ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.វា.យ.លុកមកលើប្រទេសកម្ពុជានៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យពលរដ្ឋខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់....
Veng Sambo 23h · ពីម៉ោង ៨ដល់១២យប់ ថ្ងៃទី១ សីហា នេះ ទាហានសៀមប្រើចំពាមកៅស៊ូគ្រាប់ប៉ាដាងកង់បាញ់មកលើទ័ពយើង នៅទិសប្រាសាទតាក្របី!
Men Kimseng 33m · ថៃទទួលស្គាល់ថាមិនអាចឈរជើងនៅភ្នំ៣៥០ និង ប្រាសាទតាក្របីបានទេ ព្រោះវាដូចជាវាលពិឃាតមួយ ដោយសារជាកន្លែងឈរជើងដ៏រឹងមាំរបស់កម្ពុជា។អ្នកនាំពាក្យថៃខិតខំការពារការដកថយរបស់ខ្លួនថាមិនមែនជា«ការដកថយ»ទេគ្រាន់តែវាយ«យកកាន់កាប់មិនបាន»ដោយសារមានឧបសគ្គខ្លាំងពេកក្នុងនោះមានចម្កាមីន។ សូមអានអត្ថបទអង់គ្លេសនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធាថៃ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែនកម្ពុជា ចាប់ពីតំបន់ប្រាសាទតាមាន់ ដល់ប្រាសាទតាក្របី ប្រាសាទព្រះវិហារ រហូតដល់តំបន់អានសេះ។
សភាពការណ៍ស្ងប់ស្ងាត់នៅឡើយទេ នៅខណៈនេះ។ ខ្មែរយើងត្រូវដេករកនឹង ដើម្បីឆ្លើយសំណួរជនបរទេស ដូចជាគេសួរថា ម៉េចបានជា កម្ពុជា ថៃ សង្រ្គាមជាមួយគ្នា? យើងត្រូវប្រាប់គេថា ថៃ និងសៀមមានជំលោះពូជសាសន៍ជាមួយគ្នា បានជា ពួកគេរុញបញ្ហាមកព្រំដែនកម្ពុជា។ បើជនបរទេសគេសួរថា ម៉េចមិនចរចារគ្នាទ្វេរភាគីទៅចាំបាច់ប្តឹងទៅ ICJ ធ្វើអី? ត្រូវពន្យល់គេថា ខ្សែព្រំដែន ថៃកម្ពុជា មានប្រវែងជាង ៨០០ គម មានតំបន់ជំលោះជាង ៥០ តំបន់ ដោយសារ ថៃគួសផែនទីឯកតោភាគីខ្នាត ១/៥០ ០០០ ចំណែកកម្ពុជាយកផែនទីមរតកអាណានិគមន៍គឺ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ខ្នាង ១/២០០ ០០០ ចំណែកការប្តឹងទៅ ICJ មាន ៤ ចំណុចទេ និងថា ការធ្វើការរួមគ្នា ២ភាគីហ្នឹងប្រើពេល ២០ ឆ្នាំហើយអត់ដំណើរការសោះ ពីព្រោះ សៀមប្រើផែនទីផ្សេង ៕
Thmey Thmey កម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ ឲ្យខាងតែបាន ឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួន នៅបណ្តោយព្រំដែនកម្ពុជា ក្នុងករណីព័ត៌មាននេះជាការពិត។
វ៉ាន់ សារាយ Vann Saray ថៃ សូមកុំសម្រេចចិត្តទាំងខឹងគ្រោធ ប្រយ័ត្នចាញ់ហើយ ចាញ់ទៀត។ ទឹកទី១ ចាញ់ទាំងសរមភូមិប្រយុទ្ធ និងសមរភូមិការទូត។
បើហ៊ានទឹកទី២ អាចរងព្រនង់ការទូតធ្ងន់ធ្ងរ។ កម្រិតថៃ ប្រហែលមិនទាន់ដល់ពេលផ្គើនជាមួយអន្តរជាតិនោះឡើយ។
សង្ឃឹមពូ ត្រាំ ប្រើវិធានការសង្កត់ថៃ កុំឱ្យបង្កសង្គ្រាមជាថ្មី។
ស៊ន សុភក្រ្ត-Sorn Sopheak ត្រឹមម៉ោង៨៖២៦នាទីយប់នេះ តាមាន់ និងតាក្របី មិនទាន់មានអីនៅឡើយ តែប្រុងជើងការខ្ពស់បំផុត។
អរគុណ សន្តិភាព📣សាដូនដំណឹងបន្ទាន់ : តាមផ្លូវជាតិគ្រប់លេខ ប្រសិនបើឃេីញមានការ ចល័តទ័ព រឺឡាន យោធាកម្ពុជាដាច់ខាត កុំថតរឺបង្ហោះ។
News4Khmer 31m · ទ័ពជួរក្រោយ៖ ត្រៀមតាមជំនាញ កុំស្លន់ស្លោ កុំជ្រៀតជ្រែកកិច្ចការទ័ពជួរមុខ ស្ដាប់តាមថ្នាក់ដឹងនាំជាតិ និងបន្តជួយផ្សព្វផ្សាយព័ត៌មានពិតជូនដល់សហគមន៍អន្តរជាតិ។ 🇰🇭កម្ពុជាត្រូវការសន្តិភាព
News4Khmer 34m · ទ័ពជួរក្រោយ៖ ត្រៀមតាមជំនាញ កុំស្លន់ស្លោ កុំជ្រៀតជ្រែកកិច្ចការទ័ពជួរមុខ ស្ដាប់តាមថ្នាក់ដឹងនាំជាតិ និងបន្តជួយផ្សព្វផ្សាយព័ត៌មានពិតជូនដល់សហគមន៍អន្តរជាតិ។ 🇰🇭កម្ពុជាត្រូវការសន្តិភា
Thmey Thmey 1h · សម្តេច ហ៊ុន សែន៖ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត និងមិនអាចដឹកនាំកិច្ចប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤សីហាបានទេ
