Prak Vanda ថ្ងៃនេះជា ថ្ងៃទី១០១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
It has been 101 days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law.
It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible.
The Royal Government and the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.
គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥
As of November 07, 2025
NKoios 2d · อาวุธลับ! PHL 03 ขีปนาวุธกัมพูชา🇰🇭 ยิงไกล 130 กม."ทันสมัยที่สุดในกองทัพ"รัศมีครอบคลุม 10 จังหวัด ภาคตะวันออกของไทย!! เป็นภัยคุมคามอย่างยิ่ง PHL-03 คือระบบยิงจรวดหลายลำกล้องแบบขับเคลื่อนด้วยตัวเอง ขนาด 300 มม. จำนวน 12 ท่อ ของสาธารณรัฐประชาชนจีน ที่สามารถยิงจรวดพิสัยไกลได้ถึง 130 กม. ระบบนี้ใช้ในกองทัพหลายประเทศ เช่น กองทัพจีน, เอธิโอเปีย, โมร็อกโก และแทนซาเนีย น้ำหนักมาตรฐานของจรวดแต่ละลูกอยู่ที่ประมาณ 800 กิโลกรัม, โดยมีหัวรบหนัก 280 กิโลกรัม, พิสัยปฏิบัติการ 650 km กัมพูชามีประจำการ 6 คัน The Secret Weapon! PHL 03 Cambodia missiles 🇰🇭 shooting at 130 km. "The most modern in the army" The horoscope covers 10 provinces in the eastern part of Thailand!! Is a very serious threat. PHL-03 is a 300mm self-propelled multi-camera rocket launch system. The number of 12 tubes of the People's Republic of China that can fire missiles up to 130 km. The system is used in the military of many countries, such as Chinese, Ethiopian, Morocco and Tanzania. The standard weight of each rocket is about 800 kilograms, with a warhead weighing 280 kilograms, operating pizza 650 km. Cambodia has 6 stationed cars
Kham Phouri 22m · លោក ប្រាវីត អ្នកកាសែតជេីងចាស់ថៃបានលេីកឡេីងក្នុងបណ្តាញសង្គមគាត់ថា៖ មន្ត្រីរដ្ឋាភិបាលថៃ ទាំងយោធា និងមិនមែនយោធា គួរតែពិភាក្សាគ្នាឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងចេញផ្សាយព័ត៌មានអំពីពេលវេលាដែលទាហានកម្ពុជាទាំង ១៨ នាក់នឹងត្រូវបានដោះលែង។ ពីព្រោះការចេញផ្សាយព័ត៌មាន បន្ទាប់មកកែតម្រូវវា ហើយបន្ទាប់មកកែសម្រួលព័ត៌មានដែលបានកែតម្រូវ មិនបានជួយឱ្យប្រទេសថៃមើលទៅគួរឱ្យទុកចិត្តនៅក្នុងក្រសែភ្នែករបស់ពិភពលោក។ ការឆ្លើយឆ្លងគ្នារវាងប្រភពព័ត៌មាននេះ ធ្វើឱ្យយើងមើលទៅដូចជាប្រទេសដែលមានពុតត្បុត។ ខាងក្រោមនេះជាអត្ថបទទាំងស្រុង៖ คนในรัฐบาลไทย ทั้งทหารและที่มิใช่ทหาร ควรคุยกันภายในให้ชัดเจนก่อนปล่อยข่าวนะครับ ว่าจะปล่อยตัวทหารเขมร 18 คน วันไหน >เพราะปล่อยข่าวออกมา แล้วก็แก้ข่าวกันไป แล้วปรับข่าวที่แก้อีก มันไม่ช่วยให้ไทยดูน่าเชื่อถือในสายตาโลก การให้ข่าวกลับไปกลับมา มันทำให้เราดูเป็นประเทศกลัลกลอก #ไทยกัมพูชา Thai government officials, both military and non-military, should discuss things clearly internally before releasing news about when the 18 Cambodian soldiers will be released. Because by releasing news, then correcting it, and then adjusting the corrected news doesn't help Thailand look credible in the eyes of the world. #ThailandCambodia #Thailand
Smeyy is with Smeyy Smeyy. 47m · 🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន ពីវិមានរដ្ឋាភិបាលថៃ នៅវេលាព្រឹក ថ្ងៃទី៧ វិច្ឆិកា ២០២៥នេះថា៖ «ពាក់ព័ន្ធនឹងព័ត៌មាន នៃការដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប លោកមិនបានដឹងទាល់តែសោះថា ព័ត៌មាននេះ មានប្រភពចេញមកពីណាទេ កាលពីម្សិលមិញ ដោយភាគីកម្ពុជា 🇰🇭 ត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ថៃ 🇹🇭 ចំនួន២ ក្នុងចំណោម៤ ឱ្យបានសម្រេចជាមុនសិន»។ *លោកសង្កត់ធ្ងន់ថា៖ «ច្រកព្រំដែនរវាងកម្ពុជា-ថៃ នឹងមិនត្រូវបើកវិញជាដាច់ខាត រហូតដល់កិច្ចព្រមព្រៀងសម្រេចបានជាលទ្ធផល រួមទាំងការសាងសង់របងព្រំដែន និងការព្យាយាមយកប្រាសាទតាក្របីរបស់កម្ពុជា 🇰🇭 ឱ្យបានសម្រេចផងដែរ»។ *លោកបន្ថែមថា៖ «បច្ចុប្បន្ន ប្រទេសថៃ 🇹🇭 កំពុងធ្វើខ្លួនឱ្យដូចជាប្រទេស មានភាពចាស់ទុំបំផុត នៅចំពោះមុខអង្គការសហប្រជាជាតិ (UN) ដរាបណា លោកមានវត្តមាននៅទីនេះជា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកនឹងរក្សាការពារទឹកដីថៃ មិនឱ្យបាត់បង់នោះឡើយ»៕ (Smeyy)
