RATH Dararoth/រ៉ាត់ ដារ៉ារ័ត្ន Border tensions reignited this week when Thai police fired tear gas and rubber bullets at Cambodian civilians in Prey Chan village, O’ Bei Chorn commune injuring at least 28 people. Samdech Moha Borvor Thipadei Hun Manet Prime Minister Kingdom of Cambodia sending letters to world leaders and ASEAN seeking for international support against Thailand’s unilateral actions that risk escalating the coflict.
ផែនទីបំភ្លៃដោយ រដ្ឋាភិបាលថៃ អំពី បង្គោលព្រំដែនឯកភាពគ្នា និង បង្គោលព្រំដែន មិនឯកភាពគ្នាករណីបង្គោលលេខ ៤២ គ្មានការឯកភាពីភាគីកម្ពុជា ប៉ុន្តែភាគីថៃ ប្រកាសថា កម្ពុជា ថៃ ឯកភាពគ្នា លើទីតាំងបង្គោលលេខ ៤២ និង លេខ ៤៣
Cambodia’s commitment to protecting our sovereignty through peaceful and diplomatic means, even as our people face aggression on the ground.
Kampuchea Thmey Daily 1h · “យើងមិនត្រូវទទួលយកនូវទស្សនាទានដែលថា «អ្នកខ្លាំងតែងតែត្រូវ» និង«អ្នកខ្សោយតែងតែរងទុក្ខដោយស្ងាត់ស្ងៀម» នោះទេ។”។ នេះគឺជាការថ្លែងរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៨ ខែកញ្ញា នេះ បន្ទាប់ពីកងកម្លាំងថៃ បានបំពាន ប្រើអំពើហិង្សាដ៏ព្រៃផ្សៃមកលើពលរដ្ឋ ព្រះសង្ឃ ស្ត្រីកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP 2m · ព្រះសង្ឃ និងកងកម្លាំងមិនប្រដាប់ដោយអាវុធ កំពុងបន្តប្រចាំការនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដោយគិតត្រឹមម៉ោង ៧៖៥០នាទីយប់នេះ ស្ថានភាពនៅភូមិព្រៃចាន់ ស្ថិតក្នុងភាពស្ងប់ស្ងាត់។ រូបថត៖ ខឹម សុវណ្ណារ៉ា / AKP
អវតារ ស. 4m · កម្ពុជាចេញសេចក្ដីថ្លែងការណ៍ប្រឆាំងយ៉ាងដាច់ខាតចំពោះចេតនារបស់ថៃប្រើប្រាស់ច្បាប់ប្រទេសខ្លួនលើពលរដ្ឋកម្ពុជា !
អវតារ ស. 1m · បណ្ឌិតច្រើនណាស់ដែលឆ្លើយតបនឹងលោក តាំង សារតា Taing Sarada មិនចំ ឬ មិនត្រូវ ? - ហេតុអ្វីអាមេរិកនិងស៊ុយអែត មិនហាមថៃប្រើ F-16 & Gripren វាយប្រហារលើកម្ពុជា ( ទៅតាមកុងត្រាទិញ ) ..? ព្រោះ US & ស៊ុយអែត ចង់ដឹងសមត្ថភាពការពារអាកាសរបស់ចិនដែលទើបលក់អោយកម្ពុជា ។ - ហេតុអ្វីចិនហាមមិនអោយខ្មែរប្រើប្រព័ន្ធការពារអាកាស ? ព្រោះមិនប្រាកដថាមានប្រសិទ្ធភាព១០០% : បើបាញ់ធ្លាក់ F -16 ឬ Gripren នោះអាមេរិកអាម៉ាស់អាចនឹងរុញអោយថៃបន្តសង្គ្រាមដោយលក់អាវុធបន្ថែម និងបង្កើនសមត្ថភាពទ័ពអាកាស F-22 ឬ F-35 អោយទៅថៃ ...ចិនខាត ខ្មែរក៏ខាត តែថៃចំណេញ , ...បើបាញ់មិនធ្លាក់ ឬ រត់មិនចំគោលដៅនោះចិននឹងទទួលការអាម៉ាស់ ទីផ្សារអាវុធត្រូវចប់ ..ឥទ្ធិពលចិនលើកម្ពុជា និងអាស៊ានត្រូវចុះខ្សោយ..។ - ហេតុអ្វីចិនហ្វឹកហ្វឺនទ័ពអាកាសថៃ ? ព្រោះពង្រីកទីផ្សាអាវុធ ( យន្តហោះ , នាវាមុជទឹក ) ប្រជែងអាមេរិក ។ - ហេតុអ្វី វៀតណាម -ថៃ ពង្រឹងទំនាក់ទំនងវិស័យយោធា ? ព្រោះជានយោបាយដៃ ១០០ ដែលវៀតណាមធ្វើជោគជ័យជាង ៥០ ឆ្នាំហើយ ។ ........... នៅមានរឿងរ៉ាវច្រើនទៀត ប៉ុន្តែមិនទាន់មានសំណួរ
