ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Saturday, August 16, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២៥

Chan Born 1m  · Shared with Public ការរំលោភបទឈប់បាញ់៖ ការផ្សព្វផ្សាយពត៍មានឃោសនាថា កងទ័ពកម្ពុជាកំពុងឈ្លានពានប្រទេសថៃ នាំឲ្យពលរដ្ឋថៃ នាំគ្នាសម្រុកទិញ លួសបន្លា លូបេតុង គ្រឿងចក្រមក កសាងប្រព័ន្ធឧបសគ្គ Obstacle System / fortification ចម្ងាយពី ៥០ មែត្រ ទៅ ៥០០ ម មែត្រ ពីចំណុចឈជើង មុនថ្ងៃទី ២៤​ កក្កដា ២០២៥។


Town News 1m  · មិនធម្មតា! លោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន ពេលចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ នៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យធ្វើការឡាយមិនទាន់ដល់១ម៉ោងស្រួលបួលផងមានអ្នកចូលទស្សនារហូតដល់ជិត៥លាននាក់ (ព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ៣០២៥)។


News4Khmer 1h  · 🔴Breaking news : ក្នុងការផ្សាយបន្តផ្ទាល់របស់គាត់ គាត់បាននិយាយថា កម្ពុជាពិតជាត្រូវការសន្តិភាព ហើយបើថៃត្រូវការសន្តិភាពដែរ តើហេតុអ្វីថៃប្រព្រឹត្តទង្វើនេះ ដោយបានយកបន្លាលួសមកហ៊ុមព័ន្ធផ្លូវ និងផ្ទះរបស់ប្រជាជនស្លូតត្រង់របស់កម្ពុជាបែបនេះទៅវិញ? គាត់បាននិយាយដោយអារម្មណ៍ឈឺចាប់ជំនួសអោយប្រជាជនកម្ពុជាថា កម្ពុជាត្រូវការសន្តិភាព ប៉ុន្តែស្តេចរបស់ប្រទេសថៃ មិនត្រូវការសន្តិភាពដូចបាននិយាយឡើយ គឺស្តេចរបស់ថៃជ្រើសរើសសង្រ្គាម !


Soy Sopheap Official 1h  · អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន  លោក ALFARO MICHEL BARRY បានមកដល់ទីកន្លែងដែលកងទ័ពថៃ ព័ទ្ធបន្លាលួស យកផ្ទះអ្នកភូមិ ៦គ្រួសារ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ


Sports Kh 1h  · មានរឿងអស់សំណើចមួយចង់ប្រាប់😆ព្រឹកមិញកងទ័ពខ្មែររុះរើលួស និង ដកទង់ជាតិសៀមនៅផ្ទះតាម៉ុកត្រូវអត់?ខណៈពេលនេះសារព័ត៌មានថៃផ្សាយថា Fake New កុំឪ្យពលរដ្ឋថៃជឿ😂


Fresh News   7m  · អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិនក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញកាត់បន្ថយភាពតានតឹង


Sunrise Forward 33m  · ព្រឹក16/08/25 ថៃនាំអង្គទូត33ប្រទេស ស្ថាប័នអន្តរជាតិ1 អង្គការចំនួន2 អ្នកកាសែតជាតិ និងអន្តរជាតិជាច្រើន ទៅមើលការខូចខាត និងកន្លែងដាក់គ្រាប់មីន(ដែលថៃអះអាង) នៅខេត្តសុីសាកេត


ចៅ សុខា 1d  · មេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៃប្រទេសម៉ាឡេស៊ី ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar (តាន ស្រី ម៉ុក នីហ្សាម ចាហ្វារ) បានស្នើសុំឱ្យនាយករដ្ឋមន្ត្រី Datuk Seri Anwar Ibrahim (ដាតុក សេរី អាន់វ៉ា អ៊ីប្រាហ៊ីម) ផ្ញើលិខិតទៅកាន់មេដឹកនាំនៃប្រទេសថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យកងទ័ពម៉ាឡេស៊ីចូលទៅក្នុងតំបន់ជម្លោះជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ លោកបាននិយាយថា ក្រុម AOT មានសមាសភាពជាតំណាងមកពីបណ្តាប្រទេសអាស៊ាន ហើយនឹងស្ថិតនៅក្នុងតំបន់ជាប្រចាំ ដើម្បីធានា និងតាមដានថាមិនមានការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ឡើយ។ ប្រភព៖ សារព័ត៌មានម៉ាឡេស៊ី Bernama


