Thmey Thmey ថៃគួរតែលេងនយោបាយឈ្នះ-ឈ្នះជាមួយកម្ពុជា ដូចជំនាន់លោក ប្រាយុទ្ធ ច័ន្ទអូចា
ពីពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា សម្ដេច ហ៊ុន សែន បានថ្លែងថា ថៃកំពុងលេងល្បែងនយោបាយចាញ់-ចាញ់ ជាមួយកម្ពុជា ដែលនាំឱ្យស្ថានភាពទ្វេភាគីទៅជាលំបាក។ បើតាមសម្ដេច ហ៊ុន សែន ដែលធ្លាប់នាំចេញទំនិញមកកម្ពុជា ជាង៥ពាន់លានដុល្លារ ក៏ត្រូវខាតបង់ ឯកម្ពុជា ដែលនាំចេញទំនិញទៅថៃ ជាង១ពាន់លានដុល្លារ ក៏ខាតបង់។
ប៉ុន្តែបើពិនិត្យមើលទំហំពាណិជ្ជកម្មនេះ ថៃអាចខាតបង់ច្រើនជាងកម្ពុជា ។ នេះមិនទាន់រាប់បញ្ចូលពីពលរដ្ឋខ្មែរ ទៅព្យាបាលជំងឺនៅប្រទេសថៃទៀតផង។ នេះបើតាមសម្ដេច។
ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីជាង៣៧ឆ្នាំរូបនេះ ក៏បានរម្លឹកថា ថៃគួរតែលេងនយោបាយឈ្នះ-ឈ្នះទាំងអស់គ្នា ជាមួយកម្ពុជា ដូចគ្រាដែលលោក ប្រាយុទ្ធ ច័ន្ធអូចា ដឹកនាំប្រទេសថៃ ចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣។ បើតាមសម្ដេច ជំនាន់ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ នេះ គឺស្ថានភាពភាគីទាំងពីរ មានសន្តិភាព និងស្ថិរភាព។
«អាងអី អាងគំរាម! ប៉ុន្តែសម័យបច្ចុប្បន្ននេះ មិនអាចគំរាមមើលងាយកម្ពុជាបានទេ រាប់ទាំងការគំរាមផ្នែកយោធា»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជា មិនអាចឱ្យនរណាម្នាក់ មើលងាយបានឡើយ។
ស៊ន សុភក្រ្ត-Sorn Sopheak
ក្រុម IT ចោរឈ្លានពាន កំពុងព្យាយាម ចូលវាយលុកគេហទំព័រតាមក្រសួងស្ថាប័នយើង! សូមក្រុមការងារបច្ចេកទេសតាមអង្គភាព បង្កើនពង្រឹងសុវត្ថិភាព!
Dyna Chhea
🚨*ព័ត៌មានក្តៅៗ : នៅថ្ងៃ៣០ មិថុនា ២០២៥នេះ លោក «Phumtham Vejjayachai» ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ 🇹🇭 បានធ្វើការថ្លែងបញ្ជាក់ នៅវិមានរដ្ឋាភិបាលថៃថា៖
«កន្លងមក ការឆ្លងកាត់ព្រំដែនមិនត្រូវបានបិទនោះទេ កងទ័ពថៃ 🇹🇭 គ្រាន់តែធ្វើការកំណត់ពេលវេលាចេញ-ចូលតែប៉ុណ្ណោះ»។
*លោកបន្ថែមថា៖ «ប្រទេសថៃ 🇹🇭 យល់ព្រមបើកច្រកព្រំដែនឱ្យរថយន្តដឹកទំនិញឆ្លងកាត់ហើយតើ ហេតុអ្វី ភាគីខាងខ្មែរ 🇰🇭 មិនព្រមបើកច្រកព្រំដែនវិញសោះអ៊ីចឹង? ដូច្នេះ ប្រជាជនខ្មែរ 🇰🇭 ត្រូវតែពិចារណាលើបញ្ហានេះដោយខ្លួនឯង‼️»៕ (Smeyy)
វ៉ាន់ សារាយ Vann Saray
នាយករដ្ឋមន្ត្រីថៃ ហៅអ្នកពាក់ព័ន្ធមកជជែកពីកង្វល់កសិករនៅខេត្តជាប់កម្ពុជា ក្រោយព្រំដែនត្រូវបានបិទ។
មន្ត្រីពាក់ព័ន្ធគេនិយាយថា អត់មានផ្លែឈើសល់តាមព្រំដែនទេ គេបានរកទីផ្សារផ្សេង ហើយក៏រកបានច្រកនាំទៅឡាវ វៀតណាម និងចិន។