TheKaren ThaiFree 8h · นักบินเฮลิคอปเตอร์แบบไจโรเพลนสัญชาติจีนของพม่าถูกสอยทหารเสียชีวิต 2 นายในขณะที่บินชี้เป้าให้ทัพอากาศทหารราบถล่มหมู่บ้านที่พลเรือนอาศัยอยู่ในเมือง ฟิว เขตบาโก โดยมีกองกำลังPDFป้องกันภัยคุ้มกันพลเรือน เป็นกรมทหารประจำการจังหวัดบาโก ประกาศวันนี้ หนึ่งในสองไจโรคอป เตอร์ตกระหว่างเดินทางกลับฐานที่ตั้งจากนั้นก็ถูกฝ่ายต่อต้านยิงปืนกลต่อต้านอากาศยานทำให้เครื่องเสียหลักตกลงมาระเบิดทหารสองนายที่เป็น นักบินเสียชีวิตทันที Myanmar Chinese gyroplane helicopter pilot killed 2 soldiers while flying targeting infantry air force to bomb a civilian village in Phyu town, Bago sub-district, with civilian protection PDF forces, the military department of Bago province announced today that one of the two gyrocops was shot while returning to the base was shot down by the opposition anti-aircraft missiles and bombed the two soldiers who were NAKBI. Sudden death.
ក្រសួងការពារជាតិ 53m · លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:០៥នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។ សូមគូសបញ្ជាក់ផងដែរថា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។ ជាមួយគ្នានេះ ការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។ ថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥
Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, would like to inform the public, as well as national and international media outlets, as follows: On 7 November 2025, at 12:05 PM, The Cambodia-Thailand Joint Coordinating Task Force (JCTF) have nominated the Cambodian Mine Action Centre (CMAC) and the Thai Mine Action Center (TMAC) to hold a technical meeting to assess the pilot area in the priority border area that is situated in Ou Bei Choan Commune, Ou Chrov District, Banteay Meanchey Province, the Kingdom of Cambodia, opposite to Nonmak Moon Commune, Khok Song District, Sa Kaeo Province, the Kingdom of Thailand, in accordance with the decision of the Joint Coordinating Task Force (JCTF) meeting taken place on 31 October 2025. This meeting is under the observation of the ASEAN Observer Team (AOT) to observe and verify. The meeting discussion and implementation of the work shall be in complaince with the principles and Standard Operating Procedures (SOP) agreed upon by the Joint Coordinating Task Force (JCTF) of the two countries. It should be noted that this Humanitarian Demining operation shall be strictly adhered to the principles of protecting sovereignty and territorial integrity and be based on the spirit of mutual respects. Based on the above information, the public, both national and international media outlets, are advised to be informed accordingly. November 7, 2025
