជំហានទៅមុខរបស់កងកម្លាំងមួកខៀវកម្ពុជាទាំង៤រូបនេះ អំឡុងពេលដែលពួកគេចាប់ផ្តើមដំណើរការបំពេញភារកិច្ច ហើយមានសេចក្តីក្តុកក្តួលជាពន់ពេកនៅពេលទទួលដំណឹងពីការពលីនេះ»។
លោកស្រី បានអំពាវនាវដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាលធ្វើការស្រាវជ្រាវ ដើម្បីនាំជននោះទៅកាត់ទោសតាមច្បាប់។ លោកស្រីបន្តថា បច្ចុប្បន្ននេះពិភពលោកបានភាពស្មុគស្មាញមានជនភៀសខ្លួនច្រើននាក់ តែការរក្សាសន្តិភាពបន្តតួនាទីតំណាងឲ្យ អ.ស.ប ហើយការរក្សាសន្តិភាពមានតួនាទីចម្បងផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នាយទាហ៊ានមួកខៀវកម្ពុជា ០៤រូប និងម៉ារ៉ុក ០១រូប បានស្លាប់ ដោយសារការវាយប្រហារពីក្រុមឧទ្ទាមសាធារណរដ្ឋអាហ្រ្វិកកណ្តាល។
ទាហានមួកខៀវកម្ពុជាដែលពលី ដើម្បីរក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាលចំនួន ៤នាក់នោះរួមមាន៖
១៖ លោកអនុសេនីយទោ អ៊ឹម សំអាយុ ៣៩ឆ្នាំ (១០កញ្ញា១៩៨០) ជាកងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ទីកន្លែងកំណើតភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ននៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ មានប្រពន្ធឈ្មោះតាន់ ភារ័ត្ន អាយុ ៣៦ឆ្នាំ មានកូនប្រុសម្នាក់ឈ្មោះ សំ រិទ្ធិ អាយុ ១៣ឆ្នាំ។
២៖ លោកអនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៩ឆ្នាំ កងឯកភាពសាកលវិទ្យាល័យការពារជាតិមានប្រពន្ធឈ្មោះ ឆាយ ចំរើន អាយុ ៣៨ឆ្នាំ មានកូន ៣នាក់ប្រុស ២នាក់ (អាយុ១៦ ឆ្នាំ និង ១៤ឆ្នាំ) និងស្រីនអាយុ១២ឆ្នាំ។ មានទីកន្លែងកំណើតសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៣៖ លោកព្រឹន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៧ឆ្នាំ (នៅលីវ) នៅកងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ មានឪពុកឈ្មោះ ស៊ាង សែន មុនរបរជាគ្រូបង្រៀននិងម្តាយឈ្មោះ ស៊ាន ម៉ូរ៉ា មុខរបរមេផ្ទះ។
៤៖ ព្រឹន្ទបាលទោមុំ តុលា អាយុ ៣៣ឆ្នាំ (នៅលីវ) ជាកងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ មានម្តាយឈ្មោះ នុត ប៊ុណា មុខរបរកសិករ។មានទីលំនៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលបានថ្លែងកាលពីម្សិលមិញថា ក្រសួង ការពារជាតិនឹងបញ្ជូនកងយោធពល ខេមរភូមិន្ទចំនួនជាង ៣០០ នាក់ ទៅប្រទេស ម៉ាលី ជាផ្នែកនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកឧត្តមសេនីយ៍ឯក សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតកាកសំណល់សង្គ្រាមបានថ្លែងថា ប្រធានក្រុម ៣០នាក់ នឹងឈរជើងនៅតំបន់ជម្លោះនៅ Kidal និង Tessalit នៅភាគខាងជើងប្រទេស ម៉ាលី នៅថ្ងៃ ទី៩ ខែ មករា បន្ទាប់មក កងទ័ព ២៩៨ នាក់នឹងបញ្ជូននៅពេលក្រោយក្នុងខែនេះ។
កងកម្លាំងរក្សាសន្តិភាពនេះ ដែលជាបេសកកម្ម ទី១ របស់ កម្ពុជា ទៅកាន់ប្រទេស ម៉ាលី ក្រោមឆត្រអង្គការសហប្រជាជាតិ នឹងធ្វើការងារបោសសម្អាតមីនយុទ្ធភណ្ឌ និងថែទាំអាកាសយានដ្ឋាន។
លោក ប្រាក់ សុខុន ប្រធានគណៈកម្មាធិការសម្របសម្រួលជាតិនៃប្រតិបតិ្តរក្សាសន្តិភាព ថ្លែងថា បេសកកម្មនេះនឹងជាបេសកកម្មគ្រោះថ្នាក់បំផុត។
រដ្ឋអាហ្វ្រិកខាងត្បូង មួយនេះបានចលាចល បន្ទាប់ពីមានរដ្ឋប្រហារខែ មីនា ឆ្នាំ ២០១២ ដែលនាំឲ្យពួកឧទ្ទាមអ៊ិស្លាមកាន់កាប់តំបន់ធំនៅភាគខាងជើងនៃប្រទេសនេះ។ ប្រទេស បារាំង បានចាប់ផ្តើមប្រតិបតិ្តការយោធានៅទីនោះកាលពីឆ្នាំមុន ក្នុងគោលបំណងដើម្បីបណ្តេញពួកឧទ្ទាម។ កងកម្លាំងរបស់ប្រទេស ម៉ាលី បានកាន់កាប់តំបន់នោះវិញ ប៉ុន្តែការប្រយុទ្ធគ្នានៅតែកើតមានជាបន្តនៅឡើយ៕ TK
ភ្នំពេញ ៖ អង្គការសហប្រជាជាតិបានទទួលស្គាល់ថា កងកម្លាំងថែរក្សាសន្តិភាពរបស់ប្រទេសកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសចំនួន១៤ដែលមានក្រមសីលធម៌ល្អប្រសើរនិងរួចផុតពីការចោទប្រកាន់ការកេងប្រវ័ញ្ច ការជួញដូរផ្លូវភេទនៅក្នុងអំឡុងពេលចូលរួមបំពេញបេសកកម្មថែរក្សាសន្តិ ភាពក្រោមឆត្រ អង្គការសហប្រជាជាតិ។
លោកនាយឧត្តមសេនីយ៍សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងថែរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានលើកឡើង ថា នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង ថែរក្សាសន្តិភាពអង្គការសហប្រជាជាតិបាន វាយតម្លៃចំនួន២ចំណុចមកលើនាយ ទាហានសេនាធិការ និងនាយទាហាន សង្កេតការណ៍របស់កម្ពុជាក្នុងឱកាសបំពេញ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្រៅប្រទេសហើយ លទ្ធផលវាយតម្លៃនោះអង្គការសហប្រជាជាតិបញ្ជាក់ថា កងទ័ពមួកខៀវកម្ពុជាដែលកំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាគឺ មានក្រមសីលធម៌ល្អប្រសើរនិងបានរួចផុត ពីការចោទប្រកាន់ ការកេងប្រវ័ញ្ច ការជួញដូរផ្លូវភេទនៅក្នុងលំដាប់ប្រទេសចំនួន១៤ក្នុងចំណោម១២២ប្រទេសដែលបាន បរិច្ចាគកងកម្លាំងចូលរួមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ។
