ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Monday, September 1, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៥

សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ មិនឃើញមានសញ្ញារុលចូលបន្ថែម ច្បាមយកទីតាំង។ អំពើរឈ្លានពានទឹកដីកម្ពុជា​ ពីសំណាក់ នាយករដ្ឋមន្រ្តី ថៃ ផៃថុងឋាន មានផលអាក្រក់សម្រាប់កម្ពុជា តែ ក៍ មានផលអាក្រក់ សម្រាប់ ប្រទេសថៃ ផងដែរ ដោយវាជួយផ្សព្វផ្សាយទៅ បណ្តា ក្រុមហ៊ុនធំៗលើសកលោក ដកខ្លួនចាកចេញពី ប្រទេសថៃ ហៅថា DFI ដែលជាទុនរបស់បរទេសមកបណ្តាក់ទុននៅប្រទេសថៃ មានការថយចុះជាបន្តបន្ទាប់ រហូត មេដឹកនាំថៃ គិតថា ធ្វើសង្រ្គាមស្តារសេដ្ឋកិច្ច គឺបង្ហាញសព្វាវុធទំនើបៗចុងក្រោយទាំងអស់ដែលខ្លួនមាន The Most Moder Weaponary ដើម្បីបរទេស មកវិនិយោគនៅថៃ Investment ឲ្យគេកក់ក្តៅថា កម្ពុជា មិនអាចរំខាន ឈ្លានពាន ការវិនិយោគរបស់ពួកគេ នៅលើទឹកដីថៃ ឡើយ​៕

1Post News 4m  · ចិនមិនហៅថៃចូលរួមកម្មវិធី SCO ព្រោះថៃមិនបានចូលជាសមាជិកពេញសិទ្ធិ ឬសង្កេតការណ៍ និងសមាជិកសហការនោះទេ។ អត្ថបទ

 News Feed posts Lam Lay 1h  · ភាពស្ងប់ស្ងាត់របស់ក្រុមយោធាថៃ មិនមែនបង្ហាញថា យើងទទួលបានជ័យជម្នះទេ តែជារឿងដែល ត្រូវតែប្រយ័ត្នទ្វេរដង។ ការចាប់ដៃ គ្រប់សម្ពន្ធមិត្តរបស់កម្ពុជា គឺជាការ “ចងការទូត” ហើយប្រើ “ការទូតជាអាវុធ” ដើម្បីទប់ទល់នឹង “ការវិលត្រឡប់មកវិញរបស់ថៃ” ដែលនឹងនៅអាចបន្តការឈ្លានពានមកកម្ពុជាម្ដងទៀត?  ទី១៖ មួយជំហានម្នាក់? ថៃបានឈានមួយជំហានរឿងទ័ព ខណៈកម្ពុជាឈានជំហានដែរ តែវែងជាងថៃ “រឿងការទូត”។ ល្បិចបញ្ជោតកម្ពុជាដែលថៃកំពុងប្រើមកកម្ពុជា មើលមួយភ្លែតទៅ ពិតជាស្មុគស្មាញនិងគួរឱ្យពិបាកដោះ ស្របពេលដែលកម្ពុជា ដូចជាដឹងមុនថា “ថៃនឹងដើរទៅច្រកណា” ហើយកម្ពុជាគួរតែងាកទៅច្រកណា? ទី១-សម្ដេចតេជោ ហាក់ដឹងរឿងមុនថា ថៃនឹងមានការដូរដេញមេដឹកនាំរាជរដ្ឋាភិបាលថ្មី។ សង្រ្គាមជាមួយកម្ពុជា អ្នកដែលវិលក្បង់ជាងកម្ពុជា គឺរាជរដ្ឋភិបាលថៃគ្នាឯង ដែលបានចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលចម្រុះ រវាងបក្សស៊ីវិល និងបក្សដែលមកពីក្រុមយោធា និងស្ដេចថៃ។ ទី២- ជំហរការទូតកម្ពុជា មានផែនការច្បាស់លាស់ ខណៈដែលថៃមានជំហរឈ្លានពានច្បាស់លាស់ដូចគ្នា។ ការពិតដែលយើងត្រូវដឹងគឺថា “ថៃមានផែនការឈ្លានពានកម្ពុជាពីសំណាក់ក្រុមស្ដេចថៃ ហើយកម្ពុជាដូចជាដឹងមុនផែនការឈ្លានពានថៃ នឹងមកដល់។ ដូច្នេះហើយ កម្ពុជាត្រូវតែឈានឱ្យបានមុនរឿងការទូត”។ ថៃប្រើមួយជំហាន ចង់វាយយកកម្ពុជា ខណៈដែលកម្ពុជា ឈានមួយជំហានវាយការទូតថៃឱ្យបានមុន ពិសេសគឺ “កម្ពុជារក្សាភាពស្មោះត្រង់” លើឆាកអន្តរជាតិ ជាជាងចាំអន្តរជាតិមកសួរនាំ។ ជំហានទ័ពឈ្លានពានដែលថៃអួត និងជំហរការទូតកម្ពុជា តើជំហរណាលឿនជាងជំហានណា ខណៈដែលកងទ័ពកម្ពុជាតាន់នឹងការការពារដីខ្លួនឯង?  ទី២៖ ចិនជានរណា? ខ្ញុំទទួលបានសំណួរជាច្រើនថា តើចិនអាចនឹងមានឥទ្ធិពលជាមួយកម្ពុជាបែបណាលើជម្លោះនេះ? ខ្ញុំមានចម្លើយច្រើន តែខ្ញុំសូមនិយាយតែមួយមុំក្នុងជម្លោះនេះ។ ចិន រក្សាភាពនៅស្ងៀម តែមិនស្ងាត់។ ចិនដេក តែបើកភ្នែកមើលថៃរហូត។ ចិន មិនមាត់មិនកច្រើន តែក្រហែមដាក់ថៃចំពោះការឈ្លានពានមកកម្ពុជា។ ចិនបាននាំកម្ពុជាទៅជួបមេៗជាច្រើននាក់ ខណៈថៃរវល់តែដោះស្រាយរឿងផ្ទៃក្នុង? ត្រង់នេះចំណេញ! ព្រោះខណៈនេះ គឺជាពេលវេលាល្អណាស់ សម្រាប់កម្ពុជា ដែលចិនបាននាំកម្ពុជាឱ្យទៅប្រាប់បរទេសថា “កម្ពុជារក្សាតែសន្តិភាពទេ តែថៃមានបំណងឈ្លានពាន”។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺកិច្ចប្រជុំដែលចិនបានអញ្ជើញកម្ពុជាទៅ គឺគ្មានវត្តមានថៃឡើយ។ ដូច្នេះ តើចិនជានរណាក្នុងជម្លោះថ្មីៗនេះ? ចម្លើយ “ចិន គឺជាមិត្តកម្ពុជាដែលដេកមើលថៃ”។  ទី៣៖ ដោះរឿង ឱ្យចំរឿង? រឿងទី១-គឺការដោះលែងទ័ព ដែលថៃបានចាប់ទៅ។ រឿងទី២-គឺជាលួស ដែលទាហានថៃ ចេះតែហ៊ុមយកដីកម្ពុជា។ រឿងទី៣-ការរក្សាសន្តិភាពព្រំដែន។ រឿងទាំង៣នេះ គឺជារឿងសំខាន់សម្រាប់កម្ពុជាចំពោះមុខ ហើយការទូតរបស់កម្ពុជាដែលកំពុងតែដើរនេះ ប្រាកដណាស់នឹងមានប្រៀបលើចរិតអួតអាងរបស់ថៃ ដោយការដាក់សម្ពាធ កំណត់ពេលវេលាជាក់លាក់ ដើម្បីញែកដោះស្រាយលើរឿងទាំង៣នេះ ខណៈដែលថៃកំពុងតែរវល់ដោះស្រាយក្នុងផ្ទះខ្លួនឯង? ប្រសិនជាថៃងើបមកឈ្លានពានម្ដងទៀត! នោះកម្ពុជាបានប្រុងជើងការខ្ពស់ ហើយការទូតកម្ពុជា នឹងព័ន្ធជើងថៃឱ្យដួល ទោះជាថៃ នៅព្រហើនយ៉ាងណាក៏ដោយ។ អន្តរជាតិដែលថៃកំពុងតែជួប គឺមានបំណងរកលុយពីថៃ តែអន្តរជាតិដែលកំពុងជួបជាមួយកម្ពុជា មានបំណងឱ្យកម្ពុជាស្រាយរឿងនេះ ដោយការទូត សន្តិវិធី និងអាចឈ្នះថៃលើគម្រោងឈ្លានពានកម្ពុជា។ ត្រង់នេះ ខ្ញុំសូមនិយាយរឿងភូមិសាស្រ្តនយោបាយឡើយនៅថ្ងៃមុខឡើយ ដ្បិតកិច្ចការងារនេះ មិនមែនចេះតែនិយាយតាមចិត្តឡើយ។ ទី៤៖ សេដ្ឋកិច្ច? ប្រសិនជាថៃមកម្ដងនេះ! ថៃអាចបូកសរុបទាំង សេដ្ឋកិច្ច និងព្រំដែន ព្រោះថៃនឹងមិនសុខចិត្តជាមួយកម្ពុជាទេ ប្រសិនជាកម្ពុជាមានប្រៀប លើជម្លោះនេះ។ រឿងមានវែងឆ្ងាយណាស់! តែអ្វីដែលយើងត្រូត្រៀមខ្លួនពេលនេះគឺ “ស្មារតីជាតិដោយបញ្ញា” លើកិច្ចការងារទាំងអស់ បូកទាំងទំនិញ ការនាំចេញ ការនាំចូល និងការគាំទ្ររបស់របរក្នុងស្រុក។ ខ្ញុំបានស្ដាប់ការវិភាគសេដ្ឋកិច្ចដែលបានស្ទង់មើលសភាពការណ៍ស្រដៀងៗគ្នាថា “សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន” ប្រសិនជាយើងរក្សាជំហរ “ស្នេហាជាតិដោយបញ្ញា” ជាជាងដោយកំរោល ហើយផ្ដើមមុនគេបង្អស់គេគឺ “កុំភ្លេចខ្លួន” ក្នុងការគាំទ្រផលិតផលក្នុងស្រុក”។ ការឈឺចាប់របស់យើង សូមបន្តទៅភាពរឹងមាំ។ បន្តឈឺចាប់ បន្តរឹងមាំ។ សាមគ្គី ជាកូនសោ! មានភាគត............... ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរ!

