ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Thursday, November 27, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥

កូនខ្មែរ - Kon Khmer's News កងទ័ពថៃ ចេញរបាយការណ៍ចោទប្រកាន់ថា កម្ពុជាបាន «កប់មីនថ្មី» ក្នុងទឹកដីថៃ ដោយបង្ហាញភស្តុតាងពីទូរស័ព្ទដៃដែលបន្សល់ទុក ៖

(បាងកក)៖ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ បញ្ជាការដ្ឋានកងទ័ពជើងគោកថៃ បានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងឧប្បត្តិហេតុទាហានថៃជាន់មីននៅតំបន់ភូម៉ាឃឿ (Phu Makheu) ក្នុងខេត្តស៊ីសាកេត កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលបណ្តាលឱ្យមានកងកម្លាំងរងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ភាគីថៃបានអះអាងថា លទ្ធផលនៃការត្រួតពិនិត្យបានបញ្ជាក់យ៉ាងច្បាស់ថា គ្រាប់មីនដែលបានរកឃើញគឺជាប្រភេទមីនប្រឆាំងមនុស្ស PMN-2 ដែល «ទើបនឹងកប់ថ្មី» មិនមែនជាមីនចាស់ដែលសេសសល់ពីសម័យសង្គ្រាម ដូចការអះអាងរបស់យោធាកម្ពុជានោះទេ។

ក្រុមការងារ AOT-TH (ក្រុមអ្នកសង្កេតការណ៍ថៃ) ដែលបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ បានធ្វើការវាយតម្លៃលើស្ថានភាពដី និងស្លាកស្នាមនៃការកប់ ដោយរកឃើញថា មីន PMN-2 នេះត្រូវបានកប់ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាចុងក្រោយនេះ។ ក្រុមការងារវិស្វកម្ម និង AOT-TH ក៏បានរកឃើញសញ្ញាថា អាចនៅមានមីនបន្ថែមទៀតនៅក្នុងតំបន់នោះ ប៉ុន្តែប្រតិបត្តិការបោសសម្អាតមិនអាចធ្វើទៅបានភ្លាមៗទេ ដោយសារបញ្ហាសុវត្ថិភាព។

តាមរយៈការប្រើប្រាស់ប្រព័ន្ធ GPS និងផែនទីភូមិសាស្ត្រ ភាគីថៃបានអះអាងថា ទីតាំងដែលរកឃើញមីនទាំងអស់ គឺស្ថិតនៅក្នុងទឹកដីអធិបតេយ្យភាពរបស់ថៃទាំងស្រុង ដោយមិនមានចំណុចណាមួយស្ថិតនៅក្រៅព្រំដែនថៃឡើយ។

ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ប្រធានក្រុម AOT-TH បានអះអាងថា បានរកឃើញភស្តុតាងនៅលើ ទូរស័ព្ទដៃឯកជនមួយគ្រឿង របស់ទាហានកម្ពុជាដែលបានបន្សល់ទុកនៅពេលដកថយ ចេញពីតំបន់ភូម៉ាឃឿ។ នៅក្នុងទូរស័ព្ទនោះ ភាគីថៃបញ្ជាក់ថា បានរកឃើញរូបថត និងវីដេអូដែលបង្ហាញពីសកម្មភាពកប់មីន PMN-2 និងរូបភាពទាហានកម្ពុជាធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះ ដែលថៃចាត់ទុកថាជាភស្តុតាងជាក់ស្តែង បញ្ជាក់ថាគ្រាប់មីននេះត្រូវបានកប់ដោយភាគីកម្ពុជានៅក្នុងទឹកដីថៃ។

បញ្ជាការដ្ឋានកងទ័ពជើងគោកថៃ បានសង្កត់ធ្ងន់ថា ខ្លួនប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងអន្តរជាតិនានា (ដូចជា GBC និង JBC) និងគោលការណ៍សន្តិភាព ប៉ុន្តែបានចោទប្រកាន់ថា ភាគីកម្ពុជាបានផ្តល់ព័ត៌មានដែលមិនស៊ីគ្នានឹងការពិតនៅក្នុងវេទិកាពិភាក្សានានា ដែលប៉ះពាល់ដល់បរិយាកាសនៃការចរចា។

ជាចុងក្រោយ ភាគីថៃបានប្រកាសថា នឹងបន្តដំណើរការដោយតម្លាភាព និងច្បាស់លាស់តាមយន្តការទ្វេភាគី ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ប្រភព ៖ Khaosod English

