ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Tuesday, November 4, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ២០២៥

Samdech Hun Sen of Cambodia តាំងពីក្រោយសេចក្តីថ្លែងការសន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ។

យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សំគាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការអាស៊ាន (AOT) ។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរ ដែលយើងត្រូវចូលរួមអបអរសាទរ។

ជាមួយនិងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជំរាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។

ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃគឺ

ជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះឆ្នោតផងដែរ។

សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។

ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញ

ធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។

ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់កាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការ

កាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?

សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃ និងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕


Since the signing of the Joint Statement between Cambodia and Thailand by the Prime Ministers of both countries, facilitated by the Malaysian Prime Minister in his capacity as ASEAN Chair and U.S. President Donald Trump as the Peace Envoy, we have observed notable progress. This includes the convening of the JBC and RBC meetings, as well as the initial withdrawal of heavy weaponry from the disputed area, under the supervision and verification of the ASEAN Observers Team (AOT). This marks a step toward ending or easing tensions between the two countries, a development we should all celebrate.

However, while expressing my appreciation, I find it necessary to inform the Cambodian people not to misunderstand the reopening of the Cambodia-Thailand border checkpoints. In recent times, some Thai leaders have repeatedly raised the topic of reopening the border, possibly turning it into a campaign issue for upcoming elections in Thailand.

The repeated remarks by Thai leadership, including the Prime Minister, regarding the reopening of border checkpoints have caused confusion among the Cambodian and Thai public, leading some to believe that Cambodia has requested Thailand to reopen the border.

I do not want the Cambodian people to go to bed with this misleading information. For the Thai public, it is an internal matter that may be exploited for election purposes, with the reopening of the border potentially being used as an election campaign topic.

To the Cambodian people, I wish to reiterate: ever since Thailand unilaterally closed the border, Cambodia has never asked Thailand to reopen it. If Thailand wants to keep it closed for another 100 or even 500 years, that is entirely their decision. After all, the key is in Thailand’s hands.

This closure has not led to Cambodia's downfall; on the contrary, it has created opportunities. It has prompted an increase in domestic goods, replacing Thai products, thereby stimulating local production growth. 

I have conveyed to our international friends and counterparts that Thailand's closure of the border with Cambodia is not merely a severance of bilateral ties but a disruption to ASEAN and Asia as a whole. What becomes of the ASEAN highway, the ASEAN railway, and the Asia highway?

It is my hope that this message reaches Thai leadership and the Thai public, and makes it clear that Cambodia is not pleading for the reopening of border checkpoints. Likewise, I hope the Cambodian people will not be misled into thinking that their government is lowering itself to request Thailand’s cooperation on reopening the border.


Smeyy   1h  · 🚨*តាំងពីខ្ញុំយកព័ត៌មានថៃ មកផ្សាយ មុនផ្ទុះសង្គ្រាម៥ថ្ងៃ រហូតមកទល់ពេលនេះ ឃើញតែថៃ គំរាមប្តឹងកម្ពុជា ទៅតុលាការអន្តរជាតិ ប៉ុន្តែ អ្វីដែលខ្ញុំទទួលបានពិត គឺថៃគ្រាន់តែប្តឹងកម្ពុជា ទៅតុលាការក្នុងស្រុកថៃ តែប៉ុណ្ណោះ៕


Pheng Vannak News 10h  · សុំទោស​ខ្ញុំ​មិនមែន​ និយាយ​គ្មាន​ហេតុ​ផលទេ​ លោក​ឧត្ដមសេនីយ៍​ទោ​ ហ៊ុន​ គឹម​ជាតិ​ សម្ដេច​ធិបតី​ ប្រមុខរាជរដ្ឋាភិបាល​តែងតាំង​ តាំងពី​ខែ​ កញ្ញា​ ឆ្នាំ​ ២០២៥​ តែ​ក្រសួង​មហាផ្ទៃ​ មិនខ្ចី​ប្រកាស​ ក្រោម​ហេតុផល​ ប្រទេស​កំពុង​ប្រឈម​មុខ​ជាមួយ​សត្រូវ​ឈ្លានពាន​ ។   ប៉ុន្តែ​ពេល​ខ្សែ​មហាផ្ទៃ​ ត្រូវ​បានតែងតាំង​ គេ​ប្រកាស​ភ្លាម​តែម្ដង​ ។   ពេល​អត់​ខ្សែ​ គេទុក​ចោលដូចសំរាម​ !


The Cambodia Morning Post 16h  · អាជ្ញាធរអគ្គិសនីកម្ពុជា រកឃើញ​មានការលួ.ច​កែច្នៃ​ឧប​ករណ៍​ស្ទង់អគ្គិសនីឱ្យស៊ីភ្លើង​អស់តិច ! ពេលនេះកំពុងតាមរកអ្នកកែច្នៃមកដាក់ទោស


ศูนย์ประชาสัมพันธ์ กองทัพภาคที่ 3 3h  · ร้อย.ป.เตรียม​พร้อม กองทัพ​ภาค​ที่​ 3 เมื่อวันที่ 3 พ.ย.68 กรมทหารปืนใหญ่​ที่​ 4 ตรวจสภาพ​ความพร้อมรบ ร้อย.ป.105 มม. เตรียม​พร้อม ณ กองพัน​ทหาร​ปืนใหญ่​ที่​ 7 อ.แม่ริม จ.เชียงใหม่ หน่วยมีความพร้อมทั้งกำลัง​พลและยุทโธปกรณ์ Lieutenant Colonel prepares for the 3rd army. On 3 Nov. 68, the 4th Artillery Division inspected the condition of the combat readiness of the 105 mm regiment. Prepared at the 7th artillery battalion, Mae Rim, Chiang Mai.