I Love Cambodia Hot News TV 6m  · 🔴អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ប្រឆាំង​ បាន​ផ្តល់​បទសម្ភាសន៍​ទាក់​ទង​នឹង​ការ​គំរាម​របស់​គណបក្ស​ភឿថៃ​ក្នុង​ការ​រំលាយ​សភា ប្រសិន​បើ​ពួក​គេ​មិន​បោះ​ឆ្នោត​ឲ្យ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ។🇹🇭👇🏻

Fresh News Plus 4m  · BREAKING: អតីតសមាជិកព្រឹទ្ធសភាថៃ​ ដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ទាមទារឱ្យរំលាយបក្សភឿថៃរបស់ថាក់ស៊ីន

Sunrise Forward 17m  · «ត្រៀមសំរាប់ការប្រយុទ្ធរួចរាល់» «កាំភ្លើងធំPSL03 យើងមិនអាចធានា» ក្នុងន័យផ្លែផ្កាថា ទោះបីជាកម្ពុជាមានកាំភ្លើងធំ (PSL03) ក៏មិនអាចធានាបានថា នឹងទប់ស្កាត់សង្គ្រាម ឬស្ថានភាពបានទេ នៅព្រឹកថ្ងៃទី01/09/25 លោកឧត្តមសេនីយ៍ ណាត់ ស្រុីអុិន ជាមេទ័ពរងភូមិភាគទី2ថៃ បង្ហោះសារក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកក្នុងន័យខាងលើ។

ស៊ន សុភក្រ្ត-Sorn Sopheak 43m  · និមន្ដព្រះសង្ឃ២អង្គ នៅខេត្តស្ទឹងត្រែង មកសួរនាំក្រោយរកឃើញភស្ដុតាងគួរឲ្យសង្ស័យមួយចំនួន ពាក់ព័ន្ធបញ្ហាសន្ដិសុខ និងបញ្ហាកងទ័ព!

សាលាគណខេត្តស្ទឹងត្រែង បំភ្លឺករណីនិមន្ដព្រះសង្ឃ២អង្គ មកធ្វើការសួរនាំក្រោយរកឃើញភស្ដុតាងគួរឲ្យសង្ស័យមួយចំនួន ពាក់ព័ន្ធបញ្ហាសន្ដិសុខ និងបញ្ហាកងទ័ព 01-09-2025 16:37  (ស្ទឹងត្រែង)៖ សាលាគណខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺមួយពាក់ព័ន្ធការនិមន្ដព្រះសង្ឃចំនួន២អង្គ មកធ្វើការសួរនាំ ក្រោយរកឃើញភស្ដុតាងគួរឲ្យសង្ស័យចំនួន ពាក់ព័ន្ធបញ្ហាសន្ដិសុខជាតិ និងបញ្ហាកងទ័ព។  ក្នុងសេចក្ដីបំភ្លឺព័ត៌មាន របស់សាលាគណខេត្តស្ទឹងត្រែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កន្លងទៅមានការចុះផ្សាយ ពុំទាន់មានមូលដ្ឋានច្បាស់លាស់ គ្រប់ជ្រុងជ្រោយនោះទេ ហើយការផ្សព្វផ្សាយនោះទៀតសោត គឺមានចេតនាញុះញង់ លើសពីការពិតជាក់ស្តែង ដែលមានពាក្យពេចន៍អសីលធម៌ បំបែកបំបាក់សាមគ្គីភាពប្រជាជន និងស្ថាប័នព្រះពុទ្ធសាសនា និងស្ថាប័នរដ្ឋ។  សាលាគណខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សាលាគណខេត្ត បានទទួលព័ត៌ថា មានការឃាត់ខ្លួនព្រះសង្ឃពីរព្រះអង្គ ដែលបានបើករថយន្តដោយអង្គឯង ទៅក្នុងមូលដ្ឋានសមរភូមិមុខ ក្នុងគោលបំណងមិនសមហេតុផល។  បន្ទាប់មកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សាលាគណខេត្ត បាននិមន្តព្រះសង្ឃទាំងពីរព្រះអង្គនោះ មកដើម្បីសួរនាំ និងណែនាំ។ ក្រោយពីបានសួរនាំ ឆ្លើយបំភ្លឺ និងបញ្ជាក់អំពីភាពស្អាតស្អំរបស់ព្រះអង្គ សមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុដកហូតយកវត្ថុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទ និងឧបករណ៍ថតសំឡេង ដើម្បីស្រាវជ្រាវបន្ត។  ក្រោយមកសមត្ថកិច្ចជំនាញ បានស្រាជ្រាវរកឃើញភស្តុតាងគួរឲ្យសង្ស័យជាច្រើន ដែលឈានទៅដល់ការអនុវត្តវិធានការបន្ទាន់ ដើម្បីធានាការពារបាននូវសន្តិសុខ សុវត្ថិភាពសាធារណៈ ព្រះវិន័យក្នុងព្រះពុទ្ធសានា និងសន្តិសុខជាតិតាមគោលការណ៍ច្បាប់ ក្នុងអំឡុងពេលដែលកងកម្លាំងយុទ្ធជនកម្ពុជាដ៏អង់អាចក្លាហាន កំពុងតស៊ូ ប្រយុទ្ធការពារទឹកដីពីពួកទ័ពឈ្លានពាននៅសមរភូមិមុខ។  យោងតាមកត្តាជាក់ស្ដែង ដែលបានស្រាវជ្រាវរកឃើញចំពោះករណីខាងលើនេះ សូមសាធារណជនទាំងអស់ ទុកភារកិច្ចនេះជូនសមត្ថកិច្ចជំនាញដើម្បីអនុវត្តនីតិវិធីតាមគោលការណ៍ច្បាប់ជាធរមាន ហើយប្រសិនបើរកឃើញថា ពុំមានកំហុសនោះនឹងមិនមានទោសទណ្ឌទេ តែជាការពិតណាស់រាល់វិធានការសុទ្ធតែធ្វើឡើងដោយផ្អែកទៅលើ ការរកឃើញភស្តុតាងជាក់ស្ដែងសុទ្ធសាធ។

Sopheak Sorn

សាលាគណខេត្តស្ទឹងត្រែង បំភ្លឺករណីនិមន្ដព្រះសង្ឃ២អង្គ មកធ្វើការសួរនាំក្រោយរកឃើញភស្ដុតាងគួរឲ្យសង្ស័យមួយចំនួន ពាក់ព័ន្ធបញ្ហាសន្ដិសុខ និងបញ្ហាកងទ័ព

(ស្ទឹងត្រែង)៖ សាលាគណខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺមួយពាក់ព័ន្ធការនិមន្ដព្រះសង្ឃចំនួន២អង្គ មកធ្វើការសួរនាំ ក្រោយរកឃើញភស្ដុតាងគួរឲ្យសង្ស័យចំនួន ពាក់ព័ន្ធបញ្ហាសន្ដិសុខជាតិ និងបញ្ហាកងទ័ព។

ក្នុងសេចក្ដីបំភ្លឺព័ត៌មាន របស់សាលាគណខេត្តស្ទឹងត្រែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កន្លងទៅមានការចុះផ្សាយ ពុំទាន់មានមូលដ្ឋានច្បាស់លាស់ គ្រប់ជ្រុងជ្រោយនោះទេ ហើយការផ្សព្វផ្សាយនោះទៀតសោត គឺមានចេតនាញុះញង់ លើសពីការពិតជាក់ស្តែង ដែលមានពាក្យពេចន៍អសីលធម៌ បំបែកបំបាក់សាមគ្គីភាពប្រជាជន និងស្ថាប័នព្រះពុទ្ធសាសនា និងស្ថាប័នរដ្ឋ។

សាលាគណខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សាលាគណខេត្ត បានទទួលព័ត៌ថា មានការឃាត់ខ្លួនព្រះសង្ឃពីរព្រះអង្គ ដែលបានបើករថយន្តដោយអង្គឯង ទៅក្នុងមូលដ្ឋានសមរភូមិមុខ ក្នុងគោលបំណងមិនសមហេតុផល។

បន្ទាប់មកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សាលាគណខេត្ត បាននិមន្តព្រះសង្ឃទាំងពីរព្រះអង្គនោះ មកដើម្បីសួរនាំ និងណែនាំ។ ក្រោយពីបានសួរនាំ ឆ្លើយបំភ្លឺ និងបញ្ជាក់អំពីភាពស្អាតស្អំរបស់ព្រះអង្គ សមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុដកហូតយកវត្ថុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទ និងឧបករណ៍ថតសំឡេង ដើម្បីស្រាវជ្រាវបន្ត។