Strong After 8m  · បន្ថែមគល់ស្លឹកគ្រៃ រមៀត រំដេង ស្លឹកក្រូចសើច និងខ្ទិះដូងមួយទៀតGPS រត់ទៅណាមិនរួចទេមើលទៅព្រោះវិលវល់តែក្នុងឆ្នាំង


MSJ TV 17h  · ថៃប្រើល្បិចថ្មីដោយ ប្រើសុនខ ភ្ជាប់GPS ឱ្យដើរចូលទឹកដីកម្ពុជា ប្រភព៖អ្នកនាំពាក្យក្រសួងការបរទេស


Chan Born 1m  · Shared with Public ម៉ាឡេស៊ី ស្នើរសុំដាក់ទ័ពម៉ាឡេស៊ី ដើម្បីចូលទៅ តំបន់ជំលោះកម្ពុជា ថៃ។ អនុព៍ន្ធយោធា អ្នកសង្កេតការណ៍ដើរបាន ត្រឹ


Chan Born 2m  · Shared with Public ព្រំដែនកម្ពុជា ថៃ៖ ខាងថៃ និងសៀម កំពុងរួមគ្នាដឹកអ្នកសង្កេតការណ៍ទៅមើល ការខូចខាតដោយសារ ការបាញ់របស់ កងទ័ពកម្ពុជាយើងកាលសង្រ្គាម ២៤ ដល់ ២៨ ខែកក្កដា ២០២៥ កន្លងទៅនេះ។ ពួកបរទេស គេធ្វើកិច្ចការដើម្បីប្រយោជន៍ជាតិរបស់គេរៀងៗខ្លួន គេមិនគិតថាខាងណាខុសខាងណាត្រូវឡើយ។ ប្រជាជនខ្មែរត្រូវតែរួមគ្នា ទន្ទេញក្នុងចិត្តជានិច្ចនៅផែនទី ១/២០០ ០០០ ពីព្រោះសៀម គេទន្ទេញ គេបង្រៀនកងទ័ពគេ ប្រជាជនគេអំពីផែនទី១/៥០ ០០០ ដែលគូសឆ្នាំ ១៩៤៥ ...កាលសម្តេចតា គ្រោងឡើងប្រកាសឯករាជ្យឆ្នាំ ១៩៥៣ នោះ ពួកសៀម វាបានលើកទ័ពចូលឈ្លានពាន ព្រះវិហារ កោះគុតដែរ...សម័យនេះ ដូចគ្នា សៀមវា វារាំងកម្ពុជាគ្រប់ជំហាន....


ធី សុវណ្ណថា Thy Sovantha   4m  ·    (ថៃដាក់ទុនធំ) ទូតទាំង៣៣ប្រទស មកដល់ថៃ ជាភាគីសន្ធិសញ្ញាមីន អូតាវ៉ា អ្នកជំនាញថា÷ ដង្ហើមការទូតថៃ 

នឹងដាច់ខ្យល់...ចប់ដោយបរិបូរណ៍...@tha


Hun Manet   4m  · ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃសៅរ៍ទី ១៦ សីហា ២០២៥។  Welcome the positive outcomes of Cambodia-Thailand Extraordinary Regional Border Committee (RBC) meeting between Cambodia's Military Region 3 and Thailand's Chanthaburi and Trat Border Defense Command, Saturday 16 August 2025. 


Hout Songhak 5m  · ឈឺចាប់​ណាស់​ ក្តី​ឈឺចាប់​ដែល​មិន​អាច​បំភ្លេច​​បានជាដាច់​ខាត...​  កូនខ្មែរ​ត្រូវ​តែចងចាំ​ ២៤​ កក្កដា​ ឆ្នាំ​២០២៥​ សៀម​បេីក​ការ​វាយប្រហារ​ដេីម្បី​ឈ្លានពាន​កម្ពុជា ។


Kdaily News 2m  · អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បង្ហាញចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព បង្កឡើងដោយ Love Riya  (កណ្តាល)៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព បង្កឡើងដោយលោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលសារព័ត៌មានទើតែទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៕