Chandara Khath វ៉ៃមិនបានបន្ទោសតែរឿងមីន! មុនប្រយុទ្ធគ្នាមើលងាយដៀលត្មេះខ្មែរគ្រប់បែបយ៉ាង។ សង្គ្រាមប៉ុន្មានថ្ងៃសោះ យកជីវិតកូនទាហានមកចោលរាប់ពាន់នាក់ សាកសប់ពេញព្រៃ ងាកទៅសារពត៌ក្នុងស្រុកគេនុះវិញផ្សាយតែរឿងឈ្នះ គ្រប់គ្រងកាន់កាប់គ្រប់កន្លែង! សូមមិនយល់ថាពេលនេះស្រុកថៃគិតអ្វីនោះទេ
Daniel Ly ខ្ញុំជឿថាសៀមងាប់មិនតិចទេ! យើងអាចអង្កេតមើលទឹកមុខអាមេទ័ពផាត់ក្លាំងក្នុងជំនួបថ្នាក់ភូមិភាគកាលពីថ្ងៃទី29ខែ7 ឃើញថាវាអោនមុខចុះដោយភាពអាម៉ាស់បំផុត! ខ្ញុំនៅមានមន្ទិលសង្ស័យថាការការពន្យារការដោះលែងចំណាប់ខ្មាំងវីរៈយុទ្ឋជនយើង គឺអាចជាល្បិចរបស់សៀមក្នុងការរក្សារទុកជាថ្នូរអ្វីមួយជាមួយភាគីកម្ពុជាយើង។
Sam Sophan ខ្ញុំមានសេចក្តីបារម្ភ ពេលបានឃើញបទសម្ភាសន៍មួយរបស់មេទ័ពភូមិភាគទី២ របស់ថៃ ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មានរបស់ប្រទេសគេថា បើខ្មែរមិនដកថយពីប្រាសាទតាមាន់ធំ២០០ម.ទេ ទ័ពសៀមហ្នឹង លើកមកវៃសង្គ្រប់មកប្រទេសកម្ពុជាដោយប្រើរយះពេលតែ ៣ថ្ងៃទេ ឥឡូវនេះអ្វីគ្រប់យ៉ាងមិនមែនជាការពិត គឺ ទាហ៊ានសៀម ប្រើពេលរហូតដល់៥ថ្ងៃ ក្នុងការឈ្លានពានទឹកដីខ្មែរមិនបានសម្រេច ហើយត្រូវដេកស្លាប់លើសមរភូមិប្រយុទ្ធយ៉ាងច្រើនអនេក បើតាមពត៌មានក្រៅផ្លូវការអស់ប្រមាណ ៨២០០ក្បាល ថៃបិទពត៌មានជឹតឈឹង មិនបង្ហាញអោយប្រជាជនរបស់ខ្លួនបានឃើញអំពីចំនួនអ្នកស្លាប់ជាក់លាក់ទេ ការអំនួតនាំមកនូវសេចក្តីវិនាស
Pat Phath បើរបបនយោបាយថៃនៅតែបែបនេះ ការឈ្លានទឹកដីគេជាជិវិតនយោបាយរបស់ស្តេច ចំណែកទ័ពនិងរដ្ឋាភិបាល ជាតួអង្គ ដែលត្រូវដណ្ដើមគ្នាយកមុខ និងប្រយោជន៍ ឯស្តេចនៅតែក្នុងវាំងអត់ខ្វល់ចំពោះមតិអន្តរជាតិ ដឹងតែពីរុញស្ថាប័នផ្សេងៗអោយទៅជល់ !!!
ឡេង សិទ្ធិ ខ្មែរយើងគួរតែរាយមីនអោយច្រើន ទាំងប្រឆាំងមនុស្សនិងរថក្រោះកុំខ្លាចខុសច្បាប់អន្តរជាតិថៃវាក៍មិនខ្លាចខុសច្បាប់អន្តរជាតិអីដែរ។និងគួរដាក់នៅកាំភ្លើងយន្ត7mm 12mm .និងកាំភ្លើងត្បាល់60mm-120mm+RPG កាំភ្លើងDK រួមទាំងdrone។ដាច់ខាតវាចូលមកចេញវិញមិនបាន
Sok Seyha Sok ថៃមិនបោះបង់ គំនិតវៃ យកទេ តាក្របី តាមាន់ធំតាមាន់តូច នឹងទឹកដីជុំវិញប្រាសាទព្រះវិហារ ថៃកំពុង រិះរកវិធី នៅពេលនេះថៃ កំពុងបង្ហោះ ដ្រូនចូលកម្ពុជា មុនកិច្ចប្រជុំ GBC
គីម នីកូឡា ហេង សំណង់ស្ថាបត្យកម្មប្រាសាទតាក្របីនេះ ចាប់ផ្តើមសាងសង់នៅសត្សទី១១ ត្រូវបានកសាងចប់ក្នុងសតវត្សរ៏ទី១២-១៣ ក្នុងរចនាប័ទ្មក្រោយអង្គរវត្ត ឬបាយ័ន។ នៅតួប៉ម កណ្តាលមានតម្កល់លិង្គព្រះសិវ: ដែលហៅថា ស្វ័យម្ភូលិង្គ (Svayambhuva Linga) មានន័យថា លិង្គកើតឡើងដោយខ្លួនឯង។ ដូច្នេះប្រសាទនេះ កសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវ: ។ ប្រវត្តិសាស្ត្រសៀម គ្មានព្រហ្មញ្ញ(ព្រំម័ញ)សាសនាទេ ព្រោះសៀមកើតក្រោយរាប់ពាន់ឆ្នាំឯណោះ នាពាក់កណ្តាលសតវត្សទី១៣ ។ The architecture of the temple was completed in the 12th-13th century in the style of Angkor Wat or Bayon. The temple probably began construction in the 11th century, but it was not completed yet, like Prasat Takeo in Siem Reap. In the central tower is a Shiva linga, called Svayambhuva Linga, meaning the linga arises by itself. Therefore, this temple was built to dedicate it to Lord Shiva. Siamese history has no Brahman (Prum Mang) religion because Siam was born after thousands of years after,in the middle of 13th century.
