ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, September 23, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២៥

ភូមិព្រៃចាន់ Prey Chan, Cambodia บ้านหนองหญ้าแก้ว แผนที่

A JA A-អាចារ្យ អេ

“ម្សិលមិញនាយករដ្ឋមន្ត្រីថៃ អនុធិ ញុំាបាយរួមជាមួយអតីតនាយរដ្ឋមន្ត្រីថៃ អភិសិទ្ធ វិជ្ជាជីវះ ហើយ អនុធិន បានអគុណដែល អភិសិទ្ធ ជួយផ្ដល់យោបល់”

គួរអោយកត់សំគាល់ថាអតីតនាយករដ្ឋមន្ត្រីថៃ អភិសិទ្ធ វីជ្ជាជីវះ ជាអ្នកដែលធ្វើអោយមានការសម្លា*ប់គ្នា ករណីប្រាសាទព្រះវិហារ ដោយប្រើផែនទី 1/50000 ដែលអន្តរជាតិមិនទទួលស្គាល់ ចុងក្រោយព្រមទទួលស្គាល់ការកាត់ក្ដីរបស់តុលាលារអន្តរជាតិ ដែលប្រើផែនទី 1/200000 របស់កម្ពុជា រួចហើយក៏ធ្វើកិច្ចព្រមព្រៀងជាមួយខ្មែរ MOU 43-44 រហូតដល់ពេលនេះ ទើបមានអ្នកនយោបាយថៃ អ្នកសារព័ត៌មានថៃ និងប្រជាជនថៃ នាំគ្នាក្ដៅក្រហាយរឿង MOU43-44 ថាធ្វើអោយថៃចាញ់ប្រៀបខ្មែរ ទើបមានការទាមទារអោយហែកចោល តែសោកស្ដាយឆែកទៅឆែកមក អភិសិទ្ធ វិជ្ជាជីវះ បានចុះ MOU 43-44  នេះជាសន្ធិសញ្ញា នៅក្នុងអង្គការសហប្រជាជាតិរួចទៅហើយ ទោះជាហែក MOU ចោល ក៏គ្មានផលអ្វីដែរ យើងរង់ចាំមើលថៃ និងរកឡេះអ្វីទៀត តែខណះនេះចង់បញ្ជាក់ទៅបងប្អូនខ្មែរថា អតីតនាយករដ្ឋមន្ត្រីថៃ អភិសិទ្ធ វិជ្ជាជីវះ ដែលធ្លាប់យកជីវិតខ្មែរជាខែល  ករណីប្រាសាទព្រះវិហារ ដើម្បីបានឡើងធ្វើជានាយរដ្ឋរដ្ឋមន្ត្រី ហើយក៏បានឡើងសម្រេចមែន កំពុងត្រឡប់មកវិញហើយ ដោយសារដូច្នេះទើបម្សិលមិញមានការចរចាជាមួយ នាយករដ្ឋមន្ត្រីថៃ អនុធិន ធ្វើមិចនិយាយអោយត្រូវគ្នារឿងផែនទី និង MOU

Thmey Thmey

សម្តេច ហ៊ុន សែន៖ កម្ពុជាមិនផ្លាស់ប្តូរជំហរ ហើយក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែនដែរ។ ថៃអាចបន្តបិទព្រំដែនសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ

Huy Vannak សម្តេចតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំដែលកូនចៅកក់ក្តៅ និងជឿជាក់ ជាពិសេសជឿជាក់លើវិចារវិទ្យា និងយុទ្ធសាស្ត្រវាយបក។ ឱ្យតែមានហេតុផលគ្រប់គ្រាន់ អ្វីក៏អាចដោះស្រាយបានដែរ។ បើមិនវៃបកខ្លះ វាមិនញិនទេ។ ដូច្នេះ ត្រូវតែឆ្លើយតប ដើម្បីបំបាក់ភាពព្រហ៊ើន។

សម្ដីមាសសម្ដេចតេជោ ហ៊ុន សែន កំពុងផ្ទុះកក្រើកដល់ក្រុងបាងកក ក្រោយសារព័ត៌មាន និងផេកធំៗថៃ បានយកទៅផ្សាយបន្ត ដោយបានបកប្រែប្រសាសន៍សម្ដេចជាភាសាថៃ ត្រង់ចំណុចថា ៖ «ទោះជាថៃបិទច្រកព្រំដែន ១០០ឆ្នាំទៀត ក៏កម្ពុជាមិនដួលរលំដែរ»។

