Insophal Khmer Author 10m · សោកនាដកម្មជនភៀសខ្លួនខ្មែរនៅក្នុងជំរុំជាយដែនខ្មែរថៃ ! ខ្ញុំសរសេរសៀវភៅ៧ក្បាលហើយ គ្មានសៀវភៅណា រន្ធត់ ! តក់ស្លុក ! ឈឺចាប់ខ្លោចផ្សារជាងសៀវភៅទី៨នេះទេ ! សៀវភៅនេះនឹងប្រាប់ដល់ក្មេងខ្មែរសម័យក្រោយសង្គ្រាមឱ្យស្គាល់អំពីទុក្ខវេទនា នឹងការឈឺចាប់របស់ប្រជាជនខ្មែរដល់កម្រិតណា ដើម្បីដាស់ស្មារតីឱ្យខ្មែរចេះស្រឡាញ់ខ្មែរ ! ខ្មែរត្រូវចេះរួបរួមគ្នា ! សោកនាដកម្មក្នុងជំរុំ ខាងអ៊ីដាង Khao-I-Dang Refugee Camp ១.ជំរុំ Khao-I-Dang នៅក្នុងដីថៃគ្រប់គ្រងដោយ UNHCR មានរបងព័ទ្ធបន្លាលួស ជនភៀសខ្លួនមិនអាចចេញចូលបានទេ។ នៅខែកញ្ញា ឆ្នាំ១៩៨៥ ក្មេងស្រីឈ្មោះ (ហ.ស.រ) អាយុ១៥ឆ្នាំ អត់ទឹកខ្លាំងពេកក៏ចេញទៅក្រៅរបងរកទឹក ត្រូវកងអនុរក្សជំរុំ (Task Force 80) នាំគ្នាចាប់នាងរំលោភយ៉ាងសាហាវព្រៃផ្សៃ ឪពុកម្តាយបាត់កូនចេញទៅតាមរកកូនក៏ត្រូវពួកវាបាញ់សម្លាប់។ មានជនភៀសខ្លួនជាច្រើនជួបរឿងបែបនេះ។ ២.បន្ទាប់មកមានក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ និងក្មេងប្រុសវ័យកណ្តាល៣នាក់ បានដើរចេញពីរបងបន្លាលួស ពួកអនុរក្សជំរុំ បានចាប់ក្មេងប្រុស៣នាក់ចងផ្កាប់មុខក្នុងភក់ជ្រាំ និងនាំគ្នាចាប់ក្មេងស្រីរំលោភយ៉ាងព្រៃផ្សៃ និងធ្វើទារុណកម្មក្មេងប្រុសយ៉ាងធ្ងន់ធ្ងរមុននឹងបញ្ជូនចូលជំរុំវិញ។ ៣.នៅពេលថ្ងៃពួកអនុរក្សជំរុំ បានដើរមើលតាមគ្រួសារនៅក្នុងជំរុំ រកមើលអ្នកមានមាសប្រាក់ និងកូនស្រីស្អាតៗ នៅពេលយប់ពួកអនុរក្ស បាននាំគ្នាមកឆក់ប្លន់ និងចាប់ស្រីៗរំលោភ បើស្ត្រីមានប្តីចាប់ប្តីចងរួចរំលោភប្រពន្ធនៅនឹងមុខ។ ៤.ក្រៅពីទាហានថៃធ្វើបាប នៅមានទាហានប៉ារ៉ា ក្រោមការគ្រប់គ្រងរបស់លោកតា សឺន សាន និងមេបញ្ជាការលោក សាក់ សុតសុខន ដែលមានគ្នាចំនួន២០ទៅ៣០នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ ចូលមកប្លន់បាញ់សម្លាប់ និងចាប់រំលោភស្ត្រីនៅក្នុងជំរុំខាងអ៊ីដាងនេះយ៉ាងសាហាវព្រៃផ្សៃជាងទាហានថៃទៅទៀត មានបោកគ្រាប់បែកសម្លាប់ទាំងគ្រួសារ។ (រឿងទាហានប៉ារ៉ា ខ្ញុំនឹងនិយាយបន្តនៅជំរុំ SITE 2 គឺធ្វើអំពើព្រៃផ្សៃយ៉ាងមកលើជនភៀសខ្លួនខ្មែរ)។ ៥.ជំរុំ Khao-I-Dang គឺគ្រាន់បើជាងជំរុំផ្សេងៗ មាន UNHCR ការពារ ហើយជនភៀសខ្លួននៅជំរុំនេះភាគច្រើនរង់ចាំទៅប្រទេសទី៣ មានគ្រួសារធានា និង UNHCR ជួយស្វែងរកឱ្យទៅប្រទេសទី៣។ រឿងនេះនៅមានបងប្អូនជាសាក្សីរស់នៅចងចាំច្រើន ដូច្នេះបើមានឯកសារ ឬរូបថត អាចជួយចែករំលែកឱ្យខ្ញុំ ដើម្បីសរសេរសៀវភៅប្រវត្តិសាស្ត្រនៃការឈឺចាប់មួយនេះឱ្យបានល្អសម្រាប់កូនខ្មែរជាមេរៀន ខ្ញុំសូមស្វាគមន៍និងអរគុណទុកជាមុន។ ពីខេត្តកណ្តាល ០៧ កញ្ញា ២០២៥ !
