ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Friday, August 15, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៥

 Insophal Khmer Author សូមជូនជាយុទ្ធសាស្ត្រវ៉ៃលុករបស់ចោរសៀម ! ប្រសិនបើមានសង្គ្រាមម្តងទៀត !

១.ដំណាក់កាលទី១ ចោរសៀមវាយប្រហារដោយយន្តហោះ, កាំភ្លើងធំ និងដ្រូន ដើម្បីឱ្យកងទ័ពយើងចុះខ្សោយដោយសារមិនបានសម្រាក ។

២.ដំណាក់កាលទី២ ចោរសៀមបាញ់ផ្សែងពុល ដើម្បីឱ្យកងទ័ពយើងពុលចុះខ្សោយកម្លាំងកាន់តែខ្លាំង ដោយសារផ្សែងពុលនេះ ធ្វើឱ្យពិបាកលដកដង្ហើយ និងអស់កម្លាំង ទន់ដៃទន់ជើង ។

៣.ដំណាក់កាលទី៣ ចោរសៀមនឹងវាយលុកទ័ពថ្មើរជើង ដោយកងកម្លាំងពិសេសរបស់ស្តេចពាល រួមជាមួយទ័ពប៉ារ៉ា ។

 វិធីទប់ទល់ សូមកុំតក់ស្លុត !

១.សូមបងប្អូនកងទ័ពកំតក់ស្លុត នៅពេលចោរសៀម ទម្លាក់គ្រាប់បែក និងបាញ់ផ្សែងពុល បងប្អូនចូលលាណដ្ឋានឱ្យមានសុវត្ថិភាព ពាក់ម៉ាស់ ឬយកតង់បាំងលាណដ្ឋានកុំឱ្យខ្យល់ពុលចូល ព្រោះកងទ័ពថ្មើរជើងរបស់វាក៏មិនហ៊ានវាយលុកដែរ ។

២.កងទ័ពចោរសៀមវាក៏អស់កម្លាំងខ្លាំងដែរដោយសារ វាត្រូវលូនក្រាបនៅក្រៅលាណដ្ឋាន និងមានភាពតក់ស្លុតខ្លាំង ដូច្នេះជាឱកាសរបស់កងទ័ពកម្ពុជា វ៉ៃសង្គ្រប់ កម្ទេចឱ្យអស់ កុំឱ្យវាងើបក្បាលរួច។ បើមានឱកាសចាប់ពួកវាឱ្យបានច្រើនដើម្បីប្តូរយកកងទ័ពកម្ពុជាពីសៀមមកវិញ។

៣.ប្រសិនបើមានសង្គ្រាមលើកនេះ ប្រហែលជាសំណាញ់មេឃជាច្រើនចេញទៅកម្ទេចអា F-16 កញ្ចាស់ៗទាំងនោះហើយ ។

សូមទេវតា អារក្ខ អារក្ស អ្នកតាព្រៃភ្នំ ជួយថែរក្សាកងទ័ពក្លាហានកម្ពុជាឱ្យមានសុវត្ថិភាពគ្រប៉គ្នា និងទទួលជ័យជម្នះលើខ្លាំងឈ្លានពាន។