ក្រោយមកសមត្ថកិច្ចជំនាញ បានស្រាជ្រាវរកឃើញភស្តុតាងគួរឲ្យសង្ស័យជាច្រើន ដែលឈានទៅដល់ការអនុវត្តវិធានការបន្ទាន់ ដើម្បីធានាការពារបាននូវសន្តិសុខ សុវត្ថិភាពសាធារណៈ ព្រះវិន័យក្នុងព្រះពុទ្ធសានា និងសន្តិសុខជាតិតាមគោលការណ៍ច្បាប់ ក្នុងអំឡុងពេលដែលកងកម្លាំងយុទ្ធជនកម្ពុជាដ៏អង់អាចក្លាហាន កំពុងតស៊ូ ប្រយុទ្ធការពារទឹកដីពីពួកទ័ពឈ្លានពាននៅសមរភូមិមុខ។

យោងតាមកត្តាជាក់ស្ដែង ដែលបានស្រាវជ្រាវរកឃើញចំពោះករណីខាងលើនេះ សូមសាធារណជនទាំងអស់ ទុកភារកិច្ចនេះជូនសមត្ថកិច្ចជំនាញដើម្បីអនុវត្តនីតិវិធីតាមគោលការណ៍ច្បាប់ជាធរមាន ហើយប្រសិនបើរកឃើញថា ពុំមានកំហុសនោះនឹងមិនមានទោសទណ្ឌទេ តែជាការពិតណាស់រាល់វិធានការសុទ្ធតែធ្វើឡើងដោយផ្អែកទៅលើ ការរកឃើញភស្តុតាងជាក់ស្ដែងសុទ្ធសាធ៕

Fresh News នាយករដ្ឋមន្ត្រីថៃ៥នាក់ហើយត្រូវបានដកតំណែង ដែលសុទ្ធសឹងជាមនុស្សជំនិតរបស់លោក ថាក់ស៊ីន ចាប់តាំងពីឆ្នាំ២០០៨មក

Sovan Love 32m  · អាជ្ញាធរខេត្តភូកេត ប្រកាសអាសន្នពីការបាក់ដី ដែលអាចបង្កហានិភ័យនៅទីតាំងសក្ការៈបូជាល្បីមួយកន្លែង!  ការរអិលបាក់ស្រុតដីជាបន្តបន្ទាប់ នៅជុំវិញប្រាសាទកោះសិរី នាំអោយអាជ្ញាធរខេត្តភូកេត ប្រកាសបិទផ្លូវ និងតំបន់ជុំវិញជាបន្ទាន់ បន្ទាប់ពីត្រួតពិនិត្យឃើញថា អាចនឹងមានហេតុការណ៍អាក្រក់ប៉ះពាល់ដល់សុវត្ថិភាពធ្ងន់ធ្ងរ! ប្រភព៖ Phuket Express

Kampuchea Thmey Daily   1h  · គិតត្រឹមវេលារសៀលថ្ងៃទី១ ខែកញ្ញានេះ ស្ថានភាពព្រំដែនជួររមុខក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ មានស្ថានភាពស្ងប់ស្ងាត់។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា អះអាងដូច្នេះ ហើយលោកស្រី បានគូសបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសអំណោយផលឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។  លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា លើកឡើងថា កម្ពុជាបន្តប្តេជ្ញាគោរពបទឈប់បាញ់ និងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលឯកភាពដោយភាគីកម្ពុជា និងថៃ ដើម្បីបង្កើនជំនឿទុកចិត្ត កាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ខណៈកម្ពុជា សង្ឃឹមថា ភាគីថៃអនុវត្តតាមស្មារតីខាងលើដូចគ្នាដែរ។  ក្នុងសន្និសីទពេលរសៀលថ្ងៃនេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏មិនភ្លេចស្នើឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀង ក្នុងការបញ្ជូនមកវិញនូវកងកម្លាំងទាំង១៨រូបរបស់កម្ពុជា ដែលយោធាថៃបានចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ផងដែរ។ គិតមកដល់ពេលនេះ មានរយៈពេល៣៤ថ្ងៃហើយ៕

គណបក្សប្រជាជន ក្លាយជាកូនក្រមុំដែលបក្សភឿថៃ និងបក្សភូមិចៃថៃកំពុងតាមចែចង់ 01-09-2025 17:13  (បាងកក)៖ គណបក្សធំជាងគេនៅក្នុងរដ្ឋសភាថៃ គឺគណបក្សប្រជាជននឹងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយថាតើពួកគេនឹងគាំទ្រគណបក្សណាមួយក្នុងការបង្កើតរដ្ឋាភិបាលថ្មី ខណៈគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ ត្រូវបានរាយការណ៍ថាកំពុងតាមចែចង់បក្សប្រជាជន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។  គណបក្សប្រជាជន ឬ People's Party គ្រោងបើកកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួន នៅថ្ងៃចន្ទ ទី១ ខែកញ្ញានេះ ដើម្បីធ្វើការសម្រេចចិត្តថាតើពួកគេនឹងបោះឆ្នោតគាំទ្រឱ្យនរណាធ្វើជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញដកតំណែងកាលពីសប្ដាហ៍មុន។ គណបក្សប្រជាជនបានអះអាងថានឹងមិនចូលរួមក្នុងរដ្ឋាភិបាលចម្រុះណាមួយឡើយ ប៉ុន្តែដោយមានសំឡេងជិត១ភាគ៣នៃអាសនៈសរុបនៅរដ្ឋសភា គណបក្សមួយនេះបានក្លាយជាអ្នកសម្រេចចិត្តដ៏សំខាន់ថាតើនរណានឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី។ ពោលគឺគណបក្ស ណាដែលទទួលបានគាំទ្រពីគណបក្សប្រជាជន នឹងមានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី ឬអនុញ្ញាតឱ្យបេក្ខជនរបស់ពួកគេក្លាយជានាយករដ្ឋមន្ត្រី។  គួរបញ្ជាក់ថា រដ្ឋសភាថៃគ្រោងនឹងបើកសម័យប្រជុំពិសេសដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃពុធសប្ដាហ៍នេះ ហើយអគ្គលេខាធិការរដ្ឋសភាបានប្រាប់ Reuters ថារដ្ឋសភាបានត្រៀមខ្លួនជាស្រេចដើម្បី បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ប្រសិនបើគណបក្សទាំងអស់តែងតាំងបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់ខ្លួនរួចរាល់៕

MSJ TV 8m  · លោក Parit Wacharasindhu អ្នកនាំពាក្យបក្សប្រឆាំងនៃគណបក្សប្រជាជនថៃ នៅរសៀលថ្ងៃច័ន្ទនេះបាននិោយាយថា ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់គណបក្សភឿថៃក្នុងការរំលាយសភា ប្រសិនបើពួកគេមិនបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីគណបក្សភឿថៃ។ លោក Parit ថាគណបក្សភឿថៃអាចរំលាយរដ្ឋសភាបានភ្លាមៗដោយមិនចាំការ មានសម្រេចរបស់គណបក្សប្រជាជននោះឡើយ។

ធី សុវណ្ណថា Thy Sovantha   1h  ·   ប្រទេសទាំង២៦ និងមន្ត្រីUN ចូលរួមកម្មវិធី នៅប្រទេសចិន សម្តែងការកោតសរសើរ និងការលើកទឹកចិត្តកម្ពុជា គាំទ្របទឈប់បាញ់...@tha

KBN News Komsan 18m  · គណបក្សភឿថៃ សុំឱ្យគណបក្សប្រជាជនគាំទ្របេក្ខជនខ្លួនកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែត្រូវសាធារណជនប្រឆាំង។  តាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានារបស់ថៃឱ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។  លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី បានដឹកនាំក្រុមមន្ត្រីគណបក្សភឿថៃទៅជជែកជាមួយក្រុមមន្ត្រីគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) នៅទីស្នាក់ការគណបក្សនៅផ្លូវរ៉ាមកំផែង ដើម្បីសុំឱ្យគណបក្សប្រជាជនគាំទ្របេក្ខជនខ្លួន គឺលោក ឆ័យក្សេម និទិសិរិ កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ទី៣២ ក្រោយតុលាការធម្មនុញ្ញដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាលពីថ្ងៃទី២៩ ខែសីហា ។

សភាពការណ៍នយោបាយប្រទេសថៃ៖ គណបក្សភើថៃ កំពុងតែសុំចរចារផង គំរាមផង ទៅលើ គណបក្សប្រាឆាជន (គណបក្សប្រជាជន) ដើម្បីគាំទ្រ បេក្ខភាពនាយករដ្ឋមន្រ្តីថ្មី ដែល តុលាការកំពូលចេញ បញ្ញត្តិថា ត្រូវតែបង្កើតរដ្ឋាភិបាលថ្មីឲ្យបាន ៣ ខែនេះ បើមិនបង្កើតរដ្ឋាភិបាលថ្មីបានទេ នោះត្រូវតែ រំលាយសភា បោះឆ្នោតឡើងវិញ។ ក្នុងស្ថានភាពនេះ គ្រួសារត្រកូលតាក់ស៊ីន ដែលសុទ្ធតែជាមេទ័ពធំៗ មេបូលីសធំ" និងជា ប្រធានក្រុមហ៊ុនធំៗ បានចេញទៅ ចរចារផង គំរាមផង តែ មេដឹកនាំបក្សប្រជាជនគាត់បដិសេធចោល ពីព្រោះ មហាជនភាគច្រើនបំផុត រួមទាំងស្តេចផែនដីផង គេថា ដាក់អ្នកណាធ្វើជានាយករដ្ឋមន្រ្តី ក៍បានដែរ លើកលែងតែគ្រួសារ តាក់ស៊ីន !!។ ប្រធានបក្សប្រជាជនសព្វថ្ងៃ បែកចេញពី បក្សរបស់ ភីថា ដោយសារពួកគេមានជំលោះជូរចត់ជាមួយគ្នា ភីថា ចងសម្ព័ន្ធមិត្តជាមួយ ភឿថៃរបស់ តាក់ស៊ីន ចុងក្រោយ គ្រួសារតាក់ស៊ីន ប្លន់អំណាចយកបាត់ ដូច្នេះ បក្សប្រជាជនគាត់ពិបាកចិត្តណាស់ គាត់យំផង សុំគេជួយផង ទំនងមានគេជួយ បានជាពេលនេះគាត់ប្រកាស់ក្តែងថា មិនចូលរួមជាមួយ ភឿថៃទេ ចង់រំលាយសភាពេលណាក៍បានដែរ តាមចិត្ត !!!

