Wednesday, March 22, 2023

សមយុទ្ធ នាគមាស ២០២០

ប្រភព សមយុទ្ធនាគមាស ឆ្នាំ២០២០ Cambodia-China Golden Dragon 2020 រួមគ្នាលើកទី៤ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី របស់កងពល តូចថ្មើរ ជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្ត កំពត រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមហើយព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ។ ដែលសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនី យ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជា។ ដោយឡែកពិធីបិទសមយុទ្ធនឹងធ្វើឡើង ក្រោមអធិបតិភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ។
  1. សមយុទ្ធនាគមាសលើកទី ១ ឆ្នាំ ២០១៦
  2. សមយុទ្ធនាគមាសលើកទី ២ ឆ្នាំ ២០១៨
  3. សមយុទ្ធនាគមាសលើកទី ៣ ឆ្នាំ ២០១៩
  4. សមយុទ្ធនាគមាសលើកទី ៤ ឆ្នាំ ២០២០
  5. សមយុទ្ធនាគមាសលើកទី ៥ ឆ្នាំ ២០២៣
  6. សមយុទ្ធនាគមាសលើកទី ៦  ឆ្នាំ ២០២៤
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំ សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា-ចិន បានឱ្យដឹងថា សមយុទ្ធលើកទី៤នេះដែរ កងទ័ពរំដោះប្រជាជនចិន នឹងបញ្ជូនកងទ័ពចូលរួមមានចំនួន ២៥៦នាក់ ដោយ ឡែកកងយោធពលខេមរភូមិន្ទ បញ្ជូនកម្លាំងចូលរួមចំនួន ២,៧៤៦ នាក់ ក្នុងនោះមានកម្លាំងចូលរួមធ្វើសមយុទ្ធ ដោយផ្ទាល់មានចំនួន ៤៦៣នាក់ ហើយក្រៅពីនោះសុទ្ធតែកម្លាំងសម្រាប់ពិធីបើក និងបិទសម យុទ្ធ។ ចំពោះគ្រឿងបំពាក់សម្រាប់ធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺភាគីកងយោធពលខេមរភូមិន្ទ ប្រើប្រាស់ឧត្ថម្ភាកចក្រ Z-9 ចំនួន ៤ គ្រឿង រថក្រោះ T55 ចំនួន១០គ្រឿង រថពាសដែក DMT1 ចំនួន ១២ គ្រឿង និងកាំភ្លើងធំ ១២២ មម D30 ៦គ្រឿង ព្រមទាំងកាំភ្លើងត្បាល់ចំនួន ១២ដើម រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិជាច្រើនដើមទៀត ឧបករណ៍សម្រាប់ស៊ើបការណ៍ ឧបករណ៍សម្រាប់ដោះមីន ឧបករណ៍សម្រាប់រំដោះចំណាត់ខ្មាំង និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាដើម។ល។ ដោយឡែកភាគកងទ័ពរំដោះ ប្រជាជនចិន ប្រើប្រាស់ឧត្ថម្ភាកចក្រ ចំនួន៦គ្រឿង កាំភ្លើងធំ ១២២ D30 ចល័ត ចំនួន ៣ដើម រថពាសដែក ចំនួន​៩គ្រឿង ព្រមទាំងគ្រឿងយន្តដទៃទៀត សម្រាប់បម្រើដល់ការងារសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ ចំនួន២៨គ្រឿង និងឧបករណ៍ជា ច្រើនទៀតផងដែរ។ សូមបញ្ជាក់ថានេះជាលើកទី៤ ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ ២០១៦ និងលើកទី២នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

កងពល តូចលេខ៧០ ទទួលជួបស្វាគមន៍កងទ័ពអាកាសរបស់ចិន ដែលត្រៀមចូលរួមសមយុទ្ធនាគមាស ២០២០ (ភ្នំពេញ)៖ កងពលតូចលេខ៧០ ទទួលស្វាគមន៍កងទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន ដែលត្រៀមមកចូលរួមក្នុងលំហាត់សមយុទ្ធនាគមាស ២០២០ និងបានកោតសរសើរពីកងពលតូចលេខ៧០ ថាជាកងពលដែលបានរៀបចំការកសាងទីលានលំហាត់ នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរីបានយ៉ាងល្អ។