Sereyphuon Chhim 1d · ឆ្នាំ១៩៥៨! សម្ដេចសីហនុ ជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ ភូមិវិបុល អាប់ឌុលយ៉ាដេត តែភាគីថៃ បានដាក់ពង្រាយកងទ័ពជាច្រើននៅតាមបណ្ដោយព្រំដែន ដើម្បីគំរាមមកលើប្រទេសកម្ពុជា សិក្សាស្រាវជ្រាវដោយ៖ ឈឹម សេរីភួន នៅក្នុងឆ្នាំ១៩៥៦ សឺង ង៉ុកថាញ់ រត់គេចខ្លួនចូលក្នុងទឹកដីថៃ បានបង្កើតចលនាតស៊ូខ្មែរសេរី ដែលមានការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងពីសំណាក់ពួកសេ.អ៊ី.អា របស់អាមេរិក និងមានទីតាំងនៅលើទឹកដីថៃ ផងដែរនោះ ប្រទេសទាំងពីរក៏ចាប់ផ្ដើមមានភាពតានតឹងជាមួយគ្នាចាប់ពីពេលនោះមក។ នៅដើមខែមេសា ឆ្នាំ១៩៥៧ កងទ័ពថៃ បានចូលរុករានទន្ទ្រានកាន់កាប់ប្រាសាទព្រះវិហារខ្មែរ ជាថ្មីម្ដងទៀត។ ប៉ុន្តែ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៥៧នោះដែរ សេនាប្រមុខសារិត ថាណារ៉ាត បានធ្វើរដ្ឋប្រហារទម្លាក់សេនាប្រមុខភិបុល សង្គ្រាម ចេញពីតំណែងនាយករដ្ឋមន្ត្រី ហើយសេនាប្រមុខភិបុល សង្គ្រាម នេះ ក៏បានភៀសខ្លួនមកសុំ សម្ដេចសីហនុ ជ្រកកោននៅក្នុងប្រទេសកម្ពុជា។ សម្ដេចសីហនុ ក៏ទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់បំផុតចំពោះសេនាប្រមុខភិបុល សង្គ្រាម ដោយឱ្យស្នាក់នៅក្នុងភូមិគ្រឹះមួយរបស់ព្រះអង្គ និងឱ្យក្រុមព្រះរាជវង្សានុវង្សជួយទំនុកបំរុងគាត់គ្រប់បែបយ៉ាង។ ក្រោយពីស្នាក់នៅបណ្ដោះអាសន្នក្នុងទីក្រុងភ្នំពេញ អស់រយៈពេលជិត៣ខែមក អតីតនាយករដ្ឋមន្ត្រីថៃ រូបនេះ ក៏បានសុំលាសម្ដេចសីហនុ ចាកចេញទៅរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី០៣ ខែធ្នូ ក្នុងឆ្នាំដដែលនោះបាត់ទៅ។ ដោយសារតែសម្ដេចសីហនុ ជួយយកអាសាសេនាប្រមុខភិបុល សង្គ្រាម នេះហើយ ទើបធ្វើឱ្យរាជរដ្ឋាភិបាលយោធារបស់សេនាប្រមុខសារិត ថាណារ៉ាត ដែលកើតចេញពីរដ្ឋប្រហារនោះ ចេះតែបង្កជម្លោះជាមួយប្រទេសកម្ពុជា ពិសេសគឺបានរំលោភបំពានមកប្រាសាទព្រះវិហារនេះតែម្ដង។ ប៉ុន្តែទោះបីយ៉ាងនេះក្ដី ក៏នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៨ សម្ដេចសីហនុ ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុមទៅទីក្រុងបាងកក ក្នុងរយៈពេលខ្លី ដើម្បីជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ ភូមិវិបុល អាប់ឌុលយ៉ាដេត និងមេដឹកនាំកំពូលថៃផ្សេងៗទៀត។ ក្រោយមកព្រះអង្គចាត់ឱ្យមានគណៈប្រតិភូមួយ ដោយមានសឺន សាន ជាប្រធាន ទ្រឿង កាង និងសារិន ឆាក ជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជាច្រើនទៀត(ស្ថាប័នភូមិសាស្រ្ត, ប៉ូលិស, គយ ,អយស្ម័យាន) ជាសមាជិក ទៅចរចាជាមួយភាគីថៃ ដែលដឹកនាំដោយព្រះអង្គម្ចាស់វ៉ាន់វ៉ៃ ថាយ៉ាន និងហ្លួង វិចិត្រ ព្រមទាំងនាយទាហានជាន់ខ្ពស់ថៃ ជាច្រើនរូបទៀត ដើម្បីធ្វើការសម្របសម្រួលគ្នាពីបញ្ហាជម្លោះប្រាសាទព្រះវិហារ នេះបន្តទៀតដែរ ប៉ុន្តែ មិនអាចធ្វើការសម្របសម្រួលគ្នាបានទេ ព្រោះភាគីថៃ មិនទទួលស្គាល់ឯកសារផ្សេងៗដែលទាក់ទងនឹងផែនទីដែលជាឧបសម្ព័ន្ធក្នុងកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧។ ទោះបីកិច្ចចរចានោះមិនទទួលបានលទ្ធផលអ្វីបន្តិចក៏ដោយ ក៏នៅពេលបែកគ្នា ភាគីទាំងពីរនៅតែញញឹមរាក់ទាក់ ដាក់គ្នាទៅវិញទៅមកដូចធម្មតា។ ប៉ុន្តែ មួយថ្ងៃក្រោយមក មេដឹកនាំថៃ បានរៀបចំឱ្យមានបាតុកម្មធំមួយប្រឆាំងនឹងស្ថានទូតរបស់កម្ពុជា នៅក្នុងក្រុងបាងកក រួចហើយបន្តទៅធ្វើនៅមុខស្ថានទូតអាមេរិក ទៀត។ លុះមកដល់ខែកញ្ញាឆ្នាំ១៩៥៨ ភាគីកម្ពុជា និងថៃ ក៏ចាប់ផ្ដើមជេរប្រមាថគ្នាទៅវិញទៅមកតាមរយៈទំព័រសារព័ត៌មាន និងរលកធាតុអាកាសវិទ្យុរៀងៗខ្លួន ដែលអាចចាត់ទុកថា ជាសង្គ្រាមពាក្យសម្តីមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ពួកអ្នកការទូតបស្ចិមប្រទេស ក៏បានធ្វើការកត់ត្រាទុករាល់ពាក្យសំដី និងឃ្លាឃ្លោងដែលភាគីទាំង២ ជេរប្រមាថគ្នានោះ ចងក្រងជាឯកសារក្នុងសៀវភៅស ផងដែរ។ បន្ទាប់មក ភាគីថៃ បានដាក់ពង្រាយកងទ័ពជាច្រើននៅតាមបណ្ដោយព្រំដែន ដើម្បីគំរាមមកលើប្រទេសកម្ពុជា។ ជាការឆ្លើយតបនឹងការគំរាមកំហែងនេះ ភាគីកម្ពុជា ក៏បានដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៥៨។ ពេលនោះ ដាក ហាំមាំហ្សូល អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានចាត់ឱ្យតំណាងម្នាក់ ឈ្មោះបេក ហ្វ្រីអ៊ីស ទៅធ្វើការស្រាវជ្រាវពីបញ្ហាជម្លោះនៅប្រាសាទព្រះវិហារ នោះផ្ទាល់តែម្ដង និងបានជួយធ្វើការសម្របសម្រួលផ្សះផ្សាឱ្យមានការជានាគ្នាឡើងដែរ ហើយភាគីកម្ពុជា និងថៃ បានយល់ព្រមផ្សារទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៥៩។ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៥៩ ថាណាក់ ខម៉ាន់ ជារដ្ឋមន្ត្រីការបរទេសថៃ បានធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីចុះហត្ថលេខាជាមួយសឺន សាន រដ្ឋមន្ត្រីការបរទេសកម្ពុជា លើសេចក្ដីប្រកាសរួមមួយស្ដីពីការគោរពបូរណភាពទឹកដី និងមិនជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ តែដោយសារភាគីថៃ គ្មានឆន្ទៈពិតប្រាកដក្នុងការដកកងទ័ពចេញពីប្រាសាទព្រះវិហារនោះ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេឱ្យជួយដោះស្រាយ ហើយពីរថ្ងៃក្រោយមក ភាគីទាំងពីរ ក៏ចាប់ផ្ដើមជេរប្រមាថគ្នាជាថ្មីម្ដងទៀត។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦០ សេនាប្រមុខសារិត ថាណារ៉ាត នាយករដ្ឋមន្ត្រីថៃ បានថ្លែងសុន្ទរកថាមួយ ដោយបានប្រើពាក្យជេរប្រម៉ាថធ្ងន់ៗមកសម្ដេចសីហនុ ដែល ធ្វើឱ្យភាគីកម្ពុជា បង្ខំចិត្តកាត់ផ្ដាច់ចំណងការទូតជាមួយប្រទេសថៃ ជាថ្មីម្ដងទៀត។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ នៅក្រុងឡាអេ បានសម្រេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជា និងឱ្យកងទ័ព ប៉ូលិស និងឆ្មាំថៃទាំងអស់ ត្រូវដកចេញពីប្រាសាទនេះ។ ដោយសារតែការទាមទារប្រាសាទព្រះវិហារ ឱ្យមកជាសម្បត្តិវប្បធម៌ជាតិវិញ ដោយជោគជ័យដូចការបន់ស្រន់នោះ សម្តេចសីហនុ បានកោរព្រះកេសាថ្វាយដល់ព្រះពុទ្ធជាម្ចាស់ ដោយក្តីជឿជាក់បំផុត ហើយប្រជារាស្ត្រខ្មែរទាំងមូលក៏ចិត្តសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបានដែរ។ ប៉ុន្តែសម្រាប់មេដឹកនាំថៃ គឺជារឿងអាម៉ាស់បំផុតនោះ បានរៀបចំឱ្យមានបាតុកម្មដ៏ធំមួយ ប្រឆាំងនឹងសាលក្រមតុលាការក្រុងឡាអេ និងបានបញ្ជាឱ្យកងទ័ពខ្លួនធ្វើសកម្មភាពអុកឡុកបង្ករឿងនៅក្នុងតំបន់ព្រះសាទព្រះវិហារ និងតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តកោះកុង ផងដែរ។ ប៉ុន្តែ ដោយសារខ្លាចញញើតមានការតបតពីភាគីកម្ពុជា វិញនោះ ថៃបានស្នើសុំទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យមានការស៊ើបអង្កេតមួយស្តីពីបញ្ហាព្រំដែនប្រទេសទាំងពីរ។ ក្នុងខែតុលា ឆ្នាំ១៩៦២ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានប្រគល់ភារកិច្ចជូនអ្នកការទូតជាជនជាតិស៊ុយអែដម្នាក់ឈ្មោះនីល ហ្គួសស៊ីង (Nils Gussing)ឱ្យមកពិនិត្យស្ថានការណ៍ជម្លោះជាក់ស្តែង ទាំងនៅខាងថៃ និងនៅខាងកម្ពុជា។ អ្នកការទូតអន្តរជាតិរូបនេះ បានធ្វើការវាយតម្លៃពីជម្លោះនោះថា ភាគីទាំងពីរពុំមានចេតនាពង្រីកការប៉ះទង្គិចគ្នាបន្តិចបន្តួចនោះ ឱ្យទៅជាសង្គ្រាមបង្ហូរឈាមគ្នាអ្វីធំដុំទេ ហើយគាត់បានសំណូមពរឱ្យភាគីទាំងពីរ កុំធ្វើសកម្មភាពអ្វីឱ្យលើសពីនេះទៀត។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៦៣ សម្តេចសីហនុ បានយាងទៅធ្វើព្រះរាជបូជនីយេសដ៏ធំមួយនៅប្រាសាទព្រះវិហារ ដែលជាសម្បត្តិវប្បធម៌ខ្មែរដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននោះ។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៦៣ សេនាប្រមុខសារិត ថាណារ៉ាត នាយករដ្ឋមន្ត្រីថៃ ទទួលមរណភាពដោយសារជំងឺដាច់សរសៃខួរក្បាល ក្នុងអាយុ៥៥ឆ្នាំ។ ដំណឹងមរណភាពនេះ គឺជាទុក្ខដ៏ក្រៀមក្រំមួយនៅទីក្រុងបាងកក