Cambodia-China Golden Dragon លំហាត់នាគមាស កម្ពុជាឆ្នាំ ២០១៩
- សមយុទ្ធនាគមាសលើកទី ១ ឆ្នាំ ២០១៦
- សមយុទ្ធនាគមាសលើកទី ២ ឆ្នាំ ២០១៨
- សមយុទ្ធនាគមាសលើកទី ៣ ឆ្នាំ ២០១៩
- សមយុទ្ធនាគមាសលើកទី ៤ ឆ្នាំ ២០២០
- សមយុទ្ធនាគមាសលើកទី ៥ ឆ្នាំ ២០២៣
- សមយុទ្ធនាគមាសលើកទី ៦ ឆ្នាំ ២០២៤
Cambodia-China Golden Dragon Jointed Military Drill profile demonstrate number of lessons/ assignment as shown below pictures
波沙伦:坚决打击颜色革命 保卫合法政府
(金边讯)王家军总司令波沙伦将军强调,王家军坚决打击一切形式的颜色革命,保卫合法政府和人民安全。
王家军总司令波沙伦将军今早主持“金龙-2018年”柬中联合军演开幕仪式时表示,柬埔寨政府在洪森首相亲王的英明领导下,十分重视与世界各国的建立和增进的友好合作关系,为国家各领域的发展带来了大量的帮助和实实在在的利益,柬埔寨己成为积极投身地区和世界发展的国家,并在地区和世界事务中起着积极作用。
他强调,柬埔寨在互相尊重,互利平等的原则上,有足够的能力在国际各层面各领域,各形式进行对话,柬埔寨正走在正确的道路上,各领域发展显著。
他指出,柬埔寨吸引越来越多投资商,社会就业也不断的增加,工资待遇也不断的提高,大大改善柬埔寨人民的生活。
“这一切源于柬埔寨拥有和平,才会有发展。没有和平就没有发展,就没有人愿意到柬埔寨。”
他强调,王家军作为国家的核心力量,任何时候,任何代价必须强力保卫和平,坚决打击一切形式的颜色革命,王家军必须保卫人民安全,使之生活和谐,保卫合法政府,保卫宪法和一切发展潜力,从而发展国家,使家更加发展进步。
លំហាត់នាគមាស ត្រូវបានគេចាប់អារម្មណ៍ខ្លាំងឆ្នាំ ២០១៦ ហើយឆ្នាំ ២០១៨ នេះ ធ្វើឡើងពីថ្ងៃទី ១៧មីនា ដល់ ៣០ មីនា មានច្រើនវិញ្ញាសារ ដូចមានក្នុងរូបភាពខាងក្រោម...
អ្នកវិភាគបានអង្កេតឃើញថា តាមរយៈការធ្វើសមយុទ្ធរួមគ្នានេះ ភាគីទាំងពីរកម្ពុជា និងចិន បានបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក។
ភ្នំពេញ —
កងទ័ពរាប់រយនាក់នៃប្រទេសកម្ពុជា និងចិន គ្រោងនឹងចំណាយពេលពេញមួយខែ ក្នុងខែមីនានេះ ស្នាក់នៅនិងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា នៅក្នុងស្រុកជុំគីរី ខេត្តកំពត ភាគនិរតីនៃប្រទេសកម្ពុជា ដែលគេដាក់ឈ្មោះថា «សមយុទ្ធនាគមាស២០១៩»។
នេះជាលើកទីបីហើយនៃការប្រារព្ធសមយុទ្ធនាគមាសនេះ បន្ទាប់ពីបានធ្វើកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨ កន្លងទៅ ដែលលើកនេះ ភាគីកម្ពុជា បានប្រកាសឱ្យដឹងថាមានរយៈពេល២៨ថ្ងៃ យូរជាងឆ្នាំមុនៗ ដែលមានរយៈពេលតែពីរសប្ដាហ៍ ហើយក៏មានទ្រង់ទ្រាយធំជាងការធ្វើលំហាត់ហ្វឹកហ្វឺនពីរដងខាងដើមដែរ។
អ្នកតាមដានស្ថានការណ៍វិវត្តន៍នៃចរន្តនយោបាយសន្តិសុខក្នុងប្រទេសនិងក្នុងតំបន់បានបកស្រាយថា តាមរយៈសមយុទ្ធនាគមាសនេះ កម្ពុជា និងចិន បានបំពេញតម្រូវការផលប្រយោជន៍សន្ដិសុខឱ្យគ្នាទៅវិញទៅមក បើទោះជាមន្ត្រីរដ្ឋាភិបាលខ្មែរបានពោលថាការហ្វឹកហាត់យោធារួមជាមួយចិនមិនមែនជាការបញ្ចេញសាច់ដុំអ្វីក៏ដោយចុះ។
យោងតាមការប្រកាសឱ្យដឹងរបស់ក្រសួងការពារជាតិកម្ពុជា កងកម្លាំង៣៨២នាក់ នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំង២៥២នាក់ នៃកងទ័ពរំដោះប្រជាជនចិន នឹងត្រូវបានចាត់តាំងឱ្យចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនប្រចាំឆ្នាំនេះ ដែលរួមមានការប្រើប្រាស់អាវុធយុទ្ធភណ្ឌបម្រើឱ្យសមយុទ្ធរួមមាន រថក្រោះ រថពាសដែក ឧទ្ធម្ភាគចក្រប្រយុទ្ធ កាំភ្លើងធំ កាំភ្លើងត្បាល់ បរិក្ខារឈ្លបយកការណ៍ និងយុទ្ធុបករណ៍ទប់ទល់នឹងអាវុធគីមីជីវសាស្ត្រផងដែរ។
ការរៀបចំ ដែលត្រូវចាប់ផ្ដើមនៅថ្ងៃទី២៨ខែកុម្ភៈម្សិលមិញ និងបញ្ចប់នៅថ្ងៃទី២៧ខែមីនាខាងមុខ ត្រូវប្រព្រឹត្តទៅនៅទីលានហ្វឹកហាត់ក្នុងស្រុកជុំគីរីខេត្តកំពត របស់កងពលតូចថ្មើរជើងលេខ៧០ ដែលជាអង្គភាពឈានមុខមួយនៃកងទ័ពជើងគោកកម្ពុជា។
លោក ឈុំ សុជាត អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងការពារជាតិកម្ពុជា បានប្រាប់ VOA កាលពីដើមសប្ដាហ៍នេះថា លំហាត់ហ្វឹកហ្វឺនលើកនេះ មានគោលដៅកសាងសមត្ថភាព និងជួយឱ្យយោធិននៃប្រទេសទាំងពីររក្សាចំណេះដឹងទាន់សភាពការណ៍នៃដំណើរវិវត្តចុងក្រោយនៃបច្ចេកទេស និងបច្ចេកវិទ្យាថ្មី ដើម្បីគោលបំណងបន្ស៊ាំកងកម្លាំងទៅនឹងការងារប្រយុទ្ធប្រឆាំងភេរវកម្ម វិស្វកម្មយោធា និងកិច្ចការងារមនុស្សធម៌។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានថ្លែងប្រាប់តាមទូរស័ព្ទយ៉ាងដូច្នេះថា៖