១៣ សីហា ២០២៥

Chan Born

សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ ប្រជាជនជំលៀសទៅតំបន់សុវត្ថិភាព។ ប្រទេសថៃ​មាន ជាង ២០០ ជំរុំ តែត្រូវបានគេលាក់ការណ៍ជាសម្ងាត់។ អ្វីដែលគេថតបាន គេអ្នកមិនព្រមចាកចេញពី លំនៅដ្ឋាន ឬ អាជីវកម្ម។ ពួកយោធាប្រកាសអំពីសង្រ្គាម ដើម្បីផ្តួលរដ្ឋាភិបាលថៃ ចំណែករដ្ឋាភិបាលថៃ ប្រឹងផ្សព្វផ្សាយប្រាប់ប្រជាជកុំភ័យ គ្មានសង្រ្គាមអីទេ គេកំពុងចរចារគ្នាត្រូវគ្នាបណ្តើរៗ។ រដ្ឋាភិបាលថៃចំណញច្រើនបានពី កិច្ចព្រមព្រៀងបទឈប់បាញ់ ពីព្រោះប្រជាជនកម្ពុជាតិចតូចចាកចេញពីប្រទេសថៃចូលកម្ពុជាវិញ Cambodian back home ដូច្នេះ ពួកសៀម ខំប្រឹងបាញ់សម្លាប់ វាយធ្វើបាប ចាប់រំលោភ ចាប់ជំរិតដើម្បីប្រជាជន ពលករខ្មែរសម្រុកចាកចេញពីប្រទេសថៃ ធ្វើបែបនេះ រដ្ឋាភិបាលថៃនឹងរលំ ។ មកដល់ពេលនេះ ប្រជាជនកម្ពុជា ទើបតែបាន ជិត ១ លាននាក់ ចាកចេញពីថៃ សង្ឃឹមថានឹងមានបន្តនៅថ្ងៃស្អែកទៀត.....

Fresh News

BREAKING: កម្លាំងនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី Love Riya 

(កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya។ 

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ក្រោយការឃាត់ខ្លួនភ្លាម, កម្លាំងនគរបាលបានបញ្ជូន Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕

ស៊ន សុភក្រ្ត-Sorn Sopheak 38m  · BREAKING: កម្លាំងនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី Love Riya (កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya។  ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។  ក្រោយការឃាត់ខ្លួនភ្លាម, កម្លាំងនគរបាលបានបញ្ជូន Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕

Pheng Vannak News ទីបំផុត​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ បានឃាត់ខ្លួន​ឧកញ៉ា​ ឆេង​ ស្រីរ័ត្ន​ ហៅ​ Love Riya ហើយព្រឹកនេះ​ !

Prak Vanda 4h  · ឥឡូវនេះក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពី៦ប្រទេស បានចាប់ផ្តើមចុះទៅពិនិត្យស្ថានភាពសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ ដឹកនាំដោយ អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា។ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

ស៊ន សុភក្រ្ត-Sorn Sopheak 1h  · បងប្អូនយើងអ្នកសារព័ត៌មាន អាចទៅយករឿងល្អមួយនៅតាខ្មៅ។ សមត្ថកិច្ចចុះទៅព័ទ្ធហើយ។

News4Khmer 28m  · 🔴ពេលបានដឹងថា អនុព័ន្ធយោធាបរទេស កំពុងចុះទៅត្រួតពិនិត្យស្ថានភាពព្រំដែននៅថ្ងៃនេះ ។ ទាហានថៃ បានធ្វើជាដើរមកចាប់ដៃជាមួយនឹងទាហានខ្មែរនៅច្រកអានសេះ៕

Pisey Heng 19m  · តួសម្តែង ពិតជាមានជំនាញរបស់គេមែន News4Khmer 28m  · 🔴ពេលបានដឹងថា អនុព័ន្ធយោធាបរទេស កំពុងចុះទៅត្រួតពិនិត្យស្ថានភាពព្រំដែននៅថ្ងៃនេះ ។ ទាហានថៃ បានធ្វើជាដើរមកចាប់ដៃជាមួយនឹងទាហានខ្មែរនៅច្រកអានសេះ៕

ធី សុវណ្ណថា Thy Sovantha   58m  ·  លឺថា÷ គេកំពុងCall រកខ្សែគោ ខ្សែពួរ... ម៉ោងនេះ គេកំពុងជិះគ្រែស្នែង ទៅផឹកតែ @tha

ហ៊ុល ម៉ារ៉ា is with Hul Mara. 2h  · សូមបងប្អូនខន្តីរដ្ឋាភិបាលមានរបៀបធ្វេីការរបស់លោក ថ្ងៃនេះអនុពន្ធ័យោធាបរទេសទៅពិនិត្យកន្លែងចោ/រសៀ/មរាយបន្លាលួស

Kampuchea Thmey Daily   3h  · ទីតាំងដែលថៃជាន់មីន គឺនៅក្នុងដីកម្ពុជា ដែលកំណត់ច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ និងបញ្ជាក់ដោយសាលក្រមទាំងពីរលើករបស់ICJ។ ទង្វើរបស់ថៃ គឺបំពានទាំងស្រុង។ អ្នកនាំពាក្យការបរទេស។