កម្លាំងពលកម្មវិញ គេក៏បានរកពីប្រទេសផ្សេងមកបំពេញផងដែរ។
បើទោះបីជាយ៉ាងណា នាយកដ្ឋានពាណិជ្ជកម្មថៃ (DFT) បានព្រមានថា ប្រសិនបើច្រកព្រំប្រទល់ថៃ-កម្ពុជា បន្តបិទរហូតដល់ចុងឆ្នាំនេះ ថៃមុខជានឹងត្រូវខាតបង់ជាង ៦០ពាន់លានបាត ឬស្មើនឹង១.៨៤ពាន់លានដុល្លារអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។
អគ្គនាយិកា DFT លោកស្រី Arada Fuangtong បាននិយាយថា ប្រសិនបើព្រំប្រទល់បន្តបិទចាប់ខែមិថុនា រហូតដល់ខែធ្នូ ការខាតបង់ប្រាក់ចំណូលពីការនាំចេញទំនិញរបស់ថៃ ត្រូវបានប៉ាន់ប្រមាណថា អាចមានទំហំលើស៦០ពាន់លានបាត។ តួលេខនេះ គឺផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុប កាលពីឆ្នាំ២០២៤ ដែលមានទំហំ១៧៥ពាន់លានបាត ឬស្មើនឹង៥.៣៨ពាន់លានដុល្លារអាមេរិក រវាងថៃនិងកម្ពុជា ដោយក្នុងនោះការនាំចេញមានទំហំប្រមាណ ១៤២ពាន់លានបាត (៤.៣៦ពាន់លានដុល្លារអាមេរិក) ឬស្មើនឹងជាមធ្យម ១១.៨ពាន់លានបាត (៣៦២លានដុល្លារអាមេរិក) ក្នុងមួយខែៗ។
Um Sam An
ហ្វេសប៊ុករបស់លោកស្រី ផេថងថាន៖ ការស្តាប់របស់សហគ្រិនក្នុងខេត្តស្រះកែវ និងខេត្តជាប់ព្រំដែនចំនួន៦ផ្សេងទៀត ដែលមានបញ្ហាក្នុងការនាំចេញទំនិញ ថ្ងៃនេះខ្ញុំបានអញ្ជើញអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមពិភាក្សាដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែង និងកាត់បន្ថយផលប៉ះពាល់។
ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុបានរាយការណ៍ថា បច្ចុប្បន្នមិនមានផលិតផល និងផ្លែឈើនៅសល់នៅតាមព្រំដែនទេ។ ក្រសួងពាណិជ្ជកម្មបានរកឃើញទីផ្សារបន្ថែមនៅក្នុងប្រទេសសម្រាប់ផលិតផលទាំងនេះ ហើយបានរៀបចំផ្លូវផ្សេងទៀតដើម្បីនាំចេញមួយចំនួនទៅកាន់ប្រទេសឡាវ វៀតណាម និងប្រទេសចិន។ ចំណែកកម្លាំងពលកម្មវិញត្រូវបានគេបញ្ជាក់ថាមានកម្លាំងពលកម្មគ្រប់គ្រាន់ពីប្រទេសផ្សេងមកធ្វើការក្នុងវិស័យកសិកម្មនិងអាជីវកម្មផ្សេងៗ។
ចំពោះតម្លៃកសិផលដែលអាចរងផលប៉ះពាល់ពីការរត់ពន្ធពីបរទេស ដែលធ្វើឲ្យតម្លៃកសិផលក្នុងប្រទេសធ្លាក់ចុះនោះ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ នឹងពិភាក្សារួមគ្នាដើម្បីគ្រប់គ្រងបញ្ហានេះ ទាំងការកំណត់កូតា និងវិធានការគយច្បាស់លាស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់កសិករថៃ និងរក្សាស្ថិរភាពតម្លៃផលិតផល។
P19 PRESS News
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម!!!