សភាពការណ៍ព្រំដែនកម្ពុជា ថៃៈ កងទ័ពសៀមបាននឹងកំពុងបង្ហាញរូបភាពអាវុធ គ្រាប់រំសេវទំនើបៗ ដ្រួន យន្តហោះចម្បាំង និង កាំជ្រួចហ្វូង ដើម្បីគំរាមកម្ពុជាឲ្យ កម្ពុជាយល់ព្រមតាមសំណើររបស់ កងទ័ពសៀម និង កងទ័ពថៃ ដែលទាមទារ ដោះមីនរួមគ្នា ល្បាតរួមគ្នា ដកបណ្តឹងចេញពី ICJ. រដ្ឋាភិបាលថៃ និង រដ្ឋាភិបាល សៀម នូវតែទទូចទាមទារ ការដោះស្រាយបញ្ហាទ្វេរភាគី ដើម្បី លាក់បាំង វិបត្តិផ្ទៃក្នុងរវាងជនជាតិថៃ និង ជនជាតិសៀម ដែលជា ឈ្នួនឈានដល់ការឈ្លានពានកម្ពុជា។ ប្រជាជនថៃ ប្រជាជនសៀម នៅតែ ផ្សព្វផ្សាយថា ប្រជាជនកម្ពុជា ផ្សាយពត៍មានមិនពិត ពត៍មានក្លែងក្លាយស្តី កត្តាប្រវត្តិសាស្រ្ត ដោយ ប្រជាជនខ្មែរភាគច្រើននៅតែ យល់ខុស Misunderstanding ដោយគិតថា ប្រាសាទទាំងអស់ជារបស់កម្ពុជា ឯ ថៃ ឬ សៀម ទើបតែនឹងកើតថ្មីៗសតវត្សទី ១៣ !!!! ពិតណាស់នេះជាការរិះគន់ ដោយស្រម៉ៃសុទ្ធសាធ ពីព្រោះ ប្រទេស ថៃ ប្រទេសចិន កើតជាប្រទេស តំណាលនឹង អាណាចក្រខ្មែរដែរ និងធ្លាប់បានត្រួតត្រា លើខ្មែររាប់ពាន់ឆ្នាំថែមទៀតផង !៕
News4Khmer 24m · 🔴នៅថ្ងៃនេះ អនុព័ន្ធយោធាម៉ាឡេស៊ី 🇲🇾 និងឥណ្ឌូនេស៊ី 🇮🇩 ឡាវ 🇱🇦 មីយ៉ាន់ម៉ា 🇲🇲 ហ្វីលីពីន 🇵🇭 សិង្ហបុរី 🇸🇬 វៀតណាម 🇻🇳 នឹងចុះទៅសង្កេតការណ៍ នៅទីតាំងមួយចំនួន ឋិតនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ៕
Sony Sin 40m · នៅតែតុកាហ្វេសោះ ធ្វើដឹងគ្រប់រឿង.. ហេតុតែចង់បានlike Share ហ៊ានវាយតម្លៃទាហានជួរមុខធ្លាក់ខ្លួនឈឺដោយគ្មានរបាយការណ៏ពីគ្រូពេទ្យ...នេះមានន័យថារដ្ឋាភិបាលមិនយកចិត្តទុកដាក់ដល់កងទ័ព...ធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព..ឲ្យតែភ្លាវៗ..មើលទៅអត់យូរទេ..!
Sopheak Sorn 36m · អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យ និងដកហូតសម្ភារជំពាមបាញ់ដោយគ្រាប់ដែក ក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងអំពាវនាវកុំឲ្យទិញលក់ដូរ ហើយជួញដូរអាវុធមួយនេះ
ស៊ន សុភក្រ្ត-Sorn Sopheak 9m · សម្តេចតេជោ ហ៊ុន សែន សម្រេចបណ្តេញអ្នកនាង ធី សុវណ្ណាថា ចេញពីគណបក្សប្រជាជនកម្ពុជា និងឱ្យរដ្ឋមន្ត្រីមហាផ្ទៃបញ្ចប់តំណែងពីអភិបាលរងក្រុងអរិយក្សត្រ ព្រមទាំងដកក្របខ័ណ្ឌរដ្ឋទាំងអស់
Karpit 9m · សម្តេចតេជោ ហ៊ុន សែន សម្រេចបណ្តេញ កញ្ញា ធី សុវណ្ណថា ចេញពីគណបក្ស និងប្រាប់ឯកឧត្តមអភិសន្តិបណ្ឌិតឱ្យបញ្ចប់មុខតំណែងអីអភិបាលរងក្រុងអរិយក្សត្រ បន្ទាប់ពីបង្ហោះសារប៉ះពាល់ដល់កងទ័ព ក្នុងពេលកងទ័ពកំពុងការពារទឹកដី .......... សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ "ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។ ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២កាលពីប៉ុន្មាន ថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។ ខ្ញុំបានប្រាប់ទៅឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។ ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់។
Veasna Lay is with Samnang Keo and 14 others . ..💀សុំចូលមក រុករក សាក សព ក្នុងអតីតសមរភូមិ‼️⁉️💀 ហ្អាក?អាម៉េចចឹង? ក្រែងទាហានសៀមអត់ឈ្លានពានទេ? តែមកងាប់ក្នុងដីខ្មែរទៅវិញ‼️⁉️ប្រាកដអត់⁉️ យុទ្ធសាស្ត្រថ្មីចែស? យោងតាមប្រភពពី🏠2 ប្ដូខោអាវពីក្រុមកម្មង់ដូរទៅ ជាក្រុមអ្នករុករកសាកសព..💥កំលាំងជ្រៀតចូលមកប្រយុទ្ធដើម្បីបានគ្រប់គ្រង តំបន់ដែលធ្លាប់បានឈជើងរួមគ្នាកន្លងមក តាមាន់តាក្របីមុំ៣ជាដើម..កុំឲពួកវាចូលមកស្រួលៗ ឲ ពួកវា កាន់ប៉ាស្ព័ បំពេញបែបបទឆ្លងប្រទេសឲបានត្រឹមត្រូវកំលាំងរុករកមិនឲលើពី5នាក់ ពេលចូលមក ត្រូវ មាន ក្រុមសង្កេតការចុះទៅជាមួយផង កុំឲកំលាំងវាចូលមកបង្កើតរឿងឲខ្មែរយើងទៀត‼️ 👆សូមប្រុងប្រយ័ត្ន នេះជាយុទ្ធសាស្ត្រ ដាក់ចេញពី វាំង មក 👆