«ឆ្លងតាមការធ្វើសមយុទ្ធហ្នឹង យើងបានផ្លាស់ប្ដូរនូវមិត្តភាពរបស់កងទ័ពយើងទាំងពីរ គឺកន្លងមក ការណ៍ដែលយើងធ្វើសមយុទ្ធនាគមាស ពីរដងកន្លងមកហ្នឹង ខាងចិនក៏បានចូលរួមជាការពង្រឹងសមត្ថភាពកងទ័ពយើង មិត្តភាពកងទ័ពយើង ដើម្បីឈានទៅដំណាក់កាលមួយ ដែលជាគ្រប់ជ្រុងជ្រោយ និងជាយុទ្ធសាស្ត្រ រវាងកងទ័ពយើងទាំងពីរ បាទ!»។
ការរៀបចំធ្វើសមយុទ្ធនេះ ធ្វើឡើងខណៈដែលទំនាក់ទំនងរវាងទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង បានឈានឡើងដល់កម្រិតកំពូល ជាពិសេសលើកិច្ចសហប្រតិបត្តិការផ្នែកវិស័យសន្តិសុខ និងយោធា។ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់រាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ លោករដ្ឋមន្ត្រីការពារប្រទេសចិន Wei Fenghe បានប្រកាសផ្ដល់ជំនួយសឹកតម្លៃប្រមាណ ១០០លានដុល្លារអាមេរិក ដល់កម្ពុជា។
ទាំងលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោក វង្ស ពិសេន អគ្គមេបញ្ជាការថ្មីថ្មោងនៃកងយោធពលខេមរភូមិន្ទ សុទ្ធតែបានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ចាប់តាំងពីការបោះឆ្នោតដ៏ចម្រូងចម្រាសនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅមក។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំ បាននឹងកំពុងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉េកាំង ជាលើកដំបូងក្នុងសប្ដាហ៍នេះ ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក ហើយលោកក៏បានជួបសមភាគីចិន និងមន្ត្រីគ្រាក់ៗដែលមានអំណាចសម្រេចចិត្តក្នុងរចនាសម្ព័ន្ធដឹកនាំបញ្ជាការនៃកងទ័ពរំដោះប្រជាជនចិន និងក្រសួងការពារប្រទេសចិនផងដែរ។
លោក ឈុំ សុជាត នៃក្រសួងការពារជាតិកម្ពុជា ក៏បានប្រាប់ VOAដែរថា ការធ្វើលំហាត់ហ្វឹកហ្វឺននេះ នឹងជួយជាវិភាគទានពីសំណាក់កងទ័ពចិន ដល់កងទ័ពកម្ពុជា ដើម្បីបង្កើនសមត្ថភាព និងគុណភាពនៃការរក្សាការពារ បូរណភាពទឹកដី និងការពារមាតុភូមិរបស់ខ្លួន។
ការថ្លែងនេះមានឡើងបន្ទាប់ពីមានរបាយការណ៍មួយកាលពីខែកុម្ភៈកន្លងទៅ សរុបការងារប្រចាំឆ្នាំ២០១៨កន្លងទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលVOAទទួលបាន និងដែលបានបង្ហាញថា បណ្ដាប្រទេសជិតខាងនៅតែបញ្ចេញសកម្មភាពដែលរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា តាមខ្សែបន្ទាត់ព្រំដែន។
របាយការណ៍ខាងលើបានបញ្ជាក់ថា ពេញមួយឆ្នាំ២០១៨កន្លងទៅ មានការហោះហើររបស់កងទ័ពថៃរំលោភលើដែនអាកាសកម្ពុជា ចំនួនសរុប១៤៦លើក។ ខាងវៀតណាមបានធ្វើសកម្មភាពចាក់បេតុងសង់បង្គោលអគ្គីសនី៦ដើម កាលពីខែកក្កដា កន្លងទៅ នៅក្នុងតំបន់សមុទ្រចំណុចជិតមួយគីឡូម៉ែត្រពីខ្សែទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ក្នុងខេត្តកំពតរបស់កម្ពុជា ដែលរបាយការណ៍បានបញ្ជាក់ថាវៀតណាមបានបញ្ឈប់សកម្មភាពនេះហើយ។
ដោយឡែកនៅព្រំដែនជាមួយប្រទេសឡាវ របាយការណ៍បានបញ្ជាក់ថា ខាងយោធាឡាវបានឈូសឆាយផ្លូវ ចម្ងាយពី០៨ ម៉ែត្រ ទៅ ២៥ ម៉ែត្រ ចូលក្នុងទឹកដីកម្ពុជា នៅត្រង់ពី០២ចំណុច ចន្លោះបង្គោលលេខ៤១ និងលេខ៤២ និងដែលទាហានឡាវក៏បានបញ្ឈប់សកម្មភាពទាំងនេះហើយដែរ។
ប្រទេសវៀតណាម ត្រូវបានគេដឹងថា នៅបន្តរក្សាឥទ្ធិពលយុទ្ធសាស្ត្រជាប្រពៃណីរបស់ខ្លួននៅតំបន់ឥណ្ឌូចិន តែឥទ្ធិពលនេះរងការគំរាមកំហែងពីការមកដល់យ៉ាងគំហុកនៃអនុត្តរភាពនយោបាយ និងសេដ្ឋកិច្ចដ៏លើសលប់របស់ប្រទេសចិនលើតំបន់អាស៊ីអាគ្នេយ៍ដីគោក តាមរយៈយន្តការទ្វេភាគី និងពហុភាគីនានា រួមទាំងវិស័យសន្តិសុខ តាមរយៈការធ្វើសមយុទ្ធ និងកិច្ចសហប្រតិបត្តិការយោធាជាហូរហែផង។