Kin Phea is with លោកគ្រូ គិន ភា - Kin Phea. 20m  · ការចាប់ដៃរបស់ទាហានសៀម ត្រូវប្រុងប្រយត្ន, បងប្អូនយើង១៨នាក់ទៀតដែលទាហានសៀមចាប់យកទៅដោយការចាប់ដៃហ្នឹង មិនទាន់ត្រូវបានដោះលែងទេ។

ហ៊ុល ម៉ារ៉ា is with Hul Mara. 9m  · ចាំបាច់សុំសមត្ថកិច្ចពិសោធន៏ធ្វេីអី បេីកូនស្តេចនាគពិតយប់នឹងក្រឡាខ្លួនចេញពីទ្រុងរួចនណាក៏ញាក់សាច់ដែរ

Kampuchea Thmey Daily   21m  · សភាពការណ៍នៅព្រះវិហារ-ឧត្ដរមានជ័យ-បន្ទាយមានជ័យស្ងប់ស្ងាត់ គ្មានការផ្ទុះអាវុធឡើយគិតត្រឹមម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា តែកងទ័ពកម្ពុជាប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីការពារទឹកដីឱ្យខានតែបាន។ អ្នកនាំពាក្យការពារជាតិ ថ្លែងនៅម៉ោង១១ព្រឹកនេះ។

Hout Songhak 2h  · ប្រជាពលរដ្ឋ បានភៀសសឹក បានមកស្នាក់នៅបណ្ដោះអាសន្ដនៅទីរួមខេត្តដើម្បីរង់ចាំស្ដាប់សភាពការណ៍បន្ដទៀតសិន។ បងប្អូនមកពីឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល និងមកពីភូមិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ (រូបថត៖ AKP-ឧត្តរមានជ័យ)

Thmey Thmey   6m  · ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា  បានជួបពិភាក្សាជាមួយលោក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែសីហានេះ។

Viral Post 2h  · ដាក់ទៅមួយសិន..ធីសុវណ្ណថា ..បានដកតំណែងជាអភិបាលរងក្រុងអរិយក្សត្រ ដែលបំភាន់ព័ត៌មានមិនពិតទៅលើកងទ័ព ចុះឈ្មោះ Love Riya នេះ ដែលមានតំណែងមុខងារជាឧកញ៉ា រឿងអីមិនត្រូវដកតំណែងចេញភ្លាម ដើរបំពុលសង្គមគ្រប់បែបយ៉ាងថែមទាំងប៉ះពាល់កិត្តិយសប្រទេសទៀត ថាមិនត្រូវអាចចូលដៃជាមួយនឹងសៀម។ មើលឃើញហើយមិនត្រូវលំអៀងទៅអ្នកណាម្នាក់នោះទេ បើមានមួយហើយត្រូវតែមានពីរ ។

ក្រសួងការពារជាតិ   2m  · នៅរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ Thursday Afternoon, 14 August 2025 A seven-nation Interim Observer Team (IOT), led by Malaysian Defence Attaché to the Kingdom of Cambodia, and joined by other residents and non-resident Defence Attaché to the Kingdom of Cambodia conducted an observation visit to Boeung Trakoun Border Checkpoint in Banteay Meanchey Province. These developments occurred subsequent to the ceasefire agreement and the release of the joint statement  during the Extraordinary Cambodia–Thailand General Boundary Committee Meeting (GBC Meeting) held on 7 August 2025, in Malaysia.

