ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Tuesday, August 19, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២០ខែ សីហា ឆ្នាំ២០២៥

Kham phouri  1d  · កម្ពុជា​-ថៃ​ ឯកភាពទទួលស្គាល់​បង្គោល​ព្រំដែន​ចំនួន ៤២ បង្គោល ក្នុង​ចំណោម ៧៤ បង្គោល បោះ​​សម័យ​អាណានិគម​បារាំង  មន្រ្តី​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​គូស​បញ្ជាក់​ថា កម្ពុជា​និង​ថៃ​បាន​ឯកភាព​គ្នា​លើ​បង្គោល​ព្រំដែន​ចំនួន ៤២ ក្នុង​ចំណោម​បង្គោល​ព្រំដែន​សរុប​ចំនួន ៧៤ ដែល​បាន​បោះ​ក្នុង​សម័យ​អាណានិគម​បារាំង​ពី​ឆ្នាំ ១៩១៩ ដល់ឆ្នាំ ១៩២០។ លោក ឡាំ ជា រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​គូស​បញ្ជាក់​នៅ​ក្នុង​​ឱកាស​ធ្វើ​បទ​បង្ហាញ​ស្តីពី “របៀប​របប​នៃ​ដំណើរ​ទស្សនកិច្ច និង​កម្មវិធី​ទស្សនកិច្ច​នៅ​ខេត្ត​ទិស​ឦសាន” កាលពី​ថ្ងៃទី០៦ ខែ​កញ្ញា ឆ្នាំ២០២៤ កន្លងទៅ​ថា ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-ថៃ ធ្វើ​ឡើង​ផ្អែក​លើ​គោលការណ៍ ៣ ជា​មូលដ្ឋាន៖ ១. គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ ដែល​បន្សល់ទុក​ដោយ​អាណានិគម (Uti Possidetis) គឺ​បណ្តា​ផែនទី​ដែល​ជា​លទ្ធផល​នៃ​កិច្ចការ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់​ព្រំដែន​ឥណ្ឌូចិន-សៀម ដែល​បង្កើត​ឡើង​តាម​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា ឆ្នាំ​១៩០៧ រវាង​បារាំង-សៀម និង​ឯកសារ​ដទៃ​ទៀតដែល​ទាក់ទង​ទៅ​នឹង​ការ​អនុវត្តន៍​អនុសញ្ញា ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ រវាង​បារាំង-សៀម ២. អនុសញ្ញា​បារាំង-សៀម ចុះថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ១៩០៤ (ដែល​បាន​កែប្រែ​អត្ថន័យ​នៃ​សន្ធិសញ្ញា ចុះ​ថ្ងៃទី៣ ខែ​តុលា ឆ្នាំ ១៨៩៣ ទាក់ទង​ទៅ​នឹង​ដែនដី និង​ការព្រមព្រៀង​ដទៃ​ទៀត) និង​សន្ធិសញ្ញា ចុះ​ថ្ងៃទី២៣ ខែ​មីនា ឆ្នាំ១៩០៧ ព្រម​ទាំង​​ពិធីសារស្តីពី​ការ​កំណត់​ព្រំដែន​ដែល​ជា​ឧបសម្ព័ន្ធ​នៃ​សន្ធិសញ្ញា ចុះ​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧ ៣. គោលការណ៍​ច្បាប់​អន្តរជាតិ និង​ឧត្តមានុវត្តន៍​អន្តរជាតិ​លើ​វិស័យ​កំណត់​ព្រំដែន ពាក់ព័ន្ធ​លទ្ធផល​​លើ​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-ថៃ លោក ឡាំ ជា បាន​គូស​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ភាគី​ទាំងពីរ​បាន​ចុះ​វាស់វែង​ និង​ស្វែង​រក​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​ទាំង ៧៤ ដែល​បាន​បោះ​ដោយ​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម ​ចន្លោះឆ្នាំ​១៩១៩-១៩២០ ដោយ​ទទួល​បាន​លទ្ធផល​បាន​ឯកភាព​គ្នា​លើ​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​ចំនួន ៤២ បង្គោល និង​ពុំ​ទាន់​ឯកភាព​គ្នា​ចំនួន ៣២ បង្គោល។ បង្គោល​ព្រំដែន ៣២ មិនទាន់​ឯកភាព​ទេ បើ​តាម​លោក​ឡាំ ជា ដោយសារ​ទីតាំង​បង្គោល​ខ្លះ​បាត់ និង​កន្លែង​ខ្លះ​ទីតាំង​មិន​ពិតប្រាកដ។ ជាមួយ​គ្នា​នេះ ភាគីប្រទេសទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ជួសជុល​បង្គោល​ព្រំដែន​ចំនួន ២៤ បង្គោល ក្នុង​ចំណោម ៤២ បង្គោល ដែល​បាន​ឯកភាព​គ្នា ដោយ​ជួសជុល​ឱ្យ​ដូច​គំរូ​ដើម​នៃ​បង្គោល​ព្រំដែន​សម័យ​បារាំង។ លោក ឡាំ ជា បាន​អះអាង​ថា នៅ​ពេល​បារាំង​ធ្វើ​ព្រំដែន​ជាមួយ​សៀម​នៅ​ឆ្នាំ ១៩០៨ និង ១៩០៩ ​ប្រើប្រាស់​បន្ទះ​ដែក​ក្រាស់​ធំ​បោះ​នៅ​លើ​ដើមឈើជា​តម្រុយ​ព្រំដែន ទើប​ ១០ ឆ្នាំ​ក្រោយ​មក​ នៅ​ឆ្នាំ ១៩១៩ ដល់ ១៩២០ បាន​ចុះ​បោះ​បង្គោល​ជា​បេតុង​នៅ​លើ​ដី​ជាក់ស្តែង​។ អត្ថបទដោយ៖ ដោយ Dy Bunnara  #កម្ពុជាថ្មី

សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ ដោយយោងលើវិបត្តិនយោបាយសៀម ក្នុងប្រទេសថៃពេលនេះវាបាននឹងកំពុង បង្ករការតានតឹងផ្នែកយោធា មិនត្រឹមតែជាមួយ កម្ពុជាទេ សូម្បី ម៉ាឡេស៊ី ភូមារ និង ឡាវ ក៍មានស្ថានការណ៍ស្រដៀងៗគ្នា។ ប្រទេសថៃ មាន ៣ បក្សសម្ព័ន្ធធំៗ ដែលបង្កើតជារដ្ឋាភិបាលស្របច្បាប់ និងរដ្ឋាភិបាលស្រម៉ោល រួចមាន រដ្ឋាភិបាលអាវក្រហម រដ្ឋាភិបាលអាវខៀវ និង រដ្ឋាភិបាលអាវលឿង។ នៅថៃខាត្បូង ឬ រដ្ឋាភិបាល បាតានី កំពុងបះបោរទាមទារឯករាជ្យផ្តាច់ទឹកដីចេញពី ប្រទេសថៃ។ បាតានី សុងក្លា ជាអតីតរដ្ឋដែលចុះសន្ធិសញ្ញា បារាំង សៀម ក្រោយមក សៀម បានលើកទ័ពចូលឈ្លានពាន ផ្តាច់ទឹកដី បាតានី យកចូលជាទឹកដី សៀម និង សើរើឡើងវិញ ខ្សែព្រំដែនទឹក កោះគុតជាមួយកម្ពុជា។

Chan Born 2m  · Shared with Public ព្រំដែន កម្ពុជា ថៃ៖ កងទ័ពថៃ និង កងទ័ពសៀមកំពុងរួមគ្នាសម្តែងឆាកល្ខោននយោបាយ Political theather អំពីគ្រាប់មីនដែលដាក់ដោយកងទ័ពកម្ពុជា។ កងទ័ពថៃ កងទ័ពសៀមលើកសម្រុកចូលមកឈ្លានពានទឹកដីកម្ពុជាតាមផែនទីគូសខ្លួនឯង ធ្វើឲ្យកម្ពុជា និង អន្តរជាតិប្រឆាំងជំទាស់រហូតបង្ករជាសង្រ្គាមព្រំដែន ដូច្នេះ សៀម ថៃ ត្រូវកែរស្ថានការណ៍ទៅជា កម្ពុជាដាក់មីនវិញ ពី ប្រទេសថៃស្នើរថវិការរាល់ឆ្នាំពី សេវាកម្មដោះមីនអង្គការសហប្រជាជាតិ UNMAS ដើម្បីមកដោះមីនក្នុងប្រទេសថៃ ដូចមានក្នុងផែនទីនេះស្រាប់ ដូច្នេះកន្លែងណាថៃដោះមីន ទីនោះជាទឹកដីថៃ ! ហេតុនេះ ថៃ លើករឿង កម្ពុជាដាក់មីនក្នុងទឹកដី !!។

