- ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៥ (2)
- ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៥ (1)
អាស៊ីសេរី-RFA Khmer
ពត៌មានជាតិ, សន្និសីទកាសែតបញ្ជាក់ថា: ប្រជុំបានលទ្ធផល ១៣ ចំនុច។ ហេតុអ្វីមិនដាក់ ១៤ ចំនុច រឿងទាហានពួកយើង ១៨នាក់នៅឯណា មកដល់ម៉ោងនេះ? ឮតែស្នើសុំ ឲ្យគេដោះលែង បើគេមិនព្រមដោះលែង សំឡេងយើងគ្មានប្រសិទ្ធភាព សម្រាប់សៀម។ ហេតុអ្វីមិនដាក់បញ្ចូល ក្នុង consensus ១៣ ឬ ១៤ ចំនុច, បើ ប្រើវិធី១ មិនបាន, ត្រូវប្រើវិធី ១ទៀត អោយបានលឿនបំផុត អោយបានមុនសៀម វាត្រូវដើរ។ កម្ពុជា ចាំបាច់ ត្រូវប្រឹងប្រែង អោយហើយទាន់គេជួយ។
កម្ពុជា ត្រូវបានអន្តរជាតិ ចាត់ទុកថា ល្អហើយ, សូម្បីតែ វិទ្យុ អូស្ត្រាលីក៏ផ្សាយ ថាកម្ពុជា ឆ្លាត សំណាងល្អ, ដែលអាមេរិកជួយដោយមិនបានគិតពី ភាពខុសឆ្គងកន្លងមក ពន្ធសល់ ១៩% ធូរជាងគេ និងផ្តើមអោយមានបទឈប់បាញ់។
កម្ពុជា ទុក ១៨នាក់ នៅដៃថៃ ដដែល ស្មើនឹងទុកឱកាសឲ្យថៃ ក្រឡុក កម្ពុជា ម្តងទៀតនៅពេលឆាប់ៗខាងមុខនេះ ។
ASEAN, អន្តរជាតិ និង មហាអំណាច គេគ្មានពេលវេលាជួយយើងបានច្រើនដងទេ។ យើងដោះស្រាយ ម្តង អោយបានគ្រប់ចំនុច ទោះមិនទាន់ ដោះស្រាយចប់ទាំងអស់ ក្នុងពេល តែមួយក៏ដោយ ។
តែវាជាសាច់រឿងតែ១ ទេ រឿងរ៉ាវ ចំណាប់ខ្មាំង១៨នាក់ ដែលនៅសល់ មិនទាន់លែង និងរឿងរ៉ាវព្រំដែន ជាបញ្ហា និងជាប្រភពនៃបញ្ហាតែមួយ។ ឬយើងមិនយក ១៨នាក់នោះ ដាក់ក្នុងកែវភ្នែក របស់យើងទេ ម៉េឪ ប្រពន្ធ កូនគេ យំសួររក រាល់ថ្ងៃ។
សៀមនឹងក្រឡុកម្តងទៀត ដើម្បីទាមទារធ្វើការដោះដូរ ដោយសារយើងទុក សន្លឹកបៀរ១សន្លឹក អោសៀមដើរ គឺចំណាប់ខ្មាំង១៨នាក់។
ពាក្យ ចូលចិត្ត ខមិន: កុំនិយាយ កុំចេះ ទុកអោយគេដោះស្រាយ។
តែទាហាន១៨នាក់ របស់ពួកខ្ញុំ នៅឯណាពេលនេះ? បើយើងដាក់ចូលក្នុង ចំនុចទី១៤ ហើយ មហាអំណាចសង្កត់ថែមទៀត, លទ្ធផលការងារល្អ១០០% បាត់ទៅហើយ។ ហេតុអ្វី? លេខ៧
លោក ខៀវ កាញារីទ្ធ ៖សៀមតែងប្រើយុទ្ធសាស្ត្រព្រះអង្គម្ចាស់ Chakrabongse Bhunavath នាសតវត្សរ៍ទី ១៩ ដែលប្រើកម្លាំងធំ វាយយកចំណុចសំខាន់តូច ក្រោយពីពង្រាយកម្លាំងធ្វើអោយវ៉ល់សត្រូវ ។👇
