នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, May 27, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៥

ផ្សាយឡើងវិញ ខួប១ ឆ្នាំនៃការឈ្លានពានទឹកដី ពីសំណាក់យោធាថៃ
8/29/25 7:41 PM ផ្សាយលេខចាស់

Samdech Hun Sen of Cambodia 
28 May 2025
ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។

ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ​ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ។

ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរ។ យើងស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់៕

First of all, I would like to express my deep condolences and sympathy to the family of the late Warrant Officer Suon Ron, who lost his life due to the assault by invading forces. A peaceful, friendly, cooperative, and developing border should never witness such incidents. I strongly condemn any individual, entity, or authority that made the decision to carry out such an act of aggression, which resembles the incursions that occurred between 2008 and 2011 at the Preah Vihear temple.
I do not wish to see any armed conflict break out, but I fully support the Royal Government’s decision to deploy troops and heavy weaponry to the border area as a means of preparing for defence in the event of continued aggression. I hope that the talks scheduled for tomorrow between the army commanders of both nations will produce positive results. I also hope there will be no tension along the entire stretch of the border that could obstruct cooperation in other sectors, which are of mutual benefit to both countries. 
I appeal to my fellow citizens not to escalate this conflict into ethnic hatred and to place trust in the government's and both nations' military efforts to resolve the issue. We hate war, but we are compelled to wage it when facing foreign aggression—just as we did between 2008 and 2011—by utilizing a three-pronged approach: military, diplomatic, and legal approaches