ព្រំដែន ថៃ៖ កងពលកាំភ្លើងធំរបស់ ថៃ នៅយោធភូមិភាគទី ៣ ព្រំដែន ភូមារ កំពុង ត្រួតពិនិត្យ ពង្រឹងសមត្ថភាពប្រយុទ្ធ ដែលទំនងជា ត្រៀមសម្រាប់សង្រ្គាមព្រំដែន ជាមួយ ភូមារ។ ប្រទេសថៃ ធ្វើនយោបាយឈ្លានពានប្រទេសជិតខាងមួយនេះ ដោយគាំទ្រ រដ្ឋាភិបាលខុសច្បាប់ការ៉ែន។ កាលពី ៥០ ឆ្នាំមុន ការ៉ែន ជាទឹកដីរបស់ប្រទេសថៃ ដោយហេតុនេះ ប្រទេសភូមារ សម្រេចចិត្តដូរ បំបែក រដ្ឋការ៉ែននេះ ទៅជា រដ្ឋ ២ គឺរដ្ឋ កាយិន និង រដ្ឋកាយ៉ាស់ គឺលែងមាន ឈ្មោះជនជាតិ ការ៉ែន ពីព្រោះជនជាតិ ការ៉ែន គឺជា ជនជាតិ ថៃ។ សំអាងហេតុផលនេះ ថៃ គាំទ្រចលនាបេះបោរ ការ៉ែន។ កងទ័ព ណៃពិដោរបស់ភូមារ បាននឹងកំពុងព្យាយាម វាយលុកគ្រប់គ្រង រដ្ឋាភិបាលព្រៃការ៉េន នៅ សួនឧស្សាហកម្ម Scammer KK Park ជាប់ព្រំដែន ថៃ តែចូលមិនចុះតាមជើងគោក គឺមានតែការទំលាក់គ្រាប់បែក កំទេច ទីតាំងទាំងនោះ។


TheKaren ThaiFree 42m  · รบพิเศษกะเหรี่ยงKNU KNLA KNDO PDF กองพันสิงโตทำผลงานได้ดีเยี่ยมตลอดนำโดยแม่ทัพแอ้เซวาผู้ไม่เคยหวั่นเกรงต่อสิ่งใด Karen Special Battles KNU KNLA KNDO PDF The lions brigade always doing excellent work lead by Asewa who never fear anything.


BVTV plus news នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៤០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកណ្តាល។ គួររំលឹកផងដែរថា  អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ទាំងនេះត្រូវបានកែសម្រួលពីស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទីកន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ លើផែនការជាដំណាក់កាលនៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ 

ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ថ្ងៃអង្គារ ១៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥

On November 4, 2025, at 08:40 AM, the Coordinating Task Force for the Observer Team of the Ministry of National Defence of Cambodia facilitated the ASEAN Observer Team (AOT) to inspect the implementation of the 1st phase of the removal of heavy and destructive weapons and equipment that were returned to the original location at Kandal Province. It is important to recall that these heavy and destructive weapons and equipment were withdrawn from Choam Kshant and Roveang Districts, Preah Vihear Province, on November 1, 2025, at 6:45 PM, in accordance with the phased removal plan for heavy and destructive weapons and equipment agreed by both Cambodia and Thailand.

The above-mentioned activities evidently demonstrate Cambodia's sincere commitment and steady determination to implement the Joint Declaration in Kuala Lumpur between Cambodia and Thailand, which were signed by Samdech Thipadei Hun Manet, Prime Minister of Cambodia, and the Prime Minister of Thailand, with the U.S. President, Donald J. Trump, and the Prime Minister of Malaysia, H.E. Anwar Ibrahim, served as witnesses, on October 26, 2025.

At the same time, Cambodia strongly hopes that both Cambodia and Thailand will fully and effectively implement the Joint Declaration in Kuala Lumpur, with sincerity, goodwill, and transparency, to contribute to promoting peace, stability, cooperation, development, and the swift return to normalcy.

Based on the above information, the public, both national and international media outlets, are advised to be informed accordingly.

November 4, 2025


Bron Sambor 28m  · យុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ សម្រាប់ដំណាក់កាលទី១ របស់កម្ពុជា ត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកណ្តាលហើយ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានក្រុមអ្នកសង្កេតការ ណ៍អាស៊ាន (AOT)ចុះត្រួតពិនិត្យ និងសង្កេត ។  សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព រវាងកម្ពុជា និងថៃ។


Amra Premium 20h  · អ្នកនាំពាក្យយោធាថៃបាននិយាយថា កងទ័ពថៃអាចចល័តអាវុធធុនធ្ងន់របស់ខ្លួនវិលទៅព្រំដែនវិញបានយ៉ាងលឿន បើរកឃើញថាខ្មែររំលោភកិច្ចព្រមព្រៀង


Karpit ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ក្នុងខេត្តកំពង់ស្ពឺ

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:០៣នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ 