ប្រាកដមែន តែសម្រាប់នៅក្រុងភ្នំពេញ ជាដំណឹងសប្បាយរីករាយ និងការចំអកទៅវិញ។ ជាមួយគ្នានេះប្រជារាស្រ្តខ្មែរបានជះកំហឹងទៅលើឧត្តមសេនីយ៍ប្រាផាត ចារុសាធៀន ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថាណាក់ ខម៉ាន់ ជារដ្ឋមន្ត្រីការបរទេសថៃ ដោយសារតែការរំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជា នោះ ថែមទៀតផង។ ក្រោយពី សារិត ថាណារ៉ាត ស្លាប់ទៅ ថ្នមទិកា ចន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ បន្តទៀត។ តាំងពី ខែមករា ឆ្នាំ១៩៦៤ មកម៉្លេះ សម្តេចសីហនុ បានស្នើសុំឱ្យមេដឹកនាំថៃ ចុះហត្ថលេខាលើកតិកាសញ្ញាលើកិច្ចព្រមព្រៀងស្ដីពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក និងទទួលស្គាល់ពីខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ តាមផែនទីដែលជាកិច្ចព្រមព្រៀងបារាំង-សៀម កាលពី ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ប៉ុន្តែមេដឹកនាំថៃ មិនដែលឆ្លើយតបម្ដងណាទេ គឺមានតែការរំលោភបំពានតាមបណ្ដោយព្រំដែនថែមទៀតប៉ុណ្ណោះ។ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៦៦ អគ្គសេនាធិការដ្ឋានកងទ័ពកម្ពុជា បានប្រកាសថា កងទ័ពថៃ ជាច្រើនបានចូលមករំលោភបំពានដណ្តើមកាន់កាប់ប្រាសាទព្រះវិហារ ជាថ្មីម្តងទៀត ហើយបានសម្លាប់ឆ្មាំការពារប្រាសាទរបស់កម្ពុជា ចំនួន៥នាក់។ ប៉ុន្តែ៣ថ្ងៃក្រោយមក អគ្គសេនាធិការដ្ឋានកងទ័ពកម្ពុជា ក៏បានប្រកាសថា កងទ័ពកម្ពុជា បានវាយដណ្តើមប្រាសាទព្រះវិហារ មកវិញហើយ។ ប៉ុន្តែភាគីថៃ បដិសេធថា ការវាយប្រហារគ្នានៅតំបន់ប្រាសាទព្រះវិហារនោះ គឺជារឿងជម្លោះដែលកើតឡើងពីការដោះដូរទំនិញខុសច្បាប់ទៅវិញ ហើយភាគីថៃ ក៏បានស្នើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិឱ្យបញ្ជូនអ្នកសង្កេតការណ៍មកធ្វើការពិនិត្យស្រាវជ្រាវបញ្ហានេះ។ ឯភាគីកម្ពុជា ក៏យល់ព្រមតាមការស្នើសុំរបស់ភាគីថៃ នេះដែរ។ នៅក្នុងខែសីហា ឆ្នាំ១៩៦៦ អគ្គលេខាធិការអង្គការសហប្រជាជាតិ អ៊ូ ថាន់ បានតែងតាំងអ្នកការទូតជាជនជាតិស៊ុយអែដម្នាក់ទៀត ឈ្មោះហឺរបេត ដឺ រីបប៊ិញ(Herbert De Ribbing)ជាតំណាង ឱ្យមកជួយធ្វើការសម្របសម្រួលបញ្ហាជម្លោះព្រំដែនរបស់ប្រទេសទាំងពីរ។ តែដោយសារមេដឹកនាំប្រទេសទាំងពីរ ប្រកែកយកត្រូវតែរៀងៗខ្លួន ធ្វើឱ្យពួកមន្រ្តីអង្គការអន្តរជាតិទាំងអស់ដែលបានចូលរួមដោះស្រាយ និងតាមដានហេតុការណ៍ជម្លោះនេះ នាំគ្នាគ្រវីក្បាលហួសចិត្តគ្រប់ៗគ្នា។ សម្តេចសីហនុ បានប្រកាសប្រាប់សាធារណមតិអន្តរជាតិថា ការចាប់ផ្តើមផ្សារទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា ជាមួយប្រទេសថៃ ឡើងវិញ គឺត្រូវតែធ្វើតាមរយៈការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយឈរលើគោលការណ៍គោរពព្រំដែនរួមគ្នា។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃ ថាណាត់ ខម៉ាន់ មិនចង់ឱ្យមានសេចក្តីថ្លែងការណ៍រួម តាមការចង់បានរបស់សម្តេចសីហនុ ហើយគាត់ក៏មិនធ្វើការសម្របសម្រួលណាមួយពីបញ្ហាខ្សែបន្ទាត់ព្រំដែននោះដែរ។ ដោយសារតែខឹងសម្បារពីបញ្ហានេះ សម្ដេចសីហនុ បានចំអកដោយហៅរដ្ឋមន្ត្រីការបរទេសថៃ ដែលមានឈ្មោះណាត់ ខម៉ាន់ នោះថាជា ថាណាត់ ខមាន់ និងហៅនាយករដ្ឋមន្ត្រីថៃ ថ្នមកាទិ ចន នោះថាជា ថ្នមកាទិច កាទី ទៅវិញ។
Bron Sambor 3h · គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងបើកកិច្ចប្រជុំនៅរសៀលថ្ងៃទី៧ ខែកញ្ញា នេះ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នៅក្នុងទឹកដីខេត្តកោះកុង
Fresh News 5h · សមាជិករដ្ឋសភាថៃ ៦០រូប ដាក់ញ្ញត្តិទៅកាន់តុលាការធម្មនុញ្ញ ស្នើដកហូតតំណែងសមាជិករដ្ឋសភារបស់លោក Anutin និងលោក Natthaphong