 News Feed posts ស៊ន សុភក្រ្ត-Sorn Sopheak 17m  · ឃាត់រថយន្ត៤គ្រឿង ដឹកទំនិញពីថៃ ហើយនាំចូលឆ្លងកាត់ឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ  (ព្រះវិហារ)៖ រថយន្តប្រភេទសាំយ៉ុងចំនួន៤គ្រឿង ដឹកទំនិញមកពីប្រទេសថៃ ដោយធ្វើការនាំចូលតាមប្រទេសឡាវ ឆ្លងកាត់ច្រកព្រំដែនកំពង់ស្រឡៅ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកឆែប សហការជាមួយកម្លាំងយោធា ឃាត់ទុក និងបញ្ជូនមករដ្ឋបាលស្រុកឆែប ដើម្បីឱ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាក់ស្តែង។ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានថ្លែងប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅយប់ថ្ងៃទី១៦ ខែសីហា លោកបានសហការជាមួយកម្លាំងយោធា ធ្វើការឃាត់រថយន្តដឹកទំនិញមកពីប្រទេសថៃទាំង៤គ្រឿង ដែលកំពុងលើកទំនិញដាក់រថយន្តនៅច្រកពំដែនកំពង់ស្រឡៅ។ អភិបាលស្រុក បានថ្លែងបញ្ជាក់ថា ការឃាត់រថយន្តដឹកទំនិញមកពីប្រទេសថៃនេះ ដោយសង្ស័យថា ទំនិញមួយចំនួនគឺជាប្រភេទទំនិញដែលច្បាប់បានហាមឃាត់។ រថយន្តទាំងនេះត្រូវបានបញ្ជូនមករដ្ឋបាលស្រុកឆែប ដើម្បីឱ្យមន្ត្រីជំនាញ ធ្វើការពិនិត្យជាក់ស្តែង៕


Thmey Thmey   31m  · អ្នកម្តាយវីរជនកងទ័ព ភេម ចាន់ធា ៖ « ១៨ថ្ងៃហើយដែលថៃចាប់កូនខ្ញុំទៅ។ ខ្ញុំដេកយំ នឹកអាណិតកូនរាល់ថ្ងៃ ខ្លាចគេធ្វើបាប មិនឱ្យបាយទឹកកូនគ្រប់គ្រាន់។ ខ្ញុំចង់ឃើញ ចង់ជួបកូនប្រុសពៅខ្ញុំខ្លាំងណាស់។ ខ្ញុំខាន​ជួបមុខកូនផ្ទាល់ជាង ៤ឆ្នាំហើយ ក្រោយឪពុកស្លាប់ កាលឆ្នាំ២០២១។  ពេលដឹងថា កូនត្រូវបានថៃចាប់ខ្លួន ខ្ញុំកាន់តែនឹក បារម្ភពីកូន គ្មានលស់ថ្ងៃឡើយ»។  នេះជាការរៀបរាប់ទាំងក្តីនឹករលឹកជាពន់ពេក របស់អ្នកស្រី យ៉ាន យង់ ជា​ម្តាយវីរជនកងទ័ព ភេម ចាន់ធា ដែលត្រូវបានទាហានថៃចាប់ខ្លួន ជាមួយ​កងទ័ពខ្មែរ១៧នាក់ទៀត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយ​មិនព្រមដោះលែងឱ្យមកជួបជុំគ្រួសារវិញ៕


BTV News 20m  · ក្រុមអ្នកសង្កេតការណ៍អន្តរកាលបានបញ្ចប់ការពិនិត្យតាមព្រំដែន ខណៈពលរដ្ឋខ្លះបានភៀសខ្លួនមកជំរុំវិញ


Kosal Chum 40m  · « ការយកព័ត៌មានគ្មានប្រភពច្បាស់លាស់មកផ្សព្វផ្សាយនាំឲ្យបាត់តម្លៃទៅវិញទេ »