ប្រធានាធិបតីវៀតណាម Nguyen Phu Trong ទើបបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងប្រទេសកម្ពុជា ក្នុងសប្ដាហ៍នេះ និងក៏បានជួបសវនាការជាមួយព្រះករុណា ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
មិនមានការបញ្ជាក់ច្បាស់ឡើយថា ថាតើប្រធានរឿងព្រំដែនត្រូវបាន ប្រធានរដ្ឋវៀតណាម លើកមកជជែកជាមួយថ្នាក់ដឹកនាំកម្ពុជាដែរឬទេ តែក្នុងសេចក្ដីថ្លែងការណ៍រួម ដើម្បីសរុបលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា មានការសរសេរនៅ កថាខណ្ឌដែលទាក់ទងនឹង យោធា និងសន្តិសុខ ថាប្រទេសទាំងពីរនឹង«ដោះស្រាយបញ្ហានានាដែលកើតមានឡើងរវាងប្រទេសទាំងពីរដោយសន្តិវិធី»។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋវៀតណាម ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយក្នុងការព្យាយាមទប់ទល់ការរីកឡើងនៃឥទ្ធិពលរបស់ចិននៅតំបន់ក្បែរខាងរបស់ខ្លួន។
លោក ឡៅ ម៉ុងហៃ បានលើកឡើងថា វៀតណាម ដែលស្រវាឱបក្រសោបសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ត្រូវប្រឈមនឹងចិននៅសមុទ្រចិនខាងត្បូង នាប៉ែកខាងកើតប្រទេសខ្លួន និងទប់ទល់ឥទ្ធិពលចិននៅប្រទេសជិតខាងប៉ែកខាងលិចផងដែរ។
«វៀតណាមក៏គេខំប្រឹងប្រែងដើម្បីកុំឱ្យកម្ពុជាយើងធ្លាក់ទៅក្នុងដៃចិន ដូចក្នុងជំនាន់ខ្មែរក្រហម ដែលជាគ្រោះថ្នាក់ទៅដល់សន្តិសុខរបស់គេ។ វៀតណាមគឺជាទណ្ឌិតក្នុងគុកភូមិសាស្ត្ររបស់ខ្លួន»។
សមយុទ្ធនាគមាស នឹងជួយឲ្យកម្ពុជា មានលទ្ធភាពទប់ស្កាត់ភេរវកម្មខ្ពស់
ថ្លែងក្រោយបញ្ចប់សកម្មភាពសមយុទ្ធនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេច ទៀ បាញ់ បាននិយាយថា ការធ្វើសមយុទ្ធរួមគ្នា អាចផ្ដល់ឱកាសឲ្យប្រទេសទាំងពីរ មានលទ្ធភាពពង្រឹងសមត្ថភាពការពារជាតិ ការពារសន្តិភាព ដោយមានប្រសិទ្ធិភាពខ្ពស់។
បន្ថែមពីនេះលោក Zhou Songhe មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ថា សមយុទ្ធយោធានេះ នឹងជួយឲ្យប្រទេសទាំងពីរ កាន់តែមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រឆាំង និងទប់ស្កាត់អំពើភេវកម្ម ដែលកំពុងរីករាលដាលក្នុងពិភពលោក។
ការធ្វើសមយុទ្ធរវាងកងទ័ពនៃប្រទេសពីរ គឺស្ថិតនៅក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដែលប្រព្រឹត្តនៅឯតំបន់ភ្នំធំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងការធ្វើសមយុទ្ធនេះ កងទ័ពចិន មានឧទ្ធម្ភាគចក្រចំនួន៣គ្រឿង រថពាសដែក៨គ្រឿង និងគ្រឿងបំពាក់ផ្សេងៗទៀត ដែលសរុបទាំងអស់ មានចំនួន២៥គ្រឿង។ ចំណែក កងទ័ពកម្ពុជា ប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន៦គ្រឿង រថពាសដែក៨គ្រឿង និងរថយន្តបម្រើការលើសមយុទ្ធនេះ ជាដើម៕
រាជធានីភ្នំពេញ ៖ លំហាត់ហ្វឹកហ្វឺនសមយុទ្ធយោធាកម្ពុជា-ចិន បានចូលដល់ថ្ងៃទី៣ហើយដែលបានចាប់ផ្តើមដំបូងកាលពីទី១៧ ខែមីនា ឆ្នាំ២០១៨ គឺជាលំហាត់ហ្វឹកហ្វឺន រួមគ្នាជាលើកទីពីររវាងកងទ័ពទាំងពីរកម្ពុជា- ចិន បន្ទាប់ពីលំហាត់នាគមាសឆ្នាំ២០១៦ ។ សមយុទ្ធនេះនឹងបន្តដល់២៩ ខែមីនា ឆ្នាំ២០១៨ ដែលកងយោធាកម្ពុជាចំនួន៣០០នាក់ និងកងទ័ពចិនមានចំនួន១៩០នាក់ ។
លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទរាល់គោលបំណងខ្លឹមសារនៃលំហាត់ហ្វឹកហ្វឺនរួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជា និងចិន កម្ពុជាធ្វើឡើងជាលក្ខណទ្វេភាគី ក្រោមការជួយឧបត្ថម្ភគាំទ្រពីសាធារណៈរដ្ឋប្រជាមានិតចិន បានឆ្លុះបញ្ចាំង និងផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការលើកស្ទួយទំនាក់ទំនងល្អ បង្កើនចំណងមិត្តភាព សាមគ្គីភាព ចូលរួមការបណ្តុះបណ្តាលនូវចំណេះដឹង ចំណេះធ្វើផ្តល់ឱកាសដ៏មានតម្លៃក្នុងការចែករំលែក ផ្លាស់ប្តរបទពិសោធន៍ក្នុងការបំពេញភារកិច្ច និងការរស់នៅរួមគ្នាជាមួយជាតិសាសន៍ជាច្រើនក្នុងពេលប្រតិបត្តិការ ។