(បាងកក)៖ សមាជិករដ្ឋសភាថៃ ៦០រូបបានដាក់ញត្តិជាផ្លូវការទៅកាន់តុលាការធម្មនុញ្ញ ដើម្បីទាមទារឱ្យដកហូតដំណែងជាសមាជិករដ្ឋសភាពីមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul និងមេដឹកនាំគណបក្សប្រជាជនថៃ (People's Party) លោក Natthaphong Ruengpanyawut។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។
ញត្តិខាងលើបានចោទប្រកាន់ថាអនុស្សារណៈនៃកិច្ចព្រមព្រៀងរវាងគណបក្សទាំង២ បានបំពានលើរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីគណបក្សនយោបាយ។ ញត្តិនេះដែលទទួលយកជាផ្លូវការ ដោយលេខាធិការដ្ឋាននៃរដ្ឋសភាថៃកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានដាក់ជូនទៅកាន់តុលាការធម្មនុញ្ញថៃដោយសមាជិករដ្ឋសភាមកពីគណបក្សប្រឆាំង។ សមាជិករដ្ឋសភា ទាំងនោះចង់ឱ្យតុលាការធម្មនុញ្ញធ្វើសេចក្ដីសម្រេចថាតើសមាជិកភាពរដ្ឋសភារបស់លោក Anutin និងលោក Natthaphong គួរតែត្រូវបានដកហូតនៅក្រោមមាត្រា ១០១ រួមផ្សំជាមួយមាត្រា ១៨៥ នៃរដ្ឋធម្មនុញ្ញដែរឬក៏យ៉ាងណា?
គួរបញ្ជាក់ថា ការដាក់ញ្ញត្តិខាងលើមានគោលដៅជំទាស់ទៅនឹងកិច្ចព្រមព្រៀងមួយរវាងគណបក្សភូមិចៃថៃ និងគណបក្សប្រជាជនថៃ ដែលគាំទ្រឱ្យលោក Anutin នៅក្រោមលក្ខខណ្ឌ ដែលគណបក្សប្រជាជនថៃតម្រូវឱ្យលោក Anutin រំលាយរដ្ឋសភាក្នុងរយៈពេល ៤ខែ ដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិ។ ចំណែក គណបក្សប្រជាជនថៃវិញ នឹងមិនចូលរួម ក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយលោក Anutin នោះទេ។ ប៉ុន្តែ ញ្ញត្តិខាងលើដដែលបានចោទថាកិច្ចព្រមព្រៀងរវាងគណបក្សទាំងកំពុងបំផ្លាញប្រជាធិបតេយ្យ និងបំពានលើរដ្ឋធម្មនុញ្ញ៕
ស៊ន សុភក្រ្ត-Sorn Sopheak 1h · នាយករដ្ឋមន្រ្តីថ្មីថៃ ត្រៀមវិធានការនានាដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ជាមួយកម្ពុជា! យើងសង្ឃឹមថា ភាពតានតឹងព្រំដែន ត្រូវកាត់បន្ថយ ដើម្បីសេចក្តីសុខប្រជាជនទាំង២!
Men Kimseng 46m · នាយករដ្ឋមន្ត្រីកម្ពុជានិងថៃប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធី។ លោកអនុធិនបានថ្លែងថា៖ «សម្រាប់បញ្ហាសន្តិសុខនាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់ខ្ញុំ នឹងចាប់ផ្តើមអនុវត្តវិធានការដោះស្រាយជម្លោះថៃ-កម្ពុជាតាមរយៈមធ្យោបាយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់និងការឈឺចាប់របស់ពលរដ្ឋនៅក្នុងប្រទេសទាំងពីរ។ ប៉ុន្តែថៃត្រូវតែប្រកាន់យកគោលការណ៍ដែលនឹងមិនធ្វើឲ្យយើងបាត់បង់ទឹកដីសូម្បីមួយមីលីម៉ែត្រឡើយ។ ពលរដ្ឋថៃមិនត្រូវខាតបង់ផលប្រយោជន៍ និងត្រូវតែអាចរស់នៅក្នុងសុខសន្តិភាព»។ លោកហ៊ុន ម៉ាណែតបានបញ្ជាក់ក្នុងលិខិតទៅលោកអនុធិនថា៖ «ខ្ញុំរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងលោកដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជានិងថៃមកប្រក្រតីភាពឡើងវិញ កសាងឡើងវិញនូវទំនុកចិត្តនិងប្រែក្លាយព្រំដែនរួមរបស់យើងរវាងព្រះរាជាណាចក្រទាំងពីរឲ្យមានសន្តិភាព សហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា»។
Fresh News 30m · នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អនុទីន បង្ហាញពីឆន្ទៈដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២
Fresh News 30m · នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អនុទីន បង្ហាញពីឆន្ទៈដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២
Fresh News 2h · ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បើកកិច្ចប្រជុំនៅខេត្តកោះកុង (កោះកុង)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១:២៥នាទីរសៀលនេះ នៅខេត្តកោះកុង ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញ ប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ GBC។ សូមគូសបញ្ជាក់ផងដែរថា ក្រុមលេខាធិការដ្ឋាននៃភាគីទាំងពីរបានផ្លាស់ប្តូរឯកសារជាមុន ដើម្បីត្រៀម ពិភាក្សាក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងដំណើរ ការកិច្ចប្រជុំរបស់ខ្លួន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៨ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ហើយកម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។
