ស៊ន សុភក្រ្ត-Sorn Sopheak 7m · ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃ! អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ពលរដ្ឋខ្មែរមិនអាចរើផ្ទះចេញ តាមការទាមទាររបស់ថៃទេ, អាជ្ញាធរ និងកម្លាំងនៅការពារប្រជាពលរដ្ឋ!
ធី សុវណ្ណថា Thy Sovantha 18m · ល្ងាចមិញ អ្នកភូមិបាណងចាន់.ថៃ តវ៉ាមេក្រុមឡានដឹកអាចម៍ ដែលចាក់អាចម៍ចូលប្រឡាយ ហូរចូលស្រែទំហំដីជាង២០០រ៉ៃ ទាមទាសំណង...@tha
អ្នកសារព័ត៌មាន 7m · កម្លាំងយោធាកម្ពុជា🇰🇭យើងបានបាញ់ត្រូន(សៀម🇹🇭) ធ្លាក់មួយគ្រឿងនៅចំណុចខាងក្រោយព្រលានស្មៅ តំបន់មុំ៣ ខេត្តព្រះវិហារ.នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ វេលាម៉ោង 3:38នាទីរសៀល.។ ដោយ៖ ទ្រី សុផល
Barang Sophon · Following 30 May · ៣០ ឧសភា ២០២៥ ក្នុងនាមរូបខ្ញុំ ដែលមានឈាមជ័រជាខ្មែរម្នាក់ដែរ ខ្ញុំចង់ធ្វើកងទ័ព ដើម្បីការពារប្រទេសជាតិ ទឹកដីកេរដូនតារបស់ខ្ញុំណាស់ តែខ្ញុំគ្មានឧកាស ព្រោះតែពូជលក់ជាតិ ដើម្បីតែអំណាចមួយនោះ ហើយបើថ្ងៃណាមួយ ពូជមួយហ្នឹង លែងបានដឹកនាំប្រទេស ខ្ញុំនឹងស្ម័គ្រចិត្តទៅធ្វើកងទ័ពការពារទឹកដីកេរដូនតាខ្មែរបន្តទៀត៕
Mono Tep 30 May · ល្ងាចថ្ងៃទី ៣០ ឧសភា ឆ្នាំ ២០២៥ ពលរដ្ឋខ្មែរនៅជប៉ុនបានប្រម៉ូលផ្តុំគ្នានឹងធ្វើការលើកបដា ដែលក្នុងនោះមានរូបលោកហ៊ុនម៉ាណែត នឹងនៅមុខទីស្នាក់ការ គណៈរដ្ឋមន្រ្តី ។ គោលបំណងរបស់ពួកគាត់គឺចង់បង្ហាញឲ្យភាគីខាងប្រទេសជប៉ុនបានដឹងនឹងជួយដល់ពួកគាត់ ពីព្រោះគាត់ត្រូវការឲ្យលោកហ៊ុនម៉ាណែតគោរពសិទ្ធិមនុស្ស ដោះលែងអ្នកទោសនយោបាយ ជាពិសេសគឺឈប់ឲ្យមានការគំរាមកំហែងឆ្លងដែន ។
ព័ត៌មានទាន់ហេតុការណ៍ · Following 30 May · ការដឹកសម្ភារះយោធា អាវុធនិងទាហានតាំងពីព្រឹកព្រលឹមរហូតដល់យប់ម្សិលថ្ងៃ ២៩ ឧសភា ២០២៥ នៅមិនទាន់អស់ និងចប់នៅឡើយនោះទេ។ ហើយនេះគឺជាការ បន្តសម្រុកដឹកជញ្ជូន នៅថ្ងៃទី ៣០ ឧសភា ទាំងកងទ័ពនិងអាវុធ ធន់ធ្ងន់ច្រើនប្រភេទ ណាស់ទៅទព្រំដែន ក្រោយការប៉ះទង្គិច ជាមួយទាហានថៃ នៅស្រុកជាំក្សាន ខេត្តព្រះវិហារ។ សូមរង់ចាំតាមដានបន្ត ….