ជាមួយគ្នានោះដែរ សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា សម្ដេចគួរតែអរគុណចំពោះប្រទេសថៃ បានបិទច្រកព្រំដែន ជាឯកតោភាគី ដែលធ្វើឱ្យទំនិញថៃ ចូលកម្ពុជាមិនបាន ជាហេតុធ្វើឱ្យទំនិញផលិតក្នុងស្រុក មានសន្ទុះរីកចម្រើនយ៉ាងខ្លាំង ហើយការគាំទ្រនេះនឹងនាំឱ្យដេដ្ឋកិច្ចជាតិរីកចម្រើនរយៈពេលវែងផងដែរ៕

Min Ho shop 15m  · “យប់មិញនាយករដ្ឋមន្ត្រីសៀម ប្រកាសអោយ ទាហានសៀមលេងមួយអស់ដៃទៅរឿងជាយដែន ត្រូវការអី ចាំរដ្ឋាភិបាលសៀមជំនួយអោយបន្ថែម” បងប្អូនខ្មែរអើយ បើអាកណ្ដុរមិននិយាយចឹង មិចនៅបានយូរ

Samut Siem Reap Angkor หมาเห่าไมีเคยกัด អនុទិន ជានាយករដ្ឋមន្ត្រីសៀមមិនបានប៉ុន្មានថ្ងៃហ៊ានប្រកាសថាខ្លួននឹងទៅស្រាយបំភ្លឺ UNGAដើម្បីហែកកេរ្តិ៍ខ្មែរ តែចុងក្រោយក្រឡាច់មិនហ៊ានទៅវិញ តើលោកអ្នកស្គាល់ពីគោលបំណងអាថោកមួយនេះទេ ? បើហ្អែងមិនមែនជាចោរ តើហ្អែងខ្លាចច្បាប់ធ្វើអី ?


គុនខ្មែរ/Kun KHMER World Champion  ·  3 Minutes Sports  · 10h  · ថៃផ្សាយថាទាហានខ្មែរបាញ់ចូលដីថៃបង្កការញុះញង់ តែកម្ពុជាថាជាការ«រាលកៃដោយអចេតនា» សារព័ត៌មានថៃមួយចំនួនចុះផ្សាយថា កងកម្លាំងកម្ពុជាបានបាញ់អាវុធធុនតូចចន្លោះពី ៣ទៅ ៥គ្រាប់ចូលទឹកដីថៃ ក្នុងបំណងញុះញង់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ យ៉ាងណា ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ជាការរាលកៃដោយអចេតនាចំនួន ២គ្រាប់។  យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិនៅយប់ថ្ងៃទី២៣កញ្ញា បានបញ្ជាក់ថា៖«កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤របស់យើង បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនាចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល ហើយនៅវេលាម៉ោង ១៤:១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ»។


Kosal Chum 9h  · ជារឿងឲ្យអស់សំណើចដែលដំបូងឡើយនាយករដ្ឋមន្ត្រីថៃរូបនេះឆ្លេឆ្លាចង់ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីបកស្រាយករណីកម្ពុជាបានផ្ញើលិខិតទៅប្រធានមហាសន្និបាតសហប្រជាជាតិ តែក្រោយមកក៏សម្រេចថាមិនបានទៅវិញ ។ ធាតុពិត នាយករដ្ឋមន្ត្រីនេះនៅមិនទាន់ពេញលក្ខណ:ក្នុងការចូលរួមកម្មវិធីផ្លួវការនៅអង្គការសហប្រជាជាតិនៅឡើយទេដរាបណានៅមិនទាន់បានស្បថចូលកាន់តំណែងនៅមុខស្តេចនៅឡើយ ។ តែមានរឿងអស់សំណើចមួយនៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៥នេះដែរ ស្រាប់តែទាហានថៃបានចោទកងទ័ពកម្ពុជាថា បានបាញ់អាវុធធន់តូូច៥គ្រាប់ទៅខាងខ្លួនទៅវិញ ។ គ្មានថ្ងៃណាមួយដែលថៃគ្មានលេសចោទកម្ពុជានោះទេ ដោយសារតែគេស្រេកឃ្លានសង្គ្រាមដើម្បីឈ្លានពានកម្ពុជា តែកម្ពុជាក៏មិនល្ងង់ឲ្យធ្លាក់ចូលកលល្បិចដ៏ថោកទាបរបស់ថៃដែរ ៕


មជ្ឈមណ្ឌលនីតិក្រម 4m  · “សៀមប្រកាសថាបាន បញ្ជូនក្រុមទាហានសៀមកាម៉ង់ដូ Sniper ដាក់តាមជាយដែនខ្មែរ” ២៤ ០៩ ២០២៥

No comments:

Post a Comment