MSJ TV 9m  · បក្សនយោបាយថៃហាក់បីដូចជារង្គោះរង្គឺខ្លាំង!  ខណៈដែលគណបក្សប្រជាជនថៃ នៅមិនទាន់សម្រេចចិត្តថាត្រូវគាំទ្រគណបក្សភឿថៃ ឬក៏គណបក្សភូមិភុំចៃថៃ នៅឡើយនោះទេ ។ លោក Parit និយាយថា ការសម្រេចចិត្តអាចកើតឡើងបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃស្អែកនេះ

ស៊ន សុភក្រ្ត-Sorn Sopheak 3m  · ៣ជម្រើសសម្រាប់នយោបាយថៃ នៅពេលនេះ: ទី១៖ ភឿថៃ, ទី២៖ ភូមិចៃថៃ និងទី៣៖ រំលាយសភា ហើយបោះឆ្នោតឡើងវិញ។ ប្រជាជនថៃ ផ្តល់ចម្លើយឃើញច្រើន ចង់ឲ្យរំលាយសភា។

ស៊ន សុភក្រ្ត-Sorn Sopheak 4m  · បក្សប្រជាជនថៃ របស់ក្រុមយុវជន ចេញមកបញ្ជាក់ថា បក្សមិនទាន់សម្រេចគាំទ្របក្សភឿថៃ ឫបក្សភូមិចៃថៃនោះឡើយ។ ចម្លើយអាចបញ្ជាក់ជូនក្រោយប្រជុំនៅថ្ងៃស្អែកទៀត។

News4Khmer 12m  · 🔴តាំងពីច្រកព្រំដែនជាមួយសៀ.ម លែងដំណើរការ, ច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង មមាញឹកខ្លាំង ឡានមួយថ្ងៃៗចូលមកខ្មែរ មិនតិចឡើយ!

ស្ថានភាពសង្រ្គាមសេដ្ឋកិច្ចនៅប្រទេសថៃ៖ ពេលនេះ FDI នៅប្រទេសថៃ បន្តធ្លាក់ចុះបន្ថែមទៀត ។ ក្នុងបរិបទនេះ អ្វីដែល ប្រជាជនខ្មែរ កងទ័ពខ្មែរអាចធ្វើបាន មានតែ ការផ្សព្វផ្សាយ រូបភាពឈ្លានពានរបស់ មេដឹកនាំថៃ ចលាចលនៅប្រទេសថៃ វិបត្តិរាជវង្ស វិបត្តិនាយករដ្ឋមន្រ្តី វិបត្តិពូជសាសន៍ វិបត្តិតំបន់ឧក្រិដ្ឋកម្មសេដ្ឋកិច្ច Call Scam Centers in Thailand ដើម្បីឲ្យ សកលលោកគេបានដឹងឮ គេជួយយើង ពីព្រោះ មានតែ ប្រជាជនកម្ពុជាទេ ដែលផ្សាយពត៍មានពិត បានច្រើន ជាង ប្រជាជនថៃ និងប្រជាជនសៀម ៕ 

Socheat Lynn Chea   11m  · ចាំមើលទាំងអស់គ្នាបងប្អូន...😱អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ទស្សន៍ទាយថា មេទ័ពថៃ ប្រចាំភូមិភាគទី២ លោក ប៊ុនស៊ីន ផាតក្លាង ពេលចូលនិវត្តន៍ មានសង្ឃឹមតិចណាស់ក្នុងការទទួលបានតំណែងជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថៃ ដូច្នេះទិសដៅធំបំផុតរបស់គាត់ គឺការចាប់តំណែងក្នុងឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ សម្រាប់អនាគតទៅមុខ។

A JA A-អាចារ្យ អេ   27m  · ពួកយើង ABC បានដឹងថាទាហានសៀមបាញ់នៅប្រាសាទតាក្របីជាង 10គ្រាប់  ទាហានជួរមុខខ្មែរឥស្លាម ដែលស្និតជាមួយចាអេ បានផ្ដល់ព័ត៌មានមកថា ទាហានខ្មែរយើងមិនបានបាញ់តបតទេ ពួកទាហានសៀមក៏ស្ងាត់ទៅវិញ ដោយសារយើងមិនបានបាញ់ឆ្លើយតប ទើបយប់មិញវាចេញព័ត៌មានថា គ្រាន់តែបាញ់សមប្រយុទ្ធប៉ុណ្ណោះ សៀមចេះតែរកឡេះហើយ មកសមប្រយុទ្ធអី នៅទីតាំងដែល GBC គេហាមបាញ់? ចំណែកចំណងជើងសារព័ត៌មានវា វាដាក់ថា “សម្លេងផ្ទុះអាវុធ នៅប្រាសាទតាក្របី រង្គីរផែនដី រង់ចាំមើលមេទ័ពសៀមភាគ2 រឹបយកផែនដីត្រឡប់មកវិញ” ម្សិលមិញគ្រាន់តែបានឮព័ត៌មាននេះពីទាហានខ្មែរឥស្លាម ពួកយើង ABC ក៏សម្រេចថាមកឧត្តមានជ័យថ្ងៃនេះ ដើម្បីយកអាវក្រោះ មួកស្ពាន់ ស្បៀង របស់ ហ៊ុន ជា និងមហាគ្រួសារ ABC សំដៅទៅទាហានប្រាសាទតាក្របី និងប្រាសាទតាមាន់ นางตอเเหล “วาสนา นาน่วม“ คุณหมดความเชื่อถือหลายครั้งแล้ว

San Prum 9h  · នយោបាយក្រឡាប់ចាក់់ ក្រុមភឿថៃអាចក្លាយជា នាយករដ្ឋមន្ត្រីទី 32   ដោយពួកគេព្រមទទួលយក លក្ខខណ្ឌ បក្សប្រជាជន នៃលោក ពីថាលីនច្រើនរ៉ាត់ ដោយ ១.ព្រមរំលាយសភា ក្រោយរយៈពេល 4 ខែ នៃការកាន់អំណាច ជានាយករដ្ឋមន្ត្រី។ ២.ព្រមធ្វើប្រជាមតិ ដើម្បីកែរដ្ឋធម្មនុញ្ញ(បន្ថយអំណាចស្ដេច) ក្នុងពេលនោះ ក៏ធ្វើប្រជាមតិ ដើម្បីលុប mou ជាមួយកម្ពុជាដែរ។

Jarm - จาม   3h  · อนุสาวรีย์ฯ คึก! มวลชนต้าน “เพื่อไทย” รวมตัวแน่น ตร.วางกำลัง 2,400 นาย คุมเข้มความสงบ จากกรณีที่วันนี้ อนุสาวรีย์ประชาธิปไตยมีการรวมพลของ “กลุ่มรวมพลังแผ่นดินปกป้องอธิปไตย” จัดการชุมนุมเพื่อแสดงพลังและส่งสัญญาณไปยังพรรคการเมืองที่กำลังจัดตั้งรัฐบาลใหม่ว่า ประชาชนไม่ต้องการให้พรรคเพื่อไทยบริหารประเทศอีกต่อไป ล่าสุดความเคลื่อนไหวของสภาพจราจรและความเรียบร้อยรอบอนุสาวรีย์ชัยฯ ทางกองบัญชาการตำรวจนครบาล เผยเตรียมกำลังตำรวจไว้ 2,400 นาย จะมีการวางกำลังด่านคัดกรองรถ และบุคคลที่จะเข้าไปภายในพื้นที่การชุมนุม โดยจะตรวจคัดกรองบุคคลต้องห้าม และการพกพาอาวุธ หรือสิ่งผิดกฎหมาย บนถนนทั้ง 4 จุด ที่จะมุ่งหน้าเข้าอนุสาวรีย์ชัยสมรภูมิ คือ พญาไท ราชวิถี ดินแดง และพหลโยธิน 8 จุด บนสกายวอล์ค 6 จุด ชุดสายตรวจเคลื่อนที่ 13 จุด นอกจากนี้ยังได้มีการจัดกำลังกองร้อยควบคุมฝูงชน และตำรวจนอกเครื่องแบบ 100 นาย เพื่อป้องกันการก่อความไม่สงบหรือความปั่นป่วนให้กับการชุมนุม Monument ฯ so excited! Opposing masses "for Thai" gathered together. Police. Deployed 2,400 men to control the peace. From today's case, the Monument of Democracy has a gathering of "Groups of Uniting the Land to Protect the Sovereignty" held a rally to show power and send a signal to the political parties that are forming a new government that the people no longer want the Thai party to run the country. Recently, the movement of traffic condition and orderliness around the Chai Samonphum Monument. The Municipal Police Command reveals the preparation of 2,400 police forces. There will be a screening checkpoint for vehicles and people who will enter the assembly area to screen prohibited persons and carrying weapons or illegal things. On the 4 roads that will lead to the Chai Samornphum Monument, 8 points: Phayathai, Rajawithi, Dindaeng and Phaloyothin. On the 6 points on the Skywalk. Mobile patrol line set 1. 3 points. In addition, crowd control troops and 100 uniformed police officers have been deployed to prevent unrest or disturbance to the gathering.