ថៃយកផែនទីបង្ហាញលក្ខណៈភូមិសាស្ដ្រនិងទីតាំងបង្គោលព្រំដែនមកគូសបន្លំជាខ្សែព្រំដែននៅភូមិព្រៃចាន់
ដោយ៖ ពេញ ផេង 21-09-2025 10:02 am
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានប្រកាសថា តំបន់ភូមិព្រៃចាន់គឺជាតំបន់ដែលភាគីកម្ពុជា-ថៃ ពុំទាន់បានឯកភាពគ្នាខណ្ឌសីមានៅលើដីជាក់ស្ដែងនោះទេ ហើយទិន្នន័យដែលកងទ័ពភូមិន្ទថៃបង្ហោះលើហ្វេសប៊ុកគឺជាព័ត៌មានមិនពិត។ ការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺបន្ទាប់ពីមានការបង្ហោះផ្សាយព័ត៌មានតាមរយៈគណនីហ្វេសប៊ុកមានឈ្មោះ “Royal Thai Army: Update” កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ដ្រ និងទីតាំងបង្គោលព្រំដែនមកគូសវាសបន្ថែម នាំឱ្យមានការយល់ច្រឡំថា ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចុះហត្ថលេខាទទួលស្គាល់ខ្សែព្រំដែនជាផ្លូវការនៅតំបន់ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២និងលេខ៤៣។
តាមរយៈសេចក្ដីប្រកាសបដិសេធចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបំភ្លឺបីចំណុចដូចខាងក្រោម៖
- ១. ឯកសារដែលបានបង្ហាញក្នុងគណនីហ្វេសប៊ុកខាងលើនេះ គឺជាប្លង់បង្ហាញលក្ខណៈភូមិសាស្ដ្រ និងទីតាំងបង្គោលព្រំដែនដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ស្ដីពីលទ្ធផលនៃការរុករកទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ ដែលបានបោះនាសម័យបារាំងប៉ុណ្ណោះ ហើយពុំមែនជាផែនទី ឬជាឯកសារដែលបញ្ជាក់ពីខ្សែព្រំដែនឡើយ។
- ២. ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានយកទិន្នន័យនៅក្នុងប្លង់បង្ហាញលក្ខណៈភូមិសាស្ដ្រ និងទីតាំងបង្គោលព្រំដែនខាងលើមកគូសក្លែងបន្លំជាខ្សែព្រំដែននៅលើផែនទីរូបភាពផ្កាយរណប ដើម្បីបំភាន់សាធារណជនជាតិ និងអន្ដរជាតិឱ្យមានការភាន់ច្រឡំថា ខ្សែព្រំដែនដែលខ្លួនបានគូសក្លែងបន្លំនេះ គឺជាខ្សែព្រំដែនដែលបានឯកភាពដោយក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ។
- ៣. តំបន់ភូមិព្រៃចាន់ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២ និង៤៣ គឺជាតំបន់ដែលភាគីទាំងពីរពុំទាន់បានឯកភាពគ្នាខណ្ឌសីមានៅលើដីជាក់ស្ដែងនៅឡើយ ហើយកិច្ចការនេះត្រូវដោះស្រាយដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ និងគ្មានយន្ដការ ឬស្ថាប័នណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយ។
ដូច្នេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុងចំពោះព័ត៌មានមិនពិត ក្លែងក្លាយ ដែលគណនីហ្វេសប៊ុកឈ្មោះ “Royal Thai Army: Update” បានបង្ហោះផ្សាយ និងសូមអំពាវនាវដល់សាធារណជនជាតិ និងអន្ដរជាតិទាំងអស់កុំជឿ និងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះតទៅទៀត។