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន និងបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ទ.ស.ប ភេទប្រុស។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានប្រើប្រាស់គណនី និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជន រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូ អ្វីមួយ សូមបញ្ជាក់ឱ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើឱ្យមានការភាន់ច្រឡំ ពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
តើការបិទច្រកព្រំដែនកម្ពុជា ថៃ មានផលវិបាក impact បែបណា? កងទ័ពសៀម មើលឃើញអំពីគ្រោះថ្នាក់ផ្ទៃក្នុងរបស់ខ្លួន ធំជាង គ្រោះថ្នាក់ដែលបង្ករដោយ កម្ពុជា។ ឆ្នាំ ២០២៤ រដ្ឋាភិបាលថៃ នាំចូលទំនិញ ៥០០០ លានដុល្លា មកកម្ពុជា នាំឲ្យទំនាក់ទំនង កម្ពុជា ថៃ កាន់តែល្អឡើងៗជាលំដាប់ វាធ្វើឲ្យ បាត់អត្តសញ្ញាណជនជាតិសៀម ដែលជាម្ចាស់ប្រទេសដើម ។ នៅលើសកលលោកនេះ អ្នកណាក៍គេស្គាល់ប្រទេសថៃ ប្រជាជនថៃ តែ សឹងគ្មានអ្នកស្គាល់់ជនជាតិ សៀម ដូច្នេះ ដើម្បីកំចាត់ខ្មាំងផ្ទៃក្នុង រដ្ឋាភិបាលស្រម៉ោលសៀម បញ្ជាឲ្យរដ្ឋាភិបាលថៃ បិទព្រំដែនទាំងអស់ជាមួយកម្ពុជា បើសិនជាបិទពេញមួយឆ្នាំ នោះ រដ្ឋាភិបាលត្រកូល តាក់ស៊ីនខាតបង់អស់ ៥០០០ លានដុល្លា និងកម្ពុជាខាតអស់ ១,៤០០ លានដុល្លា។ បន្ថែមលើការខាតបង់ជាមួយ កម្ពុជា រដ្ឋាភិបាលថៃ នៅមានភារកិច្ចចិញ្ចឹមកងទ័ពជាង ១ លាននាក់ ធ្វើបែបនេះ គ្រួសារតាក់ស៊ីន ដែលមានលុយ ២០០០ លានដុល្លាត្រូវតែរលាយអស់ ពេលនោះ ស្តេចសៀម នឹងក្តាប់អំណាចទូទាំងប្រទេស។ នេះជារូប ធនាគារ សៀម Siam Bank
Koh Santepheap Daily
ប្រមុខការពារជាតិថៃ លោកភូមថាម ថ្លែងថានឹងមិនមានរដ្ឋប្រហារយោធាផ្ដួលរំលំលោកស្រីផែថងថានពីតំណែងទេ។ លោកយល់ថាមេបញ្ជាការយោធាកំពូលៗគាំទ្រការកាន់អំណាចតាមបែបប្រជាធិបតេយ្យ។ រដ្ឋមន្ត្រីរូបនេះអះអាងថាទាហានលែងចង់ធ្វើរដ្ឋប្រហារកាន់អំណាចដូចកាលពីមុនហើយ។ លោកយល់ថាទោះបីមានការប្រើភាសាអុជអាល ឬពន្យុះពីក្រុមប្រឆាំងនឹងរដ្ឋាភិបាលឱ្យកងទ័ពធ្វើរដ្ឋប្រហារយោធាយ៉ាងណាក្ដី ក៏ពួកគេមិនធ្វើតាមនោះទេ។
Sam Rainsy
ត្រូវស្នើសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ឲ្យកោះប្រជុំជាបន្ទាន់ ព្រោះថៃក៏ជាប្រទេសហត្ថលេខីមួយដែរ។
Nuannoi #ปราสาทตามเหมือนทม
เมื่อปี2551 #เขมรจะเข้ามาชมปราสาทตาเมือนธมต้องแลกบัตรเข้าชม และมีรั้วสองชั้นกั้นพื้นที่ ไม่เข้าใจว่าทำไมปัจจุบันนี้ ชาวเขมรและทหารเขมรถึงเข้า ประสาทตาเมือนธมอย่างเสรี อีกทั้งมีข่าวออกมาโดยตลอดว่า การที่คนไทยจะเข้ามาในปราสาท จะต้องบอกกล่าวเขมรด้วย และทหารเขมรยังห้ามคนไทยทำกิจกรรมต่างๆบนปราสาท เสมือนหนึ่งว่า เขมรยึดประสาทได้แล้ว ไม่เข้าใจจริงๆ ทำไมไทยถึงปล่อยให้เป็นแบบนี้ จนในที่สุดเขมรก็นำประสาทตาเหมือนธม ขึ้นสู่ศาลโลก ให้ตัดสินว่าเป็นของเขมร
