ព្រះបាទអង្គដួង ប្រសូតនៅឆ្នាំ១៧៩៦ ។ ព្រះអង្គគឺជាព្រះរាជបុត្រពៅរបស់ស្តេចអង្គអេង (១៧៩៤- ១៧៩៧) ហើយបានភៀសព្រះកាយទៅគង់នៅឯសៀម ជាង១ទសវត្ស។ ព្រះបាទអង្គឌួង ត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ១៨៤១ ដែលយើងអាចទុកថា ព្រះអង្គសោយរាជសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គត់នៅឡើយ។ ដោយសន្ធិសញ្ញារវាង សៀម និង យួននៅខែធ្នូ ឆ្នាំ១៨៤៥ បានសុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមកព្រះបាទអង្គដួងវិញ។ បានទទួលពិធីរាជាភិសេកនៅរាជធានីឧដុង្គ នាថ្ងៃទី៧ មីនា ១៨៤៨ ក្នុងព្រះជន្មាយុ៥២ ព្រះវស្សា ។
ផែនទី មូលហេតុ រង្សី មេចលនាសង្រ្គោះជាតិ CNRP ប្រកាសប្រឆាំង គម្រោងព្រែកជីកហ្វូណនតេជោ
បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្តើមកសាងជាតិឡើងវិញ ដោយប្រើថវិកាជាតិពីឃ្លាំងរាជវាំង បង្កើតស្ថាបន័ផ្នែកសង្គមកិច្ចពោលគឺ ប្រជារាស្រ្តក្រីក្រ និង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូបប្រចាំថ្ងៃបាន។ ព្រះអង្គបានបន្ថយពន្ធដារនានា ហើយសុវត្តិភាពក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបានបង្កើតរចនាសម្ព័ន្ធនានាសម្រាប់បង្រ្កាបចោរកម្ម និង បទឧក្រិដ្ឋផ្សេងៗ។ នៅឆ្នាំ១៨៤៨ ព្រះបាទអង្គដួង បានបង្កើតតុលាការ សាលាឧទ្ធរណ៍ ហើយព្រះអង្គផ្ទាល់ជាអធិបតីលើតុលាការទី២ នេះ។ ចាប់ពីឆ្នាំ១៨៥៣ បានចាប់ផ្តើមពិនិត្យសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាសកម្ម។
ព្រះបាទអង្គដួង បានឲ្យបោះប្រាក់រូបហង្ស នៅឆ្នាំ១៨៤៨ ហើយនិងបានកែប្រែរាជការកិច្ចជាទូទៅ។ ព្រះអង្គចាប់ផ្តើមឲ្យសង់កំពែង និងផ្លូវគមនាគមន៍ ហើយរវាងឆ្នាំ១៨៥០ ព្រះអង្គបញ្ជាឲ្យមន្រ្តីធ្វើកេណ្ឌប្រជាជនឲ្យធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិកាពីឃ្លាំងរាជវាំងឲ្យកសាងផ្លូវថ្នល់ ដើម្បីឲ្យរាស្រ្តស្រែចំការដឹកជញ្ជូនភោគផលទៅដល់កំពង់ផែភ្នំពេញ។ ព្រះអង្គបានកែទម្រង់ពុទ្ធសាសនា។ អង្គដួង បានកសាងជាតិកម្ពុជាឡើងវិញ ទាំងផ្នែកវប្បធម៌ ទាំងផ្នែកសេដ្ឋកិច្ច។ ព្រះអង្គបានរើបម្រះចេញពីការត្រួតពិនិត្យ សៀម និងយួន ហើយងាកមករកបស្ចឹមប្រទេសវិញ(ពួកបាំរាំង)។ ព្រះអង្គ បានចូលទិវង្គតនៅឆ្នាំ១៨៦០។ ព្រះអង្គមានព្រះរាជបុត្រាពីរអង្គ បានឡើងគ្រងរាជ្យបន្តបន្ទាប់ស្នងពីព្រះអង្គ។ អង្គដួង រាជឧិសេសីលធម៌ និងជាពុទ្ធសាសនិកជនយ៉ាងខ្លាំងក្លា។ ស្នាព្រះហស្ថព្រះអង្គមាន រឿងកាកី និពន្ធនៅឆ្នាំ១៨១៥ និងច្បាប់ស្រី នៅឆ្នាំ១៨៣៧។
ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី មានផ្លូវពីឧដុង្គទៅកំពតនិងកសាងកំពង់ផែសមុទ្រថ្មីនៅកំពត ។
កិច្ចប្រជុំពិភាក្សាការងារសាងសង់ផ្លូវប្រសព្វ ត្រង់ចំណុចផ្លូវជាតិលេខ៤ ជាមួយនឹងផ្លូវជាតិលេខ៤១ ដើម្បីកំណត់វិធីសាស្រ្តសាងសង់ឱ្យមានភាពរឹងមាំ និងដោះស្រាយប្រព័ន្ធបង្ហូរទឹកលើខ្សែផ្លូវទាំង២ កិច្ចប្រជុំពិភាក្សាការងារសាងសង់ផ្លូវប្រសព្វ ត្រង់ចំណុចផ្លូវជាតិលេខ៤ ជាមួយនឹងផ្លូវជាតិលេខ៤១ ដើម្បីកំណត់វិធីសាស្រ្តសាងសង់ឱ្យមានភាពរឹងមាំ និងដោះស្រាយប្រព័ន្ធបង្ហូរទឹកលើខ្សែផ្លូវទាំង២ ទីស្ដីការក្រសួង៖ នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបច្ចេកទេសក្នុងការសាងសង់ផ្លូវប្រសព្វផ្លូវជាតិលេខ៤ ត្រង់ចំណុច PK31+100 ជាមួយនឹងផ្លូវជាតិលេខ៤១ ត្រង់ PK0+000 ដោយមានការចូលរួមពីក្រុមហ៊ុនសាងសង់ នៃគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ (CRBC) និងក្រុមហ៊ុនសាងសង់កំណាត់ផ្លូវជាតិលេខ៤ (CW-1) និងទីប្រឹក្សាបច្ចេកទេសគម្រោងទាំង២។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់វិធីសាស្រ្តសាងសង់ចំណុចប្រសព្វឱ្យមានភាពរឹងមាំ និងដោះស្រាយប្រព័ន្ធបង្ហូរទឹកលើខ្សែផ្លូវទាំង២ ដោយក្នុងនោះដែរ ក្រុមហ៊ុនសាងសង់ទាំងពីរនឹងសហការគ្នាធ្វើការកែសម្រួលប្លង់ត្រង់ចំណុចប្រសព្វរួមគ្នា ទាំងប្លង់មើលពីលើ និងប្លង់លម្អិត និងដើម្បីកំណត់ដែនទទួលខុសត្រូវសាងសង់ក្នុងគម្រោងរៀងៗខ្លួន៕ ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
ផ្លូវជាតិលេខ៤១រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋទទូចឱ្យពន្លឿនការស្ថាបនាឡើងវិញ ផ្លូវជាតិ៤១ត្រូវបានស្ថាបនាក្នុងឆ្នាំ២០១៤ដែលជាកំណាត់ផ្លូវដ៏សំខាន់មួយតភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ខេត្តកំពត កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបង្កការលំបាកដល់ការធ្វើដំណើរ។ ខណៈពលរដ្ឋដែលរស់នៅតំបន់នោះ ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួងសាធារណការពន្លឿនការជួសជុលរឺស្ថាបនាឱ្យបានឆាប់រហ័សប្រកបដោយគុណភាពខ្ពស់។
បើធ្វើដំណើរពីផ្លូវជាតិលេខ៤ បត់ឆ្វេងមកតាមផ្លូវលេខ៤១ ដល់ចំណុចផ្សារអង្គមេត្រីទៅវិទ្យាល័យអង្គមេត្រី គេឃើញមានជង្ហុកធំៗ កន្លែងខ្លះមានទឹកដក់ ខ្លះដាច់កៅស៊ូមានសភាពរដិបរដុប ខណៈអ្នកដំណើរស្រីប្រុសធ្វើដំណើរដោយប្រុងប្រយ័ត្ន ព្រោះខ្លាចមានគ្រោះថ្នាក់ ដោយសារស្ថានភាពផ្លូវមានការលំបាកខ្លាំង ជាពិសេសពេលមេឃភ្លៀង។ អ្វីដែលគួរឱ្យកត់សម្គាល់ ផ្លូវនេះសំបូរឡានដឹកកម្មកររោងចក្រ និងឡានដឹកជំនិញធំៗចម្រុះមុខ ដែលជាហេតុធ្វើឱ្យផ្លូវនេះកាន់តែមមាញឹក។
ផ្លូវជាតិលេខ ៤១ គឺជាផ្លូវ អង្គឌួង ឆ្នាំ ១៨៤១
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ៤១ ពិសេសត្រង់ចំណុចផ្សារអង្គមេត្រី ស្ថិតក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្អូញត្អែរថាផ្លូវគ្មានគុណភាព ពិបាកធ្វើដំណើរ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនានា ហើយពួកគេស្នើសុំឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដោយយកចិត្តទុកដាក់ ដើម្បីពន្លឿនការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័ស ត្បិតថាផ្លូវនេះជាផ្លូវសំខាន់មិនអាចខ្វះបានសម្រាប់ការធ្វើដំណើរប្រកបការងារ។
កំពុងកាន់ចបកាយដីដែលហៀរចេញពីថ្នល់នៅខាងមុខផ្ទះ ពលរដ្ឋមួយរូបរស់នៅឃុំរលាំងគ្រើល គឺលោក សៅ តន អាយុ៥៣ឆ្នាំ ថ្លែងប្រាប់ ខេមបូចា ថា ផ្លូវ៤១ គឺមានភាពលំបាកខ្លាំងណាស់សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ ហើយកាន់តែលំបាកសម្រាប់អ្នករស់នៅតំបន់នេះ តួយ៉ាងដូចលោកជាដើមចង់ធ្វើដំណើរទៅណាមកណា មានការតានតឹងចិត្តណាស់។
លោកបន្តថា ដោយសារតែស្ថានភាពផ្លូវពិបាកបែបនេះ កាន់តែបង្កការកកស្ទះនៅពេលពលរដ្ឋសម្រុកធ្វើដំណើរទៅធ្វើការ និងពេលត្រឡប់មកផ្ទះវិញ ព្រោះមានឡានដឹកកម្មកររោងចក្រ ឡានដឹកទំនិញ ឡានដឹកថ្ម ដឹកខ្សាច់ ឆ្លងកាត់ច្រើន។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ផ្លូវហ្នឹងវាលំបាក ទីមួយឃើញអ្នកធ្វើដំណើរលំបាក ហើយយើងអ្នកនៅផ្ទះជុំវិញហ្នឹងក៏លំបាកចឹងទៅ ផ្លូវឡានវាមកជាប់កន្លែងហ្នឹងវាច្រើន ស្ទះចរាចរក៏ច្រើន។ ភ្លៀងវិញទឹកដក់ពេញផ្លូវ ថ្ងៃមុនមានឡានគ្រោះថ្នាក់ទៀត ដោយសារផ្លូវវាខូចខ្លាំង»។