គួររំលឹកផងដែរថា  អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ទាំងនេះត្រូវបានកែសម្រួលពីស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទីកន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ លើផែនការជាដំណាក់កាលនៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ 

ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់។


มังกร ซ่อนตัว  is at จังหวัดกำปงสปือ ประเทศกัมบูชา. 10m  · Bek Chan  · กระทรวงกลาโหมกัมพูชาออกแถลงการณ์ยืนยันความคืบหน้าในการดำเนินการตามข้อตกลงสันติภาพร่วมกัมพูชา–ไทย ภายใต้ปฏิญญากัวลาลัมเปอร์ โดยเมื่อเวลา 11.03 น. วันที่ 4 พฤศจิกายน 2568 เจ้าหน้าที่กัมพูชานำคณะผู้สังเกตการณ์อาเซียน (AOT) ลงพื้นที่ตรวจสอบการเคลื่อนย้ายและจัดเก็บอาวุธหนักกลับสู่ฐานที่ตั้งในจังหวัดกัมปงสปือ หลังจากได้ถอนอาวุธออกจากพื้นที่พระวิหารบริเวณช่องโอบแพ และรเวียง บนชายแดนกัมพูชา–ไทย ตั้งแต่วันที่ 1 พฤศจิกายนที่ผ่านมา การดำเนินการดังกล่าวถือเป็นสัญญาณชัดเจนของเจตนารมณ์ร่วมในการลดความตึงเครียดชายแดนและเสริมสร้างสันติภาพระยะยาว ระหว่างทั้งสองประเทศ ตามกรอบข้อตกลงที่มี พล.อ.ฮุน มาเนต นายกรัฐมนตรีกัมพูชา และนายกรัฐมนตรีไทยร่วมลงนาม โดยมีประธานาธิบดีสหรัฐฯ โดนัลด์ ทรัมป์ และนายกรัฐมนตรีมาเลเซีย อันวาร์ อิบราฮิม เป็นสักขีพยาน เมื่อวันที่ 26 ตุลาคมที่ผ่านมา กัมพูชาระบุหวังให้สองฝ่ายเดินหน้าปฏิบัติตามแผนสันติภาพอย่างโปร่งใสและจริงใจ เพื่อสร้างเสถียรภาพ ความร่วมมือ และการพัฒนาบริเวณชายแดนให้กลับสู่ภาวะปกติโดยเร็ว ซึ่งเป็นสัญญาณบวกต่อภูมิภาคอาเซียนในภาพรวม #มังกรซ่อนตัว #ข่าวต่างประเทศ #กัมพูชาไทย #ชายแดนไทยกัมพูชา #ASEAN #สันติภาพภูมิภาค Cambodia Ministry of Defense issued a statement confirming the progress in implementing the Cambodia-Thai joint peace agreement under the Kuala Lumpur border at 11.03 am. On November 4, 2016, Cambodian officials led the ASEAN Observer Team (AOT) to the area to check the movement and storage of heavy weapons back to their base in Kampong Spue province after withdrawing weapons from the temple area around Ob Pae and Raviang channel on the Cambodia-Thai border since November 1. The action is a clear sign of the joint intention to reduce border tensions and enhance long-term peace between the two countries, according to the framework of an agreement signed by Cambodia Prime Minister General Hun Manet and Thai Prime Minister, witnessed by US President Donald Trump and Malaysian Prime Minister Anwar Ibrahim on October 26. Cambodia expressed hope for the two parties to move forward in a transparent and sincere peace plan to quickly restore stability, cooperation and development of the border areas to normalcy, which is a positive sign for the ASEAN region as a whole.


Smeyy   29m  · 🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់ប្រាប់សារព័ត៌មានថៃ នៅវេលាព្រឹក ថ្ងៃទី៤ វិច្ឆិកា ២០២៥នេះថា៖ «ពាក់ព័ន្ធនឹងបញ្ហាកូតាឆ្នោតរដ្ឋាភិបាល របស់អង្គការអតីតយុទ្ធជន (VEO) ដែលត្រូវបានគណបក្សប្រឆាំងថៃរិះគន់ថា បានផ្ទេរទៅឱ្យអ្នកផ្សេងនោះ គឺលោកមិនបានដឹងលម្អិតអំពីរឿងនេះទាល់តែសោះ ចាប់តាំងពីលោកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ»។ *លោកសង្កត់ធ្ងន់ថា៖ «លោកក៏មិនស្ងប់ចិត្តនោះដែរ លោកបានចាត់ឱ្យអនុរដ្ឋមន្ត្រីការពារជាតិថៃ 🇹🇭 ដើម្បីស្ម័គ្រចិត្តស៊ើបអង្កេតលើបញ្ហានេះហើយ ព្រោះលោកអនុរដ្ឋមន្ត្រី គឺជាមិត្តរួមថ្នាក់របស់លោក និងមានជំនាញលើរឿងនេះ ក្នុងករណី ប្រសិនបើរកឃើញអ្នកប្រព្រឹត្តខុស មន្ត្រីមានសមត្ថកិច្ច និងបទប្បញ្ញត្តិ គឺមានស្រាប់ ដូច្នេះ គ្មាននរណានៅអង្គុយពីលើច្បាប់នោះទេ»៕ (Smeyy)