Veasna Tann 21m · អោយពិភពលោកបាន ឃើញធ្វើតែចង់ឈ្នះខ្មែ បង្កើតរឿងកហុក លំដាប់VIP Thailand created the fake new lie to the world ភស្តុតាងដែលបញ្ជាក់ថា សៀម បង្កេីតរូបភាពក្លែងក្លាយ ! សូមជួយ share 🙏🏻 រដ្ឋាភិបាលថៃទម្លាក់គ្រាប់បែក 7-eleven ផ្ទាល់ខ្លួន! ហើយសម្លាប់ពលរដ្ឋគេ ខំលាបពណ៌ស្រុកខ្មែរដូចមនុស្សអាក្រក់! ហាងនេះមានចំងាយ 120km ពីព្រំដែន គ្មានផ្លូវដែល BM-21 របស់យើងអាចបុកបានឆ្ងាយនោះទេ នៅពេលដែលជួរអតិបរមារបស់ BM-21 គឺត្រឹមតែ 30-40km ប៉ុណ្ណោះ។ យុទ្ធសាស្ត្ររបស់ពួកគេគឺបង្កើតភាពវឹកវរ សម្លាប់ពលរដ្ឋខ្លួនឯង ដើម្បីដណ្តើមបានការគាំទ្ររាប់លានជុំវិញពិភពលោក! ទោះនិយាយកុហកខ្លាំងប៉ុណ្ណា ក៏ការពិតនៅតែជាការពិត
សភាពការណ៍ព្រំដែ នកម្ពុជា ថៃ ៖ ប្រទេសថៃសព្វថ្ងៃនេះមាន រដ្ឋាភិបាល ២ គឺរដ្ឋាភិបាលយោធាសៀម Siamese Military Administration និង រដ្ឋាភិបាលស៊ីវិលថៃ Thais Civil Administration ដែលទាំង ២ នេះកំពុងដណ្តើមអំណាចគ្នា ដោយប្រកួតគ្នាធ្វើសង្រ្គាមដណ្តើមទឹកដី ដណ្តើមប្រជាជន ដូចសម័យលង្វែក ក្រុមណាសម្លាប់ខ្មែរបានច្រើនជាង ក្រុមណាយកដីបានច្រើនជាងគេឡើងដឹកនាំប្រទេស។ ពីម្សិលមានមហាបាតុកម្មនៅបាងកក និយាយអំពីបរាជ័យរបស់ រដ្ឋាភិបាល តាក់ស៊ីន និងកូនស្រីគាត់ ផៃថុងឋាន ក្នុងការធ្វើសង្រ្គាមតាមបណ្តោយព្រំដែនកម្ពុជាថៃ ដែលទាំងមុន អំឡុងពេល និងក្រោយសង្រ្គាមនេះ គេឃើញ តាក់ស៊ីន និងផៃថុងឋាននេះមមាញឹកខ្លាំងណាស់ក្នុងការជួយ យោធា ជួយជនភៀសសឹក រួមទាំងការផ្សាយពត៍មានបន្តផ្ទាល់ថា កងទ័ពសៀមវាយគ្រប់គ្រងគ្រប់សមរភូមិទាំង ១៣ បែរជាពេលនេះចេញពត៍មានមកថា កម្ពុជាគ្រប់គ្រងសមរភូមិទៅវិញ។ ចំណុចនេះនាំឲ្យមាន មហាបាតុកម្មធំនៅបាងកក ទំលាក់រដ្ឋាភិបាលត្រកូលតាក់ស៊ីន។ ដូច្នេះ សួរថា អ្នកប្រឆាំងតាក់ស៊ីនជាមិត្តរបស់កម្ពុជា? មិនមែនទេ សុទ្ធតែជាសត្រូវ ជាខ្មាំងរបស់ខ្មែរគ្រប់រូប !។ ជាក់ស្តែងពី ពីម្សិល ថ្ងៃនេះ មានការប្រកាសជាបន្តបន្ទាប់ដោយយោធាសៀម ហាមឃាត់ការបង្ហោះដ្រូនតាមព្រំដែន ពីព្រោះ ទ័ពសៀមទទួលបានអំណោយដ្រូន ទំលាក់គ្រាប់បែក រាប់រយគ្រឿងពី មហាជន ដែលដ្រូននោះទិញពី អាហ្រ្វិកខាងត្បូង South Africa ចំណែកដ្រូនចាស់ៗគឺដ្រូនទិញពី ចិន ដើម្បីមាន ប្រឆាំងចិន សៀមគេពហិការមិនប្រើរបស់ចិន !! ។ ជារួមសភាពការណ៍ក្តៅងំ រង់ចាំតែថ្ងៃផ្ទុះជាថ្មី ពីព្រោះពួកគេមិនអស់ចិត្ត ចំណែកតាក់ស៊ីន និងកូនស្រី ក៍មិនព្រមបោះឆ្នោតជាថ្មីតាមការទាមទាររបស់បក្សប្រឆាំង ៕