លោកបន្ថែមថា ដោយសារតែផ្លូវនេះខូចខ្លាំង លោកឃើញក្រុមហ៊ុនចិនដែលគ្រប់គ្រងការសាងសង់បានចាក់ដី និងជួសជុលណ្ដោះអាសន្នដែរ តែមិនបានប៉ុន្មានផងផ្លូវក៏នៅតែខូចដដែល។ ដោយសារតែផ្ទះរបស់លោកនៅជាប់នឹងថ្នល់ លោកថាមានការលំបាកខ្លាំងការរស់នៅ និងរកស៊ី។
លោកប្រាប់ថា៖ «រំខានមែនទែន ពេលខ្លះយើងចេញឡានចេញអីអត់រួច ចង់ធ្វើដំណើរទៅនេះទៅនោះអត់បាន ដល់តែពេលវាស្ងួតទៅវាហ៊ុយទៀត»។លោក តន លើកឡើងថា ផ្លូវនេះខូចខាតក៏ដោយសារតែមិនមានប្រព័ន្ធលូបង្ហូរទឹកត្រឹមត្រូវ ដូច្នេះពេលមានភ្លៀងទឹកលិចផ្លូវ គួបផ្សំនឹងមានឡានដឹកលើសទម្ងន់ឆ្លងកាត់ច្រើន ក៏បណ្ដាលឱ្យផ្លូវទ្រុឌទ្រោមដូច្នេះ។
លោករំពឹងថា អាជ្ញាធរពាក់ព័ន្ធនឹងជួយជំរុញឱ្យក្រុមហ៊ុនសង់ផ្លូវប្រកបដោយស្ដង់ការ ដើម្បី ប្រើប្រាស់បានយូរអង្វែង ពិសេសពន្លឿនការជួសជុលតាមដែលអាចធ្វើបាន។ ព្រោះលោកឮដំណឹងមកថា គ្រោងនឹងធ្វើឆាប់ៗនេះហើយ តែមកដល់ពេលនេះមិនទាន់ឃើញមានសកម្មភាពអ្វីឡើយ។
លោក តន បន្ថែមថា៖ «បញ្ហាសំខាន់គឺប្រលាយទឹកហ្នឹងហ្មង៎ ដល់ទឹកហូរមកផ្លូវវាខូច ចឹងសំណូមពរ[ក្រុមហ៊ុន]ធ្វើឱ្យស្រួល ឱ្យស្អាតឱ្យជាប់បានយូរ មានប្រលាយទឹកត្រឹមត្រូវ»។
បុរសវ័យ៥០ប្លាយអង្គុយលើម៉ូតូ បានអនុញ្ញាតផ្ដល់បទសម្ភាសន៍ជាមួយខេមបូចា តែសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤១នេះកាន់តែខូចធ្ងន់ធ្ងរទៅៗ ពិសេសពេលមេឃភ្លៀងហើយពិបាកក្នុងការធ្វើដំណើរ។ លោកតែងសង្កេតឃើញថា ពលរដ្ឋដែលធ្វើដំណើឆ្លងកាត់ ពើបប្រទះនឹងគ្រោះថ្នាក់ចរាចរជាញឹកញយ ពិសេសអ្នកដំណើរដែលមិនដឹងពីស្ថានភាពផ្លូវ។
បុរសសុំមិនបញ្ចេញឈ្មោះរូបនេះបញ្ជាក់ថា៖«ផ្លូវហ្នឹងវាពិបាកជិះអ៊ីចឹងទៅ បើនិយាយពីពិបាក ពិបាកដល់កហើយ ហ៊ុយក៏ហ៊ុយ អ្នកដំណើរដួលរហូត អាគ្រលុកចឹងអ្នកធ្លាប់ជិះកាត់គេអត់ដែលដួលទេ ដួលតែអ្នកដំណើរថ្មីៗទេ»។
បុរសរូបនេះប្រាប់ឱ្យដឹងថា ផ្លូវនេះជាគម្រោងក្រោមការគ្រប់គ្រងសាងសង់របស់ក្រុមហ៊ុនចិន ហើយផ្លូវនេះ មានកាខូចខាតយូរហើយ តែក្រុមហ៊ុនជួសជុលតិចតួចបណ្ដោះអាសន្ន តែនៅតែ ខូចដដែល។ លោក បានសម្ដែងការបារម្ភចំពោះសុវត្ថិភាពអ្នកដំណើរ និងប្រជាពលរដ្ឋក្នុង មូលដ្ឋាន ដូច្នេះក៏បានស្នើទៅអ្នកពាក់ព័ន្ធឱ្យជួយពន្លឿនការស្ថាបនាកំណាត់ផ្លូវជាតិ៤១នេះ ពិសេសឱ្យអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធលូសងខាងផ្លូវឡើងវិញ ដើម្បីកុំឱ្យមានការលិចផ្លូវទៀត។
លោកឱ្យដឹងថា៖«ផ្លូវហ្នឹងចិនអ្នកធ្វើ ដូច្នេះសំណូមពរឱ្យឆាប់ធ្វើទៅ បានជិះស្រួលទាំងអស់គ្នា និងកាយប្រឡាយផង បើនាំគ្នាលុបប្រឡាយអស់ហើយ បានទឹកឯណាហូរអស់»។
ពលរដ្ឋរូបនេះបង្ហើបប្រាប់ថា បញ្ហាដែលពលរដ្ឋជួបប្រទះ ធ្លាប់បានស្នើទៅអាជ្ញាធរដែរ តែដោយសារតែផ្លូវនេះមានក្រុមហ៊ុនចិនជាអ្នកកាន់កាប់ ដូច្នេះអាជ្ញាធរមិនលូកដៃឡើយ។
លោកបញ្ជាក់ថា៖ «អាជ្ញាធររដ្ឋខ្ជិលមាត់ ខ្ជិលតអ៊ីចឹងទៅណា អាងតែថាក្រុមហ៊ុនចិនគេមកធ្វើ។ ខ្ញុំចង់ឱ្យតែគេមកធ្វើទេ អ្នកណាក៏ចង់ដែរ»។
ពលរដ្ឋមួយរូបទៀត គឺលោក ទេព វិបុល កំពុងតែប៉ះកង់រ៉ឺម៉ក ដែលបែកពេលជិះកាត់ផ្លូវ៤១ បានប្រាប់ថា កង់បីលោកបែកកង់ព្រោះទង្គិចនឹងដុំថ្ម និងជង្ហុកធំៗ ហើយផ្លូវនេះមានស្ថានភាពពិបាកខ្លាំងណាស់ប្រសិនបើមេឃភ្លៀងវិញកាន់តែវេទនាមួយតង់ទៀត ពេលជិះអាចនឹងក្រឡាប់ក៏មាន។
លោកប្រាប់ថា៖ «បើមេឃភ្លៀងវិញមានទឹកដក់ ពេលខ្លះមើលផ្លូវអត់ឃើញគ្រលុកជួនកាលទៅបិះក្រឡាប់រឺម៉ក់ក៏មានដែរ បើធ្វើឱ្យស្មើបន្តិចស្រួលជិះ»។
តើគម្រោងជួសជុលផ្លូវជាតិលេខ៤១ តម្លៃជាង ៦៧លានដុល្លារ នឹងផ្តល់សារៈសំខាន់យ៉ាងណាខ្លះដល់វិស័យដឹកជញ្ជូន?