Sky News Post  · Follow 1d  · ការចុះ​វាស់វែង និងបោះបង្គោល​បណ្តោះ​អាសន្ន​នៅកំណាត់​ខ្សែព្រំដែន​ចន្លោះបង្គោលលេខ៤២ និងលេខ៤៧ តាមស្មារតី​នៃ​កិច្ចប្រជុំ JBC បន្តធ្វើដោយក្រុមវាសវែងចម្រុះកម្ពុជា-ថៃ  ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ ដល់លេខ៤៧ ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។  ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដោយសម្រេចបានប្រវែងប្រមាណ ៥,៣ គ.ម ស្មើនឹងប្រមាណ ៧៦%។ ការងារ​ថតរូបពីលើអាកាសនេះនឹងបញ្ចប់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។  បន្ទាប់មកភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តការងារ បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ៤២។ ក្រោយការបញ្ចប់ការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ក្រុមការងារនឹងបន្តកិច្ចការរបស់ខ្លួននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៣-៤៧។  ការចុះ​វាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

ធី សុវណ្ណថា Thy Sovantha   4h  ·  💰មិនធម្មតា គ្រប់ទឹក បន្លាលួស.ថ្ងៃមុន នៅអូរស្មាច់ ទ័ពយើងប្រមូលបាន២០ដុំ ទំងន់ជិត១តោន ទ័ពថៃកំពុងចរចាសុំបន្លាលួស.វិញ ពូៗថា÷No👍..@ថា

Sopheak Sorn 6m  · នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងថា ក្រុមការងារចំពោះកិច្ច នឹងចុះអធិការកិច្ចត្រួតពិនិត្យមើលសកម្មភាពមិនប្រក្រតីរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ប៉ុន្តែកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនអាចទទួលបានឡើយនូវសម្តីជេរប្រមាថរបស់បុគ្គល ផែង វណ្ណៈ

ហ៊ុល ម៉ារ៉ា is with Hul Mara. 2h  · ដោយមានការយឺតយ៉ាវក្នុងការសង្គ្រោះធ្វេីអោយគ្រួសារខ្លះស្លា/ប់អស់ ពលរដ្ឋខឹងសម្បារ បានបាញ់ប្រហារទៅលេីអ្នកជួយសង្គ្រោះ មិចម៉ាទេ !

Smeyy  is with Smeyy Smeyy. 5h  · 🚨*កងទ័ពភូមិន្ទថៃ 🇹🇭 បញ្ជូនទ័ពទៅព្រំដែនច្រើនណាស់ ប៉ុន្តែ ការបញ្ជូនទ័ពទៅលើកនេះ ខុសពីសព្វមួយដង ថៃមិនមែនបញ្ជូនទ័ព មកកាន់ព្រំដែនឡាវ, កម្ពុជា, មីយ៉ាន់ម៉ា ឬម៉ាឡេស៊ីនោះឡើយ គឺបញ្ជូនទ័ព ទៅធ្វើសង្គ្រាម និងទប់ទល់ជាមួយនឹងគ្រោះទឹកជំនន់ និងបាក់ដី នៅក្នុងប្រទេសខ្លួនឯង ឋិតនៅស្រុក Hat Yai ខេត្ត Songkhla ភាគខាងត្បូង នៃប្រទេសថៃ៕ 

ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK   5h  · ឯកឧត្តម អ៉ី ឈាន លើកឡើងថា៖ជនក្បត់ជាតិ អ៊ុំ សំអាន បំភ្លៃការពិតលើបញ្ហាព្រំដែន និងបានអំពាវនាវជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងJBC កម្ពុជាដែលធ្វើកិច្ចការព្រំដែនដោយឈលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង  នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្ត្រី និងជាអតីតអភិបាលខេត្តប៉ៃលិន បានឆ្លើយតបនឹងការ ផ្សាយព័ត៌មានមិនពិតរបស់បុគ្គល អ៊ុ  សំអាន ដែលជាប់ចោទពីបទក្បត់ជាតិ និងធ្លាប់ជាប់គុកដោយសារតែប្រើផែនទីក្លែងក្លាយ ដោយឯកឧត្តមបានសរសេរនៅលើហ្វេសប៊ុករបស់ឯកឧត្តមដូច្នេះថា៖   ខ្ញុំបាទឃើញគណនីហ្វេសប៊ុកឈ្មោះ Um Sam An បានសរសេរព័ត៌មានដោយលើកឈ្មោះខ្ញុំមកពាក់ព័ន្ធដោយលើកឡើងថា «លោក អុី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើអោយបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ»។  ចំពោះករណីនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។ តំបន់ដែលស្ថិតនៅចន្លោះព្រំដែនលេខ៥២ និង៥៩ គឺក្នុងសង្គ្រាមស្ថិតក្រោមការគ្រប់គ្រងរបស់ សុន សេន មិនមែនអៀង សារី ទេ។ ខ្ញុំសូមបញ្ជាក់ថា តាំងពីសម័យសង្គ្រាមរហូតមកដល់បបច្ចុប្បន្ន និងតទៅអនាគត ខ្ញុំការពារទឹកដីបូរណភាពទឹកដីកម្ពុជាដាច់ខាត ខ្ញុំជាសាក្សីរស់ម្នាក់ដែលបានរស់នៅតាំងពីយូរណាស់មកហើយនៅតំបន់នោះ។ ហើយបង្គោលព្រំដែនដែលក្រុមការងារភាគីកម្ពុជានិងថៃ កំពុងចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននោះគឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ  (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន- សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។ ដូច្នេះអ្វីដែលបុគ្គល អ៊ុ សំអាន ដែលជាជនក្បត់ជាតិលើកឡើងនេះ គឺជាការប្រឌិតញុះញង់សុទ្ធសាធមិនមែនជាការពិតឡើយ។ ខ្ញុំសូមជម្រាបជូនបងប្អូនថា បុគ្គល អ៊ុ សំអាន នេះ តែងតែនិយាយញុះញង់និងបំភ្លៃខុសពីការពិត ហើយពេលខ្លះយកឈ្មោះអ្នកនេះឬអ្នកនោះមកភ្ជាប់ដើម្បីទាញចំណាប់អារម្មណ៍ក្នុងគោលដៅកេងចំណេញនយោបាយ និងមហិច្ឆតាដ៏អាក្រក់របស់ខ្លួន។ ជាមួយគ្នានេះ ខ្ញុំសូមស្នើបងប្អូនជនរួមជាតិជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលបានប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុក ដោយ គណៈកម្មការព្រំដែន រវាង ឥណ្ឌូចិន-សៀម។

ស៊ីស៊ីថាមស៍   3h  · អ្នក«ផលិតមាតិកា»តាមបណ្តាញសង្គម ក្រសួងតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈ និងធ្លាប់ជាអ្នកព័ត៌មាន១ឆ្នាំ

KPT International 9h  · 🚨កងទ័ពជើងទឹកថៃ បានបញ្ជូនរថពាសដែកបន្ថែមទៀត ទៅ Hat Yai ដើម្បីដឹកជញ្ជូនកងម៉ារីន ធ្វើប្រតិបត្តិការជួយអ្នកស្រុកនិងជម្លៀស ក៏ដូចជាចែកចាយជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់ដ៏កាចសាហាវជាប្រវត្តិសាស្រ្តនៅខេត្ត Songkhla។ តាមការផ្សាយរបស់ Amarin កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ រថពាសដែក AWAV នឹងធ្វើប្រតិបត្តិការនៅតាមផ្លូវ Phetkasem ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ។ មិនត្រឹមប៉ុណ្ណឹង កងទ័ពជើងគោកថៃ តាមរយៈ នាយកដ្ឋានវិស្វកម្មយោធា ក៏បានដាក់កម្លាំងរួមជាមួយ រថយន្តទម្ងន់២តោនកន្លះជាច្រើនគ្រឿងនិងទូកកៅស៊ូ ដើម្បីធ្វើបេសកកម្មបន្ទាន់ផងដែរ៕ ប្រភព៖ Amarin

Chuon Hem 7h  · ចេះតែឆ្ងល់ថាប្រទេសថៃខ្យល់ព្យុះទឹកជំនន់រលំបាក់ដីប្រកាស់អាសន្នទឹកលិចលុងអូសបន្លាយជាច្រើនខែជាង៤០ខេត្ត មិនដែលសូវឃើញប្រព័នផ្សព្វផ្សាយ និងរដ្ឋាភិបាលឬព្រះមហាក្សត្រថៃ សកម្មដុតដៃដុតជើងដូច៣-៤ថ្ងៃចុងក្រោយ ដែលខេត្តភាគខាងត្បូង ឡាយ៉ ណារ៉ាធីវ៉ាត់ ផាត់ថានី និងមួយផ្នែក ខេត្តសុងខ្លា ស្រាប់តែប្រព័នផ្សព្វផ្សាយទាំងតូចទាំងធំអូសមិនរំលង រួមទាំងនាយករដ្ឋមន្រី ព្រះរាជវាំង និងនាវាចំបាំង ចេញសំដែងគ្រប់ឈុតឆាក តើមកពីរឿងអ្វី?