ស៊ន សុភក្រ្ត-Sorn Sopheak 6h  · ទាហានថៃ កំពុងដឹកនាំភាពយន្តដាក់មីនតាមព្រំដែន។ តែយកតួសម្តែងធ្វើជាទាហានខ្មែរ។ សូមសរសើរដែលពូកែខាងបង្កើតរឿងប្រឌិតបានល្អ។

Kham Phouri
ដោយបានឃេីញអត្ថបទដ៏ល្អរបស់ លោក​ Arnaud darc   ខ្ញុំសាកល្បងប្រែតាមហ្គូហ្គល​ និងកែសម្រួលខ្លះៗ​ ដែលយកជាការបាន៧០%​ សម្រាប់ជាការចំណេះ​ និងការចងចាំផ្ទាល់ខ្លួនទៅថ្ងៃក្រោយ។ 
Ban Nong Chan៖ ហេតុអ្វី​បាន​ជា​ថៃ​ត្រូវ​តែ​ពន្យល់​ជា​បន្ទាន់​នូវ​ការ​ទាមទារ​ភ្លាមៗ​របស់​ខ្លួន
ឥឡូវ​នេះ កងទ័ព​ថៃ​ចោទ​ថា​ជន​ស៊ីវិល​កម្ពុជា​បាន​«​ទន្ទ្រាន​យក​ដី​ថៃ​នៅ​ Ban Nong Chan ដោយ​ចង្អុល​ទៅ​ផ្ទះ​ប្រហែល ២០០​ខ្នង។ ប៉ុន្តែនៅពេលដែលសហគមន៍អន្តរជាតិទាមទារឱ្យមានការពន្យល់ សំណួរមួយគឺប្រសិនបើការតាំងទីលំនៅទាំងនេះពិតជារំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃ ហេតុអ្វីបានជាទីក្រុងបាងកកទេីបតែបង្កើនការជូនដំណឹងនៅពេលនេះ​ បន្ទាប់ពីភាពស្ងៀមស្ងាត់ជាក់ស្តែងជាច្រើនទសវត្សរ៍?
1. ភូមិដែលអាចមើលឃើញយូរ នៅតែមិនអើពើ
គ្រួសារ​ខ្មែរ​បាន​ចាប់​ផ្តើម​តាំង​ទី​លំនៅ​ក្នុង​បានណងចាន់​ក្នុង​ចុង​ទសវត្សរ៍​ឆ្នាំ 1970 និង 80 ដោយ​ភៀស​ខ្លួន​ចេញ​ពី​ជម្លោះ និង​អំពើ​ឃោរឃៅ​របស់​របប​ខ្មែរ​ក្រហម។ ជំរំដែលគ្រប់គ្រងដោយ UNHCR ដូចជា Nong Chan និង Khao I Dang បានសម្របសម្រួលការធ្វើចំណាកស្រុកនេះ។​ ខណៈពេលដែលមនុស្សជាច្រើនបានធ្វើមាតុភូមិនិវត្តន៍តាមពេលវេលា ខ្លះនៅតែនិងសាងសង់ផ្ទះអចិន្ត្រៃយ៍ដែលអាចមើលឃើញនៅក្នុងរូបភាព Google Earth ពីឆ្នាំ 2005 ឆ្នាំ 2010 និងឆ្នាំ 2015 មុនពេលការទាមទារឆ្នាំ 2025 របស់ប្រទេសថៃ។
ផ្ទះទាំងនេះបានពង្រីកត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីការល្បាតរបស់ថៃសកម្ម។ ប្រសិនបើទីក្រុងបាងកកចាត់ទុកថាពួកគេខុសច្បាប់ ហេតុអ្វីបានជាមិនមានការជំទាស់នៅឆ្នាំ 1995, 2005, ឬ 2015? ហេតុអ្វីពេលនេះ?
2. សកម្មភាពរបស់ទីក្រុងបាងកក ផ្ទុយនឹងការសន្យារបស់ខ្លួន។
ប្រទេសថៃ និងកម្ពុជាបានព្រមព្រៀងគ្នាក្នុងឆ្នាំ 2000 ដើម្បីដោះស្រាយវិវាទតាមរយៈគណៈកម្មការព្រំដែនរួម (JBC) ដោយបញ្ជាក់ពីការបោះបង្គោលដែលកំពុងរង់ចាំនៅក្នុងតំបន់រួមទាំងស្រះកែវ។
លើសពីនេះទៅទៀត ក្នុងនាមជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន (១៩៧៦) ប្រទេសថៃបានសន្យាដោះស្រាយជម្លោះដោយសន្តិវិធី។
3. សមយុទ្ធនយោបាយដែលបានកែច្នៃឡើងវិញ
*វិវាទ​ព្រំដែន​ត្រូវ​បាន​អូសទាញជា​ញឹកញាប់​ពេលវិបត្តិក្នុងស្រុក
ការប៉ះទង្គិចគ្នានៅប្រាសាទព្រះវិហារ (២០០៨-២០១១) បានកើតឡើងចំពេលមានវិបត្តិនយោបាយថៃ ដោយជាតិនិយមប្រើដើម្បីប្រមូលផ្តុំការគាំទ្រពីសាធារណៈជន។
*លំនាំនេះកំពុងធ្វើម្តងទៀត
ចុងខែកក្កដាឆ្នាំ 2025 បាននាំមកនូវការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅ តាមាន់ធំ និងតាក្របី ដែលជាការអាក្រក់បំផុតក្នុងទសវត្សរ៍ - បានជម្លៀសមនុស្សជាង 300.000 នាក់គិតត្រឹមពាក់កណ្តាលខែសីហា ដោយបន្សល់ទុកនូវវិបត្តិមនុស្សធម៌។ 
ដូចដែលអ្នកប្រាជ្ញថៃ Puangthong Pawakapan កត់សំគាល់ ជាតិនិយមតាមព្រំដែនជារឿយៗដើរតួជា "ឧបករណ៍សម្រាប់យោធា " ក្នុងការបង្រួបបង្រួមភាពស្របច្បាប់ក្នុងប្រទេស។
4. សំណួរថៃត្រូវតែឆ្លើយ
- ហេតុអ្វីបានជាផ្ទះទាំងនេះត្រូវបានអត់ឱនឱ្យអស់រយៈពេលជាច្រើនទសវត្សរ៍ក្រោមការឃ្លាំមើលយ៉ាងច្បាស់លាស់?
- ហេតុអ្វីបានជារំលេច Ban Nong Chan តែបន្ទាប់ពីមានការរិះគន់ជុំវិញជម្លោះថ្មីៗនេះ?
- ហេតុអ្វីបានជាមិនអើពើ JBC - វេទិកាប្រទេសថៃបានយល់ព្រមសម្រាប់ការគ្រប់គ្រងជម្លោះបែបនេះ?
បើគ្មានចម្លើយដែលអាចជឿទុកចិត្តបាន Ban Nong Chan ហាក់ដូចជាមិនសូវមានអំពីអធិបតេយ្យភាព និងច្រើនទៀតអំពីការផ្លាស់ប្តូរទីតាំងនយោបាយ។
5. ហានិភ័យផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចខ្ពស់ពេក
ផលវិបាកគឺធ្ងន់ធ្ងរ។ មនុស្សជាង 300,000 នាក់នៅតែត្រូវផ្លាស់ទីលំនៅ មនុស្សជាច្រើនប្រឈមមុខនឹងការលំបាកក្នុងខ្យល់មូសុង និងការត្រឡប់មកវិញមិនច្បាស់លាស់។
យោងតាមផែនទី Google Maps (ខែសីហា ឆ្នាំ 2025) - Ban Nong Chan ស្ថិតនៅចម្ងាយត្រឹមតែ 26 គីឡូម៉ែត្រប៉ុណ្ណោះ - ប្រហែល 32 នាទី។ 
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៖
- ការនាំចេញតាមព្រំដែនថៃបានធ្លាក់ចុះ 24% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមិថុនា។ ផលិតផលក្នុងស្រុកសរុបដែលបានព្យាករណ៍នឹងកើនឡើងដល់ 0.31% ប្រសិនបើការបិទនៅតែបន្ត។
- ការនាំចេញដំឡូងមីរបស់កម្ពុជាទៅកាន់ប្រទេសថៃបានកើនឡើងដល់ 130 លានដុល្លារក្នុងរយៈពេល 7 ខែដំបូង ដែលឥឡូវនេះមានហានិភ័យ។
ការរំខានទាំងនេះគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ទំនុកចិត្តរបស់អ្នកវិនិយោគ និងសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន។
6. ចលនាការទូត ប៉ុន្តែគ្មានដំណោះស្រាយពិតប្រាកដ
កិច្ចខិតខំប្រឹងប្រែងការទូតកំពុងដំណើរការ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងការព្រួយបារម្ភជាសាធារណៈអំពីជម្លោះនេះ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីដើមខែសីហា ដើម្បីដាក់ពង្រាយអ្នកឃ្លាំមើលបទឈប់បាញ់អាស៊ាន និងបានកំណត់ការពិភាក្សានៅក្រោមគណៈកម្មាធិការព្រំដែនទូទៅ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បន្ទាប់ពីកិច្ចប្រជុំត្រីភាគីបានរំលឹកឡើងវិញអំពីឆន្ទៈរបស់ទីក្រុងប៉េកាំងក្នុងការសម្រុះសម្រួល។ការអភិវឌ្ឍន៍ទាំងនេះបញ្ជាក់ពីទំនាញរបស់អាស៊ាន ប៉ុន្តែបញ្ហាស្នូលនៅតែមិនទាន់ដោះស្រាយបាន៖ ហេតុអ្វីបានជាប្រទេសថៃទើបតែបង្កើតជម្លោះទឹកដី?
7. ផ្លូវស្ថាបនាឆ្ពោះទៅមុខ
ដំណោះស្រាយដែលមានអត្ថន័យត្រូវតែមានអាទិភាពជាងវោហាសាស្ត្រ៖
- ដំណើរការ JBC ឡើងវិញជាមួយអ្នកសង្កេតការណ៍ផែនទីអាស៊ាន និងអង្គការសហប្រជាជាតិ ដើម្បីការងារបោះបង្គោលតម្លាភាព។
- ធ្វើជំរឿនរួមរបស់អ្នកស្រុក Ban Nong Chan ដែលផ្ទៀងផ្ទាត់ដោយអ្នកឃ្លាំមើលភាគីទីបី។
- អនុវត្តវិធានការកសាងទំនុកចិត្ត ដូចជាការល្បាតរួមគ្នា ឬតំបន់ការពារ ដើម្បីការពារជនស៊ីវិល និងស្តារពាណិជ្ជកម្មឡើងវិញ។
ជំហាន​ទាំងនេះ​នឹង​ការពារ​ជីវភាព​រស់នៅ រក្សា​បទដ្ឋាន​ក្នុង​តំបន់ និង​ផ្តល់​ឱ្យ​ប្រទេស​ទាំងពីរ​គ្របដណ្តប់​ផ្នែក​ការទូត ដោយ​បំប្លែង​វិបត្តិ​ទៅជា​កិច្ចសហប្រតិបត្តិការ។

ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK)
👉 ខ្លួនផ្ទាល់ដៃជាអ្នកសុីញេថា មិនឱ្យបង្កើត មិនពង្រីកទីតាំងទៅហួសរំលោភលើភាគីម្ខាងទៀត។ ហើយខ្លួនឯងដដែលហ្នឹងគាំទ្រផ្ទាល់មាត់ឱ្យរក្សាដាក់លួសបន្លាព័ទ្ធរំលោភឆៅៗចូលដីខ្មែរយ៉ាងកម្រោល។
🫵 តើសំដី និងទឹកបិចរបស់មន្រ្តីកំពូលក្រសួងការពារជាតិថៃមានតម្លៃឬទេ បើសុីញេនឹងដៃ ហើយរំលោភនឹងមាត់ និងសកម្មភាពរំលោភយកដីឆៅៗបែបនេះ ?
🫵 ពាក្យចាស់ពោលថា បើសត្រូវសាងកំហុស កុំឃាត់វា។ ការព័ទ្ធបន្លាលួស និងកង់ឡានយកទឹកដីខ្មែរធ្វើឱ្យកូនខ្មែរឈឺចាប់គ្រប់គ្នា តែពេលនេះបន្លាលួស និងកង់ឡានទាំងនោះ គឺជារូបភាពភស្តុតាងយ៉ាងច្បាស់ដូចថ្ងៃរះ ថ្កោលទោសថៃទៅដល់សាធារណៈមតិជាតិ និងអន្តរជាតិថា ទាហានថៃពិតជាឈ្លានពានដីខ្មែរយ៉ាងកម្រោល ទាំងកណ្តាលថ្ងៃត្រង់ ឥតលាក់លៀម។ ចំណែកកម្ពុជាគឺជាជនរងគ្រោះពិតប្រាកដ មិនមែនជាអ្នកឈ្លានពានដីថៃ ជាអ្នកផ្តើមបាញ់មុនដូចថៃខំបោកប្រាស់ បំភ័ន្តប្រាប់ពិភពលោកកន្លងមកនោះទេ។ ដោយសារអំពើលួចរុលចូលដីខ្មែរដូចរូបភាពដាក់រាយលួសបន្លារនេះហើយ ដែលមានកន្លែងខ្លះនៅសល់គ្រាប់មីនចាស់ៗ បានផ្ទុះដាច់ជើងជនឈ្លានពាន ទន្រ្ទានលួចដីគេ។ ដូច្នេះភស្តុតាងជាក់ស្តែងទាំងនេះមានតម្លៃជាអង្គហេតុផង និងជាអង្គច្បាប់ផង បកអាក្រាតអំពើឈ្លានពានយ៉ាងកម្រោលរបស់ទាហានថៃមកលើប្រទេសកម្ពុជា បង្ខំឱ្យថៃអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពច្បាប់អន្តរជាតិជាក់ជាមិនខាន។
👉 ទៅថ្ងៃមុខនេះ បន្លាលួស និងកង់ឡានទាំងនោះនឹងត្រូវរើចេញមិនខាន។ សូមបងប្អូនជឿទុកចិត្តលើការដឹកនាំដ៏ឈ្លាសវៃ និងពោពេញដោយបទពិសោធន៍សង្គ្រាម និងដោះស្រាយសន្តិភាពរបស់សម្តេចតេជោ សម្តេចធិបតី និងថ្នាក់ដឹកនាំជាតិ ពិតជានាំប្រទេសកម្ពុជាឈានទៅរកសុខសន្តិភាព ការពារបូរណភាពទឹកដីយ៉ាងពេញលេញជាក់ជាមិនខាន 🙏