Pa Socheatevong 31 May · កិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រចាំខែមេសា- ខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ ៣០ ឧសភា ២០២៥ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK 30 May · សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយ ក្នុងសម្ព័ន្ធភាព ព្រឹកថ្ងៃទី ៣០ ឧសភា ២០២៥ នៅវិមាន៧មករា 0:00 / 3:06
ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK 30 May · សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយ ក្នុងសម្ព័ន្ធភាព ព្រឹកថ្ងៃទី ៣០ ឧសភា ២០២៥ នៅវិមាន៧មករា
ឈួន សាម៉ន is with Pa Morn TK and 8 others . · Following 30 May · 🌷៣០.ឧសភា.២០២៥ សួរសុខទុក្ខបុ.ពេទ្យ ឃ៥៥១ បាត់ដំបង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ សម្រាកព្យាបាលនៅមន្ទីពេទ្យRM5 សំពៅលូន ។ 🙏សូមជូនពរឆាប់ជាណាពេទ្យ Rathana Chea 🙏
ADHOC-Cambodia 30 May · នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋចំនួន ៦៦នាក់ ដែលជា សមាជិកគណៈកម្មាធិការ នៃ សហគមន៍ ព្រៃឈើអ្នកតាថ្មព្រង់ ដែលស្ថិតនៅភូមិ ថ្មី ឃុំកំពង់សិលា ស្រុក កំពង់សិលា ខេត្ត ព្រះសីហនុ បានមកដាក់លិខិតស្នើសុំអន្តរាគមន៍ ទៅកាន់ភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគ្រោងដាក់ ទៅស្ថាប័ន ពាក់ពន្ធ័មួយចំនួនទៀតដើម្បីរកយុត្តិធម៌ និងកិច្ចអន្តរាគមន៍ធ្វើមោឃៈប័ណ្ណកម្មសិទ្ធិខុសច្បាប់ចំនួន៦ផ្សេងគ្នា។ ព្រោះប័ណ្ណទាំងនោះ ត្រូវបានគេលួចចុះបញ្ជី ដីព្រៃសហគមន៍ ដែលជាដីរបស់រដ្ឋនិងអន្តរាគមន៍ បដិសេដ្ឋលើការរៀបចំស្នើសុំដីរដ្ឋចំនួន៩១ ហិកតា ដែលស្ថិតនៅលើដីព្រៃសហគមន៍ ព្រៃឈើអ្នកតាថ្មព្រង់ សម្រាប់ជាកន្លែង ចាក់សំរាម ឲ្យក្រុមហ៊ុន មី នើ វ៉ា អិនវេសមិន ឯ ក ពីសំណាក់អាជ្ញាធរស្រុក ព្រមទាំងស្នើសុំចុះបញ្ជីដីព្រៃសហគមន៍ទំហំ៧៩ហិកតា សម្រាប់ជាសម្បត្តិរដ្ឋ ដល់សហគមន៍គ្រប់គ្រង ដែលមានទីតាំង នៅភូមិ ថ្មី ឃុំ កំពង់សិលា ស្រុក កំពង់សិលា ខេត្ត ព្រះសីហនុ។ បើតាមតំណាងសហគមន៍បានឱ្យដឹងថា ដីព្រៃសហគមន៍នេះបានបង្កើតគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់តាំងពី អាណត្តិទី៥ (សហគមន៍) ចុះថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ២០២៣ ដែលមានប្រកាសលេខ ៤៨៦ ប្រក.កសកចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០០៨ ស្តីពីការបង្កើត និងគ្រប់គ្រង តំបន់ ព្រៃសហគមន៍ ក្នុងខេត្ត កោះកុង ។ លិខិតលេខ ០១៦ /២៥ សជណ ចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៥ របស់ អភិបាលនៃគណៈអភិបានស្រុក កំពង់សិលា។ បើតាម តំណាង សហគមន៍ សុំមិនបញ្ចេញឈ្មោះថា អ្នកដែលមកទទួលយកលិខិតស្នើសុំអន្តរាគមន៍ថា គឺ ជាមន្ត្រី តំណាងខុទ្ទកាល័យ ប្រធានព្រឹទ្ធសភា ថានិងឆ្លើយតបពេលក្រោយ ។