Sunrise Forward 22m · មេទ័ភូមិភាគទី២ថៃ កោះប្រជុំអភិបាលខេត្តភូមិភាគឦសានចំនួន២០ខេត្ត អោយត្រួតពិនិត្យរឿងការ បង្ហោះដ្រូន បើចាប់បានជនសង្ស័យ កុំប្រលែងងាយៗសើបអោយច្បាស់ ដាក់ទោសអោយធ្ងន់ រឺឈានដល់ទោសប្រហារជីវិត ពីបទចារកម្ម
Sunrise Forward 11m · សូមបងប្អូនខ្មែរនៅប្រទេសថៃ កុំដើរផ្ដេសផ្ដាស់ជាពិសេស ទៅជិតកន្លែងបន្ទាយទាហាន កន្លែងធ្វើការរាជការគេ ថៃកំពុងវង្វេងភ័យខ្លួនដើរចាប់ខ្មែរ ចោទពីបទចារកម្ម រូបក្នុងcm👇
Kampuchea Thmey Daily 46m · អ្នកនាំពាក្យយោធាថៃ៖ សមរភូមិប្រាសាទតាក្របី និងភ្នំ៣៥០ ជាវាលពិឃាតលើយោធាថៃ
Real Ouk Real Kimseng 56m · សូមប្រុងប្រយ័ត្ន! មេភូមិភាគ២ ប៊ុនស៊ីន ប្រកាសដាក់ទោសប្រហារជីវិត បើចាប់អ្នកបង្ហោះដ្រូនចារកម្មបាន។ វាប្រជុំអនឡាញជាមួយចៅហ្វាយខេត្តចំនួន២០
យូ សារ៉ាវុឌ្ឍន៏ 3h · ឡាពេទ្យជាង១០០គ្រឿង បានដឹកសាកសពកងទ័ពថៃ នៅក្នុងសមភូមិប្រយុទ្ធគ្នាតំបន់ភ្នំទ្រព្យ ដោយជើងភ្នំមានសាកសពយោធាថៃប្រមាណ៤០០សព បានដឹកទៅស្រុកកំណើតរៀងខ្លួនវិញហើយ តែអាជ្ញាធរថៃ ព្យាយាមលាក់លៀមសារព័ត៌មានមិនឱ្យចុះផ្សាយទេ ។ ០៣សីហា ២០២៥
នាគ ទេព is with នាគ ទេព សន្តិភាព. 21m · ស្ថានភាពនៅកណ្ដាលក្រុងបាងកក - ក្រុមបាតុកម្មពួកអាវលឿង ទាមទារឱ្យគណបក្សសម័្ពន្ធភាព ចុះចេញពីរដ្ឋាភិបាល ពិសេសសំដៅទៅលេីត្រកូល ថាក់សុីន - បក្សប្រឆាំង កៅក្លៃ កំពុងទាញប្រជាប្រិយភាព តាមរយះសារពន្យល់ទៅប្រជាជនថៃថា កងទ័ព នឹង រដ្ឋាភិបាលថៃ ដេីរខុសផ្លូវ - ប្រជាជនថៃ ចាប់ផ្ដេីមយល់ថាទាហាន លាក់ព័ត៌មានជាច្រេីនរួមមានចំនួនទ័ពពលី នឹង តំបន់មួយចំនួនបានបាត់បង់ការគ្រប់គ្រង -សាស្ត្រាចារ្យនយោបាយថៃជាច្រេីនយល់ថា ថៃបាត់ប្រៀបផ្នែកការទូតចំណោះភ្នែកអន្តជាតិ ខាតសេដ្ឋកិច្ច រហូតដល់ថ្នាក់នាក់មួយចំនួន ខឹងទៅដល់ ម៉ាឡេសុី អាមេរិក បារាំង ថែមទៀត
Daily Sabay 22h · ក្រោយមានបទឈប់បាញ់រវាងថៃកម្ពុជា មេទព័ភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាងបានបិទទូរសព្ទ័ជាឯកតោភាគីឬ បាត់ទូរសព្ទ័? យោងតាមសម្តីអតិតមេតម្រួតថៃម្នាក់បានឲ្យដឹងថា លោកឧត្តមសេនីយ៏ទោ ប៊ុនស៊ីន ផាតក្លាងត្រូវអស់អាជ្ញាយីការត្រឹមថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥នេះហើយ ។ មន្ត្រីដដែលលើកឡើងនៅមុននេះថា ម៉ែឪ យោធា ជាច្រើនរូបបានទូរសព្ទ័ទៅមេទ័ពដើម្បីចង់ដឹងថា កូនគាត់ដែលបាត់ខ្លួនរាប់សិបនាក់នោះស្លាប់ឬរស់ ? ប៉ុន្តែខលទៅមេទព័មិនចូល អ្នកខ្លះលើកឡើងថាសង្ស័យតែមេទ័ពស្លាប់ទៀតផង ដឹងអីថា មេទ័ពគេចវេសពីម៉ែឪទាហាន រងគ្រោះបែបនេះសោះ ។ ស្ត្រីថៃម្នាក់ក៏បានលើកឡើងដែរថា កាលពីថ្ងៃទី២៦កក្កដា កន្លងទៅគាត់បានសួរដំណឹង កូនប្រុសគាត់ដែលទៅធើ្វសឹកនៅទួលដែនខ្មែរ មេទព័ថា កូនកំពុងឡើងប្រយុទ្ធ ប៉ុន្តែ ៤ម៉ោងក្រោយមកស្រាប់តែឭដំណឹងមកថា កូនគាត់ស្លាប់ហើយឲ្យមកមើលសពតែម្តង ។ មន្ត្រីថៃ បានប្រាប់ថា ពលរដ្ឋតាមខេត្តនានាដូចជា ខេត្តស៊ីសាកេត ឧប៊ុន និង ស្រះកែវផង កំពុងតែខ្វែងដៃជើងគ្នា ស្វែងរកកូនៗ របស់ពួកគេដែលជាប់កាតព្វកិច្ចឡើងច្បាំងជាមួយកម្ពុជា។ ពោលគឺ កម្លាំងទ័ពជាច្រើនបានបាត់ខ្លួនមិនទាន់ដឹងដំណឹង ខណ ពេលនេះប៊ុនស៊ីន ផាតក្លាង មិនទទួលទូរសព្ទ័ពួកគេ៕
ធី សុវណ្ណថា Thy Sovantha 20h · ស្បៀងទ័ពមុខពេញឃ្លាំង ទោះទ័ពហូបមិនបបូរ តែក៏មិនខ្វះដែរ អាចមានទីតាំងខ្លះ ខ្វះតិចតួច មេៗកំពុងពិនិត្យតាមដានដោះស្រាយ ហើយ...@tha