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ជាក់ស្តែងផ្លូវជាតិលេខ៤១ អតីតផ្លូវព្រះបាទអង្គឌួង ដែលមានប្រវែងសរុបជាង ៩៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។ ផ្លូវជាតិលេខ៤១នេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ឆ្លងកាត់ខេត្តចំនួន០៤ រួមមានខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ក៏ដូចជាតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗផងដែរ។ថ្លែងក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ គិតចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត នឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រ។
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងចំណាយពេលសាងសង់ប្រមាណ ៣០ខែ ដែលនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧ លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ផ្លូវជាតិលេខ៤១នេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ក៏ដូចជាតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែក្រុងព្រះសីហនុ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្ម ដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ លេខ៤ លេខ៣១ និងលេខ៣៣ផងដែរ។ពាក់ព័ន្ធបញ្ហានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ផ្លូវជាតិលេខ៤១នេះ គឺជាផ្លូវមួយដែលស្ថិតនៅក្នុងចំណុចកណ្តាលរវាងផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងនៅតំបន់ដែលមានរោងចក្រច្រើន និងមានសារៈសំខាន់ចាំបាច់សម្រាប់ការដឹកជញ្ជូមទំនិញនានាឆ្លងកាត់ផ្លូវជាតិលេខ៤១នេះ ទៅកាន់ខេត្តកំពត ខេត្តព្រះសីហនុ និងការដឹកទំនិញមកកាន់រាជធានីភ្នំពេញ និងព្រលានយន្តហោះវិញជាដើម។ មិនតែប៉ុណ្ណោះ លោក ជា ចាន់ដារ៉ា បន្ថែមថា បន្ទាប់ពីការស្តារ និងលើកកម្រិតគុណផ្លូវនេះហើយ ប្រាកដណាស់ បានរួមចំណែកកាន់តែងាយស្រួលបន្ថែមទៀតដល់វិស័យដឹកជញ្ជូនកម្ពុជា និងបានសម្រួលដល់កម្រៃនៃការដឹកជញ្ជូនតាមផ្លូវកាត់ ក៏ដូចជាការជួយសម្រួលដល់ការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែសំខាន់ៗផ្សេងទៀតផងដែរ។
សូមជម្រាបថា គម្រោងជួសជុលផ្លូវជាតិលេខ៤១នេះ នឹងរួមបញ្ចូលការសាងសង់បន្ថែម ពង្រីកស្ពានចាស់ ១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ៕
ទ្រង់ជាបុត្រពៅរបស់ព្រះអង្គអេង ។ ការបែកបាក់រាជវង្ស , សង្គ្រាមខ្មែរគ្នាឯង និង ការឈ្លានពានពីបរទេសជិតខាង បានធ្វើអោយប្រទេសខ្មែរវិនាសហិនហោច ។
នៅឆ្នាំ ១៨៤១ ទ័ពអាណ្ណាម បានធ្វើការវាយបកមកលើទ័ពខ្មែរ-សៀម របស់ បឌិនតេជោ ធ្វើអោយមានការប្រយុទ្ធស៊ីសាច់ហុតឈាមនៅជើងកញ្ចុំ។ បឌិនតេជោ បានអោយគេសង់របាំងការពារនៅទន្លេធំ, នៅដៃទន្លេចូវដុក និង ដៃទន្លេតូចៗ ដប់កន្លែងទៀតសម្រាប់ទប់បង្អាក់ដំណើររុលមករបស់ទ័ពអាណ្ណាម ។
ទ័ពទាំងសងខាង បានបោះទីតាំងនៅលើទឹកដីដែលខ្លួនដណ្តើមបាន ហើយលួចចេញវាយគ្នាម្តងម្កាល ជួននៅពេលយប់ ដែលបង្កជាការហិនហោចយ៉ាងខ្លាំង។ ទ័ពសៀម និង ទ័ពអាណ្ណាមច្បាំងគ្នាលើទឹកដីខ្មែរ ហេតុនេះពួកគេមិនប្រញាប់ប្រញាល់ក្នុងការដណ្តើមយកជ័យជម្នះលើគ្នាភ្លាមៗទេ ។ គេគិតតែដណ្តើមយកទឹកដីមួយចំនួនដាក់ចូលទៅក្នុងទឹកដីរបស់ខ្លួន បែងចែកដីខ្មែរចែកគ្នា ធ្វើយ៉ាងណាកាន់កាប់ទឹកដីអោយបានច្រើនតាមតែអាចធ្វើទៅបាន។
គោលដៅតែមួយរបស់ពួកគេគឺធ្វើយ៉ាងណា កាន់កាប់ ចតុមុខ អោយបានព្រោះទីនោះជាចំនុចយុទ្ធសាស្ត្រ និង ជាបេះដូងនៃប្រទេស។ ពួកអាណ្ណាមបានបង្ខំសភាពការណ៍ដោយចាប់វាយពីបន្ទាយ ពាមមានជ័យ(បាណាម) រួចវាយឡើងតាមទន្លេតូចមក បន្ទាយដែក ខាងកើតច្បារអំពៅសព្វថ្ងៃនេះ។
ព្រះអង្គដួង និង បឌិនតេជោ បានដកថយទៅឧដុង្គ រៀបចំកំពែងការពារ ដោយអស់សង្ឃឹមថានឹងអាចឈ្នះបានទៀតហើយ ។ ស្រាប់តែព្ញដំណឹងមកថា ទ័ពខ្មែរដែលរត់រប៉ាត់រប៉ាយ ក្រោមការដឹកនាំរបស់ពួកអ្នកស្រុក បានសម្លាប់ទ័ពអាណ្ណាមមួយកងធំនៅជិតលង្វែក ព្រមទាំងដេញតាមសម្លាប់ពួកនេះយ៉ាងរង្គាល។ នៅទីណាដែលគេប្រទះឃើញកងទ័ព អាណ្ណាមដែលរត់បែកខ្ញែក ប្រជាជនប្រមូលគ្នាដេញតាមសម្លាប់គ្មានប្រណី។
ក្នុងរយៈពេលនៃការគ្រប់គ្រងរបស់ពួកអាណ្ណាម៧ឆ្នាំចុងក្រោយ ១៨៤១ – ៤៧ ពួកគេបានសង់បន្ទាយរឹងមាំ, ប៉មលើសពី ៥០កន្លែង ។ ព្រះអង្គដួង និង បឌិនតេជោ ដោយមើលឃើញថាគ្មានអ្វីនឹងបន្តសង្គ្រាមបន្តទៀត ក៏ស្នើសុំចរចាជាមួយមេទ័ពអាណ្ណាម ប៉ុន្តែមេទ័ព អាណ្ណាមពុំទទួលតាមសំណើរ ហើយលើកទ័ពសំដៅទៅឧដុង្គ។ ទ័ពខ្មែរនិងសៀមបានទប់ទល់យ៉ាងស្វិតស្វាញ រហូតបំបែកពួកអាណ្ណាមបាន ។ មេទ័ពអាណ្ណាមអស់លទ្ធភាព ទើបសុំចរចាវិញ ។