ដើមរាំង-Dermrang daily 48m  · Breaking៖ លទ្ធផលកិច្ចប្រជុំRBC កម្ពុជា.ថៃ នៅព្រឹកទី១៦.០៨.២០២៥ បានឯកភាពគ្នាច្រើនចំណុច ប៉ុន្តែភាគីថៃ មិនព្រមរុះរើ"ខ្សែលួសឡាម"តាមព្រំដែនជាដាច់ខាត! លទ្ធផលនៃកិច្ចប្រជុំRBC កម្ពុជា.ថៃ នៅព្រឹកទី១៦ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីកិច្ចព្រមព្រៀង១៣ ចំណុច និងការបង្កើតក្រុមការងារសម្របសម្រួលរួមគ្នា។ ខណៈថៃ អះអាងថា នឹងមិនរុះរើ"ខ្សែលួសឡាម"ដែលបានរាយតាមព្រំដែននោះឡើយ!!។ ប្រភពពីKhaosod។ កិច្ចប្រជុំនេះ ធ្វើឡើងនៅរមណីយដ្ឋានបានតាឡាយភូ ស្រុកខ្លុងយ៉ៃ ខេត្តត្រាត.ភាគីថៃ រួមមានអ្នកពាក់ព័ន្ធ និងមេបញ្ជាការកងការពារព្រំដែនច័ន្ទបូរី-ត្រាត (RTMC Commander and CTBDF Commander) បានចូលប្រជុំវិសាមញ្ញ ប្រចាំព្រំដែនថៃ-កម្ពុជា គណៈកម្មាធិការ (RBC)។ ប្រតិភូកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក អ៊ុយ ហេង មេបញ្ជាការ យោធភូមិភាគ៣ សរុប៣០នាក់។ មុនពេលកិច្ចប្រជុំចាប់ពីម៉ោង ១០:៣០ ព្រឹក ដល់ម៉ោង ១២:០០ រសៀល ដើម្បីឈានដល់ការសន្និដ្ឋានរវាងប្រធានទាំងពីរ លោកអនុប្រធាន Aphichet Subprasert បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងពិភាក្សាអំពីការសន្និដ្ឋានដែលឈានដល់កិច្ចប្រជុំកម្រិតលេខាធិការ កាលពីម្សិលមិញ។  បន្ទាប់ពីនោះចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នឹងត្រូវបានចុះហត្ថលេខា ផ្អែកលើកិច្ចព្រមព្រៀងទាំង ១៣ ចំណុច ដែលភាគីទាំងពីរបានយល់ព្រមរួចទៅហើយ។  បន្ទាប់មកមេបញ្ជាការ CTBDF នឹងធ្វើសន្និសីទកាសែត សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ ទោះជាយ៉ាងណា មុនពេលកិច្ចប្រជុំ លោកអនុវិចិត្រ បានថ្លែងសេចក្តីសង្ខេបអំពីកិច្ចពិភាក្សា ដោយបញ្ជាក់ថា កិច្ចប្រជុំ RBC ដ៏វិសេសវិសាលនេះ ត្រូវបានធ្វើឡើង ស្របតាមកិច្ចព្រមព្រៀងពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (GBC) សម្រាប់ភាគីទាំងសងខាង ដើម្បីធ្វើការពិភាក្សារួមគ្នា។  កិច្ចប្រជុំបានបញ្ជាក់ និងឯកភាពគ្នាទាំង ១៣ ចំណុច ពីកិច្ចប្រជុំ GBC កន្លងមក។  ភាគីទាំងពីរបានឈានដល់សេចក្តីសន្និដ្ឋានមួយលើការយោគយល់គ្នា កាត់បន្ថយភាពតានតឹង និងថែរក្សាសន្តិភាពតាមព្រំដែន។  ពួកគាត់ក៏យល់ព្រមបង្កើតក្រុមការងារសម្របសម្រួលក្នុងមូលដ្ឋាន ពីមេបញ្ជាការកងរាជអាវុធហត្ថ ចុះដល់ថ្នាក់អង្គភាពក្នុងពេល កិច្ចពិភាក្សាស្តីពីការបង្កើតកិច្ចប្រជុំ RBC លើកក្រោយ បរិយាកាសនៃកិច្ចប្រជុំ គឺជាឆន្ទៈមួយនិងភាពស្មោះត្រង់ ភាគី ទាំងសងខាង បានបង្ហាញ ពីបំណងរួមគ្នា ដើម្បី កសាង ទំនាក់ទំនងល្អរវាងថៃ និង កម្ពុជា ដែលនាំឲ្យមានសន្តិសុខនិង សុខុមាលភាពរបស់ប្រជាជននៃ ប្រទេស ទាំងពីរ។ មេបញ្ជាការ CTBDF ក៏បានលើកឡើងពីករណីទាហានកម្ពុជា ដើរទៅទាហានថៃនៅសឹករងឡែមឃ្លាត ដើម្បីឲ្យដោះខ្សែភ្លើងបន្លាចចេញ។  មេបញ្ជាការ CTBDF បានបញ្ជាក់ថា តំបន់នេះ មិនស្ថិតក្រោមដែនសមត្ថកិច្ចយោធាតំបន់៣នោះទេ គឺស្ថិតក្រោមដែនសមត្ថកិច្ចយោធាតំបន់៥ យោធាថៃ មិនអាចរុះរើបងចេញតាម សំណូមពរទេ។ ប្រធានក្រុម Phariswong ក៏មានប្រសាសន៍ថា ពាក់ព័ន្ធករណីទាហានកម្ពុជា ស្នើឱ្យយោធាថៃ ដក"ខ្សែលួសឡាម"ចេញពីតំបន់ព្រំដែន។ ដែលត្រូវបានចែកចាយ លើបណ្តាញសង្គម អង្គភាពពិសេសកងទ័ពត្រាតម៉ារីន បានជូនដំណឹងដល់ទាហានកម្ពុជាថា ពួកគេនឹងមិនដក"ខ្សែលួសឡាម"នោះឡើយ។  ដោយថា"ខ្សែលួសឡាម"សម្រាប់ការការពារទឹកដីថៃ៕