ស៊ីស៊ីថាមស៍ 51m · រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ៖ ទាហានកម្ពុជាទាំង១៨រូបដោះលែងបាននៅសប្តាហ៍ក្រោយលុះត្រាតែកម្ពុជាសម្អាតមីនអស់សិន ថៃ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃនៅរសៀលថ្ងៃទី ៧ ខែ វិច្ឆិកានេះ បានចេញមុខបញ្ជាក់ជាថ្មីថាការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ តម្រូវឲ្យមានកិច្ចព្រមព្រៀងពីរក្នុងចំណោមកិច្ចព្រមព្រៀងទាំងបួនជាមុនសិន ហើយទទូចមិនឲ្យបើកច្រកព្រំដែនឡើងវិញឡើយ។ លោកថា ដំណឹងនៃការដោះលែងទាហានកម្ពុជាដែលចេញផ្សាយដោយកាសែតថៃធំៗជាច្រើនម្សិលមិញដោយសារការសន្យារបស់កម្ពុជាក្នុងការបញ្ចប់ដំណើរបោសសម្អាតមីននៅតាមព្រំដែន។ លោកបានបញ្ជាក់ជាថ្មីថា ច្រកព្រំដែននឹងមិនត្រូវបានបើកទេ រហូតដល់កិច្ចព្រមព្រៀងទាំងអស់ រួមទាំងការសាងសង់របងព្រំដែន និងបញ្ហាប្រសាទតាក្របីត្រូវបានដោះស្រាយជាស្រេចសិន។ យោងតាមការចេញផ្សាយដោយកាសែតថៃរដ្ឋមន្រ្តីការពារជាតិថៃ Nattapol Nakphanit ថាលក្ខខណ្ឌទាំងបួននៃកិច្ចព្រមព្រៀងថៃ-កម្ពុជា ត្រូវតែសម្រេចសិនក្នុងនោះរួមមាន ការដកអាវុធធុនធ្ងន់ ការបោសសម្អាតមីន ការដោះស្រាយបញ្ហាបោកប្រាស់អនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន។ លោកបញ្ជាក់ច្បាស់ៗថា ថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខនេះព័ត៌មានអំពីការដោះលែងនៅមិនទាន់ច្បាស់១០០%ថាថៃនឹងដោះលែងនោះទេ។ លោកថាប្រសិនបើនៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ អាវុធធុនធ្ងន់ដែលបានពិភាក្សានៅក្នុងដំណាក់កាលទីមួយ ដូចជាគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ មិនត្រូវបានដកចេញទាំងស្រុងទេ យើងនឹងមិនដោះលែងទាហានឡើយ៕
News1 live 3m · สะพัด 7 จาก 18 เชลยศึกกัมพูชา ขอทำฟันทั้งปากก่อนส่งตัวกลับประเทศ ทหารไทยรายงานผู้บังคับบัญชาแจ้งค่าใช้จ่ายตกรายละ 10,000 กว่าบาท จึงบอกกลับให้ทั้ง 7 เชลยกลับไปทำฟันที่บ้านตัวเอง อ่านต่อ..https://news1live.com/detail/9680000106533 #News1live #News1 #Sondhitalk #SondhiX #คุยทุกเรื่องกับสนธิ #สนธิเล่าเรื่อง #Thaitimes #กัมพูชายิงก่อน #ไทยนี้รักสงบแต่ถึงรบไม่ขลาด #CambodiaOpenedFire #เขมรลักลอบวางระเบิด 7 out of 18 Cambodian prisoners wanted to have their teeth done before sending them back to the country. Thai soldiers reported that the supervisor informed that the cost has fallen more than 10,000 Baht each. So they told all 7 prisoners to go back to their home to have their teeth fixed.
Chuon Hem is with Chao Chet and 11 others . 6d · ឆ្នាំ១៩៨៨ ទ័ពព្រៃមកលេងភូមិ ចូលអន្ទាក់ទ័ពក្នុងស្រុក ពេលម្ចាស់ផ្ទះផ្តល់បាយទឹករួចរាល់មនុស្ស៣នាក់ទម្លាក់ខ្លួនដេក ដោយឡែកក្មេងម្នាក់ក្នុងចំណោមមនុស្ស៤នាក់ឧស្សាពោលពាក្យជាញឹកញាប់ថា! បងប្រយ័ត្នឈ្នះ៥០%(ឮផ្ទាល់ត្រជៀក)លុះព្រឹកព្រលឹមដល់ម៉ោងកំណត់ត្រូវគេចាត់ការ នៅរសតែម្នាក់គត់ គឺនាក់ប្រយ័ត្ន 50%+វាងវៃ50%=រស100%។ ពិភពលោកទាំងមូលពុំអភ័យលើកលែងទោសដល់អ្នកទន់ខ្សោយឡើយ បើយើងមិនខំធ្វើខ្លួនឯងឱ្យខ្លាំងទេ គេនឹងជាន់យើងស្លាប់មិនខាន ចូច្នេះប្រយ័ត្នឈ្នះ50% ៕
VAYO FM Radio 50m · រដ្ឋមន្រ្តីការពារជាតិថៃបោះសម្តីថាកម្ពុជាបំពេញលក្ខខណ្ឌកាន់តែលឿន ទាហានក៏នឹងត្រូវដោះលែងកាន់តែលឿនដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុង ណាក់ផានីច នៅថ្ងៃទី៧ ខែវិច្ឆិការ បានថ្លែងចេញពីវិមានរដ្ឋាភិបាលថា៖«កម្ពុជាបំពេញលក្ខខណ្ឌកាន់តែលឿន ទាហានរបស់ពួកគេនឹងត្រូវបានដោះលែងកាន់តែលឿន។ ប្រសិនបើនៅថ្ងៃទី១២ អាវុធធុនធ្ងន់ទាំងអស់ដែលបានពិភាក្សានៅក្នុងដំណាក់កាលទីមួយ ដូចជារ៉ុក្កែត និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ មិនត្រូវបានដកចេញទាំងស្រុងទេ យើងនឹងមិនដោះលែងទេ។» លោកថ្លែងបែបនេះដោយ សំដៅទៅលើលក្ខខណ្ឌចំនួន២ ដែលមានដូចជាការដកអាវុធធុនធ្ងន់ និងអនុញ្ញាតឱ្យថៃធ្វើការបោសសម្អាតមីននៅក្នុងតំបន់ដែលបានកំណត់ចំនួនប្រាំ ដោយមិនបានបញ្ជាក់ពីទីតាំងតំបន់ទាំង៥នោះទេ។ យ៉ាងណាដូចលោកធ្លាប់បានបញ្ជាក់ តំបន់ជុំវិញប្រាសាទតាក្របីមិនបានស្ថិតក្នុងចំណោមតំបន់ដែលត្រូវដោះមីនឡើយ។ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃដដែលបានថា ប្រទេសថៃនឹងមិនបញ្ជូនទាហានកម្ពុជាចំនួន១៨ នាក់ទេ រហូតដល់កម្ពុជាបំពេញលក្ខខណ្ឌខាងលើ។ លោកបន្តថា មិនទាន់មានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានកំណត់សម្រាប់ការដោះលែងនៅឡើយទេ បើទោះជាបានកំណត់យកថ្ងៃទី ១២ ខែវិច្ឆិកា សម្រាប់ការដោះលែងក្តី ប៉ុន្តែនោះវាគ្រាន់តែជាកាលបរិច្ឆេទគោលមួយដែលអាចទៅរួច ប្រសិនបើកម្ពុជាដកអាវុធធុនធ្ងន់ចេញពីព្រំដែន និងអនុញ្ញាតឱ្យប្រទេសថៃធ្វើការបោសសម្អាតមីននៅក្នុងតំបន់ចំនួនប្រាំ។ បើតាមសេចក្តីប្រកាសរួមដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆាន់វីរៈគុល ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ក្នុងនោះភាគីទាំងពីរបានឯកភាព បន្ធូរបន្ថយភាពតានតឹងផ្នែកយោធាក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT ដោយរួមបញ្ចូលទាំងការដកអាវុធ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ចេញពីព្រំដែន និងបញ្ជូនត្រឡប់ទៅទីតាំងមូលដ្ឋានយោធាដូចដើមវិញ។ សម្របសម្រួល និងអនុវត្តការបោសសំអាតមីនមនុស្សធម៌នៅតំបន់ព្រំដែន ដូចបានព្រមព្រៀងគ្នាដោយគណៈកម្មាធិការព្រំដែនទូទៅ ដោយមិនប៉ះពាល់ដល់ការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ។ នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរនឹងទទួលស្គាល់ថាអរិភាពសកម្មត្រូវបានបញ្ចប់។ លើសពីនេះ ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃក្នុងការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ប្រទេសថៃនឹងដោះលែងឈ្លើយសឹកដោយគ្មានបង្អែបង្អង់៕ #ថៃចាប់ទាហានកម្ពុជា #ដោះលែងកងទ័ពកម្ពុជា #វិទ្យុវាយោ #vayo #vayoradio់
ភូមារ៖ ថ្ងៃនេះ កងទ័ពរដ្ឋាភិបាលនិរទេស ឬ រដ្ឋាភិបាលឧទ្ទាមនៅភូមារ គេបានរាយការណ៍ថាបានបាញទំលាក់ ជាយ រ៉ូ កុបទែ Gyrocopter- Gyroplane Helicopter (CHINA) របស់ កងទ័ពរដ្ឋាភិបាលភូមារ ១ គ្រឿង សម្លាប់ ពីឡុត ២ នាក់។ ប្រទេសចិន កាលដើមឡើយ ត្រូវបានគេចាត់ទុកថាជាប្រទេសតែ ១ គត់លើលោកនេះ ដែលបំពាក់ ជាយ រ៉ូ កុបទែ Gyrocopter- Gyroplane សម្រាប់វិស័យការពារជាតិ។ ចិនផលិត ជាយ រ៉ូ កុបទែ Gyrocopter- Gyroplane ដោយបំពាក់ កាំជ្រួចប្រឆាំងរថក្រោះ រថពាសដែល ទំលាក់គ្រាប់បែក ព្រោះមានល្បឿង លឿន ១៦០គម/ម៉ោង និងមានតម្លៃប្រមាណត្រឹមតែ ៥,៥០០ ដុល្លា/គ្រឿង។ បើកម្ពុជា បញ្ជាទិញ ត្រឹមតែ ៥០ គ្រឿង គឺជាការប្រពៃណាស់ ព្រោះ ចល័តបានលឿនជាង ឡាន ដោយសារ ឡានបើកត្រឹម ១០០ គម/ម៉ោង តែផ្លូវ វាង មិនត្រង់ ចំណែកជាយ រ៉ូ កុបទែ Gyrocopter វាហោះត្រង់ ដែល ១ គ្រឿង បំពាក់កាំជ្រួច ប្រឆាំង រថក្រោះ ៤ គ្រាប់ ស្មើរ កំទេចរថក្រោះ ៤ គ្រឿងដែរ !! ។
News4Khmer សៀ.មកាន់តែធ្ង+ន់ ក ក្រោយអង់គ្លេសរកឃើញថា គាំទ្ររុស្ស៊ីក្នុងការវាយអ៊ុយក្រែន ប្រទេសអង់គ្លេសបាន ដាក់ក្រុមហ៊ុនសៀ.មធំៗ យ៉ាងហោចណាស់៤ ចូលបញ្ជីទណ្ឌកម្ម! ថៃ៖ មានយ៉ាងហើចណាស់ក្រុមហ៊ុនថៃធំៗចំនួន ៤ ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់ចក្រភពអង់គ្លេសពីបទធ្វើឱ្យខូចស្ថិរភាពក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ការសម្រេចដាក់ចូលបញ្ជីទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានរកឃើញថាក្រុមហ៊ុនថៃធំៗចំនួន៤បានផ្តល់ការគាំទ្រដល់រុស្ស៊ីក្នុងការធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ រដ្ឋាភិបាលថៃបានសម្តែងការព្រួយបារម្ភជាខ្លាំងអំពីការដាក់ទណ្ឌកម្ម និងបានធ្វើការព្រមានដល់អាជីវកម្មក្នុងស្រុកអំពីហានិភ័យដល់មុខមាត់អន្តរជាតិរបស់ខ្លួន។ យោងតាមការចេញផ្សាយដោយកាសែតថៃ THE NATION បានរាយការណ៍ថារដ្ឋបាលទីក្រុងបាងកកបានធ្វើការព្រមានដល់អ្នកនាំចេញទំនិញឱ្យប្រុងប្រយ័ត្នដើម្បីការពារមុខមាត់ជាតិរបស់ខ្លួន។ លោកស្រី Arada Fuangtong ប្រធាននាយកដ្ឋានក្រសួងពាណិជ្ជកម្ម (DFT) របស់ប្រទេសថៃ បានបញ្ជាក់ថាពេលនេះលោកស្រីកំពុងតែចាត់វិធានការអញ្ជើញក្រុមហ៊ុនដែលបានចុះបញ្ជីទាំងបួនរកស៊ីជាមួយរុស្ស៊ីសម្រាប់ការពិភាក្សាជាបន្ទាន់។ លោកស្រីថាគោលដៅគឺដើម្បីធានាថាពួកគេយល់ពីផលវិបាកនៃច្បាប់ចក្រភពអង់គ្លេស និងផលវិបាកកាន់តែទូលំទូលាយសម្រាប់ក្រុមហ៊ុន និងការខូចខាតមុខមាត់ប្រទេសថៃទាំងមូល។
The Nation Thailand
4 Thai companies placed on FCDO sanctions list for 'undermining Ukraine's stability'; Bangkok warns exporters to act cautiously to protect national image.