 ដោយ៖ អោ ស្រីពេជ្រ RFI  តាមកំណត់ទូតចុះថ្ងៃទី​២៩ ឧសភា ដែលទើបត្រូវបានចេញផ្សាយជាសាធារណៈ​ ការបាញ់ប្រហារ​ដោយខុសច្បាប់​លើលេណដ្ឋាន​មួយកន្លែង​ ស្ថិតក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃប្រទេសកម្ពុជា​ក្នុងថ្ងៃទី​២៨ឧសភា ​​គឺជា​ការរំលោភបំពានរបស់ថៃទាំងស្រុង​​។ ​ក្នុងកំណត់ទូតទៅថៃ កម្ពុជា​បានសម្តែងការតវ៉ាយ៉ាងខ្លាំង ​ប្រឆាំងនឹងការវាយប្រហារដោយអាវុធរបស់កងទ័ព​ថៃ​យ៉ាងអយុត្តិធម៌មកលើកងទ័ពកម្ពុជា។  កម្ពុជា​ចាត់ទុកទង្វើរបៀបនេះ​​របស់ថៃថាជាការរំលោភ​លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដែល​ផ្ទុយពី​​ស្មារតី​នៃមិត្តភាព​ និងភាពជាអ្នក​ជិតខាងល្អ​នៅក្នុងអនុស្សារណៈ​នៃការយោគយល់គ្នា​ឆ្នាំ ​២០០០។ ​សម្រាប់កម្ពុជា អរិភាព​ដោយអាវុធនៅព្រំដែនកម្ពុជា-ថៃ ​នៅថ្ងៃទី​២៨ឧសភាដែលបណ្តាលឱ្យមានការសម្លាប់ទាហានខ្មែរ​ដោយអយុត្តិធម៌ ​​​ចាំបាច់​ត្រូវ​តែមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់​​ និងថា បុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ​ត្រូវតែនាំមក​ផ្តន្ទាទោសតាមច្បាប់​។  ​ក្នុងកំណត់ទូត រដ្ឋាភិបាលកម្ពុជាក៏បានបញ្ចាក់ជាថ្មី​​ថា កងទ័ពព្រំដែនកម្ពុជាបានឈរជើងជាបន្តបន្ទាប់​ និងដោយសន្តិវិធី​នៅទីតាំង កើតហេតុ​​ជាយូរយារណាស់មកហើយ។ ពោលគឺតាំងពីមុនពេលចុះហត្ថលេខា​លើអនុស្សារណៈនៃការ យោគយល់គ្នា​​​ស្តីពីការវាស់វែង​ និងការបោះបង្គោលព្រំដែនគោករវាង​រដ្ឋាភិបាល​កម្ពុជា និងថៃក្នុងឆ្នាំ ​២០០០។  ​ទោះយ៉ាងណា ក្រសួងការបរទេសកម្ពុជា​បានបញ្ជាក់ពីជំហរម៉ឺងម៉ាត់​ក្នុងការរក្សា​ការអត់ធ្មត់​​ខ្ពស់បំផុត​ ក្នុងការ​ដោះស្រាយ​បញ្ហា​​ព្រំដែនទាំងអស់ជាមួយថៃ​​​ តាមរយៈមធ្យោបាយ​សន្តិភាព និង​ការទូត ក្នុង​​យន្តការដែលមានស្រាប់​​​ដូចជា គណៈកម្មាធិការចម្រុះស្តីពីការ​បោះបង្គោលព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីកសាង​ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ​ និងមិត្តភាព​ជាមួយថៃ និងប្រទេសជិតខាង​។    ​ដោយឡែក លោក ហ៊ុន ម៉ាណែត ​ប្រមុខរដ្ឋាភិបាលកម្ពុជាបាន​បញ្ជាក់​ក្នុងថ្ងៃទី២មិថុនាដែរថា កម្ពុជា​នឹងប្តឹង​ទៅតុលាការ​​យុត្តិធម៌​អន្តរជាតិ ICJ ទោះបីថៃមិនឯកភាពជាមួយកម្ពុជាក៏ដោយ។ សម្រាប់លោក ហ៊ុន ម៉ាណែត ការប្តឹងបញ្ហាព្រំដែន​​​​នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅ​​ ICJ គឺដើម្បីពន្លត់​​ និងបញ្ចប់​បញ្ហា​ព្រំដែនជាមួយថៃ និង​ដើម្បីកុំឱ្យ​មានបញ្ហាស្រពិចស្រពិល ពិសេសការធ្លាក់ចូលក្នុងការបំផុសរុញច្រាន ដោយក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ និងកម្ពុជា។  ជាមួយគ្នានេះ​​ លោក ហ៊ុន ម៉ាណែត ពន្យល់ថា​​ កម្ពុជាត្រូវតែ​បន្តយន្តការចរចា​ជាមួយថៃដូចមុន​​ដដែល។ ពោលគឺការដាក់បញ្ហាព្រំដែនទៅ​ ​​ ICJ​ មិនមែនបានសេចក្តីថាកម្ពុជា​​បោះបង់ចោលនូវយន្តការនៃការចរចាជាមួយថៃ​នោះទេ។  នៅថ្ងៃទី​២ឧសភា នេះដែរ ​បក្សប្រឆាំងមួយក្នុងប្រទេសកម្ពុជាគឺគណបក្សកម្លាំងជាតិក៏​​​​បានចេញសេចក្តីថ្លែងការណ៍គាំទ្រ​ការលើកយកបញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តាក្របី ​និងតំបន់មុំបី ប្តឹង​ទៅតុលាការ​យុត្តិធម៌​​អន្តរជាតិ ​ ICJ។ ​ក្រៅពីបក្សប្រឆាំងអ្នកនយោបាយគ្រប់និន្នាការ អង្គការសង្គមស៊ីវិល និងពលរដ្ឋខ្មែរក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដែរដល់រដ្ឋាភិបាលដែលប្រកាសប្តឹងថៃរឿងវិវាទព្រំដែននេះទៅតុលាការអន្តរជាតិ ICJ។  សូមរំលឹកថាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានកក្រើកឡើងជាថ្មីក្រោយហេតុការណ៍ប៉ះទង្គិចដោយអាវុធមួយប្រាវរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ឧសភា។ ហេតុការណ៍នេះបានបណ្តាលឱ្យនាយទាហានកម្ពុជាម្នាក់ស្លាប់ ហើយ​កម្ពុជាបានចោទថៃថាជាអ្នកបង្កហេតុមុន៕

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៥

Chan Born 28 May តំបន់មុំ៣ ត្រីកោណមរកត ( តំបន់ចុងបូក)៖ មានការផ្ទុះអាវុធប្រមាណ ១០ នាទី គឺ ប្រហែលម៉ោង ៥:៤៥ នាទីព្រឹក ថ្ងៃទី ២៨ ឧសភា ២០២៥។ ខ្ញុំបានបាន ស្កែន ពត៍មានទាំងនៅកម្ពុជា ទាំងនៅថៃ ច្រើនម៉ោង ឃើញថា ខាងកម្ពុជា មិនមានការផ្សព្វផ្សាយផែនទីអ្វីទាំងអស់ ចំណែក ភាគីថៃ គេផ្សាយផែនទី ព្រំដែន អមជាមួយចំណុចឈជើងរបស់ កងទ័ពខ្មែរ។ ភាគីថៃ គេផ្សាយចោទថា ទ័ពខ្មែរ ចូលទៅកាន់ តំបន់ ស ជាមុន ដូច្នេះ បានជា ទាហាន ថៃ គេបាញ់មកលើទាហានខ្មែរ។ កាសែតយោធាថៃ ផ្សាយផែនទី ១ នេះ ដើម្បីបង្ហាញថា ភាគី កម្ពុជាយើងខុស...។ ខ្ញុំរង់ចាំមើល ប្រតិកម្មរបស់ខាង ថៃ សិន សឹមខ្ញុំបង្ហាញផែនទី ១ ទៀត ដើម្បីបញ្ជាក់ថា យោធា សៀម រំលោភទឹកកម្ពុជាយើង !!!