Thmey Thmey   58m  · នារសៀលថ្ងៃទី១៤ ខែសីហានេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ៧ប្រទេស ទៅដល់ទីតាំងដែលកងទ័ពថៃ​បានពង្រាយបន្លាលួស និងកង់ឡាន​នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។​ ក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីទាំងនោះ គឺមានតំណាង ៦ប្រទេសចូលរួម ដូចជា ព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងប្រទេសវៀតណាម ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា។ ប្រភព៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍នៅភូមិ​ព្រៃចាន់​ ឃុំអូរ៣ជាន់​ ស្រុកអូរជ្រៅ​ បន្ទាយមា​នជ័យដែលយោធាថៃ បានរាយលួសបន្លា ថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ Thursday Afternoon, 14 August 2025 A seven-nation Interim Observer Team (IOT), led by Malaysian Defence Attaché to the Kingdom of Cambodia, and joined by other residents and non-resident Defence Attaché to the Kingdom of Cambodia conducted an observation visit to Prey Chan Village, O’ Bei Choan  Commune, Srok O’ Chrov District, Banteay Meanchey Province. The visit was conducted following the reports of illegal barbed wire installation by the Thai armed forces on August 12–13, 2025. These developments occurred subsequent to the ceasefire agreement and the release of the joint statement  during the Extraordinary Cambodia –Thailand General Boundary Committee Meeting (GBC Meeting) held on 7 August 2025, in Malaysia.

Thmey Thmey   29m  · កម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួល និងធ្វើការជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅថ្ងៃទី១៤ ខែសីហានេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល ៧ប្រទេស ​បានចុះទៅពិនិត្យមើលទីតាំងមួយចំនួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ប្រើប្រាស់នៅក្នុងពេលបំពេញការងារ នៅក្នុងខេត្តបន្ទាយមានជ័យ នៅពេលខាងមុខ។ នេះបើតាមអ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៤ សីហានេះ។ សូមជម្រាបថា ​ក្នុងដំណើរចុះទៅតំបន់ព្រំដែន ចុះទៅតាមទីតាំងផ្សេងៗ នៅតាមបណ្តោយព្រំដែន ដែលប៉ះពាល់ផ្ទាល់ ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ពេលមួយថ្ងៃ គឺនៅថ្ងៃ ទី១៤សីហា​ របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) គឺដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី និង៦ប្រទេសទៀត មានព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងប្រទេសវៀតណាម។  បើតាមអ្នកស្រី ម៉ាលី សុជាតា ក្នុងដំណើរពេញមួយ១ថ្ងៃ នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ គឺចុះទៅយោធភូមិភាគទី៥ ក្នុងខេត្តបាត់ដំបង ដោយបានជួប និងស្តាប់ការធ្វើបទបង្ហាញពីវឌ្ឍនភាព ក្រោយបទឈប់បាញ់ចូលជាធរមានពី ឧត្តមសេនីយឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥។ គោលដៅទី២ គឺបានធ្វើដំណើរទៅច្រកបឹងត្រកួន ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។  គោលដៅទី៣ នៅក្នុងច្រកអូរបីជាន់ ភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងដែលកងទ័ពថៃបានពង្រាយបន្លាលួស និងកង់ឡាន។ និងគោលដៅទី៤ គឺនៅ ច្រកអានសេះ ខេត្តព្រះវិហារ។ នេះជាការលើកឡើងរបស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

Kampuchea Thmey Daily   14m  · កម្ពុជា អំពាវនាវកុំឱ្យថៃធ្វើនយោបាយូបនីយកម្មចំពោះអនុសញ្ញាអូតាវ៉ា (ប្រែក្លាយរឿងទាហានជាន់មីនក្នុងដីកម្ពុជា ទៅជារឿងនយោបាយ) សម្រាប់ជម្លោះទ្វេភាគី។ អ្នកនាំពាក្យក្រសួងការបរទេស។

News4Khmer 2h  · Hot News Thailand : មេបញ្ជាការភូមិភាគ២ ថៃ បានបព្ជាក់ជាថ្មីថា ប្រាសាទតាក្របីជារបស់ថៃ ដូចនេះ លោកនឹងរកគ្រប់វិធីយកមកវិញឱ្យបាន។