Khmer Knowledge 5h  · អ្វីដែលឆ្ងល់នៅលេីរូបភាពដែលថៃថាទាហានលួចដាក់គ្រាប់ទី១​ ខ្សែដៃ​ តេីផលិតផលនេះផលិតនៅទីណា? ទី២​ គ្រាប់រូបភាពមិនបញ្ហាមុខច្បាស់? មិនដឹងទៅក្រុមណា? ទី៣​ ទូរស័ព្ទ​ម៉ាក់ POVA 6 Pro  ផ្ទាំងនេះកាត់ដាក់ក្រោយទេ​ បេីមែននៅលេីរូបហេីយ​ មិនដឹងថានៅពេលណា? ទូរស័ព្ទ​នេះខ្ញុំមិនដែលស្គាល់ផង​ មិនដឹងរេីសពីបង្គន់ណា? ទី៤​ តេីទូរស័ព្ទគេប្រហែសដល់ថ្នាក់មិនដាក់លេខកូដ​? ទី៥​ គ្មានអ្នកណាគេធ្វេីសកម្មភាពហេីយទុកវីដេអូឱ្យមេីលទេ។ ទី៦​ ឈប់សម្តែងទៅប្រូ​ នាំគ្នាចូលតុចរចាអនុវត្តបទឈប់បាញ់ឱ្យបានល្អ​ ហេីយឈប់ដេីរចូលដីគេ។ ទី៧​ កុំនិពន្ធរឿងថ្មីច្រេីនពេក។​ ទី៨​ ប្រេីវិធីសាស្រ្តគម្រាមទាហានយេីង​ ដែលវាចាប់ទៅ​ ឱ្យថតសម្តែង​ រកមេីលតេីគាត់មានឈ្មោះទម្រង់បែបនេះទេ​។​ ទី៩​ រូបភាពច្បាស់ល្អជាង​ 16 pro max ទៀត​ ទឹកដៃថតល្អ​ អ្នកជំនាញអាជីព។

Sothun Tevuth 6m  · តាមដឹង ឈ្មោះ ជុំ អេង ដូចជាត្រូវទាហានសៀមចាប់នៅក្រោយបទឈប់បាញ់ថ្ងៃ28 ខែកក្កដា មកម៉េស ម៉េចបានមានរូបភាពដាក់មីនទាំងដែលពេលនេះគាត់កំពុងស្ថិតនៅក្រោមកណ្តាប់ដៃសៀមនៅឡើយ។ មួយទៀតបើប្រាកដថារូបភាពនេះពិតជាយកចេញពីទូរស័ព្ទទាហានកម្ពុជាដែលរើសបានមែន បង្ហាញតែ app ដែលមានក្នុងទូរស័ព្ទ រូបភាព ទិន្នន័យឆាត សារសម្លេងនានាដែលមាន បញ្ចេញឲ្យអស់មក ប្រជាជនកម្ពុជាចេះថ្លឹងថ្លែងដឹងហើយថានឹងជាទូរស័ព្ទទាហានជនជាតិខ្លួនឯងឬអត់នោះ ព្រោះបរិបទរស់នៅក្នុងសង្គមកម្ពុជាគឺគេមើលដឹងថាប្រជាជនខ្លួនចូលចិត្តអ្វី មិនចូលចិត្តអ្វីហើយ😂😆🤭

The Nation Thailand  6h  · Royal Thai Navy reports discovery of evidence linked to landmine use near Thai-Cambodian border . On Tuesday, the Royal Thai Navy’s Humanitarian Mine Action Unit, working in the Phu Makua area of Si Sa Ket province alongside the 132nd Infantry Company, found a mobile phone believed to have been left behind by Cambodian soldiers. . According to officials, the device contained photographs and video clips showing Cambodian troops holding PMN-2 anti-personnel landmines, along with audio recordings in the Khmer language that appeared to describe how the landmines were to be used near the border. . The files carried timestamps, which the Navy said could serve as supporting evidence of activities in the area. The material has since been handed over to Royal Thai Army units for further examination and official procedures.

Khaosod English 
The Royal Thai Navy released video clips on Aug. 19 showing Cambodian soldiers used PMN-2 anti-personnel landmines near the Thai border.
On August 19, Navy clearance teams and the 132nd Infantry Company found a mobile phone left by Cambodian troops in the Phu Makua area, Si Sa Ket province. The device contained videos and photos of Cambodian soldiers handling PMN-2 landmines, plus Khmer-language audio instructions on landmine deployment.
The first video (1.08 minutes) shows landmine instruction: "Pull the pin, don't squeeze, gently pull it out, no need to rotate."
A second clip (0.08 minutes) demonstrates burying landmines targeting ankles, with plans to place them near 210 trees.
The timestamped digital evidence proves ceasefire agreement violations and illegal landmine use, contravening international conventions. Navy teams secured the evidence and transferred it to Royal Thai Army units for official procedures.
The discovery provides concrete proof of Cambodian military activities along the disputed border area during recent tensions
(ដោយ៖ So Naro)

Social Views កាសែតមួយនេះ ចុះផ្សាយថា គេរកឃើញទូរស័ព្ទទាហានខ្មែរ១គ្រឿង ហើយរកឃើញរូបភាពទាហានខ្មែរ ដើរដាក់មីន។  ថៃជាន់កែងខ្លួនឯងហើយ អរគុណ ដែលថៃយកខោអាវ ទាហ៊ានខ្មែរ ដែលចាប់ខ្លួនទៅថតសម្ដែង ដោយភ្លេចគិតថា នៅលើអាវ ទាហ៊ានខ្មែរ មានឈ្មោះ ថា ជុំ អេង ប្រហែលជាឈ្មោះទាហានខ្មែរម្នាក់ ក្នុងចំណោយ ២០នាក់ ត្រូវថៃបន្លំចាប់ដៃ រួចចាប់ខ្លួនទៅដោយខុសច្បាប់។
ខូចការណ៍បណ្ដោយនោះ ហាមលុបចេញវិញវើយ

ពលករស្រុកថៃ Drama CK  · 2h  · អាម៉ាស់១ក្បាច់ទៀតហើយថៃ!  ចង់ថតអញ្ចឹងម្តេចមិនដោះខ្សែដៃឆ្អឹងខ្មៅដែលទ័ពថៃចូលចិត្តពាក់ចេញសិនទៅ? កងទ័ពខ្មែរអត់មានពាក់ខ្សែដៃឆ្អឹងគោនិងទេ! មានតែពួកទាហានសុរិន្ទទេដែលពាក់ស្ទើរគ្រប់គ្នា។ បញ្ជាក់: ទាហានខ្មែរអត់ប្រើម៉ូតូមានអំប្រីយ៉ាទេហ្អែងថតលើកក្រោយកុំឲ្យគេចាប់កំហុសបាន។ น่าอายแทนประเทศไทยที่ทำผลงานได้ไม่เหมาะสม! อยากบอกว่ากำไลกระดูกในภาพนี้มีแต่ทหารไทยใส่ เกือบทั้งหมด ทหารกัมพูชาไม่ใส่กำไลแบบนี้ Shame on Thailand for their inappropriate performance! I want to say that the bone bracelets in this picture are only worn by Thai soldiers, almost all of them. Cambodian soldiers do not wear such bracelets.

ผู้พิทักษ์1 47m  · คณะทูต IOT ลงพื้นที่ 5 ฐาน ขณะที่ทหารไทย ได้รายงานให้คณะทูต IOT ทราบว่า ในพื้นที่ 5 ฐาน ตรวจพบระเบิดสังหาร 46 ทุ่น มี 16 ทุ่น ยังไม่ระเบิด . วันนี้ ( 19 ส.ค.68 ) ทหารไทย ได้พาคณะทูต IOT ลงพื้นที่ 5 ฐาน โดยลงไปดูระเบิดสังหารชนิดต่าง ๆ ตั้งแต่ระเบิดสังหารบุคคล ไปจนถึงระเบิดสังหารดักรถถังที่มีขนาดใหญ่ โดยทหารไทยได้รายงานให้คณะทูต IOT ทราบว่า ในพื้นที่ 5 ฐาน ตรวจพบระเบิดสังหาร 46 ทุ่น ซึ่ง 46 ทุ่นนี้ มี 16 ทุ่น ยังไม่ระเบิด และพบอยู่ในฐานฝั่งตรงข้ามใส่กระสอบทรายเอาไว้ ห่างจากจุดนี้ประมาณ 100 - 200 เมตร และห่างจากชายแดนประมาณ 200 เมตร นอกจากนี้ยังพบระเบิดอยู่กับที่ 22 ทุ่น และระเบิดหนักรถถังอีก 2 ทุ่น . The IOT delegation is in the area of 5 bases while the Thai army has reported to the IOT delegation that in the area of the 5 bases, 46 killed bombs have been detected. There are 16 bombs that have not exploded yet. . Today ( 19 Aug. ค. 68 ) Thai soldiers have taken the IOT delegation to the area of 5 bases to see various types of assassination bombs, from bombing to bombing large tanks. The Thai soldiers have reported to the IOT delegation that in the area of the 5 bases, 46 assassination bombs have been detected, of which 46 have 16 bombs that have not been exploded, and found in the opposite side of the base, put a sandbag for them. About 100 - 200 meters away from this point and about 200 meters away from the border. In addition, bombs were found. At the 22nd place and 2 more tanks exploded.