Raiya Kung
កងទ័ពខ្មែរយេីង ចំនួន៤៥នាក់បានពលីក្នុងសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា។ សូមទទួលការគោរកាន់ទុក្ខដល់ វីរកងទ័ពទាំងអស់ ដែលបានពលីជីវិតដើម្បីបូរណ៌ភាពទឹកដី 🙏🙏🙏😭😭😭
Mekong News 49m · ទាហានថៃដាក់ពង្រាយរបងលួសបន្លានៅច្រក អានសេះ ឡើងវិញនិងពង្រឹងការល្បាតដើម្បីរារាំងទាហានខ្មែរមិនឲ្យកាត់របងជាលើកទីពីរ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីមន្ត្រីបានរកឃើញទាហានខ្មែរកាត់ខ្សែរបងលួសដែលកងកម្លាំងថៃដាក់កាលពីថ្ងៃទី៥ ខែសីហា កងកម្លាំងថៃបានណែនាំពួកគេឱ្យបញ្ឈប់សកម្មភាព និងដកទ័ពចេញពីតំបន់ដែលភាគីកម្ពុជាអនុវត្តតាម ដោយចាកចេញពីទីតាំងភ្លាមៗ។ ក្រោយមក មន្ត្រីជំនាញបានយកខ្សែភ្លើងប្រគុំតន្ត្រីមកសភាពដើមវិញ ។ បច្ចុប្បន្ន កងទ័ពនៅតែដាក់ពង្រាយនៅមូលដ្ឋានប្រតិបត្តិការក្នុងដែនអធិបតេយ្យរបស់ថៃ។
Mekong News 49m · ទាហានថៃដាក់ពង្រាយរបងលួសបន្លានៅច្រក អានសេះ ឡើងវិញនិងពង្រឹងការល្បាតដើម្បីរារាំងទាហានខ្មែរមិនឲ្យកាត់របងជាលើកទីពីរ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីមន្ត្រីបានរកឃើញទាហានខ្មែរកាត់ខ្សែរបងលួសដែលកងកម្លាំងថៃដាក់កាលពីថ្ងៃទី៥ ខែសីហា កងកម្លាំងថៃបានណែនាំពួកគេឱ្យបញ្ឈប់សកម្មភាព និងដកទ័ពចេញពីតំបន់ដែលភាគីកម្ពុជាអនុវត្តតាម ដោយចាកចេញពីទីតាំងភ្លាមៗ។ ក្រោយមក មន្ត្រីជំនាញបានយកខ្សែភ្លើងប្រគុំតន្ត្រីមកសភាពដើមវិញ ។ បច្ចុប្បន្ន កងទ័ពនៅតែដាក់ពង្រាយនៅមូលដ្ឋានប្រតិបត្តិការក្នុងដែនអធិបតេយ្យរបស់ថៃ។
Thmey Thmey 3h · «យើងមិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃឡើយ»។ សម្តេច ហ៊ុន ម៉ាណែត អះអាងយ៉ាងដូច្នេះ ក្នុងសារផ្ញើរទៅកាន់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស នាយប់ថ្ងៃទី៦ ខែសីហា។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថារាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទារឱ្យមានការដោះលែងពួកគេ អោយវិលត្រលប់មកកម្ពុជាវិញឱ្យបានឆាប់រហ័សជាទីបំផុត។
Battambang News
ចោរសៀម! ប្រើល្បិចថោកទាប រៀបចំបំភ្លៃព័តមាន