គួរបញ្ជាក់ថា កម្ពុជាក្នុងរយៈពេល១០ឆ្នាំមកដល់បច្ចុប្បន្ននេះបានបញ្ជូនកងទ័ពមួកខៀវទៅក្រៅប្រទេសមានប្រមាណជិត៣.៩០០នាក់ក្នុងនោះនារី១៣៥នាក់នៅក្នុង ប្រទេសចំនួន៨មានប្រទេសសាយប្រ៊ូស ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិក កណ្តាល ឆាដ ស៊ីរី លីបង់ និងប្រទេស ម៉ាលី ។
បច្ចុប្បន្នកងកម្លាំងមួកខៀវកម្ពុជាកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅ៦ ប្រទេសកម្លាំងសរុបចំនួន៨៩៥នាក់ក្នុងនោះនារី៤៦នាក់ ៕ ហេង សូរិយា
4 years ago by KhmerFamous.Com 0
ភ្នំពេញ៖ កងកម្លាំងកម្ពុជាប្រមាណ ១៩៦នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ ចេញទៅបំ ពេញការងារនៅប្រទេសអាហ្រ្វិកកណ្តាល ក្រោមទង់របស់អង្គការសហប្រជាជាតិ ដើម្បីជួយស្ថាបនា និង រក្សាសន្តិ សុខបន្ទាប់ពីប្រទេសមួយនេះបានខ្ទេចខ្ទាំដោយសារភ្លើងសង្រ្គាម។
ពិធីជូនដំណើរ និងលើកកម្លាំងចិត្តដល់កងកម្លាំងមួកខៀវរបស់កម្ពុជានាព្រឹកថ្ងៃនេះ ត្រូវបានធ្វើឡើងនៅព្រលាន យន្តយោធា ដោយមានការអញ្ជើញចូលរួមពីឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តម សេនីយ៍ ទៀ បាញ់, លោក ប្រាក់ សុខុន និងលោក រ៉ូហ្គើ ខាត់ធើ ទីប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
យោងតាមមន្រ្តីមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានថ្លែងឲ្យដឹងថា ទាហានមួកខៀវរបស់កម្ពុជា ដែលចេញទៅបំពេញបេសកកម្មនៅប្រទេសអាហ្រ្វិកកណ្តាល នាពេលនេះ ដើម្បីតែស្ថាបនា និង កសាងហេដ្ឋារច នាសម្ព័ន្ធ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងទ័ពរក្សា សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានចំនួន ១៤លើក ស្មើនឹងជាងពីរពាន់នាក់ ទៅកាន់ប្រទេសចំនួន ប្រាំពីរ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីរី និងម៉ាលី។ ការបញ្ជូនធ្វើ ឡើងបន្ទាប់ពីមានការស្នើសុំរបស់អង្គការ សហប្រជាជាតិ។
ទាហានមួកខៀវ ដែលកម្ពុជា បានបញ្ជូននោះ គឺសុទ្ធតែធ្វើការបណ្តុះបណ្តាលជំនាញជាច្រើនដូចជា ការដោះមីន វិស្វកម្មពេទ្យ និងដឹកជញ្ជូនជាដើម ហើយពួកគេត្រូវបានធ្វើការបណ្តុះបណ្តាលដោយដោយកម្ពុជាពាក់កណ្តាល និងពាក់កណ្តាលទៀត ត្រូវបានប្រទេសជាមិត្ត ដូចជាប្រទេសជប៉ុន ចិន អាម៉េរិក បារាំង អូស្រ្តាលី និង ប្រទេស ឥណ្ឌា ជាអ្នកជួយ។
ប្រទេសកម្ពុជា គឺជាប្រទេសមួយធ្លាប់បាន ពឹងពាក់ឲ្យទាហានអង្គការសហប្រជាជាតិ (UNTAC- United National Transitional Authority in Cambodia) ជួយអន្តរាគមន៍ ផ្នែកជំនាញជាច្រើន ជា ពិសេស ផ្នែក សន្តិសុខតែម្តង កាលពីអំឡុងដើមទសវត្សរ៍ ឆ្នាំ១៩៩០ បន្ទាប់ពីប្រទេសកម្ពុជា ឆ្លងកាត់ សង្រ្គាមស៊ីវិល ។ តែ យ៉ាងណាក្តី នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកជាគំរូលើពិភពលោក ដោយអះអាងថា ប្រទេសដែលធ្លាប់ត្រូវបានពឹងពាក់គេ តែបែរក្លាយទៅ ជាគ្រួ និងជួយគេវិញបានយ៉ាងឆាប់រហ័ស ទៅវិញ ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បាន ថ្លែងប្រាប់ អ្នកសារព័ត៌មាន កាលពីកន្លងទៅថា អង្គការសហប្រជាជាតិ នៅតែត្រូវការប្រទេសកម្ពុជា ជាដរាបសម្រាប់ឲ្យជួយ អន្តរាគមន៍ លើពិភពលោក ពីព្រោះថា អង្គការនេះបានចាត់ទុកថា ប្រទេសកម្ពុជា មានបទពិសោធន៍ លើផ្នែកនេះ ជាច្រើនហើយ ក៏មានគ្រួបង្វឹកសុទ្ធ តែប្រទេសមហាអំណាចធំៗ ថែម ទៀតផង៕
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រូលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម
កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១២ វេលាម៉ោង ០៨:៣០នាទី នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំង រក្សាសន្តិភាព (ឧដុង្គ) មជ្ឈមណ្ឌលជាតិ សហការជាមួយក្រុមការងារនៃគជប.អសប បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បន្ទាប់ពីបានដំណើរការប្រកបដោយជោគជ័យតាម កម្មវិធីគ្រោងទុក ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម Dinesh K. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រ-កម្ពុជា ឯកឧត្តម អស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការជាតិ នាយទាហានជាន់ខ្ពស់ មន្ត្រីរាជការតាមក្រសួង ស្ថាប័ន ព្រមទាំងអស់លោកអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា មួយចំនួនផងដែរ។