យោងតាមការឧទ្ទេសនាមរបស់ប្រធានក្រុមដឹកនាំលំហាត់របស់ភាគីចិន លោក ចាំង យ៉ានសុង លំហាត់ហ្វឹកហ្វឺនលើកនេះ គឺជាការហ្វឹកហ្វឺនចម្រុះគ្នា ដោយផ្តោតលើខ្លឹមសារ4 សំខាន់ដូចជា យុទ្ធវិធីជំនាញប្រឆាំងនឹងភេរវកម្ម ការសហការបញ្ជាប្រយុទ្ធរួមគ្នា ការហ្វឹកហាត់ប្រយុទ្ធលើទីលានជាក់ស្តែង និងការងារជួយសង្គ្រោះមនុស្សធម៌ជាដើម ។ ដោយរៀបចំជាមេរៀនហ្វឹកហ្វឺនសំខាន់ដូចជា ការប្រើប្រាស់បរិក្ខារប្រឆាំងភេរវកម្ម ការបាញ់អាវុធធន់ស្រាល ក្បាច់គុណប្រយុទ្ធ ហ្វឹកហាត់ទម្លាក់កម្លាំងពីឧទ្ធម្ភាចក្រ ការចល័តចូល ការតាមចាប់ និងបោសសម្អាតជាដើម ។
គោលបំណង់ គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពទាំងពីរក្នុងការហ្វឹកហ្វឺន រួមគ្នាប្រយុទ្ធនឹងអំពើភេរវកម្ម និងការងារជួយសង្គ្រោះមនុស្សធម៌ ។ ក្នងកំឡុងពេលហ្វឹកហ្វឺន ភាគីទាំងពីរនឹងរៀបចំការងារមនុស្សធម៌ដូចជា ជូនអំណោយប្រជាពលរដ្ឋក្នុងតំបន់ ប្រគល់សម្ភារសិក្សាដល់សិក្សានុសិស្ស ជួយជួសជុលផ្ទះប្រជាពលរដ្ឋ និងរៀបចំពិនិត្យសុខភាពបើកជាថ្នាំព្យាបាលផ្សេងៗជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ជាដើម ៕
កំពតៈ លំហាត់នាគមាសឆ្នាំ ២០១៩ ដែលប្រារព្ធធ្វើឡើង រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន «ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ» រវាងប្រទេសទាំង ២ បានចាប់ផ្តើមបើកជាផ្លូវការ កាលពីម្សិលមិញ នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺន «តេជោសែនជុំគិរី» របស់កងពលតូចលេខ ៧០ នៅស្រុកជុំគិរី ដោយមានកងទ័ពកម្ពុជា-ចិន ចូលរួមប្រមាណ ២ ៨០០ នាក់ និងមានប្រើប្រាស់អាវុធយុទ្ធភណ្ឌទំនើបៗ។
ការធ្វើសមយុទ្ធនាគមាសទ្រង់ទ្រាយធំលើកនេះធ្វើឡើងបន្ទាប់ពីប្រទេស កម្ពុជា បានផ្អាកការធ្វើសមយុទ្ធយោធាជាមួយកងទ័ពសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៧ ជាអ្វីដែលអ្នកវិភាគយល់ថា កម្ពុជាកំពុងបង្កើនការពឹងផ្អែកលើចិនកាន់តែខ្លាំងឡើង និងជាសញ្ញានៃការឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិក។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា លំហាត់ហ្វឹកហ្វឺនរវាងកងទ័ពកម្ពុជា និងកងទ័ពចិននេះមិន មានការគំរាមកំហែងអ្នកណាទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធនេះ គឺជាការបង្ហាញនូវការចូលរួមថែរក្សាសន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្តរាយធម្មជាតិជាដើម។
លោកបញ្ជាក់ថា៖ «លំហាត់ហ្វឹកហ្វឺននាគមាស ផ្តោតសំខាន់លើប្រធានបទកិច្ចការមនុស្សធម៌ និងការប្រឆាំងភេរវកម្មដែលជាឱកាសសម្រាប់កងទ័ពប្រទេសទាំង ២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមកដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត»។
លើសពីនេះ លោកថា មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា- ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។
លោក សុជាតិ គូសបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ទំនាក់ទំនងចិន-កម្ពុជា បានឈានដល់ចំណុចកំពូល និងល្អជាងពេលណាៗទាំងអស់ ដែលមិត្តភាពជាដែកថែបនេះ បានកើតឡើង ក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន។ ប្រទេស កម្ពុជា និងប្រទេស ចិន នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះបន្ថែមទៀតដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។
កងទ័ពកម្ពុជា-ចិន បានធ្វើលំហាត់នាគមាសនៅក្នុងប្រទេស កម្ពុជា ចំនួន ២ លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ ២០១៦ និងលើកទី២ នៅឆ្នាំ ២០១៨។ ភាគីទាំង២ បានឯកភាពគ្នាបង្កើតឱ្យមានលំហាត់ហ្វឹកហ្វឺននេះ រៀងរាល់ ១ ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងពេលបើកកាលពីម្សិលមិញថា៖ «ការធ្វើលំហាត់សមយុទ្ធនាគមាសនេះ គឺមិនមែនជាការគំរាមកំហែងដល់ប្រទេសណា ឬបុគ្គលណាឡើយ ខណៈដែលប្រទេសជិតខាង ក៏មានការធ្វើសមយុទ្ធដូចគ្នាដែរ ដូចជាការធ្វើរវាងអាមេរិក-ថៃ ជាដើម»។