ព័ត៌មានអនទ្បាយទាន់ហន់ ទាន់ហេតុការណ៍  · Follow 8h  · 🛑ព្រំដែនថៃ-មីយ៉ាន់ម៉ា នៅខេត្ត ម៉ែសត ប្រទេសថៃ មានភាពតានតឹងចាប់តាំងពីព្រឹកមក។ ទាហានមីយ៉ាន់ម៉ាបានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើកងកម្លាំងប្រឆាំងរដ្ធាភិបាល ដើម្បីបង្ក្រាបក្រុមបោកប្រាស់អនទ្បាយ ដែលមានទីតាំងជាងមួយគីឡូម៉ែត្រពីព្រំដែនថៃ។ ប្រជាជនថៃដែលរស់នៅជាប់ព្រំដែនជាមួយ មីយ៉ាន់ម៉ា កំពុងរត់រកកន្លែងជ្រកកោនយ៉ាងអន្ទះសារពីគ្រាប់កាំភ្លើងដែលបាញ់ប្រហារគ្នាពីខាងមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ តាមបណ្តោយទន្លេមើយ មានជនបរទេសរាប់ពាន់នាក់ និងជនបោកប្រាស់តាមអនទ្បាយបានព្យាយាមឆ្លងកាត់ព្រំដែនចូលមកប្រទេសថៃ ប៉ុន្តែមិនអាចចូលបានទេដោយសារទាហានថៃបានដាក់ពង្រាយកម្លាំងទាហាននឹងអាវុធធុនធ្ងន់ជាច្រើនដើម្បីការការការលួចឆ្លងចូលប្រទេសរបស់ខ្លួន។

KBN News Komsan 3h  · អតីតស្នងការរងនគរបាលជាតិទាមទារឱ្យនាយករដ្ឋមន្ត្រីថៃទទួលខុសត្រូវពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់ ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អតីតស្នងការរងនគរបាលជាតិបានទាមទារឱ្យនាយករដ្ឋមន្ត្រីថៃទទួលខុសត្រូវពលរដ្ឋស្លា.ប់ ដោយសារទឹកជំនន់នៅភាគខាងត្បូង ដោយអតីតស្នងការរងនគរបាលជាតិរូបនេះស្តីបន្ទោសនាយករដ្ឋមន្ត្រីបរាជ័យក្នុងការដោះស្រាយបញ្ហាទឺកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា រហូតដល់ពលរដ្ឋស្លា.ប់ជាបន្តបន្ទាប់ ក្រោយពីទន្ទឹងរង់ចាំការជួយសង្គ្រោះពីរដ្ឋាភិបាលទាំងអស់សង្ឃឹម ។ លោក Anutin Charnvirakul កាន់តំណែងជានាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង បែរជាមិនចេះដោះស្រាយបញ្ហាទឹកជំនន់ បណ្តោយឱ្យមន្ត្រីថ្នាក់ក្រោមធ្វើជំនួស ។ អតីតស្នងការរងនគរបាលជាតិទាមទារឱ្យនាយករដ្ឋន្ត្រីថៃទទួលខុសត្រូវ ក្រោយពីចំនួនពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូងកើនឡើងជាបន្តបន្ទាប់ បើទោះជារដ្ឋាភិបាលព្យាយាមបញ្ជូនក្រុមសង្គ្រោះ ទូក ឧបករណ៍ និងចែកអាហារដល់ពលរដ្ឋរងគ្រោះក្តី ប៉ុន្តែការជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នា.ក់យឺតយ៉ាវ ថែមទាំងចែកអាហារមិនដល់ដៃពលរដ្ឋគ្រប់រូប ទើបធ្វើឱ្យអ្នកទន្ទឹងរង់ចាំជំនួយដាច់បាយ ដាច់ទឹក ស្លាប់ជាបន្តបន្ទាប់ ។ ពលរដ្ឋបានបន្ទោសរដ្ឋាភិបាលពុំជួយជម្លៀសទាន់ពេលវេលា ជាពិសេស មិនបញ្ជូនកងទ័ពជើងទឹក និងកងទ័ពជើងគោកមកជួយដោយទុកឱ្យកងទ័ពប្រចាំការនៅព្រំដែនកម្ពុជា-ថៃ ។