A JA A-អាចារ្យ អេ  53m  · “រដ្ឋមន្ត្រីក្រសួងការពារជាតិសៀម អោយសម្ភាស៍ថា Budget (លុយ) ក្រសួងការពារជាតិមានប៉ុណ្ណឹង កំពុងចាត់លំដាប់ថា ត្រូវធ្វើរបងជាយដែនមុន ឬទុកសម្រាប់ច្បាំងសិន ឬទិញអាវុធថែម ឬគួរទិញគ្រាប់ថែម” គ្រាន់តែពាក្យសម្ដីដែលសៀមហានិយាយចេញមក សួរថាត្រូវការសន្តិភាព ឬត្រូវការសង្គ្រាម ??

ធី សុវណ្ណថា Thy Sovantha   58m  ·    ៥លានបាត Pttឲ្យទ័ពថៃ? ជាប្រាក់ចំណេញរយ:ពេល៥ថ្ងៃ 😭 ថ្ងៃសង្គ្រាម ជាមធ្យមPttថៃ ចំណេញប្រាក់ ៣០លានបាត/១ខែ ពីPttខ្មែរ ទាំង១៨៦ទីតាំង...@th

Sports Kh 1h  ·  សាំង PTT ឧបត្ថម្ភទឹកប្រាក់ចំនួន5,000,000បាតរឺប្រហែល154,000$ប្រគល់ដល់ដៃលោក ប៊ុនសុីន ផាតខ្លាង ដើម្បីប្រើប្រាស់ក្នុងកងទ័ពភូមិភាគ២។ សង្ឃឹមលើបងប្អូនពហិការទាំងអស់គ្នា

Smeyy 1h  · 🚨*មេបញ្ជាការយោធភូមិភាគ២ លោក ប៊ូនស៊ីន ផាតក្លាង បានបញ្ជាក់ប្រាប់ទៅកងទ័ពថៃ ចំណុះយោធភូមិភាគ២ ក្រោមឱវាទរបស់លោក នារសៀលថ្ងៃទី១៩ សីហា ២០២៥នេះថា៖ «ក្រោយពេលខ្ញុំចូលនិវត្តន៍ ជាមេភូមិភាគ២ នៅថ្ងៃទី៣០ កញ្ញា ខាងមុខនេះ ខ្ញុំប្តេជ្ញាចិត្តចូលរួមជួយដល់ប្រទេសថៃបន្តទៀត ប្រសិនបើ មេបញ្ជាការយោធភូមិភាគ២ថ្មី ដែលឡើងបន្តតំណែងបន្តពីខ្ញុំ ព្រមជ្រើសរើសយកខ្ញុំធ្វើជាទីប្រឹក្សា»៕ (Smeyy)

Bong Thy 48m  · BREAKING : សមាជិក​សភា​ថៃស្នើ រដ្ឋសភាថៃ🇹🇭 ប្រកាស​ស.ង្គ្រា.មជាមួយកម្ពុជា​ម្តងទៀត ពេញ​លេញតែម្ដង(កាល:ទេស:នេះបេីយេីងមិនវៃគេគង់តែគេវៃយេីងដដែលគ្រាន់តែយូរឬឆាប់តែប៉ុនណោះ.📖😇😊🙏

រដ្ឋបាលខេត្តកណ្តាល 3m  · ក្រុមអ្នកសង្កេតការណ៍អន្តរកាល អញ្ជើញពិនិត្យវត្តកែវសិក្ខាគិរីស្វារៈ នៅជាប់ជើងប្រាង្គប្រាសាទព្រះវិហារ ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងរបស់កងទ័ពថៃ AKP ព្រះវិហារ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា អញ្ជើញពិនិត្យវត្តកែវសិក្ខាគិរីស្វារៈ  នៅជាប់ជើងប្រាង្គប្រាសាទព្រះវិហារត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងរបស់កងទ័ពថៃ ក្នុងឱកាសអញ្ជើញសង្កេតការណ៍ដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ក្រោមការសម្របសម្រួលក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ រូបថត៖ ក្រសួងការពារជាតិ

ឯ. វុឌ្ឍី 4h  · ផែនទី និងច្បាប់អន្តរជាតិ ពិតជាមានសារៈសំខាន់!  នាពេលថ្មីៗនេះ លោក Thongchai Winichakul សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យ Wisconsin-Madison បានថ្លែងប្រាប់ទស្សនាវដ្តី The diplomat ថា "ផែនទីមិនអាចជួយអ្វីបានទេ ព្រោះវាជាផ្នែកមួយនៃបញ្ហា" នៅក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ។ ការលើកឡើងបែបនេះមានលក្ខណ:មិនត្រឹមត្រូវសោះឡើយ ហើយហាក់ដូចជាមានចេតនាបង្វែរការចាប់ អារម្មណ៍លើការប្រើប្រាស់ផែនទី និងច្បាប់អន្តរជាតិ ក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែន។ ប្រាកដណាស់ ផែនទី គឺជាភស្តុតាង ទោះបីមិនមែនជាអំណាចសម្រេចដាច់ណាត់ក៏ដោយ។ ប៉ុន្តែផែនទីជាភស្តុតាងប្រើប្រាស់ដោយគូភាគីក្នុងអះអាងលើការទាមទាររបស់ខ្លួន។ ចំណុចសំខាន់គឺនៅត្រង់ថាផែននោះជាផែនទីសមស្រប ផ្លូវការ មានការទទួលស្គាល់ជាអន្តរជាតិឬយ៉ាងណា! ផែនទីដែលត្រូវបានផលិតឡើង ក្នុងអតីតកាលដ៏យូរលង់ នឹងទទួលបានការទុកចិត្ត ជាជាងផែនទីដែលបង្កើតឡើងតាមក្រោយ ហើយក្លាយជាចំណុចប្រទាំងប្រទើស ទើបជាផែនទីដែលគួរសង្ស័យ ក្នុងក្រសែភ្នែកអន្តរជាតិ។ ច្បាប់អន្តរជាតិត្រូវបានប្រើប្រាស់ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយអនុលោមតាមគោលការណ៍ និងលិខិតុបករណ៍សំខាន់ៗមួយចំនួនដូចជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញា "Agreement and Treaty" ទ្វេភាគីក្តី ឬពហុភាគីក្តី ដោយមានការពិពណ៌នាអំពីព្រំដែនស្របច្បាប់ និងភ្ជាប់មកជាមួយនូវផែនទីពាក់ព័ន្ធ គោលការណ៍ព្រំដែនមិនកែប្រែ "Uti Possidetis Juris" ជាគោលការណ៍ទាក់ទងនឹងព្រំដែនដែលបន្សល់ទុកពីសម័យអាណានិគម រហូតដល់ប្រទេសមួយទទួលបានឯករាជ្យ និងគោលការណ៍នៃការកាន់កាប់ជាក់ស្តែង "Effective Control" តាមរយ:ឯកសារដូចជា បញ្ជីអត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ ការដកហូតពន្ធ វត្តមាននគរបាល ក្នងតំបន់ណាមួយ ជាដើម។ ជាឧទាហរណ៍ ក្រៅពីជម្លោះព្រំដែន កម្ពុជា ថៃ ដែលត្រូវបានដោះស្រាយក្នុងតុលាការយុត្តិធម៌អន្តរជាតិ (ឆ្នាំ១៩៦២ និងឆ្នាំ២០១៣) ដោយប្រើប្រាស់ច្បាប់អន្តរជាតិ និងផែនទីបារាំង សៀម ភ្ជាប់នឹងអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ ក៏នៅមានជម្លោះព្រំដែននៃប្រទេសផ្សេងទៀត ដូចជា ៖ -ជម្លោះព្រំដែនដើរតាមផ្លូវទឹក (River Boundary) រវាង Costa Rica និង Nicaragua តុលាការប្រើប្រាស់សន្ធិសញ្ញា និងការកាន់កាប់ជាក់ស្តែងជាមូលដ្ឋាន - ជម្លោះរវាង Eritrea និង Yemen លើកោះ នៅក្នុងសមុទ្រក្រហម តុលាការដោះស្រាយដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រ សន្ធិសញ្ញា និងផែនទី ដើម្បីកាត់ក្តីលើបញ្ហាអធិបតេយ្យ។ ទោះជាយ៉ាងណា ក៏នៅមានករណីជម្លោះព្រំដែនរវាងប្រទេស និងប្រទេស ជាច្រើនទៀត ដែលតុលាការប្រើច្បាប់អន្តរជាតិ និងផែនទី ជាឧបករណ៍សម្រាប់កាត់ក្តី។  ដូច្នេះ ការលើកឡើងរបស់ លោក Thongchai Winichakul មិនបានឆ្លុះបញ្ចាំងអំពីតថភាពពិតនៃដំណើរការដោះស្រាយបញ្ហាព្រំដែន ដែលអន្តជាតិទទួលយកនោះទេ។ វាគ្រាន់តែជាការលើកឡើងដោយមានភាពលំអៀងផ្លូវចិត្តក្នងនាមជាជនជាតិថៃ អតីតជាសកម្មជននិស្សិតម្នាក់ប៉ុណ្ណោះ។  ទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះក្នុងនាមជាអ្នកសេដ្ឋកិច្ច! 😁

