ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Wednesday, July 30, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៥

 Bron Sambor យោធាថៃ បានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោងនិងទំលាក់គ្រាប់បែក ពីលើយន្តហោះ បណ្តាលប៉ះពាល់ដល់ប្រាសាទព្រះវិហារ ពយតាឌី គោបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។ នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ ។

ការវាយប្រហារពីកងទ័ពឈ្លានពានថៃ មកលើដែនអធិបតេយ្យកម្ពុជា នៅព្រឹកថ្ងៃទី២៥ កក្កដា ២០២៥ គិតត្រឹមម៉ោង៨ ព្រឹក។

ព្រំដែនកម្ពុជា ថៃ៖ កងទ័ពសៀមទំលាក់គ្រាប់បែកនៅលើប្រាសាទព្រះវិហារបណ្តាលឪ្យមានការខូចខាតយ៉ាងដំណំ។ កងទ័ពសៀម រៀបចំទីបញ្ជាការធ្ងន់នៅ ទីរួមខេត្ត គឺ កងវរសេនាធំលេខ ២៣ សម្រាប់បញ្ជា ទៅលើ ទីបញ្ជាស្រាល​ ចំនួន ៥ ដែលរាប់ពីស្តាំដៃ រួមមាន ទីបញ្ជាការស្រាលភ្នំ ៥០០ នៅមុំ៣, អានសេះ, តាមន, តាក្របី, និង ផ្ទះក្រហម ប្រាសាទព្រះវិហារ ដូច្នេះ ចាំបាច់ណាស់ ដើម្បីកំទេចតំបន់ផ្ទះក្រហម !!

7News Khmer យន្តហោះថៃទម្លាក់គ្រាប់ចូលវត្តតាមន្ត ១គ្រាប់ បណ្តាលឱ្យឆេះវត្ត និង ទម្លាក់១គ្រាប់ទៀតនៅតំបន់៥មករាក្បែរប្រាសាទព្រះវិហារតែគ្មានអ្នកស្លាប់និង រងរបួសទេ។

Sony Sin កម្លាំងបញ្ជាដ្រូនចាប់កម្ដៅមនុស្សរបស់កម្ពុជា ដល់ម៉ោងដែលត្រូវលេងហ្គេមនេះជាមួយចោរឈ្លានពានសៀមដែរហើយ!

យោងតាមផេកយោធាថៃ បានផ្សាយនាវេលាម៉ោង 20:30នាទីយប់  24.07.2025 នេះថា  ទាហានរបស់ថៃនឹងលេងហ្គេមកម្រិត Night Mode ជាមួយទាហានកម្ពុជានៅយប់នេះរហូតដល់ភ្លឺ !

RFI ខេមរភាសា / RFI Khmer

 នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បានថ្លែងថាកម្ពុជានៅរក្សាបានប្រៀបឈ្នះលើសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិដូច្នេះ គឺដោយសារកងទ័ពកម្ពុជាបានដណ្តើមកាន់កាប់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់មុំបី។ ចំពោះតុល្យការនៃការខូចខាតរបស់ភាគីកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបញ្ជាក់ថា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ក៏ប៉ុន្តែលោកស្រីគ្រាន់តែឲ្យដឹងថាកងកម្លាំងកម្ពុជាពេលនេះ បានឈរជើងយ៉ាងរឹងមាំ ១០០%នៅលើសមរភូមិ ដោយរក្សាបាននូវអធិបតេយ្យភាពរបស់ខ្លួន។

នេះជាបន្លាលួសដែលទាហានថៃ​ បានយកមករាយនៅប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយបន្ទាប់មកទាហានថៃ បានបើកការបា ញ់ប្រ ហារមកលើកងទ័ពកម្ពុជាយើង រហូតកងទ័ពកម្ពុជា បានប្រើសិទ្ធិការពារខ្លួន និងបានបា ញ់តបត្រឡប់ទៅវិញ។ សូមបញ្ជាក់ថា នៅថ្ងៃ២៤កក្កដា២០២៥នេះទាហានថៃ បានបើកការបា ញ់ប្រ ហារ និងផ្លោងគ្រាប់ចូលដីកម្ពុជាចំនួន៨ទីតាំង ទាំងនៅសមរភូមិខេត្តឧត្តរមានជ័យ និងសមរភូមិខេត្តព្រះវិហារ តែកងទ័ពកម្ពុជាបានឆ្លើយតបត្រឡប់ទៅវិញ រហូតអាចគ្រប់គ្រងប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់មុំបីបានទាំងស្រុង និងយ៉ាងរឹងមាំបំផុត។(ដកស្រងពីFresh News)

Sophal Battambang

 ·អ្នកនាំពាក្យក្រសួងការពារជាតិថៃ ឧត្តមសេនីយទោ Winthai មានប្រសាសន៍ថា ចំពោះកម្ពុជាវាយប្រហារលើសតំបន់កំណត់ ព្រោះការប្រើប្រាស់អាវុធ និងប្រតិបត្តិការយោធាតាមច្បាប់ត្រូវតែស្ថិតក្នុងតំបន់មានកំណត់ ហើយមានតែគោលដៅយោធាប៉ុណ្ណោះ បើមិនចឹងទេនឹងប៉ះពាល់ដល់មុខមាត់កម្ពុជា ព្រោះវាផ្ទុយនឹងច្បាប់អន្តរជាតិ។ ចំណែក​យន្តហោះ F-16 វាយប្រហារ​កម្ពុជា​ចំនួន​ពីរ​លើក គឺ​ជា​ផ្នែក​នៃ​ប្រតិបត្តិការ​ប្រើប្រាស់​អាវុធ​ចម្ងាយ​ឆ្ងាយ​គាំទ្រ​ដោយ​ប្រើប្រាស់​យន្តហោះ។ វាត្រូវបានចាត់ទុកថាត្រឹមត្រូវ និងមិនប៉ះពាល់ដល់គោលដៅលើសពីទីតាំងកំណត់។ ដូច្នេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃប្រតិបត្តិការ។ ចំណែក​ភាគី​កម្ពុជា​វិញ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​នោះ យើង​នឹង​ត្រូវ​តាមដាន​បន្ត។  