ការកោតសរសើរនេះធ្វើឡើងក្នុងជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងកងទ័ពអាកាសចិន នៅទីបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ ក្រោយជំនួបនោះ បានរៀបចំទទួលអាហារសាមគ្គីជូនដល់ កងទ័ពអាកាសចិន យ៉ាងកក់ក្តៅបំផុតផងដែរ។

សូមជម្រាបថា នេះជាលើកទី៤ ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

ចិនប្រកាសរ៉ាប់រង ទាំងអស់រាល់ការ ចំណាយសម្រាប់ សមយុទ្ធនាគមាស ជាមួយកម្ពុជា ឆ្នាំ២០២០ ភ្នំពេញ៖ កងទ័ពរំដោះប្រជាជនចិននឹងរ៉ាប់រង ទាំងអស់រាល់ការចំណាយ ក្នុងការធ្វើសមយុទ្ធ នាគមាសឆ្នាំ ២០២០នេះ ជាមួយកម្ពុជា ខណៈសមយុទ្ធនេះ នឹង ចាប់ផ្តើមពីថ្ងៃទី១៤ ខែមីនា ដល់ ថ្ងៃទី ០១ ខែមេសាឆ្នាំ ២០២០នេះ ដោយមានការចូលរវាងកងទ័ពទាំងពីរ រហូតដល់ ជាងបីពាន់នាក់ និង ត្រូវ ប្រើប្រាស់ ឧទ្ធម្ភាគចក្រ សព្វាវុធ ទំនើប ៗ ជាច្រើន ក្រោម វិធាន បទ « រួមគ្នា ប្រឆាំង ភេរវកម្ម និង ការងារ មនុស្សធម៌ » នោះ ។ នេះបើយោង តាមការចុះផ្សាយរបស់BTV។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននា រសៀល ថ្ងៃ ទី ១២ ខែ មីនា ឆ្នាំ ២០២០ នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ សមយុទ្ធនាគមាសឆ្នាំ២០២០ កម្ពុជា- ចិន បាន ឲ្យដឹងថាសមយុទ្ធនាគមាស រវាងកងទ័ពកម្ពុ ជានិងចិននេះ គឺនឹងធ្វើឡើងនៅ ទីលានបាញ់ គ្រាប់ពិត តេជោ សែន ជុំ គីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុង ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត និង មានលក្ខណៈ ទ្រង់ទ្រាយធំ ជាងឆ្នាំមុនៗ ផងដែរ ។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា ការធ្វើសមយុទ្ធនាគមាស ជាមួយនិងចិន នេះ កម្ពុជា ទទួលបាន អត្ថប្រយោជន៍ច្រើនពី ភាគីចិនទាំងផ្នែកប្រយុទ្ធប្រឆាំងភេរកម្មនិងការសង្គ្រោះ គ្រោះមហន្តរាយ នានា ដែល កើតចេញពី គ្រោះធម្មជាតិ ហើយ ជាងនេះទៅទៀត ក៏ ធ្វើ ឲ្យ កងទ័ព នៃ ប្រទេស ទាំងពីរ កាន់តែ ជិតស្និទ្ធ គ្នា ពីមួយ ឆ្នាំទៅ មួយឆ្នាំ ផងដែរ ។

នាយឧត្ត មសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ ឲ្យ ដឹងផងដែរថា ការធ្វើ សមយុទ្ធ នេះ គឺ ពុំមាន ការរាំងស្ទះអ្វីនោះឡើយ បើទោះបីជានាពេលបច្ចុប្បន្ន ប្រទេសចិន ក៏ដូចជា ពិភពលោក មានការ ផ្ទុះ នូវ មេរោគ កូ រ៉ូ ណា ឬ COVID-19 ក៏ ដោយ នោះ ខណៈ ភាគី ចិន បាន ត្រួតពិនិត្យ យ៉ាងច្បាស់ លាស់ ចំពោះ មេរោគ ដ៏ កាច សាហាវ នេះ រួចជាស្រេច ហើយ ទើប គេ បញ្ជូន ក្រុម ទាហាន ដែល ចូលរួម សមយុទ្ធ មក នោះ ។