៥យប់៥ថ្ងៃខ្មែរលេងល្មមៗ ខ្មាំងដេករាយពេញព្រៃ ចំណែកSH-1 និង PHL-03 អត់ដកពីស្រោមទេ


Men Kimseng 2h  · លោកMichael G. DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាសុីបូព៌ា និងប៉ាសុីហ្វិក ជួបពិភាក្សាការងារជាមួយនឹងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​នៅវិមានសន្តិភាព នៅ​រាជធានីភ្នំពេញនា​ព្រឹកថ្ងៃអង្គារ ទី៤ វិច្ឆិកា ២០២៥។ (រូបថត៖ លោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា)


The Wild Chronicles Group สมาคมผู้สนใจประวัติศาสตร์ สงคราม ข่าวต่างประเทศ Nut Tanakorn  · 21m  · อาวุธยิงสนับสนุน เฉพาะของกองทัพบกเหล่าเดียว ไม่นับ เครื่องบินรบ ทอ. ในการปะทะที่ผ่านมา สร้างความเสียหายต่อฝ่าย กพช. มากน้อยแค่ไหนครับ  ทำไมตลอดการรบปะทะฝั่งนู่นยังโถมกำลังเข้ามาเรื่อยๆ ทั้งๆที่เราใช้อาวุธยิงสนับสนุน แทบจะทุกแบบ ทั้ง ATMG GHN-45 M198 SR-4 DTI-1G Support weapons. Only for the army. Not counting the military aircraft. In the past clash, causing damage to the Police Department. How much or less? Why is it that during the battle against the side, the power is still coming in? Even though we use almost every type of support weapon. Both 


ធី សុវណ្ណថា Thy Sovantha   46m  ·  💥សាហាវ ថ្ងៃនេះ មេទ័ពរងថៃ Sri-in បង្ហាញជម្រើស២ វាយដណ្តើមប្រាសាទតាក្របី ១.វាយភ្លាមៗ ២.វាយយឺតម្តងបន្តិចៗ ដូចភូមិជោគជ័យ-ព្រៃចាន់..@ថា


Sports Kh 52m  ·   ក្ដៅៗម៉ោង3:15នាទី 🔴កងទ័ពសៀមថាប្រើប្រាស់កងទ័ព១៨នាក់ ដើម្បីចរចាយកប្រាសាទតាក្របី និង ប្រាសាទខ្នារ និងបន្តយកភូមិជោគជ័យ និង ព្រៃចាន់។ បងប្អូនឃើញអត់? សៀមសម្បូរល្បិច ។

Um Sam An   18m  · នៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៥ ថៃបានកំពុងធ្វើផ្លូវរំលោភចូលដីខ្មែរនៅខេត្តពោធិ៍សាត់ដែលជាប់នឹងស្រុកចាំរ៉ាក់ ខេត្តត្រាត ព្រោះគ្រឿងផ្ទុះចាស់ៗទាំងនេះគឺបន្សល់ទុកតាំងពីសម័យសង្រ្គាមសុីវិលនាទស្សវត្សទី៨០ ហើយទឹកដីថៃគ្មានគ្រឿងផ្ទុះចាស់ៗទាំងនេះព្រោះថៃគ្មានសង្រ្គាមសុីវិលនៅជាយដែនជាមួយកម្ពុជានោះទេ។


រស្មី រស្មី ភូមា វាយប្រហារ9ថ្ងៃជាប់គ្នាកក្រើកព្រំដែនថៃប្រកាសបន្ទាន់..ប្រភពថៃអាមេរិចTV


หัวหน้าหมู่ 51m  · #พลตรีณัฏฐ์ ‼️ประกาศย้ำว่า "ปราสาทตาควายจะต้องกลับมาเป็นของไทย ไม่ว่าจะด้วยวิธีใดก็ตาม"  พลตรีณัฏฐ์ยืนยันว่า "ปราสาทตาควาย" จะต้องกลับมาเป็นของไทยไม่ช้าก็เร็ว ไม่ว่าจะด้วยวิธีใด โดยหากต้องการให้ได้คืนอย่างรวดเร็วก็อาจต้องใช้กำลังทางทหาร แต่ไทยจะเสียเปรียบเนื่องจากภูมิประเทศไม่เอื้ออำนวย จึงเสนอให้รอเวลาและใช้เทคโนโลยีไลดาร์ (LiDAR) เพื่อพิสูจน์ขอบเขตพื้นที่อย่างรอบคอบ พร้อมแสดงความเชื่อมั่นในตัวนายกรัฐมนตรีว่าไม่ได้มีเจตนาทำร้ายผลประโยชน์ของประเทศ แม้จะลงนามในข้อตกลงหยุดยิงก็ตาม โดยมองว่าอาจมีแรงกดดันจากมหาอำนาจอยู่เบื้องหลัง


Food & Hospitality Critics

17 January

 ·

តោះបងប្អូន មកដឹងថាស្រូវមួយតោន កិនបានអង្ករប៉ុន្មាន?

ខ្ញុំយកតួលេខដែលទាបបំផុតមកគណនា

.........................