The UK has placed four Thai-registered companies on its expanded sanctions list for allegedly providing support to Russia in its war against Ukraine, prompting a warning from the Thai government to local businesses about the risk to the country’s international image.
Thailand's Department of Foreign Trade (DFT), operating under the Ministry of Commerce, confirmed the move after the UK Foreign, Commonwealth & Development Office (FCDO) announced the designation of 39 third-country individuals and entities. These parties were found to be assisting Moscow under the Russia (Sanctions) (EU Exit) Regulations 2019.
Why aren't they mentioned? Ai named them as:
Phaeton Group Co. • ផលិតរថយន្ត
Soguzo Co. • ស្រាវជ្រាវ ផលិត គីមី អេឡេចត្រូនិក
Tecgr Co. • នាំទំនិញចេញ ចូល ទូទាំងសកលលោក
China Thai Corporation Group Co., Ltd. ក្រុមហ៊ុនឡូជីស្ទីក
ស៊ន សុភក្រ្ត-Sorn Sopheak 3h · លោក Pravit Rojanaphruk ដែលជាអ្នកសារព័ត៌មានម្នាក់នៅស្ថាប័ន Khaosod របស់ថៃ បានជូនយោបល់ថា ក្រុមមន្រ្តីរដ្ឋាភិបាលថៃ ទាំងយោធា និងស៊ីវិល គួរតែពិភាក្សាគ្នាផ្ទៃក្នុងឱ្យច្បាស់លាស់សិន មុនបញ្ចេញព័ត៌មាន អំពីពេលវេលា ដែលទាហានកម្ពុជាទាំង១៨នាក់ នឹងត្រូវដោះលែង។ លោកថា ការចេញផ្សាយព័ត៌មាន រួចហើយកែតម្រូវ ក្រោយមកបន្តកែសម្រួលព័ត៌មានដែលត្រូវបានកែតម្រូវនោះថែមទៀត គឺវាមិនជួយឱ្យប្រទេសថៃមើលទៅគួរឱ្យជឿជាក់ទាល់តែសោះ ក្រោមក្រសែភ្នែកអន្តរជាតិ។ សូម្បីតែជនជាតិថៃខ្លួនឯង ក៏បានមើលឃើញពីជំហរធ្វើការមិនច្បាស់លាស់របស់ថ្នាក់ដឹកនាំថៃ ដែលពិបាកទុកចិត្តបំផុត។ ខ្ញុំសូមអរគុណលោក Pravit Rojanaphruk ដែលបានចេញមកណែនាំពីការនិយាយឲ្យមានទំនួលខុសត្រូវពីសំណាក់ថ្នាក់ដឹកនាំថៃ។ មិនដឹងជំហរឲ្យពិតប្រាកដនៅតួអង្គណានោះទេ។ កាលពីម្សិលមិញថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំថៃ បានបញ្ជាក់ថា ទាហានកម្ពុជាទាំង១៨នាក់ នឹងត្រូវបានដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមច្រកព្រំដែនក្នុងខេត្តច័ន្ទបុរី ទល់មុខច្រកទ្វារអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិនរបស់កម្ពុជា។ ខ្ញុំមិនទាន់បានអានព័ត៌មានចប់ស្រួលបួលផង ស្រាប់តែអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចេញមកបញ្ជាក់ និងកែតម្រូវព័ត៌មានថា ការដោះលែងយោធាកម្ពុជាទាំង១៨នាក់ ស្ថិតក្រោមការពិចារណា និងថាការដោះលែងទៅវិញ លុះត្រាតែកម្ពុជាបានអនុវត្ត២ចំណុច គឺការដកអាវុធធុនធ្ងន់ និងការបោសសំអាតមីនសិន។
