នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Friday, March 17, 2023

​ហនុមាន​មាស​ឆ្នាំ​ ២០១៨

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ​២០១៨ នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ចូលរួម​ជា​អធិបតី​បិទ​វគ្គ​លំ​ហាត់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​«​ហនុមាន​មាស​ឆ្នាំ​២០១៨»​នៅ​ទីលាន​បាញ់​គ្រាប់​ជុំ​គី​រី ដែល​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី​ខេត្តកំពត​។ ​ ដំណើរ​ការបាញ់​គ្រាប់​ពិត​”​ហនុមាន​មាស ២០១៨” មានដូចជាៈ​បាញ់កាំភ្លើង​ធំ ១៥២​ម​ម និង​១២២​ម​ម​-​បាញ់​ផ្តុំ​កាំភ្លើង​ធំ ១៥២​ម​ម និង​១២២​ម​ម បាញ់​ព្រមៗ​គ្នា​-​បាញ់កាំភ្លើង​ប្រតិកម្ម BM.21 RM70 (BM.21 មាន​ចំនួន​២០​គ្រឿង បាញ់​ម្តង​៥​គ្រឿង មាន​ចំនួន​៤​លើក​)-​បាញ់​ផ្គុំ​ព្រមៗ​គ្នា​ទាំង​២០​ដើម ក្នុង​១​ដើម​៣៩​គ្រាប់​។​ ​សូម​រំលឹកថា​សម​យុ​ទ្ឋ​បាញ់​គ្រាប់​ពិត​នេះ​នឹង​ប្រើប្រាស់​នូវ​កាំភ្លើង​យុ​ទ្ឋ​សាស្ត្រ​BM21 RM70 និង​រថក្រោះ​T55​ជាដើម​៕S/​មន។