កិច្ចប្រជុំបានប្រព្រឹត្តិនៅ ខែធ្នូ ១៨៤៥ ដោយមានការចូលរួមពី បឌិនតេជោ និង ឧត្តមសេនីយ៍អាណ្ណាម នៅសមរភូមិ ពោធិ៍បីដើម។ គេបានព្រមព្រៀងគ្នាថា នឹងលើកព្រះអង្គដួង អោយសោយរាជ្យ បន្ទាប់ពីបានទទួលការព្រមព្រៀងពីរដ្ឋាភិបាលសៀម និង អាណ្ណាម ។ អាណ្ណាមនឹងបញ្ជូនញាតិវង្សខ្មែរ ដែលឃាត់ទុកនៅអាណ្ណាមអោយវិលត្រឡប់មកវិញ ជាថ្នូរនិងឈ្លើយសឹកអាណ្ណាម និង នាយទាហាន កូនទាហានដែលខ្មែរចាប់បាន។
ប៉ុន្មានសប្តាហ៍ក្រោយមក សន្ធិសញ្ញានេះត្រូវបានរាជរដ្ឋាភិបាល សៀម និង អាណ្ណាម អោយសច្ចាប័ន ហើយការប្តូរឈ្លើយសឹកគ្នា បានធ្វើឡើងនៅ ខែមិថុនា ១៨៤៦ គឺ សៀមរុះរើបន្ទាយយួន រីឯយួនរុះរើបន្ទាយសៀម។
អាណ្ណាមបានបង្វិលព្រះខ័នរាជ្យមកថ្វាយព្រះអង្គដួង, ជំនូនសម្រាប់ការសោយរាជ្យ គឺ ត្រារាងបួនជ្រុងធ្វើអំពីមាស និង ប្រទានឋានៈ ថាកាវមេនក្វួកវឿង(ព្រះរាជាកម្ពុជា) រីឯសៀមបានបញ្ជូនគ្រឿងឥស្សរិយយស សម្រាប់រាជបល្ល័ង្គកម្ពុជាដែលគេយកទៅបាងកកកាលពីមុនមកវិញ និង សុំអោយព្រះអង្គដួងអនុម័តយល់ព្រមតាមសន្ធិសញ្ញាសម្ងាត់មួយ ដែលនាំមកដោយចៅហ្វាយខេត្តកំពង់ស្វាយ គឺប្រគល់ទឹកដីម្លូព្រៃ ទន្លេរពៅ និង ទឹកដីឯទៀតដែលគេបានយកតាំងពី ៣០ឆ្នាំមុននោះផង។ ព្រះអង្គដួងមានបន្ទូលថា យើងមិនយល់ព្រមប្រគល់ដីសូម្បីតែបន្តិចអោយទៅពួកសៀមទេ ក៏ប៉ុន្តែដោយពួកគេខ្លាំងជាង អោយគេរក្សាទុកដីដែលគេបានយកជាយូរហើយនោះ មួយរយៈទៀតសិនចុះ ។
ពិធីអភិសេកព្រះអង្គដួង ធ្វើឡើងនៅចុងឆ្នាំ ១៨៤៧ ដោយមានការចូលរួមពីតំនាងយួន អុងខាំម៉ាង និង តំនាងពីរនាក់របស់សៀមគឺ ពញាពេជពិជ័យ និងបារគូម្នាក់ទៀត។ ទ្រង់ត្រូវបានគេថ្វាយព្រះនាមសម្រាប់រាជ្យថា ព្រះហរិរក្សរាមាឥស្សាធិបតី ក្នុងព្រះជន្ម ៥២វស្សា។
ចាប់តាំងពីមានយុទ្ធសន្តិភាពរវាងសៀម និង អាណ្ណាម ១៨៤៥ ទឹកដីកម្ពុជាក្រោមឬទឹកដីដែលបារំាំងហៅថា កូសាំងស៊ីន នោះ កើតមានការរត់ចោលដីស្រែ ចម្ការ របស់ប្រជាជនខ្មែរ ដែលខ្លួនធ្លាប់រស់នៅប្រកបរបរចិញ្ចឹមជីវិត ព្រោះតែ ពួកយួនចេះតែបង្ករឿង មិនអោយខ្មែររស់បានស្រួល។
ចំនែកអាជ្ញាធរ នៅទីទាំងនោះសុទ្ធតែជាដៃជើងរបស់យួន ដែលពួកគេមិនបានផ្តល់ភាពយុត្តិធម៌ដល់ជនជាតិខ្មែរសោះឡើយ ជាហេតុធ្វើអោយខ្មែរនាំគ្នាចាកចេញ មកជ្រកកោនលើទឹកដីកម្ពុជាភាគខាងលើវិញ។ ពួកអាណ្ណាម បាននាំគ្នាចូលមករស់នៅជំនួស ហើយក៏ប្តូរឈ្មោះភូមិ ស្រុក ដែលខ្មែររត់ចោល ជាថ្មីតាមភាសាអាណ្ណាមដូចជា៖
1. ព្រៃនគរទៅជា ទៅជា យ៉ាឌិញ
2. កំពង់ស្រកាត្រី – បៀនវ៉ា
3. បារិយា – បារាជ
4. ផ្សារដែក – អានយ៉ាង រួចប្តូរទៅជា សាដែក
5. ពោធិលើ – បាក់លីវ
6. ទឹកខ្មៅ កាម៉ៅ
7. បាយឆៅ បាយសាវ
8. ពាមបាជ័យ មីថាង
9. ស្រុកតាំ្រង សុកត្រាង
10. ពាមមេសែន ដូងណាយង៉ាយ
11. ក្រមួនស រ៉ាច់យ៉ា
12. ព្រែកឬស្សី កាន់ថឺ
13. អូរមរ អូម៉ូន នៅក្នុងខេត្ត កាន់ថឺ
14. កំពូលមាស ប៊ិញធុយ
15. មាត់ជ្រូក ចូវដុក
16. ភ្នំស្វាយ នូយសាម
17. បារាជ ឡុងស្វៀង
18. ភ្នំបាធី នូយបាធី
19. មួញខាំ ហាទៀង
20. ព្រះត្រពាំង ត្រាវិញ
21. កំពង់ឬស្សី ប៊ិញត្រែ
22. លង់ហោ វិញឡុង
23. មេសរ មី-ថ
24. កោះកុង ហ្គូកុង
25. កំពង់គោ ទ្រឿងអាញ់ ក្រោយមកទៅជា តាន់អាន
26. បានលិច បេនឡុក
27. រោងដំរី តៃនិញ, ភ្នំរោងដំរីឬភ្នំជើងមេដែង ទៅជា នូយតៃនិញ
28. កោះត្រឡាច ពូលូកុងឌ័រ
29. កោះត្រល់ ហ្វូកុក
30. ភ្នំយួក នូយកាវុយ
31. ពាមជើងកញ្ជើ កាន់យើ
32. ឈើទាលមួយដើម ធូដូម៉ូត
33. បន្ទាយជីឬស្សី ហុងង្វៀង
34. កំពង់កោះក្របី បេនង៉ែ(សាយហ្គន)
35. ផ្សារធំ ចឺឡឹង
36. កង្វារដាក់ពាង បៀនវ៉ា
37. ដូងណាយ តុងថាញ់ ក្រោយមកជា ដុងណាយ
38. កនកាវ បាថាក់ (ស្រុកមួយនៅត្រើយមេគង្គខាងលិច)
នៅឆ្នាំ ១៨៤៨ កំហឹងអាណ្ណាមបានស្តែងឡើងបន្ទាប់ពី ព្រះអង្គដួង បញ្ជូនបុត្រារបស់ទ្រង់គឺ អង្គវត្តី អោយទៅក្រុងបាងកក ។ ពួកអាណ្ណាមបានបង្កការលំបាកចំពោះទូកខ្មែរដែលឡើងចុះតាមទន្លេ ចេញ-ចូលកម្ពុជាគឺត្រូវឆ្លងកាត់គយ និង ការពិនិត្យច្រើនអន្លើពីមន្ត្រីអាណ្ណាម រួមទាំងការលំបាកនានាដែលបង្កឡើងដោយពាណិជ្ជករអាណ្ណាមផងដែរ ។ នេះជាការបញ្ជាក់អោយឃើញថា ស្តេចអាណ្ណាមចង់បិទច្រកចេញ-ចូលរបស់ខ្មែរមិនអោយចេញទៅសមុទ្ររួច គឺអោយខ្មែរនៅឯកោពីពិភពលោក ។
ព្រះអង្គដួង បាន រៀបចំប្រទេសអោយមានសន្តិភាពឡើងវិញ ដោយធ្វើកំណែទម្រង់រូបិយវត្ថុ កសាងទំនប់ ផ្លូវ ពង្រីកព្រះពុទ្ធសាសនា តាក់តែងច្បាប់ថ្មី….