Smeyy 1h · 🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់ជាថ្មី មកពីប្រទេសសិង្ហបុរី នៅវេលារសៀល ថ្ងៃទី៧ វិច្ឆិកា ២០២៥នេះថា៖ «លោកបដិសេធ នូវពាក្យចចាមអារ៉ាម អំពីការរំលាយសភាថៃ 🇹🇭 ដោយលោកបញ្ជាក់យ៉ាងច្បាស់ អំពីគោលជំហររបស់លោក ដោយលោកមានកិច្ចព្រមព្រៀងពិសេស ជាមួយនឹងគណបក្សប្រជាជនថៃ ដើម្បីរំលាយសភាថៃ ក្នុងរយៈពេល ១២០ថ្ងៃគត់ ដែលនឹងផុតកំណត់ (អស់អាយុ) នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ខាងមុខនេះហើយ»។ *លោកសង្កត់ធ្ងន់ថា៖ «ប្រសិនបើ មានការជជែកដេញដោលគ្នា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ប្រទេសជាតិ លោកនឹងផ្តល់ការបំភ្លឺ និងបញ្ជាក់ជាថ្មី ចំពោះបញ្ហាការឆបោកតាមអនឡាញ គឺមានតាំងតែពីរដ្ឋាភិបាលរបស់ថៃមុនៗមកម្ល៉េះ ដូច្នេះ មិនមែនទើបតែមាន នៅពេលលោកកាន់តំណែងជា នាយករដ្ឋមន្ត្រីថៃ 🇹🇭 នោះឡើយ»៕ (Smeyy)
Charming clinic 5h · ថៃខាតរាប់ពាន់លានបាត ដោយសារ ចិនហាមឃាត់ការនាំចូលទឹកស៊ីរូប៍ និងម្សៅធ្វើពីសារធាតុស្ករពីប្រទេសថៃ តិចទៀតស្តុកពេញផ្សារទំនើបខ្មែរហើយ
Chan Born · អ៊ុយក្រែន៖ ស្ថានការណ៍សឹកតំបន់ Pokrovsk រដ្ឋ Donetsk-- កងទ័ពអ៊ុយក្រែន បានបង្ហាញសញ្ញាទ័ពជ័យជំនៈ នៅផ្នែកមួយនៃទីក្រុងនេះ ដោយបណ្តេញកងទ័ពរុស្សី ឲ្យចាកចេញទៅវិញ។ កងទ័ពអ៊ុយក្រែន ជាកងទ័ពឈ្លានពាន មានចំនួនច្រើនជាង កងទ័ពរុស្សី ដោយកងទ័ពអ៊ុយក្រែន ប្រើរូបមន្ត ទ័ពច្រើនឈ្នះទ័ពតិច ដែលអាច ប្រើទ័ព ១០ ទល់ ១ ដូចជា រុស្សី មានទ័ព ១០០ នាក់ នោះ អ៊ុយក្រែន ប្រើទ័ព ១០០០ នាក់ ដើម្បី យកឈ្នះ Probability of Win . រុស្សី មានទ័ពតិច ដូច្នេះ រុស្សី ប្រើរូបមន្តក្បួនសឹក ទ័ពតិច ឈ្នះទ័ពច្រើន ដែលរុស្សី ប្រើកាំភ្លើងធំ កាំជ្រួច ដ្រូន វាយប្រហារកំទេចទ័ពអ៊ុយក្រែន ដែលមានចំនួនច្រើនសល់លប់ រួច ទ័ពរុស្សី ១០០ នាក់ ចូលទៅក្នុងទីក្រុងបានដោយជោគជ័យ តែ បើសិនជា អ៊ុយក្រែន ប្រមូលផ្តុំទ័ព ១០០០ នាក់ បានឡើងវិញ ចូលមកប្រយុទ្ធ ប្រាកដជា ទ័ពរុស្សី ដកថយ រត់ប្រាស់អាយ៉ូស !!
Chan Born · Shared with Public ម៉េចបានខ្មាំងទាមទារការដោះមីន បើការដោះមីននោះ មិនមែនដោះតាមព្រំដែនផងហ្នឹង? យើងក្រឡេកទៅមើលស្ថានការណ៍សឹក នៅ រុស្សី ឆ្នាំ ២០២៤ ដែល កងទ័ព អ៊ុយក្រែន ប្រមាណជា ១០ ម៉ឺននាក់ លើកទៅឈ្លានពានប្រទេសរុស្សី តំបន់ Belgarod ដោយ អ៊ុយក្រែន កាន់កាប់ជាង ១ ឆ្នាំ ក្នុងចម្ងាយដី ៣០ គម ដោយប្រើទ័ព ១០ ម៉ឺននាក់ គឺ ១ ម៉ឺននាក់ចូលជ្រៅ ខ្សែទី ១ ចំណែកខ្សែទី២ ខាងក្រោយ ដាក់ទ័ព ៣ នាក់ នៅតាមព្រំដែន និង ទ័ព ៦ ម៉ឺននាក់ទៀត ដាក់ក្នុងប្រទេស អ៊ុយក្រែន។ សំនួរសួរថា អ៊ុយក្រែន ធ្វើម៉េច វាយចួលទៅក្នុងប្រទេសរុស្សីបាន? នោះ គឺប្រើទ័ពពិសេស កំមង់ដូ ជើងអាកាស ចាក់ទ័ពទៅក្នុងទឹកដីរុស្សី ពីព្រោះ អត់មាន មីន អត់មានទ័ព !! ចំណែក ទ័ព ១ ក្រុមទៀត វាយចូលតាមផ្លូវ Hightway ដោយបើករថយន្ត រថពាសដែកល្បឿនលឿន។ ជារួម ខ្មាំងខ្លាចជាងគេ គឺ មីន ពីព្រោះ លោតពីលើ មេឃមក បើសិនជា ចំ ចំការមីន ប្រាកដជា ក្ស័យ !