Neth Pheaktra 5h · សូមស្នើបងប្អូនអ្នកសារព័ត៌មានអនឡាញនិងអ្នកប្រើបណ្តាញសង្គមមួយចំនួនប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ កុំប្រើសម្តីហិង្សា ជេរប្រមាថ ញុះញង់ បង្កឱ្យមានការរើសអើង ប្រកាន់ពូជសាសន៍ គឺផ្សព្វផ្សាយតែការពិត
ក្រសួងព័ត៌មាន - Ministry of Information 4m · ការបង្ហោះផ្សាយរបស់ Facebook Page នេះ គឺជាព័ត៌មានក្លែងក្លាយ! ការបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាបង្កចលាចល និងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងខ្មែរនៅក្នុងពេលវេលានេះ គឺជាសកម្មភាពក្បត់ជាតិ។ ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយ និងកុំចែករំលែកព័ត៌មាននេះ!
Sunrise Forward 1h · គួអានសិក្សាពីប្រទេសថៃ៖ ថៃបង្ហាញរថយន្តបាញ់គ្រាប់មីសុីល ដែលគេផលិតខ្លួនឯង មានឈ្មោះថាD11A ផលិតដោយស្ថាប័នការពារជាតិថៃ ផលិតប្រហែលនៅឆ្នាំ2020-2023(ទើបបង្ហាញនិងដាក់ប្រើក្នុងឆ្នាំនេះ) អាចបំពាក់គ្រាប់មីសុីល122mmចម្ងាយខ្លីនិងវែង បាញ់បាន40គីឡូម៉ែត្រ និងអាចបំពាក់មីសុីលនាំវិធី(Guided ) បាញ់បានចម្ងាយ300គីឡូម៉ែត្រ *បញ្ជាក់ថាថៃជាប្រទេសមានឧស្សាហកម្មវិស័យយោធា ដែលអាចផលិតសព្វាវុធបានខ្លួនឯង ច្រើនប្រភេទដូចជា ដ្រូនសើបការ ដ្រូនអត្តឃាត ដ្រូនប្រយុទ្ធ រថពាសដែក រថក្រោះ រថយន្តទាហាន រថយន្តបាញ់មីសុីល គ្រាប់មីសុីលរយៈចម្ងាយខ្លី ប្រព័ន្ធមីសុីលបំផ្លាញរថក្រោះ
Thai politician and locals urge firm action to secure Chong An Ma for Thailand
SUNDAY, AUGUST 03, 2025
.
Wasawat Poungponsri, leader of the Thai Ruamphalang Party and a native of Nam Yuen district in Ubon Ratchathani, has called on national leaders to take decisive and comprehensive action to affirm that Chong An Ma belongs 100% to Thailand.
His remarks come amid concerns that the area could be lost to Cambodia, following a similar dispute at Ta Khwai Temple.
Wasawat said that while some residents have begun returning to the area, Explosive Ordnance Disposal (EOD) teams have already cleared remaining artillery shells to ensure safety.
Discussions are now underway with security and administrative agencies to determine when locals may safely return and when schools can resume operations, he said.
Thai politician and locals urge firm action to secure Chong An Ma for Thailand
In response to public questions over whether Thailand might lose Chong An Ma, Wasawat stated that despite army reassurances of territorial gains, local sentiment remains firm.
“Ask anyone here—they all want to see a conclusive, 100% resolution, so that no resources are wasted and the situation is settled definitively,” he said.
He stressed that Chong An Ma has long been understood by locals as Thai territory, tracing back to the Cambodian civil war when Cambodians fled into the area.
Since 1996, the area has been used for cross-border trade, but Thailand’s goodwill has been taken advantage of, he said. He explained that the Cambodians remained in the area and eventually laid claim to it—constructing homes and even erecting the Ta Om Monument.