បញ្ហានៅតំបន់មុំ៣ ត្រីកោណមរកត៖ ប្រជាជនខ្មែរត្រូវតែប្រើភាសាមួយឯកភាពគ្នា ជាមួយក្រសួងការពារជាតិកម្ពុជា ដែលបញ្ជាក់ថា ទាហានថៃ ចូលមកបាញ់កងទ័ពខ្មែរកំពុងដេកក្នុងលេណដ្ឋានដែលសាងសង់អស់ពេលជាយូរលង់មកហើយ បណ្តាលឲ្យទាហានខ្មែរម្នាក់ស្លាប់ នៅថ្ងៃទី​២៨ ឧសភា ២០២៨។ ហេតុអ្វីចាំបាច់និយាយដូចគ្នា? ពីព្រោះ ប្រទេសថៃ មានគោលនយោបាយដោះស្រាយបញ្ហាព្រំដែន បែប ឈ្នះឈ្នះ Win Win Policy បានន័យថា កងទ័ពថៃ ឈ្លានពានទឹកដីខ្មែរ ៥០០ មែត្រជំរៅ បន្ទាប់ទាហានថៃ វាយរុញច្រាន ឬ ស្ថាបនាផ្លូវថ្នល់បុកចូលដីខ្មែរ ៥០០ មែត្រថែមទៀត។ ធ្វើបែបនេះ ទាហានខ្មែរ និង សុំចរចារព្រោះ ខ្មែរស្រលាញ់សន្តិភាព ស្រលាញ់មិត្តភាព ចង់បានការអភិវឌ្ឍន៍តាមព្រំដែន ដល់ពេលចូលចរចារ ពួកសៀមនេះ លើកឡើងថា ឲ្យដីខ្មែរ ៥០០ មែត្រ តាមការទាមទារ​របស់ខ្មែរ!!!  ដូច្នេះ ការចូលមកបាញ់ទាហានខ្មែរ នៅក្នុង លេណដ្ឋានខ្មែរ គឺជាចរិកឈ្លានពានរបស់ទាហានសៀម សុរៈនារី។ រូបថតទាហានសៀម ។

ភូមិសាស្រ្តតំបន់មុំ៣ ត្រីកោណមរកត៖ មើលឃើញស្ថានការណ៍សឹកតំបន់នោះ ទាមទារខ្មែរ សៀម ថៃ ចិន ចាម លាវ បានដឹងអំពី តំបន់នោះ ពីព្រោះ កងទ័ពសៀម ផ្សព្វផ្សាយផែនទីក្លែងក្លាយ ឬ ផែនទីព្រំដែនបច្ចុប្បន្ន ដែលជា ខ្សែព្រំដែនខុស ហេតុនេះ កងទ័ពថៃ និង កងទ័ពសៀម តែងតែ បណ្តេញកងទ័ពខ្មែរឪ្យ ត្រឡប់ទៅតំបន់ឈ ជើង ចាស់ឡើងវិញ--ពួកគេរំលោភដីខ្មែរ ពេលខ្មែរចេញទៅប្រយុទ្ធ បែរជាឲ្យទ័ពខ្មែរថយចេញទៅវិញ ដូច្នេះ ការចរចារត្រូវ ប្រើផែនទី ពិតប្រាកដ ផែនទីផ្លូវច្បាប់​ មិនអាចប្រើផែនទី Google Map ឬផែនទីបច្ចុប្បន្ននេះបានឡើយ។

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ ដែលបានកើតឡើងនាព្រឹក ថ្ងៃទី២៨ ខែឧសភានេះ។

ហេតុការណ៍នេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់ ដែលឈរជើងនៅតំបន់មុំបីនេះ បានពលីជីវិត។ យោធិនរូបនោះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមក្រសួងការពារជាតិ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។

ក្រសួងការពារជាតិបានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើ ឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។

ក្រសួងបានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

ក្រសួងការពារជាតិ​បានអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង។

ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ៕

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២៥ ក្រោយព្រឹត្តិការណ៍ថ្ងៃទី ២៨ ឧសភា ២០២៥

No comments:

Post a Comment