លោក ឥត សារ៉ាត់ បន្ថែមថា សមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពចិននេះ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ និងមានលក្ខណៈទ្រង់ទ្រាយធំជាបន្តបន្ទាប់ដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា ដែលនេះនឹងធ្វើឲ្យកងទ័ពកម្ពុជាចំណេញដោយទទួលបានបទពិសោធជាច្រើនពីខាងភាគីចិនទាក់ទងនឹងការប្រឆាំងអំពើភេរវកម្ម ការសង្គ្រោះគ្រោះមហន្តរាយ និងរបៀបវារៈជាច្រើនទៀត។
នៅក្នុងពិធីនេះ ភាគីចិន ឧត្តមសេនីយ៍ ហ្វឹង ស៊ាន នាយរងសេនាធិការកងទ័ពជើងគោក តំបន់ខាងត្បូង ក៏បានថ្លែងដែរថា លំហាត់សមយុទ្ធរួមគ្នានៃកងទ័ពទាំង ២ កម្ពុជាចិន នាគមាសឆ្នាំ ២០១៩ គឺជាយន្តការ ជាក់ស្តែងមួយរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំង ២ ក្នុងការជំរុញឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យហ្វឹកហ្វឺនយោធា និងចូលរួមលើកកម្ពស់សមត្ថភាពកងទ័ពនៃប្រទេសទាំង ២ ឲ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខ ប្រកបដោយអត្ថន័យជាយុទ្ធសាស្រ្ត។
បើតាមមន្ត្រីយោធាកម្ពុជា សមយុទ្ធឆ្នាំ ២០១៩ នេះ បានកំណត់យកប្រធានបទការប្រឆាំងភេរវកម្ម និងមនុស្សធម៌ ដែលមានខ្លឹមសារ និងវិធីសាស្ត្រ រួមមាន៖ ទី១ លំហាត់ទីបញ្ជាការចាត់តាំងក្នុងរូបភាពវរសេនាតូច ប្រយុទ្ធប្រឆាំងភេរវកម្មរួមគ្នា ការធ្វើផែនការថ្នាក់វរសេនាតូច ការដាក់ចេញនូវសេចក្តីប្តេជ្ញាចិត្តប្រយុទ្ធ ការរៀបចំប្រព័ន្ធបញ្ជា ការបញ្ជាសមយុទ្ធ នៅលើតុ និងការបញ្ជាប្រតិបត្តិការប្រឆាំងភេរកម្ម។
Content image - Phnom Penh Post
កងកម្លាំងកំពុងត្រៀម នៅមុនពេលបើកធ្វើសមយុទ្ធ កាលពីម្សិលមិញ។ Yousos Apdoulrashim
ទី២ លំហាត់លើទីលាន រួមមាន ការឃ្លាំមើល សង្កេតស៊ើបការណ៍ ការឡោមព័ទ្ធ ការសហការវាយលុក ការវាយកម្ទេចជាដំណាក់កាល ការរំដោះចំណាប់ខ្មាំង ការបោសសម្អាត កម្ទេចជំរំភេរវករ និងការងារមនុស្សធម៌ ការសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ការបំពេញភារកិច្ចក្រោមឆត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។
សមយុទ្ធនេះមានការចូលរួមពីកម្លាំងរបស់ភាគីចិន មានចំនួន ២៥២ នាក់ និងភាគីកម្ពុជាចំនួន ២ ៥៤២ នាក់។ ចំពោះ អាវុធយុទ្ធភណ្ឌ ដែលត្រូវប្រើប្រាស់នៅក្នុងលំហាត់ នាគមាសឆ្នាំនេះ រួមមានដូចជា រថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធគាំទ្រពីលើអាកាស និងមានបន្ថែម នូវការប្រើប្រាស់ប្រព័ន្ធបញ្ជាទំនើបគឺ ដ្រូន ដើម្បីធ្វើការឲ្យទាន់សភាពការណ៍។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមបានលើកឡើងកាលពីពេលថ្មីៗនេះថា សមយុទ្ធនាគមាសនេះ បង្ហាញកាន់តែច្បាស់ថា ប្រទេសកម្ពុជាបាននិងកំពុងពឹងផ្អែកប្រទេសចិនកាន់តែខ្លាំងឡើងដើម្បីការពារផលប្រយោជន៍ និងអំណាច ខណៈពេលដែលកម្ពុជាបោះបង់ចោលបស្ចិមប្រទេស ហើយថា ចិនបាននិងកំពុងប្រើប្រាស់កម្ពុជាដើម្បីចំណេញផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។
លោកបន្តថា៖ «សមយុទ្ធលំហាត់នាគមាសនេះវានឹងធ្វើឲ្យ មានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងថែមទៀតពីមហាអំណាចបស្ចិមប្រទេស ហើយថា កម្ពុជាមិនគួររុញប្រទេសឲ្យចូលទៅក្នុងស្ថានភាពសង្គ្រាមត្រជាក់»។
ប៉ុន្តែលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភា ចាត់ទុកការលើកឡើងដែលថា ប្រទេស កម្ពុជា បាននិងកំពុងពឹងពាក់ប្រទេស ចិន ហើយបោះចោលសហរដ្ឋអាមេរិកថា ជាការយល់ច្រឡំ ដោយសារ តែសហរដ្ឋអាមេរិកគឺជាអ្នកដែលបានធ្វើព្រងើយកន្តើយចំពោះប្រទេស កម្ពុជា។
លោកបញ្ជាក់ថា៖ «ឥឡូវយើងមានភាពជិតស្និទ្ធស៊ីចង្វាក់ និងស៊ីជម្រៅខ្លាំងជាមួយចិន ហើយតិចឬច្រើនដែលធ្វើឲ្យគេយល់ច្រឡំ ដោយគេវាយតម្លៃ យើងថា ទោរទន់ទៅរកប្រទេស ចិន»។