The Army confirmed that it has pushed back the invaders and seized the key area of "Chong An Ma".
กองทัพบกยืนยันผลักดันผู้รุกราน ยึดพื้นที่สำคัญ "ช่องอานม้า" ไว้ได้
Today (August 2, 2025), Army spokesman Maj. Gen. Winthai Suvari noted observations regarding the deployment of troops in the "Chong An Ma" area in Nam Yuen District, Ubon Ratchathani Province. Prior to the clashes on July 28, 2025, Thai troops had never been able to enter the Ta Om Monument area, as Cambodia had unilaterally maintained a position there, which violated natural law. However, following the clashes and ceasefire, the Thai side has been able to enter the area, in accordance with the conditions agreed upon by both sides.
ធី សុវណ្ណថា Thy Sovantha 18m · កំហុស៣របស់ខ្ញុំ ផ្សាយ÷ ១.រឿងតាមដានប្រាក់ឧបត្ថម្ភទ័ព ២.រឿងប្រកាសបាតុកម្មប្រឆាំងផលិតផលថៃ ៣.រឿងទ័ពមានជំងឺដោយសារផឹកស្រា...ខ្ញុំទទួលខុស
Hout Songhak 12m · ក្រសួងមហាផ្ទៃ បញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល
In the case of July 30, 2025, the Cambodian army brought military attaches from 13 countries to observe the area. It was found that at that time, the area around the Ta Om Monument was controlled by Thai soldiers. However, according to the joint practice in the claimed area around "Chong An Ma", military units in both areas agreed on a joint practice, namely:
1. Each side will have 5 officers, with each side sending 5 officers into the joint area/area that both sides have claimed.
2. No weapons will be carried. All officers must refrain from carrying weapons while on mission.
3. There will be joint patrols by both sides, with joint patrols around "Tam" (Cambodia side) and nearby areas for 15 minutes at a time.
4. There are no time limits for entering and exiting the area. Patrols can be carried out at any time, without time limitations.
Currently, the Thai military is able to control and establish more areas and in many areas has been able to completely push Cambodian forces out of areas that have intruded on Thai sovereignty.
This included seizing several strategic military locations. Once the area was seized, the Thai side deployed forces to secure the area, specifically within the areas they were confident were Thai territory and could be legitimately occupied, in order to maintain a tactical advantage and prevent any future conflicts.
បញ្ហាពត៍មានក្លែងក្លាយ Fake News: លើសកលោកនេះ ដើម្បីដោះស្រាយបញ្ហាណាមួយប្រកបដោយវិទ្យាសាស្រ្ត គេត្រូវវិភាគរកពត៍មានពិត Fact News ។ នៅក្នុងសង្គមខ្មែរពេលនេះ ពេញណែនដោយពត៍មាន ក្លែងក្លាយបង្កើតដោយ ក្រុមបាតុដៃទី ៣ ដែលចាំស៊ីឡាក ឧ. ដូចជាការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា កងទ័ពថៃប្រើអាវុធគីមីថ្នាំពុលនៅ សមរភូមិនេះ ឬ សមរភូមិនោះ ទាំងនេះជាពត៍មានក្លែងក្លាយ ១០០% សូម្បីប្រទេសថៃ ក៍គេចាត់ទុកជាពត៍មានក្លែងក្លាយដែរ ពីព្រោះ គេមានវិធីដើម្បី ប្រៀបធៀបរូបភាព រូបថត ឬ វីដេអូ ភាគីថៃ គេបានយករឿងនេះទៅប្តឹង អនុព័ន្ធយោធា ប្រមុខការទូតនានា។ ក្រៅពីផ្សព្វផ្សាយថា កងទ័ពថៃបាញ់ថ្នាំពុលពីលើយន្តហោះ ឥលូវផ្សាយថាបាញ់ថ្នាំពុលគីមី តាមដ្រូនទៀត...គោលបំណងនៃផ្សព្វផ្សាយបែបនេះ គឺចង់ផ្តួលរដ្ឋាភិបាលខ្លួនឯង....ដូច្នេះ ខ្មែរត្រូវតែរៀនសូត្រពាក្យបច្ចេកទេស ដូចជា Fact, Fake an Fax, or Fuck ....