Viral Post 3h  · អត់មានពេលតាមដាន រឿងគេនាំខ្លួន Love Riya ទេ ព្រោះ១ព្រឹកធំ លោតតែរឿង Love Riya ។ ក្រឡេកទៅមើលសង្ឃនៅសុរិន្ទ និងទាហ៊ានថៃវិញ តាំងតែពីយប់មិញ ដល់ព្រឹកនេះ គឺសម្រុកធ្វើផ្លូវក្នុងព្រៃ ដើម្បីងាយស្រួលក្នុងការធ្វើអ្វីមួយ។

ហ៊ុល ម៉ារ៉ា is with Hul Mara. 6h  · បាតឃ្លាំងបញ្ជាក់ច្បាស់ៗថ្ងៃនេះថាព្រះមហាក្សត្រថៃបានសួរជារៀងរាល់ថ្ងៃពីស្ថានភាពព្រំដែន ចឹងតេី….ប្រភពKhaosod

Nhoem Pheakdey 1h  · មើលរឿងសាមកុក បងប្អូនយល់ពីយុទ្ធសាស្ត្រសង្គ្រាម *អត់ធ្មត់* ចំនុចខុងមុីង ប្រើគ្រប់រូបភាពអោយសឺម៉ាអុីខឹងដើម្បីចេញទ័ពច្បាំង តែសឺម៉ាអុីធ្វើមិនខ្វល់រង់ចាំសត្រូវចូលអន្ទាក់!

ធី សុវណ្ណថា Thy Sovantha   2h  ·  លឺថា÷ មេទ័ពថៃឲ្យរើបន្លាលួសកង់ឡាន យប់នេះ ស្អែក ថៃនឹងនាំអនុព័ន្ធយោធាចុះពិនិត្យ ព័ត៌មានថៃផ្សាយ រូបភាពពីកម្ពុជាក្លែងក្លាយAI...@tha

Fan of news 1h  · ថ្ងៃនេះ  បាតឃ្លាំង បានបង្ហើបរឿងមេធំ នៅពីក្រោយច្បាស់ទែង គឺរាជវាំង👊 លែងស្រវាំងភ្នែក ឬ ដឹងតគ្នាទៀតហើយ 👊 [the nation ]

Khmer Knowledge 2h  · ការពិតពាក្យសៀ,មជាពាក្យផ្លូវការ​ បច្ចុប្បន្ន​នេះបេីសរសេរពាក្យនេះពេញលេី Facebook ចាប់យេីងណាស់​ ខ្ញុំមិនយល់ពី Facebook ដែរ​ ហេតុ​អ្វី? លំអៀងទៅខាងសៀ,,ម។

ផាន់ ចាន់ណា នៅថៃមានការិយាល័យហ្វេសប៊ុក និង អ្នកធ្វើការច្រើនជាជនជាតិថៃនៅទីនោះ។

នាទីប្រវត្តិសាស្រ្តសៀម និង ថៃ៖ សន្ធិសញ្ញាព្រំដែន បារាំង សៀម ធ្វើនៅឆ្នាំ ១៩០៤ ដល់ ១៩០៧ និង ឆ្នាំ ១៩០៨ ក៍ចាប់ផ្តើមបោះបង្គោលព្រំដែន។ ឆ្នាំ ១៩៣២ មានរដ្ឋប្រហារយោធាដោយបង្ហូរឈាមសម្លាប់មនុស្សរាប់សិបនាក់ រួច ដូរឈ្មោះ ប្រទេស សៀម ទៅជា ប្រទេសនៃជនជាតិថៃ វិញ " ប្រាថេត ថៃ " Thailand. ច្បាប់ក្រោយពីរដ្ឋប្រហារកាលណោះ តម្រូវដូរឈ្មោះប្រទេស ដូរឈ្មោះឈូងសមុទ្រសៀម ទៅជា ឈូងសមុទ្រថៃ ដូរស្តេចសៀមទៅជា ស្តេចថៃ តែជាក់ស្តែង ពួកជនជាតិសៀមនៅតែ តស៊ូប្រឆាំង កសាងអំណាច រក្សាបាននូវឈ្មោះ ដូចជា ស្យាមស៊ីម៉ង់ ស្យាមធនាគារ ស្យាមសណ្ឋាគារ...និងសព្វថ្ងៃមាន កងទ័ពសៀម ដែលកំពុងតែ ច្បាំងជាមួយ កងទ័ពខ្មែរយើងផង ដើម្បីផ្តួលរំលំ រដ្ឋាភិបាល កងទ័ពថៃផង....។

