នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, December 21, 2024

សមយុទ្ធនាគមាសលើកទី ១ ឆ្នាំ ២០១៦

សមយុទ្ធនាគមាសលើកទី ១ ឆ្នាំ ២០១៦
  1. សមយុទ្ធកងទ័ពជើងទឹក កម្ពុជា ចិន លើកទី ៦ ឆ្នាំ ២០២៤
    1. សមយុទ្ធនាគមាសលើកទី ១ ឆ្នាំ ២០១៦
    2. សមយុទ្ធនាគមាសលើកទី ២ ឆ្នាំ ២០១៨
    3. សមយុទ្ធនាគមាសលើកទី ៣ ឆ្នាំ ២០១៩
    4. សមយុទ្ធនាគមាសលើកទី ៤ ឆ្នាំ ២០២០
    5. សមយុទ្ធនាគមាសលើកទី ៥ ឆ្នាំ ២០២៣
    6. សមយុទ្ធនាគមាសលើកទី ៦  ឆ្នាំ ២០២៤
    7. សមយុទ្ធនាគមាសលើកទី ៧  ឆ្នាំ ២០២
    នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមាន ប្រសាសន៍ថា លំហាត់ នាគមាស នឹងនាំមកនូវ ផលប្រយោជន៍ ធំធេងដល់ កងយោធពល ខេមរភូមិន្ទ អំពីបច្ចេកវិទ្យា បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យកាន់ តែមានថាមពល ។ ការលើកឡើងរបស់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ធ្វើឡើង ក្នុងពេលដែលលំហាត់ នាគមាស បានចាប់ ផ្តើមនៅព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ នៅវិទ្យាស្ថានទ័ពជើងគោក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះ ក៏មានការចូលរួម ពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Xion Bo និងមេបញ្ជាការអង្គទ័ព លេខ៤១ លោក Huang Ming នៃកងទ័ព រំដោះប្រជាជន ចិន។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បាន បញ្ជាក់ថា លំហាត់នាគមាស ឆ្នាំ២០១៦នេះ នឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេង ដល់កងយោធពលខេមរភូមិន្ទ អំពីបច្ចេកវិទ្យា បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ ខ្លួន ឲ្យកាន់តែមានថាមពល ហើយនៅឆ្នាំ បន្តបន្ទាប់ នឹងពង្រីកនូវមេរៀនថ្មីថែមទៀត ដើម្បីស្របទៅតាមការវិវត្តន៍នៃចរន្ត សាកលភាវូបនីយកម្ម ។ នាយឧត្តមសេនីយ៍ នៅបានចូលរួមមតិមួយចំនួនគឺត្រូវគោរព ប្រតិបត្តិឲ្យបានម៉ឺនម៉ាត់នូវបទវិន័យទូទៅ និងលក្ខន្តិកៈ ជម្រុញឲ្យខិតខំយកចិត្តទុកដាក់ សិក្សារៀនសូត្រ បង្កើនការសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ផ្តល់បទពិសោធន៍គ្នា ទៅវិញទៅមក គោរពគ្នាទៅវិញទៅមក។ សមយុទ្ធរវាងកម្លាំងយោធានៃប្រទេសទាំង២ មានសរុបជាង៥០០នាក់ ក្នុងនោះកងពល តូចថ្មើរជើងលេខ៧០ មានកម្លាំង ចំនួន៧៨នាក់ ដែលនឹងចូលរួមជាមួយ។ លំហាត់ នាគមាសលើកដំបូងរវាង កម្លាំង កងទ័ពរំដោះប្រជាជនចិននិងកងយោធពល ខេមរភូមិន្ទនៃប្រទេសកម្ពុជា នឹងផ្តោតលើ កិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះ មហន្តរាយ ការប្រឆាំងភេរវកម្ម ។ ឧបករណ៍ នៃសម្ភារៈ យោធាដែល ចូលរួមក្នុងលំហាត់ នាគមាស រួមមានរថយន្តយោធានិង សម្ភារៈ ជាច្រើនគ្រឿងដែលគេឃើញបានដឹក ជញ្ជូន តាមកប៉ាល់ពីប្រទេសចិនក្នុងការចូលរួមក្នុង លំហាត់នាគមាស លើកដំបូងនេះ។ លំហាត់ នេះនឹងផ្តោតលើកិច្ចជួសជុល ទំនប់ទឹក ដែល រងការបាក់ ការជួសជុលផ្លូវ និង ការពន្លត់ អគ្គីភ័យផងដែរ។ កម្ពុជានិងចិន គឺជាប្រទេស ដែលមានកិច្ចសហប្រតិបត្តិការរវាងគ្នាគ្រប់ វិស័យ។
បញ្ជាការដ្ឋាន យុទ្ធវិធី
បញ្ជាការដ្ឋាន យុទ្ធវិធី
លំហាត់នាគមាសឆ្នាំ២០១៦ រវាងកងទ័ព-ចិន 23-12-16 នៅព្រឹកថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៦​ នៅវិទ្យាស្ថានទ័ពជើងគោក ​ខ្ញុំ បានចូលរួមពិធីបិទវគ្គលំហាត់នាគមាសឆ្នាំ២០១៦​ រវាងកងទ័ពកម្ពុជា-ចិន ក្រោមអធិបតីភាព​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
គោលបំណងនៃ ការល្បាត គឺដើម្បី ចាត់តាំងកម្លាំងក្នុងអង្គភាពណាមួយ ចេញក្រៅបន្ទាយ ប្រតិបត្តិការប្រមូលពត៍មាន, ប្រតិបត្តិការវាយកំទេច, ប្រតិបត្តិការវាយរហ័សដករហ័ស, ឬ ប្រតិបត្តិការសន្តិសុខ។ ការល្បាតអាចប្រែប្រួសអាស្រ័យទំហំទ័ព ចម្ងាយផ្លូវពីបន្ទាយ និងប្រភេទនៃបេសកកម្ម។ ការល្បាតភាគច្រើនត្រឹមថ្នាក់ កងអនុសេនាតូច platoon ដែលប្រដាប់អាវុធធុនស្រាល។ ការល្បាតចែកជា ០២ ផ្នែករួមមាន៖
  1. ការល្បាតប្រយុទ្ធ Combat Patrol  គោលបំណងចំបងដើម្បីប្រយុទ្ធ ឯការប្រមូលពត៍មាន​គឺជាភារកិច្ចទី២
  2. ការល្បាតស៊ើបការណ៍ Reconnaissance Patrol ជាការប្រមូលពត៍មានអំពីកម្លាំងខ្លាំង, ស្ថានភាពផ្ទៃដី បរិស្ថាន សភាពការណ៍ទូទៅ ដោយមិនបះពាល់ រំខានដល់កម្លាំងខ្លាំង ( បើសិនជាអាច)

រូបថត សមយុទ្ធ នាគមាស ឆ្នាំ ២០១៦

No comments:

Post a Comment