សូមបញ្ជាក់ថា អាជ្ញាធរខេត្ដបន្ទាយមានជ័យថ្មីៗនេះ ក៏បានផ្ញើលិខិតទៅកាន់អភិបាលខេត្ដស្រះកែវរបស់ថៃផងដែរ សុំឱ្យរក្សាស្ថានភាពដើមឈប់ចូលមករាយលួសបន្លា ឬបំពានភូមិឋានរបស់ពលរដ្ឋខ្មែរតទៅទៀត ហើយទុកការងារនេះឱ្យស្ថាប័នមានសមត្ថកិច្ចដោះស្រាយដោយសន្ដិវិធី។ ប៉ុន្ដែកងទ័ពថៃបានបញ្ជាក់មកវិញថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវបានស្នើឱ្យជម្លៀសចេញពីគ្រប់ទីតាំងទាំងអស់ដែលថៃអះអាងថាស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្ដស្រះកែវ ហើយគម្រោងនៃការផ្លាស់ប្ដូរនេះត្រូវដាក់ជូនទៅអាជ្ញាធរខេត្ដស្រះកែវឱ្យបានមុនកិច្ចប្រជុំGBCនៅថ្ងៃទី១០ ខែតុលាខាងមុខ។ បន្ថែមលើនេះកងទ័ពថៃថែមទាំងបានបញ្ជាក់ថា អាជ្ញាធរខេត្ដស្រះកែវបានត្រៀមជាស្រេច ក្នុងការប្រើប្រាស់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នករំលោភលើដែនអធិបតេយ្យ បំផ្លិចផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ ឬក៏ប្រើហិង្សាលើមន្ត្រីនិងប្រជាពលរដ្ឋថៃ ដោយអនុលោមតាមច្បាប់របស់ថៃ៕ដោយ៖ពេញ ផេង
កម្ពុជា-ថៃ ឯកភាពទទួលស្គាល់បង្គោលព្រំដែនចំនួន ៤២ បង្គោល ក្នុងចំណោម ៧៤ បង្គោល បោះសម័យអាណានិគមបារាំងបានផុស ១១ ខែ មុន នៅ ថ្ងៃចន្ទ ២៨ តុលា ២០២៤ដោយ Dy Bunnara
មន្រ្តីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់ថា កម្ពុជានិងថៃបានឯកភាពគ្នាលើបង្គោលព្រំដែនចំនួន ៤២ ក្នុងចំណោមបង្គោលព្រំដែនសរុបចំនួន ៧៤ ដែលបានបោះក្នុងសម័យអាណានិគមបារាំងពីឆ្នាំ ១៩១៩ ដល់ឆ្នាំ ១៩២០។
លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់នៅក្នុងឱកាសធ្វើបទបង្ហាញស្តីពី “របៀបរបបនៃដំណើរទស្សនកិច្ច និងកម្មវិធីទស្សនកិច្ចនៅខេត្តទិសឦសាន” កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ធ្វើឡើងផ្អែកលើគោលការណ៍ ៣ ជាមូលដ្ឋាន៖
- ១. គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលបន្សល់ទុកដោយអាណានិគម (Uti Possidetis) គឺបណ្តាផែនទីដែលជាលទ្ធផលនៃកិច្ចការខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង-សៀម និងឯកសារដទៃទៀតដែលទាក់ទងទៅនឹងការអនុវត្តន៍អនុសញ្ញា ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ រវាងបារាំង-សៀម
- ២. អនុសញ្ញាបារាំង-សៀម ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ (ដែលបានកែប្រែអត្ថន័យនៃសន្ធិសញ្ញា ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ ១៨៩៣ ទាក់ទងទៅនឹងដែនដី និងការព្រមព្រៀងដទៃទៀត) និងសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ព្រមទាំងពិធីសារស្តីពីការកំណត់ព្រំដែនដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញា ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧
- ៣. គោលការណ៍ច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិលើវិស័យកំណត់ព្រំដែន ពាក់ព័ន្ធលទ្ធផលលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ លោក ឡាំ ជា បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ ភាគីទាំងពីរបានចុះវាស់វែង និងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំង ៧៤ ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ចន្លោះឆ្នាំ១៩១៩-១៩២០ ដោយទទួលបានលទ្ធផលបានឯកភាពគ្នាលើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនចំនួន ៤២ បង្គោល និងពុំទាន់ឯកភាពគ្នាចំនួន ៣២ បង្គោល។
បង្គោលព្រំដែន ៣២ មិនទាន់ឯកភាពទេ បើតាមលោកឡាំ ជា ដោយសារទីតាំងបង្គោលខ្លះបាត់ និងកន្លែងខ្លះទីតាំងមិនពិតប្រាកដ។ ជាមួយគ្នានេះ ភាគីប្រទេសទាំងពីរក៏បានឯកភាពគ្នាជួសជុលបង្គោលព្រំដែនចំនួន ២៤ បង្គោល ក្នុងចំណោម ៤២ បង្គោល ដែលបានឯកភាពគ្នា ដោយជួសជុលឱ្យដូចគំរូដើមនៃបង្គោលព្រំដែនសម័យបារាំង។
លោក ឡាំ ជា បានអះអាងថា នៅពេលបារាំងធ្វើព្រំដែនជាមួយសៀមនៅឆ្នាំ ១៩០៨ និង ១៩០៩ ប្រើប្រាស់បន្ទះដែកក្រាស់ធំបោះនៅលើដើមឈើជាតម្រុយព្រំដែន ទើប ១០ ឆ្នាំក្រោយមក នៅឆ្នាំ ១៩១៩ ដល់ ១៩២០ បានចុះបោះបង្គោលជាបេតុងនៅលើដីជាក់ស្តែង។
លោក ឡាំ ជា បានគូសបញ្ជាក់ថា កិច្ចការបោះបង្គោលព្រំដែនជាមួយប្រទេសថៃមានភាពយឺតយ៉ាវ ដោយសារខាងភាគីថៃមានបញ្ហាផ្ទៃក្នុង។
ទាក់ទងការអភិវឌ្ឍតាមព្រំដែន លោកឡាំ ជា ថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ ដោយបានស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែង ៤៥៥,៥០ គ.ម៕
យោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ ដែលជាកិច្ចព្រមព្រៀងកំណត់ព្រំដែនរវាងកម្ពុជាដែលស្ថិតក្រោមអាណាព្យាបាលបារាំង និងព្រះរាជាណាចក្រស្យាម (សៀម) ហើយបានបង្កើតជាគណៈកម្មការចម្រុះបារាំង-សៀមដើម្បីកំណត់ព្រំដែនជាក់លាក់ដោយបានបោះបង្គោលកំណត់ព្រំដែនសរុបចំនួន ៧៤បង្គោល នៅតាមខ្សែបន្ទាត់ព្រំដែនជាង៨០០គ.ម។ ក្នុងចំណោមទាំង ៧៤បង្គោលនោះ គេបានបែងចែកជា ៣ប្រភេទ ទៅតាមសណ្ឋានខ្សែបន្ទាត់ព្រំដែនដែលរួមមាន៖
- 1. នៅតាមខ្សែបន្ទាត់ត្រង់នៅលើដីគោក មានសរុប ២១បង្គោល រយៈចម្ងាយ ៥៨គ.ម
- 2. នៅតាមខ្សែបន្ទាត់មាត់ទឹក ឬក្នុងទឹក មានសរុប ១៩បង្គោល រយៈចម្ងាយ ២១៦គ.ម
- 3. នៅតាមខ្សែបន្ទាត់ព្រំដែនដោយកំណត់តាមខ្សែអង្កត់ទឹកហូរ (Watershed Line) មានសរុប ៣៤បង្គោល រយៈចម្ងាយ ៥២៤គ.ម
បើទោះជាមានសន្ធិសញ្ញាបារាំង-សៀមនេះហើយក៏ដោយ ប៉ុន្តែបញ្ហាវិវាទនៅតែបន្តកើតមានតាំងពីពេលនោះ រហូតដល់បច្ចុប្បន្ននេះ ដោយគិតមកដល់ត្រឹមកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ភាគីទាំងពីរព្រមព្រៀងគ្នាលើទីតាំងបង្គោលចំនួន ៤២ហើយនឹងបន្តយន្តការប្រើប្រាស់បច្ចេកវិជ្ជា LIDAR ដើម្បីកំណត់ចំណុចដែលសេសសល់។ ចំពោះបណ្តាបង្គោលដែលពុំទាន់ឯកភាពនោះហើយ ដែលសុទ្ធតែបាននាំមករកជម្លោះវិវាទមិនចេះចប់ មិនចេះហើយរវាងប្រទេសទាំងពីរ។ បង្គោលពុំទាន់ឯកភាពមានចំនួន៣២បង្គោលដែលបង្គោលទាំងនោះស្ថិតនៅទីតាំងមិនប្រក្រតីឬថៃរំកិលបង្គោលទាំងនោះចូលមកដីខ្មែរដែលខុសពីទីតាំងចាស់និងទីតាំងបង្គោលខ្លះបានបាត់បង់។ ជាក់ស្តែង លោក ហ៊ុន ម៉ាណែត និយាយថា បង្គោលលេខ៧៣(រូបថតទី៣) នៅចាំយាមខេត្តកោះកុងមិនទាន់ឯកភាពគ្នាដោយសារទីតាំងបង្គោលលេខ៧៣មិនស្ថិតនៅទីតាំងដើម។