ស្រូវសើម ហាលស្ងួត បាត់បង់ទំងន់ ១០%-២០%

ស្រូវស្ងួតកិន 

កន្ទក់ ៨%-១០%

កញ្ចុងអង្ករ ៥%-១៥% 

អង្កាម ២០%

អង្ករ ៥៥%-៦៥%

ស្រូវសើមទើបច្រូត ១,០០០គីឡូ 

សំងួតហើយ សល់៨០០គីឡូ

អង្ករ យកតែ៥៦,២៥% ស្មើនឹង៤៥០គីឡូ (ស្តង់ដានាំចេញ)

បាន កន្ទក់ ៨០គីឡូ

កញ្ចុងអង្ករ ១០០គីឡូ

ប្រើស្រូវមួយគីឡូ ១៣៥០រៀល មួយតោន អស់

១,៣៥០,០០០រៀល បានអង្ករ ៤៥០គីឡូ

ដូច្នេះអង្ករមួយគីឡូ ស្មើនឹង៣០០០រៀល។

ថ្លៃសំបកការ៉ុងសំរាប់ច្រកអង្ករ៥០គីឡូ ជាទូទៅ មួយតំលៃ២០០០រៀល។ ដូច្នេះបើគិតសំរាប់ច្រក១គីឡូ អស់៤០រៀល។

តំលៃខាងលើនេះ រោងចក្រសល់កន្ទក់៨០គីឡូ នឹងកញ្ចុងអង្ករ ១០០គីឡូ សរុប១៨០គីឡូ។ តំលៃនេះស្មើនឹង ១៤ម៉ឺន-១៨ម៉ឺនរៀល។ ខែកន្ទក់ថ្លៃ វាមានតំលៃ២០ម៉ឺនរៀល។

ដូច្នេះសង្ខេបមកវិញ

ស្រូវសើម១០០០គីឡូ កិនអង្ករល្អបាន ៤៥០គីឡូ

បើស្រូវសើម៣,០០០គីឡូ កិនអង្ករល្អ បាន១៣៥០គីឡូ។

អាចបានក្រោមនេះតិចតួច បើស្រូវធ្វើមិនបានល្អ ស្រូវហាលមិនបានល្អ។ តែយ៉ាងហោចណាស់ក៏ បាន ១២០០គីឡូដែរ។

តែប្រភេទអង្ករលក់ក្នុងស្រុក បាក់លើ១០% ស្រូវមួយតោនកិនដាច់ខាតត្រូវតែបាន ១៣៥០គីឡូ។

ចំពោះតំលៃអង្ករ បើតំលៃស្រូវ ១៣៥០ 

អាចគណនាតំលៃអង្ករសមរម្យដោយយកតំលៃស្រូវ មកចែកនឹង ០,៤៥ ប្រាកដជាឃើញតំលៃអង្ករ។ ដូច្នេះតំលៃអង្ករ៣០០០រៀល គឺសមរម្យដូចគេលើកឡើងហើយ។

តែនេះអង្ករលេខ១ ១គីឡូ ៣០០០រៀល 

មួយបាវ៥០គីឡូ ១៥០,០០០រៀល។

លើទីផ្សារគេអាចទិញអង្ករលេខមួយ ចន្លោះ ១៧០,០០០-២០០,០០០រៀល(រំដួល)។ បើអង្ករស្រូវសែនក្រអូប តំលៃខ្ទង់១៧០,០០០រៀល (គេហៅម្លិះ)។


ថ្មីទាន់ហេតុការណ៍ 1d  · កុំចេះតែហ៊ាន លើកក្រោយឲ្យរៀង😆នៅព្រឹក​ថ្ងៃទី​ ៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៥​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​បន្ទាយឆ្មារ​ នៃ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ បានអញ្ជើញ​ឈ្មោះ​ ហុក​ បញ្ញា​ ភេទ​ស្រី​ អាយុ​ ៣៥​ ឆ្នាំ​ មុខរបរ​ ទិញលក់ស្រូវ​ រស់នៅ​ភូមិ​ ស្រះជ្រៃ​ ឃុំ​ បន្ទាយឆ្មារ​ ស្រុក​ ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ​ មកអប់រំ​ ណែនាំ​ ធ្វើ​កិច្ចសន្យា​ រួចអោយត្រលប់​ទៅផ្ទះ​វិញ​ដើម្បី​កែខ្លួន​ ។ ប្រភពលោកពូ ផេង វណ្ណៈ


Hok Nave

លាក់ការបានខ្ពស់ គឺរស់បានយូរ ឯពួកសៀមមិនមែនត្រឹមតែមិនបានលាក់ការទេថែមទាំងផុតឮផ្សាយអួតថែមទៀត។ ភាពអំនួតរបស់សៀម តាំងពីសង្គ្រាមមករហូតមកដល់នៅថ្ងៃនេះ បានសម្លាប់សៀមដោយមិនស្រក់ឈាមឡើយ។ តើហេតុអ្វីទៅ? នៅមុខដៃគូប្រកួតបើម្ខាងទៀតមានអំនួតប្រាកដជាចាញ់មុនប្រកួត។ ការរចនាលេណដ្ឋានត្រូវការធាតុផ្សំចំនួន3÷ ទី1. គឺភូមិសាស្ត្រ ការប្រើប្រាស់រាល់ការរៀបចំ មិនឱ្យធំមិនឱ្យតូច ផ្ដោតសំខាន់ការការពារ ទី2. លេណដ្ឋានគឺដើរតួនាទីសម្រាប់ការវាយឆ្មក់ឬទប់បាញ់ គឺមិនមែនជាសំណាញ់ ឱ្យគេមកបាញ់ស្រោចពីលើទេ ទី3. លេណដ្ឋានគឺការទទួលបានស្មារតី បីដូចត្រីមានទឹក ដូចសឹកមានស្បៀង ប៉ុន្តែមិនមែនកន្លែងសប្បាយដូចដើរលេង ដូចសៀមរៀបចំទេ។ ហេតុអ្វីសៀមហ៊ានធ្វើបែបហ្នឹង? ទី1. ដើម្បីតែអួតប្រជាពលរដ្ឋសៀម ទី2. ដើម្បីបង្ហាញ់អួតកងទ័ពខ្មែរ។ ប៉ុន្តែពួកគេមិនទាន់បានដឹងថា ដូចកំពុងតែជីករណ្ដៅកប់ខ្លួនឯងឡើយ។ ហើយអ្វីដែលសំខានលើសការស្លាប់ គឺអាប់អោននូវកិត្តិយសនៃឈ្មោះយោធាដែលខ្លាំង បើមានទាំងកម្លាំងកងទ័ពច្រើននិងសព្វាវុធទំនើប ប៉ុន្តែមិនទំនើបបញ្ញា អាចនិយាយបានថាល្ងង់។ 

