Sophorn Lary 1h · 🇰🇭((((ភ្នំទ្រព្យ)))) 🇰🇭 ពលរដ្ឋ បានសួរទៅក្រសួងព័ត៌មានខ្មែរ ក្រសួងការបរទេសខ្មែរ ដែលរបបលោក ហ៊ុន ម៉ាណែត ថាជាពត៍មានពិតមាននៅទីនោះ ពួកគេបានឆ្លើយថា««ភ្នំទ្រព្យ »» ត្រូវបានកងទ័ពខ្មែរយេីងកាន់កាប់ 100% នឹងប្រាប់ថាកុំជឿលេីរូបភាពខាងថៃបង្ហោះសុទ្ធសឹងតែជារូបថត Ai នោះទេ ។ 👉ពលរដ្ឋលោក មិនអស់ចិត្ត ក៏សួរទៅកាន់ ChatGPT Ai បានឆ្លេីយថារូបភាពនេះ គឺមិនមែនរចនាដោយ Ai នោះទេ អាចជារូបភាពពិត! 👐 😇ដល់ពលរដ្ឋខ្មែរបារម្ភពេកនឹងចង់ដឹងឲ្យកាន់តែច្បាស់ក៏សួរទៅក្រសួងការបរទេសខ្មែរម្តងទៀតថា៖ 👉តេី «« ភ្នំទ្រព្យ »»ត្រូវកងទ័ពថៃ ឬក៏កងទ័ពខ្មែរជាអ្នកកាន់កាប់នាបច្ចុប្បន្ននេះ? 😜ស្រាប់តែក្រសួងឆ្លើយថាស្គាល់ព្រៃសរ ឬអត់៕ចប់😭😛
ក្រសួងការពារជាតិ 1h · នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។ កម្មវិធីខាងលើនេះមានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត ដើម្បីធានាថាបេសកកម្មនេះ នឹងប្រព្រឹត្តទៅដោយរលូន។ សូមគូសបញ្ជាក់ផងដែរថា បេសកកម្ម និងសកម្មភាពនេះបានកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបំពេញការងារប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ប្រទេសម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ On Sunday, August 10, 2025, the Military Attaché Corps Phnom Penh (MACPP), comprising fourteen participants from nine countries, including Australia, the United Kingdom, Canada, China, France, Japan, South Korea, Laos, and Vietnam, with residence both in and outside Cambodia, departed from Phnom Penh for Oddar Meanchey Province to inspect the actual situation and refugee locations following Cambodia’s full implementation of the ceasefire. The program was coordinated by Lieutenant General Phat Vibolsopheak, Deputy Director-General of the General Department of Politics and Foreign Affairs and Director of the International Relations Department at the Ministry of National Defense, together with several many other military officers from the Ministry of National Defense and the Army, to ensure the smooth execution of the mission. It is worth noting that this mission stemmed from the outcomes of the Special Meeting held on July 28, 2025, in Putrajaya, Malaysia, and the Extraordinary Meeting of the Cambodia–Thailand General Border Committee (GBC) was concluded on August 7 2025, which reaffirmed the full implementation of the ceasefire agreed upon on July 28, 2025, in Putrajaya. Cambodia reaffirms its commitment to work constructively, in good faith, and in close cooperation with Thailand, Malaysia, other ASEAN member states, and all relevant partners to ensure the effective and full implementation of the ceasefire and to resolve all disputes peacefully in accordance with international law, the United Nations Charter, and the ASEAN Charter.
វ៉ាន់ សារាយ Vann Saray 9m · បងប្អូនរស់នៅតំបន់សមរភូមិប្រយុទ្ធ សូមប្រយ័ត្នគ្រាប់មិនទាន់ផ្ទុះ។ បើមានការសង្ស័យ សូមទាក់ទង CMAC៖ CMAC ខេត្តព្រះវិហារ៖ - លោក អ៊ាន សុធា 097 222 2735 - លោក ហង្ស សាណាល 097 200 1298 CMAC ខេត្តឧត្តរមានជ័យ៖ - លោក នេត រដ្ឋា 097 200 1141 - លោក ជិន ប៊ុនហឿត 097 204 5751
Meas Saborn 1h · គិតត្រឹមម៉ោង ៦ល្ងាចនេះ ទីតាំងមណ្ឌលសុវត្ថិភាព ស្ថិតនៅសាលាបឋមសិក្សាបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជនភៀសសឹកជាង ៩០ភាគរយ បានត្រលប់ទៅលំនៅឋានរៀងៗខ្លួន។ ជនភៀសសឹក ដែលមិនទាន់ត្រលប់ទៅវិញ ព្រោះតែផ្ទះរបស់ពួកគាត់ នៅក្បែរនឹងតំបន់ជម្លោះខ្លាំងពេក ។ ៩ សីហា ២០២៥ As of 6 pm, the location of the safety center in Bat Thkao Primary School, Chong Kal Commune, Chong Kal District, Oddar Meanchey Province, more than 90 percent of refugees have returned to their respective homes. Refugees who have not returned because their homes are too close to the disputed area. - BTV News August 9, 2025
KhmerLeaks KL 14m · សូមប្រយ័ត្ន៖ "សង្គ្រាមចិត្តសាស្ត្រ បង្កើតពត៌មានក្លែងក្លាយ បំបាក់ស្មារតី បង្កហេតុ ដុតកំដៅ បង្កើតសង្គ្រាម"
វិទ្យុអាស៊ីសេរី-RFA Khmer ទស្សនះវិជ្ជាខ្មែរ · 1h · ទស្សនះវិជ្ជាខ្មែរ 1h · បើសៀមនៅតែបំពានគួរបើកឆាកប្រយុទ្ធ៧ថ្ងៃទៀតអោយវាអស់ចិត្ត ១០០ឆ្នាំក្រោយក៏វាមិនហ៊ានរំលឹក
Bron Sambor 59m · ក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP) ដែលមាន និវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា នាថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ បានចេញដំណើរ ពី រាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាព ជាក់ស្តែង និងទីតាំងស្នាក់នៅ របស់ជនភៀសសឹក ក្រោយកម្ពុជា ចូលរួមអនុវត្តបទឈប់បាញ់ បានយ៉ាងពេញលេញ ដោយ មានមកពីប្រទេសចំនួន០៩ និង១៤ រូប បានចូលរួម ក្នុងនោះរួមមាន ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម ។
ស៊ន សុភក្រ្ត-Sorn Sopheak 48m · នៅថ្ងៃទី១០ ខែសីហានេះអនុព័ន្ធយោធាបរទេស ១៤រូប មកពី៩ប្រទេស ធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន និងជនភៀសសឹក ក្រោយកម្ពុជាអនុវត្តលើបទឈប់បាញ់!