Long Cover (ភាគរយនៃការដោះលែងតិចតួចណាស់) យោធាសៀម.បានបញ្ជាក់ថា.មុននឹងដោះលែងយោធាកម្ពុជា.១៨.រូប.ត្រូវឲ្យ.កម្ពុជាព្រមទទួលយក.ខទី 2 សិនមុននឹងដោះលែងយោធាកម្ពុជាទាំង18 រូប.ខទី២គឺដោះមីន.ថាកម្ពុជា.មិនចូលរួមសហការក្នុងការដោះគ្រាប់មីនក៏មិនអីដែតែសុំកុំឲ្យកម្ពុជាមានការរារាំងក្នុងការដោះគ្រាប់មីនរបស់យោធាសៀម.ដែលកំពុងតែប្រតិបត្តិការក្នុងការដោះមីននឹងគ្រាប់មិនទាន់ផ្ទះទាំង៥គោលដៅ.ទាំងដែលយោធាសៀមថាបើមិនបាន ទាំង13.គោលដៅនោះ
គោលដៅទាំង៥.ដែលសៀមត្រូវស្នើកម្ពុជាមាន?
ទី១.បានសាយថូ១០.បានសាយតាគូ ស្រុក.បានក្រួត.ខេត្ត.បុរីរាំ
ទី២.ឆងហេវ.ខេត្ត.សុរិន.
ទី៣.ភូមិព្រៃចាន់
ទី.៤ភូមិជោគជ័យ.ទាំង២ភូមិ.នេះស្ថិតនៅក្នុង.ឃុំណូនម៉ាមុន.ស្រុក.គោកស៊ូង.ខេត្ត.ស្រះកែវ.ជាប់កម្ពុជា.ឃុំអូបីជាន់ស្រុកអូជ្រៅ.ខេត្ត.បន្ទាយមានជ័យ.
ទី៥.បានសាមឡាំង.(ហៅផ្ទះ៣ខ្នង.).ភូមិ.ណងរី.ឃុំ.ចំម្រាក.ក្រុងត្រាត.ខេត្ត.ត្រាត.ជាប់កម្ពុជា.ថ្មដា.ស្រុក.វាលវែង.ខេត្ត.ពោសាត់. មើលទៅយោធាសៀមប្រើល្បិចកលបន្តទៀតហើយចំពោះទាហានកម្ពុជាទាំង 18 នាក់ដូចជាពុំមានសង្ឃឹមភាគរយប៉ុន្មាននោះទេក្នុងការយោធាសៀមនិងដោះលែងនៅថ្ងៃទី 12 13 ខែ 11 ឆ្នាំ 2025 ខាងមុខនេះ ។
Hok Nave
កាលពីល្ងាចថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤.
តើស្ដេចថៃជាអ្នកបញ្ជាឱ្យដោះលែងវីរកងទ័ពខ្មែរទាំង18នាក់មែនដែរឬទេ ? តើមកពីមូលហេតុអ្វីទៅ ? តើទំនាក់ទំនងខ្មែរនិងថៃ អាចវិលទៅរកស្ថានភាពល្អប្រសើរឡើងវិញដែរឬទេ ?
មែនទែនទៅក្នុងបរិបទនយោបាយរបស់ថៃ ត្រូវទាមទារឱ្យថៃធ្វើការសម្រេចចិត្តឱ្យបានឆាប់រហ័ស ដើម្បីផ្លាស់ប្ដូរនូវប្រព័ន្ធគោលនយោបាយ ក្រោយពីបានឈ្លានពានខ្មែរយើងបរាជ័យ ពីព្រោះអ្វីៗដែលថៃ ខំកសាងរាប់សិនឆ្នាំ ត្រូវជួបនៅឧបសគ្គជាច្រើនដូចដែលខ្ញុំបានជម្រាបជូនកាលពីព្រឹកមិញ រឿងធំៗ 4 ចំណុច ។
ការពិតណាស់ដែលស្ដេចថៃ គឺជាអ្នកបានបញ្ជាឱ្យដោះលែងវីរកងទ័ពទាំង 18 នាក់ ព្រោះបើទុកយូរប្រាកដជាទទួលសម្ពាធពីអាមេរិកកាន់តែខ្លាំង ដូច្នេះដើម្បីអាចចំណេញទាំងសងខាង មានតែស្របតាមអាមេរិកទាមទារ ជាពិសេសបានស្របគ្នាត្រូវយាងទៅប្រទេសចិនទៀត ដូចជាការលើកកិត្តិយសដល់ចិន។ក្រោយពីលើកកិត្តិយសដល់ចិននិងស្របទៅតាមការទាមទាររបស់អាមេរិក ដែលត្រូវដោះលែងកងទ័ព18 នាក់ ថៃក៏បានចាប់ផ្ដើមនិយាយជាមួយចិន ក្នុងរឿងការជីកព្រែក ព្រែកជីកក្រា និងដើម្បីផ្សារភ្ជាប់សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិនឡើងវិញ នៅទំនិញផ្សេងៗ ដែលចិនបានដាក់សម្ពាធ រួមទាំងបង្កើតទំនាក់ទំនងថ្មីៗ ជាមួយប្រធានាធិបតីអាមេរិកឡើងវិញផងដែរ។