មន្ទីរព័ត៌មាន ខេត្តព្រះវិហារ · Following 30 May · គណៈប្រតិភូកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ការលះបង់ដ៏ឧត្ដុង្គឧត្ដមរបស់លោកព្រិន្ទបាលឯក សួន រ៉ោន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងកងយុទ្ធពលខេមរភូមិន្ទ។ វីរភាពរបស់លោកនឹងស្ថិតស្ថេរជានិច្ច ក្នុងនាមជាវីរយុទ្ធជនការពារជាតិមាតុភូមិដ៏ក្លាហាន។ ៣០ ឧសភា ២០២៥ រូបភាព: សារិទ្ធ, ដារ៉ាត់ ខ្លឹមសា: កុសុម៉ា
AMS One-minute · Following 31 May · #សម្តេចតេជោ៖ កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីឆ្នាំ២០១១ ថា សូមភាគីទាំង២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ Abhisit វិញថា "ខ្ញុំមិនអាចដកកងទ័ពចេញទឹកដីខ្លួនឯងបានទេ ផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ"។ ៣០ ឧសភា ២០២៥
មន្ទីរព័ត៌មាន ខេត្តព្រះវិហារ 30 May · ការវិលត្រឡប់របស់ប្រជាពលរដ្ឋខេត្តព្រះវិហារទៅកាន់ទីលំនៅឋានវិញ ក្រោយបញ្ចប់ការចរចាព្រំដែន បន្ទាប់ពីកិច្ចចរចាររវាងមេទ័ពកម្ពុជា និងថៃ បានឈានដល់ទីបញ្ចប់ដោយលទ្ធផលជាវិជ្ជមាន ប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលបានភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាពតាកឹង ក្នុងខេត្តព្រះវិហារ បានចាប់ផ្ដើមធ្វើដំណើរវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន។ សកម្មភាពនេះបានប្រព្រឹត្តទៅបន្ទាប់ពីមានការអំពាវនាវពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមណ្ឌលសុវត្ថិភាពតាកឹង នាព្រឹកទី៣០ឧសភានេះ។ #ខេត្តព្រះវិហារ ៣០ ឧសភា ២០២៥
Kimly Thuch is with កង សារ៉ន and 2 others . 30 May · ថ្ងៃ សុក្រ ទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥ -------------------------------- #ជីវិតជូនជាតិ.,ធាតុជូនម្ដាយ.,ជាការប្ដេជ្ញាដ៏ធំធេងនៃទាហានខ្មែរនៅតំបន់ព្រំដែន។ ពេលបានឮក្ដុកក្តួលចិត្តនិងមានមោទនភាពខ្លាំងណាស់។ សូមផ្ញើការគាំទ្រដោយក្តីគោរពយ៉ាងក្រៃលែង ជូនពរសូមបានជ័យជំនះ សុខសុវត្ថិភាពនិងសំណាងល្អគ្រប់ៗគ្នា 🇰🇭🇹🇩💙💛❤️🙏។ សូមកុំភ្លេច៖ គេបានចូលមកឈ្លានពានក្នុងទឹកដីយើង គេ./បា/.ញ់./ស./ម្លា./ប់./ពូ./ជ./សា./ស./ន៍./យើងដូច/ស./ត្វ./ធា./តុ./ក្នុងទឹកដីយើង ហើយទៅសុំគេជួបចរចាថែមទៀត។ ហាក់ដូចជាមិនយុត្តិធម៌ទាល់តែសោះចំពោះប្រជាជាតិខ្មែរទាំងមូល។ សូមជ្រើសយកប្រព័ន្ធច្បាប់ជាដំណោះស្រាយ ដោយមិនចាំបាច់ប្រើគ្រាប់./កាំ./ភ្លើ./ង./និងជី./វិ./ត./ទា./ហា./ន./ដ៏សែនអភ័ព្វនៃ./ពូ/.ជ./សា./ស./ន៍យើង., 🇰🇭🇹🇩💙💛❤️📖⚖️🗽🤝💪🙏✍️៕ ប្រភព៖ វីដេអូបានពីហ្វេសប៊ុក







































No comments:
Post a Comment