Nhoem Pheakdey
ក្រសួងការងារ៖ គិតចាប់ពីថ្ងៃទី៨ ខែមិថុនា មកដល់ព្រឹកថ្ងៃទី១០ សីហា, ពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃមកកម្ពុជា សរុបមានចំនួន 902 039 នាក់
News Feed posts វ៉ាន់ សារាយ Vann Saray 24m · រឿងពិតមួយលើសមរភូមិប្រយុទ្ធ៥ថ្ងៃរវាងកម្ពុជា-ថៃ ទាំងយន្តហោះf16 ដ្រូន និងការបាញ់ផ្លោង គឺគេបាញ់រកបន្ទាយ និងប្រមាញ់មេទ័ពរបស់កម្ពុជា។ ដូច្នេះការសម្ងាត់លើសមរភូមិ និងដំណើរមេទ័ព គឺសំខាន់ណាស់។
សង្គមបៃតង 28m · នៅចាំគាត់ទេ? ឧត្តមសេនីយន៍ទោ ដួង សំនៀង លោកពូជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៧ ប្រចាំទិសជួរមុខ ភ្នំខ្មោ/ច បុស្បូវ តាថាវ អានសេះ បានព/លីកម្ម ថ្ងៃទី ២៦ កក្កដា ២០២៥ ដោយការវា/យប្រ/ហារគ្រា/ប់បែ/កពី Drone លើលេណដ្ឋានបញ្ជាការរបស់គាត់ ទំ/លា/ក់ច្បាស់ៗណាស់ បើមិនចឹងគាត់ក៏មិនស្លា/ប់ដែរ ព្រោះកន្លែងមេៗគេសំងាត់មិនងាយមានអ្នកដឹងថាគាត់នៅឯណាទេ ដោយសារអ្វី?គេស្គាល់ទាំងមុខ កិញខាងក្នុងក៏មានហើយមួយទៀត គឺខ្មែរយើងមួយចំនួនផុសថា មេទ័ពនេះ ខ្លាំងអញ្ចេះ មេទ័ពនោះខ្លាំងអញ្ចុះ។ ខ្មែរយើងមួយចំនួនឆាប់ភ្លេចថាសត្រូវនៅជុំវិញខ្លួនយើងមិនទាន់ទៅណាទេ អំនួត បង្ហាញ អស់ហើយតាំង លេណដ្ឋាន កន្លែងសំខាន់ៗ តើនរណារងគ្រោះ? បងប្អូនគួរគិតឡើងវិញ? សំណេរ «Choa Dalet»។
SEATV News 24 Hours 5m · អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរវរៈកងទ័ព២រូប ដែលរងរបួស វិលត្រឡប់ទៅគេហដ្ឋានវិញ ក្រោយជាសេះស្បេីយ បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន ជ័យ បានអញ្ជើញជូនដំណើរវរៈកងទ័ព២រូប ដែលមានរបួស កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ ក្នុងការប្រយុទ្ធតតាំងពីការឈ្លានពានសត្រូវសៀម បណ្តាលឱ្យរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែង អំណរគុណដល់ក្រុមគ្រូពេទ្យខេត្ត មិត្តភាពកម្ពុជា- ជប៉ុន ស្រុកមង្គលបូរី ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ក្នុងការព្យាបាលជូនដល់វរៈកងទ័ព ទទួលបានការជាសះស្បើយ និងបានវិលត្រឡប់ទៅគេហដ្ឋានជួបជុំក្រុមគ្រួសារ ប្រពន្ធកូនវិញ។ ជាមួយគ្នានោះហើយឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះភាពអង់អាចក្លាហានរបស់វរៈកងទ័ព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ឃ្លាតឆ្ងាយពីគ្រួសារ ប្រពន្ធកូន ដើម្បីបុព្វហេតុជាតិមាតុភូមិ។ សូមបញ្ជាក់ថា វរៈកងទ័ពទាំង២រូបមានឈ្មោះ៖ ១-ពលបាលឯក ហើស លឿ អាយុ៤៤ឆ្នាំ ឈរជើងនៅតំបន់ថ្មបេះដូង ស្លាបឆ្វេងប្រាសាទតាមាន់ របួសបាក់ភ្លៅស្តាំ ២-ពលបាលឯក នួន សារ៉ាយ អាយុ៥០ឆ្នាំ ឈរជើងនៅតំបន់ថ្មបេះដូង ស្លាបឆ្វេងប្រាសាទតាមាន់ របួសក្រៅដៃស្តាំ៕ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
Sports Kh 24m · ទី១ ចង់សួរជាងភ្លើងថា ផ្សារខាងក្រោម តែភ្លើងនៅឯលើចឹងមែន 😂 ទី២ លើភ្នំទ្រព្យខ្យល់ខ្លាំងណាស់ តែហេតុអ្វីទង់ជាតិគ្មានបក់អីបន្តិចចឹង? ឬទង់ជាតិថៃងាប់? ទើបអត់បក់រវិចៗ? ទី៣ រង្វង់ខាងក្រោមគេដាក់ថា AI ខណ្ឌចប់។😆 ទី៤ រដ្ឋាភិបាលថៃអត់មានប្រកាសទេ ថាភ្នំទ្រព្យជារបស់ថៃ តែប្រកាសច្បាស់ៗថា ប្រាសាទទាំង៣ ជាដែនអធិបតេយ្យកម្ពុជាគ្រប់គ្រង១០០%។ ទី៥ បើសិនសៀមយកបានតំបន់ណា១នោះ ម្លោះវាអត់នៅស្ងៀមទេ វានាំទាំងជីដូនជីតាវាមកទាំងឡានៗមកលេងតំបន់នោះ ជាក់ស្ដែងដូចមុនសង្រ្គាម សៀមបាននាំយុវជនវារាប់ពាន់មកលេងប្រាសាទតាមាន់។ ទី៦ ភ្នំជាប់ព្រំដែនកម្ពុជាថៃមានច្រើន នៅភូមាក៏មាន។ នៅចំងាយរាប់រយគីឡូដីពីព្រំដែនកម្ពុជាថៃ តែនៅទឹកដីថៃក៏មានភ្នំ។