Fresh News   5h  · នាយឧត្តមសេនីយ៍ សៅ សុខា សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតីនៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ តាមរយៈសេចក្តីសម្រេច បានបញ្ជាក់ថា ក្រុមការងារមានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។ បូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច៕

TEA Seiha/ទៀ សីហា   12m  · ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។

Smeyy  is with Smeyy Smeyy. 6m  · 🚨*កន្លងមក យើងរួមសុខរួមទុក្ខ ជាមួយគ្នា លើមហាសាគរដ៏ធំល្វឹងល្វើយ ស៊ូអត់ស៊ី មានស៊ីជាមួយគ្នា ដើម្បីប្រឆាំងសត្រូវឈ្លានពានទឹកដី ពេលសាន្តត្រាណ កុំបែកបាក់សាមគ្គី ចូរចងចាំកុំភ្លេច ថ្ងៃទី២៤ កក្កដា ២០២៥ 🙏🏻❤️

ច្បាប់ធម្មជាតិ The Nature Law : ពេលសត្រូវចូលឈ្លានពាន យើងរួបរួមគ្នា ពេលឈ្នះសត្រូវ យើងកំចាត់គ្នាឯងវិញ--បង្កើត ណាតូប្រឆាំងសូវៀត ឥលូវ អឺរ៉ុប ឈ្លោះគ្នាជាមួយ អាមេរិក។ ចិនដីគោក និង ចិនដីទឹក រួមគ្នាប្រឆាំង ជប៉ុន ឥលូវ ចិនដីគោក ឈ្លោះជាមួយ តៃវ៉ាន់។ 

បញ្ហាការការពារព្រៃឈើនៅកម្ពុជា៖ ជាដំបូងយើងត្រូវតែទទួលស្គាល់ការពិត ដែលព្រៃ អាម៉ាហ្សូន រលាយបាត់អស់ចេញពីផែនទីសកលលោក ដោយសារ តែបង្កើតនូវ សហគមន៍ការពារព្រៃឈើ សហគមន៍ការពារបរិស្ថាន មានន័យថា មនុស្ស ២ ក្រុមដណ្តើមគ្នាការពារព្រៃឈើ តែជារូបភាព ជាសារជាតិពិតប្រាកដ គឺ បំផ្លាញព្រៃឈើទៅវិញ-- ខាងរដ្ឋាភិបាលនៃប្រទេសនីមួយៗ មានកម្លាំងប្រដាប់អាវុធ មានក្រសួងពាក់ព័ន្ធ ការពារព្រៃឈើ ការកាប់ នឹងការដាំ ការនាំចេញ ចំណែកខាង បក្សប្រឆាំង ខាង NGOS ខាងសហគមន៍ព្រៃឈើ គាត់មានសិទ្ធិត្រឹមប្រមូលផលអនុផលព្រៃឈើ តែគ្មានសិទ្ធិនាំឈើចេញឡើយ! ដូច្នេ ពួកគាត់ចុះបញ្ជីការពារព្រៃឈើ ទទួលបានប្រាក់ខែខ្ពស់ តាមដានព្រៃឈើភូមិ ក តែ ពួកគាត់ ទៅលួចកាប់ឈើនៅ ភូមិ ខ ដើម្បីយកទៅលក់ឲ្យ ខាង រដ្ឋាភិបាល ដូច្នេះ វាបង្ករជំលោះរវាង សហគមន៍ភូមិ ខ និង រដ្ឋាភិបាល ដែលតាមពិត គឺ សហគមន៍ព្រៃឈើ ភូមិ ក ជាមេបំផ្លាញ មេនាំភ្លើង ...។