San Prum 4m  · -ថ្ងៃនេះ រដ្ឋាភិបាលប្រទេស ភូមា បានសម្រេចបិទ ច្រកទ្វាព្រំដែនជាប់ថៃ១០០%  ដោយហាមដាច់ ខាត រាល់ទំនិញរបស់សៀម-ថៃ ចូលប្រទេសភូមា។  -នេះហើយនយោបាយ ស្តេចរាមាទី១០សៀម​-ថៃ មើលងាយ​ប្រទសជិតខាងខ្លាំងណាស់--!។

Phan Phana   18m  · សភាថៃអនុម័តឱ្យធ្វើសង្រ្គាមជាមួយខ្មែរទាំងស្រុង មានន័យថាវាយយកប្រទេសខ្មែរទាំងមូល ។ដូច្នេះខ្មែរត្រូវតែស្នើសហប្រធាន សន្ធិសញ្ញាកិច្ចព្រព្រៀងទីក្រុងប៉ារីស៍២៣តុលាជសបន្ទាន់

Smeyy 9m  · 🚨*រឿងរើបន្លាលួស កង់ឡាន សំណាញ់ពីទាហានថៃ និងរឿងថៃបញ្ជូន ទាហានកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញ ប្រសិនបើមានព័ត៌មានផ្លូវការពីរដ្ឋាភិបាល ឬពីក្រសួង ខ្ញុំនឹងផ្សព្វផ្សាយជាព័ត៌មានជូនពុកម៉ែបងប្អូនភ្លាម៕

Vath Ta Na 32m  · រថយន្តដឹកទំនិញសៀម2000គ្រឿងត្រូវគាំងជាប់នៅជាយដែនភូមា និងមានរថយន្តខ្លះ បកក្បាល ទៅព្រំដែនឡាវវិញ។

DAP News 17m  · រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កំពុងស្ទុះស្ទាដោះស្រាយ ទំនិញដែលកំពុងជាប់គាំង ដោយមីយ៉ាន់ម៉ា បិទព្រំដែនដោយឯកតោភាគី
RFA Khmer​ វិទ្យុអាស៊ីសេរី កុលបុត្រ ខ្មែរ  · 3m  · សុំប្រភពផងបងប្អូនដែលបង្ហោះថា រដ្ឋសភាសៀមអនុម័តឱ្យមានសង្គ្រាមពេញលេញជាមួយកម្ពុជា

Vibol Thanarat ( ក្រុមប្រឆាំងនៅកម្ពុជា)  · កម្ពុជាបាន សុំទោសក្រុមអ្នកសង្កេតការបណ្តោះអាសន្ន (IOT) ដោយទាហានខ្មែរ បានបញ្ចេញឥរិយាបថរារាំងពួកគេ កាលពីម្សិលមិញ ដោយសារតែគាត់ស្រវិង។ ហ៊ុន សែន បង្កើតរឿងឲ្យខ្មែរឈឺចាប់ជាមួយខាងលិច ដើម្បីឲ្យភ្លេចខាងកើត។ តែខ្ញុំមិនភ្លេចទេ។ រហូតមកដល់ពេលនេះ តើមានរដ្ឋាភិបាលបរទេសណាមួយថ្កោលទោសការឈ្លានរបស់ថៃមកលើកម្ពុជា? ថៃភូតដើម្បីឲ្យខ្មែរ និង បរទេសជឿ តែខ្មែរភូត ដើម្បីឲ្យខ្មែរគ្នាឯងជឿរ។ គិតមើលទៅ!

Sunrise Forward 16m  · *ទាហានកម្ពុជាមិនប្រកបដោយអាជីព😳 នៅថ្ងៃនេះ20/08/25 គ្រប់សារពត៍មានថៃផ្សាយថា៖  ក្រោយបញ្ចប់ការអង្កេតការណ៍ ប្រធានក្រុមអង្កេតការណ៍ម៉ាឡេសុីដែលមានឈ្មោះថាលោក សុំាស៊ុល វិសាល់បុិនមូសា ជាអនុព័ន្ធយោធាប្រចាំប្រទេសថៃ ថ្លែងប្រាប់ថា «មានការសោកស្ដាយ ដែលទាហានកម្ពុុជានៅ ច្រកអានសេះមិនប្រកបដោយអាជីព ខុសពីទាហានថៃប្រកបដោយអាជីព ជាសុភាពបុរស ពួកយើងទាំង8ប្រទេសបានឃើញច្បាស់ មិនបាច់ប្រាប់ មិនបាច់ស្រែកដេញអ្នកណា»(រឿងកាលពីថ្ងៃទី19/08/25)  សំណូមពរធ្វើការត្រួតពិនិត្យ បើជារឿងពិតដូចពត៍មានថៃផ្សព្វផ្សាយ ថាស្រង់សម្ដីលោកមកបែបនេះមែន  ខាងយើងត្រូវមានការបកស្រាយ និងពន្យល់ ទៅកាន់ក្រុមអ្នកអង្កេតការណ៍ កុំអោយមានការយល់ច្រឡំ យើងមិនអាចនៅស្ងៀមបានទេ ថៃពូកែសម្ដែង បន្លំរឿងខ្លាំងណាស់😓

អវតារ ស. 42m  · មេដឹកនាំភូមាហៅទូរស័ព្ទទៅសម្ព័ន្ធមិត្តពីការបិទព្រុំដែនទាំងស្រុងជាមួយថៃដើម្បីបោសសំអាតក្រុមចខទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយថៃនៅតាមបណ្ដោយព្រុំដែន  និងព្រមានទំលាក់គ្រាប់កំទេចទោះលើដីថៃក៏ដោយ..!  ... ( សេដ្ឋកិច្ចទុកមួយឡែកសិន សន្តិសុខជាតិសំខាន់ជាង )

នភាល័យ 42m  ·  ប៊ុនសិន ផាតក្លាង វាយខ្មែរមិនមែនដើម្បីតែពង្រីកទឹកដីទេ ចេតនាធំ គឺដើម្បីបន្តអាណត្តិ ។ #ឯកឧត្តម ខៀវ កញារិទ្ធ

សុីម៉ាក់៖ ថៃបោកបានតែជនជាតិថៃគ្នាឯង តែមិនអាចបំភ្លៃការពិតបានទេ។ កាន់តែប្រឹងសម្តែង កាន់តែបង្ហាញភាពអាម៉ាស់ដល់ពិភពលោក!