Kdaily News 10m · Breaking៖ ទាហានជើងទឹក ថៃម្នាក់បានស្លាប់ ដោយសាររៀបចំអាវុធនៅព្រំដែនថៃ-កម្ពុជា ខុសបច្ចេកទេសបណ្ដាលឱ្យផ្ទុះ! នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោក Parach Rattanaichaiphan អ្នកនាំពាក្យរងកងទ័ពជើងទឹកថៃ បានទទួលស្គាល់ថា.ទាហានជើងទឹក ថៃម្នាក់ ពិតជាបានស្លាប់ ពេលកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ ប្រាកដមែន។ មូលហេតុដោយសារទាហាន រូបនោះរៀបចំអាវុធនៅព្រំដែនថៃ-កម្ពុជា ខុសបច្ចេកទេសបណ្ដាលឱ្យផ្ទុះ។ ប្រភពពីkhaosod។ លោក Parach បញ្ជាក់ថា ទាហានជើងទឹក ដែលស្លាប់ឈ្មោះ Pattarawut Rattanawong ខណៈនៅមុនពេលកើតហេតុ រូបគាត់បានពិនិត្យនិងរៀបចំអាវុធ ហើយចៃដន្យ អាវុធបានផ្ទុះ បណ្ដាលឱ្យគាត់របួសធ្ងន់។ ភ្លាមៗក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេក គាត់បានស្លាប់ នៅមន្ទីរពេទ្យតែម្ដង៕
មីង បូរិន cooking 3h · មេបញ្ជាការកងទ័ពអាកាស ថៃ សារភាពថា កងទ័ព ខ្មែរ ពិតជាខ្លាំង ! ដោយនិយាយថា ថៃ យើងប្រើ F-16, Gripen fighter guide missile Drone អាវុធទំនើបៗគ្រប់ប្រភេទ តែមិនអាចគាស់ទ័ព ខ្មែរ ឱ្យរបើកចេញពីលេណដ្ឋាន position កងទ័ព ខ្មែរ មានត្រឹម AK-47 ,B-40 ចាស់សល់ពីសង្រ្គាមលោកលើកទី 2 ទាហានពាក់ស្បែកជើងផ្ទាត់ ទ័ពខ្មែរមានឆន្ទៈមោះមុតការពារទឹកដី កងទ័ពខ្មែរពឹងលើឆន្ទៈប្រយុទ្ឋ 90% សព្វាវុធ 10% រីឯទ័ពយើងពឹងលើអាវុធ 90% ឆន្ទៈកងទ័ព 10% តំបន់ ភ្នំ 350 ប្រាសាទតាក្របី ភ្នំខ្មោច ជាវាលពិឃាត hills 350 is the killing field ។ នៅអាមេរិកមាន Rambo មួយ ខ្មែរមាន Rambo ច្រើនប្រយុទ្ធស៊ូស្លាប់មិនថយ 5 ថ្ងៃ ដាច់ស្បៀង ក្នុងរូបថតវីរៈជនមេទ័ពខ្មែរ លោកជា មេកន្រ្ទាញភ្នំខ្មោច ដែល ថៃ ដាក់ឈ្មោះថា វាលពិឃាត យើងមិនអាចវាយយកពី ខ្មែរ បានទេ ៕
Sok Vorn TVFB 15h · ភ្នំខ្មោចប្រវត្តិសាស្ត្រ ដែលមិនអាច បំភ្លេចបាន ជាឈ្មោះភ្នំមួយដែលសៀមសម្លាប់ខ្មែរក្នុងឆ្នាំ១៩៧៩ ជាង ៨ម៉ឺននាក់ «កូនខ្មែរគួរដឹងគ្រប់ៗគ្នា»។ នៅ ខែកក្កដា ឆ្នាំ១៩៧៩ ជនភៀសខ្លួនខ្មែរ នៅជំរំណងចាន់ ច្រើនពាន់នាក់ ត្រូវទាហានថៃ ដឹកទៅទម្លាក់ចោល នៅភ្នំដងរែក អោយវិលចូលដីខ្មែរវិញ។ បើមិនតោងវល្លិ ទម្លាក់ខ្លួនសម្រូតចុះ តាមជញ្ជាំងភ្នំ ក៏ត្រូវពួកវាបាញ់រះ សម្លាប់ចោល។ អ្នកដែលសម្រូតចុះ តាមវល្លិល្បាក់ភ្នំនោះ មានមនុស្សចាស់ កូនក្មេង ស្រ្តីសរសៃខ្ចី ស្ត្រីមានផ្ទៃពោះ និង អ្នកជម្ងឺ ។ ភាគច្រើន ពុំបានរួច រស់ជីវិតឡើយ។ ចំណែក អ្នកដែលមានសំណាង ចុះមកដល់ក្រោម ត្រូវជួបនឹង ខ្មែរក្រហម ចោរព្រៃ កងទ័ពឈ្លានពានដីខ្មែរ មីនកប់ និង ត្រពាំងទឹក ដែលត្រូវគេដាក់ថ្នាំបំពុល ត្រូវស្លាប់គរជើង ពេញព្រៃ មួយសាទៀត។ មានតែ ចំនួនបួនដប់គ្រាប់មនុស្ស ប៉ុណ្ណោះ ដែលបានរត់រួចរស់ជីវិត មកនិទានរឿងនេះ សាជាថ្មី ចែកកូនចៅស្តាប់ អោយបានដឹង នៅជីវិត រន្ធត់តក់ស្លុតទាំងឡាយ្ ដែលជនភៀសខ្លួនខ្មែរ បានឆ្លងកាត់ នៅសម័យសង្គ្រាមឈ្លានពាន ពីប្រទេសជិតខាង និង សង្គ្រាមប្រល័យ ពូជសាសន៍ខ្លួនឯង។ ថ្វីបើ បច្ចាជនខ្លះគិតថា នេះជាសាច់រឿង ហួសហេតុនឹងគួរអោយជឿ ប៉ុន្តែការពិត នៅជាការពិត មិនអាចកែប្រែ បំភ្លែ អោយបាត់ស្រមោល ពីជីវិតខ្មែរភៀសខ្លួន ទាំងឡាយនេះ បានឡើយ។ (In some UN documents, it noted as it happened in June of 1979. But, it happened multiple times thus, dates might have varied depending upon each individual experience or memory. My recollection of exact dates might be off a few days from the calendars).