Long Cover 4h · មុននឹងផ្សាយត្រូវសម្ភាសន៍អ្នកស្រុកឲ្យច្បាស់ ជាមុនសិន កុំឱ្យមានការភាន់ច្រឡំ សូមអរគុណ។ បញ្ជាក់អំពៅនេះរបស់យាយឡាត់ដែលជាជនជាតិថៃ។
Panya Wichianchot
ใกล้จบศึก? 2 นายกฯ ไทย-เขมร ประกาศมุ่งแก้ปัญหาชายแดนอย่างสันติ
วันที่ 7 ก.ย. นายอนุทิน ชาญวีรกูล นายกรัฐมนตรี แถลงหลังรับพระบรมราชโองการ โปรดเกล้าฯ แต่งตั้ง เป็นนายกรัฐมนตรี ถึงสถานการณ์ชายแดนไทย-กัมพูชา ระบุว่า "ปัญหาความมั่นคงซึ่งเป็นปัญหาที่กำลังเกิดขึ้นอยู่ในปัจจุบันนี้ รัฐบาลของผมจะเริ่มดำเนินมาตรการแก้ไขกรณีพิพาทระหว่างไทย-กัมพูชา ด้วยแนวทางสันติภาพ เพื่อให้เกิดการลดความสูญเสียของประชาชนทั้ง 2 ประเทศ
แต่อย่างไรก็ตามประเทศไทยจะต้องยึดหลักการที่เราจะต้องไม่มีวันเสียดินแดนแผ่นดินของเรา แม้แต่ตารางเซนติเมตรเดียว คนไทยจะต้องไม่เสียประโยชน์ คนไทยจะต้องดำเนินชีวิตด้วยความเป็นปกติสุข"
ขณะที่ นายสีหศักดิ์ พวงเกตุแก้ว ว่าที่ รัฐมนตรีว่าการกระทรวงการต่างประเทศ ได้กล่าวหลังเดินทางเข้าพบ นายอนุทิน ที่พรรคภูมิใจไทย ระบุว่า ท่านนายกฯ ปรึกษาว่าเราจะแก้ปัญหาอย่างสันติ และต้องรักษาอธิปไตยของเราอย่างเต็มที่ ซึ่งเป็นแนวทางของเรา แต่ขอยังไม่ลงรายละเอียด
เวลาต่อมา นายฮุนมาเนต นายกรัฐมนตรี กัมพูชา ได้มีหนังสือแสดงความยินดี กับนายอนุทิน ในโอกาสรับตำแหน่งนายกรัฐมนตรี โดยตอนหนึ่ง ยังได้ระบุว่า "ผมตั้งตารอที่จะได้ทำงานใกล้ชิดกับท่าน เพื่อฟื้นฟูความสัมพันธ์ระหว่างกัมพูชาและไทยให้กลับสู่ภาวะปกติ สร้างความไว้วางใจซึ่งกันและกัน และเปลี่ยนพรมแดนร่วมระหว่าง 2 ประเทศ ให้เป็นพรมแดนแห่งสันติภาพ ความร่วมมือ การพัฒนา และความเจริญรุ่งเรืองร่วมกัน"
The war is almost over? Two Thai and Cambodian prime ministers declare they are committed to peaceful border resolution.
On September 7th, Prime Minister Anutin Charnvirakul announced his intention to resolve the Thai-Cambodian border issue peacefully after receiving the royal command appointing him as prime minister. He stated, "Regarding the security issues currently arising, my government will initiate measures to resolve the dispute between Thailand and Cambodia through peaceful means to minimize the loss of lives for the people of both countries.
However, Thailand must adhere to the principle that we must never lose even a single centimeter of our territory. Thai people must not suffer any loss. Thai people must live in peace and happiness."
Meanwhile, Mr. Sihasak Phuangketkaew, the prospective Minister of Foreign Affairs, stated after meeting with Mr. Anutin at the Bhumjaithai Party that the Prime Minister advised him that we would resolve the issue peacefully and must fully uphold our sovereignty, which is our approach. However, he declined to elaborate.
Later, Cambodian Prime Minister Hun Sen sent a congratulatory letter to Anutin on his assumption of office. He stated, "I look forward to working closely with you to restore normal relations between Cambodia and Thailand, build mutual trust, and transform our shared border into a border of peace, cooperation, development, and shared prosperity."