អ្នកនាំពាក្យកងទ័ពបានមានប្រសាសន៍ថា ចំពោះការបាត់បង់របួស និងស្លាប់ភាគីកម្ពុជានោះ លោកមិនទាន់ទទួលបានព័ត៌មានផ្លូវការ និងមិនអាចប៉ាន់ស្មានថាតើប្រតិបត្តិការនេះនឹងចំណាយពេលប៉ុន្មានថ្ងៃនោះទេ។ ទោះ​ជា​យ៉ាង​ណា​លោក​ជឿ​ថា​វា​នឹង​ចំណាយ​ពេល​មួយ​រយៈ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ចង់​ឲ្យ​វា​បញ្ចប់​ទៅ​ដោយ​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ហ៊ុល ម៉ារ៉ា is with Hul Mara. កាសែតថៃបានផ្សាយថាយន្តហោះ

F-16ត្រូវបានកម្ពុជាបាញ់ធ្លាក់ចំនួន១គ្រឿងក្រោយកុងត្រាំឃេីញអោយលុបវិញព្រោះខ្មាស់ចិន

Sony Sin

សៀមវាមិនថតទាហានវាស្លាប់ និងរបួសផ្សាយទេ វាថតតែទីតាំងជនស៊ីវិលដែលខាងកម្ពុជាបាញ់ត្រូវប៉ុណ្ណោះ បើយើងថតទាហានយើងរបួស និងស្លាប់ គឺចាញ់ប្រៀបសៀមការទូតហើយ ព្រោះគេថាគេវាយតែគោលដៅយោកម្ពុជាប៉ុណ្ណោះ មិនបានវាយគោលដៅស៊ីវិលកម្ពុជាទេ...គួរឈប់ទៅ!

Pheng Vannak News

គិតត្រឹម​យប់​ម៉ោង​នេះ​ ប្រាសាទតាមាន់ធំ​ ប្រាសាទតាក្របី និងតំបន់មុំបី កងទ័ព​ដ៏អង់អាចក្លាហានរបស់យើងគ្រប់គ្រងសមរភូមិបានទាំងស្រុង​ !

Fresh News នេះជាបន្លាលួសដែលទាហានថៃ​ បានយកមករាយនៅប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយបន្ទាប់មកទាហានថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាយើង រហូតកងទ័ពកម្ពុជា បានប្រើសិទ្ធិការពារខ្លួន និងបានបាញ់តបតត្រឡប់ទៅវិញយ៉ាងចាស់ដៃ។ 

សូមបញ្ជាក់ថា នៅថ្ងៃនេះទាហានថៃ បានបើកការបាញ់ប្រហារ និងផ្លោងគ្រាប់ចូលដីកម្ពុជាចំនួន៨ទីតាំង ទាំងនៅសមរភូមិខេត្តឧត្តរមានជ័យ និងសមរភូមិខេត្តព្រះវិហារ តែកងទ័ពកម្ពុជាបានឆ្លើយតបត្រឡប់ទៅវិញ រហូតអាចគ្រប់គ្រងប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់មុំបីបានទាំងស្រុង និងយ៉ាងរឹងមាំបំផុត។


News Feed posts
Town News ពីជាយដែន÷គិតត្រឹមម៉ោង៥ និង៣០នាទីព្រឹកនេះ កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាយើងនៅតែឈរជើងយ៉ាងរឹងមាំនៅគ្រប់គោលដៅតាមខ្សែបន្ទាត់ព្រំដែន!

ព្រឹកមិញ ទាហានថៃស្លាប់៣នាក់ នៅប្រាសាទតាក្របី នៅពេលដែលទាហានថៃព្យាយាមវាយដណ្តើមកាន់កាប់ប្រាសាទតាក្របីវិញ។ វរសេនីយ៍ទោ Thawatchai Busapha របស់ថៃក៏ត្រូវបានទាហានខ្មែរបាញ់ស្លាប់នៅនឹងកន្លែងផងដែរ។ ប្រាសាទតាក្របីត្រូវបានទាហានខ្មែរគ្រប់គ្រងបាន១០០% កាលពីម្សិលមិញរហូតមកដល់ពេលនេះ ដោយគ្មានទាហានថៃគ្រប់គ្រងរួមជាមួយទាហានខ្មែរដូចកន្លងមកទៀតទេ។ ប្រាសាទតាមាន់ធំក៏ទាហានខ្មែរគ្រប់គ្រងបានទាំងស្រុងដែរនាពេលនេះ។

ហ៊ុល ម៉ារ៉ា is with Hul Mara.តាមព័ត៌មាន៣កញ្ជ្រែងចូលបន្ទាយភូមិភាគ២សៀម មេជេីងគោកវាបិទភ្នែកស្អាត បេីអាបាតឃ្លាំងចេញពីបន្ទាយផឹកទឹកអំពៅអាច….

No comments:

Post a Comment