Facebook menu Your shortcuts Privacy · Terms · Advertising · Ad choices · Cookies · · Meta © 2025 Home Create a post Stories News Feed posts Chan Born 6m · Shared with Public ព្រំដែនកម្ពុជា ថៃ៖ មេទ័ពកម្ពុជាប្រចាំទិសតាមន បានរាយការណ៍ទៅ បណ្តាអនុព័ន្ធយោធាបរទេសអំពីការ វាយប្រហារដោយជំពាមកៅស៊ូជាង ១០០ គ្រាប់មកលើ មូលដ្ឋានកងទ័ពកម្ពុជា កាលពីម្សិលមិញនេះ។ រដ្ឋាភិបាលសៀម ធ្លាប់បានទទួលជោគជ័យ ដោយប្រើកងទ័ពជំពាមកៅស៊ូ វាយប្រហារផ្តួលរំលំរដ្ឋាភិបាលថៃនៅឆ្នាំ ២០២០ ដល់ ២០២១ កាលណោះ បាតុករប្រើជំពាមកៅស៊ូតតាំងជាមួយ កាំភ្លើង បន្ទាប់មក កងទ័ពរាជវាំង្គ ចល័តចូលទីក្រុងដើម្បីគាំទ្រកងទ័ពជំពាមកៅស៊ូ។ ដូចគ្នានេះដែរ ក្រោយពីមានបទឈប់បាញ់ ២៨ កក្កដា២០២៥នេះ កងទ័ពសៀម បានវាយប្រហារមកលើ កងទ័ពកម្ពុជាជាបន្តបន្ទាប់ដោយប្រើជំពាមកៅស៊ូ។ បុណ្យជំពាមកៅស៊ូ ត្រូវបានរាជវាំង្គថៃ ចាត់ទុកជាបុណ្យជាតិរំលឹកថ្ងៃជ័យជំនះ លើ រដ្ឋាបាលថៃ ឆ្នាំ ២០២១។ Khemrin Kim 2h · មេទ័ពភូមិភាគ២ថៃលោកប៊ុនស៊ីន ប៊ុកក្លាង ប្រកាសនៅរសៀលថ្ងៃអាទិត្យទី១០ ខែសីហានេះថានឹងវាយយកប្រាសាទតាក្របីឲ្យបាន និងបិទប្រាសាទតាមាន់ធំបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ ក្នុងពេលនៅសេសសល់៥១ថ្ងៃក្នុងតួនាទីនេះ។ លោកថាទាហានថៃព្យាយាមវាយយកប្រាសាទតាក្របី៤ដងក្នុងពេលប្រយុទ្ធគ្នា៤ថ្ងៃកន្លងមកដោយវាយចេញពីទីតាំង១១កន្លែង ប៉ុន្តែចូលមិនចុះ ដោយសារការវាយបកខ្លាំងនិងចម្ការមីន។ (Source: Khaosod: https://www.facebook.com/share/p/19FrjN3is4/ ) By: MenKimSeng(VOA reporter) Khemrin Kim https://www.facebook.com/share/p/19FrjN3is4/ 2h Reply OMEGA Watches Sponsored · Discover the new Aqua Terra 30 mm. The first Seamaster in this smaller size and still with Master Chronometer quality. 0:00 / 0:36 OMEGAWATCHES.COM my little secret Samdech Hun Sen of Cambodia 1h · ព្រឹកមិញខ្ញុំបានបង្ហោះសកម្មភាពវាយ កូនគោលរបស់ខ្ញុំ។… See more Chhorvirith Theng 🙏🙏🙏❤️❤️❤️🇰🇭🇰🇭🇰🇭 1h Reply Thmey Thmey 45m · លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ប្រាប់ក្រុមអនុព័ន្ធយោធាបរទេសថា ថៃបន្តបាញ់គ្រាប់ចម្ពាម១០០គ្រាប់លើកងទ័ពខ្មែរយប់មិញ ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទិសប្រាសាទតាមាន់ បានប្រាប់ក្រុមអនុព័ន្ធយោធាបរទេស ថាថៃបន្តរំលោភបទឈប់បាញ់ ដោយក្នុងនោះសង់លេណដ្ឋាននៅលើប្រាសាទ និងដាក់របងលួសក្នុងប្រាសាទជាដើម។ បន្ថែមពីនេះ នៅយប់ថ្ងៃទី៩ ខែសីហា ទាហានថៃបានបាញ់គ្រាប់ចម្ពាមប្រមាណ១០០គ្រាប់ ចូលលេណដ្ឋានទាហានខ្មែរ។ លោក នាក់ វង្ស បញ្ជាក់ថា ទាហានខ្មែរបានត្រឹមរាយការណ៍ករណីនេះទៅថ្នាក់លើប៉ុណ្ណោះ ដោយមិនមានការតបតអ្វីឡើយ។ គួរបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) សរុបចំនួន៩ប្រទេស ស្មើនឹង១៤រូប បានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅខេត្តឧត្តរមានជ័យ ក្នុងភូមិសាស្រ្តស្រុកបន្ទាយអំពិល៕ ដោយ៖ អ៉ីសា រ៉ហានី, ថោង ប្រណី #ThmeyThmey See more in Video Video thumbnail 4:58 វីរៈកងទ័ពកម្ពុជាបានឲ្យកងទ័ពថៃរុះរើបន្លាលួសចេញវិញ... ០៩.០៨.២០២៥ សារិន ស៊ូន KUN KHMER Share Watch Again ស៊ីស៊ីថាមស៍ 35m · BREAKING NEWS៖ មេទ័ពភូមិភាគ២ប្រកាសវាយយកប្រសាទតាក្របី និង តាមាន់ធំកាន់កាប់មុនចូលនិវត្តន៍៥១ថ្ងៃខាងមុខ ថៃ៖ មេទ័ពភូមិភាគ២ (ប៊ុនស៊ីង ផាតក្លាង) ប្រកាសវាយយកប្រាសាទតាក្របីឲ្យបាន និង បិទប្រាសាទតាមាន់ធំទាំងស្រុងមុនលោកចាកចេញពីតំណែង ៥១ថ្ងៃទៀត។ នេះបើតាមការបញ្ជាក់របស់កាសែតថៃ KHAOSOD ចេញផ្សាយនៅល្ងាចថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០២៥នេះ។ តាមប្រភពដដែលមេបញ្ជាការយោធាភូមិភាគទី២ បានអះអាងថាការស្លាប់បាត់បង់ជីវិតក្នុងចំណោមទាហានកម្ពុជា-ថៃទំនងមានប្រហែលជាង៣០០០នាក់។ លោកថាទាហានថៃបានព្យាយាមវាយនឹងកាន់កាប់ប្រសាទតាក្របីដល់ទៅ ៤ ដងតែទទួលបានការបរាជ័យដោយសារតែនៅទីនោះមានកងកម្លាំងកម្ពុជានៅក្បែរជាប់ប្រសាទជានិច្ចហើយក៏ជាភូមិសាស្រ្តពិបាកវាយលុក។ ផាតក្លាង ថាទាហានថៃព្យាយាមវាយចូល ៤ថ្ងៃជាប់ៗគ្នាបែកចែកចេញជា ១១ ទីតាំងតែនៅតែមិនអាចវាយបានដោយសារតែតំបន់នោះសម្បូរទៅដោយគ្រាប់មីនផ្ទុះ។ លោកថាពេលនេះទាហានថៃកំពុងតែស្ថិតនៅចម្ងាយប្រមាណ ៣០ម៉ែត្រពីប្រាសាទ។ លោកផាតក្លាងថែមទាំងប្រកាសទៀតថានៅសេសសល់ពេល ៥១ ថ្ងៃទៀតមុនចូលនិវត្តន៍លោកនឹងវាយយកប្រសាទតាក្របី និងឈានទៅបិទប្រាសាទតាមាន់ធំទាំងស្រុងឲ្យទាល់តែបាន។ គួរកត់សម្គាល់ថាលោក ប៊ុន ស៊ីង ផាតក្លាងនេះហើយដែលបានប្រកាសបិទប្រាសាទតាមាន់ធំដែលជាប្រាសាទសម្បត្តិរបស់ប្រទេសកម្ពុជា ហើយទាហានថៃបានបើកការវាយប្រហារមកលើកម្ពុជាមុន៕ ក្រសួងការពារជាតិ 5h · នៅរសៀលថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា និងមានការសម្របសម្រួលពី ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានចុះពិនិត្យទីតាំងជាក់ស្តែងដែលរងការបំផ្លាញ់ដោយការទម្លាក់គ្រាប់ផ្លោង របស់យោធាថៃ មកលើវត្តតាមន្តសែនជ័យ ដែលជាទីសក្ការៈបូជា ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នៅ ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ Sunday Afternoon, 10 August 2025 The Delegation of the Military Attaché Corps of Phnom Penh (MACPP), both resident and non-resident, under the coordination of His Excellency Mean Chanyada, Governor of Oddar Meanchey Province, conducted the on-site observation of the locations directly impacted by the indiscriminate artillery strikes by the Thai armed forces, onto a buddhist pagoda (Wat Ta Moan Sen Chhey ) was an important religious site for local citizens which got impacted during the Cambodian–Thai border conflict, in the vicinity of Thma Daun Village, Kok Mon Commune, Banteay Ampil District, Oddar Meanchey Province. #ក្រសួងការពារជាតិ #modgovkh #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia Bron Sambor 29m · លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ថ្ងៃ១០ សីហា នេះ បានប្រគល់ដ្រូនចំនួន១០ គ្រឿង ដល់កងទ័ពថៃ ដើម្បីប្រើប្រាស់ ក្នុងកិច្ចការពារព្រំដែន ។ មេបញ្ជាការភូមិភាគទី២ ឧត្តមសេនីយ៍ ឯក Boonsin Padklang បានទទួល យកដ្រូនទាំងនេះ និងបញ្ជាក់ថាពួកគេ នឹងពង្រឹងសមត្ថភាព ឈ្លប យកការណ៍ បន្ថែមទៀត សម្រាប់ប្រទេសថៃ។ Sunrise Forward 1h · ប្រាសាទតាក្របីត្រូវយកត្រឡប់មកវិញអោយបាន លោកបង្ហើបថាដោយមុនបទឈប់បាញ់ព្យាយាមវ៉ៃយក4ដង តែចូលមិនចុះ នេះជាសម្ដីមេទ័ពភូមិភាគទី2ថៃ និយាយក្នុងថ្ងៃទី 10/08/25
ក្រសួងការពារជាតិ 3h · នៅរសៀលថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានចុះពិនិត្យទីតាំងជាក់ស្តែងដែលរងការបំផ្លាញដោយការទម្លាក់គ្រាប់ផ្លោង របស់យោធាថៃ មកលើសាលាបឋមសិក្សាតាមន្តសែនជ័យ ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នៅ ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ Sunday Afternoon, 10 August 2025 The Delegation of the Military Attaché Corps of Phnom Penh (MACPP), both resident and non-resident, conducted the on-site observation of the locations directly impacted by the indiscriminate artillery strikes by the Thai armed forces, onto an Elementary School (Ta Moan Sen Chhey Elementary) during the Cambodian–Thai border conflict, in the vicinity of Thma Daun Village, Kok Mon Commune, Banteay Ampil District, Oddar Meanchey Province.