អាជ្ញាធរខេត្ត Buriram បានចាប់ខ្លួនបុរសម្នាក់ចោទថាជាជនបង្កប់ ដែលជាកងអង្គរក្ស របស់សម្តេច តេជោ ហ៊ុន សែន ។
នេះជាឈុតឆាករបស់ចោរសៀមដែលរៀបចំបំភ្លៃព័ត៌មានដើម្បីចោទកម្ពុជាតែប៉ុណ្ណោះ ខ្ញុំហ៊ាននិយាយដូច្នេះដោយសំអាងទៅលើ
១ នៅក្នុងពិភពលោកនេះគ្មានចារកម្មណាដែលល្ងង់ដល់ថ្នាក់យកឯកសណ្ឋានរបស់អង្គភាពរបស់ខ្លួនដាក់តាមខ្លួនចុះទៅស៊ើបការនោះទេ ? អញ្ចឹងមានតែប្រទេសសៀមទេដែលចុះទៅស៊ើបការដាក់សញ្ញាសម្គាល់ឱ្យគេដឹង😂
២ កងអង្គរក្សការពារ សម្ដេច តេជោ គឺមានតួនាទីការពារសុវត្ថិភាពរបស់សម្ដេច មិនមានតួនាទីអីចុះទៅស៊ើបការនោះទេ
៣ បទបញ្ជា ក្នុងកងអង្គរក្សគេមិនរើសមនុស្សដែលមានសាក់ពេញខ្លួនរបៀបនេះអោយចូលបម្រើការនោះទេ។ នៅមានបទបញ្ជាផ្សេងទៀតតែនិយាយតែខ្លីៗប៉ុណ្ណឹងចុះ ។
បើសៀមចង់រៀបចំបំភ្លៃព័ត៌មាន ក្លែងព័ត៌មាន កុហកអន្តរជាតិ គួរតែរៀបចំឲ្យសមផង កុំរៀបចំរបៀបនេះអីព្រោះវាដូចស្រាតខោកណ្ដាលវាលពេក។
Chhorvirith Theng
បើតាមព្រឹតិ្តការណ៍ដែលបានកើតឡើងក្នុងប្រទេសថៃ រដ្ឋាភិបាលយោធាកាន់អំណាច តាំងពីថ្ងៃទី១៥ ខែមិថុនា ២០២៥មកម្ល៉េះ។ បន្ទាប់មក យោធាថៃ ប្រើអំណាច បិទច្រកទ្វារព្រំដែន កាត់ចរន្តអគ្គីសនី កាត់ខ្សែវ៉ាយហ្វាយ បើកការវាយប្រហារ មកលើកម្ពុជា ។ល។ គឺជាការសម្រេចចិត្ត របស់យោធា គ្រប់រឿង។
មិនហ៊ាន ប្រកាសផ្លូវការដោយខ្លាចប្រវត្តិសាស្ត្រចារទុកជាប្រទេសដែលមានរដ្ឋប្រហារ ច្រើនជាងគេ លើលោក ២២ដង ចាប់តាំងពីឆ្នាំ១៩៣២ និងខ្លាចសហគមន៍អន្តរជាតិ ដកសេចក្តីទុកចិត្ត ដោយយោធាជាអ្នកកាន់ អំណាច គឺ«របបយោធា!»។ ការធ្វើបែបនេះ គឺខុសនីតិវិធីការងារការទូត នៅពេលដែលកម្ពុជា មាននាយករដ្ឋមន្ត្រីជាអ្នកធ្វើការសម្រេចចិត្ត តែប្រទេសថៃគឺយោធាជាអ្នកធ្វើការសម្រេចចិត្ត» នេះជាប្រសាសន៍ របស់ លោក ភីថា លឹមចារើនរ៉ាត់ ។មកដល់ពេលនេះ យោធានៅតែចេញមកជំនួសរដ្ឋាភិបាល ហើយរដ្ឋាភិបាលនៅតែមិនមានអំណាច ក្នុងការសម្រេចចិត្ត ពិសេសរឿងបញ្ហាព្រំដែន ជាមួយកម្ពុជា។ នាយករដ្ឋមន្ត្រីស្តីទីមិនមានអំណាច ជាតុក្កតា តែប៉ុណ្ណោះ ។
ស៊ន សុភក្រ្ត-Sorn Sopheak
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេយោធាខេត្តព្រះវិហារ ចេញមកច្រានចោលគណនី Facebook ដែលបង្កើតដោយជនអនាមិក និងដាក់តាំងរូបរបស់លោក