គួរជម្រាបជូនថា ប្រតិបត្តិការ សមយុទ្ធ នាគ មាស លើក ទី ៤ ឆ្នាំ ២០២០ រវាង កងយោធពល ខេមរភូមិន្ទ និង កងទ័ព រំដោះប្រជាជន ចិន កងកម្លាំង កងទ័ពជើងគោក កងទ័ព រំដោះប្រជាជន ចិន មាន កម្លាំង ចូលរួម ចំនួន ២៦៥ នាក់ រួម នឹង យុទ្ធោបករណ៍ និង បរិក្ខារ យោធា ដែល រួមមាន យន្តហោះ ប្រភេទ ឧ ត្ថ ម្ភា ក ចក្រ កងទ័ព ជើង អាកាស MI ១៧ ប្រភេទ ហ្ស៊ែ ត ណា ញ (Z9) រថពាសដែក ប៉េអឹម ប៉េ ១, រថក្រោះ តេ ៥៥, កាំភ្លើង ធំ ធន់ ធ្ងន់ ប្រភេទ អូស សណ្តោង , កាំភ្លើងត្បាល់ ១២០ មី លី ម៉ែត្រ , ៨២ មី លី ម៉ែត្រ , ៦០ មី លី ម៉ែត្រ រួម នឹង សព្វាវុធ ធុន ស្រាល មួយចំនួនធំ ថែមទៀត ៕

ឧទ្ធម្ភាគចក្រ និង​ ឧទ្ឋោបករណ៍​ របស់កងទ័ពចិនបានមកដល់កម្ពុជាជាបន្តបន្ទាប់​ ដើម្បីត្រៀមធ្វើសមយុទ្ឋសមយុទ្ធនាគមាស​ ជាមួយកងទ័ពកម្ពុជា​ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ខែមីនាដល់ថ្ងៃទី១ខែមេសាឆ្នាំ២០២០នេះនៅខេត្តកំពត។

សម្រាប់កងទ័ពរំដោះប្រជាជនចិន ដែលនឹងមកចូលរួមធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ ជាមួយកងយោធពលខេមរភូមិន្ទកម្ពុជា គឺភាគីទាំងពីរ នឹងធ្វើការត្រួតពិនិត្យ លើបញ្ហាសុខភាពរកវីរុស Covid-19 យ៉ាងម៉ត់ចត់ មុននឹងអនុញ្ញាតឱ្យមកកម្ពុជា។ ហើយភាគីចិន​ ក៏បានប្រកាសរ៉ាប់រង ទាំងអស់រាល់ការ ចំណាយសម្រាប់ ការធ្វើសមយុទ្ធនាគមាស ជាមួយកម្ពុជា ឆ្នាំ២០២០នេះ​ផងដែរ។

សមយុទ្ធនាគមាស លើកទី៤ ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត និងមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗ លើប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» សមយុទ្ធនេះ ត្រូវបានគណៈកម្មាធិការរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ ប្រទេសទាំងពីរ មានរយៈពេល ១៩ថ្ងៃ ទើបបញ្ចប់ ដែលសមយុទ្ធនេះ កងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ជូនកម្លាំង ចូលរួមចំនួន ២,៧៤៦នាក់ ក្នុងនោះមានកម្លាំងចាត់ចែងទូទៅចំនួន ២៧នាក់ កម្លាំងធ្វើសមយុទ្ធចំនួន ៤៦៣នាក់ និងក្រៅពីនោះជាកម្លាំងសម្រាប់ពិធីបើក និងបិទសមយុទ្ធ។

កងទ័ពរំដោះប្រជាជនចិន មានកម្លាំងចូលរួមចំនួន ២៦៥នាក់ រួមនឹងយុទ្ធោបករណ៍ និងបរិក្ខារយោធា ដែលរួមមានយន្តហោះប្រភេទឧត្ថម្ភាកចក្រកងទ័ពជើងអាកាស MI ១៧ ប្រភេទហ្ស៊ែត ណាញ (Z9) រថពាសដែកប៉េអឹមប៉េ១, រថក្រោះតេ ៥៥, កាំភ្លើងធំធន់ធ្ងន់ប្រភេទអូសសណ្តោង, កាំភ្លើងត្បាល់ ១២០មីលីម៉ែត្រ, ៨២មីលីម៉ែត្រ, ៦០មីលីម៉ែត្រ រួមនឹងសព្វាវុធធុនស្រាល មួយចំនួនធំថែមទៀត៕