នៅក្នុងរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ជូនអង្គពិធីជ្រាបថា ចាត់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិបានរៀបចំបណ្តុះបណ្តាលហ្វឹកហ្វឺននាយទាហាន នាយទាហានរង និងពលទាហាន ចំនួន ៧,០៤៣នាក់ ក្នុងនោះហ្វឹកហ្វឺនដោយម្ចាស់ការខ្លួនឯង ចំនួន ៣,៣៩០នាក់ និងក្រោមការជួយ ឧបត្ថម្ភពីបណ្តាប្រទេសជាដៃគូ ចំនួន ៣,៦៥៣នាក់ ។
ទន្ទឹមនឹងលទ្ធផលហ្វឹកហ្វឺនខាងលើ ដោយមានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាល និងការណែនាំរបស់ គណៈកម្មាធិការជាតិ មជ្ឈមណ្ឌលជាតិបានបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ ផ្នែកមនុស្សធម៌នៅប្រទេសចំនួន ០៤ រួមមាន ស៊ូដង់ ឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ ចំពោះកងកម្លាំងដែលបានបញ្ជូនចំនួន ១០កង ដែលមានចំនួនសរុប ១,២២៩នាក់ រួមមាន ជំនាញបោសសំអាតមីន ស្ថាបនាស្ពានថ្នល់ កងរាជអាវុធហត្ថ ពេទ្យកំរិត ២ នាយទាហានសង្កេតការណ៍ នាយទាហាន សេនាធិការ និងនាយទាហានជាន់ខ្ពស់ផ្នែកមេបញ្ជាការអាវុធហត្ថ។
ដោយឡែក វគ្គហ្វឹកហ្វឺនដែលបានរៀបចំពិធីបិទនាថ្ងៃនេះ រួមមាន ជំនាញសេនាធិការ សង្កេតការណ៍យោធា បោសសំអាតមីន EOD & IED ដោយមានសិក្ខាកាមសរុបចំនួន ៧៦នាក់ ។
នៅក្នុងពិធីនេះ ឯកឧត្តម Dinesh K. Patnaik បានគូសបញ្ជាក់ថា ឥណ្ឌា និងកម្ពុជា មានប្រវត្តិសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិជាយូរលង់មកហើយ។ ទំនាក់ទំនងវិស័យការពារជាតិរវាងប្រទេសទាំងពីរ បានចាប់ផ្តើមនៅពេល ដែលប្រទេសឥណ្ឌាសម្រេចបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ២,២៥០នាក់ មកចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា (UNTAC) ។ ទន្ទឹមនឹងនេះ ក៏បានជួយរៀបចំការបោះឆ្នោតនៅក្នុង ប្រទេសកម្ពុជាប្រកបដោយសន្តិភាពផងដែរ។
ជាការពិត ប្រទេសឥណ្ឌាគឺជាប្រទេសដំបូង ក្នុងចំណោមបណ្តាប្រទេសជាច្រើន ដែលបានបញ្ជូនកងកម្លាំង បោសសំអាតមីនមកកាន់ប្រទេសកម្ពុជា ដែលជាផ្នែកមួយរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា (UNTAC) ហើយកងវិស្វកម្មឥណ្ឌាបានចាប់ផ្តើមប្រតិបត្តិការបោសសំអាតមីនចាប់តាំងពីដើម ទសវត្សរ៍ឆ្នាំ១៩៩០មកម៉្លេះ។ ស្របពេលជាមួយនេះ នាយទាហានឥណ្ឌាក៏បានបង្កើតសាលាដោះមីននៅប្រទេស កម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនដល់អ្នកស្មគ្រចិត្តផងដែរ។
ចាប់តាំងពីការកកើតអង្គការសហប្រជាជាតិ ឥណ្ឌា បានបញ្ជូនកងកម្លាំងទៅចូលរួមក្នុងបេសកកម្មប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួន ៤៣បេសកកម្ម សរុបចំនួន ១០០,០០០នាក់ រួមមាន នាយទាហាន សង្កេតការណ៍ និងនគរបាលស៊ីវិល។ ជារួម ឥណ្ឌាគឺជាប្រទេសដែលបានបរិច្ចាកកងកម្លាំងច្រើនជាងគេ ទៅចូលរួមក្នុង បេសកកម្មប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៥៤ ហើយរហូតមកដល់ពេល នេះ។
ចំពោះកិច្ចសហប្រតិបត្តិការផ្នែកបោសសំអាតមីន ឥណ្ឌាបានសហការជាមួយកម្ពុជា បន្តរហូតមកដល់បច្ចុប្បន្ន ហើយដោយឡែក វគ្គហ្វឹកហ្វឺនដែលរៀបចំនាពេលនេះ ក្នុងគោលបំណងជួយដល់កងយោធពលខេមរភូមិន្ទសម្រាប់ លើកកម្ពស់សមត្ថភាពបច្ចេកទេសបន្ថែមទៀត ដើម្បីចូលរួមបំពេញបេសកកម្មប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់បន្ថែមថា នេះគឺជាបទពិសោធន៍ដ៏ទូលំទូលាយរបស់កងទ័ពឥណ្ឌា លើ ផ្នែកប្រតិបត្តិការរក្សាសន្តិភាព បានជួយចែករំលែកដល់កម្ពុជា ហើយឥណ្ឌានឹងបន្តជួយគាំទ្រឧបត្ថម្ភដល់កម្ពុជា ទាំង ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ឧបករណ៍ សម្ភារៈ...។ល។ ទៅតាមលទ្ធភាពជាក់ស្តែង និងតាមសំណូមពររបស់ កម្ពុជា។
នៅក្នុងសុន្ទរកថាបិទវគ្គហ្វឹកហ្វឺននេះ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនដែលបាន រៀបចំដោយវិទ្យាស្ថានហ្វឹកហ្វឺនឧដុង្គនាពេលនេះ បានប្រព្រឹត្តទៅក្រោមកិច្ចគាំទ្ររបស់កងទ័ពនៃសាធារណរដ្ឋឥណ្ឌា បានដំណើរការដោយរលូន ប្រកបដោយជោគជ័យតាមកម្មវិធីគ្រោងទុក។