យូ សារ៉ាវុឌ្ឍន៏ 5m · លោក Anutin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ---- លោក Anutin Charnvirakul បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃហើយ នៅថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
Biography-kh 7m · 🇹🇭 ប្រជាកសិករថៃដែលប្រកបរបរដាំកញ្ឆា កំពុងត្រេកអរបន្ទាប់ពីលោក អនុធីន ក្លាយជានាយករដ្ឋមន្ត្រីថ្មី ប្រជាកសិករថៃដែលប្រកបរបរដាំកញ្ឆាបានបង្ហាញអារម្មណ៍ត្រេកអរក្រោយទទួលបានដំណឹងថាលោក អនុធីន ឆានវីរៈគុល ប្រធានគណបក្សភូមចៃថៃ បានជាប់ជានាយករដ្ឋមន្ត្រីថ្មី។ នេះក៏ព្រោះតែគណបក្សភូមចៃថៃ របស់លោកអនុធីន តែងតែគាំទ្រឲ្យកសិករថៃអាចដាំកញ្ឆាបានយ៉ាងស្របច្បាប់ សម្រាប់បម្រើវិស័យវេជ្ជសាស្ត្រ ហើយគណបក្សនេះធ្លាប់បានដាក់ចេញនូវគោលនយោបាយមួយឈ្មោះថា "គោលនយោបាយកញ្ឆាសេរី"។ គោលនយោបាយនេះ អនុញ្ញាតឲ្យប្រជាកសិករទូទៅអាចដាំដំណាំកញ្ឆាបានយ៉ាងទូលំទូលាយ ប៉ុន្តែគោលដៅនៃការផលិតគឺសម្រាប់យកប្រើតែក្នុងវិស័យវេជ្ជសាស្ត្រប៉ុណ្ណោះ។ គោលនយោបាយនេះធ្លាប់បានអនុវត្តម្ដងក្នុងអាណត្តិរបស់លោកឧត្តមសេនីយ៍ប្រាយុត ចាន់អូឆា ជានាយករដ្ឋមន្ត្រី ដែលពេលនោះលោកអនុធីន ឆានវីរៈគុលជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ប៉ុន្តែគោលនយោបាយកញ្ឆាសេរីនេះត្រូវបានលុបចោលវិញ នាពេលដែលគណបក្សភឿថៃរបស់អ្នកស្រីផែថងថាន ស៊ីណាវ៉ាត់ បានជាប់ឆ្នោតដឹកនាំប្រទេសកំឡុងឆ្នាំ២០២៣ រហូតមក។ គេរំពឹងថា លោកអនុធីន នឹងនាំយកគោលនយោបាយនេះមកអនុវត្តឡើងវិញ ដើម្បីទាក់ទាញប្រជាប្រិយភាពពីប្រជាកសិករ និងដើម្បីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចផងដែរ បើទោះបីជាលោកនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេលខ្លីតាមការសន្យាក៏ដោយ៕ ប្រភព: The People
Fresh News 3h · សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរជូនលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីទី៣២របស់ថៃ (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារអបអរសាទរជូនលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីទី៣២របស់ប្រទេសថៃ។ លិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តមដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣២នៃព្រះរាជាណាចក្រថៃ។ ជ័យជម្នះរបស់អ្នកគឺជាការឆ្លុះបញ្ចំាងមួយពីការជឿទុកចិត្ត យ៉ាងរឹងមាំចំពោះភាពជាមេដឹកនាំរបស់ឯកឧត្តម។ ខ្ញុំជឿជាក់ថានៅក្រោមភាពជាមេដឹកនាំដ៏ប៉ិនប្រសប់ និងពេញដោយសមត្ថភាព ព្រះរាជាណាចក្រថៃ នឹងសម្រេចបានភាពរីកចម្រើនដ៏អស្ចារ្យ។ ទាំងកម្ពុជា និងថៃគឺជាអ្នកជិតខាងនឹងគ្នាផ្អែកលើកត្តាទីតាំងភូមិសាស្ត្រ និងជាសមាជិកអាស៊ានដូចគ្នា។ សន្តិភាព ការរួមរស់នៅជាមួយគ្នាដោយភាពសុខដុម និងការរីកចម្រើនជាមួយគ្នារវាង ប្រទេសទាំង២ គឺជាក្ដីប្រាថ្នារបស់ប្រជាជននៃប្រទេសរបស់យើងទាំង២។ ដូច្នេះខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថាតាមរយៈការប្ដេជ្ញាចិត្តរួមគ្នារបស់ពួកយើងចំពោះការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនយើងទាំង២នឹងរីករាយនឹងភាពរីកចម្រើន និងរស់នៅក្នុងភាពសុខដុម ព្រមទាំងមានសុភមង្គល។ ជាមួយសា្មរតីនេះ ខ្ញុំទន្ទឹមរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តមដើម្បីស្ដារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ក៏ដូចជាកសាងឡើងវិញនូវការជឿជាក់គ្នាទៅវិញទៅមក និងផ្លាស់ប្ដូរព្រំដែនជាប់គ្នារវាង ព្រះរាជាណាចក្រយើងទាំង២ឱ្យមានសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការរីកចម្រើនជាមួយគ្នា។ សូមឯកឧត្តមទទួលយកការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងសូមជូនពរឱ្យឯកឧត្តមជោគជ័យគ្រប់ភារកិច្ច»៕
The Critics 22m · วุ่นอีกจุด! นาทีศรีสะเกษเดือด รวมตัวไล่เขมรบ้านแซรไปรออกจากพื้นที่-แฉพฤติกรรมเป็นสายส่งข่าวให้กัมพูชา จากกรณีที่สถานการณ์บ้านหนองจาน อ.โคกสูง จ.สระแก้ว ชาวกัมพูชา รวมตัวกดดันทหารไทย ประท้วงป้ายแจ้งเตือนให้ออกจากพื้นที่รุกล้ำอธิปไตยไทย ของนายปริญญา โพธิสัตย์ ผู้ว่าฯ สระแก้ว โดยชาวกัมพูชาประกอบด้วย ผู้ชาย ผู้หญิง เข้ากดดันทหารไทย ที่อยู่หน้าแนว โดยมี วัยรุ่นชาวกัมพูชา ใช้ท่อนไม้เป็นอาวุธ ขนาดประมาณ 2 เมตร ในขณะที่ทหารกัมพูชายืนคุมเชิง อยู่ด้านหลัง พร้อมถ่ายคลิปวิดีโอ ทั้งนี้ ผู้สื่อข่าวรายงานว่า ขณะเกิดเหตุ พล.ท.อมฤต บุญสุยา แม่ทัพภาคที่1 อยู่ระหว่าง ตรวจเยี่ยมฐานปฏิบัติการกองกำลังบูรพา จ.สระแก้ว จากนั้น กองทัพภาคที่1 ชี้แจงสถานการณ์ชายแดนไทย-กัมพูชา จ.