ស្នាព្រះហស្ថរបស់ព្រះអង្គដួង មានដូចជា៖
ផ្នែកអក្សរសាស្ត្រៈ និពន្ធរឿងចំប៉ាថោង កាកី ច្បាប់ស្រី… បង្កើតក្រុមនិពន្ធអក្សរ សាស្ត្រនៅឆ្នាំ ១៨៥០
សង់កំពង់ផែនៅកំពត ១៨៤៧ ផ្លូវមួយខ្សែពីឧដុង្គទៅកំពត ប្រវែង ១៤០គ.ម ដើម្បីបើកមុខកម្ពុជាឆ្ពោះទៅរកសមុទ្រ ព្រោះច្រកចេញតាមទន្លេមេគង្គ និង ទន្លេបាសាក់ ដែលកាត់ទឹកដីកម្ពុជាក្រោម ពួកយួនបង្កការលំបាកជាខ្លាំង។
មិនបង្កើតពន្ធថ្មី មិនតម្លើងពន្ធចាស់ តែមានការយកពន្ធលើមុខរបរអាភៀន ដាក់ទោសចំពោះអ្នកប្រព្រឹត្តអាភៀន និងអ្នកផឹកស្រា ហើយនៅឆ្នាំ ១៨៤៧ ទ្រង់បង្កើតតុលាការ…
វិស័យនយោបាយៈ ទ្រង់មិនទុកចិត្តសៀម ក៏មិនទុកចិត្តយួនដែរ ព្រោះពួកនេះតែងតែចង់ត្រួតត្រា និង ចង់លេបយកទឹកដីខ្មែរជានិច្ច ។
ទ្រង់មានការខ្លាចរអាពួកសៀម ព្រោះព្រះអង្គមិនអាចតែងតាំងមន្ត្រីណាម្នាក់ដោយគ្មានការអនុញ្ញាតពីស្តេចសៀមបានទេ ។ ជាក់ស្តែងណាស់នៅឆ្នាំ ១៨៤៨ ព្រះអង្គបានបញ្ជូនឧកញ៉ាចក្រី និង ឧកញ៉ាក្រឡាហោម ទៅស្រុកសៀម ដើម្បីសុំការឯកភាពអោយតែងតាំងជា ចៅហ្វ៊ាទឡ្ហៈ និង ជាសម្តេចពញា ប៉ុន្តែស្តេចសៀមបែរ ជាតែងតាំងមន្ត្រីពីររូបមកពីបាត់ដំបង អោយទទួលតួនាទីនេះជំនួសវិញ។
ដើម្បីគេចចេញពីអំនាចសៀម និង យួន ទ្រង់មានព្រះតម្រិះថា មិនត្រូវគិតពីរឿង ដណ្តើមយកអ្វីដែលបាត់បង់ទៅហើយមកវិញទេ ប៉ុន្តែពេលនេះ កាលៈទេសៈនេះ យើងត្រូវការអ្វីដែលនៅសល់អោយបានជាមុនសិន ។ ទ្រង់មានការបារម្ភណាស់ចំពោះអនាគត ដោយទ្រង់ពិភាល់ថា សន្តិភាពរវាងសៀម-អាណ្ណាម គ្រាន់តែជាការសម្រាកដើម្បីរកឱកាសផ្តួលគ្នា នឹងបានលេបយកទឹកដីខ្មែរតែម្នាក់ឯងប៉ុណ្ណោះ។ បើមានសង្គ្រាមជាថ្មីការបែងចែកទឹកដីខ្មែរដោយ សៀម និង អាណ្ណាម ពិតជាមិនអាចជៀសរួច។ ពួក+សៀមនឹងយកទឹកដី ពោធិសាត់, កំពង់ស្វាយ, ឧដុង្គ, សម្បូរ, ក្រចេះ, ត្បូងឃ្មុំ រីឯ អាណ្ណាមវិញនឹងយកអាណាខេត្តភាគខាងកើតដូចជា បាភ្នំ,ទ្រាំង និង ចតុមុខ ផង។
ក្នុងព្រះរាជតម្រិះរបស់ទ្រង់ គឺមានតែរកកម្លាំងមហាអំនាចបរទេសណាមួយដែលខ្លាំងជាងសត្រូវសងខាងពីរនេះគឺ ត្រូវតែពឹងមហាអំនាច អឺរ៉ុបណាមួយ បារាំង ឬ អង់គ្លេស ។ ដោយហេតុថា ទ្រង់មានបព្វជិតបារាំងម្នាក់ដែលជិតស្និតនិងទ្រង់ឈ្មោះ មីស ទើបទ្រង់មានព្រះរាជបំណងទាក់ទងសុំការចងមេត្រីភាពជាមួយបារាំង។
ថ្ងៃទី១៤ ខែមិថុនាឆ្នាំ១៨៥៣ដោយមានអេវែកមីស ជាអ្នកជួយបកប្រែ សម្ដេចអង្គឌួងបាន ផ្ញើសារលិខិតមួយច្បាប់ពីរាជវាំងឧត្តុង្គ ទៅថ្វាយព្រះចៅអធិរាជណាប៉ូលេអុងទី៣តាម រយៈមន្ត្រីកុងស៊ុលបារាំងនៅសិង្ហបុរីគឺលោក ហ្រ្វេដេរិក ហ្គោទីយ៉េ(Frederic Gautier)។
ព្រះរាជសារដ៏វែងបានៈ
ធានាយ៉ាងកក់ក្ដៅចំពោះស្ថានភាពនៃពួកបេសកបព្វជិតនៅកម្ពុជា ។
ត្អូញត្អែរអំពីឧបសគ្គដែលពួកសៀម និង វៀតណាម រារាំងចំពោះពាណិជ្ជកម្មរវាងកម្ពុជា
និងអឺរ៉ុប ។
ដំណាលយ៉ាងពិស្ដារ អំពីកាលៈទេសៈដែលព្រះអង្គ ឡើងគ្រងរាជ្យដោយគូស បញ្ជាក់ថា ពួកអាណ្ណាមបានកាន់កាប់ទឹកដីអស់ជាងពាក់កណ្ដាលនៃប្រទេសកម្ពុជា ។
មន្ត្រីខ្មែរពីរនាក់គឺ កុយដឺម៉ុងតេរ៉ូ (Koy de Monterro) និង ប៉ែន (Pen) បានធ្វើដំណើរទៅសិង្ហបុរី ដោយនាំទៅជាមួយនូវវត្ថុអនុស្សាវរីយ៍ខាងក្រោមនេះសម្រាប់ថ្វាយចំពោះព្រះចៅអធិរាជបារាំង ៖