The Cambodia Morning Post 4h · ថៃយល់ព្រមឱ្យសហគមន៍អន្តរជាតិចុះពិនិត្យ និងសួរសុខទុក្ខកងទ័ពកម្ពុជា ដែលកំពុងជាប់ឃុំក្នុងប្រទេសថៃ តាមការស្នើសុំរបស់កម្ពុជា
ដ្រូនហោះចូលដី កម្ពុជា ត្រូវតែបាញ់ទំលាក់។ វាអត់ពាក់ព័ន្ធនឹង<បទឈប់បាញ់>នោះទេ។ តែត្រូបកស្រាយថា"ការពារសន្តិសុខយប់-ថ្ងៃ ជូនពលរដ្ឋកម្ពុជា បាញ់ទំលាក់ដោយមន្ត្រី នគរបាលកម្ពុជា "។ លេខ៧ What is seven 1h · ដ្រូនហោះចូលដី កម្ពុជា ត្រូវតែបាញ់។ វាអត់ពាក់ព័ន្ធនឹង<បទឈប់បាញ់>នោះទេ។ តែវាជាការពារសន្តិសុខយប់ថ្ងៃជូនពលរដ្ឋ។ លេខ៧
ការវិវត្តន៍នយោបាយកម្ពុជា ថៃ៖ ខាងកម្ពុជាស្នើរថៃ កុំបង្ហោះដ្រូនចូលទឹកដីកម្ពុជា។ ខាងភាគីថៃកំពុងរក្សាទ័ពត្រៀមវាយយកតំបន់ មួយចំនួន តែខ្លាចខុសច្បាប់ រំលោភបទឈប់បាញ់។ ខាងថៃគេបង្ហោះដ្រូនចូលមក ចង់ឲ្យកម្ពុជាបាញ់ ឮ សូរសម្លេង ទៅជាការរំលោភដោយកម្ពុជា ចំណែកខាងថៃ គេអ្នករៀបចំល្ខោន គេនាំគ្នាបំពាក់ជំពាមកៅស៊ូ បាញ់កុំឲ្យឮសូរសម្លេង !!!៕
Sem Vanna updated his profile picture. 23h · ខ្ញុំបានសម្ភាសមេបញ្ជាការ កងទ័ព ប្រជាជនរងគ្រោះជាច្រើន ប៉ុន្តែអ្វីដែលពួកគាត់និយាយដូចគ្នានោះ គឺការបញ្ចប់សង្រ្គាម។ ពេលសម្ភាស យើងបានដឹងរឿងជាច្រើន ប៉ុន្តែគ្រប់រឿងមិនមែនសុទ្ធតែត្រូវផ្សាយនោះទេ។ រឿងខ្លះ មេបញ្ជាការប្រាប់យើង តែគាត់សុំមិនឱ្យផ្សាយ ហើយនេះមិនមែនជាការបិទសិទ្ធិសារព័ត៌មានទេ តែវាជាការងារសម្ងាត់កងទ័ព និងការការពារប្រភពព័ត៌មាន។ អ្នករាយការណ៍ទីតាំងសមរភូមិដែលផ្ទុះអាវុធ គឺនៅតែប្រឈមហានិភ័យសុវត្ថិភាព ពោលគឺគ្រោះថ្នាក់គ្រប់ពេល។ រឿងខ្លះ យើងត្រូវការពារសុវត្ថិភាពផ្ទាល់ខ្លួន ហើយរឿងជាច្រើន ត្រូវបានពិភាក្សា មុននឹងផ្សាយ ដើម្បីធានាថា ព័ត៌មាននោះ មិនប៉ះពាល់សន្តិសុខជាតិ មិនប៉ះពាល់ប្រភព និងធានាសុវត្ថិភាពផ្ទាល់ខ្លួន។ រឿងខ្លះ អ្នកសម្ភាសប្រឹងទប់ទឹកភ្នែក ហើយរក្សាគោលជំហ ប៉ុន្តែវាមិនងាយស្រួលនោះទេ! អំឡុងពេលនេះ អ្នកកាសែតជាច្រើនទាំងនៅការិយាល័យ ទាំងនៅព្រំដែនសមរភូមិ សុទ្ធតែនឿយហត់ មិនបានសម្រាកគ្រប់គ្រាន់នោះទេ ប៉ុន្តែការបំពេញការងារនេះ ជាមោទកភាពមួយក្នុងអាជីពសារព័ត៌មាន។ យើងបានខិតខំសម្ភាសប្រភពជាច្រើន ដើម្បីផ្សព្វផ្សាយ «ការពិត» ទៅកាន់សាធារណៈជន និងពិភពលោក។ ការចាប់អាជីពនេះ មិនមែនចេះតែផ្សាយ និងបង្ហោះ ដើម្បី like និង views នោះទេ ពោលគឺដើម្បីផ្សព្វផ្សាយ «ការពិត»។ ហត់នឿយ តែមិនហត់ចិត្ត!
Mekong News 33m · ឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២ បានបញ្ជាឱ្យមានការឃ្លាំមើលទីតាំងសំខាន់ៗ រៀបចំក្រុមល្បាត ដើម្បីចាប់ខ្លួនជនសង្ស័យ និងចោទប្រកាន់ពួកគេពីបទភេរវកម្ម និងអំពើក្បត់ជាតិ ដែលមានទោសប្រហារជីវិតអតិបរមា។ មេទ័ពភូមិភាគ២ថៃ បានបញ្ជារបែបនេះក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យជាមួយអភិបាលខេត្តចំនួន 20 មកពីតំបន់ភាគឦសាន ដើម្បីអនុវត្តយ៉ាងតឹងរ៉ឹងក្នុងការលុបបំបាត់យន្តហោះគ្មានមនុស្សបើក។ តាមKhaosod English's បានកត់សម្គាល់ថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចោទថៃថា បានបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលមកកម្ពុជា៕
Khmer Knowledge 22m · ផែនទីលើGoogle Map កែចុះឡេីងៗបានទេបងប្អូន ដូចនេះឈប់យល់ច្រលំទៀតទៅ យេីងកែបានគេក៏កែបាន តែប្រាសាទនៅលេីទឹកដីយេីងទេ។
Sombo Neangtulay Google Maps បង្កើតឡើងសម្រាប់បង្ហាញផ្លូវសម្រួលដល់ការធ្វើដំណើរ ស្វែងរកទីតាំងប៉ុណ្ណោះ មិនអាចកំណង់ព្រំប្រទល់ ឬយកជាការបានឡើយ! នៅពេលដែលកំណត់ព្រំដែនបានច្បាស់លាស់ Google Maps នឹងកែសម្រួលស្របតាមបទដ្ឋានច្បាប់ជាគោល! តែបស់យើង គឺបស់យើងហើយ!