លោកថា ប្រទេស កម្ពុជា ត្រូវការជំនួយពីប្រទេស ចិន ទាំងបច្ចេកទេស សម្ភារ បទពិសោធ និងយុទ្ធសាស្ត្រកងទ័ពដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ខ្លួន ក្នុងការការពារជាតិ និងអធិបតេយ្យភាព ហើយប្រទេស កម្ពុជា មិនអាចរង់ចាំ សហរដ្ឋអាមេរិកបានទេដោយសារអាមេរិកបានធ្វើព្រងើយកន្តើយចំពោះកម្ពុជា។
លោកថា៖ «សមយុទ្ធនឹងជួយផ្លាស់ប្តូរបទពិសោធ ហើយនិងទទួលបាននូវចំណេះដឹងថ្មីៗ យុទ្ធសាស្ត្រថ្មីក្នុងវិស័យកងទ័ពហើយធ្វើឲ្យយើងត្រៀមលក្ខណៈសម្រាប់យុទ្ធសាស្ត្រការពារជាតិរបស់យើង»៕
សមយុទ្ធ «នាគមាស ២០១៦» រវាងកងទ័ពកម្ពុជា-ចិន បានចាប់ផ្តើម នៅខេត្តកំពង់ស្ពឺ
(ភ្នំពេញ)៖ ការធ្វើសមយុទ្ធយោធារវាងកម្ពុជា-ចិន ដែលមានឈ្មោះថា «លំហាត់នាគមាសឆ្នាំ២០១៦» បានចាប់ផ្តើមនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
សមយុទ្ធនេះ ជាការហាត់សមរួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយកងទ័ពប្រជាជនចិន ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៏ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៏ ប៉ុល សារឿន បានបញ្ជាក់នៅក្នុងពិធីនោះថា លំហាត់នេះជាការផ្លាស់ប្តូរបទពិសោធន៍ និងកសាងសមត្ថភាពកងទ័ពឲ្យទទួលបានជំនាញថ្មីបន្ថែមទៀត លើកិច្ចការ មនុស្សធម៌ ការសង្គ្រោះជីវិតក្នុងពេលជួបគ្រោះមហន្តរាយនានា ជាពិសេសការផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការ រិតចំណងមេត្រីភាព រវាងកងទ័ពប្រទេសទាំងពីរ។
លោកបានជឿជាក់ថា ការធ្វើលំហាត់ហ្វឹកហ្វឺនជាលើកដំបូងជាមួយកងទ័ពប្រជាជនចិននាពេលនេះ នឹងឆ្លើយតបយ៉ាងត្រឹមត្រូវ ក្នុងកិច្ចសហការទាំងថ្នាក់ជាតិ អន្តរជាតិ ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាប្រឈមទាំងឡាយ ដែលមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ៕
មេយោធកម្ពុជាឱ្យដឹងថា លំហាត់សមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០១៩ មានទ្រង់ទ្រាយធំជាងលើកមុនៗទាំងកម្លាំងទ័ព និងសព្វាវុធ។ ប៉ុន្តែ អ្នកវិភាគរិះគន់ថា ការចាប់ដៃធ្វើសមយុទ្ធយោធាជាមួយចិនដែលជាប្រទេសកុម្មុយនិស្ត គឺជានយោបាយផ្គើនប្រទេសប្រជាធិបតេយ្យ ខណៈកម្ពុជាផ្អាក ធ្វើលំហាត់សមយុទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យមួយចំនួន។
លំហាត់សមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០១៩ ដែលចាប់ផ្តើមធ្វើនៅថ្ងៃទី១៣ មីនា គឺជា លើកទី៣ ដែលភាគីទាំងពីរធ្វើរួមគ្នា នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពលតូចលេខ៧០ ស្រុកជុំគីរី ខេត្តកំពត។ លំហាត់សមយុទ្ធនាគមាស មានគោលដៅ ចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នា ជាពិសេសបទពិសោធន៍ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្តរាយធម្មជាតិជាដើម។
នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្នុងខេត្តកំពតក្នុងពេលធ្វើសមយុទ្ធនោះថា ឆ្នាំនេះទាំងកម្លាំងទ័ព និងកម្លាំងសព្វាវុធ គឺច្រើន និងធំជាងឆ្នាំមុនៗ។ លោកបន្តថា លំហាត់សមយុទ្ធនេះ មានការចូលរួមពីកងទ័ពរំដោះប្រជាជនចិនចំនួន ២៥២នាក់ និងកងទ័ពកម្ពុជាចំនួន ២.៥៤២នាក់។ លោកបន្តថា កម្ពុជាចាត់ទុកសមយុទ្ធនេះជាការរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិន៖ «ការដែលធ្វើលំហាត់នេះមិនមែនជាការគំរាមកំហែងអ្នកណាមួយទេ ហើយឆ្នាំនេះយើងធ្វើជាងឆ្នាំមុនទីមួយចំនួនទ័ពទីពីរគ្រឿងបំពាក់ (សព្វាវុធ)»។
ប៉ុន្តែសារព័ត៌មានបរទេសចុះផ្សាយថា កម្លាំងនៃប្រទេសទាំងពីរដែលរួមគ្នាធ្វើសមយុទ្ធនេះមានជាង៦.០០០នាក់។ អាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេ នៅថ្ងៃទី១៣ មីនា។