ឯកឧត្តមបានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម Dinesh K. Patnaik ឯកអគ្គរដ្ឋទូតថ្មី នៃ សាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា និងថ្លែងអំណរគុណចំពោះការវាយតម្លៃដ៏ប្រសើរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ឥណ្ឌា ចំពោះកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំង២ កម្ពុជា-ឥណ្ឌា ហើយវត្តមានរបស់ឯកឧត្តម Dinesh K. Patnaik នាថ្ងៃនេះ គឺជាការបន្តប្រពៃណីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និង ឥណ្ឌា ក្នុងវិស័យប្រតិបត្តិការថែរក្សាសន្តិភាពលើសកលលោក ។
ជារួម ចាប់តាំងពីឆ្នាំ២០០៦ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការឯកភាព និងណែនាំ ជាប្រចាំពីសំណាក់ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គណៈកម្មាធិការជាតិបានបញ្ជូន កងអនុសេនាធំបោសសំអាតមីនកម្ពុជា ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិលើកដំបូង បង្អស់ នៅប្រទេសស៊ូដង់ ហើយកងនេះត្រូវបានដាក់ឲ្យប្រតិបត្តិការក្រោមបញ្ជាផ្ទាល់ពីកងវរសេនាតូចរបស់ឥណ្ឌា។ វរសេនាតូចជារៀមច្បងនេះ បានផ្តល់ទាំងសហប្រតិបត្តិការ ការជួយជ្រោមជ្រែង និងបទពិសោធន៍ល្អៗដល់ អង្គភាពថ្មីថ្មោងរបស់កម្ពុជា តាំងពីពេលនោះតរហូតលុះចប់អាណត្តិ UNMIS នាឆ្នាំកន្លងទៅ ។
វគ្គហ្វឹកហ្វឺននាពេលនេះ គឺជាវគ្គហ្វឹកហ្វឺនលើកទី១១ និងជាឆ្នាំទី ៦ ដែលមានសិក្ខាកាមសរុបចំនួន ៦២៩នាក់ ក្រោមការឧបត្ថម្ភដោយកងទ័ពនៃសាធារណរដ្ឋឥណ្ឌាដែល បានរៀបចំឡើងនៅវិទ្យាស្ថានហ្វឹកហ្វឺនឧដុង្គ ។ សម្ភារៈ សម្រាប់ការហ្វឹកហាត់ទាំងអស់ខាងលើ ដែលត្រូវបានផ្តល់ដោយភាគីឥណ្ឌានោះ មានដូចជា ម៉ាស៊ីនរាវមីន ប្រភេទ shebiel AN 19/2 ចំនួន ១០គ្រឿង គីបផ្ទុះ ខ្សែប្រឆេះយឺត ខ្សែផ្ទុះ រំសេវ ជំនួយផ្ទុះ ម្សៅ TNT និង CE Primer ខ្សែភ្លើង ស្បែកជើង សុវត្ថិភាព គ្រឿងអគ្គីសនីប្រើដោយថាមពល ព្រះអាទិត្យ ត្រីវិស័យ កែវយឺតឆ្លុះ GPS-៣១៥ ប្រេងលាង កាំភ្លើង ។ល។ សមិទ្ធផលនេះ ជាការបង្ហាញឲ្យឃើញពីសមត្ថភាពរបស់មជ្ឈមណ្ឌលជាតិ និងវិទ្យាស្ថាន ក្នុងការស្វែងរកជំនួយបច្ចេកទេស ពីដៃគូនានា សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពយល់ ដឹងឲ្យកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ ។
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការលើការងារហ្វឹកហ្វឺននានាដ៏ល្អប្រសើរខាងលើ ឯកឧត្តមបានរំលឹកអំពីចំណង មិត្តភាពរវាងប្រទេសកម្ពុជា-ឥណ្ឌា ដូចតទៅ ៖
កម្ពុជា និងឥណ្ឌា បានភ្ជាប់ទំនាក់ទំនងការទូតអស់ រយៈពេល ៦០ឆ្នាំកន្លងមកហើយ បើគិតមកដល់ឆ្នាំ២០១២ នេះ។
តាមរយៈគោលនយោបាយក្រឡេកទៅខាងកើត (look east policy) របស់ឥណ្ឌា ដែលបានដាក់ចេញតាំងពី ទសវត្សឆ្នាំ១៩៩០ ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា កាន់តែមានការរីកម្រើនជាបន្តបន្ទាប់ ។ ឥណ្ឌាបានក្លាយជាប្រទេស ដៃគូអាស៊ានលើកដំបូងនៅកម្ពុជា នៅឆ្នាំ ២០០២ ។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងដ៏ល្អប្រសើរ តាំងពីឆ្នាំ១៩៩២-៩៣ តាមរយៈការបញ្ជូនកងទ័ពឥណ្ឌាចូលរួម បេសកកម្មរក្សាសន្តិភាព អ.ស.ប នៅកម្ពុជា (UNTAC) ។ នៅខែ ធ្នូ ឆ្នាំ ២០០៧ កន្លងមក តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋឥណ្ឌា និងដើម្បីបង្ហាញពីការរឹតចំណងទ្វេភាគី លើវិស័យការពារជាតិ តាមរយៈការហ្វឹកហ្វឺន ជំនួយបច្ចេកទេស ការរៀបចំសិក្ខាសាលា និងការផ្លាស់ប្តូរទស្សនកិច្ចជាដើម កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការយោធា ក៏ត្រូវបានចុះហត្ថលេខាជាផ្លូវការផងដែរ ។
ដោយឡែកចំពោះការទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ ឥណ្ឌាបានសន្យាជំរុញវិស័យអាកាសចរណ៍ និង ទេសចរណ៍ឥណ្ឌា ដោយបង្កើតជើងហោះហើរដោយត្រង់មកកម្ពុជា និងគ្រោងរៀបចំកម្មវិធីវប្បធម៌រួមគ្នា។ កម្ពុជា-ឥណ្ឌា បាននឹងកំពុងខិតខំជំរុញទំនាក់ទំនងទ្វេ ភាគីក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ឲ្យកាន់តែខ្លាំងក្លា ជាងមុន តាមរយៈការលើកទឹកចិត្តដល់អ្នកវិនិយោគទុនឥណ្ឌា ឲ្យមកបណ្តាក់ទុននៅកម្ពុជា ឬពិចារណាបង្កើតរោងចក្រ កែច្នៃកសិផលខ្មែរ ដើម្បីនាំចេញ ឬលក់ក្នុងទីផ្សារកម្ពុជា ។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការងារហ្វឹកហ្វឺនដែលបានបញ្ចប់នាពេលនេះ បានគ្របដណ្តប់លើមុខវិជ្ជា និងជំនាញនានាពាក់ព័ន្ធនឹងផ្នែករក្សាសន្តិភាពរបស់ អ.ស.ប ហើយនីតិវិធីនៃការជ្រើសរើសសិក្ខាកាម មជ្ឈមណ្ឌល-ជាតិបានជ្រើសរើសពីអង្គភាពចំណុះ មជ្ឈមណ្ឌលជាតិ កងឯកភាពផ្សេងៗក្នុងកងយោធពលខេមរភូមិន្ទ ដោយសម្រិត សម្រាំងក្នុងចំណោមអ្នកមានបទពិសោធន៍ការងារ និងចេះភាសាអង់គ្លេស ទើបបង្កលក្ខណៈឲ្យមានការពិភាក្សា សួរ ដេញដោល ប្រកបដោយភាពរស់រវើកនៅក្នុងថ្នាក់ហ្វឹកហ្វឺន ។