(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឬមេយោធាខេត្តព្រះវិហារ បានចេញមកច្រានចោលគណនី Facebook មួយដែលជនអនាមិកជាអ្នកបង្កើតឡើង ហើយដាក់តាំងរូបរបស់លោកនៅ Profile ដែលនាំឲ្យមានការយល់ច្រឡំ។
គណនី Facebook ឈ្មោះ Amy Richard310 ដែលបានដាក់តាំងរូបលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា តែងបង្ហោះព័ត៌មានមិនពិត បង្ខូចកេរ្ដិ៍ឈ្មោះថ្នាក់ដឹកនាំដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។
ជំនួយការរបស់លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា តាមរយៈបណ្ដាញព័ត៌មាន Fresh News បានបញ្ជាក់បែបនេះថា «ក្នុងនាមខ្ញុំបាទ ជាជំនួយការរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមជំរាបជូនជាដំណឹងដល់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់មេត្តាជ្រាបថា អាខោន FacebooK ដែលមានឈ្មោះ Amy Richard310 និងដាក់តាំងរូប ឯកឧត្ដម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារខាងលេីនេះ ពុំមែនជាអាខោនពិតប្រាកដឡេីយ ដោយមានជនខិលខូច បានបង្កេីតឡេីង ដេីម្បីបង្ហោះពត៌មានមិនពិតប្រាកដ បង្ខូចកេរ្ដិ៍ឈ្មោះដល់ថ្នាក់ដឹកនាំធ្វេីឲ្យមានការយល់ច្រលំ ដូចហេតុនេះខ្ញុំបាទសូមជំរាបជូនជាដំណឹងដល់ថ្នាក់ដឹកនាំ និងសាធារណជន សូមជ្រាបជាព័ត៌មានសូមអរគុណ»៕
Hun Manet ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
In accordance with the wishes of Cambodian people both inside and outside of Cambodia, as well as to express our sincere appreciation for president Donald Trump's initiative and support contributing greatly to immediate ceasefire between Cambodian and Thai forces and his continuous attention on its successful implementation until peace is fully achieved between the two countries; I, as the Prime Minister of Cambodia, have submited to the Norwegian Nobel Committee an official letter of nomination for President Donald Trump for the Noble Peace Prize.


































































No comments:
Post a Comment