สระแก้วว่า เมื่อเวลา 09.30 น. สืบเนื่องจากเมื่อวันที่ 3 กันยายน 2568 ที่ผ่านมา จังหวัดสระแก้ว ร่วมกับส่วนราชการที่เกี่ยวข้อง ได้ดำเนินการติดป้ายประกาศให้ประชาชนชาวกัมพูชา จำนวนกว่า 170 ครัวเรือน ย้ายออกจากพื้นที่รุกล้ำบริเวณบ้านหนองจาน และบ้านหนองหญ้าแก้ว อำเภอโคกสูง จังหวัดสระแก้ว อันเป็นพื้นที่ฝั่งประเทศไทย นอกจากนี้ กัมพูชายังใช้สถานีวิทยุท้องถิ่น ประกาศเรียกร้องให้ประชาชนทั่วทุกพื้นที่มารวมตัวกันที่บ้านหนองจาน (ฝั่งกัมพูชา) ให้ได้มากที่สุด เพื่อกดดันให้ฝ่ายไทยยุติการรุกรานพวกตน รื้อถอนรั้วลวดหนามหีบเพลง และป้ายประกาศขับไล่ออกไปให้หมดจากพื้นที่ ต่อมา ชาวกัมพูชาในหมู่บ้านหนองจานและบางส่วน ที่ได้รับเงินจากกำนันลี ผู้มีอิทธิพลฝั่งกัมพูชา เริ่มทยอยกันมารวมตัวที่บ้านหนองจานอีกครั้ง เพื่อกดดันไม่ให้กองกำลังฝ่ายไทย ผลักดันและเข้ารื้อถอนบ้านเรือนของชาวกัมพูชา ซึ่งมีอยู่ประมาณ 170 หลังคาเรือน กำนันลี ได้ให้รถพ่วงข้าง นำน้ำดื่ม อาหาร ข้าวกล่อง ทยอยเข้าไปแจกจ่ายแก่กลุ่มชาวบ้าน นอกจากนี้ กลุ่มอินฟลูเอนเซอร์ของกัมพูชา ได้ทยอยเข้ามาสร้างคอนเทนต์กันอย่างต่อเนื่อง ล่าสุดเกิดเหตุความวุ่นวายอีกหนึ่งจุด นั่นก็คือ ที่ อ.ภูสิงห์ จ.ศรีสะเกษ โดยเมื่อวานนี้ (6 กันยายน 2568) เพจ กรุงเทพฯวันนี้ BKK Today ได้โสต์คลิปพร้อมข้อความระถบว่า วันนี้6/9/68 ชาวบ้านรวมตัวประท้วงขับไล่ชาวเขมรที่อยู่บ้านแซรไปรให้ออกจากชุมชน เนื่องจากไม่พอใจที่มีพฤติกรรมเหมือนเป็นสายส่งข่าวให้ทางกัมพูชา พื้นที่ อ.ภูสิงห์ จ.ศรีสะเกษ ติดด่านชายแดนช่องสะงำ รายละเอียดข่าว : https://youtu.be/ZRo7v5Dz7ts?si=ePWtbEIuJ-vSoB5s Another busy spot! The moment when Srisaket was angry. The Khmer people kicked out of the area-the behavior was a news call to Cambodia. Based on the situation at Ban Nong Chan district. Kok Sung province. Sakaew, Cambodians gathered to press Thai soldiers to protest the warning sign to leave the invasive area of Thai sovereignty of Mr. Parinya Phothisat, the governor of Sakaew. Cambodians consisting of men and women oppress Thai soldiers who were in the frontline with Cambodian teenagers using logs as weapons, about 2 meters, while Cambodian soldiers stand on the front, at the back with a video clip. Meanwhile, the reporter reported that during the incident, Pol. ท. Amrit Bunsuya, the commander of the 1st region is in the process of inspecting the operation base of Burapa. Glass pool. Then, the 1st Army clarifies the Thai-Cambodia border situation. Sa Kaewa at 09.30 am. Following up on 3 September 2568, Sa Kaeo province, together with the government involved, have put up a notice for Cambodian citizens, about 170 households moved out of the invasive area of Ban Nong Jan and Ban Nong Ya Kaew, Kok Sung district, Sa Kaeo Province, which is an area on the side of Thailand. In addition, Cambodia also uses local radio stations to call on all the people in all areas to assemble at Ban Nong Chan (Cambodia side) as much as possible to pressure the Thai side to end their aggression, dismantle barbed wire fences, and eviction signs from the area. Later, Cambodians in Nongjan village and some parts who received money from Cambodian influencer Kanan Lee began to gather at Ban Nongjan again to pressure Thai forces not to push and demolish Cambodians' houses, which have about 170 houses. Kamnan Lee has provided a trailer to bring drinking water, food, boxes of rice to distribute to the villagers. In addition, a group of influencers from Cambodia have been coming in to create content continuously. Recently, there was another chaos. That's the district. Phu Sing province. Srisaket by yesterday (6 September 2568) Bangkok Today page BKK Today has posted a clip with a message saying that today 6/9/68 villagers gathered to protest to expel Khmer people who live in Saepra out of the community because they are dissatisfied with their behavior as if they are a news transmitter to Cambodia, district area. Phu Sing province. Srisaket. At the border checkpoint of Sangam channel.
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២៥






























No comments:
Post a Comment