គួរបញ្ជាក់ផងដែរថាកាលណាយើងនិយាយអំពីបង្គោលព្រំដែន គឺមាន ៣ប្រភេទសំខាន់ៗគឺ៖
- ទី១. បង្គោលមេ ឬបង្គោលឡាក់
- ទី២. បង្គោលបំពេញបន្ថែម
- ទី៣. បង្គោលតម្រុយព្រំដែន
សម្រាប់បង្គោលឡាក់ព្រំដែនរវាងកម្ពុជា-ថៃទាំង ៧៤នេះ បង្គោលទី១ បោះនៅលើទីតាំងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់នឹងស្រុកភូសិង្ហ ខេត្តស៊ីសាកេត រីឯបង្គោលឡាក់ទី៧៣ គឺស្ថិតនៅក្នុងមូលដ្ឋាននៅចាំយាមខេត្តកោះកុង ជាប់នឹងស្រុកខ្លងយ៉ៃ ខេត្តត្រាត។ ចាប់ពីបង្គោលទី១ ទៅតំបន់មុំបី(កម្ពុជា-ឡាវ-ថៃ) ខេត្តព្រះវិហារគ្មានបង្គោលព្រំដែនទេ ប៉ុន្តែមានផែនទី។ ផែនទីខ្នាត ១/២០០ ០០០ (រូបថតទី៧) ជាផែនទីឧបសម្ពន្ធ័ភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និង១៩០៧ មានចំនួន១១ផ្ទាំងហើយគូសនៅឆ្នាំ១៩០៨ ប៉ុន្តែទីតាំងមួយចំនួន ថៃបានប្រើប្រាស់ផែនទីខ្នាត ១/៥០ ០០០ (រូបថតទី៨) ដែលគូសដោយឯកតោភាគីដោយអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិថៃលោក ភិបុលសង្រ្គាម នៅឆ្នាំ១៩៣៦ ដែលធ្វើអោយមានជម្លោះព្រំដែនមិនចេះចប់។
បង្គោលព្រំដែនសរុបចំនួន ៧៤ ដែលបានបោះក្នុងសម័យអាណានិគមបារាំងពីឆ្នាំ១៩១៩ ដល់ឆ្នាំ ១៩២០។
ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ធ្វើឡើងផ្អែកលើគោលការណ៍ ៣ ជាមូលដ្ឋាន៖
១. គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលបន្សល់ទុកដោយអាណានិគម (Uti Possidetis) គឺបណ្តាផែនទីដែលជាលទ្ធផលនៃកិច្ចការខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង-សៀម និងឯកសារដទៃទៀតដែលទាក់ទងទៅនឹងការអនុវត្តន៍អនុសញ្ញា ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ រវាងបារាំង-សៀម។
២. អនុសញ្ញាបារាំង-សៀម ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ (ដែលបានកែប្រែអត្ថន័យនៃសន្ធិសញ្ញា ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ ១៨៩៣ ទាក់ទងទៅនឹងដែនដី និងការព្រមព្រៀងដទៃទៀត) និងសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ព្រមទាំងពិធីសារស្តីពីការកំណត់ព្រំដែនដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញា ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧។
៣. គោលការណ៍ច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិលើវិស័យកំណត់ព្រំដែន។
ភាគីប្រទេសទាំងពីរក៏បានឯកភាពគ្នាជួសជុលបង្គោលព្រំដែនចំនួន ២៤ បង្គោល ក្នុងចំណោម ៤២ បង្គោល ដែលបានឯកភាពគ្នា ដោយជួសជុលឱ្យដូចគំរូដើមនៃបង្គោលព្រំដែនសម័យបារាំង។
នៅពេលបារាំងធ្វើបង្គោលព្រំដែនជាមួយសៀមនៅឆ្នាំ ១៩០៨ និង ១៩០៩ ប្រើប្រាស់បន្ទះដែកក្រាស់ធំបោះនៅលើដើមឈើជាតម្រុយព្រំដែន ទើប ១០ ឆ្នាំក្រោយមក នៅឆ្នាំ ១៩១៩ ដល់ ១៩២០ បានចុះបោះបង្គោលព្រំដែនដោយចាក់ជាបេតុងនៅលើដីជាក់ស្តែង។

No comments:
Post a Comment