ស៊ន សុភក្រ្ត-Sorn Sopheak 1m  · កិច្ចប្រជុំ RBC: កម្ពុជាស្នើឲ្យភាគីថៃ ចៀសវាងសកម្មភាព ដែលអាចបង្កឱ្យមានភាពតានតឹង រាប់បញ្ចូលទាំងការរាយបន្លាលួស និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេសលំនៅឋានពលរដ្ឋ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ!


ធី សុវណ្ណថា Thy Sovantha   22m  ·  សារជូន បងប្អូនប្រឆាំងខាងក្រៅ សូមផ្អាកវៃ រាជរដ្ឋាភិបាលយើងសិន ម៉ោងនេះ ជាតិមានអាសន្ន យើងត្រូវការបងប្អូន ជួយសាមគ្គីគ្នាវៃថៃ...@tha


ស៊ន សុភក្រ្ត-Sorn Sopheak 2m  · កិច្ចប្រជុំ RBC: កម្ពុជាស្នើឲ្យភាគីថៃ ចៀសវាងសកម្មភាព ដែលអាចបង្កឱ្យមានភាពតានតឹង រាប់បញ្ចូលទាំងការរាយបន្លាលួស និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេសលំនៅឋានពលរដ្ឋ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ!


Ren Chanrith 2m  · កិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់តំបន់កម្ពុជា-ថៃនៅថ្ងៃនេះ មានបញ្ហាសំខាន់ៗដែលត្រូវលើកយកមកពិភាក្សា ប៉ុន្តែបរាជ័យ៖ ទី១. ការទាមទាររបស់កម្ពុជាឱ្យថៃដោះលែងទាហានខ្មែរទាំង១៨នាក់។ ទី២.ការទាមទាររបស់ថៃ ដើម្បីគ្រប់គ្រងប្រាសាទតាក្របី។ @Rith


Fresh News   2h  · TOP NEWS: ប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជាថៃទទួលបានជោគជ័យ (Video inside) (សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងតាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News ឲ្យដឹងថា រហូតមកដល់ពេលនេះលោកនៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជា និងថៃទទួលបានជោគជ័យ។  នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News ខណៈកំពុងធ្វើដំណើរនៅលើយន្តហោះ Air Force One នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតី ដូណាល់ ត្រាំ បានរំឭកឡើងវិញនូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្តួចផ្តើមគំនិតលើបទឈប់បាញ់នេះឡើង ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ និងគ្មានលក្ខខណ្ឌ ក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងប្រទេសចិន៕ កម្មវិធីឆ្លាតវៃ Fresh AI ដើរតួនាទីយ៉ាងល្អទាន់តាមសភាពការណ៍ព័ត៌មានសមរភូមិព្រំដែនកម្ពុជា និងថៃ ! គ្រាន់សួរពាក្យ៖ ព័ត៌មាន ឬសួរចំណេះដឹងទូទៅផ្សេងៗ តាមតម្រូវចិត្តរបស់បងប្អូន !


News4Khmer 39m  · Hot News Thailand: មេបញ្ជាការកងទ័ពយោធាថៃ បានលើកឡើងថា ប្រសិនបើ កម្ពុជាព្រមដកទ័ពចេញពីព្រំដែន កម្ពុជា-ថៃ នោះគេនឹងព្រមដោះលែងនៅកងទ័ពកម្ពុជាទាំង១៨នាក់ឲត្រឡប់មកកម្ពុជាវិញ (មានវិដេអូ)

No comments:

Post a Comment