សមយុទ្ធនាគមាសឆ្នាំ២០២០” នឹងធ្វើឡើងដូចការគ្រោងទុក ! ភ្នំពេញៈ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការក្រសួងការពារ ជាតិ និងជាអ្នកនាំពាក្យក្រសួងការ ពារជាតិ បានមានប្រសាសន៍ថា “សមយុទ្ធនាគមាសឆ្នាំ២០២០” នឹងធ្វើឡើងដូចការគ្រោងទុក ! “សមយុទ្ធនាគមាសឆ្នាំ២០២០” ដែលប្រារព្ធរួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” នឹងធ្វើឡើងតាមការគ្រោងទុក ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅលាហ្វឹកហ្វឺនតេជោសែនជុំគិរី នៃកងពលតូចលេខ៧០ ស្រុកជុំគិរី ខេត្តកំពត។ សមយុទ្ធនាគមាសលើកទី៤នេះ នឹងមានកម្លាំងចូលរួមជាង៣ពាន់នាក់ ដែលក្នុងនោះភាគីចិនមានកងទ័ពចូលរួមសរុប ២៦៥នាក់ ចំណែកភាគីកម្ពុជាមានកម្លាំងចូលរួម ២៨៧១នាក់។ គ្រឿងយុទ្ធភណ្ឌសម្រាប់បំពាក់ឱ្យសមយុទ្ធនេះ មានឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀតជាដើម។

“សមយុទ្ធនាគមាសឆ្នាំ២០២០” នៅតែបន្តផ្តោតសំខាន់លើការ​ប្រឆាំង​ភេវរកម្ម​ និងការងារមនុស្សធម៌ ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ កម្ពុជា-ចិន បន្តសិក្សារៀនសូត្រ ដកបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ក្នុងជួយសង្រ្គោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ការរក្សាសន្តិភាព ក៏ដូចជាសម្រាប់ការបំពេញភារកិច្ចការពារជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។

សមយុទ្ធនាគមាស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញមិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ខណៈដែល មិត្តភាពជាដែកថែប រឹងមាំជាងដំណាក់កាលណាៗទាំងអស់របស់ប្រទេសទាំងពីរ ត្រូវបានកើតឡើងក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធបិតី នៃសាធារណរដ្ឋប្រជាមានិតចិន។

នេះជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

សូមបញ្ជាក់ថា កម្ពុជា-ចិន បានធ្វើលំហាត់នាគមាសចំនួន២លើករួចមកហើយ នៅក្នុងទឹកដីខេត្តកំពតនេះ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ លំហាត់នាគមាស ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុន។

​លំហាត់ ​នាគ​មាស ​ឆ្នាំ​២០២០​ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក កំពត៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការ​ចម្រុះ នៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍​បញ្ជា​ក់​ថា៖ លំហាត់នាគមាស បើកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ គឺអត់ផ្អាកទេ ខណៈ​ដែលសម្ភា​រៈស​ម្រាប់​ធ្វើសម​​​យុ​ទ្ធ បាននាំមកដល់ជាប​ណ្តើ​រៗ​ហើយ​។ អ្នកមកចូលរួមធ្វើលំហាត់ស​មយុ​ទ្ធនាគ​មាស​ខាង កង​ទ័ព​ចិន​ គឺ​ជាអ្ន​ក​​ដែល​​មា​ន​សុខភាពល្អមាំមួនទាំង​អ​ស់។ លោកឥត សារ៉ាត់ បានបញ្ជាក់បែបនេះ​ ក្នុងឱកាសចុះត្រួត​ពិ​និ​ត្យ ​និងពិធីក្រុងពិលីរៀប​ចំធ្វើលំ​ហាត់នា​គ​មាស ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

“សមយុទ្ធនាគមាសឆ្នាំ២០២០” ដែលប្រារព្ធរួមគ្នា​ រវាងកងយោធព​ល​ខេមរ​ភូមិន្ទ​​កម្ពុជា និងកងទ័ពរំដោះ​ ប្រជាជនចិន ក្រោមប្រធានបទ ​“រួមគ្នាប្រឆាំងភេរវក​ម្ម​ និងការងារមនុស្សធម៌​ក​ម្ពុ​ជា-ចិន” នឹងធ្វើឡើង​តា​ម ការគ្រោងទុក ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០​២០​ នៅសាលាហ្វឹកហ្វឺនតេជោសែនជុំ​​គិរី នៃ​កង​​​​ពល​តូចលេ​​​ខ​៧០​ ស្រុកជុំគិរី ខេត្តកំពត។