លទ្ធផលល្អនៃវគ្គហ្វឹកហ្វឺនថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង សេចក្តីក្លាហានរបស់សិក្ខាកាមគ្រប់រូប ក្នុងការត្រងត្រាប់សិក្សារៀនសូត្រ ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងចង់ចេះ ចង់ដឹង ។ ការ ដែលមានចំងល់ច្រើន និងការគោរពវិន័យពេលវេលាសិក្សា រៀនសូត្របានល្អ និងមានការសាមគ្គីគ្នាខ្ពស់ ក៏ជាកត្តា កំណត់សម្រាប់ ជោគជ័យនៃវគ្គហ្វឹកហ្វឺនលើកនេះផងដែរ ។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះទៅ សិក្ខាកាមទាំងអស់នឹងបន្តខិតខំរៀនសូត្រ ថែមទៀត ដើម្បីលើកកំពស់សមត្ថភាពយល់ដឹងផ្ទាល់ខ្លួន ហើយយកចំណេះដឹង និងបទពិសោធន៍ល្អៗដែលទទួល បានពីវគ្គហ្វឹកហ្វឺននេះ ទៅចែករំលែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានជំនាន់ក្រោយៗទៀត ។ ឆ្នាំនេះ គឺជាឆ្នាំទី៦ នៃការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ហើយ បច្ចុប្បន្នកម្ពុជាកំពុងត្រៀមរៀបចំបញ្ជូនកងកម្លាំងវិស្វកម្មមួយកងទៀត សម្រាប់ទៅផ្លាស់ប្តូរកងកម្លាំងដែលកំពុងបំពេញ បេសកកម្មនៅប្រទេសលីបង់ ។ នាដើមឆ្នាំ ២០១៣ខាងមុខនេះ កម្ពុជាក៏នឹងត្រៀមកងកម្លាំង ០២កងទៀត សម្រាប់ ទៅផ្លាស់ប្តូរនៅប្រទេសស៊ូដង់ខាងត្បូង។ ដូចនេះ សិក្ខាកាមទាំងអស់ដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺនលើកនេះ និងលើក មុនៗ នឹងក្លាយជាធនធានមនុស្សដែលនឹងត្រូវជ្រើសរើសជាអាទិភាព សម្រាប់ទៅបំពេញបេសកកម្មខាងលើ ។
ឆ្លៀតក្នុងឱកាសនេះ ដោយមានសំណូមពរពីឯកឧត្តមអគ្គនាយកមជ្ឈមណ្ឌលជាតិ និងយោងតាមតម្រូវការជាក់-ស្តែងរបស់វិទ្យាស្ថានឧត្តុង្គ ឯកឧត្តមបានស្នើភាគីឥណ្ឌា តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលមានវត្តមានចូលរួមក្នុង ពិធីនាថ្ងៃនេះ ដូចតទៅ ៖
(ទី១)-សូមពិនិត្យលទ្ធភាពជាក់ស្តែង បន្តជួយបណ្តុះបណ្តាលកងកម្លាំងកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាព យល់ដឹង និងពង្រីកធនធានមនុស្សផ្នែកជំនាញបច្ចេកទេស បោសសំអាតមីន និងគ្រឿងផ្ទុះប្រឆាំងភេរវកម្ម កំរិត ២ ៣ (Level 2-3) សង្កេតការណ៍យោធា សេនាធិការ ភស្តុភារ និងផ្នែកវិស្វកម្ម នៅក្នុងប្រទេស។
(ទី២)-បញ្ជូនសិក្ខាកាមកម្ពុជាមួយចំនួនទៅសិក្សាជំនាញបច្ចេកទេសនៅសាធារណរដ្ឋឥណ្ឌា តាមលទ្ធភាពជាក់ស្តែង។
(ទី៣)-ជួយបន្តឧបត្ថម្ភគាំទ្រផ្នែកសម្ភារៈ ដូចជា ម៉ាស៊ីនរាវមីន សុនខហិតមីន រំសេវផ្ទុះ និងគ្រឿងបំពាក់បន្ថែម ទៀតជូនដល់មជ្ឈមណ្ឌលជាតិ ។
(ទី៤)-ជាការប្រសើរ ប្រសិនជាអាចមានលទ្ធភាពដំណើរការទៅបាន ខ្ញុំសូមស្នើឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច ដើម្បី ដកបទពិសោធន៍ការងារទៅវិញ-ទៅមក រវាងកងទ័ពឥណ្ឌា និងមជ្ឈមណ្ឌលជាតិ ។
ឯកឧត្តម ប្រាក់ សុខុន ក៏បានបញ្ជាក់ជូនអង្គពិធីជ្រាបផងដែរថា កន្លងមកឯកឧត្តមបានផ្តល់ការណែនាំមួយ ចំនួនដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី ដើម្បីត្រៀមរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារបញ្ជូន កងកម្លាំងចូលរួមបេសកកម្មរបស់ អ.ស.ប ដើម្បីបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ០៦ឆ្នាំ (២០០៦-២០១២)កន្លងមក និងទិសដៅអនុវត្ត ដើម្បីជូនក្រសួង-ស្ថាប័ននានាជ្រាប។ ។ បន្ទាប់មកនឹងរៀបចំសន្និបាត ដើម្បី បង្ហាញពីការផ្តល់ជាគំនិត ទស្សនវិស័យបន្ថែមសម្រាប់ពេលអនាគត សម្រាប់ការងារបញ្ជូនកងកម្លាំងចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ដែលគ្រោងនឹងប្រព្រឹត្តនាដើមឆ្នាំ ២០១៣ ខាងមុខ។
ឯកឧត្តមក៏បានថ្លែងអំណរគុណដ៏ស្មោះស្មគ្រចំពោះស្ថានទូត និងកងទ័ពឥណ្ឌា ដែលបានបញ្ជូនយោធាចារ្យមក ជួយបង្ហាត់បង្រៀនដល់កងកម្លាំងកម្ពុជា ឲ្យមានជំនាញបច្ចេកទេសកាន់តែច្បាស់លាស់បន្ថែមទៀត ដើម្បីរួមចំណែក លើកកម្ពស់សមត្ថភាព សម្រាប់ចូលរួមក្នុងកិច្ចការប្រតិបត្តិការថែរក្សាសន្តិភាព នៅលើសកលលោក និងសូមថ្លែង-អំណរគុណផងដែរ ចំពោះថ្នាក់ដឹកនាំ និងនាយទាហានរបស់មជ្ឈមណ្ឌលជាតិ ក៏ដូចជាវិទ្យាស្ថានហ្វឹកហ្វឺនឧតុង្គ ដែល បានជួយបង្កលក្ខណៈគ្រប់បែបយ៉ាង ដល់ការស្នាក់នៅ ហូបចុក និងការទស្សនាទីក្រុងភ្នំពេញ ប្រាសាទអង្គរវត្ត ក្រុងព្រះសីហនុ របស់យោធាចារ្យតំណាងកងទ័ពសាធារណរដ្ឋឥណ្ឌា ក្នុងរយៈពេលស្នាក់អាស្រ័យនៅកម្ពុជា ។
ដោយពិនិត្យឃើញពីភាពរីកចម្រើន នៃការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ មានការវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ ទើបនាថ្ងៃនេះ ស្របពេលជាមួយនឹងការរៀបចំពិធីខាងលើ ឯកឧត្តម ប្រាក់ សុខុន ក៏បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ០១ខ្នង នៅវិទ្យាស្ថាន ហ្វឹកហ្វឺនឧត្តុង្គ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផងដែរ៕
