Wednesday, May 29, 2024

សមយុទ្ធ នាគមាស ២០២៣

សមយុទ្ធ នាគមាស ២០២៣
  1. សមយុទ្ធនាគមាសលើកទី ១ ឆ្នាំ ២០១៦
  2. សមយុទ្ធនាគមាសលើកទី ២ ឆ្នាំ ២០១៨
  3. សមយុទ្ធនាគមាសលើកទី ៣ ឆ្នាំ ២០១៩
  4. សមយុទ្ធនាគមាសលើកទី ៤ ឆ្នាំ ២០២០
  5. សមយុទ្ធនាគមាសលើកទី ៥ ឆ្នាំ ២០២៣
  6. សមយុទ្ធនាគមាសលើកទី ៦  ឆ្នាំ ២០២៤

 Khan SovichetFavourites  · កងទ័ពកម្ពុជា និងកងទ័ពចិន នឹងធ្វើសមយុទ្ធរួមគ្នា ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងដើម្បី លើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជា ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»។#ទីតាំងមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ​ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ​ខេត្តកំពង់ឆ្នាំង 

Fresh News TV អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសកងទ័ពកម្ពុជា-ចិន ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ពុំមែនគំរាមកំហែងប្រទេសណាទេ (ភ្នំពេញ)៖ កងទ័ពយោពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធនាគមាសលើក ទី៥ រួមគ្នាចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណងគំរាមកំហែងដល់នរណា ឬប្រទេសណាឡើយ។នេះជាការថ្លែងរបស់ ឧត្តមសេនីយ៍ឯក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។ លោកបានឲ្យដឹងថា កងទ័ពកម្ពុជា៥៨៣នាក់ រួមជាមួយកងទ័ពចិនមានចំនួន ២៥៧នាក់ នឹងធ្វើសមយុទ្ធរួមគ្នា ដែលមានឈ្មោះថានាគមាស២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្តថា ការធ្វើនេះគឺជាការ គ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា 

កងទ័ពទាំងពីរបានឯកភាពគ្នាធ្វើសមយុទ្ធនេះនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ខណៈសមយុទ្ធនេះគឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។បើតាមអ្នកនាំពាក្យរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទរូបនេះ បានបន្តថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

Cambodianess  PHNOM PENH – Military drills for China and Cambodia to share experience and skills and to improve defense cooperation are due to start on Mar. 23.The Golden Dragon Exercise 2023 will concentrate on security operations at major events and humanitarian relief by the Cambodian and Chinese armies and will run until April 5.

Security Management for a Major Event Annotation Using the security management procedures for the 9-day Special Olympics World Games in New Haven, Connecticut, as an example, this article discusses the planning process, organizational issues, resources, security operations center, communications, intelligence, and the security handbook for the security management of a major event.

Fresh News  ព្រឹកថ្ងៃនេះកងទ័ពកម្ពុជា-ចិន បើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមអធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ កងទ័ពកម្ពុជា-ចិន បានបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥។ សមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារ​សន្តិសុខ​ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ស្ថិតនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីបើកសមយុទ្ធនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង​ឧត្តមសេនីយ៍ទោ ឈិន មិនធានន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធនាគមាសលើកទី៥នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និង​ដើម្បី​​លើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណង​គំរាមកំហែង​ដល់នរណា ឬប្រទេសណាឡើយ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់់ចំនួន ៥៨៣ នាក់ ដោយឡែកកងទ័ពចិនមានចំនួន ២៥៧នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរ​ណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។

លោកបន្តថា សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ​ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាល​ចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងារ​រួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹង​បញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងចំនួន៤លើករួចមកហើយ។ ធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២​ដោយ​សារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

Hout Songhak នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន

- ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីបើកសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អ្នកនាំពាក្យអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានបបញ្ជាក់ឱ្យដឹងថា សមយុទ្ធនាគមាសឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការសង្គ្រោះមនុស្សធម៌រវាងកងទ័ពកម្ពុជា-ចិន”។ យោងតាមកិច្ចសហប្រតិបត្តិការ និងការឯកភាពរវាងប្រទេសទាំងពីរ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននឹងធ្វើសមយុទ្ធនាគមាសរួមគ្នាឡើងវិញនៅឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យបញ្ជាក់ថា គោលបំណងការធ្វើសមយុទ្ធដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងកងទ័ពទាំងពីរ។ កម្លាំងចូលរួម ភាគីកម្ពុជាមានចំនួន៥៨៣នាក់ និងភាគីចិនចូលរួមចំនួន២៥៧នាក់។ នៅក្នុងពេលទស្សនាពិធីបើក និងបិទជាផ្លូវការសមយុទ្ធនាគមាសនេះ កម្លាំងចូលរួមមានចំនួនសរុប ៣.៧៤៣នាក់។

អ្នកនាំពាក្យអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានបបញ្ជាក់ឱ្យដឹងថា ចំពោះសម្ភារៈ គ្រឿងបំពាក់ដែលត្រូវចូលរួមក្នុងសមយុទ្ធនេះកងទ័ពរំដោះប្រជាជនចិន មានរថយន្តចំនួន ៤៤គ្រឿង ព្រមទាំងអាវុធថ្មើរជើងឧបករណ៍ ស៊ើបការណ៍ ឧបករណ៍បន្សាបគីមី ឧបករណ៍រាវមីន និងសម្ភារបរិក្ខារសុខាភិបាលមួយចំនួនទៀត។

គួរបញ្ជាក់ថា កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ធ្លាប់បានធ្វើសមយុទ្ធនាគមាសនេះចំនួន ៤ដង រួចមកហើយ គឺនៅក្នុង ឆ្នាំ២០១៦-២០១៨-២០១៩ និង២០២០ លើកលែងតែនៅឆ្នាំ២០១៧ ត្រូវអាក់ខានដោយសារការជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ និងក្នុងឆ្នាំ២០២១-២០២២ អាក់ខានដោយសារការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩៕

រូបភាព សមយុទ្ធ នាគមាស ២០២៣

No comments:

Post a Comment