KPT International 4h  · 🚨ការប្រយុទ្ធនៅមីយ៉ាន់ម៉ា ខ្លាំងលើសដើម ឯទ័ពថៃនៅព្រំដែននោះ កំពុងត្រៀមខ្លួន ពេលនេះកងទ័ពថៃនៅឯព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងពង្រឹងកម្លាំងនិងប្រុងជើងការខ្ពស់បំផុត ស្របពេលការប្រយុទ្ធគ្នាក្នុងទឹកដីមីយ៉ាន់ម៉ា ឯណោះកាន់តែខ្លាំងទៅៗមិនថមថយសោះ។ តាមការផ្សាយរបស់ Amarin នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ទាហានថៃបានចល័តតាមតំបន់ព្រំដែននិងបង្កើនវត្តមានលើសមុន ព្រោះថា សមរភូមិក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាឯណោះ បានឡើងកម្តៅខ្លាំងទៀតហើយ ពោលគឺកងកម្លាំងរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាមកាន់តែខ្លាំងដៃ ឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់ រួមមានទាំងកាំភ្លើងយន្តថែមទៀតផង។ ការប្រយុទ្ធថ្មីនេះ ផ្ទុះឡើងក្នុងភូមិសាស្រ្ត Pa Sak នៃភូមិ Min La Pan ស្រុក Myawaddy ខេត្ត Myawaddy រដ្ឋការ៉ែន ដែលមានចម្ងាយមិនដល់មួយគីឡូមែត្រផងពីភូមិ Mai Mae Kon Ken ឃុំ Mahawan ស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃ។ ឆ្លើយតបទៅសភាពការណ៍កាន់តែមិនស្រួលនិងមានពេលខ្លះគ្រាប់កាំភ្លើង ហោះធ្លាយចូលដល់ដីថៃ ត្រូវចំផ្ទះពលរដ្ឋផងនោះ, កងកម្លាំង Rajamanu ថៃ បានដាក់ពង្រាយទ័ពនិងឃ្លាំមើលសភាពការណ៍យ៉ាងជាប់លាប់ ហើយនឹងបើកឆាកប្រយុទ្ធតែម្តង ប្រសិនបើចាំបាច់៕

Smeyy  is with Smeyy Smeyy. 51m  · 🚨*Thai News Agency : ចំនួនពលរដ្ឋថៃ 🇹🇭 ដែលបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ នៅឯខេត្ត Songkhla កើនឡើងដល់ ៥៥នាក់ហើយ ក្នុងមួយសព ទទួលបានសំណង ពីរដ្ឋាភិបាលថៃ ចំនួន ២លានបាត៕

កាន់តែក្តៅ ហើយ   លោកតាន់ គីម សួរ ប្តឹងមេបញ្ជាការ កងរាជ អាវុធហត្ថខេត្តក្រចេះ ទៅ អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ពន្ធ័និងការ ឃុបឃិតជាមួយ ឈ្មួញ ល្បីឈ្មោះ មួយរូប ក្នុងការកាប់បំផ្លាញដឹកជញ្ជួនបទល្មើសព្រៃឈើ

ថៃភាគខាងត្បូង៖ ទឹកជំនន់ចាប់ផ្តើមស្រកទៅអស់នៅ តំបន់ខ្លះ បើទោះបីជា រដ្ឋាភិបាលថៃ យោធាសៀម ប្រឹងបញ្ជូនកម្លាំងទៅបន្ថែមក៍ដោយ។ ការជួយសង្រ្គោះ ត្រូវបាន ប្រជាជនថៃឥស្លាម ចោទទំលាក់កំហុសទៅលើ គណបក្សពណ៍ខៀវ ឬ ភូមិចៃថៃរបស់ នាយករដ្ឋមន្រ្តីអានុទិន ថាមានការរើសអើង និង យ៉ឺតយ៉ាវ ចំណែក ស្តេចសៀម ក៍រិះគន់ នាយករដ្ឋមន្រ្តីនេះផងដែរ។ ភាគខាងត្បូង គឺជា ឥស្លាមច្រើនលើសលុប តែការជួយសង្រ្គោះចែកស្បៀង គេឃើញចែកតែ ថៃព្រះពុទ្ធសាសនា។ ស្រុកហាតយ៉ៃ ធ្លាប់ជាតំបន់បេះបោរធំ ខ្លាំង ដូច្នេះ ការពន្យាពេលជួយសង្រ្គាះទំនងជាផែនការទុកឲ្យ ពួកថៃឥស្លាមចុះខ្សោយ...៕

Nokor Dragon   14m  · Breaking News ៖ ស្នងការនគរបាលខេត្តហាតយ៉ៃ ត្រូវបានដកចេញពីតំណែងនៅថ្ងៃព្រហស្បតិ៍ ដោយត្រូវបានផ្ទេរទៅកាន់តំណែងអសកម្មមួយ ចំពេលមានវិបត្តិទឹកជំនន់នៅខេត្តហាតយ៉ៃ។  អនុប្រធានស្នងការនគរបាលខេត្តសុងក្លា ត្រូវបានតែងតាំងជាស្នងការស្តីទី។