អ៊ុំ រាត្រី Oum Reatrey 34m  · បន្តដឹកនាំប្រតិភូសមាជិកសរុប៧ប្រទេស អញ្ជើញដល់ ភូមិសាស្រ្ត ណងចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលម៉ោង ៤:៣០ នាទី ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ខ្ញុំបាទបានអមដំណើរ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានពិនិត្យស្ថានភាពថៃ បានរាយបន្លាលួស និងដាក់កង់ឡាន ក្បែរផ្ទះប្រជាពលរដ្ឋក្នុងដីកម្ពុជាភូមិសាស្រ្តណងចាន់។

ពលរដ្ឋខ្មែរ 🥰🇰🇭 Sarika Mail  · 2h  · ពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ ត្រឡប់មកកាន់ជំរំសុវត្ថិភាពវិញ នាថ្ងៃទី១៤ ខែសីហា នេះ។ ពលរដ្ឋមួយចំនួននៅតំបន់ប្រាសាទតាមាន់ធំ តាក្របី និងជប់គគីរ មិនបានវិលទៅផ្ទះទេ ពោលគឺស្នាក់នៅជំរំមកទល់ពេលនេះ។  រូបថត៖ Sem Vanna

ស៊ន សុភក្រ្ត-Sorn Sopheak 1h  · លោកមិនត្រឹមតែប្រឈមជាមួយកម្ពុជានោះឡើយ តែលោកត្រូវប្រឈមជាមួយអាស៊ាន អាមេរិក ចិន និងអន្តរជាតិ ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសង្គ្រាមព្រំដែនកម្ពុជា-ថៃ ព្រោះតែលោកជាមេទ័ពម្នាក់ បានចូលរួមចំណែកយ៉ាងធំ នាំឲ្យកើតបញ្ហានេះឡើង។  ប្រជាជនកម្ពុជាបានចាត់ទុកលោកថា ជាឧក្រិដ្ឋជនសង្គ្រាម។ ខាងក្រោមនេះជាសំម្តីរបស់លោក បាតឃ្លាំង៖  អាណត្តិរបស់ខ្ញុំ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះហើយ តែខ្ញុំមានទំនុកចិត្តទៅលើអ្នកដឹកនាំបន្ត (ជាមេបញ្ជាការភូមិភាគ២)។  នៅពេលដែលសួរថា តើខ្ញុំជាគោលដៅរបស់កម្ពុជា, ខ្ញុំក៏ឆ្លើយវិញថា កម្ពុជាក៏ជាគោលដៅរបស់ខ្ញុំផងដែរ។ ខ្ញុំមិនដែលខ្លាចញញើតនរណាឡើយ ដរាបណាក្តីបំណងរបស់យើងធ្វើដើម្បីជាតិ និងប្រជាជនរបស់យើង។

Post Khmer   12m  · ម៉ាឡេស៊ីស្នើឲ្យអ្នកសង្កេតការណ៍អាស៊ានអាចចូលតំបន់ជម្លោះព្រំដែនថៃ-កម្ពុជា

PNN News   29m  · កម្លាំងជំនាញបានប្រទះឃើញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ នៅថ្ងៃទី ១៤ សីហា ឆ្នាំ២០២៥នេះ កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញានិងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម! កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។  គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃើញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។ ឆ្លៀតក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដេីម្បីចាត់វិធានការសុវត្ថិភាពជូន។ CMAC Experts have conducted survey, marking and clearance affected areas by the 5-day war! CMAC experts have found and identified a 155mm white phosphorus (WP) smoke projectile. This WP smoke projectile marks with serial number THS856105-011 155MM M825 was lied within the ricefield in Banteay Ampil District, Oddor Meanchey Province.  CMAC wishes to advocate to all local communities and authorities, having any information or suspected devices as the remnants of war please contact CMAC’s experts for providing assistance. 14 August 2025!