Cr:ภาพจาก Siam Drama Addict V1
ที่มา : ลุงทนาย
#ปราสาทตามเหมือนทม
In the year 2015 #Khmer would come to visit the palace, they had to exchange their tickets and there was a two-story fence blocking the area. I don't understand why nowadays, Khmer people and Khmer soldiers are freely entering the palace. There is news that the Thai people will come to the palace, they have to say Khmer too. And the Khmer soldiers have not forbidden Thai people to do activities on the castle. It's like Khmer can control their nerves. I don'T really understand why Thai people let it be like this. Finally, Khmer lead the temple. Eyes like Thom. Up to the world court to decide that it belongs to Khmer.
Cr:Photo from Siam Drama Addict V1
Source : Lawyer Uncle
วันนี้เป็นวันที่ ทั้งพระ ทั้งชี และชาวบ้านฝั่งกัมพูชา ขึ้นมา ปราสาทตาเมือนธมเยอะมากๆ #ปราสาทตาเมือนธม
ชัดเจน ปราสาทตาเมือนธม #ไทยนี้รักสงบแต่ถึงรบไม่ขลาด #ชายแดน #เราไม่ทิ้งกัน #ลูกชิ้นทอดอารมณ์ดี
ด่านชายแดน@ ปราสาทตาเมือนธม បង្គោលព្រំដែន
@พงษ์ศักดิ์จันทะวง
4 months ago
Cambodia's plan is to take over the enemy. In the future, it will be used as a reference in the International Court of Justice as their own. Thai people should stop being kind to foreigners. Let's start loving our fellow Thai people and our country more.
@bybrookfield2893
4 months ago
According to the 1904 Treaty between Siam and France, Thailand and Cambodia in this area were separated by the watershed of Khao Phanom Dongrak. Therefore, Prasat Ta Muen Thom, which is located on the watershed of the mountain range, is within the sovereignty of the Thai nation. Surin people should be proud that you are the Thai people who are the true owners of Prasat Ta Muen Thom, not the Khmers. The government should issue an order prohibiting Khmer soldiers from coming up to the temple area again.
It's funny. Cambodians can easily come to visit our territory, but we Thais are prohibited from crossing their territory.
Letting him come up is like opening the way for Cambodia to claim it later. The national flag should be planted on top of the castle. From someone who loves Thai land.