ចំណែកខ្មែរយើងបើខ្ញុំនិយាយថាខ្ញុំអួតទៀតហើយ គឺកងទ័ពមានចំណេះដឹងខ្លាំង ទាំងការច្បាំង និងកម្លាំងពិតៗ អត់មានការអួតអាង ការបង្ហាញអ្វីទាំងអស់ គឺស្ងាត់ៗ ការប្រុងប្រយ័ត្ន មិនមែនត្រឹមតែការពារខ្លួនទេ គឺវាយទប់ វាយបក វាយនៃច្រក បែបក្រចកសេះ បែបស្នែងក្របី របៀបបង់ត្រី ដើម្បីតែការពារជាតិទឹកដីយើង។ កងទ័ពខ្មែរ គឺជាកងទ័ពបទបញ្ជា មិនមែនជាកងទ័ព ឬជើងគាប់ ដូចសៀមទេ ទំនេរ ទំនេរ មកបង្ករឿង កងទ័ពខ្មែរ មិនដឹងថាអ្វីដែលសៀមកំពុងតែធ្វើគឺជាទង្វើដែលធ្វើឱ្យកងទ័ពខ្មែររឹតតែខ្លាំង នៅកម្លាំងស្មារតី និងបង្កើនកម្លាំងនៃការប្រយុទ្ធ។ ឃើញសព្វាវុធខ្មែរដូចហែរកឋិនឃើញសៀមយកទៅផ្សាយគេថា ខ្មែរយើងអួត គេថា ប្រសិនជាខ្មែរយើងអាចមាននៅយន្តហោះចម្បាំងទៀត សៀមមិនអាចធ្វើសង្គ្រាមឈ្នះខ្មែរទេ។ បើយល់ថាខ្មែរយើងខ្លាំង ដោយសារតែសព្វាវុធ ខ្ញុំថាគិតខុសហើយ ហើយជារឿងខុសដ៏ធំទីបំផុត ពីព្រោះមិនស្គាល់កងទ័ពខ្មែរទេ ដូចជាគេនិយាយនៅក្នុងសង្គ្រាមអាមេរិកនិងវៀតណាម មេទ័ពអាមេរិកទម្លាក់គ្រាប់បែករាប់លានតោន ហេតុអ្វីក៏មិនអាចសម្លាប់កងទ័ពយៀកកុងបាន? អាមេរិកបានលះបង់កងទ័ពរាប់ម៉ឺននាក់ ហេតុអ្វីក៏មិនអាចឈ្នះនូវសង្គ្រាមបាន? នេះជាសំណួរដែលគ្មានចម្លើយមានតែអ្នកដឹកនាំមេទ័ពនិងអ្នកប្រយុទ្ធនៅក្នុងសមរភូមិទេ ដែលអាចយល់។ 

នៅក្នុងយុទ្ធសាស្ត្រ ស៊ុន អ៊ូ និយាយថា ការប្រើប្រាស់កងទ័ពដែលអាចបញ្ចប់ជីវិតសត្រូវ មិនបានត្រូវចារនៅក្នុងក្បួនសឹកទេ មានតែធ្វើយ៉ាងណាដើម្បីអាចឈ្នះលើសត្រូវទើបមានចារនៅក្នុងក្បួនសឹក។ 

នៅក្នុងក្បួនវិជ័យសង្គ្រាមខ្មែរនិយាយថា ដើម្បីឈ្នះសត្រូវត្រូវមានគំនិតលើសសត្រូវ ដូចជាសង្គ្រាមរវាងខ្មែរនិងចម្ប៉ា ខ្មែរអាចឈ្នះចម្ប៉ា ពីព្រោះមេទ័ពខ្មែរស្គាល់ពីរបៀបនៃការប្រើទ័ពរបស់ចម្ប៉ាច្បាស់។