– ភ្លុកដំរីធំ ៤
– កុយរមាស២
– ជ័ររង្គទំងន់៥ហាប គឺ៣០០គីឡូក្រាម
– ស្ករសទំងន់៣០០គីឡូក្រាម
– ម្រេចចំនួន៣០០គីឡូក្រាម ។
បារាំងបានបញ្ជូនតំនាងមកគឺ សាលដឺម៉ុងទីញី (Charles de Montigny) មកឥណ្ឌូចិននៅឆ្នាំ ១៨៥៥ ។ សាលដឺម៉ុងទីញី មកដល់សិង្ហបុរី នៅថ្ងៃទី១៦ខែឧសភាឆ្នាំ១៨៥៦ នឹងមកដល់ក្រុងបាងកកនៅដើមខែកក្កដា។ ការចរចាជាមួយសៀម បានអូសបន្លាយយ៉ាងយូរ រហូតដល់ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ១៨៥៦ ទើបមានការចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាពនិងពាណិជ្ជកម្មជាមួយ សៀម ។
ភាពខ្វះការប៉ិនប្រសប់ និង ការធ្វេសប្រហែសរបស់ សាលដឺម៉ុងទីញី គាត់បានធ្លោយមាត់អោយព្រះចៅ បង្គត របស់សៀម ដឹងពីបំណងរបស់គាត់ ដែលចង់មកជួបព្រះរាជាកម្ពុជា។ ដោយខ្លាចបាត់បង់សិទ្ធិត្រួតត្រាលើប្រទេសកម្ពុជានោះ សៀមបានរិះរកមធ្យោបាយធ្វើយ៉ាងណាឲ្យ លោកដឺម៉ុងទីញី ស្នាក់នៅរយៈពេលយូរឯក្រុងបាងកក ហើយឆ្លៀតពេលនោះបញ្ជូនមន្ត្រីរបស់គេមក កាន់រាជវាំងឧដ្តុង្គដើម្បីស្ដីបន្ទោសសម្ដេចអង្គឌួង ។
មេដឹកនាំសៀមបានទាក់ទាញទឹកចិត្ត លោកដឺម៉ុងទីញី ដោយរៀបចំបដិសណ្ឋារកិច្ចយ៉ាងគគ្រឹកគគ្រេង ព្រោះគេមានគោលបំណងពីរយ៉ាងសំខាន់គឺៈទី១-សៀមចង់ឲ្យប្រទេសខ្មែរស្ថិតនៅចំណុះប្រទេសសៀមតទៅទៀត ។
ទី២-សៀមចង់ប្រើប្រាស់ប្រទេសបារាំង ធ្វើជាកំពែងការពារទល់និងវៀតណាមផង និងធ្វើជាកូនជញ្ជីងសម្រាប់ឲ្យមានតុល្យភាពជាមួយអង់គ្លេសដែលបានចូលដល់ភូមាហើយ ។
នៅចុង ខែកញ្ញាឆ្នាំ១៨៥៦ អ្នកការទូតបារាំងបានជិះនាវាឆ្ពោះមកកាន់ប្រទេសកម្ពុជា ហើយចេញដំណើរពីតំបន់ បាក់ណាម(Paknam) គាត់មកសំចតនៅចន្ទបុរី ពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី០១តុលា ដើម្បីផ្ទុកអុសសម្រាប់ដុតលើនាវាម៉ារសូ (Marceau) ។ លោកសាលដឺម៉ុងទីញី មកដល់ដែនសមុទ្រកំពត នៅថ្ងៃ៥តុលាឆ្នាំ១៨៥៦ ។
អេវ៉ែក មីស បានទួល ថ្វាយសម្ដេចអង្គដួងអំពីគម្រោងធ្វើដំណើរនៃអ្នកការទូតបារាំងមកកាន់ប្រទេសកម្ពុជាតាំងពីពេលមុនគាត់មកដល់ទីក្រុងបាងកកមកម្ល៉េះ ។ ដោយមានជំនួយពី បព្វជិត មីស និង អែសត្រែស (Hestrest) សម្ដេចអង្គដួងបានត្រាស់បង្គាប់ឲ្យរៀបចំកន្លែងស្នាក់នៅយ៉ាងសមរម្យនៅកំពង់ផែកំពត សម្រាប់ ម៉ុងទីញី ព្រមទាំង រៀបចំសំអាតផ្លូវលំ ពីរាជវាំងឧត្តុង្គទៅកាន់ខេត្តកំពតផងដែរ ។ ទោះបីមានការជំទាស់ពីពួកមន្ត្រីរបស់ព្រះអង្គក៏ដោយ ក៏ព្រះអង្គបានសម្រេចព្រះទ័យថានឹងយាងទៅជួបអ្នកការទូតបារាំងនៅខេត្ត។
គាត់បានមកដល់ខេត្តកំពតរបស់ខ្មែរនៅខែ កញ្ញា ១៨៥៦ ។ សៀមដឹងគោលបំណងរបស់ សាលដឺម៉ុងទីញី ចង់ទាក់ទងខ្មែរ ក៏គម្រាមព្រះអង្គដួង មិនអោយទាក់ទងបារាំង ។ ហេតុនេះ បំណងរបស់ព្រះអង្គដួង ចង់បានការការពារពីបារាំងមិនបានសម្រេចទេ ។ ដឺម៉ុងទីញី ក៏ធ្វើដំណើរហួសទៅកូសាំងស៊ីន ដោយពុំបានធ្វើសន្ធិសញ្ញាណាមួយជាមួយ ព្រះអង្គដួង ឡើយ ។ នៅថ្ងៃ ១៩ តុលា ឆ្នាំ ១៨៦០ ព្រះអង្គដួងចូលទីវង្គត។
ផ្លូវអង្គដួង ផ្លូវពីរាជធានីឧដុង្គ ឆ្ពោះទៅកំពង់ផែសមុទ្រកំពត នាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០
......