វ៉ាន់ សារាយ Vann Saray 2h · ទន្ទឹមនឹងការប្រកាសពីបរាជ័យក្នុងការគ្រប់គ្រងប្រាសាទតាក្របី មេភូមិភាគ២របស់ថៃ បានបង្ហាញការតាំងចិត្តយកប្រាសាទទៅវិញ។ តើការតាំងចិត្តរបស់មេទ័ពថៃរូបនេះ បង្ហាញនូវចេតនាបំផ្លាញចោលកិច្ចព្រមព្រៀងបទឈប់បាញ់ឬយ៉ាងណា? សូមលោកប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងអ្នកសង្កេតការណ៍ទាំងឡាយ ជួយកត់ចំណាំផង។ Alongside the announcement of failure in managing the Ta Krabei Temple, Commander of Thailand’s 2nd Army Region expressed determination to reclaim the temple. Does this determination by the Thai military commander signal an intention to abandon the ceasefire agreement? I urge the President of the United States, the Prime Minister of Malaysia, and all observers to take note.
វ៉ាន់ សារាយ Vann Saray 8h · ខ្ញុំប្រាថ្នាឃើញរាជរដ្ឋាភិបាលបង្កើតមូលនិធិ ដើម្បីវិស័យការពារជាតិ ផ្តោតកិច្ចការព្រំដែន រួមទាំងការបង្កើនប្រាក់ខែទ័ពនៅព្រំដែន។ ម្នាក់១ដុល្លារ ៥លាននាក់ ក៏មួយខែ៥លានដុល្លារដែរ។ យើងរួមគ្នាពង្រឹងកិច្ចការពារជាតិ។
Hout Songhak 5h · ក្រុមអនុព័ន្ធយោធាប្រទេសចំនួន ៩ កំពុងពិនិត្យស្ថានភាពជាក់ស្តែង នៅវត្តតាមាន់សែនជ័យ ឃុំគោមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដែលជាទីតាំងយោធាថៃប្លោងគ្រាប់ដាក់វត្តអារាម សាលារៀន និងភូមិដ្ខានពលរដ្ឋ រងការខូចខាតអស់ជាច្រើន។ ក្រុមអនុព័ន្ធយោធាទាំង៩ប្រទេស និង១៤រូប មានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។
Sunrise Forward 4h · អ្នកគិតថាថៃខាតបង់ ពាណិជ្ជកម្មធំធេងក្នុងជម្លោះនេះគឺខុសហើយ ពេលនេះថៃមិនទាន់ខាតបង់ខ្លាំងទេ បើមើលតាមតួរលេខការនាំចូល រយៈពេល7ខែដូចគ្នាធៀបនិងឆ្នាំ2024 ព្រោះមុនផ្ទុះអាវុធថៃមានការនាំចូលទំនិញស្តុកក្នុងឃ្លាំង កម្ពុជាច្រើនអាចទុកលក់បាន3ខែ
Thmey Thmey 4h · ព្រះអង្គ កណ្ណារ៉ា និមន្តហែធម្មយាត្រា ទាំងមានជំងឺស្លាប់មួយចំហៀងខ្លួន ទោះបីមានជំងឺស្លាប់មួយចំហៀងខ្លួន តែព្រះអង្គ កណ្ណារ៉ា គង់នៅវត្តឧណ្ណាលោម នៅតែចូលរួមហែក្បួនធម្មយាត្រា ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព រវាងកម្ពុជា-ថៃ។ សូមជម្រាបថា នៅថ្ងៃទី១០ សីហានេះ ព្រះសង្ឃ ២,៥៦៩អង្គ និងពុទ្ធបរិស័ទ រាប់រយនាក់ បានជួបជុំហែក្បួនធម្មយាត្រា ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រវាងកម្ពុជា-ថៃ។ ក្បួនធម្មយាត្រានេះ ត្រូវបានហែចេញពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចដង្ហែក្បួនធម្មយាត្រាឆ្ពោះទៅកាន់វិមានឯករាជ្យ៕
Vath Ta Na 10m · សូមវិរៈកងទ័ពកម្ពុជា យប់នេះសូមប្រុងប្រយ័ត្នឱ្យមែនទែន សត្រូវចោរសៀមវាមិនចោលគំនិតឈ្លានពានយើងទេ ។សូមវិរៈកងទ័ពសុខសុវត្ថិភាព៚🙏🙏🙏
Kou Samedy added a new photo — with Kou Samedy. 6h · គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ភ្លាមៗ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មកទល់នឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ មានរយៈពេល ១២ថ្ងៃហើយ។ កម្ពុជាស្នើឱ្យភាគីថៃឆាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨រូបឱ្យត្រលប់មកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របទៅនឹងការអំពាវនាវដ៏ទទូចរបស់បណ្តាប្រទេសដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។ Starting from July 29, 2025, at 7:50 AM, immediately after the ceasefire entered into force, Cambodian military personnel were unlawfully captured by Thai soldiers. As of now, there have been 12 days as of August 10, 2025. Cambodia has repeatedly urged Thailand to promptly return all 18 military personnel back to Cambodia in accordance with international humanitarian law and in response to the urgent appeals from various partner countries and international organizations.