Sunrise Forward 4m  · បើមិនមានការរំលាយសភា មិនថាបក្សភឿថៃ រឺបក្សលោកអនុធិន កាន់តំណែងជានាយករដ្ឋមន្រ្តីគឺកាន់បានតែ 4ខែប៉ុណ្ណោះ ព្រោះនេះជាកិច្ចសន្យាដែលបក្សប្រឆាំងធំរបស់ថៃ ដាក់លក្ខណ ព្រោះបក្សទាំង2ត្រូវការសម្លេង គាំទ្រពីបក្សប្រឆាំងនេះជាចាំបាច់

SHOW 1 12h  · អ្នកអង្គ​ម្ចាស់​ នរោត្តម​ សុវណ្ណតារា​ (ណេម​ វីរៈ​ម៉ារ៉ា)​ និងអ្នកអង្គ​ម្ចាស់​ នរោត្តម​ សុវណ្ណារិទ្ធ​ ជាព្រះបុត្រាបង្កេីតនៃព្រះអង្គម្ចាស់​ នរោត្តម​ ដារ៉ារ៉េត​ ហេីយត្រូវជាព្រះនត្តោនៃព្រះអង្គម្ចាស់​ នរោត្តម​ កន្តុល​ (ឥស្សរជននយោបាយដ៏ល្បីល្បាញ​ និងអតីតនាយករដ្ឋមន្រ្តីសម័យសង្គមរាស្រ្តនិយម​) បម្រេីការនៅបញ្ជាការដ្ឋានពិសេសកងឆ័ត្រយោង​ ហើយក៏ជាវីរ:កងទ័ពជួរមុខដែរ។ សូមថ្វាយព្រះពរទ្រង់ទាំងពីរមានព្រះសុខភាពល្អ​ កម្លាំងរឹងមាំ​ ឈ្នះ..ស..ត្រូ..វគ្រប់ទិសទី។

Fresh News 

សំណល់គ្រាប់មិនទាន់ផ្ទុះរបស់ថៃដែលបានបាញ់ក្នុងអំឡុងពេលនៃការរំលោភបំពានមកលើកម្ពុជារយៈពេល ៥ថ្ងៃ បន្សល់ទុកនូវសោកនាដកម្ម និងការឈឺចាប់ឥតគណនាដល់ពលរដ្ឋខ្មែរ ដែលជាជាតិសាសន៍ស្រឡាញ់សុខសន្តិភាព

(ភ្នំពេញ)៖ ជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ រយៈពេល៥ថ្ងៃ បានបណ្តាលឱ្យប្រជាជនខ្មែររជាង ២០ម៉ឺននាក់ ត្រូវបង្ខំចិត្ត ចាកចេញពីភូមិឋាន ស្រុកកំណើត ដើម្បីជម្លៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។ ខណៈទីតាំងវត្តអារាម ជាទីសក្ការៈគោរពបូជា របស់ពុទ្ធសាសនិកចាង៥០០លាន់នាក់ ត្រូវបានភាគីថៃ ប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក MK-84 កម្ទេចដោយគ្មានមនុស្សធម៌ ជាអ្នកជាកាន់ព្រះពុទ្ធសាសនាដូចកម្ពុជា។

បន្ថែមពីលើទីតាំងវត្តអារាម កងទ័ពថៃ បានប្រើប្រាស់យន្តចម្បាំង​ប្រភេទ F-16 និង Griben ពាំនាំគ្រាប់បែកធុនធ្ងន់ MK-84 ទម្លាក់លើទីតាំងជនស៉ីវិល លំនៅឋានរបស់ប្រជាជនស្លូតត្រង់កម្ពុជា សាលារៀន មណ្ឌលសុខភាព ស្ថានីយប្រេងឥន្ទនៈ ព្រមទាំងបានប្រើប្រាស់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោម M46 ចំនួន៥៦គ្រាប់ ផ្លោងស្រោចលើទីតាំងស៉ីវិលរបស់កម្ពុជា ទាំងបំពាននឹងច្បាប់សង្គ្រាម ដែលទង្វើរបស់ភាគីកងទ័ពថៃ ត្រូវបានក្រសែភ្នែកសហគមន៍អន្តរជាតិ ចាត់ទុកថាជាប្រើប្រាស់យុទ្ធវិធីចម្បាំងដោយកង្វក់មកលើទឹកដីកម្ពុជា។ ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។

ជាមួយនឹងនឹងក្តីឈឺចាប់ មិនអាចនឹងបំភ្លេចបានដោយសារទង្វើរបស់កងទ័ពថៃ, ព្រះតេជគុណ ឡៃ លន់ ព្រះគ្រូសូត្រស្តាំវត្តតាមាន់សែនជ័យ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ខូចខាតទាំងស្រុងដោយសារការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 និងគ្រាប់បែកចង្កោមរបស់យោធាថៃមកលើទីតាំងស៊ីវិល កាលពីថ្ងៃទី២៤ ខែកក្កដា មានសង្ឃដីកាថា៖ «មិនគួរណា ថៃហ៊ាន ប្រើយន្តហោះទម្លាក់គ្រាប់បែកលើទីវត្តអារាមទាល់តែសោះ រឿងនេះមិនគួរនឹកស្មានដល់ទាល់តែសោះ ពីព្រោះទីនេះ (វត្ត) ជាកន្លែងគោរពប្រតិបត្តិព្រះពុទ្ធសាសនា ខណៈថៃ ក៏ជាប្រទេសគោរពព្រះពុទ្ធសាសនាដូចកម្ពុជា»។ 

លោក  ឈួន ម៉ៅ ជាអតីតយោធិនចូលនិវត្តន៍ រស់នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានបង្ហាញការហួសចិត្តចំពោះកងទ័ពថៃ ដែលបានប្រើប្រាស់យន្តហោះច្បាំង F-16 ទម្លាក់គ្រាប់បែក MK-84 នៅលើភូមិឋានស៉ីវិលរបស់ប្រជាពលរដ្ឋ។ 

អតីតយោធិនរូបនេះ ដែលមានផ្ទះជិតទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃ ទម្លាក់លើផ្ទះពលរដ្ឋ បានលើកឡើងថា៖ «ខ្ញុំធ្វើអាហានជិត៤០ឆ្នាំហើយ មិនដែលឃើញការប្រើប្រាស់អាវុធព្រៃផ្សៃដល់ប្រជាពលរដ្ឋអត់ដឹងអីនោះទេ កូនក្មេងគ្នាមិនអីក៏អាចប៉ះពាល់»។ លោកបានអំពាវនាវដល់សហគន៍អន្តរជាតិ សមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ សូមប្រញាប់ចូលអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបញ្ចាប់បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសធ្វើយ៉ាងឱ្យថៃ គោរពឱ្យបាននូវបទឈប់បាញ់ដែលខ្លួនព្រមព្រៀមគ្នាជាមួយនៅចំពោះសហរដ្ឋមេរិក និងប្រទេសម៉ាឡេស៉ី កាលពីពេលថ្មីៗនេះ។ 

ដោយឡែកចំពោះលោក ឡៃ ផល្លា នាយកសាលាបឋមសិក្សាតាមន្តសែនជ័យ បានឱ្យដឹងថា យោធាថៃ បានទម្លាក់គ្រាប់បែកប៉ះចំសាលាកាលពីថ្ងៃទី២៧ ខែកក្កដា ពោលគឺមុនបទឈប់បាញ់មួយថ្ងៃ។ «ខ្ញុំមានអារម្មណ៍សោកស្ដាយ ព្រោះកាលណាខូតខាតយើងមិនងាយជួសជុលបានហើយសិស្ស ក៏មិនងាយបានចូលរៀន»។ នាយកសាលារូបនេះបានន្តថា សាលាបឋមសិក្សាតាមន្តសែនជ័យ មានសិស្សចំនួន ២០០នាក់ ដែលមានថ្នាក់រៀនចំនួន៦ថ្នាក់ ដោយថ្នាក់រៀនទាំងនេះបានរងការខូតខាតយ៉ាងខ្លាំង។

ចំពោះប្រធានមណ្ឌលសុខភាពតាមាន់សែនជ័យ លោក កែ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី ដែលចុះយកព័ត៌មានដោយផ្ទាល់ថា កងទ័ពថៃ បានបាញ់គ្រាប់ផ្លោងស្រោចមកលើមណ្ឌលសុខភាពបណ្តាលឱ្យខូចខាតទាំងស្រុងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឱ្យអ្នកជំងឺជាង ៣០០នាក់ ដែលមកទទួលសេវាពិនិត្យសុខភាព សម្រាកបុត្រ និងសម្រាកព្យាបាលជំងឺ ក្នុង១ខែ បាត់បង់ទាំងស្រុងនូវព្យាបាលជំងឺ។ ចំណុចនេះ គឺបានបង្កើនបញ្ហាផ្លូវចិត្តកាន់តែធ្ងន់ធ្ងរដល់អ្នកជំងឺមួយកម្រិតទៀត។ ខណៈថ្ងៃដែលកងទ័ពថៃ ផ្លោងមកលើជនស៉ីវិលបានធ្វើឱ្យប្រជាជនចំនួន ២នាក់ រងរបួស មិនអាចទទួលការព្យាបាលផងដែរ។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបានបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះមានហានិភ័យខ្ពស់ណាស់ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះអាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។ កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ហេង រតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានឃើញ ឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុតដើម្បីជួយដោះស្រាយជូន។