បើសួរខ្ញុំថា បើសៀមធ្វើសង្គ្រាមឈ្លានពានខ្មែរម្ដងទៀតតើខ្មែរអាចឈ្នះសៀមទេ? ខ្ញុំអាចឆ្លើយថាសៀមឈ្នះខ្មែរនៅត្រង់អួត ព្រោះខ្មែរមិនឈ្នះសៀមទេរឿងអួត បើប្រកួតឬប្រយុទ្ធនៅក្នុងសមរភូមិ ដូចជាសម្ដីសៀម 3 ម៉ោង 3 ថ្ងៃ 3 ខែ វ៉ៃដល់ភ្នំពេញ ដូចក្មេងៗលក់ទំនិញគ្រឿងញៀននៅស្រុកសៀមអញ្ចឹង គឺមិនអាចដឹង មិនយល់ពីអ្វីៗទាំងអស់ ចេះហ៊ានបោះសម្ដីបែបហ្នឹងកើត ទើបពេលកើតសង្គ្រាមកងទ័ពសៀម សូម្បីតែឮសម្លេងស្មៅនិងសំឡេងខ្យល់បក់ដើមឈើ ក៏មមីមមើលភ័យដកស្លុត ខុសពីកងទ័ពខ្មែរ ដោះអាវបាញ់ ដូចយកសំណាញ់ទៅបងត្រី  ស្មារតីប្រយុទ្ធខ្មែរ1នាក់ អាចស៊ីកងទ័ពសៀមលើសពី10នាក់ នរណាមិនល្បី ប្រាសាទតាក្របីសៀមចូលមក10 ស្លាប់ទាំង 10 មកប៉ុន្មានស្លាប់ប៉ុណ្ណឹង យន្តហោះចម្បាំងនឹងដ្រូនជាច្រើន បានត្រឹមតែហោះពីលើ តែធ្វើអ្វីមិនកើត ដូចឥឡូវប្រហែលជាចង់ត្រូវទៀតហើយ ឮថាចេះតែបង្កហេតុ បង្ករឿងដល់កងទ័ពខ្មែរយើង ចង់ប្រាប់ថាគ្រប់កាំភ្លើងអត់ស្គាល់មនុស្សចេះតែអួតក្អេងក្អាងទេ បើទំនេរខ្លាំងសុំច្បាប់មេទ័ព ត្រឡប់ទៅរកផ្ទះវិញ ឈប់មកវិញទៀតទៅ ទាន់មានឱកាសអាចត្រឡប់ទៅផ្ទះវិញ សៀមច្រើនណាស់ដែលមកអានសំណេរខ្ញុំ បើបានអានហើយប្រាប់តៗគ្នាផង ថាបងមួយនៅស្រុកខ្មែរគាត់សរសេរប្រាប់ថាឱ្យកងទ័ពសៀមសុំច្បាប់ទៅផ្ទះទៅ នៅយូរមិនបានទេ។

ខ្ញុំសូមសរសេរជម្រាបជូនបងប្អូនត្រឹមតែប៉ុណ្ណឹងចុះ ប្រសិនជាមានចន្លោះខ្វះខាតលើសលួសនៅត្រង់ ខ្ញុំសូមការអធ្យាស្រ័យទុកពីមុន និងសូមគោរពជូនពរបងប្អូនរីករាយនៅក្នុងថ្ងៃបុណ្យអុំទូកប្រដែតប្រទីបសំពះព្រះខែ ជួបតែក្ដីសុខរីកចម្រើនជួបជុំគ្រួសារ ប្រកបដោយពុទ្ធិការ អាយុវណ្ណៈសុខៈពលៈបដិភាណៈកុំបីឃ្លៀងឃ្លាឡើង ហើយក៏សូមគោរពអរគុណបងប្អូន ដែលជឿជាក់លើរាជរដ្ឋាភិបាលយើង និងសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានពីដើមរហូតដល់ចប់៕ ចប់.

រូបភាព ÷ លេណដ្ឋានកងទ័ពសៀមឬផ្នូរកប់កងទ័ពសៀម


សៀម៖ ឃើញខាងសៀម គេវិភាគរឿងកាំភ្លើងធំកម្ពុជាយើង រួចគេប្រាប់គ្នីគ្នាគេថា កុំព្រួយ កុំភ័យ ដោយសារពួកគេបានត្រៀមរួចរាល់នូវ កងពលអន្តរាគមន៍រហ័ស Rapid Deployment Force  (RDF) ស្ថិតក្រោមការបញ្ជាផ្ទាល់របស់ ព្រះបរមរាជវាំង្គសៀម។ គ្រប់ប្រទេសនៅលើសកលោក សុទ្ធតែបាន នឹងកំពុង បលែង យោធាបុរាណ ទៅជា យោធាទំនើប ដោយកែប្រែ ពី រថក្រោះទំងន់ ៤០ តោន កង់ក្រវ៉ាក់ ល្បឿនប្រមាណ ៣០ គម/ម៉ សម្លេងរង្គើរ ខ្ទរចម្ងាយ ៥០ គម មកជា យាន្តយុទ្ធកង់កៅស៊ូ កង់ ៦ គ្រាប់ ឬ ៨ គ្រាប់ ទំងន់ ៣៨ តោន បើកក្នុងល្បឿង ១០០ គម/ម៉ ដែលមានន័យថា គេដាក់នៅចម្ងាយ ១០០ គម ពីព្រំដែន ដូច្នេះគេបើកតែ ១ ម៉ោង ដល់ព្រំដែន...