ផែនទី Google Map ជាផែនទីដែលមិនអាចកែប្រែបានឡើយ ពីព្រោះប្រទេសថៃចំណាយលុយច្រើន ជួល សេវាកម្មផែនទីនេះ។ ផែនទីនេះជាផែនទីរកស៊ី ដែល រដ្ឋ ឬ ក្រុមហ៊ុន ត្រូវចំណាយលុយជួល តែសម្រាប់ សិស្សនិស្សិត អ្នកស្រាវជ្រាវ អ្នកធ្វើការងារមិនរកកម្រៃនោះ Google Map គាត់ឲ្យប្រើ Free. មួយទៀតដែលសំខាន់ គឺខ្សែផែនទី Google Map ស៊ីគ្នា ជាមួយផែនទី ១/៥០ ០០០ របស់កងទ័ពសៀម !! ដោយសារមនុស្ស ១ ផែនដី បើកផែនទីនេះ នៅកន្លែងណា ក៍ឃើញ ប្រាសាទនានា ស្ថិតនៅក្នុងទឹកដីថៃដែរ !!ដូច្នេះ ពេលខ្មែរយើង កែប្រែ បានដែរ សម្រាប់ IP មើលខ្លួនឯង តែបើបង្ហោះជា សាធារណៈ គឺមិនអាច Google Map Team Expert គេយល់ព្រមឡើយ !! បើមិនជឿសាកល្បងធ្វើ រួច Search Engine មើល តើគេដាក់ឲ្យអត់ទេ ?
Bayon TV News 1h · អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅថ្ងៃទី៣ ខែសីហានេះ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី និងមានការចូលរួមពីបណ្តាប្រទេសចំនួន៧ រួមាន ប្រទេសឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម។ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ទាំង៧ប្រទេស នឹងអញ្ជើញទៅសង្កេតការណ៍នៅបណ្តាទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ។
ក្រសួងការពារជាតិ 3m · អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖ នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ បានធ្វើការជូនដំណឹងជាផ្លូវការទៅអនុព័ន្ធយោធាថៃ ប្រចាំកម្ពុជា ស្តីពីការសម្របសម្រួលជូនដំណើរក្រុមសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ទៅចុះសង្កេតការណ៍ នៅខេត្ត ឧត្តរមានជ័យ ខេត្តព្រះវិហារ ព្រំដៃន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី០៣ ខែសីហា តទៅ។
Khmer Knowledge 55m · រូបភាពនេះយកចេញពីផេកថៃ តែវាជាបទពិសោធន៍មួយ ដោយសារអ្នកថតរូបបេីកមុខងារ Location តែមិនដឹងថាចែកចាយនៅពេលណាទេីបផេកថៃមានផុស យេីងគួរប្រយ័ត្នបំផុត។ សូមធ្វេីការបិទរាល់ Location ទាំងអស់នៅលេីរូបភាព ហេីយប្រេី Telegram ដេីម្បី Convert រូបភាពទាំងអស់ ដេីម្បីឱ្យផ្តាច់កូអរដោនេចេញមុខងារ Properties របស់រូបភាព រាល់ទូរស័ព្ទទំនេីបទាំងអស់ទោះបីគ្មានសេវាក៏វាអាចចាប់ទីតាំងបានដែរ។ ប្រយ័ត្នក្នុងការផ្សាយរូបភាពទៅគ្រួសារតាមរយៈ Telegram Facebook ដែលគ្មានសុវត្ថិភាព ព្រោះវាងាយហេកចូលទៅយកទិន្នន័យយេីង។
Khmer Knowledge 1m · យោងការចុះផ្សាយ Khoasod ប្រជាជនអាចត្រឡប់ទៅផ្ទះវិញ នេះជាសញ្ញាល្អក្នុងការបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ! លោកឧត្តមសេនីយ៍ទោ យីងយ៉ស ធិបចំនុង (Yingyos Thepjamnong) មេបញ្ជាការនគរបាលភូមិភាគទី ២ បានរាយការណ៍នៅថ្ងៃនេះថា ស្ថានភាពនៅតំបន់ព្រំដែនថៃ-កម្ពុជា ក្នុងខេត្តស្រះកែវ (Sa Kaeo) ត្រាត (Trat) និងចន្ទបុរី (Chanthaburi) បានត្រឡប់មកធម្មតាវិញហើយ ដោយគ្មានអំពើហិង្សា ឬសញ្ញាព្រមានណាមួយឡើយ។ អភិបាលខេត្តស្រះកែវ បានបញ្ជាឱ្យបិទទូរស័ព្ទជម្រកបណ្តោះអាសន្នទាំងអស់ ដោយសារស្ថានភាពបានស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋដែលត្រូវបានជម្លៀសបានត្រឡប់ទៅផ្ទះវិញ។ នគរបាលត្រូវបានណែនាំឱ្យជួយសម្រួលចរាចរណ៍សម្រាប់ប្រជាពលរដ្ឋដែលត្រឡប់មកវិញ និងធានាថាប៉ុស្តិ៍ទាំងអស់ត្រៀមរួចរាល់ដើម្បីដោះស្រាយពាក្យបណ្តឹង និងផ្តល់ជំនួយភ្លាមៗដល់ប្រជាពលរដ្ឋ។
Hotnew KH 3m · ក្រសួងការពារជាតិ ៖ កងទ័ពថៃគ្រោងធ្វើការវាយលុកតាមព្រំដែន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖ នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ បានធ្វើការជូនដំណឹងជាផ្លូវការទៅអនុព័ន្ធយោធាថៃ ប្រចាំកម្ពុជា ស្តីពីការសម្របសម្រួលជូនដំណើរក្រុមសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ទៅចុះសង្កេតការណ៍ នៅខេត្ត ឧត្តរមានជ័យ ខេត្តព្រះវិហារ ព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី០៣ ខែសីហា តទៅ។
AK ONE
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជារាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥
អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។
Alert: The Cambodian Defense Ministry announced to public today of very soon Thais army will make " New Phase of an Invasion"...
The Cambodia Morning Post BREAKING : ថៃមានផែនការ.វា.យ.លុកមកលើប្រទេសកម្ពុជានៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យពលរដ្ឋខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់























































































No comments:
Post a Comment