ក្រុមជំនាញគ្រាប់បែកទម្លាក់ ពីយន្តហោះរបស់អង្គភាពសុីម៉ាក់បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង​ និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង​ (មានរន្ធគ្រាប់បែក)​។ គ្រាប់បែកMK-84 ដែលមិនផ្ទុះ​ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ​ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសថៃ ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ ខែ​កក្កដា​ ឆ្នាំ២០២៥។

បន្ថែមពីលើសោកនាដកម្មដោយសារតែគ្រាប់បែកធុនធ្ងន់ទម្លាក់ពីលើយន្តហោះចម្បាំង និងគ្រាប់ផ្លោងប្រភេទ ១៥៥មីលីម៉ែត្រ ក្នុងកំឡុងជម្លោះព្រំដែន ប៉ុន្តែ អ្វីដែលរឹតបង្កនូវក្តីឈឺចាប់មិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា គឺភាគីថៃ បំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់រវាងកងទ័ពទាំងពីរ កាលពីយប់រំលងអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បានប្រើល្បិចចាប់ជម្រិតវីរកងទ័ពកម្ពុជា ចំនួន២០នាក់ ដើម្បីធ្វើជាចំណាត់ខ្មាំងទៅវិញ។ ចំណុចនេះ សរបញ្ជាក់យ៉ាងច្បាស់ពីចេតនាក៏ខ្មៅងងឹតរបស់កងទ័ពថៃ ធ្វើមកលើវីរកងទ័ពដែលបានគោរពបានយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ប៉ុន្តែ អ្វីដែលកាន់ឈឺចាប់ឥតគណនានោះ គឺវីរកងទ័ព២រូប នៅក្នុងចំណោម២០រូប ត្រូវបានភាគីថៃ បញ្ជូនមកឱ្យកម្ពុជា មានរបួសធ្ងន់ធ្ងរ និង១នាក់ទៀត មានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង។ ចំណែកវីរកងទ័ពនៅសេសសល់ចំនួន ១៨រូបទៀត មកលើពេលនេះភាគីថៃ មិនទាន់ដោះលែងមកជួបក្រុមគ្រួសារនៅឡើងទេ។ 

ការបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងបានរំលោភបំពានលើបទឈប់បាញ់របស់កងទ័ពថៃ ពោលកាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានដេញប្រជាពលរដ្ឋខ្មែរ ទាំងកម្រោលឱ្យចេញពីលំនៅឋានមិនឱ្យរស់នៅ សូម្បីតែសម្ភារៈក៏កងទ័ពថៃ មិនអនុញ្ញាតឱ្យយកចេញពីផ្ទះរបស់ពួកគាត់ផងដែរ ដោយកងទ័ពថៃ បានរាយបន្លាលួស ដាក់សំបកកងឡានព័ទ្ធយកដី និងផ្ទះទាំងស្រុងរបស់ពលរដ្ឋខ្មែរ។ ចំពោះប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារតែការបណ្តេញចេញពីផ្ទះសម្បែងពីសំណាក់កងទ័ពថៃ ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានចំនួន១២គ្រួសារ សរុបមនុស្ស៥៩នាក់ សុទ្ធសឹងតែជាស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ និងកុមារតូចៗ។ ជាមួយគ្នានេះ ក៏មានប្រជាពលរដ្ឋ៦គ្រួសារបន្ថែមទៀត បាត់បង់ដីចម្ការ និងដីត្រៀមសាងសង់លំនៅឋានផងដែរ។ 

សកម្មភាពរបស់កងទ័ពថៃ បានបំពានយ៉ាងធ្ងន់ធ្ងរលើលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលជាការបញ្ជាក់បន្ថែមលើការគោរពបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា និងជាការចាប់ផ្តើមកិច្ចសន្ទនាសាជាថ្មីរវាងប្រទេសទាំងពីរ។ ទង្វើរបស់កងទ័ពថៃ គឺបានដេញពលរដ្ឋខ្មែរ រស់នៅលើដែនអធិបតេយ្យភាពកម្ពុជា ដោយគឃ្លើន ជាពិសេសបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។

គួរជម្រាបថា ដោយសារសង្គ្រាមវាយប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅតាម​បណ្តោយព្រំដែនកម្ពុជា-ថៃ មានប្រជាជនខ្មែរស្លូតត្រង់ជាង ៥ម៉ឺនគ្រួសារ ស្មើនឹងប្រមាណជិត ២០ម៉ឺននាក់ ហើយពលរដ្ឋភៀសសឹកទាំងអស់កំពុងតែរស់នៅតាមជំរុំបណ្តោះអាសន្នដែលមានសុវត្ថិភាព កំពុងរស់នៅខេត្ត​បន្ទាយមាន​ជ័យ, ខេត្តព្រះវិហារ, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ខណៈជំរុំមានសុវត្ថិភាព ត្រូវបានអាជ្ញាធររៀបចំឡើងចំនួន ១៨៥ទីតាំងផងដែរ។ គួរកត់សម្គាល់ថា ជនភៀសសឹកភាគច្រើនលើសលប់ គឺជាស្ត្រី ជនចាស់ជរា កុមារ ជនមានពិការភាព ស្ត្រីមានផ្ទៃពោះផងដែរ៕

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit   10m  · សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅវេលាម៉ោង ០៧:០០នាទីបន្តិចទៀតនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិ និងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងផ្តល់សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមអរគុណ!

នាគ ទេព is with នាគ ទេព សន្តិភាព. 35m  · ឆ្លេីយតបទៅក្រុមប្រឆាំងពីរនាក់​ សុធា+នាយហេី.,ម ​    ពីរនាក់នេះទទួលដំណឹងពីមីងលក់ចេកអាំងមកថា​ ថាក់សុីន​ អាចវិលមកធ្វេីនាយករដ្ឋមន្រ្តីថៃវិញ​ បេីសិនថាក់សុីនវិលមកធ្វេីនាយករដ្ឋមន្រ្តីថៃមែននោះ​ ខ្មែរយេីងល្អ​ ឈ្នះដោយមិនបាច់ច្បាំង​ យេីងអង្គុយរងចាំមេីលថៃ​ ឈ្លោះគ្នា​ ច្បាំងគ្នាវា​ យេីងចាំទទួលផល៕​  គ្រាន់តែថ្ងៃនេះ​នៅកណ្ដាលក្រុងបាងកក​ទោះជា​ ផែថងថាន​ ធ្លាក់ពីនាយករដ្ឋមន្រ្តីទៅហេីយ​ក៏ក្រុមបាតុកម្មប្រមូលគ្នា​ ធ្វេីបាតុកម្មក្រាមដំណក់ទឹកភ្លៀង​ គោលបំណងកំចាត់ត្រកូល ថាក់សុីន​ បក្សភឿថៃ​ ចេញពីឆាកនយោបាយ​ថៃ​ ស្រម៉ៃមេីលចុះបេី​ ថាក់សុីន​ ជានាយករដ្ឋមន្រ្តីវិញ​ តេីកម្លាំងបាតុកម្មខ្លាំងប៉ុណ្ណា​ ប្រឆាំងនឹងថាក់សុីន? សូមបញ្ជាក់ថានាយ​ ហេី.ម​ គ្មានដឹងង៉ុងអីទេ​ សរសេរបង្ហោះតាម​ ប្អូនសុធា