ក្នុងទំនាក់ទំនងរវាងខ្មែរនិងថៃ ចំពោះថ្ងៃដែលអាចល្អប្រសើរឡើងវិញគឺពិបាកណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ ពីព្រោះថាពួកគាត់ឈឺចាប់ណាស់ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល នៅក្នុងទំនាក់ទំនងការទូតនិងស្របតាមនីតិវិធីកិច្ចព្រមព្រៀង នានា មិនអាចធ្វើដូចប្រជាពលរដ្ឋយើងបានទេ ដូចជាបើកស្ថានទូតឡើងវិញ បើកឱ្យទំនិញចេញចូលធម្មតា នៅតាមច្រកព្រំដែន មានទំនាក់ទំនងជាច្រើនទៀត ដើម្បីបង្ហាញឱ្យឆាកអន្តរជាតិឃើញថា ខ្មែរយើងពិតជាមានស្មារតីក្នុងការដោះស្រាយពិត ( បើដល់ពេលនោះខ្ញុំចង់ប្រាប់បងប្អូនថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលយើងមិនខុសទេ ប៉ុន្តែយើងប្រជាពលរដ្ឋបើអត់ប្រើរបស់ថៃជាសិទ្ធិរបស់យើង អត់មានពាក់ព័ន្ធការទូត ) ។
ចុះឃើញពួកយោធានិងពួកអ្នកនយោបាយរបស់ថៃ មួយថ្ងៃៗ អង្គុយតែស្រែក ម្ដងបែបនេះ ម្ដងបែបនោះ ? យើងទៅគិតអ្វីពួកអាកូនចៅអាម៉ាត្រក្នុងវាំងនិងក្រៅវាំងដើម្បីប្រជាប្រិយភាពតែប៉ុណ្ណឹងឯង។ ដូចរឿងចង់បានប្រាសាទតាក្របីនិងប្រាសាទខ្នារ ពួកវាថាឱ្យតែបានទៅ ដូចនៅថ្ងៃនេះដើរគេចអ្នកព័ត៌មាន ឯអ្នកហ៊ាននិយាយវិញគឺពិចារណាស្នើសុំ បើស្ដេចថៃមិនព្រមឬបញ្ជាទេ សួរថាថ្ងៃទី 12 ល្អម៉្លេះ? ចៃដន្យម្ល៉េះ? ព្រោះថាត្រូវយាងទៅប្រទេសចិនថ្ងៃទី13 ដូច្នេះអ្វីៗសុទ្ធតែមានការរៀបចំរបស់ស្ដេចថៃ ហើយក៏គ្មាននរណាម្នាក់នៅប្រទេសថៃ ធំជាងស្ដេចថៃដែរ។
ចុះថៃខ្លាចខ្មែរឈ្លានពានវិញដែរឬទេ បើដោះលែងកងទ័ព18 នាក់មកហើយ? តើរាជរដ្ឋាភិបាលខ្មែរបន្តធ្វើអ្វីទៀតទេ? តើនរណាគេជាអ្នកទទួលនៅការខូចខាតផ្សេងៗ? តើនីតិវិធីផ្សេងៗទៀតអាចទុកចិត្តថៃ ដែរឬទេ? ខ្ញុំសុំលើកសរសេរនៅសំណេរក្រោយៗទៀត ព្រោះថៃមាននូវសម្ពាធច្រើនណាស់ដោយសាររាជរដ្ឋាភិបាលយើងដាក់ទៅ បើរាជរដ្ឋាភិបាលយើង មិនខ្លាំងនោះទេមិនមែនសៀមវង្វេងដល់ថ្នាក់ហ្នឹងទេ សូម្បីស្ដេចថៃ ក៏មិនទំនេរទៀតដែរ ត្រូវតែចេញមុខមកដោះស្រាយទើបចប់។
ខ្ញុំសូមបញ្ចប់កាត់សរសេរត្រឹមហ្នឹងចុះ បើមានចន្លោះខ្វះខាតនៅត្រង់ចំណុចណា ខ្ញុំសូមសុំការអធ្យាស្រ័យទុកជាមុន និងសូមគោរពអរគុណបងប្អូនដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃ ដើម្បីអានតាំងពីដើមរហូតដល់ចប់ ជាពិសេសសូមបងប្អូនត្រូវជឿជាក់លើរាជរដ្ឋាភិបាលយើងបន្តទៀតដើម្បីជាតិយើង៕ ចប់.
រូបភាពឯកសារ÷ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី រួមការថតជាមួយព្រះមហាក្សត្រ ព្រះបាទមហា វ៉ាជីរ៉ាឡុងកន ព្រះរាជាអាណាចក្រថៃ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ កាលពីល្ងាចថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤.

























































































No comments:
Post a Comment