A JA A-អាចារ្យ អេ   1h  · សារព័ត៌មានសៀម បញ្ជាក់យ៉ាងច្បាស់ដោយរងមេទ័ពភាគ2 ប្រកាសថាសៀម មិនទាន់បាត់បង់ប្រាសាទតាក្របីទេ គ្រាន់បាត់បង់ការគ្រប់គ្រងប៉ុណ្ណោះ មិនតែប៉ុណ្ណោះរងមេទ័ពសៀមភាគ2 បានបញ្ជាក់បន្ថែមថាមាន2ផ្លូវដែលអាចរឹបប្រាសាទតាក្របីវិញបានទី1គឺ ប្រើកម្លាំងទាហាន ទី2គឺ ធ្វើតាមច្បាប់នៃការវាស់វែងរបស់គណះកម្មារជាយដែន JBC ក្នុងខណះពេលតែមួយ “រដ្ឋមន្ត្រីក្រសួងការពារជាតិសៀមប្រកាសថា មិនព្រមបាត់បង់ប្រាសាទតាក្របីជាដាច់ខាត” ចាអេចង់សួរទៅលោករដ្ឋមន្ត្រីការពារជាតិសៀមវិញថា បើលោកប្រកាសថាមិនព្រមបាត់បង់ជាដាច់ខាត លោកចង់ធ្វើអីខ្មែរ បើចង់ប្លន់យកវិញដដែលចាំបាច់មានការប្រជុំសន្តិភាពធ្វើអី តើនេះជាភាសាមនុស្សឬជាភាសាអ្វី?

8th News

 ·

Following សៀមភ្ញាក់ព្រឺត!! ព្រោះធ្លាប់យកតែវីដេអូអាវុធខ្មែរខូចពុងជួលជុលទៅវាយប្រហារថាខ្មែរនេះក្រអាវុធចាស់ៗ ដល់ឃើញរូបភាពពេលដកអាវុធពីព្រំដែន ឃើញសុទ្ធតែថ្មីៗចែស🤭

ឃឹម ហ្វីណង់ - Khim Finan   2h  · ទិញអង្ករពីក្រុមហ៊ុនវីរៈប៊ុនថាំ១គីឡូ = ជួយទិញស្រូវពីកសិករផ្ទាល់៣គីឡូ ក្នុងតម្លៃលើសទីផ្សារ២០០-៣០០៛ 🌾🍚🇰🇭 #ជួយអ្នកជួយកសិករ


ថ្មីទាន់ហេតុការណ៍ 2d  · មិនឱបដៃឈរមើលទេ!!ម្តងនេះមានសង្ឃឹមហើយលោក ផែង វណ្ណៈ ឈឺ ឆ្អាល់ យ៉ាងខ្លាំងក្រោយដឹងរឿងស្រូវចុះថោកដោយលោកបានប្រកាសក្តែងៗថា"បងប្អូនណាខ្លះស្គាល់ឈ្មោះឈ្មួញទិញស្រូវផ្ដាច់មុខតាមខេត្តទេ។សូមប្រាប់ខ្ញុំ ខ្ញុំរក្សាការសម្ងាត់ជូន🙏រួមគ្នាជួយកសិករ🙏៕ 👏👏បើមានអ្នកគិតគូរច្រើនឡើង ច្រើនឡើង នោះកសិករអាចទទួលបានតម្លៃស្រូវដែលសមរម្យមិនខាន។


Smeyy   5h  · 🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ប្រាប់អ្នកសារព័ត៌មានថៃ ពីវិមានរដ្ឋាភិបាលថៃ នៅវេលារសៀល ថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ «ចំពោះសំណុំរឿងប្រាសាទតាក្របី កងទ័ពថៃ និងរដ្ឋាភិបាលថៃ 🇹🇭 នឹងមិននៅស្ងៀមនោះឡើយ ដោយថៃនឹងប្រើប្រាស់ កងទ័ពរបស់កម្ពុជាទាំង ១៨រូប ដើម្បីធ្វើជាបន្ទះឈីប ក្នុងការចរចាយកប្រាសាទតាក្របី ប្រាសាទខ្នាររបស់កម្ពុជា 🇰🇭 ប្រទេសថៃ ក៏កំពុងពិចារណាលើការបើកច្រកព្រំដែនមួយចំនួនឡើងវិញ នៅក្នុងកិច្ចពិភាក្សាបន្ថែមផងដែរ»។ *លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ 🇹🇭 នឹងដាក់ពាក្យបណ្តឹងប្តឹងកម្ពុជា 🇰🇭 ទៅកាន់អង្គការអន្តរជាតិ ដើម្បីទាមទារតវ៉ាយកប្រាសាទតាក្របី និងប្រាសាទខ្នារ ដោយកងទ័ពថៃ ក៏ដូចជា រដ្ឋាភិបាលថៃ នឹងធ្វើតាមការចង់បានរបស់ប្រជាជនថៃ»។ *លោកបន្ថែមថា៖ «ចំពោះភូមិជោគជ័យ និងភូមិព្រៃចាន់វិញ ក៏ថៃនឹងទាមទារផងដែរ ប៉ុន្តែ ដោយសារនៅតំបន់ទាំងពីរខាងលើ មានគ្រាប់មីនច្រើនពេក ដែលអាចបង្កការគ្រោះថ្នាក់បាន ដូច្នេះ ទាមទារឱ្យរដ្ឋាភិបាលថៃ 🇹🇭 ដោះស្រាយបញ្ហាជាជំហានៗជាមុនសិន»៕ (Smeyy)


No comments:

Post a Comment