Poipet Insider 51m  · ត្រកូល Shinawatra គឺជាគ្រួសារអ្នកជំនួញ និងអ្នកនយោបាយដ៏មានឥទ្ធិពលនៅប្រទេសថៃ ដែលបានរីកធំឡើងខ្លាំងពីឆ្នាំ២០០១ រហូតសូម្បីរាជវាំងក៏បារម្ភ ដូនតានៃត្រកូលនេះ(ជីដូនជីតាតួតរបស់លោក Thaksin) ដើមឡើយជាជនជាតិចិនសុទ្ធ បានភាសខ្លួនពីខេត្តខ្វាងទុង ប្រទេសចិន មករស់នៅ និងរកស៊ីក្នុងស្រុកថៃអំឡុងឆ្នាំ១៨៦០ និងបោះទីតាំងរស់នៅជាប់លាប់នៅខេត្តឈៀងមៃ។ ជីតារបស់លោក Thaksin មានឈ្មោះដើម Chiang Saekhu បានរៀបការជាមួយស្ត្រីថៃ រួចបានប្ដូរត្រកូលមកក្រោមឈ្មោះ Shinawatra ក្រោយភ្ជាប់ឈាមជាមួយជនជាតិថៃ។ មកដល់ជំនាន់ឪពុករបស់លោក Thaksin មានឈ្មោះលោក Loet Shinawatra បានបន្តរៀបការជាមួយនារីថៃដែលមានឪពុកជាជនជាតិចិនដែរ ប៉ុន្តែម្ដាយ(យាយរបស់លោក Thaksin) មានសាវតាជាសមាជិកគ្រួសាររាជវង្សនៃនគរឈៀងម៉ៃ ដែលជានគរមួយត្រូវបានដាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសសៀម(Siam)។ ត្រកូល Shinawatra បានវិវឌ្ឍនក្លាយជាគ្រួសារមានទ្រព្យសម្បត្តិច្រើន និងមានមុខមាត់មួយនៅខេត្តឈៀងម៉ៃនាសម័យនោះត្រឹមជំនាន់ទី៣។  លោក Thaksin Shinawatra កើតនៅខេត្តឈៀងម៉ៃដដែល ក្នុងឆ្នាំ១៩៤៩ គឺជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតសរុប ១០នាក់។ លោក Thaksin ធ្លាប់ទទួលបានការរៀនសូត្រពីរបៀបគ្រប់គ្រងជំនួញតាំងពីអាយុ១៥ឆ្នាំ តាមរយៈការជួយមើលការខុសត្រូវអាជីវកម្មរោងកុនរបស់ឪពុក (លោក Loet) ដែលមានមុខរបរជាច្រើនរួមមានហាងលក់ឡានម៉ូតូ រោងកុន និងការ៉ាស់សាំង។  លោក Thaksin ចូលរៀនសាលានគរបាលថៃមួយ និងបញ្ចប់ការសិក្សានៅឆ្នាំ១៩៧៣ រួចចូលធ្វើប៉ូលិសចាប់ពីឆ្នាំនោះរហូតដល់ឆ្នាំ១៩៨៧។ អំឡុងពេលបំពេញការងារជាមន្ត្រីប៉ូលីស លោក Thaksin បានឆ្លៀតចេញរកស៊ីមុខរបរជាច្រើនរួមមានបើកហាងលក់ក្រណាត់ បើករោងកុន និងសង់អាគារសម្រាប់លក់ ប៉ុន្តែអាជីវកម្មភាគច្រើនបានបរាជ័យ។ នៅឆ្នាំ១៩៨៦ គាត់បានបង្កើតក្រុមហ៊ុន Advanced Info Service(AIS) ផ្ដើមពីអាជីវកម្មជួលកុំព្យូទ័រ ដោយប្រើប្រាស់បណ្ដាញទំនាក់ទំនងក្នុងតំណែងក្នុងជួរប៉ូលិស ដើម្បីបង្កើតកុងត្រាផ្ដល់សេវាកម្មផ្ដាច់មុខដល់ស្ថាប័ននគរបាល និងយោធាថៃ។  លោក Thaksin បានលាឈប់ពីស្ថាប័នប៉ូលិសនៅឆ្នាំ១៩៨៧ រួចផ្ដោតលើការធ្វើជំនួញតាំងពីពេលនោះមក ខណៈក្រុមហ៊ុន AIS បានរីកខ្លួនពីអាជីវកម្មជួល និងលក់ឧបករណ៍អេឡិចត្រូនិក ក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំនៅប្រទេសថៃ។ ក្រៅពីនេះគាត់ក៏បានវិនិយោគក្រុមហ៊ុនផ្កាយរណប ក្រុមហ៊ុនទូរទស្សន៍ សាលារៀន និងមានអាជីវកម្មជាច្រើននៅក្នុងប្រទេសថៃ កម្ពុជា និងប្រទេសផ្សេងទៀត។  នៅឆ្នាំ១៩៩៤ លោក Thaksin ចាប់ផ្ដើមប្រឡូកក្នុងនយោបាយថៃ ដោយដំបូងឡើយគ្រាន់តែចូលធ្វើមន្ត្រីគណបក្សរបស់អ្នកដទៃប៉ុណ្ណោះ រហូតដល់ឆ្នាំ១៩៩៨ បានបង្កើតគណបក្សខ្លួនឯងឈ្មោះ Thai Rak Thai(ថៃស្រលាញ់ថៃ) និងឈ្នះការបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថៃនៅឆ្នាំ២០០១ ពេញមួយអាណត្តិ។ ក្នុងតំណែងនាយករដ្ឋមន្ត្រីថៃ លោក Thaksin បានប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍រកស៊ី និងដឹកនាំជំនួញរបស់ខ្លួនលើកស្ទួយសេដ្ឋកិច្ចថៃដែលបានរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧ ឲ្យមានសន្ទុះងើបឡើងវិញឆាប់រហ័ស ធ្វើឲ្យលោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតឈ្នះការបោះឆ្នោតមួយអាណត្តិទៀតនៅឆ្នាំ២០០៥ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដី ដោយទទួលបានអាសនៈចំនួនដល់ទៅ ៣៧៤ ក្នុងចំណោម ៥០០ អាសនៈក្នុងសភា។ ជ័យជម្នះ និងការកើនឡើងឥទ្ធិពលរបស់លោក Thaksin ដូច្នេះ ទំនងជាបានធ្វើឲ្យរាជវាំងព្រួយបារម្ភ ទើបជោគវាសនានាយករដ្ឋមន្ត្រីរបស់លោក Thaksin រង្គោះរង្គើនៅឆ្នាំ២០០៦ និងត្រូវបានបញ្ចប់ដោយរដ្ឋប្រហារយោធាក្នុងឆ្នាំដដែល។ យ៉ាងណាមិញ ឥទ្ធិពលរបស់លោក Thaksin នៅតែជាស្រមោលអាចក្រឡាប់តុនយោបាយថៃបាន ដោយប្អូនថ្លៃរបស់លោក (លោក  Somchai Wongsawat) ប្អូនស្រីបង្កើត (លោកស្រី Yingluck) និងកូនស្រីបង្កើត លោកស្រី Paetongtan  បានកាន់តំណែងនាយករដ្ឋមន្ត្រីថៃក្រោមគណបក្សដែលមានលោក Thaksin នៅពីក្រោយ។ ក៏ប៉ុន្តែអ្នកទាំងនេះសុទ្ធតែត្រូវបានកម្ចាត់ចេញវិញ ហាក់ដូចជាមានអ្នកតាមកម្ចាត់ត្រកូលមួយនេះឲ្យចេញផុតពីនយោបាយស្រុកថៃអ៊ីចឹងដែរ។  ទោះជាយ៉ាងណាក៏ដោយ ចំណុចដែលគួរឲ្យចាប់អារម្មណ៍នៅទីនេះ គឺមិនមែនជាជីវិតនយោបាយរបស់លោក Thaksin ឡើយ ប៉ុន្តែជារបៀបកសាងមុខជំនួញ និងរបៀបលាក់លុយផ្ទាល់ខ្លួនក្នុងចំនួនរាប់ពាន់លានដុល្លាររបស់គាត់ ដើម្បីគេចពីការតាមប្រមាញ់ក្នុងស្រោមមុខជាអ្នកនយោបាយ។ លោក Thaksin ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តិអំពើពុករលួយ គេចពន្ធ ប្រមាថព្រះមហាក្សត្រ និងកំហុសជាច្រើនក្នុងអំឡុងពេលកាន់តំណែងនាយករដ្ឋមន្ត្រីពីឆ្នាំ២០០១-២០០៦។ លោកត្រូវបានដកហូត និងបង្កកទ្រព្យសម្បត្តិ ថែមទាំងធ្លាប់ត្រូវបានដកសញ្ជាតិថៃទៀតផង ប៉ុន្តែបុរសរូបនេះនៅតែមានលុយរាប់រយលានដុល្លារដែលគ្មាននរណាដឹងថានៅទីណាខ្លះនោះទេ ជាក់ស្ដែងគាត់បានទិញភាគហ៊ុន ៧៥% នៃក្លឹបបាល់ទាត់លីគ្គកំពូលអង់គ្លេស Manchester City នៅឆ្នាំ២០០៧ ក្នុងតម្លៃ ១១០លានដុល្លារ និងបានលក់វិញនៅឆ្នាំ២០០៨ ក្នុងតម្លៃ ២៧០លានដុល្លារ ទៅឲ្យអ្នកវិនិយោគអារ៉ាប់។  លោក Thaksin នៅតែមានឥទ្ធិពលគាំទ្រគណបក្សនយោបាយថៃពីក្រោយ គឺដោយសារគាត់មានលុយ និងអាជីវកម្មលាក់ក្រោមឈ្មោះអ្នកដទៃនៅក្នុងប្រទេសជាច្រើន ហើយនេះជាឧទាហរណ៍មួយក្នុងទំនាក់ទំនងរវាងអ្នកជំនួញ និងអ្នកនយោបាយ។ គាត់លាក់លុយ និងចុះបញ្ជីក្រុមហ៊ុនក្រោមឈ្មោះអ្នកដទៃ រួចបានផ្ទេរកម្មសិទ្ធិភាគហ៊ុនទៅឲ្យសាច់ញាតិ ក្រោមរូបភាពទិញលក់ភាគហ៊ុន និងការដោះដូរបំណុល ពីបុគ្គលមួយទៅបុគ្គលមួយ ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ប៉ុន្តែវាកើតឡើងក្រោមការរៀបចំរបស់គាត់ទាំងអស់។ ត្រកូល Shinawatra កសាងឥទ្ធិពលក្នុងស្រុកថៃពីដើមកំណើតចិនតាំងពី ១៦០ឆ្នាំមុន ប៉ុន្តែសមាជិកគ្រួសារដែលនាំត្រកូលនេះមកដល់ចំណុចឥទ្ធិពលបំផុតក្នុងប្រទេសថៃទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ គឺលោក Thaksin ។ ដំណើររឿងពេញអំពីការរះឡើង និងការធ្លាក់ចុះនៃត្រកូល Shinawatra នឹងត្រូវបានផ្សាយលើឆាណែល Poipet Insider ហើយយើងនឹងព្យាយាមនាំមកនូវអារម្មណ៍ ដូចជាការកសាងមុខជំនួញ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងខណៈពេលបង្កើនឥទ្ធិពលនយោបាយ៕