  • (កំពត)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការបាញ់គ្រាប់ពិតបានអះអាងថា លំហាត់បាញ់គ្រាប់ពិត «ហនុមានមាស ឆ្នាំ២០១៨» ដែលបាននិងកំពុងធ្វើឡើងនៅឯខេត្តកំពត គឺដើម្បីបង្កើនសមត្ថភាព និងត្រួតពិនិត្យសមត្ថភាពកងទ័ព ពុំមានការគំរាមកំហែងណាមួយទេ ខណៈការបាញ់នេះក៏នឹងចំណាយគ្រាប់ធន់ធ្ងន់ជាងមួយពាន់គ្រាប់នោះ។
  • លោកការអះអាងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្រោយពីចុះត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់ពិតនៅទីលានបាញ់គ្រាប់ពិត «តេជោសែនជុំគីរី» នៅឃុំត្រពាំងរាំង ស្រុកជុំគីរីខេត្តកំពត នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ។  នាយឧត្តមសេនីយ៍ បានថ្លែងថា «សមយុទ្ធហនុមានមាសឆ្នាំនេះ ធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំជាងបណ្តាឆ្នាំមុនៗ គោល បំណងចង់ត្រួតពិនិត្យនិងវាសស្ទង់ សមត្ថភាព និងការយល់ដឹងអំពីជំនាញបច្ចេកទេសប្រើប្រាស់អាវុធតាមបែបបច្ចេកវិទ្យាទំនើបរបស់មេបញ្ជាការគ្រប់ថ្នាក់ ហើយសមត្ថភាពការយល់ដឹងអំពីកងយោធពលខេមរភូមិន្ទយើងគ្រប់បណ្តាលអង្គភាពក្នុងកិច្ចការងារ ការពារបូរណភាពទឹកដីរបស់ខ្មែរ និងជាភារៈកិច្ចដ៏សំខាន់ ហើយក៏ជាការប្រគល់ភារៈកិច្ចដ៏ចំបង ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដល់គណៈកម្មការផងដែរ»។
  •  នាយឧត្តមសនីយ៍បានបន្តទៀតថា «កងយោធពលខេមរភូមិន្ទ មានកម្មវិធីរបស់ខ្លួន លំហាត់ហនុមានមាសនេះ មិនមែនទើបលើកផែនការឥឡូវទេ គឺលើកផែនការមកយូរហើយ មួយឆ្នាំយើងលើកម្តង។ នេះគឺជាកាតព្វកិច្ចរបស់កងទ័ពដើម្បីធ្វើក្នុងកិច្ចការងារ ការពារជាតិមាតុភូមិរបស់យើង វាមិនមែនធ្វើដើម្បីគំរាបកំហែងអ្នកណានោះទេហើយធ្វើនេះ គឺដើម្បីបង្កើនសមត្ថភាព ធ្វើដើម្បីត្រួតពិនិត្យសមត្ថភាពរបស់កងទ័ព ប្រសិនមិនបានធ្វើ គឺមិនដឹងថាកងទ័ពយើងមានសមត្ថភាពប៉ុណ្ណា មានកម្លាំងរបៀបណា ចេះរបៀបណាទេ ទាំងការប្រើប្រាស់សព្វាវុទ្ធ ទាំងការចាត់ចែងបញ្ជាជាដើម»។  បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត បានបញ្ជាក់ថា លំហាត់នេះធ្វើឡើងក្នុងរូបភាពកងពលតូចគ្រឿងយន្ត អន្តរាគមន៍ ក្នុងរចនាសម្ព័ន្ធកងពលតូចអន្តរាគមមានដូចជា វរសេនាតូចរថពាសដែក មួយវរសេនាតូចរថក្រោះ T55 មួយវរសេនាតូចកាំភ្លើងធំ និងបង្កើនថែមឲ្យកាំភ្លើងយុទ្ធសាស្រ្ត BM21 RM70ជាដើម។  សូមរំលឹកថាលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតដែលមានលក្ខណៈទ្រង់ទ្រាយធំនេះ គឺបានធ្វើឡើងជាលើកទីបីហើយ ដែលកាលពីលើកទីមួយនៅឆ្នាំ២០១០ លើកទីពីរនៅឆ្នាំ២០១៣ ហើយលើកទី៣នេះ គឺមានលក្ខណៈ ទ្រង់ទ្រាយធំជាងមុនទ្វេដងដោយនឹងបាញ់ចេញនូវគ្រាប់ពិតប្រភេទធំរហូតដល់ជាង១០០០ពាន់គ្រាប់។  ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវបន្ថែមទៀតដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចុះប្រាប់ដល់ប្រជាពលរដ្ឋបន្ថែមទៀតអំពីការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះផងដែរ កុំឲ្យពួកគាត់មានការភ័យខ្លាចខណៈឮស្នូរកាំភ្លើង និងដឹកយុទ្ធោបករណ៍ឆ្លងកាត់ជាដើមនោះ៕
  • នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា កាំភ្លើងធំ BM-21 ចំនួន១០គ្រឿង រួមទាំងយោទ្ធោបករណ៍ផ្សេងៗទៀត ត្រូវបានដឹកទៅដល់ទីតាំងធ្វើលំហាត់បាញ់គ្រាប់ពិត “ហនុមានមាស២០១៨” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ។  ការបាញ់គ្រាប់ពិតនេះ បាន និងកំពុងធ្វើឡើង នៅតំបន់ភ្នំ ស្ថិតនៅជិតភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ចំណុច ០៧៣៣ មកតំបន់ជ្រលងភ្នំ ចំណុចកំពស់៥០៣ ចំណុច១៨២៨ ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។ ហនុមានមាសឆ្នាំនេះ មានទ្រង់ទ្រាយធំជាងមុន ដែលធ្វើឡើងដើម្បីបង្កើនសមត្ថភាព និងដើម្បីត្រួតពិនិត្យ សមត្ថភាពកងទ័ព។
  • ប្រភេទអាវុធដែលប្រើប្រាស់ ក្នុងលំហាត់ក្នុងស្រុកនេះ រួមមានដូចជាកាំភ្លើងប្រតិកម្ម BM-21 កាំភ្លើង 152mm និង 122mm ដែលជាប្រភេទកាំភ្លើងធំបាញ់រយៈមធ្យម។ ការបាញ់គ្រាប់ពិត នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃដំបូងរហូតដល់ ថ្ងៃបិទបញ្ចប់ “ហនុមានមាស២០១៨”។  យោងតាមលិខិតជូនដំណឹងរបស់គណៈកម្មការដឹកនាំការធ្វើលំហាត់បាញ់គ្រាប់ពិត ហនុមានមាស២០១៨ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កុំឱ្យមាន ការភ្ញាក់ផ្អើល ចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយោធទ្ទោបករណ៍យោធា តាមកម្មវិធី និងទីកន្លែងដែលរៀបចំ។ ដើម្បីធានាសុវត្ថិភាព រដ្ឋលេខា ធិការ អាកាសស៊ីវិល និងអាជ្ញាធរដែនដីដែលពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយព័ត៌មាន នៃការបាញ់គ្រាប់ពិតនេះ ព្រមទាំងហាមឃាត់ ដល់ពលរដ្ឋមិនឱ្យចូលទៅក្នុងតំបន់ខាងលើ និងការហោះហើរឆ្លងកាត់តំបន់តាមពេលវេលានោះឡើយ៕ ដោយ៖បញ្ញាស័ក្តិ។
  • “សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទលំហាត់នាគមាស លំហាត់បាញ់គ្រាប់ពិត ហនុមានមាស២០១៨ នៅខេត្តកំពត”  លំហាត់បាញ់គ្រាប់ពិត “ហនុមានមាស២០១៨” ដែលបានធ្វើឡើងនៅតំបន់ភ្នំ ស្ថិតនៅជិតភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ចំណុច ០៧៣៣ មកតំបន់ជ្រលងភ្នំ ចំណុចកំពស់៥០៣ ចំណុច១៨២៨ ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត បានបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨​ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ  លំហាត់បាញ់គ្រាប់ពិត “ហនុមានមាស២០១៨” មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដែលធ្វើឡើង ចាប់ពីថ្ងៃទី២០​ ដល់ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៨​ ដើម្បីបង្កើនសមត្ថភាព និងដើម្បីត្រួតពិនិត្យ សមត្ថភាពកងទ័ព។  លំហាត់នេះ ប្រើប្រាស់ឧទ្ធោបការណ៍យោធា ប្រភេទកាំភ្លើងប្រតិកម្មរហ័ស BM21 ចំនួន២០គ្រឿង កាំភ្លើង 122មមD30 ចំនួន១៨​ដើម កាំភ្លើងធំធុន១៥២ ចំនួន៤ដើម និងចំណាយគ្រាប់ច្រើនពាន់គ្រាប់ផងដែរ៕  ក្នុងលំហាត់នាគមាសឆ្នាំ២០១៨ ចិនបាននាំយកមកនូវឧទ្ធម្ភាគចក្រចំនួន៣គ្រឿង រថពាសដែក រួមនឹងយុទ្ធោបករណ៍មានកាំភ្លើង និងអាវុធជាច្រើនប្រភេទ ។
 ក្នុងលំហាត់សមយុទ្ធនេះ មានការបាញ់គ្រាប់ពិតប្រមាណ ១៨,០០០ គ្រាប់...  នៅព្រឹកថ្ងៃទី៣០ ខែឧសភា នេះសម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិបានចូលរួមជាអធិបតីបិទវគ្គលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត«ហនុមានមាសឆ្នាំ២០១៨»នៅទីលានបាញ់គ្រាប់តេជោ សែនជុំគីរីដែលស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគីរីខេត្តកំពត។   សូមរំលឹកថា សមយុទ្ឋបាញ់គ្រាប់ពិតនេះ ប្រើប្រាស់នូវកាំភ្លើងយុទ្ឋសាស្រ្តBM21 RM70 និងរថក្រោះT55ជាដើម។

No comments:

Post a Comment