ប៉ុន្មានឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានធ្វើសមយុទ្ធយោធាជាមួយប្រទេសចិនជាបន្តបន្ទាប់ ប៉ុន្តែបែរខ្នងដាក់ក្រុមបស្ចិមប្រទេសកាន់តែខ្លាំងនៅលើវិស័យយោធា។ ឧទាហរណ៍ របបនេះបានលុបចោលសមយុទ្ធយោធា “ឆ្មាំអង្គរ” ជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធយោធា ដន គោព្រៃ (Dawn Kouprey) ជាមួយអូស្ត្រាលី កាលពីឆ្នាំ២០១៧ កន្លងទៅ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់ថា មូលហេតុដែលកម្ពុជាខកខានធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ព្រោះកម្ពុជារវល់នឹងរៀបចំការបោះឆ្នោតកន្លងទៅ។ លោកបន្តថា កម្ពុជាស្វាគមន៍នឹងការធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិកឡើងវិញ៖ «ពីព្រោះយើងបោះឆ្នោតរួចហើយយើងស្វាគមន៍ដូច្នេះខ្ញុំជឿជាក់ថានឹងវិលត្រឡប់មកធ្វើសមយុទ្ធ(ជាមួយសហរដ្ឋអាមេរិក)ឡើងវិញ»។
អ្នកវិភាគនយោបាយនិងសង្គមដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ ឱ្យអាស៊ីសេរីដឹងថាប្រទេសកម្ពុជាជាប្រទេសក្រីក្រ និងមានសេដ្ឋកិច្ចទន់ខ្សោយពឹងលើដង្ហើមសហគមន៍អន្តរជាតិនូវគ្រប់ការអភិវឌ្ឍរបស់ខ្លួន ដូច្នេះការដែលកម្ពុជាងាកទៅធ្វើសមយុទ្ធ ជាមួយចិនជារឿយៗហើយផាត់ចោលទំនាក់ទំនងការទូតជាសមយុទ្ធជាមួយសហរដ្ឋអាមេរិក ឬប្រទេសប្រជាធិបតេយ្យផ្សេងៗគឺជាការផ្គើនសហគមន៍អន្តរជាតិ។ លោក គឹម សុខ ឱ្យដឹងទៀតថា ការផ្គើននេះនឹងធ្វើឱ្យកម្ពុជាបាត់បង់ប្រយោជន៏ សេដ្ឋកិច្ចច្រើន ហើយការចាត់ ចែងនយោបាយដែលមិនគោរពរដ្ឋធម្មនុញ្ញនឹងធ្វើឱ្យកម្ពុជាជួបហានិភ័យនៅពេលខាងមុខ៖ «យើងបាត់បង់ប្រយោជន៍ទាំងប្រយោជន៍សេដ្ឋកិច្ចហើយបង្កការសង្ស័យពីបរទេសទៀតផង»។
កងទ័ពកម្ពុជា-ចិនបានធ្វើសមយុទ្ធនាគមាសនៅកម្ពុជាចំនួន២លើករួចមកហើយ ដោយលើកទី១ ធ្វើនៅឆ្នាំ២០១៦ និងលើកទី២ធ្វើនៅឆ្នាំ២០១៨។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតឱ្យមានសមយុទ្ធនេះរៀងរាល់១ឆ្នាំម្ដងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិយោធា៕
មេយោធកម្ពុជាឱ្យដឹងថា លំហាត់សមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០១៩ មានទ្រង់ទ្រាយធំជាងលើកមុនៗទាំងកម្លាំងទ័ព និងសព្វាវុធ។ ប៉ុន្តែ អ្នកវិភាគរិះគន់ថា ការចាប់ដៃធ្វើសមយុទ្ធយោធាជាមួយចិនដែលជាប្រទេសកុម្មុយនិស្ត គឺជានយោបាយផ្គើនប្រទេសប្រជាធិបតេយ្យ ខណៈកម្ពុជាផ្អាក ធ្វើលំហាត់សមយុទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យមួយចំនួន។
លំហាត់សមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០១៩ ដែលចាប់ផ្តើមធ្វើនៅថ្ងៃទី១៣ មីនា គឺជា លើកទី៣ ដែលភាគីទាំងពីរធ្វើរួមគ្នា នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពលតូចលេខ៧០ ស្រុកជុំគីរី ខេត្តកំពត។ លំហាត់សមយុទ្ធនាគមាស មានគោលដៅ ចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នា ជាពិសេសបទពិសោធន៍ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្តរាយធម្មជាតិជាដើម។
នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្នុងខេត្តកំពតក្នុងពេលធ្វើសមយុទ្ធនោះថា ឆ្នាំនេះទាំងកម្លាំងទ័ព និងកម្លាំងសព្វាវុធ គឺច្រើន និងធំជាងឆ្នាំមុនៗ។ លោកបន្តថា លំហាត់សមយុទ្ធនេះ មានការចូលរួមពីកងទ័ពរំដោះប្រជាជនចិនចំនួន ២៥២នាក់ និងកងទ័ពកម្ពុជាចំនួន ២.៥៤២នាក់។ លោកបន្តថា កម្ពុជាចាត់ទុកសមយុទ្ធនេះជាការរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិន៖ «ការដែលធ្វើលំហាត់នេះមិនមែនជាការគំរាមកំហែងអ្នកណាមួយទេ ហើយឆ្នាំនេះយើងធ្វើជាងឆ្នាំមុនទីមួយចំនួនទ័ពទីពីរគ្រឿងបំពាក់ (សព្វាវុធ)»។
ប៉ុន្តែសារព័ត៌មានបរទេសចុះផ្សាយថា កម្លាំងនៃប្រទេសទាំងពីរដែលរួមគ្នាធ្វើសមយុទ្ធនេះមានជាង៦.០០០នាក់។ អាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេ នៅថ្ងៃទី១៣ មីនា។