Fresh News  1h  · ជាការចាប់អារម្មណ៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានរៀបចំឈរចំណុចកណ្តាលដ៏លេចធ្លោ ក្នុងពិធីថតរូបជុំគ្នានៃមេដឹកនាំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងមេដឹកនាំប្រទេសដៃគូសន្ទនា និងអង្គការអន្តរជាតិនានានៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ នាទីក្រុងធានជីន ប្រទេសចិន។


Samdech Thipadei Hun Manet, Prime Minister of Cambodia   15m  · ឆ្លៀតឱកាសមុនពេលចូលរួមពិធីជប់លៀងផ្លូវការ បានជួបសន្ទនាជាមួយ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា។ សាធារណរដ្ឋប្រជាមានិតចិន ល្ងាចថ្ងៃអាទិត្យ ទី៣១ សីហា ២០២៥ Take the opportunity to meet His Excellency Narendra Modi, Prime Minister of the Republic of India, prior to the official welcome banquet.   China, Sunday evening, 31 August 2025

LSN លួស សេង ញូស៍   9m  · នៅល្ងាចថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមពិធី​ជប់​លៀងរៀបចំ​ដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីស្វាគមន៍មេដឹកនាំនៃបណ្តា​ប្រទេស​នានា ក៏ដូចជាភ្ញៀវបរទេស ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហ​ប្រតិ​​បត្តិការសៀងហៃ និងកិច្ចប្រជុំពាក់ព័ន្ធ។

Men Kimseng 2h  · នាយករដ្ឋមន្ត្រីចាំផ្ទះថៃលោកភូមិថាំ ថ្លែងថាក្រុមរដ្ឋាភិបាលចម្រុះទទួលយកលក្ខខណ្ឌរបស់គណបក្សប្រឆាំងដោយ​បង្កើតរដ្ឋាភិបាលចម្រុះថ្មី និងរំលាយសភាក្នុងរយៈពេល៤ ខែទៀត។ (Source: Khaosod English)

Butbuntenh Wattphnomserei 11m  · នេះឬសគល់នៃបញ្ហាសង្គ្រាមតាមព្រំដែនខ្មែរថៃ។ ជាទំនាស់ផលប្រយោជន៍រវាងគ្រួសារហ៊ុន សែន និងថាក់ស៊ីន។ វាជាកំហុសហ៊ុន សែនទេ ខ្មែរជាអ្នកខាត។ ការខាតបង់នេះមានទាំងសេដ្ឋកិច្ច សន្តិសុខ និងកិត្តិយសជាតិ។

ព័ត៌មានថ្មី ទាន់ហេតុការណ៍ Cam Hot News 18m  · គេឱ្យតម្លៃយើងណាស់ ! ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈរចំកណ្តាល រុស្សី និងចិន ដល់ថ្នាក់គ្រប់គ្នាចូល comment បែបនេះថា...  ក្រោយឃើញរូបភាពមួយសន្លឹក របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឈរចំកណ្តាលដ៏លេចធ្លោ គ្រប់គ្នាចូល comment ទំាងភ្ញាក់ផ្អើលថា "គេឱ្យតម្លៃយើងណាស់ បងធំនៅមុខ2នាក់ ការពារប្អូនពៅ, មហាកិត្តិយសណាស់ ឈរជិតម្ចាស់ផ្ទះ, មើលហើយព្រឺសម្បុរ, នោះ សម្តេចត្រូវបានរៀបចំអោយនៅកៀក មហាអំណាច ចិន និងរុស្ស៊ី កម្ពុជារុងរឿង, ឈរក្រោយហេីយចំកណ្តាលមេដឹកនាំខ្លាំងទាំងពីរទៀត"៕  ការចាប់អារម្មណ័នេះ នៅក្នុង ពិធីថតរូបជុំគ្នានៃមេដឹកនាំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងមេដឹកនាំប្រទេសដៃគូសន្ទនា និងអង្គការអន្តរជាតិនានា កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ នាទីក្រុងធានជីន ប្រទេសចិន៕

Mutita Ros   7m  · 🚨*ព័ត៌មានក្តៅៗ : កាលពីរសៀល ថ្ងៃទី៣១ សីហា ២០២៥មុននេះ ក្រុមបាតុករជ្រុលនិយមថៃ 🇹🇭 បានធ្វើការប្រមូលផ្តុំគ្នា នៅវិមានជ័យជម្នះ កណ្តាលទីក្រុងបាងកក ដើម្បីប្រឆាំងបេក្ខភាពនាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ និងនាំគ្នាបង្ហាញឆន្ទៈគាំទ្រដល់កងទ័ពថៃ ក្នុងការបន្តគោលជំហររឹងមាំផ្នែកយោធា ដើម្បីប្រឆាំងនឹងកម្ពុជា៕ (Smeyy)

Daily Sabay 27m  · ៣១សីហា២០២៥ មេបាតុករឈ្មោះ ចតុផន ព្រំពាន់ ចេញមកសម្តែង កុហកមហាាជនថៃជាទី៣ ជុំវិញខ្លឹមសារ នៃការជួបជុំគ្នាកណ្តាលភ្លៀងធំ ទីក្រុងបាងកក ប្រទេសថៃ ។ ចតុផន ព្រហ្មផាន់ លើកឡើងថា ប្រឆាំងដាច់ខាត មិនឲ្យបេក្ខភាព នាយករដ្ឋមន្ត្រីចេញពីកូតា បក្សភឿថៃ ព្រោះបក្សនេះនាំប្រទេសថៃ ឲ្យកើតសង្គ្រាម ។  ហើយប្រទេសថៃនឹងមិនអាច រកច្រកសន្តិភាពបានទេ ដ៏រាបណា មនុស្សក្នុងបក្សភឿថៃ ដឹកនាំ ប្រទេស ។  លោក ចតុផន ព្រហ្មផាន់ លើកឡើងទៀតថា អ្នកណាក៏បាន បក្សណាក៏បាន ក្រៅតែពីភឿថៃ ធ្វើបានទាំងអស់ ក្នុងតំណែងនាយករដ្ឋមន្ត្រី ។

News4Khmer 30m  · Adminតាមដាន ព័ត៌មានសៀ.ម២ម៉ោង អត់ឃើញសៀ.មផ្សាយពីមហាព្រឹត្តិការណ៏ចិនសោះ ស្ងាត់ឆឹង មិនដឹងជាដេកឈឺចាប់យ៉ាងណាទេ ដែលចិនហៅសុទ្ធតែប្រទេសធំៗលើពិភពលោករួមទាំងកម្ពុជាតែគ្មានសៀ.ម!

កូននាគ រីករាយសន្តិភាព 2h  ·  បងប្អូនខ្មែរក្នុងស្រុកភាគច្រើនចង់ដឹងតំបន់ភ្នំទ្រព្យៗនៅជារបស់កងទ័ពខ្មែរការពារ បើភ្នំទ្រព្យជារបស់ចោរថៃមែនពួកវាហៅអ្នកសារព័ត៌មានចុះផ្សាយលើភ្នំហើយ កុំល្ងង់ តំបន់សំខាន់មិនអាចបង្ហោញបានទេ

DAP News 26m  ·  លោក ប៉ែន បូណា៖ ប្រធានាធិបតីចិនគាំទ្របទឈប់បាញ់បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំកម្ពុជាធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យជាតិ #ចុចអានលម្អិត 👇

Kunla Kong

ហេតុអ្វីបានជាប្រទេសថៃអវត្តមានមិនបានទៅចូលរួមខួបលេីកទី80ក្នុងប្រទេសចិនគឺមានអានុសាវរីយ៍មួយកាលពីសម័យសង្គ្រាមលោកលើកទី 2 ជប៉ុនឈ្នះសង្គ្រាមគឺប្រទេសថៃជាអ្នកគាំទ្រប្រទេសជប៉ុននិងបានបញ្ជូនទាហានរបស់ថៃឲ្យចូលរួមទៅធ្វើសឹកសង្គ្រាមជាមួយជប៉ុនដើម្បីឈ្លានពានទៅខាងប៉ែក អឺរុប ទាំងឈ្លានពានតំបន់អាសុី រួមទាំងឈ្លានពានចិននេះដែរ។  ប្រទេសថៃមិនបានទទួលការអញ្ជើញពីចិនមកចូលរួមពិធីទាំងនេះ ម៉្យាងទៀតព្រោះប្រទេសជប៉ុនបានធ្វេីសំណើរទៅកាន់ថៃ និងប្រទេសផ្សេងៗ មិនឲ្យចូលរួម ដោយសារពិធីនេះមានន័យថាប្រឆាំងជប៉ុនដូច្នេះហេីយទេីបប្រទេសជប៉ុនបានប្រកាសជាផ្លូវការនៅជុំវិញពិធីនេះ ថា ជាសារដ៏សំខាន់ប្រឆាំងជប៉ុនហើយសូមឲ្យប្រទេសផ្សេងៗពិចារណាឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចូល រួមទាំងប្រទេសថៃ (Thailand) ការចូលរួមក្នុងពិធីអបអរសាទរខួប​ទី ៨០ នៃនៃការឈ្នះសង្គ្រាមរបស់ប្រទេសចិន (Victory Day) ដែលប្រព្រឹត្តក្នុងប្រទេសចិន។

No comments:

Post a Comment