Sony Sin 14m  · ក្រុមហ៊ុនផ្សារម៉ាក្រូ(Makro)ថៃ 20.08.2025 បានយកអំណោយជាសម្ភារៈ និងថវិកាឧបត្តម្ភដល់ទ័ពចោរសៀមដែលឈ្លានពានកម្ពុជា! ចាប់ពីពេលនេះតទៅ អ្នកដែលចូលផ្សារម៉ាក្រូចោរសៀម គឺប្រៀបបានទៅនឹងការជួយឧបត្តម្ភទ័ពចោរសៀមដោយប្រយោល ដោយបំភ្លេចនូវ អំពើឈ្លានពានចោរសៀមកន្លងមក បានសម្លាប់អាយុជីវិតទាហានខ្មែរ ពលរដ្ឋខ្មែរ វត្តអារាមខ្មែរ ផ្ទះសម្បែងខ្មែរ និងប្រាសាទបុរាណខ្មែរ គឺនឹងត្រូវ បណ្ដាសាបុព្វបុរសខ្មែរពិតៗ 🇰🇭វិនាស រលាយ ហិនហោយ បែកបាក់ ព្រាត់ប្រាស់ គឺហែលទឹកភ្នែកពលរដ្ឋខ្មែរ និងឈាមវីរកងទ័ពខ្មែរមិនរួចឡើយ🇰🇭

ปราชญ์ สามสี ข้าพเจ้าได้เห็นในข้อความที่มีการพาดพิงถึง รองแม่ทัพภาคที่ 2 ซึ่งได้กล่าวไว้ว่า
> “...ด้วยหลักมนุษยธรรมที่สากลนำมากล่าวอ้างและความไม่เด็ดขาดของเราทำให้ไม่สามารถผลักดันกลุ่มคนเหล่านี้ออกจากพื้นที่ได้หมดและยืดเยื้อจนเป็นปัญหาถึงปัจจุบัน...”
ก็ไม่รู้ว่าจริงเท็จแค่ไหนแต่ ข้าพเจ้ามีความเป็นห่วงว่า คำพูดนี้อาจก่อให้เกิดความเข้าใจที่ไม่ครบถ้วน เพราะในความเป็นจริงแล้ว “มนุษยธรรม” ที่ถูกอ้างถึงในประวัติศาสตร์นั้น อาจเกี่ยวข้องกับพระราชดำริของ สมเด็จพระพันปีหลวง ที่ทรงมีพระเมตตาโปรดให้จัดตั้งศูนย์กาชาดเขาล้าน จังหวัดตราด ในปี พ.ศ. 2522 เพื่อช่วยเหลือผู้ลี้ภัยกัมพูชา การอพยพของกัมพูชาที่เข้ามาในประเทศไทยล้วนเป็น ความเมตตาของทางไทยเท่านั้นที่เห็นแก่การลี้ภัยของกัมพูชา อันเนื่องมาจากภัยสงครามกลางเมืองที่เกิดขึ้น
อีกทั้งในช่วงเวลาดังกล่าว ไทยยังได้จัดตั้งค่ายพักพิงหลายแห่งตลอดแนวชายแดนไทย–กัมพูชา ไม่ใช่เพียงที่เดียว โดยช่องอานม้าก็เป็นหนึ่งในจุดที่มีการรับผู้ลี้ภัยเข้ามาด้วยเช่นกันสำหรับข้าพเจ้าแล้วเชื่อว่า พระราชดำรินี้จึงไม่ใช่ความไม่เด็ดขาด แต่คือความเด็ดเดี่ยวเชิงมนุษยธรรมที่ยกเกียรติภูมิของประเทศไทยให้เป็นที่ยอมรับในสายตาสากล
อย่างไรก็ดี ข้าพเจ้าตระหนักว่าปัญหาช่องอานม้าในปัจจุบันมีมิติด้านกฎหมายและอธิปไตยที่แตกต่างออกไปเนื่องจากผู้ลี้ภัยที่เข้ามาเอง...ไม่ได้รู้สึกว่าตรงนี้เป็นพื้นที่ไทยและยังเข้าใจว่าเป็นพื้นที่ของตนเองซึ่งเรื่องนี้เป็นเรื่องที่เข้าใจผิดและจำเป็นที่จะต้องชี้แจงสู่สาธารณะอย่างเร็วที่สุด...และเป็นที่เข้าใจได้
 สิ่งสำคัญที่สุดคือ กัมพูชาต้องยอมรับความจริงว่าพื้นที่ดังกล่าวคือแผ่นดินไทย และทุกการกระทำในดินแดนนี้ต้องอยู่ภายใต้กฎหมายไทยอย่างเคร่งครัด ดังนั้น บทเรียนที่แท้จริงคือ ไทยจำเป็นต้องก้าวเดินบนสองเส้นทางไปพร้อมกัน—ยึดมั่นในมนุษยธรรมอันเป็นศักดิ์ศรีของชาติ และบังคับใช้กฎหมายอันเป็นรากฐานของเอกราช เพื่อปกป้องความมั่นคงและความยั่งยืนของบ้านเมือง

Three-color sage·
I have seen in the text alluded to the Deputy Commander of the 2nd Region, which said:
> "... Due to the universal humanitarian principles and our indecisiveness, it is not possible to push these groups out of the area and it has become a problem to this day ..."
I do not know how true or false, but I am concerned that this statement may cause incomplete understanding, because in fact, the "humanity" referred to in history may be related to the royal decree of His Majesty the King to establish the Khao Lan Red Cross Center in Trat. 1979 To Assist Cambodian Refugees Cambodian immigrants to Thailand are the only Thai mercy for the sake of Cambodian asylum due to the civil war.
During this time, Thailand also set up several shelters along the Thai-Cambodian border, not the only one. Chong An Ma was also one of the places where refugees were admitted.
However, I realize that the current saddle channel problem has a different legal and sovereign dimension because the refugees who came in ... do not feel that this is a Thai area and still understand that it is their own area, which is a misunderstanding and needs to be clarified to the public as soon as possible ... and understandable. 
The most important thing is that Cambodia must accept the fact that the area is Thailand. And all actions in this land must be strictly under Thai law. Therefore, the real lesson is that Thailand must move on two paths at the same time - adhere to humanity, which is the dignity of the nation, and enforce the law, which is the foundation of independence, to protect the security and sustainability of the country.

Cambonomist  · នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ផុមថាម វិឆាយ៉ាឆៃ បាននិយាយនៅថ្ងៃពុធនេះថា លោកបានច្រានចោលសំណើរបស់សមភាគីម៉ាឡេស៊ីលោក អាន់វ៉ា អុីប្រាហ៊ីម ក្នុងការបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិបន្ថែមទៀត ដើម្បីតាមដានបទឈប់បាញ់នៅក្នុងប្រទេសថៃ។  បើតាមការអះអាងរបស់លោក  ផុមថាម កាលពីថ្ងៃអង្គារម្សិលមិញ លោក អាន់វ៉ា បានទូរស័ព្ទមកកាន់រូបលោក ដោយស្នើឡើងបែបនេះ ក្រោមហេតុផលថា មានការងារជាច្រើន ដែលក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) មិនអាចធ្វើតែម្នាក់ឯងបានទេ ប៉ុន្ដែត្រូវបានលោកបដិសេធ។ ប្រភព៖ កាសែតថៃ The Nation

News4Khmer 55m  · Hot News Thailand: លោក នាយករដ្ឋមន្រ្តីស្តីទីថៃបានបដិសេធសំណើររបស់នាយករដ្ឋមន្រ្តីម៉ាឡេសុីលោក Anwar Ibrahim ចំពោះការដាក់អ្នកសង្កេតការណ៍អន្តរជាតិបន្ថែមក្នុងប្រទេសថៃ។

Sony Sin 39m  · នៅថ្ងៃទី 21 ខែសីហា ស្អែកនេះ នាងអ៊ុងអ៊ីងឡើងតុលាការ និងសមាជិកព្រឹទ្ធសភាសៀម ចំនួន 36រូប នឹងស្នើសុំឱ្យដកនាងក្មេងឈ្លើយអ៊ុងអ៊ីងកូនថាក់ស៊ីនចេញពីតំណែង

CHN Channel News សៀម🇹🇭 បែបប្រុងធ្វើសង្រ្គាមឈ្លានពានខ្មែរ🇰🇭មែនទហើយ ទើបនៅថ្ងៃពុធនទី២០ ខែសីហា ឆ្នាំ២០២៥ ស្តេចរាមាទី១០ តែងតាំងសម្តេចព្រះមហាក្សត្រី មហាចក្រី សិរិនថន ឋានន្តរស័ក្តិ អគ្គមេបញ្ជាការរង នៃកងរាជរភូមិន្ទ ឧត្តមសេនីយ៍ឯក។ (ប្រភពកាសែតអនឡាញថៃ NBT Connext )