Fresh News   7h  · អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លើយតប និងបំភ្លឺករណីដែលបានផ្សាយពាក់ព័ន្ធសមត្ថកិច្ចអាវុធហត្ថ តែមិនអាចទទួលនូវការប្រមាថ គ្មានក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលជាអ្នកសារព័ត៌មាន (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមកធ្វើការឆ្លើយតប និងបំភ្លឺករណីដែលបានផ្សាយតាមបណ្ដាញសង្គម ពាក់ព័ន្ធសមត្ថកិច្ចកងរាជអាវុធហត្ថ។ តាមរយៈសេចក្ដីបំភ្លឺ និងការលើកឡើងនៅតាមបណ្ដាញសង្គម អ្នកនាំពាក្យរាជអាវុធហត្ថលើផ្ទៃប្រទេស តាងនាមឲ្យកងរាជអាវុធហត្ថទាំងអស់ បានទទួលយកនូវអ្វីដែលរិះគន់ពីសំណាក់មហាជន និងឆ្លើយតបតាមដែនសមត្ថកិច្ចរបស់អាវុធហត្ថ ប៉ុន្ដែកងរាជអាវុធហត្ថ មិនអាចទទួលយកបាននូវការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។ ខាងក្រោមគឺជាខ្លឹមសារបំភ្លឺទាំងស្រុងរបស់ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស៖ * ១៖ ករណីខេត្តព្រៃវែង៖ ទី១៖ «ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន៨០០,០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!» និងទី២៖ «ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវ ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ!»។ ករណីខាងលើនេះ ខ្ញុំបាទបានឆ្លើយតបជូនជ្រាបកាលពីថ្ងៃទី២១ និងថ្ងៃទី២៦ ខែវិច្ឆិកា រួចហើយ នាយទាហាននៃកងរាជអាវុធហត្ថទាំង២រូប មិនបានប្រព្រឹត្តបទល្មើសនោះទេ គឺកងរាជអាវុធហត្ថ បានប្រតិបត្តិតួនាទី ភារកិច្ច តាមការអនុញ្ញាតដោយច្បាប់ និងគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ។ ជាមួយគ្នានោះដែរ ជំនាញមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានអនុវត្តតាមនីតិវិធីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរួចហើយ។ ចំពោះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គមថា «ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវ ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ» គឺក្រុមគ្រួសារមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ប្តឹងតវ៉ាទៅតុលាការ ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ។ ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ និងជាអ្នកបម្រើ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែវិច្ឆិកា លោកវរសេនីយ៍ឯក ញ៉ែម វីរៈជួប មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានចូលរួមក្នុងពិធីបុណ្យដោយយកថវិកាចំនួន២លានរៀល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលទទួលមរណភាពដោយសារលង់ទឹក ផងដែរ។ * ២៖ករណីនៅខេត្តក្រចេះ៖  ទី១៖ គណនីហ្វេសបុកឈ្មោះ Tan Kimsour បានបង្ហោះពាក់ព័ន្ទនឹងមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានសួរនាំអំពី «បេសកកម្ម» កងរាជអាវុធហត្ថក៏បានឆ្លើយតប និងទទួលយកជាកំហុស «វិជ្ជាជីវៈ» ហើយឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការណែនាំឱ្យលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវតែសហការបង្ក្រាប។ ជាមួយគ្នានោះ កម្លាំងជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសហការជាមន្ត្រីជំនាញធ្វើការចាប់យកវត្ថុតាង ប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើបឹងចារ ដើម្បីបន្តតាមនីតិវិធី។ ទី២៖ កងរាជអាវុធហត្ថ បាននិងកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើនេះ ដើម្បីអនុវត្តតាមច្បាប់ជាធរមាន។ ទី៣៖ កងរាជអាវុធហត្ថ នឹងទទួលយករាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធករណីខាងលើនេះ ប៉ុន្តែកងរាជអាវុធហត្ថ មិនអាចទទួលយកបាននូវការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោក «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» គឺបុគ្គលណាដែលប្រព្រឹត្តបទល្មើសត្រូវតែអនុវត្តច្បាប់ ប្រព្រឹត្តខុសវិន័យត្រូវតែអនុវត្តវិន័យទណ្ឌកម្ម។ កងរាជអាវុធហត្ថនឹងប្រកាសព័ត៌មានជូនក្រោយពីបញ្ចប់នីតិវិធី៕