ប៉ុន្មានឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានធ្វើសមយុទ្ធយោធាជាមួយប្រទេសចិនជាបន្តបន្ទាប់ ប៉ុន្តែបែរខ្នងដាក់ក្រុមបស្ចិមប្រទេសកាន់តែខ្លាំងនៅលើវិស័យយោធា។ ឧទាហរណ៍ របបនេះបានលុបចោលសមយុទ្ធយោធា “ឆ្មាំអង្គរ” ជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធយោធា ដន គោព្រៃ (Dawn Kouprey) ជាមួយអូស្ត្រាលី កាលពីឆ្នាំ២០១៧ កន្លងទៅ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់ថា មូលហេតុដែលកម្ពុជាខកខានធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ព្រោះកម្ពុជារវល់នឹងរៀបចំការបោះឆ្នោតកន្លងទៅ។ លោកបន្តថា កម្ពុជាស្វាគមន៍នឹងការធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិកឡើងវិញ៖ «ពីព្រោះយើងបោះឆ្នោតរួចហើយយើងស្វាគមន៍ដូច្នេះខ្ញុំជឿជាក់ថានឹងវិលត្រឡប់មកធ្វើសមយុទ្ធ(ជាមួយសហរដ្ឋអាមេរិក)ឡើងវិញ»។
អ្នកវិភាគនយោបាយនិងសង្គមដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ ឱ្យអាស៊ីសេរីដឹងថាប្រទេសកម្ពុជាជាប្រទេសក្រីក្រ និងមានសេដ្ឋកិច្ចទន់ខ្សោយពឹងលើដង្ហើមសហគមន៍អន្តរជាតិនូវគ្រប់ការអភិវឌ្ឍរបស់ខ្លួន ដូច្នេះការដែលកម្ពុជាងាកទៅធ្វើសមយុទ្ធ ជាមួយចិនជារឿយៗហើយផាត់ចោលទំនាក់ទំនងការទូតជាសមយុទ្ធជាមួយសហរដ្ឋអាមេរិក ឬប្រទេសប្រជាធិបតេយ្យផ្សេងៗគឺជាការផ្គើនសហគមន៍អន្តរជាតិ។ លោក គឹម សុខ ឱ្យដឹងទៀតថា ការផ្គើននេះនឹងធ្វើឱ្យកម្ពុជាបាត់បង់ប្រយោជន៏ សេដ្ឋកិច្ចច្រើន ហើយការចាត់ ចែងនយោបាយដែលមិនគោរពរដ្ឋធម្មនុញ្ញនឹងធ្វើឱ្យកម្ពុជាជួបហានិភ័យនៅពេលខាងមុខ៖ «យើងបាត់បង់ប្រយោជន៍ទាំងប្រយោជន៍សេដ្ឋកិច្ចហើយបង្កការសង្ស័យពីបរទេសទៀតផង»។
កងទ័ពកម្ពុជា-ចិនបានធ្វើសមយុទ្ធនាគមាសនៅកម្ពុជាចំនួន២លើករួចមកហើយ ដោយលើកទី១ ធ្វើនៅឆ្នាំ២០១៦ និងលើកទី២ធ្វើនៅឆ្នាំ២០១៨។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតឱ្យមានសមយុទ្ធនេះរៀងរាល់១ឆ្នាំម្ដងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិយោធា៕
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨ កម្ពុជា-ចិន នឹងធ្វើឡើង ដោយមានរយៈពេល១៥ថ្ងៃ
(កំពង់ស្ពឺ)៖ សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងប្រព្រឹត្តធ្វើឡើងនៅពាក់កណ្តាលខែមីនា ខាងមុខនេះ ដោយមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតំបន់យោធភូមិភាគទី៣ ជួរភ្នំម្រះព្រៅ ដែលជាទីតាំងរបស់ កងពលលេខ៧០ នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨នេះ មានប្រធានបទចំនួនពីរ គឺប្រឆាំងភេរវកម្ម និងមនុស្សធម៌ ជាយុទ្ធសាស្ត្រដែលភាគីកម្ពុជា និងភាគីចិន បានឯកភាពគ្នារួចហើយ។ មិនតែប៉ុណ្ណោះសមយុទ្ធយោធានេះ នឹងផ្តល់បទពិសោធន៍ល្អៗ ឲ្យគ្នាទៅវិញទៅមក រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនផងដែរ។
នាយឧត្តមសេនីយ៍បានបន្តថា កន្លងមកប្រទេសកម្ពុជា បានទទួលយកបទពិសោធន៍ល្អពីប្រទេសជាមិត្តតាមរយៈ ការធ្វើសមយុទ្ធយោធា ទៅលើផ្នែកប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌។ ទោះបីបច្ចុប្បន្ននេះកម្ពុជា គ្មានអំពើភេរវកម្មកើតមានឡើងក្តី ក៏ប៉ុន្តែយើងត្រូវតែខិតខំសិក្សារៀនសូត្របន្ថែម នូវបទបទពិសោធន៍នានា ក្នុងដំណើរការប្រឆាំងអំពើភេរវកម្មពីបណ្តាប្រទេសនានាជាមិត្ត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សមយុទ្ធយោធានេះ នឹងប្រើប្រាស់សព្វាវុធទំនើបៗដូចជា៖ យន្តហោះ Z9 បំពាក់កាំជ្រូចបាញ់ចំគោលដៅ, កាំភ្លើងត្បាល់ចូលគោលដៅដែលបានកំណត់, ប្រើប្រាស់រថពាសដែកថ្មើរជើង, ប្រើប្រាស់យន្តហោះចុះពីលើអាកាសដើម្បីរំដោះចំណាត់ខ្មាំងផងដែរ។
សូមបញ្ជាក់ថា សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨នេះ ភាគីកម្ពុជាមានចំនួន២៨០នាក់ ចំណែកភាគីចិន មានចំនួន១៩០នាក់។ សមយុទ្ឋនេះ ក៏ធ្វើឡើងដើម្បីអប់អរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរផងដែរ៕
No comments:
Post a Comment