ផ្លូវអង្គដួង គឺជាផ្លូវដ៏សំខាន់តែមួយ គត់សម្រាប់ការធ្វើដំណើរនាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ពីរាជធានីឧដុងឆ្ពោះទៅកំពង់ផែសមុទ្រតែមួយគត់របស់កម្ពុជា គឺកំពង់ផែកំពត។
សក្ខីកម្មជាជនជាតិអុឺរ៉ុបដ៏សំខាន់មួយរូបដែលធ្លាប់ធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ គឺរុក្ខវិទូជនជាតិបារាំង ឈ្មោះលោក ហង់រី មូហូត៍ (Henri Mouhot) ដែលបានធ្វើដំណើររុករកស្រាវជ្រាវមកដល់ប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ១៨៥៩។
តាមសៀវភៅកំណត់ហេតុនៃការធ្វើដំណើរផ្សេងព្រេងស្រាវជ្រាវរុករករបស់លោក ហង់រី មូហូត៍ គាត់បានអះអាងថារូបគាត់បានជូបព្រះបាទអង្គដួងនៅកំពតដោយចៃដន្យ នៅគ្រាដែលព្រះអង្គនឹងពលសេនាយាងទៅក្រសាលនៅកំពត។
នៅពាក់កណ្តាលឆ្នាំ១៨៥៩ លោក ហង់រី មូហូត៍ បានចេញដំណើរពីកំពតឆ្ពោះមក រាជធានីឧដុង្គ ដើម្បីចូលថ្វាយបង្គំគាល់ព្រះបាទអង្គដួង ដូចតាមការសន្យារបស់គាត់ចំពោះព្រះបាទអង្គដួង នៅគ្រាដែលព្រះអង្គយាងមកក្រសាលនៅកំពត និងដើម្បីសុំព្រះរាជលិខិតអនុញ្ញាតិពីព្រះអង្គសម្រាប់ការធ្វើដំណើររុករកស្រាវជ្រាវនៅប្រទេសកម្ពុជាផង។
ការធ្វើដំណើរឆ្លងកាត់ផ្លូវដ៏លំបាក ដោយថ្មើរជើងផង ជិះរទេះគោក្របីផង និងជិះដំរីផង លោក ហង់រី មូហូត៍ ត្រូវចំណាយពេលអស់ជិតមួយសប្តាហ៍ទើបអាចមកដល់រាជធានីឧដុង្គ។ លោក ហង់រី មូហូត៍ គាត់បានសរសេររៀបរាប់អំពីការធ្វើដំណើរដ៏លំបាកមួយនេះយ៉ាងក្បោះក្បាយ។
ប្រសិនបើយើងធ្វើដំណើរឆ្លងកាត់ទី រួមស្រុកជុំគីរី ខេត្តកំពត ហើយសួរអ្នកស្រុកអ្នកភូមិដែលរស់នៅទីនោះ គាត់អាចនឹងប្រាប់ថា ផ្លូវណាមួយដែលហៅថាផ្លូវអង្គដួង ជាក់ជាមិនខានឡើយ។ កាលពីខែមេសា ឆ្នាំ ២០០៤ ខ្ញុំមានវាសនាបានចុះទៅតំបន់នោះចំនួន៤ដង ហើយតែងតែបានឆ្លងកាត់តាមផ្លូវបុរាណមួយនេះ ដែលអ្នកស្រុកហៅថាផ្លូវអង្គដួង។ កាលណោះ ជាផ្លូវសម្បូរដោយល្បាប់ដីខ្សាច់ពិបាកសម្រាប់ឡានម៉ូតូបើកបរ ហើយមានដុះអមសង្ខាងផ្លូវដោយដើមឈើធំៗ និងព្រៃឬស្សី។ មិនភ្លេចទេកាលគ្រានោះដោយសារតែស្ថានភាពផ្លូវពិបាកធ្វើដំណើរខ្លាំងពេក មិនអាចបន្តដំណើរបាន ខ្ញុំត្រូវស្នាក់នៅអស់មួយយប់ក្នុងទីអារ៉ាមដ៏តូចមួយនៅក្បែរជើងភ្នំដំរីរមៀល។
បច្ចុប្បន្នផ្លូវបុរាណសម្រាប់ធ្វើដំណើរពីឧដ្តុង្គ ទៅកំពត គឺជាផ្លូវជាតិប្រភេទផ្លូវក្រាលកៅស៊ូ ចំណុចចេញពីផ្លូវជាតិលេខ៥ ត្រង់ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ហើយកាត់តាមស្រុកគងពិសី និងស្រុកជុំគីរី ហើយភ្ជាប់ទៅផ្លូវជាតិលេខ៣។ ផ្លូវជាតិមួយនេះ មួយភាគធំគឺធ្វើតាមតម្រាយនៃផ្លូវអង្គដួង។
ផ្លូវអង្គដួង គឺជាផ្លូវដ៏សំខាន់ សម្រាប់ការធ្វើដំណើរនាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ពីរាជធានីឧដុង្គ ឆ្ពោះទៅកំពង់ផែសមុទ្រកំពត ដែលមានប្រវែង ១៦០គីឡូម៉ែត្រ។
Mon, 26 Dec 2022
No comments:
Post a Comment