Sony Sin អូសមិនផុតរឿងនេះសោះ សូមចូលរួមមតិយោបល់ខ្លះ... ក្នុងកាលៈទេសៈនេះ ជនរួមជាតិ រួមឈាមខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គីគ្នា មិនមែនជាពេលត្រូវឈ្លោះគ្នា ត្រូវកាប់ចាក់សម្លាប់គ្នាទេ កុំឲ្យចោរសៀមមើលងាយ កំហុសឆ្គងពាក្យសម្ដីជ្រុលជ្រួសក្នុងការនិយាយតែងតែមានហើយ... ខ្ញុំក៏បានឃើញគាត់ឡាយលើកដៃសុំទោសហើយដែរ សង្ឃឹមថាខ្មែរមិនយកគ្នាជាសត្រូវ ព្រោះ១០ឆ្នាំសម្រាប់មនុស្សម្នាក់ៗមានមិនច្រើនទេ បើយើងដកកំហឹងចេញ ហើយជំនួសវិញដោយការសណ្ដោសប្រណី ន៎ុះសន្តិភាព និងសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តនឹងចូលមករកអ្នកទាំងអស់គ្នា...💘🇰🇭👨‍❤️‍👨

Meas Sara មាស សារ៉ា 4h  · ពាក្យចាស់តែងតែពោលថាខ្លាំងប៉ះខ្លាំង.តែងតែ.ខ្លោច.តែគាត់មិនអាច.ខ្លោច.បានទេព្រោះ.ប្រជាពលរដ្ឋច្រើនណាស់ដែលចាំគាំទ្ររាល់សកម្មភាពរបស់គាត់..! លោកពូ ផែង វណ្ណៈ គាត់គឺជាមនុស្សម្នាក់ដែលមានសម្ដីអាក្រក់ប៉ុន្តែចិត្តល្អ.បើគាត់ធ្វើអ្វី.មួយ.មួយៗហើយច្បាស់..!! ពេលខ្លះធ្វើល្អដប់ដងធ្វើខុសតែម្ដងអាចនឹងមានបញ្ហា..!! ខ្ញុំបាទ មាស សារ៉ា សូមគាំទ្ររាល់សកម្មភាពរបស់ លោកពូ ផែង វណ្ណៈ

Prak Vanda 2m  · រាស្រ្ត ជាភ្នែកច្រមុះ ជាអ្នកមានព័ត៌មាន រីឯអាជ្ញាធរ/កងកម្លាំងជាអ្នកមានសមត្ថកិច្ច ធាតុទាំង២គឺត្រូវរួមគ្នាទប់ស្កាត់ បង្ការ បង្ក្រាប

8th News 14m  · នាំទុក្ខដល់បង !! ក្រោយឃើញញត្តិថ្កោលទោសចេញពីគ្រប់ទិសទីធ្វើឲ្យលោកតានគឹមសួរមានអារម្មណ៍ថាបានធ្វើខុសចំពោះលោកផែងវណ្ណះនាំរឿងដល់លោកផែងវណ្ណះតាមរយះការដង្ហើយហៅឲ្យលោកផែងវណ្ណះជួយពេលដែលខ្លួនត្រូវpmខេត្តហៅទៅជួបដោយគ្រាន់តែខ្លួនរាយការណ៍ពីករណីបទល្មើសព្រៃឈើ រហូតលោកតាមគឹមសួរបង្ហោះថា.. សង្ឃឹមថាអ្វីៗនឹងអាចល្អប្រសើរឡើងវិញបាន ប្អូនពិតជាសុំអភ័យទោសណាស់ដែលបាននាំទុក្ខឱ្យបង🙏🙏🙏

Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា 3m  · ជនជាតិម៉ាឡេស៊ីជាង៦ពាន់នាក់ ដែលជាប់គាំងដោយគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសថៃ បានទៅដល់ប្រទេសម៉ាឡេស៊ីវិញដោយសុវត្ថិភាព ចាប់តាំងពីមានប្រតិបត្តិការសង្គ្រោះផ្តើមពីថ្ងៃអាទិត្យកន្លងមក។នេះបើតាមការប្រកាសពីលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាល្ងាចថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥។

DAP News 11m  · សម្តេចធិបតី៖ បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ កុំតាំងខ្លួនធ្វើជាអ្នកចេះ ជាងអ្នកជំនាញព្រំដែន #ចុចអានលម្អិត 👇

No comments:

Post a Comment