អង្គការសហប្រជាជាតិប្រគល់ប្រាក់សំណង ២៨ម៉ឺនដុល្លារ ជូនគ្រួសារសព ទាហានមួកខៀវចំនួន៤នាក់ ដែលបានពលីជីវិតនៅអាហ្វ្រិកកណ្តាល
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧– អង្គការសហប្រជាជាតិ បានប្រគល់ថវិកា២៨ម៉ឺនដុល្លារ ដល់គ្រួសារសពទាហាន មួកខៀវចំនួន៤នាក់ ដែលបានពលីជីវិតនៅអាហ្រ្វិកកណ្តាល កាលពីខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ ថវិកាសំណងនេះ ក្នុងមួយគ្រួសារ ទទួលបាន ៧ម៉ឺនដុល្លារអាម៉េរិក។
ពិធីប្រគល់ប្រាក់សំណងជូនដល់គ្រួសារសពទាហានមួកខៀវ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងការបរទេស ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោកស្រី ក្លែវ៉ាន់ឌឺវ៉ារិន តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា ការងាររក្សាសន្តិភាព អង្គការសហប្រជាជាតិ គឺមានគ្រោះថ្នាក់ណាស់ ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែ បន់ស្រន់ឱ្យកងកម្លាំងទទួលបាន សេចក្តីសុខក្នុងប្រតិបត្តិការថែរក្សាសន្ដិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាពិសេសការហ្វឹកហ្វឺន ប្រើប្រាស់អាវុធ និងវិន័យកងកម្លាំងមួក ខៀវកម្ពុជា ជាការចាំបាច់ណាស់សម្រាប់ទាហានគ្រប់រូប។
លោកស្រី ក្លែវ៉ាន់ ឌឺវ៉ារិន តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា លើកឡើងនូវវីរភាពរបស់ កងកម្លាំងមួកខៀវកម្ពុជាចំនួន៤រូប ដែលបានបូជាជីវិតក្នុងអំឡុងពេលបំពេញ បេសកកម្មកាលពីខែឧសភា កន្លងទៅ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព និងរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបន្តថា បច្ចុប្បន្ននេះពិភពលោកបានជួបនូវភាពស្មុគស្មាញ និងមានជនភៀសខ្លួនច្រើននាក់ តែការរក្សាសន្តិភាពបន្តតួនាទីតំណាង ឱ្យអង្គការសហប្រជាជាតិ ហើយការរក្សាសន្តិភាពមានតួនាទី ចម្បងផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សា សន្តិភាពបានថ្លែងថា ទឹកប្រាក់សំណងទាំងនេះត្រូវបានអង្គការសហប្រជាជាតិ ផ្តល់ជូនគ្រួសារសពទាហានពលីម្នាក់ៗ នៅអាហ្វ្រិកកណ្តាល។
ឯកឧត្តមបានបន្ដថា ចាប់តាំងពីឆ្នាំ ២០០៦មក មជ្ឈមណ្ឌលជាតិបានបញ្ជូនកម្លាំងមួកខៀវកម្ពុជា ៤.៧៦៩នាក់ ក្នុងនោះស្រី ២០៣នាក់ ដើម្បីទៅចូលរួមក្នុងបណ្តាបេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន៨ មានសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី ស៊ីប និងប្រទេសម៉ាលី។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នមានកម្លាំងមួកខៀវកម្ពុជា ចំនួន៨១១រូប ស្រី៥៦រូប កំពុងបំពេញ បេសកកម្មក្រោមឆ័ត្រអង្គការសហ ប្រជាជាតិនៅប្រទេសលីបង់។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្នមានទាហានមួកខៀវកម្ពុជា ចំនួន០៩រូបបានពលី និង១១រូប របួសដោយសារជំងឺគ្រុនចាញ់ ផ្ទុះអាវុធយុទ្ធភ័ណ្ឌ និងការវាយប្រហារដោយក្រុមឧទ្ទាម កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧៕ ដោយ ខឹម សុវណ្ណារ៉ា
504 សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ អ៊ីវ៉ា ង្វៀនមិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថ ត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ពិធីបិទវគ្គនេះបានធ្វើឡើង នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ៊ីវ៉ា ង្វៀនមិញ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា រួមជាមួយគ្រូឧទ្ទេសនាម នាយទាហាន ពលទាហាន កងរាជអាវុធហត្ថដែលជាសិក្ខាកាមទើបបញ្ជប់វគ្គសិក្សាយ៉ាងច្រើនផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បិទវគ្គហ្វឹកហ្វឺនជំនាញកងរាជអាវុធហត្ថរក្សាសន្តិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក់សំណល់សង្គ្រាម បានបញ្ជាក់អោយដឹងថា៖ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចូលរួមចំនួន៣៣រូប ក្នុងនោះមានសិក្ខាកាមជានារីចំនួន១០រូប មកពីមជ្ឈមណ្ឌលជាតិចំនួន២៤រូប កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៨រូប និងកងយោធពលខេមរភូមិន្ទចំនួន១រូប។ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ កម្ពុជាបានបញ្ចូនកម្លាំងជាកងរាជអាវុធហត្ថបានចំនួន៧លើក ហើយបញ្ចូនទៅប្រទេសស៊ូដង់ខាងត្បូង។ សូមបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ចូនកម្លាំងចំនួនសរុបប្រមាណជាង៥០០០នាក់ហើយ ក្នុងនោះមានស្ត្រីចំនួនប្រមាណជាង១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលបានធ្វើអោយប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក់សំណល់សង្គ្រាម ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតបារាំងបានថ្លែងថា៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលខ.ភ.ម និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម កំពុងបង្ហាញអោយឃើញថាការចូលរួមចំណែករបស់ខ្លួនក្នុងប្រតិបត្តិការរក្សាសន្តិភាព មិនត្រឹមតែស្តែងឡើងតាមរយៈចំនួនដ៏ច្រើន ហើយថែមទាំងឆ្លុះបញ្ចាំងអោយឃើញនូវគុណភាពផងដែរ តាមរយៈការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលជាតិ។ លោកជំទាវបានបន្តថា៖ ប្រទេសបារាំងបានអមដំណើរកម្ពុជានៅក្នុងពេលដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ហើយនឹងបន្តជួយជ្រោមជ្រែងកម្ពុជា ជាពិសេសក្នុងវិស័យរក្សាសន្តិភាព។ ក្នុងពេលបច្ចុប្បន្ន ប្រតិបត្តិការរក្សាសន្តិភាព គឺជាបញ្ហាប្រឈមអន្តរជាតិ ហើយប្រទេសបារាំង គឺជាប្រទេសមួយនាំមុខគេក្នុងចំណោមប្រទេសដទៃទៀតលើពិភពលោក។ ក្នុងន័យនេះហើយទើបប្រទេសបារាំងបានផ្តល់នូវការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាផ្នែកប្រតិបត្តិការក្នុងការបង្កើតអោយមានវគ្គបណ្តុះបណ្តាលជំនាញកងរាជអាវុធហត្ថដល់កម្ពុជា។
លោកជំទាវ អ៊ីវ៉ា ង្វៀនមិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ប្រទេសកម្ពុជា និងបារាំង ជាប្រទេសដែលមានប្រវត្តិសាស្ត្ររួមគ្នា មានទំនាក់ទំនងល្អជួយជម្រុញកម្ពុជាអោយមានការអភិវឌ្ឍន៍ចម្រើនលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ន។ ចាប់តាំងពីឆ្នាំ២០០៥ ប្រទេសបារាំងបានគាំទ្រ វិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដល់កម្ពុជា តាមរយៈបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាព ដល់កងទ័ពមួកខៀវកម្ពុជា ដោយផ្តោតសំខាន់ទៅលើការងារអាទិភាព០៧ចំណុច រួមមាន ទី១.អនុវត្តការងារប្រតិបត្តិការ ទី២.គោរពតាមក្រមសីលធម៌ស្របតាមបទដ្ឋានវិជ្ជាជីវៈ ទី៣.គោរពច្បាប់មនុស្សធម៌អន្តរជាតិ ទី៤.គោរពវិធាននៃការអនុវត្តន៍ក្នុងប្រតិបត្តិការ ទី៥.បណ្តុះបណ្តាលភាសាបារាំង ទី៦.រៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស នៅក្នុងតំបន់នៃការបោសសំអាតមីនដល់មន្ត្រីយោធា និងទី៧.ជួយគាំទ្រ និងឧបត្ថម្ភដល់វិទ្យាស្ថានហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព។ សម្តេចពិជ័យសេនាបញ្ជាក់ទៀតថា៖ ជាស្តែងការចេញទៅបំពេញបេសកកម្មអ.ស.ប របស់កងអាវុធហត្ថនៃកងរក្សាសន្តិភាពកម្ពុជា នៅប្រទេសស៊ូដង់ខាងត្បូង អ៊ុនមីស(UNMISS) ក៏ដូចជាកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅបណ្តាប្រទេសនានាកន្លងមក ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលលទ្ធផលទាំងអស់នោះ ស្តែងចេញពីតម្លៃ និងប្រសិទ្ធភាពនៃការហ្វឹកហ្វឺននេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិ សហការជាមួយបារាំង និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀ។ លទ្ធផលនេះ បានបង្ហាញថា មជ្ឈមណ្ឌលជាតិមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ប្រកបដោយសមត្ថភាពក្នុងការស្វែងរកកៀគរការជួយគាំទ្រឧបត្ថម្ភលើផ្នែកជំនួយបច្ចេកទេស និងចាត់ចែងរៀបចំវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់ ប្រកបដោយគុណភាព។សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមកិច្ចសហការដ៏ល្អ និងការជួយគាំទ្រឧបត្ថម្ភពីកងទ័ពសាធារណរដ្ឋបារាំង បានធ្វើអោយមជ្ឈមណ្ឌលជាតិ មានលទ្ធភាពបើកវគ្គហ្វឹកហ្វឺនលើជំនាញផ្សេងគ្នា និងបំប៉នភាសាបារាំង រហូតដល់ចំនួន៦៩វគ្គ មានសិក្ខាកាមចូលរួមសិក្សាក្នុង និងក្រៅប្រទេសចំនួន១.៥៥៥នាក់ មានការជួយផ្គត់ផ្គង់សម្ភារៈឧបករណ៍ ឯកសារសម្រាប់បម្រើដល់ការហ្វឹកហ្វឺន និងទទួលបានបទពិសោធន៍ពីស្ថានភាពសន្តិសុខជាក់ស្តែង នៅប្រទេសម៉ាលី ស៊ូដង់ ដែលជាប្រទេសកម្ពុជាបញ្ចូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅទីនោះទៀតផង។កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-បារាំង បាននិងកំពុងបន្តអនុវត្តតាមអនុសញ្ញាកិច្ចសហប្រតិបត្តិការយោធាប្រចាំឆ្នាំ សំដៅរឹតចំណងមិត្តភាពដ៏យូរអង្វែង និងបន្តនិវន្តភាព នៃកិច្ចសហប្រតិបត្តិការល្អផ្នែកយោធារវាងប្រទេសទាំង២។ ទន្ទឹមនឹងការជួយគាំទ្រលើវិស័យរក្សាសន្តិភាព ភាគីបារំាងក៏បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមូលដ្ឋានដ៏រឹងមាំ លើវិស័យដ៏ទៃទៀត ជូនដល់ស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដែលជាការចូលរួមចំណែកពង្រឹងសមត្ថភាពយោធិនក្នុងខ.ភ.ម សម្រាប់បំពេញភារកិច្ចរបស់ខ្លួន អោយកាន់តែមានប្រសិទ្ធភាពថែមទៀត ៕
ពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោលជំនាញបោសសំអាតមីនថ្នាក់អាស៊ាននិងតំបន់សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ(.អ.ស.ប.) សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបោសសំអាតមីនថ្នាក់អាស៊ាននិងតំបន់សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(.អ.ស.ប.)ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ យោធាចារ្យ សិក្ខាកាមព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូបទៀត។ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ និងជាអនុប្រធានគណៈកម្មការជាតិ បានរាយការណ៍ជូនអង្គពិធីនោះថា៖ វគ្គហ្វឹកហ្វឺននេះមានរយៈពេល ចំនួន១៩ថ្ងៃ មានយោធាចារ្យនិងសិក្ខាកាមចូលរួមចំនួន១២ប្រទេស រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋម៉ាឡេស៊ី សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតចិន ប្រទេសម៉ុងហ្គោលី ប្រទេសគូឡុំប៊ី ព្រះរាជាណាចក្រថៃ សាធារណរដ្ឋបារាំង និងសហរដ្ឋអាមេរិក បានដំណើរការដោយរលូនតាមកម្មវិធីគ្រោងទុក ដែលជាការឆ្លើយតបទៅនឹងការពង្រឹងធនធានមនុស្សនិងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក សំដៅពង្រីកសមត្ថភាពគ្រូបង្គោលបចេ្ចកទេសបោសសំអាតមីនរវាងកងទ័ពថ្នាក់អាស៊ាននិងតំបន់អោយស្របតាមនិយាមអង្គការសហប្រជាជាតិតាមកំរិតបចេ្ចកទេសសំរាប់ប្រតិបត្តិការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះទាំងក្នុងនិងក្រៅប្រទេស។ នៅក្នុងវគ្គនេះដែរសិក្ខាកាមទាំងអស់ក៏បានរួមគ្នាធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយទាំងលទ្ធផលជាវិជ្ជមានទាំងបទពិសោធន៍ទាំងបញ្ហាប្រឈមនានាដែលកើតឡើងដោយសារមីនសំដៅពង្រឹងសមត្ថភាពដល់សិក្ខាកាមអោយមានវិជ្ជាជីវៈចំណេះដឹង ចំណេះធ្វើ យ៉ាងពិតប្រាកដសំរាប់ទទួលខុសត្រូវក្នុងពេលបំពេញភារកិច្ចមនុស្សធម៌។នៅក្នុងពិធីនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថាក្នុងនាមរាជរដ្ឋាភិបាលក្រសួងការពារជាតិ មានកត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះវគ្គហ្វឹកហ្វឺនក្នុងកំរិតក្របខ័ណ្ឌអាស៊ាននិងតំបន់ជាឪកាសមួយដែលកម្ពុជាបានបង្ហាញនឹងទទួលស្គាល់ចំពោះសមត្ថភាពនិងបទពិសោធន៍របស់កងយោធពលខេមភូមិន្ទលើកជំនាញបោសសំអាតមីនទាំងបេសកកម្មក្នុងប្រទេសនិងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សម្តេចពិជ័យសេនា បានបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាវិស័យសកម្មភាពមីននៅតែមានសារសំខាន់ដដែល ខណៈដែលការអភិវឌ្ឈន៍សេដ្ឋកិច្ច និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមរបស់កម្ពុជាកាន់តែប្រើប្រាស់ដីមានផលិតភាព បន្ថែមទៀត។ ម្យ៉ាងទៀតមានជាបញ្ហានិងឧបសគ្គដល់ការរស់នៅរបស់ប្រជាជននិងការអភិវឌ្ឈន៍ជាតិនៅឡើយ។សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថាវគ្គហ្វឹកហ្វឺនបោសសំអាតមីនថ្នាក់អាស៊ាននិងតំបន់សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទោះបីមានរយៈពេលខ្លីក៏ពិតមែនប៉ុន្តែសិក្ខាកាមគ្រប់រូបសុទ្ធតែទទួលបានបទពិសោធន៍និងចំណេះដឹងថែមទៀត ដែលទទួលបានពីការធ្វើបទឧទ្ទេសនាមរបស់យោធាចារ្យជាតិនិងអន្តរជាតិដែលមានសមត្ថភាពប្រកបដោយវិជ្ជាជីវៈ។ ឆ្លងតាមលទ្ធផលវគ្គហ្វឹកហ្វឺននេះសិក្ខាកាមគ្រប់រូបទទួលបានធាតុចូលបន្ថែមវិស័យមីន ជាពិសេសនិតិវិធីក្នុងការគ្រប់គ្រងចំការមីនដែលជាផ្នែកមួយក្នុងចំណោមផ្នែកជាច្រើននៃសកម្មភាពមីនសកល និងសូមលើកទឹកចិត្តអោយមាន ការបើកវគ្គហ្វឹកហ្វឺនគ្រូបង្គោលផ្នែកបច្ចេកទេសមីនថ្នាក់អាស៊ាននិងតំបន់បន្តទៀត។ក្នុងឱកាសនោះរសម្តេចពិជ័យសេនា ទៀ បាញ់ បានប្រគល់វិញ្ញាប័ត្រដល់សិក្ខាកាមនិងជូនបណ្ណ័សរសើរដល់គ្រូបង្គោលក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះផងដែរ។
Một số thông tin liên quan tới bài viết bạn có thể tham khảo
ReplyDeleteđệm vạn thành unique demvanthanh.com
gối cao su liên á cho bé lienahanoi.vn
nem cao su lien a 5cm lienahanoi.vn