I Love Cambodia Hot News TV 29m  · 🔴CMACរកឃើញគ្រាប់បែកផ្សែងមិនទាន់ផ្ទុះដែលទាហានថៃបាញ់នៅវាលស្រែពលរដ្ឋនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ 👇

Sothea Phon 58m  ·  ដំណឹងល្អ មេភូមិភាគ 2 បញ្ជាឲ្យកូនចៅ ដកបន្លាលួស ដែលរាយនៅតំបន់ 5 និងណងចាន់ ខេត្តបន្ទាយមានជ័យ

ភូមិសាស្រ្តតំបន់បឹងត្រកួន៖ កងទ័ពសៀមបានរាយបន្លាលួស និងកង់ឡានតាមផែនទីឯកតោភាគី ខ្នាត ១/៥០ ០០០ សូមមើលផែនទី។ ខ្សែព្រំដែនតំបន់នេះ មាន ៤ ខ្សែផែនទីខុសៗគ្នា គឺខ្សែ Google Ma, US Army Map, Thais Army Map and Franco-Siam Treaty Map 1/200 000.  ឃើញមានពត៍មានខ្លះផ្សាយថា ទ័ពសៀមទំនងជារើបន្លាលួសចេញវិញ ? ទោះបីយ៉ាងណាក្តី ផែនទី ត្រូវតែដាក់លើតុ បង្ហាញគ្នា មិនអាច ធ្វើសង្រ្គាមជាមួយគ្នាដោយគ្មានបង្ហាញផែនទីគ្នាទៅវិញទៅមកឡើយ ៕

បណ្ឌិត សេង សារី   19m  · យោងតាមសារពត៏មាន​ហ្រ្វេសញ៉ូថៃ​ (Khao Sod)​ ក្រសួងការងារថៃត្រៀមចុះ​ MOU នាំពលករពីប្រទេសភូមា​ចំនួន​ ៤២០០០​​ (បួនម៉ឺនពីពាន់នាក់)​ និងពីប្រទេសស្រីលង្កា​ ចំនួន​ ១០០០០​ (មួយម៉ឺននាក់)​ ដេីម្បីជំនួសពលករខែ្មរដែលបានត្រឡប់កម្ពុជាវិញប្រមាណ​ ៨០០០០០​ (ប្រាំបីសែននាក់)។  ពលករចំណាកស្រុុកមកពីភូមា​ ខ្មែរ​ និងឡាវ​ បានដេីរតួយ៉ាងសំខាន់ក្នុងការរុញម៉ាសុីសេដ្ឋកិច្ចថៃតាមរយៈ​ជំនួញខ្នាតតូចនឹងមធ្យម​ (SME)។ ជំនួញខ្នាតតូចនិងមធ្យមថៃមានទំហំ​ជាសាច់ប្រាក់​ប្រមាណ​ ២០០​ ពាន់លានដុល្លារអាមេរិក​ ស្មេីរនឹង​ ៣៥%​ នៃទំហំ​ GDP សរុបរបស់ប្រទេសថៃ​។  ចាំមេីលពួកអ្នកនយោបាយជ្រុលនិយមថៃដែលតែងតែចោទពលករចំណាកស្រុកថាជាអ្នកដណ្តេីមការងារជនជាតិថៃ​ ជាអ្នកនាំមេរោគចូលប្រទេសថៃ​ និងជាអ្នកធ្វេីឲ្យខូចសណ្តាប់ធ្នាប់ប្រទេសថៃ​  វាបានអីនិយាយទៀត​ ពេលជួបស្ថានភាពបែបនេះ?  Source:  Khao Sod

Chan Born 1m  · Shared with Public ភូមិសាស្រ្តតំបន់បឹងត្រកួន៖ តំបន់នេះ មាន បឹង ២ធំៗ នៅខាង ថៃ និង បឹងអំពិលនៅខាងកម្ពុជា ។ ប្រទេសថៃ បានលុបបឹងត្រកួនធំៗទាំង ២ ចេញពីផែនទី ដើម្បីកែប្រែភូមិសាស្រ្តសម្រាប់គូសផែនទីថ្មី ៕

No comments:

Post a Comment