It is like when we lost Preah Vihear Temple, in the past Thai people would go up to visit the temple on the Thai border, but the Khmer allowed them to go up freely. The same thing happened with the city of Thonburi, they forbade Thai people but let the Khmer go in freely, citing security reasons.
Prasat Ta Muen Thom, the Fine Arts Department has restored and registered the announcement in the Royal Gazette, Volume 52, Page 3712, dated 8 March 1935, regarding the determination of the number of national ancient monuments since 8 March 1935 during the time of Luang Vichitvadakan as the Director-General of the Fine Arts Department. At that time, Cambodia was still under French rule.
On the beautiful land of Thailand, stretching along the Phanom Dong Rak mountain range, which is the natural border between Thailand and Cambodia, we will see traces of the great ancient Khmer civilization, namely the stone castles. These ancient sites are not only magnificent architecture, but also historical evidence indicating the arrival of Khmer civilization on the land that is now Thailand, and are a source of pride as a Thai national heritage that has been cared for and registered for a long time.
ជួរភ្នំដងរែក បែកចែកទឹកដីរវាង សៀម បារាំង ដូច្នេះ បង្ហាញថា ជនជាតិខ្មែរបានមកដល់តំបន់នេះ
• Preah Vihear Temple: In its most high-profile case, the International Court of Justice (ICJ) ruled in 1962 that the temple was within Cambodia's sovereignty, with a further ruling in 2013.[1] However, the area surrounding the temple remains a sensitive point
• Ta Muen Temple Complex (Ta Muen Thom, Ta Muen Tod, Ta Muen), Surin Province: The Thai Fine Arts Department has registered this as a national ancient site of Thailand since 1935 [1] and has confirmed that it is 100% Thai territory [3.1, 3.2]. However, in early June 2025, Cambodia announced that it would refer the issues of Ta Muen Thom, Ta Muen Tod, Ta Kwai, and the Emerald Triangle (Chong Bok) area to the International Court of Justice again [2.1, 2.3], which has created tensions along the border
Prasat Ta Kwai (Surin Province): It is part of the Prasat Ta Muen group and is also a target of Cambodia's preparation to bring to the International Court of Justice
Prasat Don Tual (Sisaket Province): This temple is located close to the border, with recent reports in late May 2015 of Cambodian military reinforcements near Prasat Don Tual [5.1, 5.3, 5.4], reflecting tensions and territorial issues, and also being linked to the disputed territory around the Preah Vihear temple [5.2].
Sdok Kok Thom Historical Park (Sa Kaeo Province): This temple is clearly within Thai territory and the Fine Arts Department has been conserving it consistently [4.2]. Although it has been cited as a case study in the context of Thai-Cambodian relations, there is currently no dispute over sovereignty.