សមយុទ្ធនាគ​មាស​ លើកទី៤នេះ នឹងមានកម្លាំងចូលរួ​​មជាង ៣ពាន់នាក់ ដែលក្នុងនោះភាគីចិនមាន​ ​កង​ទ័ព​ ចូល​រួមស​រុប ២៦៥នាក់ ចំណែកភាគីកម្ពុជា​មា​នក​ម្លាំង​ចូ​លរួម ២៨៧១នាក់។ គ្រឿងយុទ្ធភណ្ឌសម្រាប់​បំពា​ក់​​ឱ្យ​ស​ម​​យុទ្ធ​នេះ មានឧទ្ធម្ភាចក្រ ​កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល់​ អា​វុធធុនស្រាល និង បរិក្ខា​រយោធា​មួយចំនួនទៀ​តជា​ដើ​ម។ “សមយុទ្ធនាគមាស​ឆ្នាំ​២០​២​០” នៅតែបន្តផ្តោតសំខា​ន់​លើ​ការ ប្រឆាំង ភេវរកម្ម និងការងារមនុ​ស្ស​ធ​ម៌ ដែលជាឱកាស ​សម្រាប់​កង​ទ័ពប្រ​ទេស​ទាំ​ង២ កម្ពុជា-ចិន បន្តសិក្សារៀនសូត្រ ដ​ក​បទ​ពិសោ​ធន៍ទៅ​វិញ ទៅមក ដើម្បីបង្កើនសមត្ថភាពវិ​​ជ្ជាជី​វៈ ក្នុងជួយសង្រ្គោះប្រជាព​ល​រដ្ឋ​ពេលមា​នគ្រោះ​មហ​ន្តរាយ ការរក្សាសន្តិភា​ព ក៏ដូចជាសម្រាប់កា​រ​បំ​ពេញ ភារកិច្ចការពា​​រជាតិ កាន់តែមាន ប្រសិទ្ធភាព និង​​ខ្លាំ​ង​ក្លា ថែមទៀត។ សមយុទ្ធ​​នាគ​មា​ស បានចូលរួមចំណែកយ៉ា​ង​សំខា​ន់ក្នុ​ងកា​រជំរុ​ញមិ​ត្ត​ភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ​ ជាពិសេសកិច្ចសហប្រតិបត្តិ​កា​ររ​វាង​កង​យោ​ធ​ពលខេមរ​ភូមិន្ទ និងកង​ទ័ព​រំដោះប្រ​ជាជន​ចិន ខណៈដែលមិត្តភាពជាដែកថែ​ប​ រឹងមាំជាងដំណាក់​កា​លណា​ៗទាំ​ង​អស់រ​បស់ប្រ​​ទេសទាំ​ង​ពីរ ត្រូវបានកើតឡើងក្នុ​ងដំណា​ក់កា​លដឹក​នាំរ​បស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធបិតី នៃ​សាធារណរ​ដ្ឋប្រជា​មា​និ​ត​ចិន​។ នេះជាលើក​​ទី៤​ហើយ ដែលកងទ័ព​ក​ម្ពុជា-ចិន ធ្វើលំហាត់នាគមាស​រួ​មគ្នា​ នៅក្នុងព្រះរាជា​ណាចក្រ​កម្ពុ​ជា ដោយលើក​ទី​១ ធ្វើឡើងនៅឆ្នាំ២​០​១៦ និង លើកទី២ នៅឆ្នាំ២០១៨ លើកទី៣នៅឆ្នាំ២​០​​១​៩។ ចំណែកលទ្ធភាព​នៃ​ការ​​ធ្វើ​សម​យុទ្ធ ក៏កាន់តែធំ​ឡើ​ង ពីមួយឆ្នាំទៅមួយឆ្នាំ​​ ៕

រូបភាព សមយុទ្ធ នាគមាស ២០២០

No comments:

Post a Comment