Netra Post 51m  · តុលាការថៃនឹងចេញសាលក្រម«រឿងក្ដីប្រមាថព្រះមហាក្សត្រ» របស់លោក ថាក់ស៊ីន នៅថ្ងៃទី២២ សីហា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នឹងត្រូវប្រឈមសាលក្រមតុលាការលើសំណុំរឿងប្រមាថព្រះមហាក្សត្រ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ ដែលជាបញ្ហាផ្លូវលើកដំបូងក្នុងចំណោមភាពចម្រូងចម្រាសជាបន្តបន្ទាប់ប្រឆាំងនឹងរូបលោក និងកូនស្រីរបស់លោក គឺនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ ដែលកំពុងត្រូវព្យួរតំណែង។ ទោះបីជាលោក ថាក់ស៊ីន មិនមានតួនាទីផ្លូវការក្នុងរដ្ឋាភិបាលក៏ដោយ ប៉ុន្តែលោកនៅតែមានឥទ្ធិពលលើនយោបាយថៃ ហើយត្រូវគេមើលឃើញថាជាអំណាចពីក្រោយគណបក្សភឿថៃ កំពុងកាន់អំណាច ដែលឥឡូវនេះត្រូវរួមរឹតដោយបញ្ហាជុំទិសដូចជាសេដ្ឋកិច្ចធ្លាក់ចុះ វិបត្តិព្រំដែន និងភាពមិនច្បាស់លាស់ដោយសារបញ្ហាផ្នែកច្បាប់ ជាដើម។ ថៃ មានច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក ដោយកំណត់ការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ លើសពីនេះ លោក ថាក់ស៊ីន ក៏ប្រឈមនឹងបណ្ដឹងដាច់ដោយឡែកមួយ ជុំវិញភាពស្របច្បាប់នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យដ៏យូររបស់លោក ដែលអាចបញ្ជូនចូលពន្ធនាគារវិញក៏ថាបាន។ អ្នកនយោបាយដ៏ចម្រូងចម្រាសរូបនេះធ្លាប់ជាប់ពន្ធនាគារ បន្ទាប់ពីការត្រលប់មកប្រទេសវិញក្រោយការនិរទេសខ្លួននៅឆ្នាំ២០២៣ ឱ្យជាប់ទោស ៨ឆ្នាំ ពីបទ«រំលោភអំណាច» និង«ជម្លោះផលប្រយោជន៍»។ ទោសនេះត្រូវព្រះមហាក្សត្ររាជានុម័តបន្ថយមកត្រឹម ១ឆ្នាំ។  ក្នុងយប់ដំបូងក្នុងពន្ធនាគារ លោក ថាក់ស៊ីន ត្រូវបញ្ជូនទៅមន្ទីរពេទ្យនគរបាល បន្ទាប់ពីត្អូញត្អែរថាឈឺទ្រូង។ គ្រានោះ លោក ថាក់ស៊ីន ស្នាក់នៅក្នុងបន្ទប់ពិសេសវីអាយភីរបស់មន្ទីរពេទ្យអស់ ៦ខែ រហូតដល់លោកត្រូវដោះលែងឱ្យនៅក្រៅឃុំ។ ការស្នាក់នៅរយៈពេលយូរបែបនេះ បានបង្កឱ្យមានការខឹងសម្បារជាសាធារណៈ និងបានចោទជាសំណួរអំពីភាពពិតប្រាកដនៃជំងឺរបស់លោក។  ទន្ទឹមនឹងនេះ កូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ដែលជាមេដឹកនាំវ័យក្មេងជាងគេរបស់ប្រទេសថៃ ត្រូវបានព្យួរពីតំណែងកាលពីខែមិថុនា ស្របពេលភាពចលាចលនយោបាយផ្ទៃក្នុង ហើយក៏បានរងប្រតិកម្មយ៉ាងខឹងសម្បារពីមហាជនថៃ។ ក្រុមចម្រុះនៃរដ្ឋាភិបាលរបស់លោកស្រី រក្សាបាននូវសំឡេងភាគច្រើនយ៉ាងស្ដួចស្តើង បន្ទាប់ពីការចាកចេញនៃដៃគូសម្ព័ន្ធធំទីពីររបស់ខ្លួន ជុំវិញបញ្ហាដូចគ្នានេះ ដោយមានក្រុមអ្នកតវ៉ាដ៏តានតឹងបានទាមទារឱ្យនាយករដ្ឋមន្រ្តីថៃដែលត្រូវផ្អាកពីតួនាទីរូបនេះ ចុះចេញពីតំណែងជាបន្ទាន់៕ ដកស្រង់ពី BTV

MSJ TV 51m  · នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ បានច្រានចោលសំណើរបស់សមភាគីម៉ាឡេស៊ីលោក អាន់វ៉ា អុីប្រាហ៊ីម ក្នុងការបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិបន្ថែមទៀត ដើម្បីតាមដានបទឈប់បាញ់នៅក្នុងប្រទេសថៃ។  បើតាមការអះអាងរបស់លោក  ផុមថាម កាលពីថ្ងៃអង្គារម្សិលមិញ លោក អាន់វ៉ា បានទូរស័ព្ទមកកានរូបលោក ដោយស្នើឡើងបែបនេះ ក្រោមហេតុផលថា មានការងារជាច្រើន ដែលក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) មិនអាចធ្វើតែម្នាក់ឯងបានទេ ប៉ុន្ដែលោកត្រូវបានលោកបដិសេធ។ ប្រភព៖ កាសែតថៃ The Nation

SiemReap សៀមរាប 4h  · ស្រុកអន្លង់វែង! ប្រទះឃើញសត្វស្លាបធ្លាក់ងាប់ពេញដី ប្រជាពលរដ្ឋសង្ស័យត្រូវផ្សែងពុលថៃលួចបាញ់ពេលយប់👇

Keat Chanpisith   26m  · វីវរហើយ វីវរហើយ : អាទី ១០ តែងតាំង Mi ហុីង 😂សៀម🇹🇭 បែបប្រុងធ្វើសង្រ្គា»- មឈ្លា—នពា—នខ្មែរ🇰🇭មែនទហើយ ទើបនៅថ្ងៃពុធនទី២០ ខែសីហា ឆ្នាំ២០២៥ ស្តេចរាមាទី១០ តែងតាំងសម្តេចព្រះមហាក្សត្រី មហាចក្រី សិរិនថន ឋានន្តរស័ក្តិ អគ្គមេបញ្ជាការរង នៃកងរាជរភូមិន្ទ ឧត្តមសេនីយ៍ឯក។

His Majesty King Maha Vajiralongkorn has issued a royal command appointing Her Royal Highness Princess Bajrakitiyabha Narendira Debyavati, Princess Rajasarini Siribajra Mahavajrarajadhida, to the position of Deputy Commander of the Royal Security Command (at the rank of Special General) effective 17 August 2025.

Today (20 August 2025), the Royal Gazette website published an announcement regarding the appointment of military officials to the Royal Household. The content stated that His Majesty King Maha Vajiralongkorn Bodindradebayavarangkun has issued a royal command to appoint military officials to the Royal Household.

Pursuant to the powers under Section 15 of the Constitution of the Kingdom of Thailand B.E. 2560, in conjunction with Sections 4, 8 and 9 of the Royal Household Administration Act B.E. 2560, Sections 10, 13 and 15 of the Royal Decree on the Organization of Administration and Personnel Management of the Royal Household B.E. 2560

His Majesty graciously bestowed upon General Her Royal Highness Princess Bajrakitiyabha Narendira Debyavati, Princess Rajasarini Siribajra Mahavajrarajadhida, the position of Chief of Staff of the Royal Guards Headquarters, Royal Security Command (rank of General), to hold the position of Deputy Commander of the Royal Security Command (rank of Special General).

This is effective from 17 August 2025.
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២០ខែ សីហា ឆ្នាំ២០២៥

No comments:

Post a Comment