Kin Phea is with លោកគ្រូ គិន ភា - Kin Phea.
8m ·
វោហាសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី ប៉ុន្មានថ្ងៃនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់បីដូចខាងក្រោម ÷
១. ចាក់ឱ្យសម្ដេចតេជោ ហ៊ុន សែន ពន្លឿនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកហូតសញ្ជាតិខ្មែរពីកំណើតពីអ្នកដែលគប់គិតនឹងបរទេសបំផ្លិចបំផ្លាញផលប្រយោជន៍ខ្មែរ។ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន លោក សម រង្ស៊ី តែងតែបម្រើនយោបាយសម្ដេចតេជោរហូតមក តែខ្ញុំមិនហ៊ាននិយាយថា គាត់ស៊ីឈ្នួលកំដរនយោបាយសម្ដេចតេជោទេ។ ខ្ញុំសូមលើកទឡ្ហីករណ៍មួយចំនួនដូចជា វិសោធនកម្មរដ្ឋធម្មនុញ្ញពីសំឡេង ២ភាគ៣ មក៥០ភាគរយបូក១ កាលពីខែមីនា ឆ្នាំ២០០៦,
សោធនកម្មរដ្ឋធម្មនុញ្ញនិងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ រួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កាលពីខែតុលា ឆ្នាំ២០២១, និង ការប្រកាសបេក្ខភាពរបស់សម្តេចធិបតីជានាយករដ្ឋមន្ត្រីអនាគត កាលពីខែធ្នូ ឆ្នាំ២០២១, សុទ្ធតែមានអំពើនិងវោហាសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី, ហើយនិន្នាការវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះទៀត ក៏ហាក់ចេញពីអំពើនិងវោហាសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី នេះដដែលទៀត។ លោកពូ ចេម សុខ បានហៅលោក សម រង្ស៊ី ថាជាសាហាយនយោបាយរបស់សម្តេចតេជោ។ អ្នកគាំទ្រគាត់ភាគច្រើន មិនជឿលើរឿងនេះទេ ហើយគេអាចជេរខ្ញុំថែមទៀត។
២. លោក សម រង្ស៊ី ចង់រុញឱ្យមានប្រតិកម្មអវិជ្ជមានកាន់តែខ្លាំងលើរឿងនេះចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ មែនទែនទៅ លោក សម រង្ស៊ី និងបក្សគាត់មួយចំនួន ធ្វើនយោបាយមិនដែលប្រើប្រាស់សញ្ជាតិខ្មែរទេ ព្រោះពួកនេះមានសញ្ជាតិ២។ ដូច្នេះ ទោះដកសញ្ជាតិឬមិនដក ក៏ពួកនេះនៅតែប្រឆាំងរហូតដល់ថ្ងៃស្លាប់ គឺប្រឆាំងនឹងប្រយោជន៍ខ្មែរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ព្រោះគេកើតមកដើម្បីប្រឆាំង, ស៊ីឈ្នួលប្រឆាំង និងស៊ីឈ្នួលធ្វើសាហាយនយោបាយ។ ដូច្នេះ រឿងដកសញ្ជាតិមិនចាំបាច់ទេ, យើងកុំធ្វើដូចពួកលន់ នល់ និងកុំធ្លាក់ក្នុងអន្ទាក់របស់លោក សម រង្ស៊ី។ យកល្អ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដោយតម្រូវឱ្យអ្នកនយោបាយទាំងអស់ មិនថានៅថ្នាក់ជាតិឬនៅថ្នាក់មូលដ្ឋាន ត្រូវមានសញ្ជាតិខ្មែរពីកំណើតតែមួយគត់ ជាជាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកហូតសញ្ជាតិខ្មែរពីកំណើត ដែលនាំឱ្យមានបច្ច័យនយោបាយផ្សេងទៀត។
៣. លោក សម រង្ស៊ី និយាយដោយឈរនៅខាងថៃឈ្លានពានក្នុងគោលបំណងយកចិត្តពួកចោរ ក្រែងគេឱ្យចូលស្រុកគេ ដើម្បីមានមូលដ្ឋានឈរជើងកៀកសមរភូមិនយោបាយបន្តិច និងប្រមូលពលករនៅទីនោះធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលនិងគណបក្សកាន់អំណាច។ ក្នុងស្ថានភាពនេះ ថៃអាចក៏ធ្វើរឿងនេះជាមួយលោក សម រង្ស៊ី ដែរ ព្រោះគេមិនខ្វល់នឹងគោលការណ៍អាស៊ានអីទេ។
ដូច្នេះ ក្នុងស្ថានភាពនេះ សូមបងប្អូនកុំធ្លាក់ក្នុងអន្ទាក់របស់សាហាយនយោបាយនិងអន្ទាក់របស់បរទេស, សូមអ្នកនយោបាយគ្រប់និន្នាការ អ្នកវិភាគ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រកាន់ជំហរតែមួយជាមួយរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធយើង និងជឿជាក់លើរាជរដ្ឋាភិបាលយើងជុំវិញចំណាត់ការលើរឿងព្រំដែន និងដំណោះស្រាយនិងវិធានការពាក់ព័ន្ធដទៃទៀត៕
២៩ មិថុនា ២០២៥
No comments:
Post a Comment