Sem Soeun 2h · មេចោរទ័ពភូមិភាគ២ Saim អាអូន ប៊ុនស៊ីន បាត់ក្លាំង ប្រកាសនៅរសៀលថ្ងៃអាទិត្យទី១០ ខែសីហានេះថានឹងវាយយកប្រាសាទតាក្របីឲ្យបាន និងបិទប្រាសាទតាមាន់ធំបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ ក្នុងពេលនៅសេសសល់៥១ថ្ងៃក្នុងតួនាទីនេះ។ លោកថាទាហានថៃព្យាយាមវាយយកប្រាសាទតាក្របី៤ដងក្នុងពេលប្រយុទ្ធគ្នា៤ថ្ងៃកន្លងមកដោយវាយចេញពីទីតាំង១១កន្លែង ប៉ុន្តែចូលមិនចុះដោយាសារការវាយបកខ្លាំងនិងចម្ការមីន។
Samdech Hun Sen of Cambodia
គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំលឺថា សាកលវិទ្យាល័យថៃមួយនោះដែលខ្ញុំមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីខ្ញុំ ! ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ។
ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុនសែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា៕
It is quite ridiculous. Today, I heard that a university in Thailand, whose name I can’t even recall, held a vote to revoke my honorary degree.
Let me clarify: there is no need to revoke it. I already discarded that degree in the toilet back in 2008, when Thailand deployed its military to invade Cambodia’s Preah Vihear Temple. Your degree has no value for me to keep.
I hold no pride whatsoever in a piece of paper bearing your name. Hun Sen’s intellect was not born from your institution. Hun Sen’s intellect comes from the teachings of the Cambodian people and the schools of Cambodia.
Kin Phea ការទទួលយកសញ្ញាប័ត្រកិត្តិយសពីសាកលវិទ្យាល័យខ្លះ គឺបានធ្វើឱ្យយើងបាត់កិត្តិយសទៅវិញទេ។ ទៅថ្ងៃអនាគត ថ្នាក់ដឹកនាំយើងគ្រប់ជាន់ថ្នាក់ កុំចេះតែទទួលសញ្ញាប័ត្រកិត្តិយសដោយងាយៗ។
ខ្ញុំបាទយល់់ស្របដោយសេចក្តីគោរពបំផុតចំពោះសម្តេចថា គឺទាំងចំណេះដឹង ទាំងកិត្តិយស និងកិត្យានុភាពរបស់សម្តេច មិនមែនបានមកដោយសារសាកលវិទ្យាល័យទាំងនោះទេ។ ប៉ុន្តែ សាកលវិទ្យាល័យទាំងនោះទៅវិញទេ ដែលទទួលបានកិត្តិយសដោយសារសម្តេចនោះ។
Sok San
ផ្ទះតាម៉ុកឬផ្ទះក្រហមជាប៉ុស្តិ៍យាមរបស់ថៃ សព្វថ្ងៃនេះ។ ផ្ទះតាម៉ុកឬផ្ទះក្រហមស្ថិតក្រោមការគ្រប់គ្រងរបស់តាម៉ុកឬខ្មែរក្រហមហើយផ្ទះក្រហមនេះជាអតីតទីបញ្ជាការកងទ័ពខ្មែរក្រហមកាលពីសម័យសង្រ្គាមសុីវិលនាទសវត្សទី៨០។ យើងអាចមើលឃើញផ្ទះក្រហមនេះបានទាល់តែឡើងទៅប្រាសាទព្រះវិហារ។ ថៃចូលមកកាន់កាប់ផ្ទះក្រហមក្រោយខ្មែរក្រហមធ្វើសមាហរណកម្មឆ្នាំ១៩៩៨។ កាលពីទសវត្សទី៨០ ថៃខ្លាចតាម៉ុកនិងខ្មែរក្រហមណាស់មិនហ៊ានមកក្បែរផ្ទះក្រហមទេ។
ផ្ទះក្រហមនេះសៀមហៅ"ផាម៉អ៉ីដែង"។ នៅក្បែរផ្ទះក្រហមមានអូរធម្មជាតិមួយដែលមានទឹកហូរពីលិចទៅកើតហើយបារាំងបានយកអូរនេះជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ នៅខាងត្បូងអូរទៅប្រហែល៣០០ម៉ែត្រដល់កាំជណ្តើរប្រាសាទព្រះវិហារមានស្ពានដែកក្រាលដោយបន្ទះដែកស្តើងសម្រាប់ឆ្លងពីខាងសៀមចូលទៅមើលប្រាសាទព្រះវិហារ។ ចាប់ពីអូរស្ពានដែកទៅជើង ខាងសៀមមានលានថ្មដាប់រលីង ឯផ្ទះក្រហមនេះនៅលើភ្នំខាងកើតលានថ្មសៀមជីកថ្នល់ចាក់កៅស៊ូ។ តាមផែនទីទី១ (ផែនទីបំលែងពីផែនទីបារាំងនិងផែនទីទី៣ដល់ទី៦(ផែនទីខ្នាត ១/២០០ ០០០ ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ហើយផែនទីទាំងនេះបានភ្ជាប់ជាមួយពាក្យបណ្តឹងទៅ ICJ ឆ្នាំ១៩៥៩-១៩៦២) បញ្ជាក់ថា ផ្ទះក្រហមស្ថិតនៅក្នុងទឹកដីខ្មែរ។ ផែនទីទី៧ ជាផែនទីខ្នាត ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី(គូរដោយខ្លួនឯង) ដែលបញ្ជាក់ថា ផ្ទះក្រហមស្ថិតក្នុងទឹកដីថៃ។ ផែនទីទី២ជាផែនទីបញ្ជាក់ពីតំបន់ដែលថៃឈ្លានពាន (៤.៦ គីឡូម៉ែត្រការ៉េ) ដែលមានភ្នំទ្រព្យ វាលឥន្ទ្រីយ៍ជាដើម។
សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ ) បានប្រកាសសាលក្រមឲ្យខ្មែរឈ្នះក្តីរឿងប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទឆ្នាំ១៩៦២និងឆ្នាំ២០១៣។ កម្ពុជាត្រូវតែទាមទារយកដីនិងផ្ទះក្រហមមកវិញតាមសាលក្រមរបស់ ICJ
ស៊ន សុភក្រ្ត-Sorn Sopheak 17m · ឃើញកាសែតថៃ ផ្សាយអ្នកនាំពាក្យថ្មីដែលជាអតីតបវរកញ្ញា បានធ្វើដំណើរទៅកាន់ប្រាសាទតាមាន់ធំ។ ក្រោយការសួរនាំ និងស្រាវជ្រាវព័ត៌មាននេះ បានបង្ហាញថា ជាវីដេអូចាស់ ដែលគាត់ទៅទីនោះកាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥មកម្ល៉េះ។
“บุ๋ม ปนัดดา”ลงพื้นที่ ปราสาทตาเมือนรม ให้กำลังใจขอบคุณทหารดูแลแผ่นดินไทย
"Boom Panadda" visited Prasat Ta Muen Rom to offer encouragement and thank the soldiers for taking care of the Thai land.
អាចារ្យហ្វី-ButhVichhai-Official 46m · ខ្ញុំអាចារ្យហ្វី ឈ្មោះ ប៊ុតវិឆៃ ថ្ងៃច័ន្ទនេះ បើសិនខ្ញុំរៀបចំ ឯកសាររួច ខ្ញុំសម្រេចចិត្ត ចូលគុក មិនអោយពិកបាក ដល់របបដឹកនាំ កម្ពុជា
เทศกาล ยิงหนังสติ๊กโลก ปลูกป่าลอยฟ้า ปี3 คนรุ่นใหม่กว่าพันคน แห่ร่วมกิจกรรม
Over a thousand young people flocked to the World Slingshot Festival, planting trees in the sky, year 3.
Myanmar’s Protesters Face Down the Military With Slingshots and Rocks
សម្ពន្ធហ្វេសប៊ុកកម្ពុជា CFA
🔥 ច្បាស់លាស់ហើយ 🇰🇭✊
ឧបករណ៍វាយតម្លៃរូបភាព AI បានបង្ហាញថា វាមានកម្រិតដល់ទៅ ៦៥.៥%ទៅហើយដែលបញ្ជាក់ថា «រូបភាពនេះត្រូវបានបង្កើតឡើងដោយ AI » ហើយឧបករណ៍វាយតម្លៃមួយទៀតបញ្ជាក់ថា វាមានកម្រិតដល់ ១០០%ទៅហើយដែលបញ្ជាក់ថា «រូបភាពនេះត្រូវបានបង្កើតឡើងដោយ AI » ។
លោក ឌិត សុខធី អ្នកមានពិសោធន៍លើការងារត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយមួយរូបប្រចាំកម្ពុជា បង្ហាញថា ៖
ក្រៅពីការវិភាគដោយឧបករណ៍ (AI-Generated-Image Detection) សូមពិនិត្យមើលចំណុចមិនប្រក្រតីមួយចំនួននៃរូបភាពនេះ! ដូច្នេះ វាបញ្ជាក់ថា រូបភាពនេះត្រូវបានបង្កើតឡើងដោយកម្មវិធី AI យ៉ាងពិតប្រាកដ៕
Chan Born 1m · Shared with Public ការវិភាគរូបភាពដោយប្រើ AI Detector នោះជាការមិនត្រឹមត្រូវទេ ដោយសារ AI ជាកម្មវិធីគណិតវិទ្យាធ្វើការដោយម៉ាស៊ីន ដូច្នេះ ពួកសៀម ផលិតរូបភាព AI រួចថតជារូបថត បន្ទាប់មកបង្ហោះចូល Social Media ធ្វើបែបនេះ App of AI Detector វានឹងបង្ហាញថា រូបថតនេះជារូបថតពិត ១០០% មិនមែនជា AI ឡើយ !!។ ដូច្នេះ អ្នកវិភាគគម្បី សិក្សាទ្រឹស្តី បដិច្ចសមុប្បាទ គឺជាការវិភាគគ្រប់ជ្រុងជ្រោយ Cross Check of all coiners ដូចជារូបភាពនេះ គឺ ផ្ទាំងទង់ជាតិសៀម ធំជាងមនុស្ស ២ ដង ដែលមិនអាចជាការពិត ! ម្យ៉ាងទៀត ទាល់តែខ្យល់បក់ខ្លាំងណាស់ បានទង់វាត្រង់អីចឹង ដូច្នេះនេះការបោកប្រាស់មួយទៀត....
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៥































































































No comments:
Post a Comment